Home Blog Page 1859

យុវជនម្នាក់ ធ្វើអត្តឃាតបំផ្ទុះគ្រាប់បែកសម្លាប់ខ្លួន នៅលើអូបប័រ

0

បាត់ដំបង៖ យុវជនម្នាក់ បានធ្វើអត្តឃាត ដោយធ្វើការបំផ្ទុះគ្រាប់បែកលើអូបប័រ សម្លាប់ខ្លួនឯង។

ករណីខាងលើនេះបានកើតឡើង កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង០៣និង០០នាទីរសៀល នៅត្រង់ចំណុចក្នុងបរិវេណវិមានរំលឹកគុណវីរយុទ្ធជនពលី ស្ថិតក្នុងក្រុមទី៧ ភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ករណីបំផ្ទុះគ្រាប់បែកមួយកើតឡើង បណ្ដាលឲ្យខូចខាតតួអូបប័រចំនួន ១គ្រឿង និងមនុស្សស្លាប់ម្នាក់ ។

លុះនៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង០៦និង៣០នាទី លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការក្រុងបាត់ដំបង បានដឹកកម្លាំងសមត្ថកិច្ចចុះទៅកន្លែងកើតហេតុទើបប្រទះឃើញសាកសពអណ្តែតទឹកនៅក្នុងទឹកស្រះ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ចិន ធូរ៉េន ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។

តាមការបញ្ជាក់របស់សាច់ញាតិបានឲ្យដឹងថា ជនរងគ្រោះមកស្នាក់នៅ (មកលេង) ផ្ទះរបស់ឈ្មោះ ឌុល បានភេទប្រុស អាយុ៥១ឆ្នាំ ដែលនៅសម្អាតក្នុងបរិវេណវិមានរំលឹកគុណវិរៈយុទ្ធជនពលី ។

ករណីនេះ សមត្ថកិច្ចនគរបាលក្រុងបាត់ដំបង បានធ្វើការស្រាវជ្រាវ និងត្រួតពិនិត្យកន្លែងកើតហេតុ បានសន្និដ្ឋានថា ជនរងគ្រោះបានធ្វើអត្តឃាតបំផ្ទុះគ្រាប់បែករបួសធ្ងន់ធ្ងរលិចទឹកស្លាប់បាត់បង់ជីវិតដោយខ្លួនឯង បន្ទាប់មកបានប្រគល់សាកសពជូនទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

អង្គរសង្ក្រាន្តនេះ គ្រោងបំបែកឯកគ្គទកម្មពិភពលោក ចំនួន២បន្ថែមទៀត

0

ភ្នំពេញ៖ អង្គរសង្ក្រាន្ត គ្រោងបំបែកឯកគ្គទកម្មពិភពលោក ២បន្ថែមទៀតក្នុងឆ្នាំ២០២៣ បន្ទាប់ពីអន្សមយក្ស ការរាំចង្វាក់ម៉ាឌីហ្សុន។

ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៥ យើងបានបំបែកឯកគ្គទកម្មដោយអន្សមយក្ស ដែលមានទម្ងន់ជាង៤តោនហើយឆ្នាំ២០១៥ ដដែល យើងមានការរាំចង្វាក់ម៉ាឌីហ្សុនដែលមានអ្នកចូលរួមចំនួន២០១៥នាក់ ដែលជាការបំបែកកំណត់ត្រាពិភពលោក វាយតម្លៃដោយស្ថាប័ន Guinness ។

ជាមួយគ្នានេះ យើងក៏បានបំបែកឯកគ្គទកម្មថ្នាក់ជាតិតាមរយៈសមិទ្ធផលជាច្រើនដូចជា អុកយក្ស បំពង់ទឹកត្នោតយក្ស មួកស្លឹកត្នោតយក្ស ទាញព្រ័ត្រយក្ស សំបុកមាន់យក្ស កន្ត្រងប្រហុកយក្ស និងចាប៉ីដងវែងយក្សជាដើម។

ដោយឡែកក្នុងឆ្នាំ២០២៣នេះ អង្គរសង្ក្រាន្តគ្រោងនឹងបំបែកឯកគ្គទកម្មថ្មីចំនួន២បន្ថែមទៀត សម្រាប់ជាមោទកភាពនៃប្រជាជាតិកម្ពុជា ក្រោមស្មារតីខួប១០ឆ្នាំ នៃមហាព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។

