Home Blog Page 1863

វី​រៈ​ជ័យ ឧទ្យាន​ជាតិ​ ដ៏មានសក្តានុពល នៃ​ទឹកដីកម្ពុជា

0

ឧទ្យានជាតិវិរៈជ័យ​មាន​ទី​តាំងនៅភាគឦសានប្រទេសកម្ពុជាលាតសន្ធឹងគ្របដណ្តប់ខេត្តរតនគិរី និង ស្ទឹងត្រែង ។  ឧទ្យាន​នេះ​មាន​ព្រំ​ប្រទល់​ជាប់​ប្រទេសលាវ និង វៀតណាម​ហើយ​មាន​ផ្ទៃ​ក្រឡា ៣.៣២៥ គីឡូម៉ែត្រ​ក្រឡា និង ស្ថិត​នៅ​ភាគ​និរតី​នៃ​ប្រជុំជួរ​ភ្នំអាណោម ដែល​ចេញ​ពី​ប្រទេសវៀតណាម និង ស្ថិត​នៅ​ជាយ​វាល ព្រៃ​ជម្រុះ​ស្លឹ​កឥណ្ឌូចិន កណ្តាល ។

ឧទ្យាន​ជាតិវិរៈ​ជ័យ ចាត់​ទុក​ជា​ដែន​ជម្រក​មួយ​សម្រាប់​ពពួក​ថនិក​សត្វ​ធំៗ​របស់​ប្រទេសកម្ពុជា មាន​ដូចជា​ខ្ទីង ទន្សោង ក្របីព្រៃ ដំរី ខ្លាដំបង ខ្លារខិន ជា​ដើម ។ លក្ខណៈ​ជីវសាស្ត្រ​ឧទ្យាន​ជាតិ​វីរៈជ័យ មាន​សារ​សំខាន់​ដល់​ការងារ អភិរក្ស​អន្តរជាតិ ។

ឧទ្យានជាតិនេះជាដែនជម្រកព្រៃឈើសើមរយៈកម្ពស់មធ្យមប្រមាណជាង ៧៥ ភាគរយ នៃផ្ទៃប្រទេស ។ ភាគ​ច្រើន​នៃ​តំបន់​ភូមិភាគ​ឦសាន​ប្រទេស​កម្ពុជា​គ្របដណ្តប់​ដោយ​ព្រៃ​ជម្រុះ​ស្លឹក និង ព្រៃ​ពាក់​កណ្តាល​ស្រោង ។ ព្រៃ​ឈើ​ឧទ្យាន​ជាតិវីរៈជ័យ ភាគ​ច្រើន​ជា​ប្រភេទ​ព្រៃ​ពាក់​កណ្តាល​ស្រោង និង ព្រៃ​ស្រោង​បៃតង​ជានិច្ច ។ ទិដ្ឋភាព​ចម្រុះ​របស់​ឧទ្យាន​ជាតិ​នេះ ក៏​បង្កប់​ផង​ដែរ​នូវ​តំបន់​ទំនាប​លិច​ទឹក វាល​ស្មៅ ព្រៃឫស្សី ព្រៃចម្រុះ ជ្រុះស្លឹក និង ព្រៃជ្រុះស្លឹកសុទ្ធ ។ ឧទ្យាន​ជាតិ​នេះ​អាចជា​ដែន​ជម្រក​ព្រៃ​ឈើ​នៅសល់​ចុង​ក្រោយ​គេ​បំផុត​ដែល មាន​រុក្ខជាតិ ប្រចាំ​តំបន់​ចាំ​បាច់​ត្រូវ​ការពារ ។

មាន​ទន្លេធំៗ​ពីរ គឺ​ទន្លេសេសាន នៅ​ភាគ​ខាង​ត្បូង និង ទន្លេសេកុង នៅ​ភាគ​ខាង​លិច ជាប់​នឹង​ឧទ្យានជាតិ ។ ទន្លេ​ធំៗ​ទាំងពីរ និង ស្ទឹង​ធំៗ​មួយ​ចំនួន​ទៀត ដែល​មាន​នៅ​ក្នុង​ឧទ្យានជាតិ គឺ​ជា​ប្រភព​អាង ទឹក ដ៏​សំខាន់​របស់​តំបន់​​នេះ ហើយ​វា​ក៏​បាន​ទ្រទ្រង់​ដល់​ធម្មជាតិ និង សត្វ​ទឹក​នានា​មួយ​ចំនួន​ធំ​ដែល​ខ្លះ​ជា​ប្រភេទ​ប្រចាំ​តំបន់៕

