ការជក់ Vape នៅប្រទេសថៃ បានក្លាយជាអំពើខុសច្បាប់ចាប់តាំងពីឆ្នាំ ២០១៥មកម្ល៉េះ ដោយអ្នកជក់ Vape ​នៅ​ទី​សាធារណៈ​ ​ត្រូវ​ពិន័យ​ជា​ប្រាក់ ៥០០០ បាត។ ខណៈដែលអ្នកចូលឧបករណ៍ Vape និងទឹក Vape ត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ១០ ឆ្នាំ និង/ឬពិន័យជាប្រាក់ប្រាំដងនៃតម្លៃទំនិញ។

ដោយឡែកនៅកម្ពុជាយើងវិញ ​Vape និង Yooz ហាក់បីដីដូចជាមានការវាយលុកខ្លាំងនៅក្នុងសង្គមរបស់យើង ដោយមានយុវជនមួយចំនួនតែងតែមានវាជាប់តាមខ្លួន។ លើសពីនេះទៅទៀត សូម្បីតែក្មេងៗ ដែលកំពុងសិសក្សានៅថ្នាក់វិទ្យាល័យក៏មាន Vape ឬ Yooz  ជក់ផងដែរ។3 things you might be getting wrong about the vaping epidemic, as lung  injuries top 1,000 cases - ABC News

កាលពីឆ្នាំមុន ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៌ទោ ជួន ណារិន្ទ ប្រាប់បណ្តាញផ្សព្វផ្សាយថា សមត្ថកិច្ចនឹងចាត់វិធានការ លើថ្នាំជក់ប្រភេទថ្មី ឬបារីអេឡិកត្រូនិក (Vape) ក្រោយមានសំណូមពរពីប្រជាពលរដ្ឋ ជាមាតាបិតា អាណាព្យាបាល ថាថ្នាំជក់ប្រភេទថ្មីនេះ កំពុងពង្វក់យុវជនម្តងរួចមកហើយ។

កាលនោះលោកបានឃាត់ និងដុតបំផ្លាញ Vape និង Yooz ប្រមាណជា៥០០០ពាន់កេស ដែលទទួលបានការគាំទ្រពីមាតាបិតាជាខ្លាំង តែមកទល់បច្ចុប្បន្នកំណើននៃការប្រើប្រាស់ឧបករណ៍ជក់នេះ ហាក់មានការកើនឡើងសារជាថ្មីម្តងទៀត។ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ប្រាប់ពីស្ថានភាពសន្ដិសុខនៅខេត្តព្រះសីហនុ  និងព្រមានពីការអនុវត្តច្បាប់ចំពោះជនដែលប្រព្រឹត្តខុស ដោយមិនគិត ...

គួរបញ្ជាក់ផងដែរថា ការប្រើប្រាស់បារីប្រភេទថ្មី ឬបារីអេឡិកត្រូនិក (Vape) ក្នុងពេលបច្ចុប្បន្នគឺមានសន្ទុះខ្លាំងក្នុងចំណោមអ្នកប្រើប្រាស់ភាគច្រើនជាយុវជន ស្របពេលដែលការស្រាវជ្រាវខ្លះបានឱ្យដឹងថា ការប្រើប្រាស់បារីប្រភេទថ្មីនេះ គឺផ្តល់ឥទ្ធិពលអាក្រក់ ស្មើនឹងការប្រើប្រាស់បារីធម្មតា ហើយក៏ជាភ្នាក់ងារចម្លងរោគរហ័ស ដែលកើតចេញពីការប្រើប្រាស់ឧបករណ៏ជក់រួមគ្នា៕

Do Better: Heat-Not-Burn Tobacco In The New Normal – YOOZ Official  Philippines