សូមរង់ចាំមើលទាំងអស់គ្នា ថាតើអ្វីនឹងក្លាយជាសមិទ្ធផលថ្មីសម្រាប់អង្គរសង្ក្រាន្តឆ្នាំ២០២៣នេះ??៕

កូរ៉េខាងជើងបង្កើនការធ្វើសមយុទ្ធកងទ័ពជាបន្តបន្ទាប់

0

ប្រទេសកូរ៉េខាងជើង ៖ ស្ថានីយទូរទស្សន៍ KRT របស់រដ្ឋាភិបាលកូរ៉េខាងជើងបានផ្សព្វផ្សាយរូបភាពលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង អង្គុយធ្វើជាប្រធានដឹកនាំកិច្ចប្រជុំគណៈកម្មការកងទ័ព និងគណបក្សកុំម្មុយនិស្ត កាលពីថ្ងៃទី៦ ខែកុម្ភៈ ។ លោក គីម ជុងអ៊ុន ប្រកាសថា នឹងបង្កើនការធ្វើសមយុទ្ធកងទ័ពកាន់តែច្រើន និងត្រៀមខ្លួនធ្វើសង្គ្រាមផងដែរ ។

ស្ថានីយទូរទស្សន៍ KRT រាយការណ៍បន្តថា កិច្ចប្រជុំនេះបានពិភាក្សាគ្នាអំពីភារកិច្ចកងទ័ព និងនយោបាយសំខាន់ៗសម្រាប់ឆ្នាំ២០២៣ និងបញ្ហារយៈពេលវែងទាក់ទងនឹងទិសដៅការពង្រឹងកងទ័ពកូរ៉េខាងជើង ។North Korea - HISTORY

ការពិភាក្សាគ្នាក្នុងកិច្ចប្រជុំ គឺអំពីប្រធានបទការពង្រីក និងរឹតបន្តឹងយ៉ាងហ្មត់ចត់លើកងកម្លាំងប្រតិបត្តិការសមយុទ្ធរបស់កងទ័ព ដើម្បីទប់ទល់នឹងស្ថានការណ៍បច្ចុប្បន្ន និងត្រៀមខ្លួនធ្វើសង្គ្រាម ។

ជាមួយគ្នានេះ តាមផ្កាយរណបរបស់ឯកជនបានបង្ហាញរូបភាពកងទ័ពកូរ៉េខាងជើងកំពុងហ្វឹកហាត់ក្នុងទីក្រុងព្យុងយ៉ាង ។ គេគិតថា ពេលនេះ កូរ៉េខាងជើងកំពុងតែបង្ហាញសព្វាវុធ និងឥទ្ធិពលរបស់ខ្លួន ដើម្បីអបអរសាទរខួបនៃការបង្កើតកងទ័ពនៅថ្ងៃទី៨ ខែកុម្ភៈ ។ ចំណែកប្រទេសកូរ៉េខាងត្បូងបញ្ជាក់ថា កំពុងតែតាមដានសកម្មភាពហ្វឹកហាត់បន្តបន្ទាប់របស់កូរ៉េខាងជើង ដែលពាក់ព័ន្ធនឹងខួបខាងលើនេះ ៕North Korea promises 'expanded, intensified' military drills | Military  News | Al Jazeera

ប្រភព ៖ TNN World

ថៃហាមភោជនីយដ្ឋានប្រើចង្ក្រានហ្គាសកំប៉ុងលើតុអាហារ

0

ប្រទេសថៃ ៖ សារព័ត៌មានថៃមួយចំនួនលើកឡើងថា ការផ្សព្វផ្សាយក្នុងបណ្តាញសង្គមអនឡាញអំពីព័ត៌មានហាមភោជនីយដ្ឋានប៊ូហ្វេប្រើចង្ក្រានហ្គាសកំប៉ុងនៅលើតុអាហារ គឺខុសច្បាប់ និងដាក់ពិន័យជាប្រាក់មិនលើសពី៥ម៉ឺនបាត គឺជាព័ត៌មានក្លែងក្លាយ ប៉ុន្តែខាងមជ្ឈមណ្ឌលប្រឆាំងព័ត៌មានក្លែងក្លាយបានស៊ើបអង្កេតស្វែងរកការពិតដោយមន្ទីរសុខាភិបាល និងក្រសួងសុខាភិបាលឃើញថា វាជាព័ត៌មានពិតប្រាកដ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWOAM9orX5_K_Uy-YtYSbYVs2u7D-JNgqWvk3lFgwwF7Nxpu3Qg_cic0MJcq8jyKe9zIuxzlxaSI59fKXp9HMjZi0ZCdVOAfxeWyZFpRlDD54S633ze93DIQtKE6e3i5YSz_ZgjsfbGiNnDJu65CyOhhCKqxEFgdlo1g592Hosxva-MQH5k8dTBLms/s750/photo_2023-02-07_15-32-41.jpg