HYBE ទិញភាគហ៊ុនក្រុមហ៊ុនបច្ចេកវិទ្យាសំឡេង Supertone

0

ប្រទេសកូរ៉េខាងត្បូង ៖ HYBE Corporation ជាក្រុមហ៊ុនផ្នែកកម្សាន្តរបស់ប្រទេសកូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃទី៣១ ខែមករា កន្លងមកថា ក្រុមហ៊ុនបានវិនិយោគក្នុងទឹកប្រាក់ចំនួន៤៥.០០០លានវ៉ុន ទិញភាគហ៊ុនរបស់ក្រុមហ៊ុន Supertone ដើម្បីចាប់ផ្តើមជាមួយបច្ចេកវិទ្យាសំឡេង AI (
Artificial intelligence) ។

Supertone ជាក្រុមហ៊ុនធ្វើការផ្នែកបច្ចេកវិទ្យាសំឡេងដ៏ល្បីល្បាញលើពិភពលោក ហើយគេបានស្គាល់ដោយសារក្រុមហ៊ុននេះប្រើបច្ចេកវិទ្យាសំឡេង AI កម្រិតខ្ពស់ដូចសំឡេងមនុស្សពិតប្រាកដ ដូចជា ការសង្កត់សំឡេង ។ បច្ចេកវិទ្យា AI របស់ក្រុមហ៊ុននេះ អាចបង្កើតសំឡេងថ្មីៗបានដោយគ្មានកំណត់ ហើយ AI ក៏អាចច្រៀងផងដែរ ។

សមត្ថភាពបច្ចេកវិទ្យាសំឡេង AI របស់ក្រុមហ៊ុន Supertone ធ្លាប់ត្រូវបានគេបង្ហាញនៅក្នុងកម្មវិធីតន្ត្រីក្នុងស្រុករបស់កូរ៉េខាងត្បូង ដោយការបង្កើតសំឡេងរបស់តារាចម្រៀងដែលស្លាប់ទៅហើយ ដូចជា Kim Gwangseok, Kim Hyunsik, Yoo Jaeha និង Lim Yuntaek ឱ្យត្រឡប់មកមានជីវិតម្តងទៀតតាមរយៈបទចម្រៀង ។

គួរបញ្ជាក់ថា នៅឆ្នាំ២០២១ HYBE ធ្លាប់បានទិញភាគហ៊ុនពី Supertone រួចហើយ ស្មើ១៨,២% ហើយការប្រកាសទិញភាគហ៊ុនបន្ថែមទៀតនៅពេលនេះ ធ្វើឱ្យក្រុមហ៊ុនក្លាយជាអ្នកកាន់កាប់ភាគហ៊ុនធំបំផុត ខណៈភាគហ៊ុនស្មើ៥៦,១% ។

Park Jiwon នាយកប្រតិបត្តិក្រុមហ៊ុន HYBE បានបញ្ជាក់ពីគោលបំណងនៃការទិញភាគហ៊ុនលើកនេះថា វានឹងធ្វើឱ្យអាជីវកម្មល្អប្រសើរឡើង និងការកម្សាន្តដ៏អស្ចារ្យ តាមរយៈការធ្វើការរួមគ្នារបស់ក្រុមហ៊ុនទាំងពីរ ។ បច្ចេកវិទ្យាសំឡេង AI របស់ Supertone នេះ នឹងធ្វើឱ្យការសម្តែង និងការច្រៀងចម្រៀងកាន់តែមានភាពរស់រវើក ៕

ប្រភព ៖ beartai BRIEF

មកស្គាល់មហាសេដ្ឋីប្រាក់ពាន់លានដុល្លារដំបូងរបស់វៀតណាម

0

លោក Pham Nhật Vượng កើតថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៦៨ គឺជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យវៀតណាម និងជាមហាសេដ្ឋីលុយពាន់លានដុល្លារទីមួយរបស់វៀតណាម។

គាត់គឺជាស្ថាបនិក និងជាប្រធានក្រុមហ៊ុន Vingroup ដែលគេបានស្គាល់គាត់តាមរយៈយីហោម៉ាករថយន្តដ៏ល្បី Vinfast ដែឡកំពុងវាយលុកនៅទីផ្សារអាមេរិក។Tỷ phú Phạm Nhật Vượng: “Mỗi nhân viên là một đại sứ”

លោកគឺជា​​អតីត​និស្សិត​ដែលបាន​​ទៅសិក្សា​នៅរដ្ឋធានី​ Moscow ប្រទេស​រុស្ស៊ី។​ ក្នុងទសវត្សរ៍​ឆ្នាំ ៩០ ​លោក បាន​​ទៅរស់​នៅប្រទេស​អ៊ុយក្រែន​​ជាទីកន្លែង ​ដែល Pham Nhat Voung ​ចាប់ផ្ដើម​អាជីវកម្ម​ដំបូង​របស់ខ្លួន​ គឺក្រុមហ៊ុន​ Technocom Group ផ្ដោត​លើ​ការ​ផលិត​ម្ហូបអាហារ​ Fast Food។

