Home Blog Page 1862

អ្នកមានទ្រព្យសម្បត្តិនៅអាមេរិកផ្លាស់ទៅរស់នៅក្រៅប្រទេសកាន់តែច្រើន

0

សហរដ្ឋអាមេរិក ៖ បន្ទាប់ពីការកសាងប្រទេសជាតិរយៈពេលជាង២០០ឆ្នាំមក បច្ចុប្បន្ន អាមេរិកបានក្លាយជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនជាងគេក្នុងពិភពលោក ហើយអ្នកមានទ្រព្យសម្បត្តិជាច្រើនរស់នៅទីនេះ ស្មើ៣៦% នៃអ្នកមានទ្រព្យសម្បត្តិក្នុងពិភពលោក ។ ទោះយ៉ាងណា ការផ្លាស់ប្តូរបានកើតឡើងនៅឆ្នាំ២០២៣ ដោយគេរាយការណ៍ថា អ្នកមានសម្បត្តិនៅអាមេរិកកំពុងស្វែងរកឱកាសល្អជាងមុននៅក្រៅប្រទេស ។

តាមរបាយការណ៍ពីទ្រព្យសម្បត្តិអាមេរិក (USA Wealth Report) រៀបចំដោយក្រុមហ៊ុនជំនាញវិនិយោគដើម្បីផ្លាស់ប្តូរទីតាំង (Henley & Partners) ជាមួយក្រុមហ៊ុនទ្រព្យសម្បត្តិពិភពលោក (New World Wealth) បញ្ជាក់ថា អាមេរិកបានបាត់បង់ការទាក់ទាញអ្នកមានទ្រព្យសម្បត្តិពីក្រៅប្រទេសដែលត្រូវការផ្លាស់ទីលំនៅ ខណៈអ្នកមានទ្រព្យសម្បត្តិនៅអាមេរិក ក៏មានបំណងផ្លាស់ទីលំនៅចេញពីទីនេះកាន់តែច្រើន ។USA Holidays 2023/2024 | USA Package Holidays | Virgin Atlantic Holidays

គេសង្កេតឃើញថា អ្នកមានទ្រព្យសម្បត្តិក្នុងពិភពលោកបានចូលមករស់នៅអាមេរិកធ្លាក់ចុះនៅឆ្នាំ២០២២ នៅសល់ត្រឹមតែ១.៥០០នាក់ប៉ុណ្ណោះ ។ គេចាត់ទុកថា វាធ្លាក់ចុះខ្លាំងបើធៀបនឹងឆ្នាំ២០១៣-២០១៩ ដែលអ្នកមានទ្រព្យសម្បត្តិក្នុងពិភពលោកបានមករស់នៅអាមេរិកចំនួន៦.៤០០នាក់ ទៅ១០.៨០០នាក់/១ឆ្នាំ ។

Mehdi Kadir ប្រធានប្រចាំតំបន់អាមេរិកខាងជើងមកពី Henley & Partners បង្ហាញថា កាលពីឆ្នាំ២០២២ មានវិនិយោគិនអាមេរិកជាច្រើនបានសាកសួរព័ត៌មានពីការផ្លាស់ទីលំនៅ ស្មើ៤៤៧% ពីឆ្នាំ២០១៩ ។ វាជាលើកដំបូងហើយ ដែលវិនិយោគិនអាមេរិកជាច្រើនបានមកចុះឈ្មោះក្នុងគម្រោងវិនិយោគផ្លាស់ទីលំនៅ និងស្នើសុំសញ្ជាតិបរទេស បើធៀបនឹងវិនិយោគិនមកពីប្រទេសផ្សេង ។10 Most Progressive Smart Cities in the USA || Get My Parking Blog

Jeff D. Opdike អ្នកជំនាញវិនិយោគបញ្ជាក់ថា អត្រាអតិផរណាកើនឡើងខ្ពស់ សង្គមមិនស្ងប់ស្ងាត់ និងបញ្ហានយោបាយ បានធ្វើឱ្យពលរដ្ឋអាមេរិកដែលមានទ្រព្យសម្បត្តិច្រើនផ្លាស់ប្តូរទីលំនៅ ឬលះបង់សញ្ជាតិរបស់ខ្លួន ។ អ្នកជំនាញរូបនេះថា ៖ «បញ្ហាទាំងអស់នេះហើយធ្វើឱ្យពលរដ្ឋអាមេរិកដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភនាំគ្រួសារចាកចេញពីទឹកដីនេះ» ។

ទោះយ៉ាងណា នៅតាមទីក្រុងនានាដូចជា Austin, Scottsdale, Greenwich និង Miami អ្នកមានទ្រព្យសម្បត្តិបានមករស់នៅច្រើន ខណៈទីក្រុងធំៗបែរជាធ្លាក់ចុះដូចជា Los Angeles, Chicago និង New York ។The 15 Best Cities in the United States

បច្ចុប្បន្ន New York បានក្លាយជាទីក្រុងសម្រាប់អ្នកមានទ្រព្យសម្បត្តិរស់នៅច្រើនជាងគេនៅអាមេរិក និងក្នុងពិភពលោក គឺស្មើ៣៤ម៉ឺននាក់ បន្ទាប់មកគឺ San Francisco ស្មើ២៨ម៉ឺន៥ពាន់នាក់, Los Angeles ស្មើ២០ម៉ឺន៥ពាន់៤០០នាក់, Chicago ស្មើ១២ម៉ឺន៤ពាន់នាក់ និង Houston ស្មើ៩៨.៥០០នាក់ ៕

ប្រភព ៖ PPTVHD36

ប្រទេសនេះហើយតូចជាងគេបង្អស់លើលោក មានប្រជាជនមិនដល់១០០០នាក់ផង

0

ជាទូទៅ មនុស្សភាគច្រើនប្រហែលជាដឹងច្បាស់ហើយថារុស្សុីជាប្រទេសដែលធំជាងគេបង្អស់នៅក្នុងពិភពលោក ចុះមានដែរដឹងអត់ថាប្រទេសណាដែលតូចជាងគេ?