ក្រសួងសុខាភិបាលបានចេញច្បាប់ស្តីពីអនាម័យនៅតាមភោជនីយដ្ឋាន ឬកន្លែងលក់ចំណីអាហារ ឆ្នាំ២០១៨ ដោយបានឱ្យអនុវត្តច្បាប់នេះតាំងពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ មកម៉្លេះ ដើម្បីគ្រប់គ្រងអនាម័យនៅតាមទីកន្លែងលក់អាហារនានា ។ ក្នុងច្បាប់នេះ ខ ១៧ គឺហាមឃាត់ការប្រើប្រាស់ចង្ក្រានហ្គាសកំប៉ុងសម្រាប់ចម្អិនអាហារលើតុ ឬកន្លែងទទួលទាន បើភោជនីយដ្ឋាន ឬទីកន្លែងលក់អាហារទាំងនេះល្មើសច្បាប់របស់ក្រសួង គឺត្រូវដាក់ពិន័យមិនលើសពី៥ម៉ឺនបាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXF4Qzo-AR9OuB98W7-6KngblXfAXVofAq6HMziLi3HP02wpZULyiakz5bciU7IlB15R8sudQzc-VpPK23DcoCfwJK8zYca7f9nSufLfljTRo-4QVHqGbSM-uzAy98FS_ykVdnh7Z-cng7SnC1beKnltBpIfTV1MLbDB4GkWd9kZYHBq3O-TBxw--G/s700/photo_2023-02-07_15-32-41%20(2).jpg

ជាមួយគ្នានេះ កាលពីឆ្នាំ២០០២ ប្រទេសថៃក៏បានបង្កើតច្បាប់ហាមឃាត់នេះដែរ គឺ ខ ៩ ក្នុងច្បាប់នេះចែងថា ហាមប្រើចង្ក្រានហ្គាសកំប៉ុងក្នុងការចម្អិនអាហារលើតុទទួលទាននៅតាមភោជនីយដ្ឋាន ឬទីកន្លែងលក់អាហារ ។ បើភោជនីយដ្ឋាន ឬកន្លែងលក់អាហារល្មើសច្បាប់ គឺត្រូវពិន័យមិនលើសពី២៥.០០០បាត ។

ទោះយ៉ាងណា អ្នកប្រើចង្ក្រានហ្គាសកំប៉ុងនៅតាមលំនៅឋានត្រូវប្រុងប្រយ័ត្នជាពិសេស មិនគួរប្រើប្រាស់វាក្នុងរយៈពេលយូរបន្តបន្ទាប់គ្នា រហូតធ្វើឱ្យចង្ក្រានក្តៅហើយកំប៉ុងហ្គាសអាចផ្ទុះបាន រួមទាំងហាមយកកំប៉ុងនេះមកបញ្ចូលហ្គាសជាថ្មីដើម្បីប្រើបន្ត ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4TXQi3Xz2SyGWf-GHOWPhK27wztgbXfBrhmZ0ZHKgV6JEkxB3lGIK9GyXFyMFPgkQNaPpmYJfsnEATBndgY2CHqX5H-bFRbj7qLZdqLJa2QWc_MHS5xsd1cPO9lHkxDfoi_ejDOOccleesl8FRZpM4vGv7t521-phByFf1tHdrbMzM39xiqMR7-73/s1040/photo_2023-02-07_15-32-40.jpg ប្រភព ៖ pptvhd36

ហូឡង់បង្កើតចំណតកង់ក្រោមទឹកសម្រាប់ប្រជាជន

0

ប្រទេសហូឡង់ ៖ ទីក្រុងអាំស្ទែដាំរបស់ហូឡង់បានបង្កើតចំណតកង់ធំមួយ ដែលអាចចតកង់បានចំនួន៧.០០០គ្រឿង បន្ទាប់ពីប្រទេសនេះបានប្រឈមនឹងបញ្ហាចំណតកង់មិនគ្រប់គ្រាន់ ដោយសារពលរដ្ឋហូឡង់និយមប្រើប្រាស់កង់ក្នុងការធ្វើដំណើរភាគច្រើន ។