លុះក្រោយមកដល់ឆ្នាំ២០០១ មហាសេដ្ឋី​​​រូបនេះ បាន​វិលត្រឡប់​មកកាន់​មាតុប្រទេស​​របស់ខ្លួន​វិញ ដោយបាន​ចូល​ប្រឡូក​​វិនិយោគ​លើវិស័យ​អចលនទ្រព្យ ហើយបានសម្រេចចិត្ត​បាន​លក់​ក្រុមហ៊ុន​​អាហារ​ Fast Food នៅប្រទេស​អ៊ុយក្រែន  ដើម្បីផ្ដោតលើការវិនិយោគក្នុងស្រុកវិញ។Ông Phạm Nhật Vượng sẽ chi 2 tỷ USD để thực hiện tham vọng bán xe VinFast  cho người Mỹ

មិនបានយូរប៉ុន្មានរូបលោក ក៏បានបង្កើតក្រុមហ៊ុនដំបូងរបស់គាត់ ​ជ្រកក្រោមឈ្មោះ Vinpearl Land នៅឆ្នាំ ២០០១ ដោយ​ផ្ដោត​លើការ​អភិវឌ្ឍ​ក្នុងវិស័យ​បដិសណ្ឋារកិច្ច ក្នុង​ទីក្រុង​ញ៉ាត្រាំង។ តែ១ឆ្នាំក្រោយមក​ លោកបាន​ចាប់ផ្ដើម​បង្កើត​ក្រុមហ៊ុន​ថ្មី​មួយទៀតឈ្មោះ Vincom នៅរដ្ឋធានីហាណូយ​។

នៅឆ្នាំ ២០០២ Pham Nhat Voung បានសម្រេចដាក់ក្រុមហ៊ុន​​របស់ខ្លួន​​​​ចូលទៅ​ក្នុងផ្សារ​ហ៊ុន នៅឆ្នាំ២០០២ ដោយបង្កើត​ជាសម្ព័ន្ធក្រុមហ៊ុន Vingroup​។ ក្រុមហ៊ុន​ Vingroup កាន់តែមាន​ឥទ្ធិពល​ខ្លាំងឡើងៗ នៅក្នុង​សេដ្ឋកិច្ច​វៀតណាម និងបាន​ឈរជាជើង​ខ្លាំងមួយ នៅក្នុង​វិស័យ​លក់រាយ ការិយាល័យ និង​ពាណិជ្ជកម្មអចលនទ្រព្យ។

យោងតាម Forbes​ នៅឆ្នាំ ២០២២ នេះ លោក Pham Nhat Voung បច្ចុប្បន្នមានទ្រព្យសម្បត្តិប្រមាណ ៤,២ពាន់លាន ពោលគឺធ្លាក់ចុះ ៤,៦៨% ឬប្រមាណ ២០៦លានដុល្លារ ប៉ុន្តែលោកនៅតែជាមហាសេដ្ឋីមានផុតលេខមួយរូបរបស់វៀតណាម៕Ông Phạm Nhật Vượng nhận thù lao 0 đồng

ប្រភព៖ Wikipedia

អនុប្រធានសហព័ន្ធប្រដាល់គុនខ្មែរ បកស្រាយច្បាស់ៗ រឿងកែវ រំចង់ គ្មានឈ្មោះប្រកួតស៊ីហ្គេម

0

កាលពីពេលថ្មីៗនេះ កីឡាករប្រដាល់ជើងចាស់មានឈ្មោះបោះសម្លេងលោក កែវ រំចង់ បានធ្វើការឡាយទាំងមិនសុខជិត ដោយឆ្ងល់ថាហេតុអ្វីខ្លួនមិនមានឈ្មោះប្រកួតស៊ីហ្គេម តំណាងឱ្យកម្ពុជា។

ក្រោយមកលោក និន ភារម្យ អនុប្រធានសហព័ន្ធប្រដាល់គុនខ្មែរ បានចេញមុខបកស្រាយៗច្បាស់ៗដូច្នេះថា៖ “ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កីឡាករគ្រប់រូបមិនអាចនឹកឃើញចង់ចូលរួមប្រកួតបានទេ អ្វីៗ​សុ​ទ្ធតែបានត្រៀមលក្ខណៈសម្បត្តិទុកជាមុន។ យ៉ាងណាមិញក្រុមជម្រើសជាតិ ត្រូវបានប្រមូលផ្តុំហ្វឹកហាត់ត្រៀមពីរ​ឆ្នាំ​​ក​ន្លងមក ដើម្បីបង្កើនសមត្ថភាព បច្ចេកទេស ភាពអំណត់ ឋាមពល និងគ្រប់យុទ្ធវិធី កលល្បិច ដើម្បីលទ្ធផលជោគជ័យ និង យកជ័យលាភីជូនប្រទេសជាតិ”។