ជាមួយផ្ទៃដីត្រឹមតែ០.៤៤គីឡូម៉ែត្រការ៉េ និងមានប្រជាជនសរុបចំនួនជាង ៨០០នាក់ប៉ុណ្ណោះនោះ បុរីវ៉ាទីកង់ជាប់ឈ្មោះជាប្រទេសដែល តូចបំផុតនៅលើពិភពលោក។ តាមពិតទៅ វ៉ាទីកង់ជាបុរីរដ្ឋឯករាជ្យមួយ ដែលស្ថិតនៅក្នុងទីក្រុងរ៉ូមនៃប្រទេសអុីតាលី។

វ៉ាទីកង់បានបង្កើតជារដ្ធឯករាជ្យឡើងនៅក្នុងឆ្នាំ ១៩២៩ ដោយយោងទៅតាមសន្ធឹកសញ្ញា ឡេតឺរ៉ង់(Lateran Treaty)ដែលបានចុះហត្ថលេខាដោយ លេខាធិកា ការឌីណ័ល(សមណសក្ដិក្នុងគ្រឹស្ដសាសនា)នៃរដ្ធ លោក ភៀត្រូ ហ្គាសផារី(Pietro Gasparri) ក្នុងនាមនៃ សម្ដេចប៉ាប ភីស ទី១១(Pope Puis XI) ហើយដោយ នាយករដ្ធមន្រ្តី និងប្រមុខរដ្ធាភិបាល លោក ប៊ឺនីតូ មូសូលីនី(Benito Musolini) ព្រមទាំង សម្ដេច វិចទ័រ អេម៉ាណូអែលទី៣(Victor Emmanuel III) នៃប្រទេសអ៊ីតាលី។រដ្ធធានីវ៉ាទីកង់ មានភាពខុសប្លែកពី ទីក្រុង ហូលី ស៊ី (Holy See)ដែល មានភាពជាម្ចាស់ការមុន ភាពជាសាសនាគ្រឹស្ដហើយនិងមានការិយាល័យសង្ឍរាជ(សម្រាប់សាសនាគ្រឹស្ដសាសនា) ប្រមាណជា ១.២ កោដ ជាឡាទីន(Latin)ហើយនិងអ្នកកាន់លទ្ធិ អេសស្ទើនកាតូលិក នៅជុំវិញផែនដី៕

បុរីវ៉ាទីកង់របស់សម្តេច Pope Francis រកឃើញករណីឆ្លងដំបូងនៃវីរុស COVID-19Vatican City Is an Independent CountryThe Vatican City | SopranoVillas Recommended Attractions

រាជរដ្ឋាភិបាល កំពុងជម្រុញការសិក្សាផ្លូវរថភ្លើងក្រោមដី

0

ភ្នំពេញ៖ រដ្ឋមន្រ្តី ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងជម្រុញការសិក្សាផ្លូវរថភ្លើងក្រោមដី ក្នុងរាជធានីភ្នំពេញ ខណៈគម្រោងនេះ ត្រូវបានរំពឹងថា នឹងធ្វើឲ្យប្រសើរឡើងនូវការដឹកជញ្ជូនក្នុងរាជធានី និងជុំវិញខេត្តកណ្តាល។

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈនេះ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តី ក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ក្រសួងកំពុងជម្រុញការសិក្សាផ្លូវរថភ្លើងក្រោមដី ក្នុងរាជធានីភ្នំពេញ ឱ្យបានលឿន។

លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានវាយតម្លៃខ្ពស់ចំពោះការសិក្សាផ្លូវរថភ្លើងក្រោមដី ក្នុងភូមិសាស្រ្តនៅរាជធានីភ្នំពេញ និងសមិទ្ធផលជាច្រើនទៀតក្នុងវិស័យសាធារណការ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYBiMcsOtBrA1EFrg1XE0hDC8pNhANsAbzl_k3qZ5QasILwH4aHwgb6zBzCjHPBtMnob96WNZrzoaITKh43Y-kRqGeE_-hDlwCEvfFr3nX5aX-ZsAg_IT6sEK6-Jrhc7TfHQIHpVLq_w2vmqopjOv-rY4hQFoKwz2tuIgi0-zJO-EGNGT6alZclSI8/s820/photo_2023-02-16_11-39-52.jpg

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចាត់ទុកការអនុវត្តគម្រោង និងជោគជ័យជាច្រើន កាលពីឆ្នាំ២០២២កន្លងទៅ បានធ្វើឱ្យកម្ពុជា ទទួលបានកិត្តិនាមល្បីរន្ទឺនៅលើឆាកអន្តរជាតិ ខណៈកម្ពុជា បានបើកដំណើរការសេដ្ឋកិច្ចពេញលេញឡើងវិញយ៉ាងឆាប់រហ័ស។

សូមរម្លឹកថា នៅក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២កន្លងទៅ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍លើកឡើងថា គម្រោងរថភ្លើងក្រោមដី ក្នុងរាជធានីភ្នំពេញ អាចនឹងចំណាយ ១,៨ ពាន់លានដុល្លារ និងជាជម្រើសដែលត្រូវយមកគិត។

កាលពីខែមេសា ឆ្នាំ២០២១ ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឱ្យធនាគារអភិវឌ្ឍន៍អាស៊ី ជួយរៀបចំយុទ្ធសាស្រ្ត សម្រាប់គម្រោងផ្លូវរថភ្លើងលើអាកាស និងរថភ្លើងក្រោមដីនេះផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpFtiQ2IR6-hPbEFj58-f7bv1-jfm9IZTXB4AZNCXj6i1eciO8J63OIN9zNlox4mgmbpQ3LJsSDoCclNCacKXWlr1HWtRhVCxhRogww00I9UDIByuvfn57W1q6GiYr6Vdz6UM6zTEh7o0NAGJoPazZhv-cUAy7sS9rCjo5qOp_TyhMsfR6jM4i121k/s843/photo_2023-02-16_11-39-51.jpg