ចំណតកង់មានទំហំធំបំផុតស្ថិតនៅស្ថានីយកណ្តាលនៃទីក្រុងអាំស្ទែដាំ ហើយការចតកង់នៅទីនេះ មិនចាំបាច់ចំណាយប្រាក់ទេ ក្នុងរយៈពេល២៤ម៉ោងដំបូង ប៉ុន្តែចាប់ពី២៤ម៉ោងឡើងទៅ គេគិតថ្លៃចតចំនួន១,៣៥យូរ៉ូក្នុង១ថ្ងៃ ដោយប្រើប្រាស់ប្រព័ន្ធឆ្លាតវៃ ។ ប្រព័ន្ធនេះនឹងយកកង់ដែលចតនៅទីនេះចេញក្រៅ បន្ទាប់ពីគ្រប់កំណត់២៨ថ្ងៃ ។ ចំណតកង់នេះស្ថិតនៅបរិវេណការចរាចររបស់នាវា មានន័យថា វាស្ថិតនៅក្រោមផ្ទៃទឹក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLbNMcIwVVbTKOOw8bB_i6siO2IjrPQZJu7DLhQK1ToA5ieISjMm9wLt8WH1_4KAv0mMD9NnHRAU5xoCc3xvt1NJnFUF779CMa9sHZnec7ZvR-6nyizZEvjAKVx7fhqdvtrkM47QFk4S3cfjoQCIM9FEYxTcZIMFUuw8L4PvIPROihsBcItvEQk0a5/s1280/photo_2023-02-07_14-41-22%20(2).jpg

ទីក្រុងអាំស្ទែដាំមានគម្រោងបង្កើតចំណតបន្ថែមទៀត ដែលអាចចតកង់បានចំនួន៨.៥០០គ្រឿងក្នុងឆ្នាំ២០២៩ ។ មុននេះ ចំណតមិនគ្រប់គ្រាន់ជាបញ្ហាធំរបស់ទីក្រុង ខណៈមានចំណតសាធារណៈទូទាំងទីក្រុងអាចចតកង់បានចំនួន៤០ម៉ឺនគ្រឿង ហើយដើម្បីឱ្យពលរដ្ឋមានភាពងាយស្រួល ទីក្រុងក៏បានបង្កើតចំណតបន្ថែមទៀតនៅក្រោមទឹក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6fIMZnxChzmbiL9kxKDWWY9vjfbjAtTQY69falNF1g9nxiwHRBqWt_5QR5ZKVgQaKnnJ-GTEVYkAFyBs469kp_koksoYOiS_8SRF_JgqZdyxaWnxSK1wa3D04lAMK7D0pYZnw6jCJEICP3X1jgAGAWnEkR5NGmAcXw5DNtRID1gsHg17kWUhZYdgv/s940/photo_2023-02-07_14-41-22.jpg

គួរបញ្ជាក់ថា ពលរដ្ឋហូឡង់ជាង៩០% និយមប្រើប្រាស់កង់សម្រាប់ធ្វើដំណើរក្នុងជីវិតប្រចាំថ្ងៃ ព្រោះរដ្ឋាភិបាលលើកទឹកចិត្តឱ្យពលរដ្ឋប្រើប្រាស់កង់ជាយានជំនិះ ដោយបង្កើតភាពងាយស្រួលដល់អ្នកជិះកង់ មិនថាធ្វើផ្លូវកង់ បំពាក់ភ្លើងសញ្ញាចរាចរណ៍សម្រាប់អ្នកជិះកង់ជាពិសេស និងបង្កើតទីធ្លាសាធារណៈជុំវិញទីក្រុងសម្រាប់ចំណតជាដើម ។ មុននេះ ទីក្រុង Utrecht ក៏បានបង្កើតចំណតកង់ធំបំផុតក្នុងពិភពលោកផងដែរ ដែលអាចចតរហូតដល់១.២៥០០គ្រឿងឯណោះ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4LOZ0vwcMEq-fF6ojr2lNMO5syJ1Tvqm8RDSSt_oCkCEskTXDVQYppcUBw1HbZc7BkN4xb3KjL8T8ceWEtXtVU8oei1Yt7fHD4ldLoIxHKTY0fOf54UE9JsOyI0frqeR10YLUs7MMoGiYF70_aHVN-UFTmBv_XQpbxU_P4QD7YLvVJdmyK5z9iAbM/s940/photo_2023-02-07_14-41-23.jpg

