ប្រទេសជប៉ុន ៖ លោក ជេន ស្តូលថែនបឺត (Jens Stoltenberg) អគ្គលេខាធិការនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) បានថ្លែងកាលពីថ្ងៃទី១ ខែកុម្ភៈថា ប្រទេសចិនកំពុងបង្កើនកម្លាំងកងទ័ពជាច្រើន ដើម្បីព្យាយាមបន្ថែមអំណាចគ្រប់គ្រងសមុទ្រចិនខាងត្បូង ។ លោកថ្លែងបែបនេះ ខណៈលោកធ្វើដំណើរទៅកាន់ប្រទេសជប៉ុន ដើម្បីជំរុញសម្ព័ន្ធភាពជាមួយជប៉ុន ស្របពេលបរិយាកាសសន្តិសុខកាន់តែតានតឹង ។Finland, Sweden could join NATO quickly: Stoltenberg | Daily Sabah

លោក ស្តូលថែនបឺត បានថ្លែងក្នុងអំឡុងពេលជជែកគ្នានៅសាកលវិទ្យាល័យខេអូថា ចិនកំពុងបង្កើនកម្លាំងកងទ័ពជាច្រើន រួមទាំងបង្កើតអាវុធនុយក្លេអ៊ែរ ដើម្បីព្យាយាមគ្រប់គ្រងសមុទ្រចិនខាងត្បូង គំរាមតៃវ៉ាន់ កាន់កាប់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមទាំងប្រទេសក្នុងណាតូផងដែរ ។

មុននេះ លោក ស្តូលថែនបឺត បានជួបជាមួយនាយករដ្ឋមន្ត្រីប្រទេសជប៉ុន លោក ហ្វូមីអូ គីស៊ីដា ដោយសន្យាពង្រឹងទំនាក់ទំនងសន្តិសុខរវាងណាតូនិងជប៉ុន ឱ្យកាន់តែរឹងមាំថែមទៀត ។ លោកនិយាយថា ការប្រតិបត្តិការយោធានៅអ៊ុយក្រែន និងបង្កើនកិច្ចសហការកងទ័ពជាមួយចិនរបស់រុស្ស៊ី បានបង្កើតបរិយាកាសសន្តិសុខដ៏តានតឹងបំផុត ចាប់តាំងពីសង្គ្រាមលោកលើកទី២ មក ។China Conducts War Games, and Taiwan Is the Target - The New York Times

លោកថ្លែងថា ៖ «រុស្ស៊ី និងចិន កំពុងពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រយ៉ាងស្អិតរមួត ខណៈប្រទេសទាំងពីរនេះបានបង្កើនការហ្វឹកហាត់កងទ័ពរួមគ្នា ការល្បាតរួមគ្នាទាំងផ្លូវទឹក និងផ្លូវអាកាស រួមទាំងបរិវេណក្បែរប្រទេសជប៉ុនផងដែរ» ។

លោកបន្ថែមថា ណាតូមិនចាត់ទុកថា ចិនជាសត្រូវទេ ណាតូមិនចង់ប្រឈមមុខជាមួយចិនទេ ហើយក៏មិនប្រឈមមុខជាមួយអ្នកណាដែរ ។ ណាតូជាដៃគូការពារ និងរួមចំណែកជាមួយចិនបន្តទៀតលើបញ្ហាដែលណាតូ និងចិនបានឯកភាពគ្នា ឬចំណាប់អារម្មណ៍ផ្សេងទៀតដូចជា ការគ្រប់គ្រងអាវុធ និងបម្រែបម្រួលអាកាសធាតុ ៕China to run new drills in Yellow and Bohai seas - Chinese authorities - BBC News

ប្រភព ៖ TNN World