ប្រទេសហូឡង់ ៖ ទីក្រុងអាំស្ទែដាំរបស់ហូឡង់បានបង្កើតចំណតកង់ធំមួយ ដែលអាចចតកង់បានចំនួន៧.០០០គ្រឿង បន្ទាប់ពីប្រទេសនេះបានប្រឈមនឹងបញ្ហាចំណតកង់មិនគ្រប់គ្រាន់ ដោយសារពលរដ្ឋហូឡង់និយមប្រើប្រាស់កង់ក្នុងការធ្វើដំណើរភាគច្រើន ។
ចំណតកង់មានទំហំធំបំផុតស្ថិតនៅស្ថានីយកណ្តាលនៃទីក្រុងអាំស្ទែដាំ ហើយការចតកង់នៅទីនេះ មិនចាំបាច់ចំណាយប្រាក់ទេ ក្នុងរយៈពេល២៤ម៉ោងដំបូង ប៉ុន្តែចាប់ពី២៤ម៉ោងឡើងទៅ គេគិតថ្លៃចតចំនួន១,៣៥យូរ៉ូក្នុង១ថ្ងៃ ដោយប្រើប្រាស់ប្រព័ន្ធឆ្លាតវៃ ។ ប្រព័ន្ធនេះនឹងយកកង់ដែលចតនៅទីនេះចេញក្រៅ បន្ទាប់ពីគ្រប់កំណត់២៨ថ្ងៃ ។ ចំណតកង់នេះស្ថិតនៅបរិវេណការចរាចររបស់នាវា មានន័យថា វាស្ថិតនៅក្រោមផ្ទៃទឹក ។.jpg)
ទីក្រុងអាំស្ទែដាំមានគម្រោងបង្កើតចំណតបន្ថែមទៀត ដែលអាចចតកង់បានចំនួន៨.៥០០គ្រឿងក្នុងឆ្នាំ២០២៩ ។ មុននេះ ចំណតមិនគ្រប់គ្រាន់ជាបញ្ហាធំរបស់ទីក្រុង ខណៈមានចំណតសាធារណៈទូទាំងទីក្រុងអាចចតកង់បានចំនួន៤០ម៉ឺនគ្រឿង ហើយដើម្បីឱ្យពលរដ្ឋមានភាពងាយស្រួល ទីក្រុងក៏បានបង្កើតចំណតបន្ថែមទៀតនៅក្រោមទឹក ។
គួរបញ្ជាក់ថា ពលរដ្ឋហូឡង់ជាង៩០% និយមប្រើប្រាស់កង់សម្រាប់ធ្វើដំណើរក្នុងជីវិតប្រចាំថ្ងៃ ព្រោះរដ្ឋាភិបាលលើកទឹកចិត្តឱ្យពលរដ្ឋប្រើប្រាស់កង់ជាយានជំនិះ ដោយបង្កើតភាពងាយស្រួលដល់អ្នកជិះកង់ មិនថាធ្វើផ្លូវកង់ បំពាក់ភ្លើងសញ្ញាចរាចរណ៍សម្រាប់អ្នកជិះកង់ជាពិសេស និងបង្កើតទីធ្លាសាធារណៈជុំវិញទីក្រុងសម្រាប់ចំណតជាដើម ។ មុននេះ ទីក្រុង Utrecht ក៏បានបង្កើតចំណតកង់ធំបំផុតក្នុងពិភពលោកផងដែរ ដែលអាចចតរហូតដល់១.២៥០០គ្រឿងឯណោះ ៕
ប្រភព ៖ TNN EARTH