ប្រភព ៖ TNN EARTH

បឹងធំជាងគេនៅក្នុងតំបន់អាស៊ាន ស្ថិតនៅប្រទេសកម្ពុជា

0

បឹងទន្លេសាប ជាអាងស្តុកទឹកធម្មជាតិ និងជាជំរកមច្ឆាជាតិ ដ៏សំខាន់សំរាប់ប្រជាជនកម្ពុជា។ បឹងនេះមានបណ្តោយប្រមាណ ១១៦គ.ម ទទឹងប្រមាណពី ០៣គម ទៅ ៣៣គ.ម និងមានឆ្នេរប្រវែងប្រមាណ ៤៨២គ.ម នៅរដូវប្រាំង។

បឹងទន្លេសាប គឺជាបឹងទឹកសាបធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ ហើយវាក៏ជាបេះដូងនៃប្រទេសកម្ពុជា ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន ទាំងលើផ្នែកសង្គម សេដ្ឋកិច្ច វប្បធម៌ និងបរិស្ថាន។ បឹងនេះបានស្រូបយកទឹកជំនន់ពីទន្លេមេគង្គប្រមាណជា ២០% ប្រចាំឆ្នាំ។បឹងទន្លេសាបរបស់ខ្មែរ មានតែមួយលើពិភពលោក គុណសម្បត្តិមហាសាល - matenak.com

បឹងទន្លេសាប មានខេត្តជាច្រើនព័ទ្ធជុំវិញៈ ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង។ បឹងនេះចែកចេញជាបីផ្នែក បឹងធំ បឹងតូច និងវាលភក់៖

  • បឹងធំ៖ ស្ថិតនៅខាងជើងមានបណ្ដោយ ៧៥គីឡូម៉ែត្រ និងទទឹង ៣២គីឡូម៉ែត្រ ។
  • បឹងតូច៖ ស្ថិតនៅចំកណ្ដាលមានបណ្ដោយ ៣៥ គីឡូម៉ែត្រ និងទទឹង ២៨គីឡូម៉ែត្រ។
  • វាលភក់៖ ជាវាលមួយធំធេង ប្រកបទៅដោយកូនកោះទាបៗ និងសម្បូរខ្សាច់ ។ ទីនោះមានតែរុក្ខជាតិក្រិនៗ ។រូបថតថ្ងៃនេះ ៖ តំបន់ទន្លេសាបក្នុងភូមិសាស្ត្រខេត្តបាត់ដំបង - Sereypheab News

លក្ខណៈពិសេសទោលរបស់បឹងទន្លេសាប គឺការស្រូបយកទឹកពីទន្លេមេគង្គនារដូវវស្សា និងការបញ្ជេញទឹកទៅឱ្យទន្លេ មេគង្គវិញនារដូវប្រាំង ដែលបានក្លាយទៅជាបាតុភូតជលសាស្ត្រធម្មជាតិមួយដែលគេកម្រនឹងជួបប្រទះ៕No photo description available.

EU ហាមឃាត់ការនាំចូលប្រេងម៉ាស៊ូតពីរុស្ស៊ី

0

កាលពីថ្ងៃទី៥ ខែកុម្ភៈ កន្លងមក EU បានចាប់ផ្តើមអនុវត្តវិធានការហាមឃាត់ការនាំចូលប្រេងម៉ាស៊ូត និងផលិតផលពាក់ព័ន្ធផ្សេងៗរបស់រុស្ស៊ី ដើម្បីកាត់បន្ថយការពឹងផ្អែកប្រទេសរុស្ស៊ី និងកាត់ផ្តាច់ប្រភពចំណូលសំខាន់របស់រុស្ស៊ី តាមកិច្ចព្រមព្រៀងរួមគ្នាជាមួយក្រុមប្រទេស G7 រួមមាន អាមេរិក អង់គ្លេស អាល្លឺម៉ង់ បារាំង អ៊ីតាលី ជប៉ុន និងកាណាដា ។

ទោះយ៉ាងណា ប្រេងម៉ាស៊ូតរបស់រុស្ស៊ីនៅតែអាចចែកចាយទៅកាន់ប្រទេសផ្សេងទៀតដូចជា ចិន និងឥណ្ឌា ។ វិធានការហាមឃាត់របស់ EU នឹងទប់ស្កាត់តម្លៃប្រេងកើនឡើងភ្លាមៗ ដែលជះឥទ្ធិពលដល់អ្នកប្រើប្រាស់ទូទាំងពិភពលោក ហើយវិធានការនេះនឹងធ្វើឱ្យប្រាក់ចំណេញរុស្ស៊ីធ្លាក់ចុះ ហើយប៉ះពាល់ដល់ប្រាក់របស់រុស្ស៊ីសម្រាប់គ្រប់គ្រងប្រទេស និងធ្វើសង្គ្រាមផងដែរ ។Sanctions on Russian crude oil have 'failed completely,' oil analyst says

