Home Blog Page 185

នាយករដ្ឋមន្ត្រីថៃ ៖ «ជម្លោះព្រំដែនកម្ពុជា-ថៃត្រូវតែបញ្ចប់ក្នុងរយៈពេល៤ឆ្នាំ ពីព្រោះគ្មានផលល្អសម្រាប់ប្រទេសទាំងពីរ»

0

ប្រទេសថៃ ៖ នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បាននិយាយកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា ជម្លោះព្រំដែនរវាងកម្ពុជា-ថៃត្រូវតែបញ្ចប់ក្នុងរយៈពេល៤ឆ្នាំ ពីព្រោះគ្មានផលល្អសម្រាប់ប្រទេសទាំងពីរទេ ជម្លោះធ្វើឱ្យប្រទេសថៃរងផលប៉ះពាល់ ហើយលោកកំណត់គោលដៅបង្កើនទំនាក់ទំនងការទូតល្អជាមួយប្រទេសជិតខាងទាំងអស់ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Amarin News នៅថ្ងៃទី២៥ ខែវិច្ឆិកា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQH6b23-FJgor38hr19KdzYr_Dz8QeloJUdF_-ql0wQWRhj8BUC7SDuYygT-HqIN2pc2cD1MmMGIhHc25qrnUUWq2l8SY-Z-992zfBzyGwTflHJvythkJ98DFtPh8peh5u6Vb8fC2Ih1_U4UfZFfiOPhmzryLg2wZWek0nQD5ETiTcHRgt_NpVtaOhzgfO/s1280/photo_2025-11-25_10-35-26.jpg
កាលពីថ្ងៃទី២៤ ខែវិច្ឆិកា នៅមជ្ឈមណ្ឌលសន្និបាតជាតិក្នុងតំបន់ឃ្លងតឺយ ទីក្រុងបាងកក លោក Anutin Charnvirakul នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងភរិយា បានចូលរួមកម្មវិធី Dinner Talk ស្តីពីប្រធានបទ «Thailand The Next 4 Year» ហើយលោកនិយាយថា ជម្លោះព្រំដែនកម្ពុជា-ថៃត្រូវតែបញ្ចប់ក្នុងរយៈពេល៤ឆ្នាំ ពីព្រោះគ្មានផលល្អសម្រាប់ប្រទេសទាំងពីរ ។ លោកនឹងធ្វើឱ្យស្ថានការណ៍ត្រឡប់មករកភាពប្រក្រតីវិញ ដោយមេដឹកនាំកម្ពុជា-ថៃគួរតែដោះស្រាយរកប្រភពបញ្ហា និងផ្តោតលើមូលហេតុ ហើយពេលដំណើរការត្រូវបានបញ្ជាក់ដោយវិទ្យាសាស្ត្រ ភាគីទាំងសងខាងនឹងព្រមទទួលយក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCjkCjWNzVAeePMqcx1zH8UB9e78_d87ueWZ59THiL7MJtwT1AKG_WPlsNWzmoSTpmhCxEuzueGWVc__6ziGHcGnxaauGKgZjRFIu0In0f-w1LjkQ6xFa19zX7eUvBEGkGwvTvEZ2wegj3lCcW5KB83RnFmxGA0xMjv5GiBpefzMhE0TxzJ2LmNe9nUU8n/s1280/photo_2025-11-25_10-35-25.jpg
រដ្ឋាភិបាលថៃនឹងមិនទម្លាក់ចោលជម្លោះទុកឱ្យក្មេងជំនាន់ក្រោយដោះស្រាយ ឬក្លាយជាបញ្ហាដែលត្រូវដោះស្រាយនាពេលឆាប់ៗទេ ។ លោកបានកំណត់គោលដៅសម្រាប់រយៈពេល៤ឆ្នាំទៀត គឺថៃត្រូវតែមានទំនាក់ទំនងការទូតល្អជាមួយប្រទេសជិតខាងទាំងអស់ ប្រសិនបើរដ្ឋាភិបាលថៃអនុវត្តគោលនយោបាយការបរទេសដូចពេលបច្ចុប្បន្ននេះ គឺទំនាក់ទំនងជាមួយប្រទេសជិតខាងនឹងល្អមិនខាន ដោយមិនទុកឱ្យជម្លោះទាំងនេះរារាំងដល់ការរីកចម្រើនរបស់ប្រទេសថៃទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9aBBqXPG5PomgVkT-oJ2Q9h3RpZp9WsWJfiaNV9tBx2PXE-3OVEnrEoOOIgPvTqT6XAViG-IEBTfWmIJBUsVLeT3qe5ab00wZYtVYtyCEHnyqjK45FEdiBSh0MK4j8YgHms437BFXNm0HmVIFwJVY2eiZ_3grVbQn0elSey_apQCTbVD4Y0FRAztB9Nx3/s1280/image_2025-11-25_11-10-41%20(2).png

ក្រៅពីនេះ លោកនាយករដ្ឋមន្ត្រី Anutin ក៏បាននិយាយពីការរលាយសភាមុនពេលកំណត់ថា លោកអាចនឹងរំលាយសភាមុនថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ បើគណបក្សប្រជាជនពុំអាចរង់ចាំ ដោយសារបច្ចុប្បន្ន រដ្ឋាភិបាលថៃមានបញ្ហាប្រឈមច្រើន ។ លោកនឹងប្រគល់អំណាចឱ្យពលរដ្ឋជាអ្នកសម្រេចចិត្តបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ដើម្បីឱ្យប្រទេសថៃបន្តដំណើរទៅមុខទៀត ។ បើរំលាយសភាមុនថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ គួរត្រៀមធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងធ្វើសេចក្តីព្រាងរដ្ឋធម្មនុញ្ញថ្មី លោកនឹងព្យាយាមធ្វើវា ពីព្រោះគណបក្សប្រជាជនជ្រើសរើសលោកជារដ្ឋមន្ត្រី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7JGcYgQHjlOJK1PezkIE5PwMlL1KIU4xx3vEqTkd5JNkJmv0EEf-rxQOSuDZLygxiznU0j_j0T0QJ7Yi6AgqoCxKxEFW0iYsTdIfMnYFlXuJaxiSb-yOC1ZDvnsKTHsza-LNv2Mn5mNcTUke0R40zaQBLJ5L7tpUnX0IYDjKElbxh_OSGBl22_oEN9jLu/s770/image_2025-11-25_11-10-42.png
ទំនងជានឿយហត់ជាមួយបញ្ហាជុំទិសនៅប្រទេសថៃដែលដោះស្រាយមិនចេញផង និងក្រពុលមុខនឹងការទាមទាររបស់គណបក្សប្រជាជន (ឬគណបក្សប្រឆាំង) ផង លោកនាយករដ្ឋមន្ត្រី Anutin បានបោះពាក្យសម្តីនាពេលកន្លងមកថា កុំបន្ទោសលោកឱ្យសោះ បើនៅសល់បញ្ហាជាច្រើនមិនទាន់ដោះស្រាយក្រោយពេលរំលាយសភា ។ ការលើកឡើងនេះធ្វើឱ្យសង្គមថៃយល់ថា នាយករដ្ឋមន្ត្រីថៃរូបនេះកំពុងត្រៀមរៀបចំបង្វិចរត់ចោលរដ្ឋាភិបាលហើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1XO9ohyB7GEMzAdAsnhbouisZHmCfCN3uARxZoMYpvRK9s4R07A1k54X50jrZmEcplDCukvAc5KlVZg1NKtdSNX97NPVCm-n9VdBQXpIWLEYGE0JQBOLAxZ-Rr7wjOcPIYDlJlvNCqSdo_7UxW_cWqtZLfJdLL5ytcr9605utSMO0eyQmdmXSrptWM5eK/s770/image_2025-11-25_11-10-41%20(3).png

លោក Anutin រងនូវការស្តីបន្ទោសពីអ្នកនយោបាយជាច្រើនដោយសារការបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ដែលចុះហត្ថលេខារួមគ្នានៅទីក្រុងគូឡាឡាំពួរ ក្រោមវត្តមានប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim កាលពីថ្ងៃទី២៦ ខែតុលា កន្លងមក ទើបធ្វើឱ្យអាមេរិកផ្អាកចរចាពន្ធទំនិញ ។ លើសពីនេះ លោកក៏រងការស្តីបន្ទោសរឿងការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន និងការឆបោកអនឡាញដែលកំពុងកើនឡើងនៅថៃ ក៏ដូចជាជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់នៅភាគខាងត្បូងយឺតយ៉ាវ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8Y8VxiNJbbZqMVtAAnVLxVy6yrKtYIXiBRzo12Uh1VqZ47fKYGnw8P6d18qUgp_oqu1hERAO3uXoWBlcRarVZmHPyRunBWL7msoKovVymNLZ4pYK2kuVEE0gc5jZZQDQ2avYD0nxojwuSZ-LKZDQX8RPYyeiC6jFlenuz2YABJqbb-VIaIjsNBnWKCjGw/s830/image_2025-11-25_11-10-41.png

