ភ្នំពេញ៖ អង្គរសង្ក្រាន្ត គ្រោងបំបែកឯកគ្គទកម្មពិភពលោក ២បន្ថែមទៀតក្នុងឆ្នាំ២០២៣ បន្ទាប់ពីអន្សមយក្ស ការរាំចង្វាក់ម៉ាឌីហ្សុន។

ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៥ យើងបានបំបែកឯកគ្គទកម្មដោយអន្សមយក្ស ដែលមានទម្ងន់ជាង៤តោនហើយឆ្នាំ២០១៥ ដដែល យើងមានការរាំចង្វាក់ម៉ាឌីហ្សុនដែលមានអ្នកចូលរួមចំនួន២០១៥នាក់ ដែលជាការបំបែកកំណត់ត្រាពិភពលោក វាយតម្លៃដោយស្ថាប័ន Guinness ។

ជាមួយគ្នានេះ យើងក៏បានបំបែកឯកគ្គទកម្មថ្នាក់ជាតិតាមរយៈសមិទ្ធផលជាច្រើនដូចជា អុកយក្ស បំពង់ទឹកត្នោតយក្ស មួកស្លឹកត្នោតយក្ស ទាញព្រ័ត្រយក្ស សំបុកមាន់យក្ស កន្ត្រងប្រហុកយក្ស និងចាប៉ីដងវែងយក្សជាដើម។

ដោយឡែកក្នុងឆ្នាំ២០២៣នេះ អង្គរសង្ក្រាន្តគ្រោងនឹងបំបែកឯកគ្គទកម្មថ្មីចំនួន២បន្ថែមទៀត សម្រាប់ជាមោទកភាពនៃប្រជាជាតិកម្ពុជា ក្រោមស្មារតីខួប១០ឆ្នាំ នៃមហាព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។

សូមរង់ចាំមើលទាំងអស់គ្នា ថាតើអ្វីនឹងក្លាយជាសមិទ្ធផលថ្មីសម្រាប់អង្គរសង្ក្រាន្តឆ្នាំ២០២៣នេះ??៕