ជាទូទៅ មនុស្សភាគច្រើនប្រហែលជាដឹងច្បាស់ហើយថារុស្សុីជាប្រទេសដែលធំជាងគេបង្អស់នៅក្នុងពិភពលោក ចុះមានដែរដឹងអត់ថាប្រទេសណាដែលតូចជាងគេ?

ជាមួយផ្ទៃដីត្រឹមតែ០.៤៤គីឡូម៉ែត្រការ៉េ និងមានប្រជាជនសរុបចំនួនជាង ៨០០នាក់ប៉ុណ្ណោះនោះ បុរីវ៉ាទីកង់ជាប់ឈ្មោះជាប្រទេសដែល តូចបំផុតនៅលើពិភពលោក។ តាមពិតទៅ វ៉ាទីកង់ជាបុរីរដ្ឋឯករាជ្យមួយ ដែលស្ថិតនៅក្នុងទីក្រុងរ៉ូមនៃប្រទេសអុីតាលី។

វ៉ាទីកង់បានបង្កើតជារដ្ធឯករាជ្យឡើងនៅក្នុងឆ្នាំ ១៩២៩ ដោយយោងទៅតាមសន្ធឹកសញ្ញា ឡេតឺរ៉ង់(Lateran Treaty)ដែលបានចុះហត្ថលេខាដោយ លេខាធិកា ការឌីណ័ល(សមណសក្ដិក្នុងគ្រឹស្ដសាសនា)នៃរដ្ធ លោក ភៀត្រូ ហ្គាសផារី(Pietro Gasparri) ក្នុងនាមនៃ សម្ដេចប៉ាប ភីស ទី១១(Pope Puis XI) ហើយដោយ នាយករដ្ធមន្រ្តី និងប្រមុខរដ្ធាភិបាល លោក ប៊ឺនីតូ មូសូលីនី(Benito Musolini) ព្រមទាំង សម្ដេច វិចទ័រ អេម៉ាណូអែលទី៣(Victor Emmanuel III) នៃប្រទេសអ៊ីតាលី។រដ្ធធានីវ៉ាទីកង់ មានភាពខុសប្លែកពី ទីក្រុង ហូលី ស៊ី (Holy See)ដែល មានភាពជាម្ចាស់ការមុន ភាពជាសាសនាគ្រឹស្ដហើយនិងមានការិយាល័យសង្ឍរាជ(សម្រាប់សាសនាគ្រឹស្ដសាសនា) ប្រមាណជា ១.២ កោដ ជាឡាទីន(Latin)ហើយនិងអ្នកកាន់លទ្ធិ អេសស្ទើនកាតូលិក នៅជុំវិញផែនដី៕

បុរីវ៉ាទីកង់របស់សម្តេច Pope Francis រកឃើញករណីឆ្លងដំបូងនៃវីរុស COVID-19Vatican City Is an Independent CountryThe Vatican City | SopranoVillas Recommended Attractions