ក្រោយពីលោក Anutin ចង់រំលាយសភានៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ គណបក្សប្រជាជនថា វាគ្មានផលល្អសម្រាប់លោក Anutin ទេ ពីព្រោះចង់យករួចខ្លួន គឺដូចគ្នានឹងមេការសំណង់ដែលយល់ព្រមសាងសង់អគារហើយ ប៉ុន្តែទម្លាក់ការងារចោល ។ យើងនឹងរង់ចាំមើលបន្តទៀតថា តើលោក Anutin អាចកាន់តំណែងជានាយករដ្ឋមន្ត្រីយូរប៉ុនណា ឬថៃនឹងមាននាយករដ្ឋមន្ត្រីថ្មី ៕

ទង្វើបវរកញ្ញាវេណេហ្ស៊ុយអេឡាបង្កឱ្យមានការពិភាក្សា ខណៈពិធីករចេញមកបញ្ជាក់លើការសង្ស័យរបស់ទស្សនិកជន

0

ការប្រកួតបវរកញ្ញាចក្រវាលឆ្នាំ២០២៥ទើបតែបានបញ្ចប់ក្នុងប្រទេសថៃ ប៉ុន្តែកម្មវិធីនេះនៅតែបន្តធ្វើឱ្យសហគមន៍អនឡាញមានការជជែកវែកញែក ខណៈការប្រកួតនៅឆ្នាំនេះបានក្លាយជាចំណុចកណ្តាលនៃការជជែកពិភាក្សាខ្លាំងជាងគេក្នុងប្រវត្តិសាស្រ្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjk-HEtQAN8KV7gvTYfAXkZsCwO_bmmC_ijdNvwK2_U5VMxbJNrsLlxAG1cTIWxtEqPGYyUl0p5X2IZc1SG2NpjMMYUJp0kaZ4TCXy9fc9PH03mwfkG9dHeyZOCVNNGs_f854wloE7yIbgNlUzQ7zipaOmeQqHPH__e18I6R4IaR6gRUlI_mIM-JUT-DgxY/s1194/image_2025-11-24_13-57-16.png

ជាក់ស្តែងថ្មីៗនេះ បវរកញ្ញាចក្រវាលវេណេហ្ស៊ុយអេឡា ដែលជាលំដាប់រងទី២នៃការប្រកួត Miss Universe លើកទី៧៤ ត្រូវបានមនុស្សជាច្រើនមានការពិភាក្សាចំពោះសកម្មភាពនាង។ ក្នុងវីដេអូឃ្លីបមួយត្រូវបានចែករំលែកយ៉ាងទូលំទូលាយនៅពេល Stephany Abasali ដែលតំណាងឱ្យប្រទេសវេណេហ្ស៊ុយអេឡា ត្រូវបានគេសង្ស័យថានាងមានការមិនពេញចិត្តចំពោះលទ្ធផល។ ការលើកឡើងនេះដោយសារតែគេបានឃើញនាងបានបោះបាច់ផ្កា ដែលជូនដោយអ្នករៀបចំទៅកាន់អ្នកគាំទ្រ។ អ្នកខ្លះជឿថានេះជាទង្វើរបស់មនុស្សដែលឆ្លុះបញ្ចាំងពីការខកចិត្ត និងមិនពេញចិត្ត។ មិនត្រឹមតែបោះបាច់ផ្កានៅថ្ងៃប្រកាសលទ្ធផលប៉ុណ្ណោះទេប៉ុន្តែមានពេលមួយទៀតនាងក៏បានយកផ្កាដែលកម្មវិធីជូននាងចែកឱ្យអ្នកផ្សេងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbwZQwBU8aSIil5YbdMlKkdyWrpoDoJJ57SZYzVxniFpTTJAygaJHGMpdI9tM5Ugi-KFMPZtjW9ylt6NOhoo83pd_h0MlTeMD-fG4dsxK1zpWAY1Ut5ino98UERBSlCv9xaVwWVvNk3lns9zt1lENSZIJJXBKTi7a7E_LyNxAQVvYQ-it00L1XX6ZJ9eEn/s2048/image_2025-11-24_13-57-08.png

ថ្វីដ្បិតតែសម្រស់ Venezuelan មិនទាន់ផ្តល់ការពន្យល់ជាផ្លូវការក៏ដោយ ឃ្លីបវីដេអូនោះបានក្លាយទៅជាចំណុចកណ្តាលនៃការពិភាក្សាយ៉ាងឆាប់រហ័ស ដែលនាំឱ្យមានមតិប្រកម្មជាច្រើន។ ទោះជាយ៉ាងណា អ្នកមួយចំនួនក៏បាននិយាយថាសកម្មភាពរបស់ បវរកញ្ញាចក្រវាលវេណេហ្ស៊ុយអេឡា គឺគ្រាន់តែចែករំលែកការស្រលាញ់ទៅកាន់អ្នកគាំទ្រប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhosFpEXeZt0JnVX3FU4EvvTrGeUxqUOAzj1hBGojMuZGMPcdKx6eoM7dRQbf4jgC6x_Kp2jjxPkuACQiFmFLpJ5raw0sA8gexAiQmosODchjQBOQezmS9IC_mtLuYXbo2tFuorNxCJs9Xg0er2OtMIsa3fQpJbqFy1VLAsuPTEAfD6i1dSMMfOUi10ug6U/s2048/image_2025-11-24_13-57-13.png

មិនត្រឹមតែមានការពិភាក្សាអំពីលទ្ធផល បវរកញ្ញាចក្រវាលវេណេហ្ស៊ុយអេឡា បោះបាច់ផ្កាប៉ុណ្ណោះទេប៉ុន្តែពិធីករវគ្កផ្តាច់ព្រ័ត្រនៃកម្មវិធី Miss Universe ក៏បានចេញមកបញ្ជាក់ថាលោកមិនបានអានលទ្ធផលការប្រកួតខុសនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaJD_qpdGJiuScZnFfgZpglmI430ink1NxDrrF_2ZUCmANzmMEuJPevoFIPbUAP3J86Jr1rHy_2blY_p1j8jvhqhOqLJAzcn8ViCJGUclKdwilSN74TdPJcE0xY3nX3QAZRHqqP3NP-mbXAc6ktFbIz-xl1b8YqUbfzEivGbykden7KadOMCiPR41-jhMT/s1440/image_2025-11-24_13-57-15.png

Steve Byrne ពិធីករនៃកម្មវិធី Miss Universe ដែលជាអ្នកប្រកាសលទ្ធផលដោយផ្ទាល់ក្នុងយប់ចុងក្រោយនោះ ក៏បានបង្ហោះរូបថតមួយសន្លឹក ដោយនឹកស្មានមិនដល់ថា ជាសន្លឹកលទ្ធផលផ្លូវការ។ រូបភាពនេះជាការបញ្ជាក់ថា លោកមិនបានអានខុស ឬប្រកាសខុសនៅពេលប្រកាសលទ្ធផលនោះទេ៕

មាស សុខសោភា និង យក់ ថិតរដ្ឋា ប៉ះគ្នានៅលើឆាក

0

ជាមិត្តសម្លាញ់ដែលផ្តល់ការលើកទឹកចិត្តនាកន្លងមកជុំវិញរឿងជីវិតឯកជនពេលនេះ តារាចម្រៀង មាស សុខសោភា និង តារាចម្រៀង យក់ ថិតរដ្ឋ មានឱកាសបកស្រាយបទចម្រៀងជាមួយគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmvrDGd7DfBh222KZmJugJF0losaACraGCRhyphenhyphenH2XAT4nq9kD6FnxNnuf38sd5zHDG4TdEu7vuUlv5jxiS6rB0JoHJNSM-lF3xvpz1z7wJcc1UXDRDjLvGZziHzJeX3ohvLkG_l4yAqJapdxY-VQzsEuCvFHvvWD8E8zTw03Q4Zm3QMwK2yz1B-L_9OnkJS/s2048/image_2025-11-24_15-08-41%20(2).png
ថ្មីៗនេះមានការចែករំលែកវីដេអូរបស់តារាចម្រៀងជើងចាស់ពីររូបគឺ មាស សុខសោភា និង យក់ ថិតរដ្ឋា ឡើងឆាកតាម Pub មួយកន្លែងដោយបកស្រាយបទចម្រៀងមានចំណងជើងថា «ហត់នឿយ»។ ការប៉ះគ្នារវាងតារាចម្រៀងទាំងពីររូបនេះបានធ្វើឱ្យទស្សនិកជនជាច្រើនមានការចាប់អារម្មណ៍ជាពិសេសទៅលើទឹកដមសំឡេងរបស់អ្នកទាំងពីរនៅតែពីរោះស្តាប់មិនជិនណាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5-CuKP91BbGYPYzuyEKV6jxAix1AT22i0Ibg5X569LT1YyapZxb_dkvnBKtJp5_PQeypECkpulcGJaIUlP26aA7WzttlL9H4zyg9ew1rzgL6C6-zjJV_moFEcZe1ua6dscSqUl9W35DIvJKnSdUQzc7UaCoXUmMiZ9r0nZr4twyANNfcVZBgygPDIe_iL/s1040/image_2025-11-24_15-08-38.png

អ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិថា «អ្វីដែលខ្ញុំចង់ឃើញគឺបងទាំងពីរច្រៀងរួមគ្នា, រាជនីសំឡេងប៉ះគ្នាហើយ, កំពូលតារាចម្រៀងស្រីទំាង២បងរដ្ឋា&បងភា, អ្នកមើលដូចខ្ញុំមានក្តីសុខណាស់សុខៗកើតជំងឺញញឹមម្នាក់ឯង, ស្រឡាញ់សម្លេងបងទាំងពីរណាស់…»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKJB3cc7K5YnH05tjYhDhMZDgdRyTOybRzkiZVPZ-K0TtxhR31m3zFs8_EIudGpu-nD2lJgAJ-NRuDUYu6izDF73vF5OIJosHNnfa36EGtn_Slas3lpCbbFC0qMZZlBijC-kE-MSMKwWsxfKM2M4HqnSGXxSWhb-LxCFS7oQ9p_vA5p_rRKZsOc8k96l0B/s2048/image_2025-11-24_15-08-42.png

