ប្រទេសថៃ ៖ កាលពីថ្ងៃទី១៥ ខែកុម្ភៈ លោក វុទ្ធិក្រៃ លីវីរ៉ាផាន់ អគ្គនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម បានថ្លែងថា កាលពីខែមករាកន្លងមក ខាងនាយកដ្ឋានរួមជាមួយនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ការិយាល័យពាណិជ្ជកម្មខេត្ត ព្រមទាំងផ្នែកឯកជន បានសហការគ្នាចុះតាមកន្លែងនានាដើម្បីត្រួតពិនិត្យ និងបង្ក្រាបការលក់ផលិតផលក្លែងក្លាយក្នុងតំបន់ពាណិជ្ជកម្មសំខាន់ៗទូទាំងប្រទេសថៃ ដើម្បីគាំទ្រការបើកប្រទេសទទួលភ្ញៀវទេសចរ ក្រោយពីស្ថានការណ៍ការរាតត្បាតនៃជំងឺកូវីដ-១៩ បានធូរស្រាល និងលើកកម្ពស់បរិយាកាសពាណិជ្ជកម្ម បង្កើតទំនុកចិត្តសម្រាប់ពាណិជ្ជករ និងវិនិយោគិនអន្តរជាតិជាបន្តបន្ទាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUDYj57vZgFnp5H1hHTGRapgW9i-ZH-K4f__UHUoDkv1mNcz98iCefE6a9SL25oowy_fmRjtYzDaVK7HAfyfp2UcLXbzS1j7aYotg1t3KIlvgmpMtE_xk8M_zJGSbZVtv6fTzZtkCAXFCaVU6JJ-AN6oTc2Zg8iBZHH7ba99qqZrsjUK-toTMi-8z9/s800/photo_2023-02-16_11-52-46%20(4).jpgការចុះពិនិត្យទីតាំងពាណិជ្ជកម្ម រួមមាន ទីក្រុងបាងកក ដោយមានតំណាងម្ចាស់កម្មសិទ្ធិពាណិជ្ជកម្ម Louis Vuitton និង CHANEL បានសហការគ្នាចុះពិនិត្យតាមកន្លែងលក់ផលិតផលនៅខ្លងថុម, ផ្សារទំនើបផានធីប ផ្លាហ្សា, មជ្ឈមណ្ឌល MBK និងហាងលក់ផលិតផលនៅតាមផ្លូវសុខុមវីដ … ។ រីឯការចុះពិនិត្យមើលការលក់ផលិតផលនៅភាគខាងជើងប្រទេស រួមមាន ខេត្តឈៀងម៉ៃ មជ្ឈមណ្ឌលផ្សារទំនើបកុំព្យូទ័រ ផ្លាហ្សា, មជ្ឈមណ្ឌលផ្សារទំនើប icon, ផ្សាររាត្រីផ្លាហ្សា និងផ្សាររិនខាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXKoTXYIN56GwiZdzLbYw-729aAnrnGLrSTVuwTusNPCD_N0_NX8h9iQyrUrOYkVcaKPc_2489LHC_wQtfQDgd-5IM4RParECXc3dEnsMkQa7Xh5J9wHKLP2Ubf2HSZqQj81yvke7bTEIoOttNSbRQQeKy8xDp2Zy1IoeqNIoShijS3VZqBCZbGwPa/s768/photo_2023-02-16_11-52-46%20(3).jpg

ចំណែកនៅខេត្តភាគខាងត្បូងមាន ខេត្តប្រាជួប ស៊ីរីខាន់, សុងក្លា, ក្រៈប៊ី, ភូកេត និងសុរ៉ាចថានី ក្នុងនោះមាន តំបន់ផ្សារអ្នកនេសាទ, ផ្សារគីមយ៉ុង និងហាងនៅឆ្នេរ Chaweng … រីឯភាគខាងកើតប្រទេស រួមមាន ខេត្តឈុនបុរី តំបន់ពាណិជ្ជកម្មនៅឆ្នេរប៉ាតាយ៉ា, ផ្សារណាត់ចាក់តុចាក់ ឈុនបុរី និងមជ្ឈមណ្ឌលផ្សារទំនើបកុំព្យូទ័រ ផ្លាហ្សា ។

មន្ត្រីជំនាញបានណែនាំទៅកាន់អាជីវករអំពីការលក់ផលិតផលយ៉ាងត្រឹមត្រូវ ផ្សព្វផ្សាយចំណេះដឹងពីម៉ាកយីហោ និងការបន្ថែមតម្លៃផលិតផល ដើម្បីជំរុញឱ្យមានការប្រើប្រាស់កម្មសិទ្ធិបញ្ញា អត្ថប្រយោជន៍ពាណិជ្ជកម្ម ព្រមទាំងការពារបញ្ហាលក់ផលិតផលក្លែងក្លាយ ។

ការលក់ផលិតផលក្លែងក្លាយ នឹងផ្តន្ទាទោសដាក់គុកចំនួន៤ឆ្នាំ និងពិន័យជាប្រាក់ខ្ពស់បំផុត៤០ម៉ឺនបាត ឬទាំងជាប់គុក ទាំងពិន័យ ។ ចំណែកការលក់ផលិតផលលួចចម្លង មានទោសជាប់គុក៤ឆ្នាំ និងពិន័យជាប្រាក់ខ្ពស់បំផុត៨០ម៉ឺនបាត ឬទាំងជាប់គុក ទាំងពិន័យ ។ លើសពីនេះ បើពលដ្ឋបានឃើញការលក់ផលិតផលបំពានកម្មសិទ្ធិបញ្ញា ពួកគេអាចរាយការណ៍ទៅកាន់វែបសាយ www.ipthailand.go.th លើប្រធានបទ «រាយការណ៍អំពីការរំលោភកម្មសិទ្ធិបញ្ញា» ឬទូរស័ព្ទទៅកាន់លេខ ១៣៦៨ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKUs2sFktaGcNdqTAH5VogykslsPltw_tt26m93qDIAIDS6Whdx44KaoT33YI_IsCL3MYCN0fHGpk9-E0_gVVh8mw4y-6olHL8Oq511XqGcStibQYr8C-0PW_jGLcrqOp0H8MF15L9TWPKds2nS8sk1wy2aT2sFIkJLFacMNe4sT-1qfxcUW3CaWF7/s800/photo_2023-02-16_11-52-46.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5QHeweoxbkK2FxICYAMKWw083mrAcOHSNy6a0L1s_kO9r_5DcWnmf6BladYwzB9tDh2GiPsIM7j4VVZrMMOdyb4d_kEvjF6Mvn5PvK11pE5eLor3i_Fy-GLtE-Khonx1b9qQtd4bWzsSyzK-3tA9xtCsq5XtPY4xsXgykVShEOFVPAWE8EeJ6Kq0I/s768/photo_2023-02-16_11-52-46%20(2).jpg

ប្រភព ៖ khaosod