វិធានការដាក់ទណ្ឌកម្មថាមពលរុស្ស៊ីជាថ្មីនេះ នឹងធ្វើឱ្យតម្លៃប្រែប្រួល ខណៈប្រទេសជាសមាជិក EU អាចរកទិញប្រេងម៉ាស៊ូតពីអាមេរិក និងមជ្ឈិមបូព៌ា ជំនួសការទិញប្រេងម៉ាស៊ូតពីរុស្ស៊ី ។ កាលពីមុន រុស្ស៊ីធ្លាប់បាននាំចេញប្រេងម៉ាស៊ូតមកកាន់ EU ស្មើ១០% នៃតម្រូវការទាំងអស់ក្នុងតំបន់ ។

តាមទិន្នន័យពី EU បញ្ជាក់ថា តម្លៃប្រេងម៉ាស៊ូតនៅស្ថានីយប្រេងឥន្ធនៈស្មើ១,៨០យូរ៉ូ/១លីត្រ (សម្រាប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣) ។ ក្រុមប្រទេស G7 បានកំណត់តម្លៃប្រេងឥន្ធនៈ និងប្រេងសាំងរបស់រុស្ស៊ីខ្ពស់បំផុតមិនលើសពី១០០ដុល្លារ/១បារ៉ែល ហើយហាមឃាត់ការដឹកជញ្ជូនប្រេងម៉ាស៊ូតដែលលក់ក្នុងតម្លៃខ្ពស់ជាងនេះ ។ EU ឱ្យដឹងថា អ្នកនាំចូលប្រេងមានពេលគ្រប់គ្រាន់ត្រៀមខ្លួន ។

គួរបញ្ជាក់ថា កន្លងមក ប្រទេសរុស្ស៊ីទទួលបានប្រាក់ចំណូលចំនួន២.០០០លានដុល្លារពីការនាំចេញប្រេងម៉ាស៊ូតទៅកាន់អឺរ៉ុបនៅខែធ្នូកន្លងមក (សម្រាប់តែខែធ្នូប៉ុណ្ណោះ) ដោយប្រទេសនាំចូលបានបង្កើនចំនួនស្តុកប្រេងរបស់ខ្លួន មុននឹងអនុវត្តវិធានការហាមឃាត់ការនាំចូលប្រេងពីរុស្ស៊ី ៕What does banning Russian oil mean for global energy markets? | Financial  Times

ប្រភព ៖ NationWorldNews

បើនៅបន្តកំហុស៤យ៉ាងនេះទៀតពេលប្រើទឹកជូតសម្អាតមុខច្បាស់ជាមុខមើលលែងយល់ហើយ

0

Makeup remover oil ជួយកម្ចាត់ភាព កខ្វក់លើស្បែកមុខដោយការផាត់មុខក្រាស់ៗ លាងសម្អាតបានជ្រៅចូលរន្ធញើសឲ្យអស់កាកសំណល់ពីការលាបឡេការពារកម្ដៅថ្ងៃ និងខ្លាញ់លើស្បែកមុខ។

លើសពីនេះក៏ជួយឲ្យស្បែកមុខភ្លឺថ្លាទន់ និងទប់ស្កាត់ការកើតមុនផងដែរ។ ប៉ុន្តែបើអ្នកសាកល្បងប្រើទឹកជូត គ្រឿងសម្អាងហើយស្បែកមុខប្រែជាយ៉ាប់យឺនលើសដើម
អាចមកពីកំហុសមួយចំនួន។

១.ប្រើនៅពេលដៃ និងផ្ទៃមុខសើម

ទឹកជូតគ្រឿងសម្អាងប្រភេទនេះ នឹងអស់ប្រសិទ្ធភាពនៅពេលប៉ះផ្ទាល់ជាមួយទឹក ព្រោះធ្វើឲ្យសមាសធាតុដែល ស្រូបយកស្រទាប់ប្រេងនឹងរលាយ
មិនអាចលាងកាក សំណល់ផ្សេងៗបានជ្រៅតាមរន្ធរោមនោះទេ។ ដូច្នេះ នៅពេលអ្នកលាង សម្អាតមុខដោយទឹករួចគួរជូតមុខ និងដៃឲ្យស្ងួតសិនបន្ទាប់មកចាំយក Makeup remover oil មកជូតលើស្បែកមុខ។How To Use Makeup Wipes - SELF | SELF២.កុំជូតមុខយូរពេក ចំណាយពេលត្រឹម១នាទីបានហើយ

