ហុងកុង ៖ ហុងកុងត្រៀមប្រកាសហាមឃាត់ប្រើប្រាស់សារធាតុញៀន «Cannabidiol» ចម្រាញ់ចេញពីកញ្ឆា ព្រមទាំងចាត់ទុកថា វាស្ថិតក្នុងប្រភេទថ្នាំគ្រោះថ្នាក់ ហើយហុងកុងបានកំណត់ច្បាប់ដាក់ទោសថ្មីធ្ងន់ធ្ងរបំផុតដល់អ្នកលួចនាំចូល ផលិត និងគ្រប់គ្រងសារធាតុប្រភេទនេះផងដែរ ។

កាលពីឆ្នាំ២០២២ កន្លងមក ហុងកុងបានប្រកាសហាមឃាត់ប្រើសារធាតុចម្រាញ់ពីកញ្ឆា ដោយសារហេតុផលនៃការបំបែក «Cannabidiol» សុទ្ធចេញពីកញ្ឆា និងអាចមានការផ្សំបញ្ចូលជាមួយសារធាតុ «Tetrahydrocannabinol» ក្នុងពេលផលិត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhf-oto2OfoJK-e_XkXT2vhGNo50t_EL2lE2XLH7yUjyPPj018H0EAxO2Zht5cjKetM-jHdbp9RdJw6wrvEZ3K8Zy9dCGj_7t7ezsmOiLoHlVIHThQon9qScTgkQ9bgVkqNVcc7i0oYoBqYG-ZyuUaOVB59rMdiEayddmepVRiy1eJUprcz5WL6CVGz/s750/photo_2023-02-02_11-08-41.jpg

គេរកឃើញសារធាតុ «Cannabidiol» នៅហុងកុងច្រើនបំផុតនៅឆ្នាំ២០២២ ដោយគេបានផ្សំវានៅក្នុងនំ cookies ច្រើនបំផុត ។ ចំណែកការដាក់ទោសថ្មីលើអ្នកល្មើសនាំចូល នាំចេញ ឬផលិតសារធាតុ «Cannabidiol» នៅហុងកុង គឺជាប់គុកមួយជីវិត និងពិន័យជាប្រាក់ចំនួន៥លានដុល្លារហុងកុង ។

សម្រាប់ហាងនានាដែលលក់ផលិតផលបែបនេះ គេនឹងទុកពេលឱ្យ៣ខែដើម្បីបំផ្លាញចោលទាំងអស់ ។ បម្រាមប្រើសារធាតុចម្រាញ់ពីកញ្ឆានេះ បានធ្វើឱ្យប៉ះពាល់ដល់ហាង Bakery និងហាងលក់អនឡាញដែលមានផលិតផលនេះជាច្រើន ។ នំ cookies ផ្សំពីសារធាតុ «Cannabidiol» គឺពេញនិយមយ៉ាងខ្លាំងនៅហុងកុងតាំងពីឆ្នាំ២០២០ មកម៉្លេះ ជាពេលជំងឺកូវីដ-១៩ ឆ្លងរាតត្បាតខ្លាំង ធ្វើឱ្យយុវវ័យមានភាពតានតឹង ៕ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4f8StmBkOIgswDwJ_WuZJ0MTndZLi_wU3IMDdHJPVDC7jZbzE2nP9IEyBoNS0eVfI6YMT4LwNsfNLUO4zPVDXSNzYg94l6BzHemxAwZC4XmPjwTTEB94OwlMzVdd5Zb7w0Rf4Jthk7LnRPydjnv11RFtb5jHpP8kHS23l2HgxlN6blIp32lsdSzHg/s1280/photo_2023-02-02_11-08-40.jpgប្រភព ៖ Mono News