គេចាំបានថា អំឡុងពេល មាស សុខសោភា បានជួបប្រទះរឿងអាស្រូវជីវិតឯកជនដំបូងៗអ្នកនាង យក់ ថិតរដ្ឋា និង ញឹម ចាន់ថន បានយកបាច់ផ្កាមកជូន មាស សុខសោភា ដើម្បីផ្តល់ជាការលើកទឹកចិត្តទៅដល់មិត្តសម្លាញ់ខណៈអ្នកទាំងបីមានការរាប់អានគ្នាជាង២០ឆ្នាំមកហើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhP0Xr1NV1p7WkDfXuX48NMBSkXDGrIzXYiqewXt8grX7nonU3qptU9U-uxTXxj0j8NuFcBTKA7c7SmyTn9MgtPllvF835Oojh4y9vawQ7riJvs-b4y4GyAdkRkSKFUhtGXof5x5vS_XYPrWhxhUy169cW4NBOJUpdHMhWY6ID3CC8u5_VWikAUOR3B_Z2G/s1280/image_2025-11-24_15-08-39.png

បន្ទាប់ពីស្ងប់ស្ងាត់រយៈពេលជិត៣ខែនៃរឿងអាស្រូវឯកជនសាងស្នេហ៍ជាមួយនឹង តាសក់សភ្នំត្បែង មាស សុខសោភា បានវិលមកកាន់មេក្រូកាលពីយប់ថ្ងៃទី៨ វិច្ឆិកា និងចាប់ផ្តើមមានសកម្មភាពជាបណ្តើរៗ។ វិលមកវិញលើកនេះ មាស សុខសោភា ក៏ត្រូវបានទស្សនិកជនកត់សម្គាល់ឃើញថានាងមានសាច់ឈាមជាងមុខផងដែរ៕

Rosé សូមទោសអ្នកគាំទ្រនៅលើឆាកដោយសារតែមានបញ្ហាសុខភាព

0

ក្រុមចម្រៀង BLACKPINK កំពុងបន្តដំណើរទេសចរណ៍ពិភពលោក Deadline របស់ខ្លួននៅអាស៊ីដោយទើបបញ្ចប់សម្តែងក្នុងប្រទេសហ្វីលីពីនកាលពីពេលថ្មីៗនេះ។ សម្រាប់សកម្មភាពទោលរបស់ Rosé បានធ្វើឱ្យសាយភាពពេញបណ្តាញសង្គមដោយសារនាងបានសូមទោសអ្នកគាំទ្រកំឡុងពេលបកស្រាយចម្រៀង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDQ4JgNGTfi1Oi8B7cforVqLPGfKVQPnihng0VQYxW4W7RDWaaOB2LsjHRUVEPYzqQKPv8HoLq2gH8ro4FWUDWv6jW_L-PSm2pc3CCnjiwXVj7TRYvVa1nNfSBgbVZiXpF7n3wlfDqiYmDVQ3ainx0TEjmhuLyWU0KPyusSb2zk1O_ycGHIznZd_hO3DBr/s1372/image_2025-11-24_15-38-08.png
ឆាកសម្តែងទោលរបស់ Rosé នាងបានច្រៀងបទ «Number one girl » ,«Toxic to the end»និង «APT»។ Rosé ត្រូវបានគេចាត់ទុកថាមានសំឡេងល្អបំផុត និងមានស្ថិរភាពបំផុតក្នុងក្រុម។ សមត្ថភាពច្រៀងផ្ទាល់របស់នាងកម្របង្កភាពចម្រូងចម្រាសក្នុងការប្រគំតន្ត្រីរបស់ក្រុមនេះណាស់។ ប៉ុន្តែលើកនេះពេលសម្តែងបទ , «Number one girl» Rosé ស្រាប់តែមិនអាចច្រៀងដល់តុងខ្ពស់បានឡើយ ។ តារាចម្រៀងរូបនេះបានច្រៀងឈប់ពាក់កណ្ដាលទីហើយនិយាយទៅកាន់ទស្សនិកជនថា៖ «ខ្ញុំសូមទោស តើយើងអាចធ្វើវាម្ដងទៀតបានទេ?»។ Rosé បានលើកមីក្រូហ្វូនទៅកាន់អ្នកគាំទ្រ ដើម្បីសុំឱ្យអ្នកគាំទ្រចូលរួមនៅក្នុងបទចម្រៀង «Number one girl » ហើយអ្នកគាំទ្ររាប់ម៉ឺននាក់បានច្រៀងរួមគ្នា ដើម្បីឱ្យបទនេះបញ្ចប់បាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj140jNWxQGrKjipOpxOL34h4hFDvXdt-5Ruw9VAenUT_enIKSJs3d-tTdh7ZQgrBJ9x7OkrQRV5FJzirdkfxsIpeXdRlkFxFQITFDIMDU8jzM2plFsURVJe56sRvLNIikU8KwPqBxt1zK8lmverZlWlrNgflDYwBc3YmGjajrKYi-zoByzv5JWolj6kBBs/s1024/image_2025-11-24_15-38-10.png

បន្ទាប់មក Rosé បានបង្ហើបថា មូលហេតុពិតដែលនាងមិនអាចច្រៀងដល់តុងខ្ពស់ដូចធម្មតា គឺដោយសារតែនាងមានបញ្ហាសុខភាព។ តារាចម្រៀងរូបនេះបានចែករំលែកថា ពេលឡើងយន្តហោះនាងបានលេបថ្នាំ ប៉ុន្តែពេលភ្ញាក់ពីដំណេកទើបដឹងថាសំឡេងរបស់នាងលែងដូចមុន។ ពេល Rosé បានសុំអ្នកគាំទ្រឱ្យជួយបញ្ចប់បទចម្រៀងនេះបានល្បីពេញបណ្ដាញសង្គម។ អ្នកគាំទ្រជាច្រើនបានសរសើរពីអាជីពរបស់ Rosé ខណៈនាងបានព្យាយាមឱ្យអស់ពីសមត្ថភាពក្នុងការសម្តែង ទោះបីឈឺក៏ដោយ។ ក្រៅពីមិនអាចបញ្ចប់បទចម្រៀង «Number one girl » បាននោះ នាងបានច្រៀងបទផ្សេងទៀតបានយ៉ាងល្អ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbaeuelfVg_FQKQ9lyMIFxQw4ELNxa_G31M9ufc0gJM4V4bCVgkbFx6d98vCElmUluFIf2N9o2_3hLDCm-amB1Ny_hyphenhyphen2wwd3SfxqQGQ7RClvhMujNqmadfD19K9YXPsDkXBSe560BJ0mc73vJw1M4f3wpOxXKYx-d1mw6tpcJ2RHhQaQr7g95N8Yx_c60o/s1310/image_2025-11-24_15-38-07.png
ទោះបីជាដំណើរប្រគំតន្ត្រីរបស់ BLACKPINK ត្រូវបានកំណត់ទុកជាមុន ដោយមានថ្ងៃសម្រាកនៅចន្លោះកន្លែងនានា ដើម្បីធានាសុខភាពអ្នកសិល្បៈ ប៉ុន្តែនៅចុងឆ្នាំនេះ សមាជិកក្រុម BLACKPINK មានការមមាញឹកខ្លាំងជាមួយនឹងកាលវិភាគផ្ទាល់ខ្លួនជាច្រើន ដូច្នេះហើយទើបប៉ះពាល់ដល់សុខភាពរបស់ពួកគេជៀសមិនរួច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEim_YQuzBQthMD0h9wCCt7v0Gb58hbD0LPrI0_sMan1d62sExRnmqGrkeUVMrNPdmNQkslC4TQAW60TI291UDy3fSg5rvvmObCJfHUPwPkj4yeNm9TmCGHTqy3Vcy8KwKI07H0uWoQ3j1bLt9i-tYPqYPRV2bAyIkSVb9_2J4FRFh4MJhsOlwuU0lpP_8gn/s971/image_2025-11-24_15-38-08%20(2).png

ក្នុងចំណោមពួកគេ Rosé គឺជាសមាជិកដែលមានកាលវិភាគមមាញឹកបំផុត ព្រោះនាងកំពុងធ្វើយុទ្ធនាការសម្រាប់ កម្មវិធី Grammy Awards ឆ្នាំ២០២៦ ។ ថ្មីៗនេះ Rosé បានចូលរួមក្នុងការថតកម្មវិធីជជែកពេលព្រឹករបស់អាម៉េរិក CBS ។ នៅថ្ងៃទី ៤ខែធ្នូ តារាចម្រៀងនឹងសម្តែងនៅសារមន្ទីរ Grammy ក្នុងព្រឹត្តិការណ៍មួយដែលមានឈ្មោះថា «Spotlight: Rosé» ។ ព្រឹត្តិការណ៍នេះលក់អស់ក្នុងរយៈពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះ៕