លោកក៏បានបន្តទៀតថា “ចំពោះយើងចង់ចូលរួមប្រកួតកីឡាស៊ីហ្គេម តើយើងបានត្រៀមលក្ខណៈសម្បត្តិដែរឬអត់..? សព្វថ្ងៃមានបានហ្វឹកហាត់ត្រៀមដែរទេ នរណជាគ្រូបង្វឹករបស់ប្អូន និងមានការទទួលស្គាល់ពីក្រសួងអប់រំ ដែរឬទេ…? អា​ច​​​​​ដឹងខ្លួនឯងហើយ ថាយើងកំពុងធ្វើអ្វី យើងមានសមត្ថភាពគ្រប់គ្រាន់ដែរទេ..? ទម្ងន់ សាច់ឈាមរបស់យើងពេលនេះ សមជាកីឡាករ ឬអត់…? អ៊ំនិយាយនេះ ដើម្បីឱ្យឯងសិក្សាមើលដោយខ្លួនឯង ចំពោះបងប្អូន អ្នកគាំទ្រកីឡាករ កែវ រំចង់ ដែលជាអាយដលរបស់បងប្អូន ចង់ឱ្យគាត់ទៅចូលរួមប្រកួត គួរពិចារណាផងដែរ ជាកិត្តិយស មុខមាត់ប្រទេសជាតិ មិនអាចធ្វើអ្វីមួយ ដោយពុំមានផែនការច្បាស់លាស់នោះទេ”៕ផ្ទុះទៀត​ហើយ! កែវ រំចង់ សួរថា ហេតុអ្វីការ​ប្រកួត​​ស៊ីហ្គេម ឆ្នាំ​២០២៣ នៅកម្ពុជា អត់មាន​ឈ្មោះខ្ញុំ? › keila24.com

ប៊ូខាវ ថាគុនខ្មែរ ត្រឹមលំដាប់អាស៊ាន ខណៈ Muay Thai លំដាប់ពិភពលោក

0

Muay Thai ត្រូវបានដកចេញពីវិញ្ញាសារប្រដាល់សេរីនៃព្រឹត្តិការណ៍ស៊ីហ្គេមភ្នំពេញ ដែលបង្កឱ្យមានការផ្ទុះកំហឹងជាខ្លាំងពីសំណាកប្រជាជនថៃ ដោយជំនួសមកវិញនូវពាក្យថា “គុនខ្មែរ” របស់កម្ពុជា។

ទន្ទឹមគ្នានោះប៊ូខាវ ដែលគេទទួលស្គាល់ថាជាជើងខ្លាំងប្រចាំថៃ បានរំលឹកពិភពលោកអំពីឫសគល់បុរាណនៃកីឡានៅក្នុងប្រទេសថៃ ដោយខ្លួនបានលើកឡើងថា “Muay Thai មានពិធីពិសេសមួយក្នុងការថ្វាយបង្គំគ្រូមុនពេលប្រកួតនីមួយៗ គួបផ្សំនឹងរបបបណ្តុះបណ្តាលជាប្រព័ន្ធ និងបច្ចេកទេសផ្សេងៗដែលបង្កើតឡើងដោយបុព្វបុរសរបស់យើង”សំខាន់ជាងនេះទៅទៀត ក្បាច់គុននេះត្រូវបានប្រើប្រាស់ដើម្បីការពារជាតិ សាសនា និងព្រះមហាក្សត្ររបស់យើងតាំងពីបុរាណកាលមក។Buakaw blasts rival in Phnom Penh - Khmer Times

ស្តេចប្រដាល់ថៃរូបនេះ បានសង្កត់ធ្ងន់ថែមទៀតថា” រឿងកម្ពុជាដាក់គុនខ្មែរ នៅស៊ីហ្គេមជាសិទ្ធិរបស់គេ យើងមិនអាចនិយាយបានទេ ហើយគុនខ្មែរ គឺត្រឹមតែលំដាប់អាស៊ាន យើងកុំទៅខ្វល់អី ។ យើងត្រូវនិយាយដល់ក្នុងព្រឹត្តិការណ៍អូឡាំពិក ព្រោះរបស់ថៃយើងOriginal លេខ១ ទៅហើយ”៕

ដោយសារតែ Muay Thai ត្រូវបានទទួលស្គាល់ដោយគណៈកម្មាធិការអូឡាំពិកអន្តរជាតិក្នុងខែកក្កដា ឆ្នាំ ២០២១ ហេតុនេះទើបថៃអះអាងថាក្បាច់គុននោះជារបស់គេ។

តែយ៉ាងណាមិញ សម្រាប់ខាងភាគីកម្ពុជានឹងតែប្រកាន់ជំហរ ប្រើឈ្មោះ “គុនខ្មែរ” ដោយមិនខ្វល់ពីប្រទេសថៃ៕What Is Buakaw Banchamek's Net Worth? (Updated 2023)

