ប្រទេសថៃ ៖ សារព័ត៌មានថៃមួយចំនួនលើកឡើងថា ការផ្សព្វផ្សាយក្នុងបណ្តាញសង្គមអនឡាញអំពីព័ត៌មានហាមភោជនីយដ្ឋានប៊ូហ្វេប្រើចង្ក្រានហ្គាសកំប៉ុងនៅលើតុអាហារ គឺខុសច្បាប់ និងដាក់ពិន័យជាប្រាក់មិនលើសពី៥ម៉ឺនបាត គឺជាព័ត៌មានក្លែងក្លាយ ប៉ុន្តែខាងមជ្ឈមណ្ឌលប្រឆាំងព័ត៌មានក្លែងក្លាយបានស៊ើបអង្កេតស្វែងរកការពិតដោយមន្ទីរសុខាភិបាល និងក្រសួងសុខាភិបាលឃើញថា វាជាព័ត៌មានពិតប្រាកដ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWOAM9orX5_K_Uy-YtYSbYVs2u7D-JNgqWvk3lFgwwF7Nxpu3Qg_cic0MJcq8jyKe9zIuxzlxaSI59fKXp9HMjZi0ZCdVOAfxeWyZFpRlDD54S633ze93DIQtKE6e3i5YSz_ZgjsfbGiNnDJu65CyOhhCKqxEFgdlo1g592Hosxva-MQH5k8dTBLms/s750/photo_2023-02-07_15-32-41.jpg

ក្រសួងសុខាភិបាលបានចេញច្បាប់ស្តីពីអនាម័យនៅតាមភោជនីយដ្ឋាន ឬកន្លែងលក់ចំណីអាហារ ឆ្នាំ២០១៨ ដោយបានឱ្យអនុវត្តច្បាប់នេះតាំងពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ មកម៉្លេះ ដើម្បីគ្រប់គ្រងអនាម័យនៅតាមទីកន្លែងលក់អាហារនានា ។ ក្នុងច្បាប់នេះ ខ ១៧ គឺហាមឃាត់ការប្រើប្រាស់ចង្ក្រានហ្គាសកំប៉ុងសម្រាប់ចម្អិនអាហារលើតុ ឬកន្លែងទទួលទាន បើភោជនីយដ្ឋាន ឬទីកន្លែងលក់អាហារទាំងនេះល្មើសច្បាប់របស់ក្រសួង គឺត្រូវដាក់ពិន័យមិនលើសពី៥ម៉ឺនបាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXF4Qzo-AR9OuB98W7-6KngblXfAXVofAq6HMziLi3HP02wpZULyiakz5bciU7IlB15R8sudQzc-VpPK23DcoCfwJK8zYca7f9nSufLfljTRo-4QVHqGbSM-uzAy98FS_ykVdnh7Z-cng7SnC1beKnltBpIfTV1MLbDB4GkWd9kZYHBq3O-TBxw--G/s700/photo_2023-02-07_15-32-41%20(2).jpg

ជាមួយគ្នានេះ កាលពីឆ្នាំ២០០២ ប្រទេសថៃក៏បានបង្កើតច្បាប់ហាមឃាត់នេះដែរ គឺ ខ ៩ ក្នុងច្បាប់នេះចែងថា ហាមប្រើចង្ក្រានហ្គាសកំប៉ុងក្នុងការចម្អិនអាហារលើតុទទួលទាននៅតាមភោជនីយដ្ឋាន ឬទីកន្លែងលក់អាហារ ។ បើភោជនីយដ្ឋាន ឬកន្លែងលក់អាហារល្មើសច្បាប់ គឺត្រូវពិន័យមិនលើសពី២៥.០០០បាត ។

ទោះយ៉ាងណា អ្នកប្រើចង្ក្រានហ្គាសកំប៉ុងនៅតាមលំនៅឋានត្រូវប្រុងប្រយ័ត្នជាពិសេស មិនគួរប្រើប្រាស់វាក្នុងរយៈពេលយូរបន្តបន្ទាប់គ្នា រហូតធ្វើឱ្យចង្ក្រានក្តៅហើយកំប៉ុងហ្គាសអាចផ្ទុះបាន រួមទាំងហាមយកកំប៉ុងនេះមកបញ្ចូលហ្គាសជាថ្មីដើម្បីប្រើបន្ត ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4TXQi3Xz2SyGWf-GHOWPhK27wztgbXfBrhmZ0ZHKgV6JEkxB3lGIK9GyXFyMFPgkQNaPpmYJfsnEATBndgY2CHqX5H-bFRbj7qLZdqLJa2QWc_MHS5xsd1cPO9lHkxDfoi_ejDOOccleesl8FRZpM4vGv7t521-phByFf1tHdrbMzM39xiqMR7-73/s1040/photo_2023-02-07_15-32-40.jpg ប្រភព ៖ pptvhd36