ចិនហៅគម្រោងរបស់ជប៉ុនដាក់ពង្រាយមីស៊ីលលើកោះក្បែរតៃវ៉ាន់ជាការញុះញង់ឱ្យកងទ័ពប្រឈមមុខគ្នា

0

ប្រទេសចិន ៖ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការបរទេសចិនបានហៅគម្រោងរបស់ជប៉ុនដែលដាក់ពង្រាយមីស៊ីលនៅលើកោះក្បែរតៃវ៉ាន់ គឺជាការព្យាយាមបង្កភាពតានតឹងក្នុងតំបន់ និងញុះញង់ឱ្យកងទ័ពប្រឈមមុខគ្នា ស្របពេលជម្លោះការទូតរវាងប្រទេសទាំងពីរកាន់តែក្តៅគគុកខ្លាំងឡើង ។ ជម្លោះការទូតចិន-ជប៉ុនកាន់តែឡើងកំដៅខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ បន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុននិយាយកាលពីពាក់កណ្តាលខែវិច្ឆិកាថា នឹងបញ្ជូនកងទ័ពជប៉ុនទៅជួយការពារតៃវ៉ាន់ ប្រសិនបើរងការវាយប្រ.ហារពីចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQfZvJkKPUGaCHWNxIIg1KMJfNTdchhVeuTKga-4P3nI4rNtIIySPCvWbNWaTXG_nRRKCs6s87aogXBTqcUPbYm7t7KhET0BpcFBGQxIU2rQeJ5oglxFsyBvceh68uvrT1hdH6eiN9LoOrI0R6MXyHOlViXx1KktQ2rJFac4kQ_y116CL_wcPZypCUCzD1/s774/image_2025-11-25_10-10-10%20(2).png

អ្នកនាំពាក្យក្រសួងការបរទេសចិន អ្នកស្រី Mao Ning បាននិយាយក្នុងពេលរាយការណ៍ព័ត៌មានប្រចាំថ្ងៃកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ថា ៖ «កងកម្លាំងស្តាំនិយមនៅជប៉ុនកំពុងតែនាំប្រទេសរបស់ខ្លួន និងតំបន់ឆ្ពោះទៅរកគ្រោះមហន្តរាយ ខណៈទីក្រុងប៉េកាំងប្តេជ្ញាចិត្តការពារអធិបតេយ្យរបស់ខ្លួន ។ ការដាក់ពង្រាយមីស៊ីលរបស់ជប៉ុននៅក្បែរតៃវ៉ាន់ គឺជាគ្រោះថ្នាក់យ៉ាងខ្លាំង និងធ្វើឱ្យប្រទេសផ្សេងៗនៅក្បែរនោះ ក៏ដូចជាសហគមន៍អន្តរជាតិបារម្ភ ជាពិសេស ពាក្យសម្តីរបស់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9ZY6dPUdOEw3ey66QSsOYF48j-9ihi1ZW64vnpcI1FJcleMRQb5eQisi8DqZB4ok1olEg8k1JmkOIdOzgxf9bKMzyYxdPnbkqj__NrcEAaaaPk9vJG-K2WHsojcGN4ZPOqJIBRdwF5vslamJJ085tifO_FGQgbx4f3izLReLmoiUxKDKWeWi6aX4FjmjZ/s480/image_2025-11-25_10-10-10.png

ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន ក្រោយពីរដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Shinjiro Koizumi បាននិយាយកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ថា ជប៉ុនត្រៀមអនុវត្តគម្រោងពង្រាយមីស៊ីលបាញ់ទៅលើអាកាសនៅមូលដ្ឋានទ័ពលើកោះយ៉ូណាគូមិ ឆ្ងាយពីឆ្នេរសមុទ្រភាគខាងកើតតៃវ៉ាន់ ប្រមាណ១១០គីឡូម៉ែត្រ ។ ការពង្រាយមីស៊ីលនេះក្នុងគោលដៅការពារមូលដ្ឋានទ័ព និងកុំឱ្យជប៉ុនរងការវាយប្រហារដោយកងកម្លាំងប្រដាប់អាវុធ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgy_4YmK4ahkN6lsKPC-eW4vB8_8PAx65xIcZ2I0f7qII1LX2x3N85CU-q09We45V5M8K2paAmKFGoSi7F5Vs01lXH-fS45qoWA5PlZ79CSQ8OraP-aEluX_7kEmInLOfUaad7aKm8TtI0Us9GGzNz2x-a390cJdqHqyjuNQ_tAqo_2me7gcT4gRGbKxsEU/s760/image_2025-11-25_10-10-08.png

ចិនបានឆ្លើយតបនឹងពាក្យសម្តីនាយករដ្ឋមន្ត្រីជប៉ុន ដោយរិះគន់យ៉ាងខ្លាំងក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ ព្រមទាំងផ្អាកការនាំចូលអាហារសមុទ្រជប៉ុន, ផ្អាកបញ្ចាំងភាពយន្តជប៉ុន និងហាមពលរដ្ឋកុំធ្វើដំណើរទៅប្រទេសជប៉ុន ។ កាលពីខែពាក់កណ្តាលខែវិច្ឆិកា ក្រសួងការពារជាតិចិនបានព្រមានកម្ចាត់កងទ័ពជប៉ុនឱ្យខ្ចាត់ខ្ចាយ បើជប៉ុនហ៊ានបញ្ជូនកងទ័ពមកការពារតៃវ៉ាន់ ដែលចិនថាជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjonXXouAtwIFvebP06REST0tEa11IedAkQhF1bdoFbalWH3nIf0jzpggq58s4d5kPraLCobgzsaJoQj6TWAmsYoHAy4jhp7-y7wLmyfwxIzDC64cDqD9WHkPdUwJmT9YfS5jgO4Xzl66vPv05xrKzNxLYjAyjkRlaxDxqLqnBDb9yR4lut29_8K2zcGrdb/s2048/image_2025-11-25_10-10-08%20(2).png
រដ្ឋាភិបាលចិនចាត់ទុកតៃវ៉ាន់ជាទឹកដីរបស់ខ្លួន ហើយចិនអាចនឹងប្រើប្រាស់កម្លាំងទ័ពដើម្បីបង្រួបបង្រួមតៃវ៉ាន់ បើទោះជារដ្ឋាភិបាលតៃវ៉ាន់បដិសេធការលើកឡើងនេះ និងប្រាប់ថា មានតែពលរដ្ឋតៃវ៉ាន់ប៉ុណ្ណោះដែលមានសិទ្ធិសម្រេចអនាគតរបស់ខ្លួន ។ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា អនុរដ្ឋមន្ត្រីក្រសួងការបរទេសតៃវ៉ាន់ លោក Wu Chih-Chung បាននិយាយមកកាន់សមាជិករដ្ឋសភាថា ជប៉ុនមានសិទ្ធិអនុវត្តវិធានការផ្សេងៗដើម្បីការពារអធិបតេយ្យ ហើយកោះយ៉ូណាគូមិ នៅក្បែរតៃវ៉ាន់បំផុត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4nA_QOFtQ6oQ9yWSuIahzax7KRyECoPsapbbTC0-YKljUPj50rgAUG62eWYB_FGKOZLNZhnlQRzRxd6GgpTYjRRWcDwb-jnjXITJ_0JgQG0h_y9AiZUevDRJXGehS77j8Drm4pqPzcD9pRetuukEX9k2DVFqtbY1LKxUBVNoUD-MlDdLOimyf3uqY4VGc/s1606/image_2025-11-25_10-10-07.png

គួរបញ្ជាក់ថា អ្នកវិភាគនយោបាយនៅអាស៊ីមើលឃើញជម្លោះការទូតចិន-ជប៉ុនពេលនេះ គឺចិនបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំង និងចាត់វិធានការជាច្រើនដើម្បីឱ្យសេដ្ឋកិច្ចជប៉ុនធ្លាក់ចុះ ដូចជា ៖ ហាមពលរដ្ឋធ្វើដំណើរទៅជប៉ុន និងឈប់ទិញអាហារសមុទ្រជប៉ុន ។ ចិនថែមទាំងមិនចូលរួមកម្មវិធីវប្បធម៌ជាច្រើន និងលុបចោលជំនួបរវាងនាយករដ្ឋមន្ត្រីចិន លោក Li Qiang ជាមួយរដ្ឋមន្ត្រីជប៉ុន នៅក្រៅកិច្ចប្រជុំមេដឹកនាំប្រទេស G20 នៅអាហ្រ្វិកខាងត្បូងនាសប្តាហ៍ទី៣ ខែវិច្ឆិកា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjg9IWDZcuQhhSgC4srKScO1uAUCGa_kqNzOb1I-V7XoWn9DU7_Jt9MbFDTHuDqPbvZ9IhWYX7_1oUCD6VDel5_-r29qGWfqzfQFqiOVqY71lRanlzUBmIqvs1-iDNTe_G7Gp7wuw9_w0HVmzY_Dl9n943alxHy3nDAWhH8T0EmT7F3YZLNYruImhoC_K-/s1920/image_2025-11-25_10-10-05.png