បើអ្នកមិនចង់ឲ្យស្បែកប្រែជាខូចខាតលើសដើម។ អ្វីដែលគួរចងចាំមួយទៀត កុំភ្លេចជូតត្រង់បរិវេណថ្ងាសច្រមុះនិងឆ្អឹងថ្គាម ដែលនារីភាគច្រើនតែ រំលងត្រង់បរិវេណទាំងនេះ។

៣.មិនម៉ាស្សាស្បែកមខបន្ថែម

រយៈពេល១នាទីពេលប្រើទឹកជូតសម្អាតអ្នកគួរជូត ដោយប្រុងប្រយ័ត្ន និងថ្នមៗ
ដើម្បីឲ្យសារធាតុពីទឹកជូតបានជ្រាបចូល ជ្រៅអាចលាងជម្រះបានល្អ។ ជាធម្មតាស្រទាប់ ប្រេងចេញពីទឹកសម្អាតនឹងប្តូរជាទឹកដោះគោអាចជួយជម្រះមុខបានប្រសើរមិនធ្វើឲ្យរន្ធរោមរីកធំនិងឆាប់កើតមុននោះទេ។
ដូច្នេះគួរម៉ាស្សាបន្ថែមថ្នមៗដើម្បីឲ្យស្បែកមុខអាចស្រូបបានសាធាតុទាំងនេះ។Dos and don'ts while using facial cleansing wipes | Be Beautiful India

៤.មិនប្រើហ្វូមលាងមុខ

ប្រើត្រឹមទឹកជូតសម្អាត មុខមិនទាន់គ្រប់គ្រាន់នោះទេ អ្នកគួរប្រើហ្វូមលាងមុខបន្ថែមទៀត ដើម្បីលាងជម្រះបានសព្វ និងស្អាតល្អ។ អ្នកគួរជ្រើសរើសហ្វូមណាដែល ជាតិស្រាលៗមិន ផ្ទុក ជាតិកាត់ខ្លាំងដូចសាប៊ូ
ដែលធ្វើឲ្យស្បែកមុខឆាប់រលាកនិងកាន់តែមុខឡើងខ្លាញ់ថែមទៀត៕

ផលិតផលជជុះ ឬ second hand ទទួលបានការចាប់អារម្មណ៍ខ្លាំងនៅវៀតណាម

0

ប្រទេសវៀតណាម ៖ យោងតាមសារព័ត៌មានក្នុងស្រុករបស់វៀតណាមរាយការណ៍កាលពីថ្ងៃទី៦ ខែកុម្ភៈថា សព្វថ្ងៃនេះ ឥរិយាបថប្រើប្រាស់ផលិតផលរបស់ជនជាតិវៀតណាមកំពុងតែផ្លាស់ប្តូរ បន្ទាប់ពីមានការរាតត្បាតនៃជំងឺកូវីដ-១៩ ដោយមនុស្សភាគច្រើនងាកទៅទិញផលិតផលមួយទឹក ដើម្បីសន្សំសំចៃប្រាក់ និងលើកកម្ពស់និរន្តរភាព ។

ផលិតផលមួយទឹកទទួលបានការពេញនិយមបំផុត រួមមាន ឧបករណ៍អេឡិចត្រូនិក សម្ភារៈប្រើប្រាស់ក្នុងលំនៅឋាន គ្រឿងសង្ហារិម និងម៉ូតូ ។ ក្រៅពីនេះ គ្រឿងដំឡើងសំឡេង កុំព្យូទ័រយួរដៃ និងគ្រឿងទូរទស្សន៍ផងដែរ ។ បច្ចុប្បន្ន អ្នកប្រើប្រាស់ផលិតផលនៅវៀតណាមមានអាយុតិច ហើយពួកគេបារម្ភពីបរិស្ថាន និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព ។Trade in second-hand goods to reach $5.1bln by 2026 - Nhịp sống kinh tế  Việt Nam & Thế giới

តាមរបាយការណ៍របស់ Cho Tot ជាភ្នាក់ងារលក់ផលិតផលមួយទឹកជាច្រើនប្រភេទក្នុងភូមិភាគអាស៊ានបង្ហាញថា អ្នកទិញផលិតផលមួយទឹកនេះ ពួកគេអាចសន្សំសំចៃប្រាក់ ហើយផលិតផលក៏អាចប្រើប្រាស់បានយូរអង្វែង ។ Cho Tot សង្ឃឹមថា តម្លៃនៃទីផ្សារផលិតផលមួយទឹក នឹងឡើងខ្ពស់ស្មើប្រមាណ៥,១ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២៦ ។Vietnamese like Japanese kitchenware, even secondhand