ប្រភព៖ National Thailand

ហុងកុងហាមឃាត់ការប្រើសារធាតុចម្រាញ់ពីកញ្ឆា

0

ហុងកុង ៖ ហុងកុងត្រៀមប្រកាសហាមឃាត់ប្រើប្រាស់សារធាតុញៀន «Cannabidiol» ចម្រាញ់ចេញពីកញ្ឆា ព្រមទាំងចាត់ទុកថា វាស្ថិតក្នុងប្រភេទថ្នាំគ្រោះថ្នាក់ ហើយហុងកុងបានកំណត់ច្បាប់ដាក់ទោសថ្មីធ្ងន់ធ្ងរបំផុតដល់អ្នកលួចនាំចូល ផលិត និងគ្រប់គ្រងសារធាតុប្រភេទនេះផងដែរ ។

កាលពីឆ្នាំ២០២២ កន្លងមក ហុងកុងបានប្រកាសហាមឃាត់ប្រើសារធាតុចម្រាញ់ពីកញ្ឆា ដោយសារហេតុផលនៃការបំបែក «Cannabidiol» សុទ្ធចេញពីកញ្ឆា និងអាចមានការផ្សំបញ្ចូលជាមួយសារធាតុ «Tetrahydrocannabinol» ក្នុងពេលផលិត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhf-oto2OfoJK-e_XkXT2vhGNo50t_EL2lE2XLH7yUjyPPj018H0EAxO2Zht5cjKetM-jHdbp9RdJw6wrvEZ3K8Zy9dCGj_7t7ezsmOiLoHlVIHThQon9qScTgkQ9bgVkqNVcc7i0oYoBqYG-ZyuUaOVB59rMdiEayddmepVRiy1eJUprcz5WL6CVGz/s750/photo_2023-02-02_11-08-41.jpg

គេរកឃើញសារធាតុ «Cannabidiol» នៅហុងកុងច្រើនបំផុតនៅឆ្នាំ២០២២ ដោយគេបានផ្សំវានៅក្នុងនំ cookies ច្រើនបំផុត ។ ចំណែកការដាក់ទោសថ្មីលើអ្នកល្មើសនាំចូល នាំចេញ ឬផលិតសារធាតុ «Cannabidiol» នៅហុងកុង គឺជាប់គុកមួយជីវិត និងពិន័យជាប្រាក់ចំនួន៥លានដុល្លារហុងកុង ។

សម្រាប់ហាងនានាដែលលក់ផលិតផលបែបនេះ គេនឹងទុកពេលឱ្យ៣ខែដើម្បីបំផ្លាញចោលទាំងអស់ ។ បម្រាមប្រើសារធាតុចម្រាញ់ពីកញ្ឆានេះ បានធ្វើឱ្យប៉ះពាល់ដល់ហាង Bakery និងហាងលក់អនឡាញដែលមានផលិតផលនេះជាច្រើន ។ នំ cookies ផ្សំពីសារធាតុ «Cannabidiol» គឺពេញនិយមយ៉ាងខ្លាំងនៅហុងកុងតាំងពីឆ្នាំ២០២០ មកម៉្លេះ ជាពេលជំងឺកូវីដ-១៩ ឆ្លងរាតត្បាតខ្លាំង ធ្វើឱ្យយុវវ័យមានភាពតានតឹង ៕ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4f8StmBkOIgswDwJ_WuZJ0MTndZLi_wU3IMDdHJPVDC7jZbzE2nP9IEyBoNS0eVfI6YMT4LwNsfNLUO4zPVDXSNzYg94l6BzHemxAwZC4XmPjwTTEB94OwlMzVdd5Zb7w0Rf4Jthk7LnRPydjnv11RFtb5jHpP8kHS23l2HgxlN6blIp32lsdSzHg/s1280/photo_2023-02-02_11-08-40.jpgប្រភព ៖ Mono News

ក្រសួងសុខាភិបាល ស្រាវជ្រាវរកឃើញផលិតផលគ្រឿងសម្អាងម៉ាក Vibrant Glamour គ្មានការទទួលស្គាល់ពីក្រសួង

0

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពីការស្រាវជ្រាវរកឃើញផលិតផលគ្រឿងសម្អាង ម៉ាក Vibrant Glamour ដែលគ្មានលេខប្រវេទន៍(ការទទួលស្គាល់) ពីក្រសួងសុខាភិបាលកម្ពុជា។

នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបាន ជ្រាបថាៈ ក្រសួងសុខាភិបាលពិនិត្យឃើញមានការនាំចូល ចែកចាយ ឬផ្សព្វផ្សាយលក់ផលិតផលគ្រឿងសម្អាងម៉ាក VIBRANT GLAMOUR“ជាច្រើនមុខគ្មានលេខប្រវេទន៍ពីក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣។

អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្ដីពីការគ្រប់គ្រងឱសថតម្រូវ ឧិរាល់ការចរាចរផលិតផលគ្រឿងសម្អាងក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខប្រវេទន៍ពីក្រសួងសុខាភិបាល។ ដូច្នេះ សូមប្រជាពលរដ្ឋមុននឹងទិញផលិតផលគ្រឿងសម្អាងគ្រប់ប្រភេទ សូមពិនិត្យមើលលតាបត្រប្រវេទន៍ដែលមានបិទ លើសំបកវេចខ្ចប់ ហើយលតាបត្រដែលត្រឹមត្រូវ គឹមានពីរផ្នែក ១-ផ្នែកខាងលើមានឈ្មោះ គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ ឬផលិតផលគ្រឿងសំអាង ២-ផ្នែកខាងក្រោមមានលេខប្រវេទន៍ ដូចមានគំរូភ្ជាប់ជាមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGGS-bxcUG8K63KQ8ndBvdNFILbr96C9T4B4C4Uf2DHx46Jou4p42JUtV_VyPOhGqrvzetE9W69a3iWP6roaXSy5NFwYOOjHFdIra-uEaAeEI4NPIRkNelTwCdY4uIJhU0E0c16Bncbx55ag3Cb_edcX8d76jQUlvcTck26NoWZRk8BjXzMRyWYGcj/s1280/photo_2023-02-02_09-31-46.jpg

ក្រសួងសុខាភិបាល សូមជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មិនត្រូវទិញ និងប្រើប្រាស់ផលិតផល គ្រឿងសម្អាងម៉ាក VIBRANT GLAMOUR® នេះឡើយ ព្រោះផលិតផលនេះអាចបណ្តាលឱ្យប៉ះពាល់ដល់ សុខភាពធ្ងន់ធ្ងរ ឬឈានដល់ការបាត់បង់អាយុជីវិតទៀតផង។

បន្ទាប់ពីការផ្សព្វផ្សាយសេចក្តីជូនព័ត៌មានផលិតផលខាងលើនេះរួចហើយ បើសិនមានម្ចាស់គណនីបណ្តាញ សង្គមហ្វេសប៊ុក និងជនពាក់ព័ន្ធណាមួយនៅតែបន្តនាំចូល ចែកចាយ ឬលក់ ផលិតផលខាងលើនេះជាបន្តទៀតនឹង ត្រូវទទួលទោសបញ្ញត្តិតាមច្បាប់ជាធរមាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiK9tLTY303S9DbJvaIi_fpiCxPGID5P1pq3YsFOurZHdii0aYrR3V1tUofoOTXxPkxLMH5xwd6h8ioIFd3HSQtPbO5UxM1wFuijaEwltUQTkWQx2bdR08cgjQ2eoCJ_Z6lpOnRbQ08qCVGK-RNGU5Fd9yFqzjiRZei_NlSH3MWNBZSbgnsOq0Qptx7/s1280/photo_2023-02-02_09-31-50.jpg

ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះឃើញជនណាកំពុងនាំចូល ចែកចាយ ឬលក់ផលិតផល គ្រឿងសម្អាងម៉ាក VIBRANT GLAMOUR” ខាងលើនេះ សូមបងប្អូនប្រញាប់ផ្តល់ព័ត៌មាន ឬត្រូវការព័ត៌មាន បន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០១២ ៣៥៥ ១៦១, ០១១ ៥៧៤ ៧៨៧, ០១២ ៩៨៣ ៣៣៤, ០១៧ ៦០៦ ៦៧០, ០១៧ ៨៦៦ ៧៦០។ សូមភ្ជាប់ជាមួយនូវរូបភាពផលិតផលគ្រឿងសម្អាងម៉ាក VIBRANT GLAMOUR”៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_ut7IjIxUp-uHpl2DZhObbBIv61NTtaix_DklKL4q-vJqWADcTFLgCqHP8Jn7wcrGBXdLsln5FzlhhJbx2ZaEjuMeRc8vWKjNltfZ7L2qv72FqPrrC0GPKe1okkKcj3HRRxNMzjh_eyFrzcMjOd2hOenjnb8Xv2De8arIEtW0ZkNnauTrpKRDTo20/s1280/photo_2023-02-02_09-31-51.jpg

ថៃ ប្រកាសដាក់ទោសអ្នកជក់ Vape ខណៈនៅកម្ពុជាជក់ Vape ជារឿងកំពុងពេញនិយម

0

ការជក់ Vape នៅប្រទេសថៃ បានក្លាយជាអំពើខុសច្បាប់ចាប់តាំងពីឆ្នាំ ២០១៥មកម្ល៉េះ ដោយអ្នកជក់ Vape ​នៅ​ទី​សាធារណៈ​ ​ត្រូវ​ពិន័យ​ជា​ប្រាក់ ៥០០០ បាត។ ខណៈដែលអ្នកចូលឧបករណ៍ Vape និងទឹក Vape ត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ១០ ឆ្នាំ និង/ឬពិន័យជាប្រាក់ប្រាំដងនៃតម្លៃទំនិញ។