ដូចគ្នានេះ អ្នកវិភាគផ្សេងទៀតបានប្រៀបធៀបជម្លោះការទូតពេលនេះ គឺដូចគ្នានឹងជម្លោះរវាងចិន-ជប៉ុនកាលពីឆ្នាំ២០១២ ពាក់ព័ន្ធនឹងការគ្រប់គ្រងប្រជុំកោះ ។ ពេលនោះ នៅប្រទេសចិនបានធ្វើបាតុកម្មប្រឆាំងជប៉ុន ដែលធ្វើឱ្យមេដឹកនាំប្រទេសទាំងពីរមិនជជែកគ្នាអស់រយៈពេលជាង២ឆ្នាំ ខណៈជម្លោះការទូតលើកនេះកើតឡើងដោយសារនាយករដ្ឋមន្ត្រីថ្មីជប៉ុនបង្ហាញគោលជំហរគាំទ្រតៃវ៉ាន់ ៕

ហាងកាហ្វេ Amazon របស់ថៃបានបិទតូបទាំងអស់នៅវៀតណាម ក្រោយចា.ញ់ក្នុងការប្រជែងទីផ្សារ

0

ហូជីមិញ៖ ហាងកាហ្វេ Café Amazon ដែលជាយីហោហាងកាហ្វេដ៏ធំជាងគេនៅប្រទេសថៃ បានបិទសាខាទាំងអស់របស់ខ្លួននៅក្នុងប្រទេសវៀតណាម ដោយសារប្រជែងមិនឈ្នះយីហោកាហ្វេក្នុងស្រុក ក្រោយដំណើរកាអស់រយៈពេល 5ឆ្នាំ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress កាលពីថ្ងៃទី21 ខែវិច្ឆិកា ឆ្នាំ2025។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgw5c3jWnb4sA0z_vK8eskozRLMyZmE1_gXYaHeUJkXOoiSGBHLBbowUU7UStiKzme87nAVVSi4ORgycqfl6yEtBkx1iskTcDFFl02yqgMkXGccoimW9FRY9O_vP5pcIqa3zziGtKIoRQdcAqMFmv2hwJggCtzQ-7U30LF2mSyn1lwb1DhoxN6LqKZJOYzZ/s640/photo_2025-11-25_09-07-39%20(2).jpg

បើតាមអ្នកគ្រប់គ្រងជាន់ខ្ពស់ម្នាក់របស់ Café Amazon បានឲ្យដឹងថា ហាងរបស់ខ្លួនទាំង12 សាខាបានបញ្ឈប់ការបម្រើអតិថិជនអស់ហើយនៅសប្តាហ៍នេះ។ ជាមួយគ្នានេះ សាខា Café Amazon ទាំងអស់នៅទីក្រុងហូជីមិញ បានចាប់ផ្ដើមរុះរើដកផ្លាកសញ្ញាចេញ ដើម្បីប្រគល់កន្លែងជួល និងនៅទីតាំងទៅឲ្យអ្នកជួលបន្តថ្មីរួចរាល់។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhl9oMlT2G0R0KRVLXYsYfzSvl0k-CA9NyEevgD8t9tn5vx2ZGDuRye4li5Ar08EhHLlR3Jkhyphenhyphen3piDuIKhTsQuZ2BOh4zOvHg_tL3r1TW6OMtfG8UhQziEUyhJ-1UKUOSA_bS4HX4yHnZ0vpxNsGg9VdLMmwPnwegAViSWOvUZkLbq6BqM8pabxjxeOjo0i/s640/photo_2025-11-25_09-07-39.jpg

    នៅក្នុងការជូនដំណឹងដែលបានដាក់ជូនទៅផ្សារហ៊ុនថៃនៅដើមខែតុលា ក្រុមហ៊ុន Central Plaza Hotel Public Company Ltd (Centel) បានប្រកាសពីការរំលាយក្រុមហ៊ុន ORC Coffee Passion Group (ORCG) ដែលជាអង្គភាពប្រតិបត្តិការហាង Café Amazon នៅក្នុងប្រទេសវៀតណាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIYw9LiVEO5wy5Xw-RqVilifTyeFNEhtJX2wvWuhJs8nkVptn_ydAdEUp5cFKa1whFKZqip-Tm98669miz4fOKRGoyFeGoisJqZn8lNxSQuWPB4ZlEE41UzNlAom-fDHb7O3G8CbZ76Lm9n_dsZck4e2oqbD_OySh_zoJS-kL_Kz-dFYL8d4-xR2oMx90f/s1280/photo_2025-11-25_09-07-39%20(3).jpg

    ក្រុមហ៊ុន Centel បាននិយាយថា ខ្លួនកំពុងដកខ្លួនចេញពីប្រទេសវៀតណាម ដើម្បី «ផ្តោតអាទិភាពអាជីវកម្មឡើងវិញ» និងសម្របខ្លួនទៅនឹងបញ្ហាប្រឈមនៃទីផ្សារ។ ដូច្នេះតាមពិតទៅ ការចាកចេញពីប្រទេសវៀតណាមរបស់ហាង Café Amazon ត្រូវបានគេរំពឹងទុកជាយូរមកហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilfG8faeZ_ZiZj2axWBrsuEF4GdnEtzjR1CirnQHi9hHzBJzKIL3GdpMvfFIhUtPD7aGpoDgyCtJOds_l4cMGo8Zzz4iG_lKrVkIyakRznQh2egdRgbx02SuLcoQPu3nOoBxFVc0wV3mtiRHdVD4riCoRaka058B2Tnu2udoKlOWPVpVmKBpolSWLy7RRy/s1200/photo_2025-11-25_09-07-40%20(2).jpg

    សូមជម្រាបថា ហាងកាហ្វេ Amazon បានចូលទៅកាន់ប្រទេសវៀតណាមកាលពីខែវិច្ឆិកា ឆ្នាំ 2020 ជាមួយនឹងហាងដំបូងរបស់ខ្លួននៅទីក្រុងហូជីមិញ។ ដើម្បីឱ្យសមស្របទៅនឹងចំណង់ចំណូលចិត្តក្នុងស្រុក ម៉ឺនុយភេសជ្ជៈមួយចំនួនត្រូវបានកែសម្រួល ព្រោះប្រជាជនវៀតណាមមានរសនិយមខុសពីប្រជាជនថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyqUUY-ekgwZkltHP6ay_uXIdXx1VGzhUj2_yo8CHqQG9NIKPgUBBYhvAsjOj8czTme7EkIU8OL-ARYYwPSAvDrKlcPz8CknERyEGGu_mdhOlQfonLzFoWbFZibbDXviEHTQRXMr9d3hpqW8IKUNwgzGoI2eSDgScMniRLVHfTQqb2VpCEwCT6cQeIRWcx/s1280/photo_2025-11-25_09-07-40.jpg

    តែទោះជាយ៉ាងណា ចំនួនហាងដែលទាបជាងគោលដៅ ហើយនៅតែមានកម្រិតមធ្យមបើប្រៀបធៀបទៅនឹងខ្សែសង្វាក់កាហ្វេឈានមុខគេរបស់វៀតណាម គួបផ្សុំនឹងការគាំទ្រតែម៉ាកយីហោក្នុងស្រុក បានធ្វើឲ្យខ្សែសង្វាក់កាហ្វេធំជាងគេរបស់ប្រទេសថៃមួយនេះ បានប្រឈមមុខនឹងការប្រកួតប្រជែងខ្លាំងនៅក្នុងប្រទេសវៀតណាម និងអន្តរជាតិលេចធ្លោមួយចំនួន៕

ណាហ្គាវើលដ៍ សហការជាមួយក្រសួងអប់រំ យុវជន និងកីឡាដំណើរការកម្មវិធីសាលារៀន និងបរិស្ថានបៃតងលើកទីពីរ

0

ភ្នំពេញ ៖ ណាហ្គាវើលដ៍ សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា បានដំណើរការ “កម្មវិធីសាលារៀនស្អាត និងបរិស្ថានបៃតង” លើកទីពីរដែលជាការប្រកួតប្រជែងរយៈពេល ៨ ខែដែលផ្តោតទៅលើការគ្រប់គ្រង និងការកែច្នៃសំណល់ឡើងវិញ។ កម្មវិធីនេះដែលដឹកនាំដោយណាហ្គាវើលដ៍បេះដូងសប្បុរសដែលជាផ្នែកនិរន្តរភាព និងទំនួលខុសត្រូវការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងក្នុងការធ្វើឱ្យប្រទេសកម្ពុជាកាន់តែស្រស់បំព្រងដោយលើកទឹកចិត្តសិស្សានុសិស្សចូលរួមយ៉ាងសកម្មក្នុងការថែរក្សាសាលារៀនរបស់ពួកគេឱ្យស្អាត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrO9XkORQWV5F0MNibMyS_R19NKsXCJo_5VRTK2nk_yiZQ80bEawlKdRJcJ8U1tZDrIfmQjZj5Ut7QlgFjoTq5fU2bSRu2xJkmTe4KRnIapruEXHyTumJogpF4Nm5iSYoJI3-tbPUqGvhcv-kdzC8maZxbv5tXa-u7JbFFKl-Su4lJcAUAYF-Uh278KVZx/s2233/1%20NagaWorld%20and%20MoEYS%20launch%20the%20first.jpg