អារ៉ាប៊ីសាអូឌីតអភិវឌ្ឍន៍ទីក្រុងដោយប្រើប្រាស់គំនូសពន្លឺបំភ្លឺផ្លូវ

0

ប្រទេសអារ៉ាប៊ីសាអូឌីត ៖ អារ៉ាប៊ីសាអូឌីត គឺជាប្រទេសមួយទៀតដែលបានចាប់ផ្តើមប្រើប្រាស់គំនូសពន្លឺបំភ្លឺផ្លូវ បន្ទាប់ពីប្រទេសអូស្ត្រាលី និងបារាំង ដែលចាប់ផ្តើមប្រើគំនូសពន្លឺបំភ្លឺផ្លូវកាលពីពេលមុននេះ ។ ការប្រើប្រាស់គំនូសនេះមានប្រយោជន៍ច្រើនដូចជា មានសុវត្ថិភាព កាត់បន្ថយការចំណាយប្រាក់លើការជួសជុលផ្លូវ និងកាត់បន្ថយការដាក់បង្គោលភ្លើងផងដែរ ។Glowing Lines Smart Highway by Daan Roosegaardeគំនូសពន្លឺបំភ្លឺផ្លូវនឹងជួយឱ្យការបើកបរយានយន្តលើផ្លូវងងិតមានសុវត្ថិភាព ដូចជា ការបើកបរឡើងភ្នំ ឬការបើកបរនៅតំបន់ឆ្ងាយ ដែលអ្នកបើកបរមើលមិនឃើញផ្លូវ បើទោះជាពួកគេប្រើចង្កៀងភ្លើងក្រោមរថយន្តក្តី និងជួយកាត់បន្ថយការប្រើប្រាស់ភ្លើងសញ្ញាខ្ពស់ (ចង្កៀងភ្លើងបាញ់ឆ្ងាយ) ។ ដូច្នេះ ការប្រើប្រាស់ចង្កៀងភ្លើងមុខពេលបើកបរផ្លូវឆ្ងាយបញ្ច្រាសទិសគ្នា ធ្វើឱ្យកើតគ្រោះថ្នាក់រាប់មិនអស់ ។Luminous Highway Netherlands

លើសពីនេះ គំនូសពន្លឺបំភ្លឺផ្លូវនឹងអាចកាត់បន្ថយការចំណាយប្រាក់លើការជួសជុលផ្លូវក្នុងរយៈពេលយូរ ខណៈវារឹងមាំជាងផ្លូវធម្មតា ។ ប្រទេសអារ៉ាប៊ីសាអូឌីតងាកមកប្រើប្រាស់គំនូសពន្លឺបំភ្លឺផ្លូវ ដើម្បីធ្វើឱ្យទីក្រុងមានរបៀបរៀបរយជាងការដាក់បង្គោលភ្លើងជាច្រើនតាមដងផ្លូវ ។No photo description available.

គំនូសពន្លឺបំភ្លឺផ្លូវ មានពណ៌ស្រដៀងគ្នានឹងស្ទិកក័រភ្លឺចែងចាំងដែលអាចមើលឃើញក្នុងទីងងិត ប៉ុន្តែទោះយ៉ាងណា នៅប្រទេសអូស្ត្រាលីឯណោះវិញបានជួបបញ្ហាមួយចំនួន ពីព្រោះពន្លឺភ្លើងពណ៌លើគំនូសបានរលត់បាត់ ដោយសារវាស្រូបពន្លឺមិនគ្រប់គ្រាន់ក្នុងអំឡុងពេលថ្ងៃ និងមានភ្លៀងធ្លាក់ខ្លាំង ។ ហេតុនេះ យើងឃើញថា ការប្រើប្រាស់ផ្លូវនេះបានសម្រួលដល់អ្នកបើកបររថយន្តជាច្រើនដូចជា កាត់បន្ថយគ្រោះថ្នាក់ពេលបើកបរនៅតាមតំបន់ឆ្ងាយៗ បើកលើផ្លូវឡើងភ្នំខ្ពស់ ឬបើកចុះភ្នំ ខណៈផ្លូវខ្លះគ្មានបង្គោលភ្លើងបំភ្លឺទេ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZrunFMuDkr5nDq3etFGOjITmYduK7dzhQ_CPGL3VGLqjgIRyg87REx3SOgkmlllfAxRPXFqsnTObjAFuGnxSV6bXzKwLyeNDpMlYdF5KGJklc2CEE5zputj1jij1ngXQGPp8OT19YyU6-1I4lZ9qBmy1CX1k86Pv6-9GdK-uZB4hmJl2Mvf2tfU3w/s960/photo_2023-02-16_14-33-56.jpgMay be an image of nature and road

ប្រភព ៖ springnews

គណបក្សភឿថៃជំរុញឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាគ្រឿងញៀន

0

្រទេសថៃ ៖ កាលពីថ្ងៃទី១៦ ខែកុម្ភៈ អ្នកនាង ឆៈណក ចន្ថាថង សមាជិកសភាមកពីគណបក្សភឿថៃ បានលើកឡើងពីភាពបរាជ័យរបស់រដ្ឋាភិបាលថៃក្នុងការបង្ក្រាបថ្នាំញៀន ដោយអនុញ្ញាតឱ្យមានការប្រើប្រាស់កញ្ឆា ដែលធ្វើឱ្យពិបាកព្យាបាលអ្នកញៀនថ្នាំ និងបន្ថែមចំនួនអ្នកជំងឺផ្លូវចិត្តផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEo2EZatpUbVzxAA_madmOfc8VcC0cAjSLkM5SQa8QwCNKoUm7Y8SmSblQVMr41gc7a0bpYStKl6ojOu3k5nIsO30GxxRIvr73O1CWrKGt2oWqqxHmsmdDxLtw2GaTlnMSz8w67sUs3JOfEywLh1LGSKJmS7QNAToqLTPjp5I2I-ohfN3BXRZRlD1q/s640/photo_2023-02-16_13-58-32.jpg