តាមសារព័ត៌មានរបស់វៀតណាម Tuoi Tre បានបង្ហាញរបាយការណ៍របស់ Redseer Strategy Consultants ថា ទីផ្សារផលិតផលមួយទឹករបស់វៀតណាមមានតម្លៃ១,១ពាន់លានដុល្លារអាមេរិក ហើយតម្រូវការប្រើប្រាស់ផលិតផលទាំងនេះក្នុងប្រទេសវៀតណាម ក៏កើនឡើងផងដែរ ។ ក្រៅពីនេះ ជនជាតិវៀតណាមដែលជ្រើសរើសទិញផលិតផលមួយទឹក កាន់តែមានចំនួនច្រើនឡើង ៕More people prefer second-hand products in Vietnam after Covid-19 | The Star

ប្រភព ៖ AEC Connect

មនុស្សឆ្លាតនឹងលែងចោលគ្រាប់ទុរេនទៀត នៅពេលដឹងពីអត្ថប្រយោជន៍ទាំងនេះ

0

នៅពេលញ៉ាំផ្លែទុរេន មានមនុស្សច្រើនណាស់ដែលបោះចោលគ្រាប់។ក្រោយពីការសិក្សាជាច្រើនបង្ហាញថា គ្រាប់ទុរេនផ្តល់នូវអត្ថប្រយោជន៍ច្រើនស្មានមិនដល់ដែលអ្នកមិនគួរបោះចោលទេ។

១.ផ្តល់ ថាមពល
ម្សៅដែលផ្ទុកក្នុងគ្រាប់ទុរេនជួយផ្តល់ថាមពល ដែលសក្តិសមបំផុតសម្រាប់រាងកាយ ពិសេសអ្នកដែលកំពុងស្ថិតក្នុងដំណាក់កាលនៃការសម្រកគីឡូ។

២.បន្ថែម សារធាតុ ស័ង្កសី
គឺជាសារធាតុរ៉ែមួយប្រភេទ ដែលមានច្រើននៅក្នុងសមាសភាពនៃគ្រាប់ទុរេនដែលដើរតួយ៉ាងសំខាន់ក្នុងការរំលាយអាហារ។ វាជំនួយដល់រាងកាយសម្រាប់អ្នកខ្វះសារធាតុស័ង្កសីដូចជាបញ្ហាសក់ជ្រុះ រាគខូចស្បែក ឬបញ្ហាភ្នែក។Durian Fruit: Smelly but Incredibly Nutritious

៣.ផ្តល់ខ្លាញ់ល្អសម្រាប់ប្រព័ន្ធសសៃឈាមបេះដូង
សារធាតុខ្លាញ់ដែលមានក្នុងគ្រាប់ទុរេនគឺ ជាប្រភេទខ្លាញ់ល្អដែលជួយចងរ៉ាឌីកាល់សេរីក្នុងរាងកាយនិងកម្ចាត់ខ្លាញ់អាក្រក់ ។ ដោយហេតុនេះជួយ ការពារជំងឺសសៃឈាមបេះដូងយ៉ាងមានប្រសិទ្ធភាព។

៤.ផ្តល់នូវជាតិកាកសសៃល្អចំពោះការរំលាយអាហារ
សារធាតុកាកសសៃជួយប្រព័ន្ធរំលាយអាហារដំណើរការល្អ ដែលជួយទប់ស្កាត់ការទល់លាមក។ បន្ថែមពីនេះ ជាតិកាកសសៃនៅពេលផ្សំជាមួយអាហារនឹងរក្សាបាននូវគុណប្រយោជន៍ដល់ប្រព័ន្ធរំលាយអាហារ ។

៥. រក្សានិងពង្រឹងប្រព័ន្ធឆ្អឹង
គ្រាប់ទុរេនផ្ទុកដោយប៉ូតាស្យូម និងផូស្វាតខ្ពស់ដែលជួយឲ្យសុខភាពឆ្អឹងរឹងមាំ។ មិនតែប៉ុណ្ណោះ គ្រាប់ទុរេនក៏សក្តិសមសម្រាប់កូនក្មេង ដែលចង់លូតកម្ពស់ផងដែរ៕A Guide to Durian | What Is Durian & How Does It Taste? | Tilda Rice UK