ណាហ្គាវើលដ៍ និងក្រសួងអប់រំ យុវជន និងកីឡា រៀបចំសិក្ខាសាលានៃកម្មវិធីសាលារៀនស្អាត និងបរិស្ថានបៃតងឆ្នាំ២០២៦ លើកទីមួយនៅវិទ្យាល័យ ហ៊ុន សែន ខ្ចៅ ក្នុងស្រុកកងមាស។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជាមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានធ្វើជាគណៈអធិបតីក្នុងសិក្ខាសាលាលើកដំបូងដែលបានរៀបចំឡើងនៅវិទ្យាល័យ ហ៊ុន សែន ខ្ចៅ ក្នុងខេត្តកំពង់ចាម។ ពិធីនេះមានការចូលរួមពីសំណាក់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សជិត ១០០០ នាក់មកពីអនុវិទ្យាល័យ និងវិទ្យាល័យ ១២ ដែលចូលរួមការប្រកួតប្រជែងដែលជាថ្ងៃចាប់ផ្តើមផ្លូវការនៃការប្រកួតប្រជែងសាលារៀនស្អាត និងបរិស្ថានបៃតងសម្រាប់ឆ្នាំថ្មី២០២៦ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា “ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ណាហ្គាវើលដ៍ និងណាហ្គាវើលដ៍បេះដូងសប្បុរសសម្រាប់ការប្តេជ្ញាចិត្តបន្តបន្ទាប់ជួយលើកកម្ពស់វិស័យអប់រំ សុខភាព និងសុខុមាលភាពរបស់សហគមន៍។ ការឧបត្ថម្ភគាំទ្ររបស់ពួកគេរាប់ចាប់ពីការឧបត្ថម្ភសម្ភារសិក្សា ការលើកកម្ពស់ការអាន និងអក្ខរកម្មឌីជីថល ការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធសាលារៀន និងការផ្តល់អាហារូបករណ៍ជាដើម បានបង្កើតឥទ្ធិពលយ៉ាងវិជ្ជមានក្នុងសង្គម។ ខ្ញុំជឿជាក់ថា កម្មវិធីសាលារៀនស្អាត និងបរិស្ថានបៃតងនេះ នឹងជួយពង្រឹងការអភិវឌ្ឍធនធានមនុស្សបន្ថែមទៀតដែលនឹងជួយបង្កើនចំណេះដឹង ជំនាញ ក្រមសីលធម៌ និងការទទួលខុសត្រូវក្នុងចំណោមសិស្សានុសិស្សរបស់យើង”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHjswLHM8cr3ZlVC2-gS4NWGD3QBlzEJaBsQie5aEfe_PQm8dmRscuubVrwY1QADpzJU4pPyBIvWOcZFgDl05xDPBTzycsdhMjwDpxoUUuTfnkFYai3O4knHh3c0mCinDB4VtxzZMsbybxbbboJlr5cGgaBS_cSrTOJIU-RB0BEp8MN1HPqeX6uQp2pIxY/s2400/2%20Minister%20leads%20a%20symbolic%20planting.jpg

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ដឹកនាំពិធីដាំកូនឈើជានិមិត្តរូបនៅក្នុងទីធ្លាសាលារៀនដើម្បីសម្ពោធសួនច្បារថ្មីរបស់វិទ្យាល័យ។

បន្ទាប់ពីការរៀបចំប្រកបដោយជោគជ័យកាលពីឆ្នាំមុន កម្មវិធីសាលារៀនស្អាត និងបរិស្ថានបៃតងលើកទីពីរនេះ នឹងពង្រីកពី ៦៧ ទៅ ៧៩ សាលារៀនដោយមានបន្ថែមសាលារៀនថ្មីៗក្នុងខេត្តកំពង់ចាម។ វិសាលភាពកាន់តែធំនេះ មានគោលបំណងផ្តល់ដល់សាលារៀន និងសិស្សានុសិស្សច្រើនជាងមុនដើម្បីឱ្យពួកគេទទួលបានចំណេះដឹងជាក់ស្តែងក្នុងការអនុវត្តប្រកបដោយនិរន្តរភាព និងការយល់ដឹងអំពីបរិស្ថាន។

លោក Pern Chen នាយកគ្រប់គ្រងខុទ្ទកាល័យនាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាវើលដ៍ បានបញ្ជាក់ផងដែរថា “កម្មវិធីសាលារៀនស្អាត និងបរិស្ថានបៃតង មានអត្ថន័យលើសពីការប្រកួតប្រជែង។ ការអប់រំ គឺជាឧបករណ៍ដ៏មានឥទ្ធិពលបំផុតមួយដើម្បីបង្កើតឱ្យមានការផ្លាស់ប្តូរ។ តាមរយៈការលើកទឹកចិត្តយុវជនរបស់យើងឱ្យធ្វើសកម្មភាពក្នុងពេលបច្ចុប្បន្ន មានន័យថា យើងបានចាក់គ្រឹះដើម្បីបង្កើតអនាគតកាន់តែភ្លឺស្វាង និងមាននិរន្តរភាពសម្រាប់គ្រប់គ្នា”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOftiUSzdBx3wsBMww75Q_TFTKlnHMoCqLgdOMkFhaXTIDIwXlKTAvHvAbHzaR6ARI0TS4GKfGiMsGA9GpWwyKfBy7017yvB1CyC70IHQuFUj-KCT1cp1OQKBFQVmk8dUy05lJ003konxbmH0mo2bYpw0gDlbfG13Dcq2FGjGXykTyBoR4zWbaxvsswsj6/s4804/3%20The%20workshop%20engages%20students%20in.jpg

សិក្ខាសាលា រួមបញ្ចូលសកម្មភាពជាច្រើនដើម្បីឱ្យសិស្សានុសិស្សយល់ដឹងអំពីការគ្រប់គ្រងសំណល់ និងការកែច្នៃឡើងវិញ។

គួរកត់ចំណាំថា នៅក្នុងខែវិច្ឆិកា និងខែធ្នូក្នុងឆ្នាំនេះ ណាហ្គាវើលដ៍បេះដូងសប្បុរសនឹងរៀបចំសិក្ខាសាលានៅតាមសាលារៀនដែលបានចូលរួមការប្រកួតប្រជែងដើម្បីបំពាក់ដល់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូនូវចំណេះដឹងស្តីពីការគ្រប់គ្រងសំណល់ និងការកែច្នៃឡើងវិញ និងណែនាំពួកគេអំពីដំណើរការនៃការវាយតម្លៃ និងដាក់ពិន្ទុប្រចាំខែ។ ចាប់ពីខែមករារហូតដល់ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារណាហ្គាវើលដ៍បេះដូងសប្បុរស នឹងទៅត្រួតពិនិត្យសាលារៀនទាំង ៧៩ រៀងរាល់ខែដើម្បីវាយតម្លៃអំពីវឌ្ឍនភាពរបស់ពួកគេ និងផ្តល់មតិត្រឡប់ដើម្បីឱ្យសាលារៀនទាំងនោះកាន់តែស្អាត និងបៃតង។ ដៃគូសហការនៃកម្មវិធីនេះ គឺក្រុមហ៊ុន ហ្គោមិ រីសាយខល នឹងគ្រប់គ្រងការប្រមូលសំណល់ និងកែច្នៃសំណល់ប្លាស្ទិកធ្វើជារបស់ប្រើប្រាស់ឡើងវិញ៕

ទូតវៀតណាម ច្រានចោលព័ត៌មានដែលថា “វៀតណាមកំពុងសាងសង់ផ្លូវបិទសមុទ្រកម្ពុជា និងមាត់ច្រកព្រែកជីកហ្វូណនតេជោ”

0

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើការឆ្លើយតបនឹងការសាកសួររបស់អ្នកសារព័ត៌មាន អំពីការផ្សព្វផ្សាយក្នុងបណ្តាញសង្គមថ្មីៗនេះដែលថា៖” វៀតណាមកំពុងតែអនុវត្តនូវគម្រោងសាងសង់ផ្លូវកាត់សមុទ្រ ភ្ជាប់ពីកោះទៀនហៃ (Tien Hai) នៃខេត្តអានយ៉ាង (An Giang) ទៅកាន់កោះហ្វូគក់ (កោះត្រល់) ផ្ទុយនឹងកិច្ចព្រមព្រៀង ដែនទឹកប្រវត្តិសាស្ត្រកម្ពុជា-វៀតណាម ឆ្នាំ១៩៨២”។

ជុំវិញបញ្ហានេះ តាមការបញ្ជាក់ពីឯកឧត្តមឯកអគ្គរដ្ឋទូតវៀតណាម និង ព័ត៌មានផ្តល់ដោយស្ថានទូតវៀតណាមនៅភ្នំពេញ គឺពុំមានការសាងសង់ផ្លូវកាត់សមុទ្ររំលោភនឹង កិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ដូចការផ្សព្វផ្សាយលើបណ្តាញសង្គមនោះទេ។

រូបភាពសំណង់ផ្លូវកាត់សមុទ្រ ដែលឃើញចែកផ្សព្វផ្សាយនៅក្នុងបណ្តាញសង្គម គឺជា សំណង់ផ្លូវចេញពីដីគោកនៃសង្កាត់ហាទៀង (Ha Tien) ខេត្តអានយ៉ាង (An Giang) ទៅកាន់ កំពុងផែពហុបំណងនៃទីក្រុងហាទៀង ដែលស្ថិតក្នុងទឹកដីវៀតណាម។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមស្នើឱ្យបញ្ឈប់ការចែកផ្សាយព័ត៌មាន ខុសការពិតនេះ ដែលអាចបង្កឱ្យមានការយល់ខុស និងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងមិត្តភាពរវាង ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម៕

ទឹកជំនន់ធ្ងន់ធ្ងរនៅខេត្តសុងក្លាមិនទាន់ស្រកផង ពេលនេះខេត្តសាទូនរបស់ថៃលិចទឹកខ្លាំងដល់ដំបូលផ្ទះ