អ្នកនាង ឆៈណក ឱ្យដឹងថា រដ្ឋាភិបាលមិនបានយកចិត្តទុកដាក់ក្នុងការដោះស្រាយបញ្ហានេះទេ ព្រោះបានកាត់បន្ថយថវិកាសម្រាប់ការបង្ក្រាបថ្នាំញៀន និងស្តារនីតិសម្បទា ។ យោងតាមព័ត៌មានពីការិយាល័យថវិកាឃើញថា ថវិកាសម្រាប់បង្ក្រាបថ្នាំញៀនក្នុងឆ្នាំ២០២១ ស្មើ១.០៥៨លានបាត និងនៅឆ្នាំ២០២២ ស្មើតែ៧៤៤លានបាតប៉ុណ្ណោះ គឺធ្លាក់ចុះ៣០% ។Thailand's methamphetamine drug supply pushes prices to as low as 10 Baht/tablet - Thai Enquirer Main

អ្នកនាង ឆៈណក បានលើកឡើងថា ហេតុការណ៍បាញ់ប្រហារមួយនៅខេត្តណងប៊ូឡាំភូ គឺជាការបង្ក្រាបថ្នាំញៀនបរាជ័យរបស់រដ្ឋាភិបាល ។ នាងបន្តថា បើយើងក្រឡេកមើលឆ្នាំ២០០១ កន្លងមក លោក ថាក់ស៊ីន អតីតនាយករដ្ឋមន្ត្រីថៃ ធ្លាប់បានប្រកាសសង្គ្រាមជាមួយថ្នាំញៀន ហើយពេលនោះ ថ្នាំញៀនបានធ្លាក់ចុះជាបន្តបន្ទាប់ ។ ក្រោយមក នៅឆ្នាំ២០១១ លោកស្រី យីងឡាក់ អតីតនាយករដ្ឋមន្ត្រីថៃ ក៏បានប្រកាសបង្ក្រាបថ្នាំញៀនផងដែរ និងចាត់ទុកបញ្ហាថ្នាំញៀនជារបៀបវារៈជាតិ ។ ដូច្នេះឃើញថា វាផ្ទុយនឹងអ្វីដែលលោក ប្រាយុទ្ធ ចាន់អូចា និយាយថា ទោះជាមាននាយករដ្ឋមន្ត្រី១០០នាក់ ក៏មិនអាចដោះស្រាយបញ្ហាថ្នាំញៀនបានដែរ ៕ ប្រភព ៖ khaosod

ដែលដឹងអត់! ត្រឹម១០០គីឡូម៉ែត្រជាងពីភ្នំពេញ មានទឹកជ្រោះដ៏ស្រស់ស្អាតមួយ

0

រមណីយដ្ឋានទឹកធ្លាក់ជ្រាវស្ថិតនៅភូមិតាំងសំរោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែលមានចម្ងាយប្រហែល១១០ គីឡូម៉ែត្រ ពីរង្វង់មូលវត្តភ្នំ។ យើងអាចធ្វើដំណើរពីភ្នំពេញតាមបណ្ដោយផ្លូវជាតិលេខ៥ រហូតដល់ផ្សារឧដ្ដុង រួចបត់ឆ្វេងទៅផ្លូវលេខ១៣៦ ហើយបន្ដរហូតដល់គីឡូម៉ែត្រលេខ៨៨។ ទៅដល់កន្លែងនោះលោកអ្នកនឹងឃើញស្លាកនៅខាងស្ដាំដៃដែលមានសរសេរថា ទឹកធ្លាក់ជ្រាវ។ បន្ទាប់មកយើងត្រូវបត់ចូលតាមផ្លូវនោះ ហើយបន្តដំណើររហូតដល់ទឹកធ្លាក់ជ្រាវតែម្ដង។

សម្រស់ធម្មជាតិក្នុងខែវស្សាពិតជាស្រស់ស្អាត និងត្រជាក់ភ្នែក ជាងខែប្រាំងឆ្ងាយណាស់។ នៅដើមផ្លូវបត់ចូលទៅកាន់ទឹកធ្លាក់ជ្រាវ យើងអាចភ្លក់រសជាតិកណ្ដូបខៀវ និងកណ្ដូបប៉ារ៉ាដែលអ្នកភូមិចាប់មកពីចម្ការអំពៅ។ ទេសភាពអមដងផ្លូវទៅកាន់ជ្រាវមានវាលស្រែ ផ្កាត្របែកព្រៃ ចម្ការអំពៅ ចម្ការហូបផ្លែ និងបន្លែរបស់អ្នកភូមិ។ ពេលត្រឡប់មកវិញយើងអាចទិញផ្លែឈើធម្មជាតិ ដូចជា ក្រូច ល្ហុង និងចេកជាដើម។

