សហរដ្ឋអាមេរិក ៖ បន្ទាប់ពីការកសាងប្រទេសជាតិរយៈពេលជាង២០០ឆ្នាំមក បច្ចុប្បន្ន អាមេរិកបានក្លាយជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនជាងគេក្នុងពិភពលោក ហើយអ្នកមានទ្រព្យសម្បត្តិជាច្រើនរស់នៅទីនេះ ស្មើ៣៦% នៃអ្នកមានទ្រព្យសម្បត្តិក្នុងពិភពលោក ។ ទោះយ៉ាងណា ការផ្លាស់ប្តូរបានកើតឡើងនៅឆ្នាំ២០២៣ ដោយគេរាយការណ៍ថា អ្នកមានសម្បត្តិនៅអាមេរិកកំពុងស្វែងរកឱកាសល្អជាងមុននៅក្រៅប្រទេស ។

តាមរបាយការណ៍ពីទ្រព្យសម្បត្តិអាមេរិក (USA Wealth Report) រៀបចំដោយក្រុមហ៊ុនជំនាញវិនិយោគដើម្បីផ្លាស់ប្តូរទីតាំង (Henley & Partners) ជាមួយក្រុមហ៊ុនទ្រព្យសម្បត្តិពិភពលោក (New World Wealth) បញ្ជាក់ថា អាមេរិកបានបាត់បង់ការទាក់ទាញអ្នកមានទ្រព្យសម្បត្តិពីក្រៅប្រទេសដែលត្រូវការផ្លាស់ទីលំនៅ ខណៈអ្នកមានទ្រព្យសម្បត្តិនៅអាមេរិក ក៏មានបំណងផ្លាស់ទីលំនៅចេញពីទីនេះកាន់តែច្រើន ។USA Holidays 2023/2024 | USA Package Holidays | Virgin Atlantic Holidays

គេសង្កេតឃើញថា អ្នកមានទ្រព្យសម្បត្តិក្នុងពិភពលោកបានចូលមករស់នៅអាមេរិកធ្លាក់ចុះនៅឆ្នាំ២០២២ នៅសល់ត្រឹមតែ១.៥០០នាក់ប៉ុណ្ណោះ ។ គេចាត់ទុកថា វាធ្លាក់ចុះខ្លាំងបើធៀបនឹងឆ្នាំ២០១៣-២០១៩ ដែលអ្នកមានទ្រព្យសម្បត្តិក្នុងពិភពលោកបានមករស់នៅអាមេរិកចំនួន៦.៤០០នាក់ ទៅ១០.៨០០នាក់/១ឆ្នាំ ។

Mehdi Kadir ប្រធានប្រចាំតំបន់អាមេរិកខាងជើងមកពី Henley & Partners បង្ហាញថា កាលពីឆ្នាំ២០២២ មានវិនិយោគិនអាមេរិកជាច្រើនបានសាកសួរព័ត៌មានពីការផ្លាស់ទីលំនៅ ស្មើ៤៤៧% ពីឆ្នាំ២០១៩ ។ វាជាលើកដំបូងហើយ ដែលវិនិយោគិនអាមេរិកជាច្រើនបានមកចុះឈ្មោះក្នុងគម្រោងវិនិយោគផ្លាស់ទីលំនៅ និងស្នើសុំសញ្ជាតិបរទេស បើធៀបនឹងវិនិយោគិនមកពីប្រទេសផ្សេង ។10 Most Progressive Smart Cities in the USA || Get My Parking Blog

Jeff D. Opdike អ្នកជំនាញវិនិយោគបញ្ជាក់ថា អត្រាអតិផរណាកើនឡើងខ្ពស់ សង្គមមិនស្ងប់ស្ងាត់ និងបញ្ហានយោបាយ បានធ្វើឱ្យពលរដ្ឋអាមេរិកដែលមានទ្រព្យសម្បត្តិច្រើនផ្លាស់ប្តូរទីលំនៅ ឬលះបង់សញ្ជាតិរបស់ខ្លួន ។ អ្នកជំនាញរូបនេះថា ៖ «បញ្ហាទាំងអស់នេះហើយធ្វើឱ្យពលរដ្ឋអាមេរិកដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភនាំគ្រួសារចាកចេញពីទឹកដីនេះ» ។

ទោះយ៉ាងណា នៅតាមទីក្រុងនានាដូចជា Austin, Scottsdale, Greenwich និង Miami អ្នកមានទ្រព្យសម្បត្តិបានមករស់នៅច្រើន ខណៈទីក្រុងធំៗបែរជាធ្លាក់ចុះដូចជា Los Angeles, Chicago និង New York ។The 15 Best Cities in the United States

បច្ចុប្បន្ន New York បានក្លាយជាទីក្រុងសម្រាប់អ្នកមានទ្រព្យសម្បត្តិរស់នៅច្រើនជាងគេនៅអាមេរិក និងក្នុងពិភពលោក គឺស្មើ៣៤ម៉ឺននាក់ បន្ទាប់មកគឺ San Francisco ស្មើ២៨ម៉ឺន៥ពាន់នាក់, Los Angeles ស្មើ២០ម៉ឺន៥ពាន់៤០០នាក់, Chicago ស្មើ១២ម៉ឺន៤ពាន់នាក់ និង Houston ស្មើ៩៨.៥០០នាក់ ៕

ប្រភព ៖ PPTVHD36