ដោយឡែកនៅកម្ពុជាយើងវិញ ​Vape និង Yooz ហាក់បីដីដូចជាមានការវាយលុកខ្លាំងនៅក្នុងសង្គមរបស់យើង ដោយមានយុវជនមួយចំនួនតែងតែមានវាជាប់តាមខ្លួន។ លើសពីនេះទៅទៀត សូម្បីតែក្មេងៗ ដែលកំពុងសិសក្សានៅថ្នាក់វិទ្យាល័យក៏មាន Vape ឬ Yooz  ជក់ផងដែរ។3 things you might be getting wrong about the vaping epidemic, as lung  injuries top 1,000 cases - ABC News

កាលពីឆ្នាំមុន ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៌ទោ ជួន ណារិន្ទ ប្រាប់បណ្តាញផ្សព្វផ្សាយថា សមត្ថកិច្ចនឹងចាត់វិធានការ លើថ្នាំជក់ប្រភេទថ្មី ឬបារីអេឡិកត្រូនិក (Vape) ក្រោយមានសំណូមពរពីប្រជាពលរដ្ឋ ជាមាតាបិតា អាណាព្យាបាល ថាថ្នាំជក់ប្រភេទថ្មីនេះ កំពុងពង្វក់យុវជនម្តងរួចមកហើយ។

កាលនោះលោកបានឃាត់ និងដុតបំផ្លាញ Vape និង Yooz ប្រមាណជា៥០០០ពាន់កេស ដែលទទួលបានការគាំទ្រពីមាតាបិតាជាខ្លាំង តែមកទល់បច្ចុប្បន្នកំណើននៃការប្រើប្រាស់ឧបករណ៍ជក់នេះ ហាក់មានការកើនឡើងសារជាថ្មីម្តងទៀត។ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ប្រាប់ពីស្ថានភាពសន្ដិសុខនៅខេត្តព្រះសីហនុ  និងព្រមានពីការអនុវត្តច្បាប់ចំពោះជនដែលប្រព្រឹត្តខុស ដោយមិនគិត ...

គួរបញ្ជាក់ផងដែរថា ការប្រើប្រាស់បារីប្រភេទថ្មី ឬបារីអេឡិកត្រូនិក (Vape) ក្នុងពេលបច្ចុប្បន្នគឺមានសន្ទុះខ្លាំងក្នុងចំណោមអ្នកប្រើប្រាស់ភាគច្រើនជាយុវជន ស្របពេលដែលការស្រាវជ្រាវខ្លះបានឱ្យដឹងថា ការប្រើប្រាស់បារីប្រភេទថ្មីនេះ គឺផ្តល់ឥទ្ធិពលអាក្រក់ ស្មើនឹងការប្រើប្រាស់បារីធម្មតា ហើយក៏ជាភ្នាក់ងារចម្លងរោគរហ័ស ដែលកើតចេញពីការប្រើប្រាស់ឧបករណ៏ជក់រួមគ្នា៕

Do Better: Heat-Not-Burn Tobacco In The New Normal – YOOZ Official  Philippines

NATO ដាស់តឿនថា ចិនបង្កើនកម្លាំងកងទ័ពដើម្បីគ្រប់គ្រងសមុទ្រចិនខាងត្បូង

0

ប្រទេសជប៉ុន ៖ លោក ជេន ស្តូលថែនបឺត (Jens Stoltenberg) អគ្គលេខាធិការនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) បានថ្លែងកាលពីថ្ងៃទី១ ខែកុម្ភៈថា ប្រទេសចិនកំពុងបង្កើនកម្លាំងកងទ័ពជាច្រើន ដើម្បីព្យាយាមបន្ថែមអំណាចគ្រប់គ្រងសមុទ្រចិនខាងត្បូង ។ លោកថ្លែងបែបនេះ ខណៈលោកធ្វើដំណើរទៅកាន់ប្រទេសជប៉ុន ដើម្បីជំរុញសម្ព័ន្ធភាពជាមួយជប៉ុន ស្របពេលបរិយាកាសសន្តិសុខកាន់តែតានតឹង ។Finland, Sweden could join NATO quickly: Stoltenberg | Daily Sabah

លោក ស្តូលថែនបឺត បានថ្លែងក្នុងអំឡុងពេលជជែកគ្នានៅសាកលវិទ្យាល័យខេអូថា ចិនកំពុងបង្កើនកម្លាំងកងទ័ពជាច្រើន រួមទាំងបង្កើតអាវុធនុយក្លេអ៊ែរ ដើម្បីព្យាយាមគ្រប់គ្រងសមុទ្រចិនខាងត្បូង គំរាមតៃវ៉ាន់ កាន់កាប់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមទាំងប្រទេសក្នុងណាតូផងដែរ ។