សម្រាប់អ្នកដែលចូលចិត្តងូតទឹកលេង គួរមានការប្រុងប្រយ័ត្នអំពីអាកាសធាតុ នៅពេលដែលមានភ្លៀងធ្លាក់ ចាំបាច់ណាស់ត្រូវតែងើបចេញពីទឹកជាបន្ទាន់ ព្រោះកម្លាំងទឹកអាចហូរធ្លាក់មកជាកំហុក ដែលអាចបង្ករឱ្យមានគ្រោះថ្នាក់ជាយថាហេតុ។ ម្យ៉ាងវិញទៀត នៅពេលលេងទឹកយើងគួរប្រុងប្រយ័ត្នជាមួយថ្ម ព្រោះផ្ទាំងថ្មទាំងនោះរអិល ងាយនឹងឱ្យយើងដួល។នៅជ្រាវមានទឹកធ្លាក់ច្រើនដំណាក់ ជាទូទៅមនុស្សភាគច្រើនទៅងូតទឹកលេងត្រឹមដំណាក់ទី១ រហូតដំណាក់ទី៣៕

ហួសចិត្ត! បុរសចិត្តខ្លាំងម្នាក់ ខឹងដេរម៉ូតូមិនឆេះ យកដែកកេះដុតម៉ូតូកម្ទេចចោល

0

បាត់ដំបង៖ ជារឿងមួយដែលហូសចិត្តដោយបុរសម្នាក់ បានដុតម៉ូតូរបស់ខ្លួនកម្ទេចចោល ព្រោះតែខឹងដេរ(បញ្ឆេះ)មិនឆេះ។ ករណីនេះបានបង្ករជាការភ្ញាក់ផ្អើលនៅចំណុចភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង។

ប្រភពពីប្រជាពលរដ្ឋនៅមូលដ្ឋានបានឲ្យដឹងថា ពួកគេបានមកមើល ស្មានថាមានគ្រោះអគ្គីភ័យឆេះម៉ូតូ ប៉ុន្តែពួកគេបាននាំគ្នាសម្តែងការហួសចិត្ត ក្រោយឃើញបុរសជាម្ចាស់ម៉ូតូ អង្គុយមើលម៉ូតូរបស់ខ្លួនកំពុងត្រូវភ្លើងឆេះយ៉ាងសន្ធោសន្ធៅ ហើយប្រាប់ថា ខឹងដេរមិនឆេះខ្ជិលទុកជិះ ដុតកម្ទេចចោលតែម្ដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIlVrDaHCJn3zqP5RKQAHSR5XmHAkakLQ8ZFfcQkEjuPtPqx7Llia53EE_cKfZVKVbfeJnPK1DuPTajSLwMQcnMKEMKApMN3nfwBo4mD4sr-uueFMqjXI9KN-K8UnFUft101_w7ZqZ108-_M6MdLeXzUkTZpl9384YqHjDqP2ngch7-Eu_eVXZnv7X/s1280/photo_2023-02-16_09-28-25.jpg

ដោយហូសចិត្តមិនដឹងនិយាយអ្វី ព្រោះភ្លើងឆេះខ្លាំងទៅហើយ ប្រជាពលរដ្ឋជាច្រើននាក់បានឈរចោមរោមមើលរហូតដល់ភ្លើងរលត់ ទើបបុរសជាម្ចាស់ម៉ូតូដើរទៅបណ្តើរយកឡើងមកលើផ្លូវ និងបាននិយាយសើចលេងជាមួយប្រជាពលរដ្ឋ ដូចគ្មានរឿងអ្វីនោះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1Dlr_Deb3wpiFvrtJxGNBkJW64FVSq9L0m1xkVHkBepIMiBeLwfE6zpuELm74C1h776khWLQKv-abWtf0Nkfkml6XfaCIvfrFY1fYKCs8J2z5Bes5jvrGxMrsgjtQ5uCVQRZCM_bFCEEyOfUFHJUHXKGa3OdQvoaPnjAxL2GnSyaRM-LEnT6eCMj0/s1280/photo_2023-02-16_09-28-33.jpg

ប្រភពបានឲ្យដឹងទៀតថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ឈ្មោះ វីដ បានបណ្តើរម៉ូតូ គ្លីកពណ៌-ស ពាក់ស្លាកលេខបាត់ដំបង 1Y-0045 ដោយធ្វើដំណើរពីស្តៅ នៃស្រុករតនមណ្ឌល រហូតមកដល់ក្រុងបាត់ដំបង។ លុះមកដល់ចំណុចកើតហេតុខាងលើ នៅវេលាម៉ោង១៦៖ ៥០នាទីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ស្រាប់តែម្ចាស់ម៉ូតូឈ្មោះ វីដ នោះបណ្តើរម៉ូតូទៅលើដីដែលនៅជាប់នឹងចិញ្ចើមផ្លូវ ហើយភ្លាមៗ ក៏ឃើញមានអណ្តាតភ្លើងឆាបឆេះម៉ូតូនោះយ៉ាងសន្ធោសន្ធៅ ចំណែកបុរសម្ចាស់ម៉ូតូដើរចេញមកអង្គុយក្បែរនោះ។ ឃើញដូចនេះ ប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវជាមួយ បានរត់ទៅសួរ ទើបដឹងថា ម្ចាស់ម៉ូតូខឹងនឹងម៉ូតូរបស់ខ្លួនដេរមិនឆេះ ក៏សម្រេចចិត្តយកដែកកេះមកបញ្ឆេះដុតម៉ូតូរបស់ខ្លួន ឆេះអស់មួយកំណាត់ក្រោយតែម្ដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgkwPX9nl9QGJypjMY2sL67KfH-zcAyKQ1Ufu9vPqSgJvAtoC-tb217d7Iyph66LxJfcQNgvVVALeIoUZlnuQ8Y2aa6r3TV_DWoO7eRayTHL9zAVZy2TtqX3a8sHz2NREYZszz7i4yIVKV5tqXdONo9YJ4mqx_lmOpsufmXunSf-Fsrdu6wyb7YBxq/s1280/photo_2023-02-16_09-29-09.jpg