0

ប្រទេសថៃ ៖ ជាច្រើនខែមកនេះ បណ្តាខេត្តនានានៅប្រទេសថៃបានលិចទឹកជំនន់យ៉ាងធ្ងន់ធ្ងរឈានទៅកម្រិតប្រកាសអាសន្ន ដូចជា ៖ ខេត្តអយុធ្យាលិចទឹករាប់ខែរហូតដល់ពលរដ្ឋទ្រាំលែងបានចង់ផ្លាស់ប្តូរទីលំនៅ ខណៈខេត្តសុងក្លា និងខេត្តប៉ាតានី លិចទឹកខ្លាំងពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្រដោយសារភ្លៀងធ្លាក់ជាច្រើនថ្ងៃបណ្តាលឱ្យផ្ទះ សាលារៀន មន្ទីរពេទ្យ អាកាសយានដ្ឋាន ផ្លូវ និងស្ពាន លិចទឹកយ៉ាងធ្ងន់ធ្ងរ ។ ឧតុនិយមប្រកាសថា កម្ពស់ទឹកនៅខេត្តសុងក្លានឹងកើនឡើងខ្ពស់ទ្វេដង ហេតុនេះ ពលរដ្ឋត្រូវប្រញាប់ជម្លៀសចេញពីផ្ទះឱ្យបានមុនល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ខណៈខេត្តសាទូន ក៏ប្រកាសអាសន្នដែរក្រោយទឹកលិចខ្លាំងដល់ដំបូលផ្ទះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEildFbpeuE2uJtmip731mABCeS7OhNW925l1QFP1HftwM3r2vOiK_9RQ_BwIkzyMi67LsqIWw_-luRIxM4RTJaU8vGmzRt_5NEOhi9_NvYwKp6OZExZbpTiQ2d7bIhmfXyCXlA-SXYZxjBGjJJy8ELxw0EK_GyGBXx-aUaoErWihJhZnHGF3oCrDd02xOBx/s1200/photo_2025-11-24_16-29-31.jpg
សារព័ត៌មាន Khaosod រាយការណ៍ថា នៅថ្ងៃទី២៤ ខែវិច្ឆិកា ទឹកជំនន់បានលិចខេត្តសាទូនយ៉ាងធ្ងន់ធ្ងរមិនខុសគ្នាពីខេត្តសុងក្លាទេ និងលិចជ្រៅខ្លាំងជាងឆ្នាំ២០១១ ទៅទៀត ដែលធ្វើឱ្យតំបន់សេដ្ឋកិច្ចនានារបស់ខេត្តរងផលប៉ះពាល់ទាំងអស់ ។ ពលរដ្ឋនៅខេត្តសាទូនគ្មានទឹកស្អាតផឹក និងប្រើប្រាស់ ថែមទាំងគ្មានអាហារហូបចុក ខណៈផ្ទះរបស់ពួកគេត្រូវបានទឹកជំនន់លិចរហូតដល់ដំបូល ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6XTrN_QqNHY8A7KDZjUXHMtLpOpFR7nOpVCLoc4KENIf6V77U6a5ZDAbvqAAZNBetLP2nO20bkOCyKo17uUH54AcPZqRvcVg-xFmDnVJVubhvTi9GaEiol2-aZtsHm5LgI6Fko7Z3Q7CUvI7tZLyvfBWA-vVzPP_l3U2VfFKhSHXG5RU75Ay4YxIjY0pq/s696/photo_2025-11-24_16-29-23.jpg
ស្ថានការណ៍ទឹកជំនន់ខេត្តសាទូន នៅថ្ងៃទី២៤ ខែវិច្ឆិកា បានឈានដល់កម្រិតប្រកាសអាសន្នក្រោយពីទឹកលិចអស់រយៈពេលជិត១សប្តាហ៍ ។ ទឹកបានហូរបុកខ្លាំងចូលស្រុកទាំង៧របស់ខេត្តជាបន្តបន្ទាប់ ហើយនៅថ្ងៃទី២៤ គឺកម្ពស់ទឹកកើនឡើងខ្ពស់ជាងថ្ងៃណាៗទាំងអស់ ។ តំបន់សេដ្ឋកិច្ចសំខាន់ៗរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទាំងទីរួមស្រុកសាទូន រួមទាំងតំបន់ពាណិជ្ជកម្មសំខាន់ៗនៅស្រុកឡាងូ ហាងទំនិញជាច្រើនត្រូវបិទទ្វារ ដោយសារកម្ពស់ទឹកកើនឡើងយ៉ាងឆាប់រហ័ស និងលិចទូទាំងខេត្ត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1GtNOKz674RvqXvpqmwTApkK2GvYgyDmI7ZMUwmVJaAB3VCgKfEjRT1mTqKWfCMpm8FO_8n0srGxFIiLCjGZR0DOBi9GJa0dMrX8tLWuzYxvCgO_8e_5Eg5XilU25ZRjWM_8me5aaZvu0K3GbSV8pARa1LEY4lEFZPHQuTY48XTAKxH6y055emUNDdETM/s1280/photo_2025-11-24_16-29-23%20(5).jpg

ដូចគ្នានេះ ទឹកជំនន់ហូរកាត់ផ្តាច់ផ្លូវសំខាន់ៗជាច្រើនកន្លែង រីឯរថយន្តតូចមិនអាចបើកបរនៅតាមផ្លូវបានទេ គឺមានតែរថយន្តដឹកទំនិញធំៗប៉ុណ្ណោះទើបបើកបរបាន ។ ក្រៅពីនេះ ផ្លូវនៅទីប្រជុំជនជាច្រើនត្រូវបានទឹកហូរកាត់ផ្តាច់១០០% ធ្វើឱ្យពលរដ្ឋថៃស្រែករកការជួយសង្គ្រោះជាបន្ទាន់ ។ ពលរដ្ឋថៃជួបការលំបាកខ្លាំងនាពេលនេះ គឺគ្មានទឹកផឹក ខ្វះខាតសម្ភារៈប្រើប្រាស់គ្រប់មុខ ថែមទាំងឡើងថ្លៃ ហើយការលក់ដូរទំនិញនៅតំបន់មួយចំនួនពុំអាចទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល ដោយសារគ្មានសេវាអ៊ីនធើរណេត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbFCvuBOIX5MwVRCQY_PnHPhpZQsMGdFIk3k3aMr0uD40PmxDXM59_QXfhdjEe57qp4Y0moe6I2hgEintrQhBP3hBnTy8RGQPuYn7eHCUo_hyphenhyphenXbZqmnvVD7B026OytLxHWW-xkxOUzzFO6HvI5z5HHgwlJ7BilfPwtyV5kIgJmBcWjRFj-_4nB0uh51pFq/s696/photo_2025-11-24_16-29-23%20(4).jpg

មន្ត្រីគម្រោងប្រព័ន្ធធារាសាស្ត្រខេត្តសាទូន ឱ្យដឹងថា កម្ពស់ទឹកនៅតំបន់ខ្លះនៅតែបន្តកើនឡើង ហើយទឹកជំនន់នៅឆ្នាំ២០២៥ គឺធ្ងន់ធ្ងរជាងឆ្នាំ២០១១ ដែលពេលនោះ ចាត់ទុកថាទឹកលិចខ្លាំងបំផុតនៅខេត្តសាទូន ។ នេះជាការបំបែកកំណត់ត្រាថ្មីដោយសារឆ្នាំនេះទឹកលិចខ្លាំង និងត្រូវតាមដានស្ថានការណ៍យ៉ាងដិតដល់២៤ម៉ោង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHvEvnG4UFQTE6vQlodltsav7uoLDDLym_D81AAmfTX3x47C9AJeE_QDL1U5EZyssTT0gBW7CfCety3HXOb895Zl2LVMbXNigHXc0KJz9kZizADiUUFXsx8VPcgc1yOMdp6q5-arCNuLTVBHmzttTujxYEhftpQOHW60nF7FpwRkZTsj7ZLJzsSFS_Nw__/s696/photo_2025-11-24_16-29-23%20(3).jpg

គួរបញ្ជាក់ថា ក្រោយពីលិចទឹកខ្លាំងធ្វើឱ្យសាលារៀននៅខេត្តសាទូន ជាង១៥កន្លែង ត្រូវទ្វារផ្អាកបង្រៀនកូនសិស្ស ខណៈភ្លៀងនៅតែបន្តធ្លាក់មិនឈប់ឈរ ។ អាជ្ញាធរខេត្តបានបញ្ជូនភ្នាក់ងារ និងទូកទៅជួយសង្គ្រោះពលរដ្ឋរងគ្រោះ និងចែកអាហារដល់អ្នកខ្វះខាត ពីព្រោះស្ថានការណ៍ទឹកជំនន់កាន់តែធ្ងន់ធ្ងរគួរឱ្យបារម្ភ ។ អាជ្ញាធរខេត្តក៏បានស្វែងរកទីទួលទុកចម្អិនអាហារសម្រាប់ពលរដ្ឋផងដែរ ដោយសារទឹកលិចផ្ទះបាយពួកគេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaV9KRk44dGIhDBrrASrZCO1iGp9V_MkxopoNwDPz7N0jG_MohyAHtLZUdpnEpxAa4OVYdyYZlOk5jX4x_MCc3fKJAiu4IJ7VaA7UBKvJxmebBeOoMmUIBkQgSqmmDwQxVLCfWp3hZl_BWbBuwvL6uU-RHsvmizdzCXnrsghlsrIPtz0kR32T_1poXuiIj/s696/photo_2025-11-24_16-29-23%20(2).jpg

