ប្រទេសវៀតណាម ៖ យោងតាមសារព័ត៌មានក្នុងស្រុករបស់វៀតណាមរាយការណ៍កាលពីថ្ងៃទី៦ ខែកុម្ភៈថា សព្វថ្ងៃនេះ ឥរិយាបថប្រើប្រាស់ផលិតផលរបស់ជនជាតិវៀតណាមកំពុងតែផ្លាស់ប្តូរ បន្ទាប់ពីមានការរាតត្បាតនៃជំងឺកូវីដ-១៩ ដោយមនុស្សភាគច្រើនងាកទៅទិញផលិតផលមួយទឹក ដើម្បីសន្សំសំចៃប្រាក់ និងលើកកម្ពស់និរន្តរភាព ។

ផលិតផលមួយទឹកទទួលបានការពេញនិយមបំផុត រួមមាន ឧបករណ៍អេឡិចត្រូនិក សម្ភារៈប្រើប្រាស់ក្នុងលំនៅឋាន គ្រឿងសង្ហារិម និងម៉ូតូ ។ ក្រៅពីនេះ គ្រឿងដំឡើងសំឡេង កុំព្យូទ័រយួរដៃ និងគ្រឿងទូរទស្សន៍ផងដែរ ។ បច្ចុប្បន្ន អ្នកប្រើប្រាស់ផលិតផលនៅវៀតណាមមានអាយុតិច ហើយពួកគេបារម្ភពីបរិស្ថាន និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព ។Trade in second-hand goods to reach $5.1bln by 2026 - Nhịp sống kinh tế  Việt Nam & Thế giới

តាមរបាយការណ៍របស់ Cho Tot ជាភ្នាក់ងារលក់ផលិតផលមួយទឹកជាច្រើនប្រភេទក្នុងភូមិភាគអាស៊ានបង្ហាញថា អ្នកទិញផលិតផលមួយទឹកនេះ ពួកគេអាចសន្សំសំចៃប្រាក់ ហើយផលិតផលក៏អាចប្រើប្រាស់បានយូរអង្វែង ។ Cho Tot សង្ឃឹមថា តម្លៃនៃទីផ្សារផលិតផលមួយទឹក នឹងឡើងខ្ពស់ស្មើប្រមាណ៥,១ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២៦ ។Vietnamese like Japanese kitchenware, even secondhand

តាមសារព័ត៌មានរបស់វៀតណាម Tuoi Tre បានបង្ហាញរបាយការណ៍របស់ Redseer Strategy Consultants ថា ទីផ្សារផលិតផលមួយទឹករបស់វៀតណាមមានតម្លៃ១,១ពាន់លានដុល្លារអាមេរិក ហើយតម្រូវការប្រើប្រាស់ផលិតផលទាំងនេះក្នុងប្រទេសវៀតណាម ក៏កើនឡើងផងដែរ ។ ក្រៅពីនេះ ជនជាតិវៀតណាមដែលជ្រើសរើសទិញផលិតផលមួយទឹក កាន់តែមានចំនួនច្រើនឡើង ៕More people prefer second-hand products in Vietnam after Covid-19 | The Star

ប្រភព ៖ AEC Connect