ប្រជាពលរដ្ឋឈរមើលសម្តែងការហួសចិត្តនឹងបុរសជាម្ចាស់ម៉ូតូ ដែលយកដែកកេះដុតម៉ូតូខ្លួនឯងចោល ហើយបើជ្រុលជាចិត្តខ្លាំងដុតកម្ទេចចោលអ៊ីចឹងហើយ ចាំបាច់អីត្រូវរើសម៉ូតូនោះយកទៅលក់អេតចាយធ្វើអី ដុតរួចទុកចោលរួចឡើងជិះម៉ូតូឌុបទៅផ្ទះ ទើបសមជាអ្នកខ្លាំងពិតប្រាកដ៕

រុស្ស៊ី លបបញ្ជូនកងយន្ដហោះទម្លាក់គ្រាប់បែក ចំពេលអាមេរិករវល់តាមប្រមាញ់បាឡុង

0

រដ្ឋធានីវ៉ាស៊ីនតោន៖ ដោយសារតែក្រុងវ៉ាស៊ីនតោន កំពុងតែរវល់នឹងតាមប្រមាញ់បាឡុង ជាច្រើន ហោះនៅលើពិភពលោក ធ្វើឲ្យរុស្ស៊ី មើលឃើញឱកាសល្អ បញ្ជូនយន្ដហោះទម្លាក់គ្រាប់បែក និង យន្ដហោះចម្បាំងជាច្រើនគ្រឿង ហោះទៅជិតតំបន់ការពាររបស់សហរដ្ឋអាមេរិក។

សារព័ត៌មាន The Eurasia Times បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ថា រុស្ស៊ី បានបញ្ជូនយន្ដហោះទម្លាក់គ្រាប់បែក ប្រភេទ Tu-95 (ទូ-៩៥) ជាច្រើនគ្រឿង អមដោយយន្ដហោះចម្បាំង Su-35 (ស៊ូ-៣៥) ព្យាយាមទៅកាន់រដ្ឋអាឡាស្កា សហរដ្ឋអាមេរិក។ សកម្មភាពរបស់កងទ័ពអាកាសរបស់រុស្ស៊ី បានកើតឡើង ស្របពេលកងទ័ពអាកាសសហរដ្ឋអាមេរិក កំពុងតែតាមបាញ់ទម្លាក់វត្ថុនៅលើអាកាសមិនស្គាល់អត្ដសញ្ញាណ (UFO) និង បាឡុងចារកម្មហោះ នៅតំបន់អាមេរិកខាងជើង។USAF F-22 RAPTORS RECENTLY INTERCEPTED A RUSSIAN Tu-95 BEAR STRATEGIC  BOMBER THAT WAS APPROACHING THE COAST OF ALASKA - The Aviation Geek Club

ទីបញ្ជាការការពារដែនអាកាសអាមេរិកខាងជើង (NORAD) បានប្រកាស ថា យន្តហោះចម្បាំងរបស់ខ្លួន កាលពីថ្ងៃទី១៣ ខែកុម្ភៈ បានដេញស្ទាក់យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ Tu-95MS និង យន្តហោះ Su-35 របស់រុស្ស៊ី ហោះចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសអាឡាស្កា រហូតបង្កឱ្យមានការជូនដំណឹង នៅក្នុងការបញ្ជា។

ទីបញ្ជាការការពារដែនអាកាសអាមេរិកខាងជើង (NORAD) បានបញ្ជាក់ នៅលើបណ្ដាញសង្គមធ្វីធើរ ថា «តំបន់អាឡាស្ការបស់ទីបញ្ជាការការពារដែនអាកាសអាមេរិកខាងជើង (NORAD) បានរកឃើញ និង តាមដាន កំណត់អត្តសញ្ញាណជាវិជ្ជមាន ហើយបានដេញស្ទាក់យន្តហោះរបស់រុស្ស៊ី ចំនួន៤គ្រឿង ហោះចូល និង ប្រតិបត្តិការនៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់រដ្ឋអាឡាស្កា (ADIZ) កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។ យន្ដហោះរបស់រុស្ស៊ី ទាំងនោះ រួមមាន យន្ដហោះទម្លាក់គ្រាប់បែក Tu-95 យន្ដហោះចម្បាំង Su-35»។What Is NORAD, the Organization That Helps Defend U.S. and Canadian  Airspace - The New York Times

ទោះជាយ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍របស់ NORAD បានបញ្ជាក់ថា យន្តហោះនៅតែស្ថិតក្នុងដែនអាកាសអន្តរជាតិ ហើយមិនបានចូលមកក្នុងដែនអាកាស នៃអធិបតេយ្យភាពរបស់អាមេរិក ឬ កាណាដា នោះឡើយ។ នៅពេលចូលទៅក្នុងតំបន់កំណត់ការពារដែនអាកាសនោះ យន្តហោះត្រូវប្រកាសតាមវិទ្យុ ទៅកាន់ឧបករណ៍បញ្ជាចរាចរណ៍ផ្លូវអាកាសជាមួយនឹងផ្លូវ ដែលមានគោលបំណង និង ទិសដៅចុងក្រោយរបស់យន្ដហោះ។

យន្តហោះចម្បាំងរបស់រុស្ស៊ី បានហោះរំលោភចូលជាប្រចាំ នៅតំបន់កំណត់ដែនអាកាសរបស់អាមេរិកខាងជើង ហើយត្រូវបានដេញស្ទាក់ និង អមដោយយន្តហោះចម្បាំងរបស់ទីបញ្ជាការការពារដែនអាកាសអាមេរិកខាងជើង (NORAD)។ កាលពីឆ្នាំ ២០២០ កងទ័ពសហរដ្ឋអាមេរិក បានដេញស្ទាក់បែបនេះ ចំនួន៦០លើក។U.S. Sent “Weather” Balloons to Spy on China in the 1950s