ស្ថានការណ៍ទឹកជំនន់នៅតាមបណ្តាខេត្តធ្វើឱ្យរដ្ឋាភិបាលថៃត្រូវចាត់វិធានការជួយសង្គ្រោះពលរដ្ឋភ្លាមៗដើម្បីកាត់បន្ថយផលប៉ះពាល់ ដោយរដ្ឋាភិបាលថៃបានយកថវិកាជាតិមកជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ ។ ឆ្នាំ២០២៥ គឺជាឆ្នាំដែលប្រទេសថៃលិចលង់ខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រ ហើយក៏មានពលរដ្ឋថៃជាច្រើននាក់បាត់បង់ជីវិតដោយសារទឹកជំនន់ ដែលនេះជាគ្រោះធម្មជាតិកើតឡើងផ្ទួនៗគ្នានៅថៃ ក្រៅពីរញ្ជួយដី បាក់ដី ភ្លើងឆេះ និងខ្យល់ព្យុះ ៕

កុំមើលស្រាល! អាការៈឈឺខ្នងទាំងនេះអាចបញ្ជាក់ពីបញ្ហាសុខភាពបេះដូង និងតម្រងនោម

0

ការឈឺខ្នងបានក្លាយជាការត្អូញត្អែរដ៏ញឹកញាប់បំផុតសម្រាប់មនុស្សចាស់ ប៉ុន្តែបច្ចុប្បន្ននេះសូម្បីមនុស្សអាយុម្ភៃក្រាស់ក៏មានបញ្ហានេះច្រើនដែរ ដែលជាធម្មតាបណ្តាលមកពីការតឹងណែនសាច់ដុំ ឬបញ្ហាឆ្អឹងខ្នង រួមទាំងឥរិយាបថមិនល្អក្នុងការដេក ឈរ ឬអង្គុយជាដើម។ ទោះជាយ៉ាងណា ជួនកាលវាអាចជាសញ្ញានៃបញ្ហាសុខភាពធ្ងន់ធ្ងរជាងនេះដូចជាគាំងបេះដូង ឬជំងឺតម្រងនោមជាដើម នេះបើយោងតាមកាសែត Times of India។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2G3hpWio1umlweWldN9qwRiduEQ5iDC7QEWoeOq4kRsd1PK47cNHewRKnLlkIxmjXLSi9E6F7vUJBW-4mfnC5WbsAha2mSXXeOd5jUXdCVsR8lk4z-2XG6EVxrxaxBLWpxCfZ_ktW5j2DkFMY2eo3ywpEmt6lIwqUHhAifYvyk_PalbnpMkxhJAj4Wou2/s1080/photo_2025-11-24_14-09-51.jpg
ការឈឺចាប់ដែលកើតចេញពីសាច់ដុំ ឆ្អឹង ឬសរសៃប្រសាទអាចលេចឡើងនៅកន្លែងណាមួយតាមបណ្តោយឆ្អឹងខ្នង ជារឿយៗនៅផ្នែកខាងក្រោមខ្នង ឬកំប៉េះគូថ។ ជាធម្មតាមុនដំបូងវាឈឺចុក និងរឹងនៅពេលព្រឹក ប៉ុន្តែវានឹងថយចុះនៅពេលអ្នកធ្វើចលនា ឬការផ្លាស់ប្តូរឥរិយាបថ។ ប៉ុន្តែនៅពេលមានការឈឺចាប់ទាក់ទងជាមួយបញ្ហាបេះដូង ឬតម្រងនោម នោះទីតាំងឈឺ និងរោគសញ្ញាផ្សេងៗដែលអមជាមួយវានឹងខុសគ្នាយ៉ាងខ្លាំង។ ដូច្នេះតើធ្វើយ៉ាងណាទើបអាចដឹងបានថា ការឈឺខ្នងមួយណាទាក់ទងបញ្ហាបេះដូង និងមួយណាតម្រងនោម?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6t766ww-BLmrovDJ-7sv_Z2ZRRpLrqBZV78bw_DgLAuFAv1Gj-c4jvRjMXvx49nS1mzgNOcYC47Oz6ZiQlgpot7tIy23T1PiklFywSCmX-bp4gbdpmcEVf5-8KOHXZcTgc74mSqAU7sMG3pXbAXnIZjIHyFvIXu85Fl0D6-u7cABhseer9BETGhWsqOe4/s1000/photo_2025-11-24_14-09-50%20(3).jpg

ខណៈពេលដែលការឈឺចុកចាប់ទ្រូងគឺជាសញ្ញាសម្គាល់នៃការគាំងបេះដូង មនុស្សមួយចំនួន ជាពិសេសគឺស្ត្រី តែងជួបប្រទះនឹងការឈឺខ្នងផ្នែកខាងលើជំនួសវិញ។ ការឈឺចាប់នេះមានអារម្មណ៍ដូចជាសម្ពាធ ឬតឹងណែននៅផ្នែកខាងលើខ្នង ហើយអាចមកជាមួយនឹងការដកដង្ហើមខ្លីៗ វិលមុខ ចង្អោរ ឬបែកញើសត្រជាក់ខ្លួន។ វាអាចកើតឡើងតែមួយរោគសញ្ញា ឬពេលខ្លះរួមជាមួយនឹងភាពមិនស្រួលក្នុងទ្រូងតែម្ដង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQUBljF8qInKgJkrTxAiHwgWWhXy_11tvZ_lzHtbXlSenbeP0IkjTuQs6ofn7lyGlbfTsOAwfDusNcfcvJ_KuAN3UScm86GWya32J2jmX0hVUxwces9-O2PmG2bJ6odXiMcBuTpFOI9jkJ45YgwXm4uMOoHjWl9JLZlzf3f8DqF1mZCidAQu98PJHzia3R/s1200/photo_2025-11-24_14-09-50%20(2).jpg
ចំណែកបញ្ហាតម្រងនោមវិញ ត្រូវបានមនុស្សជាច្រើនយល់ច្រឡំថា វាជាការឈឺខ្នងធម្មតាទៅវិញ ដោយសារតែតម្រងនោមស្ថិតនៅជិតខ្នង។ ទោះជាយ៉ាងណាក៏ដោយ ការឈឺចាប់ក្នុងតម្រងនោមជាធម្មតា អ្នកជំងឺអាចមានអារម្មណ៍ឈឺនៅចំហៀងខ្លួន តំបន់រវាងឆ្អឹងជំនីរខាងក្រោម និងត្រគាក ហើយអាចរាលដាលដល់ចំហៀង ឬពោះផ្នែកខាងក្រោម។ ជាធម្មតាវាប៉ះពាល់ដល់ផ្នែកម្ខាងនៃរាងកាយប៉ុណ្ណោះ ប៉ុន្តែក៏អាចលេចឡើងនៅទាំងសងខាងផងដែរ នេះបើយោងតាម Healthline។ បន្ថែមពីនេះ វាមកជាមួយសញ្ញាផ្សេងទៀតរួមមាន គ្រុនក្តៅ ចង្អោរ ក្អួត នោមញឹក និងការផ្លាស់ប្តូរពណ៌ ក្លិន ឬភាពថ្លានៃទឹកនោម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbKL0tscWBOOSNLmxY8CyI7LwJKhD4t8RPFHLIAfbR2OS-lUHyCISSX8fQ21xJmHpVv0C-2GKKr71KGin2EJU9P6uIFmhEOM7qwe5npgqRw4vfLFrkbOJcYc-a67KGoIm7IHvdOMlRj3ABX6T7DcdInic3X8yW4AKq7hsN72YqNOhghjvJu0zgVW06BNBt/s690/photo_2025-11-24_14-09-51%20(2).jpg

យ៉ាងណាមិញ ស្ថានភាពដូចជាគ្រួសក្នុងតម្រងនោម ការឆ្លងមេរោគ ឬជំងឺតម្រងនោមរ៉ាំរ៉ៃក៏អាចបណ្តាលឱ្យមានរោគសញ្ញាបែបនេះផងដែរ។ ដូច្នេះប្រសិនបើមានការសង្ស័យ ចំពោះបញ្ហាឈឺចុកចាប់ខ្នងជាប់រហូត អមដោយសញ្ញាព្រមានខាងលើនេះ គួរតែស្វែងរកការព្យាបាល ឬពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់ ជៀសវាងមើលរំលងចំណុចទាំងអស់នេះ ហើយទុកវាយូរក្លាយទៅជាធ្ងន់ធ្ងរ ពិបាកព្យាបាលទៅថ្ងៃក្រោយ ខាតទាំងពេលវាលា និងថវិកា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjboJtPd9a2XsKcyaIFP8aeDLwrEEX9zH26SN5Oly5cqJLyzzWJGaENMq2jq0VTHQyMoNhwk1qJapogtoTOCJy6LlP_4DVQhaR5LSeVxUSdAjXpVpyWBRT5Z0ZrmqmNJ_xz5g9AhSlDLz2v72uOmTZixFOMNQfSlaUt5CMm1mmNWrelZ70CG2sEPIZZKrBR/s621/photo_2025-11-24_14-09-51%20(3).jpg