មុននេះ លោក ស្តូលថែនបឺត បានជួបជាមួយនាយករដ្ឋមន្ត្រីប្រទេសជប៉ុន លោក ហ្វូមីអូ គីស៊ីដា ដោយសន្យាពង្រឹងទំនាក់ទំនងសន្តិសុខរវាងណាតូនិងជប៉ុន ឱ្យកាន់តែរឹងមាំថែមទៀត ។ លោកនិយាយថា ការប្រតិបត្តិការយោធានៅអ៊ុយក្រែន និងបង្កើនកិច្ចសហការកងទ័ពជាមួយចិនរបស់រុស្ស៊ី បានបង្កើតបរិយាកាសសន្តិសុខដ៏តានតឹងបំផុត ចាប់តាំងពីសង្គ្រាមលោកលើកទី២ មក ។China Conducts War Games, and Taiwan Is the Target - The New York Times

លោកថ្លែងថា ៖ «រុស្ស៊ី និងចិន កំពុងពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រយ៉ាងស្អិតរមួត ខណៈប្រទេសទាំងពីរនេះបានបង្កើនការហ្វឹកហាត់កងទ័ពរួមគ្នា ការល្បាតរួមគ្នាទាំងផ្លូវទឹក និងផ្លូវអាកាស រួមទាំងបរិវេណក្បែរប្រទេសជប៉ុនផងដែរ» ។

លោកបន្ថែមថា ណាតូមិនចាត់ទុកថា ចិនជាសត្រូវទេ ណាតូមិនចង់ប្រឈមមុខជាមួយចិនទេ ហើយក៏មិនប្រឈមមុខជាមួយអ្នកណាដែរ ។ ណាតូជាដៃគូការពារ និងរួមចំណែកជាមួយចិនបន្តទៀតលើបញ្ហាដែលណាតូ និងចិនបានឯកភាពគ្នា ឬចំណាប់អារម្មណ៍ផ្សេងទៀតដូចជា ការគ្រប់គ្រងអាវុធ និងបម្រែបម្រួលអាកាសធាតុ ៕China to run new drills in Yellow and Bohai seas - Chinese authorities - BBC News

ប្រភព ៖ TNN World

កំហុសទាំង៣ដែលនាំឲ្យអ្នកឈឺ ដោយសារតែការទទួលទានទឹកឃ្មុំ

0

តាមការសិក្សាទឹកឃ្មុំជួយពង្រឹងប្រព័ន្ធរំលាយអាហារក្នុងរាងកាយ តែបើអ្នកផឹកវាដោយរបៀបខាងក្រោមងាយ នឹងបង្កជំងឺដែលត្រូវតែបញ្ឈប់ភ្លាមៗ។

១ញ៉ាំនៅពេលព្រឹក ហើយពោះទទេ
ពេលក្រោកពីគេងនៅពោះទទេបើអ្នកប្រញាប់ញ៉ាំទឹកឃ្មុំ វាប៉ះពាល់ដល់ផ្លូវរំលាយអាហារធ្វើឲ្យរាគនិងឈឺពោះ។ ម្យ៉ាងទៀតទឹកឃ្មុំផ្ទុកជាតិស្ករខ្ពស់ ប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែមនឹងបណ្តាលឲ្យមានគ្រោះថ្នាក់កាន់តែ ខ្លាំង។ ដូច្នេះបើចង់ផឹកទឹកឃ្មុំគប្បីមានទឹកក្តៅឧណ្ឌៗមួយកែវអាហារបន្តិចបន្តួចអមជាមួយ។Health benefits of honey: Here's what's proven | CNN

២ស្តុកទឹកឃ្មុំមិនត្រឹមត្រូវ
បើការទុកដាក់ទឹកឃ្មុំ មិនបានត្រឹមត្រូវអាចបណ្តាលឲ្យឆ្លងបាក់តេរី ដែលបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់។ ដូច្នេះអ្នកគួរតែស្តុកទឹកឃ្មុំក្នុងក្រឡ ដែលមានសភាពក្រាស់ហើយទុកនៅកន្លែងមានសីតុណ្ហភាពល្មម។

៣ឲ្យកូនក្មេងអាយុក្រោម១ឆ្នាំទទួលទានទឹកឃ្មុំ
កុមារនៅអាយុក្រោមមួយឆ្នាំមិនទាន់មាន សុខភាព ប្រព័ន្ធរំលាយអាហារល្អ នៅឡើយ
បូករួមទាំងប្រព័ន្ធបន្សាបជាតិពុលពីថ្លើមមិនទាន់រឹងមាំងាយស្រួលឲ្យមេរោគជ្រាបចូលជញ្ជាំងពោះវៀន
ដូច្នេះវាងាយពុលដល់កុមារ៕3 Health Benefits of Raw Honey