សកម្មភាពរបស់យន្ដហោះកងទ័ពអាកាសរុស្ស៊ី បានកើតឡើង ក្រោយពេលសហរដ្ឋអាមេរិក បានបាញ់ទម្លាក់បាឡុងរបស់ចិន កាលពីថ្ងៃទី៤ ខែកុម្ភៈ ដែលសង័្សយជាយានចារកម្ម។ ក្រុមមន្រ្ដីសហរដ្ឋអាមេរិក បានបាញ់ទម្លាក់វត្ថុនៅលើអាកាស ចំនួន៣ផ្សេង បន្ទាប់ពីការបាញ់ទម្លាក់បាឡុងរបស់ចិន៕

ការលក់ផលិតផលក្លែងក្លាយនៅថៃប្រឈមនឹងជាប់គុក និងពិន័យ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៥ ខែកុម្ភៈ លោក វុទ្ធិក្រៃ លីវីរ៉ាផាន់ អគ្គនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម បានថ្លែងថា កាលពីខែមករាកន្លងមក ខាងនាយកដ្ឋានរួមជាមួយនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ការិយាល័យពាណិជ្ជកម្មខេត្ត ព្រមទាំងផ្នែកឯកជន បានសហការគ្នាចុះតាមកន្លែងនានាដើម្បីត្រួតពិនិត្យ និងបង្ក្រាបការលក់ផលិតផលក្លែងក្លាយក្នុងតំបន់ពាណិជ្ជកម្មសំខាន់ៗទូទាំងប្រទេសថៃ ដើម្បីគាំទ្រការបើកប្រទេសទទួលភ្ញៀវទេសចរ ក្រោយពីស្ថានការណ៍ការរាតត្បាតនៃជំងឺកូវីដ-១៩ បានធូរស្រាល និងលើកកម្ពស់បរិយាកាសពាណិជ្ជកម្ម បង្កើតទំនុកចិត្តសម្រាប់ពាណិជ្ជករ និងវិនិយោគិនអន្តរជាតិជាបន្តបន្ទាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUDYj57vZgFnp5H1hHTGRapgW9i-ZH-K4f__UHUoDkv1mNcz98iCefE6a9SL25oowy_fmRjtYzDaVK7HAfyfp2UcLXbzS1j7aYotg1t3KIlvgmpMtE_xk8M_zJGSbZVtv6fTzZtkCAXFCaVU6JJ-AN6oTc2Zg8iBZHH7ba99qqZrsjUK-toTMi-8z9/s800/photo_2023-02-16_11-52-46%20(4).jpgការចុះពិនិត្យទីតាំងពាណិជ្ជកម្ម រួមមាន ទីក្រុងបាងកក ដោយមានតំណាងម្ចាស់កម្មសិទ្ធិពាណិជ្ជកម្ម Louis Vuitton និង CHANEL បានសហការគ្នាចុះពិនិត្យតាមកន្លែងលក់ផលិតផលនៅខ្លងថុម, ផ្សារទំនើបផានធីប ផ្លាហ្សា, មជ្ឈមណ្ឌល MBK និងហាងលក់ផលិតផលនៅតាមផ្លូវសុខុមវីដ … ។ រីឯការចុះពិនិត្យមើលការលក់ផលិតផលនៅភាគខាងជើងប្រទេស រួមមាន ខេត្តឈៀងម៉ៃ មជ្ឈមណ្ឌលផ្សារទំនើបកុំព្យូទ័រ ផ្លាហ្សា, មជ្ឈមណ្ឌលផ្សារទំនើប icon, ផ្សាររាត្រីផ្លាហ្សា និងផ្សាររិនខាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXKoTXYIN56GwiZdzLbYw-729aAnrnGLrSTVuwTusNPCD_N0_NX8h9iQyrUrOYkVcaKPc_2489LHC_wQtfQDgd-5IM4RParECXc3dEnsMkQa7Xh5J9wHKLP2Ubf2HSZqQj81yvke7bTEIoOttNSbRQQeKy8xDp2Zy1IoeqNIoShijS3VZqBCZbGwPa/s768/photo_2023-02-16_11-52-46%20(3).jpg

ចំណែកនៅខេត្តភាគខាងត្បូងមាន ខេត្តប្រាជួប ស៊ីរីខាន់, សុងក្លា, ក្រៈប៊ី, ភូកេត និងសុរ៉ាចថានី ក្នុងនោះមាន តំបន់ផ្សារអ្នកនេសាទ, ផ្សារគីមយ៉ុង និងហាងនៅឆ្នេរ Chaweng … រីឯភាគខាងកើតប្រទេស រួមមាន ខេត្តឈុនបុរី តំបន់ពាណិជ្ជកម្មនៅឆ្នេរប៉ាតាយ៉ា, ផ្សារណាត់ចាក់តុចាក់ ឈុនបុរី និងមជ្ឈមណ្ឌលផ្សារទំនើបកុំព្យូទ័រ ផ្លាហ្សា ។

មន្ត្រីជំនាញបានណែនាំទៅកាន់អាជីវករអំពីការលក់ផលិតផលយ៉ាងត្រឹមត្រូវ ផ្សព្វផ្សាយចំណេះដឹងពីម៉ាកយីហោ និងការបន្ថែមតម្លៃផលិតផល ដើម្បីជំរុញឱ្យមានការប្រើប្រាស់កម្មសិទ្ធិបញ្ញា អត្ថប្រយោជន៍ពាណិជ្ជកម្ម ព្រមទាំងការពារបញ្ហាលក់ផលិតផលក្លែងក្លាយ ។

ការលក់ផលិតផលក្លែងក្លាយ នឹងផ្តន្ទាទោសដាក់គុកចំនួន៤ឆ្នាំ និងពិន័យជាប្រាក់ខ្ពស់បំផុត៤០ម៉ឺនបាត ឬទាំងជាប់គុក ទាំងពិន័យ ។ ចំណែកការលក់ផលិតផលលួចចម្លង មានទោសជាប់គុក៤ឆ្នាំ និងពិន័យជាប្រាក់ខ្ពស់បំផុត៨០ម៉ឺនបាត ឬទាំងជាប់គុក ទាំងពិន័យ ។ លើសពីនេះ បើពលដ្ឋបានឃើញការលក់ផលិតផលបំពានកម្មសិទ្ធិបញ្ញា ពួកគេអាចរាយការណ៍ទៅកាន់វែបសាយ www.ipthailand.go.th លើប្រធានបទ «រាយការណ៍អំពីការរំលោភកម្មសិទ្ធិបញ្ញា» ឬទូរស័ព្ទទៅកាន់លេខ ១៣៦៨ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKUs2sFktaGcNdqTAH5VogykslsPltw_tt26m93qDIAIDS6Whdx44KaoT33YI_IsCL3MYCN0fHGpk9-E0_gVVh8mw4y-6olHL8Oq511XqGcStibQYr8C-0PW_jGLcrqOp0H8MF15L9TWPKds2nS8sk1wy2aT2sFIkJLFacMNe4sT-1qfxcUW3CaWF7/s800/photo_2023-02-16_11-52-46.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5QHeweoxbkK2FxICYAMKWw083mrAcOHSNy6a0L1s_kO9r_5DcWnmf6BladYwzB9tDh2GiPsIM7j4VVZrMMOdyb4d_kEvjF6Mvn5PvK11pE5eLor3i_Fy-GLtE-Khonx1b9qQtd4bWzsSyzK-3tA9xtCsq5XtPY4xsXgykVShEOFVPAWE8EeJ6Kq0I/s768/photo_2023-02-16_11-52-46%20(2).jpg

ប្រភព ៖ khaosod

ចិននិងអ៊ីរ៉ង់ពង្រឹងទំនាក់ទំនងទ្វេភាគី ជាពិសេសបញ្ហានុយក្លេអ៊ែរ

0

ប្រទេសចិន ៖ កាលពីថ្ងៃទី១៤ ខែកុម្ភៈ កន្លងមក លោក ឈីន កាង រដ្ឋមន្ត្រីក្រសួងការបរទេសចិន បានជួបជាមួយលោក ហូសៀន អាមី អបឌុលឡាហៀន (Hossein Amir-Abdollahian) រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់ នៅទីក្រុងប៉េកាំង ក្នុងឱកាសរដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់ធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសចិន ។Iranian Foreign Minister Quarantines After Testing Positive For COVID-19

លោក ឈីន កាង ថ្លែងថា ការពិភាក្សារវាងមេដឹកនាំចិន និងអ៊ីរ៉ង់ បានឯកភាពគ្នាលើប្រធានបទសំខាន់ៗ ហើយក្លាយជាមគ្គុទ្ទេសក៍យុទ្ធសាស្ត្រ និងភាពរឹងមាំឈានទៅរកការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី ។ ចិនព្រមសហការជាមួយអ៊ីរ៉ង់ក្នុងការអនុវត្ត បង្កើតភាពរឹងមាំ និងការឯកភាពចុងក្រោយដែលសម្រេចបានរវាងមេដឹកនាំប្រទេសទាំងពីរ ព្រមទាំងជំរុញការឈានទៅមុខជាថ្មីអំពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ផ្នែក ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNitmKNB3M0CYNI9msW-VQ666aXBkj27ZmbD2A4QNalE3PYtczIFvvFyMnRkgDPL5IbYpyajkAHbT-ISdckbjoC1lWOj5IxIHjVpDzDCsymYtetDyuP8kZMAkGGLjLkJM6q8Y5mr5ar75-Y1VfzdNqEOtzeqLkBTqwF_-kH9rnOYG0ouF9hLHFFMNr/s825/photo_2023-02-16_10-58-54.jpg

លោក ឈីន កាង បន្តថា ចិន និងអ៊ីរ៉ង់គួរតែបន្តគាំទ្រគ្នាទៅវិញទៅមកក្នុងប្រធានបទពាក់ព័ន្ធនឹងផលប្រយោជន៍ចម្បងរបស់ប្រទេសទាំងពីរ រួមទាំងជួយគ្នារក្សាប្រយោជន៍រួមរបស់ប្រទេសកំពុងអភិវឌ្ឍន៍ទាំងឡាយ រហូតដល់ការពារយុត្តិធម៌រវាងប្រទេស ។

ចំណែកលោក អបឌុលឡាហៀន រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់ បានថ្លែងទៅកាន់លោក ឈីន កាង អំពីការវិវត្តថ្មីៗលើបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ ការឈានទៅមុខនៃកិច្ចពិភាក្សាដើម្បីអនុវត្តផែនការសកម្មភាពរួមដ៏ទូលំទូលាយ ព្រមទាំងថ្លែងអំណរគុណចិន ដែលដើរតួនាទីស្ថាបនាបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ ។Nuclear Reliability

រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់បន្តថា អ៊ីរ៉ង់ផ្តល់ភាពសំខាន់យ៉ាងខ្លាំងចំពោះសម្ព័ន្ធភាព និងបង្កើនកិច្ចសហការរឹងមាំជាមួយចិន ការទំនាក់ទំនង រួមទាំងបន្តគាំទ្រគ្នាទៅវិញទៅមកលើបញ្ហាទាក់ទងនឹងប្រយោជន៍ស្នូលរបស់ភាគីនីមួយៗ ។ ក្រៅពីនេះ រដ្ឋមន្ត្រីក្រសួងការបរទេសចិន និងអ៊ីរ៉ង់ ក៏បានផ្លាស់ប្តូរយោបល់គ្នាពីបញ្ហាក្នុងតំបន់ និងពិភពលោក ដែលចិន និងអ៊ីរ៉ង់ចាប់អារម្មណ៍រួមគ្នាផងដែរ ៕ ប្រភព ៖ TNN World