ប្រទេសកូរ៉េខាងជើង ៖ ស្ថានីយទូរទស្សន៍ KRT របស់រដ្ឋាភិបាលកូរ៉េខាងជើងបានផ្សព្វផ្សាយរូបភាពលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង អង្គុយធ្វើជាប្រធានដឹកនាំកិច្ចប្រជុំគណៈកម្មការកងទ័ព និងគណបក្សកុំម្មុយនិស្ត កាលពីថ្ងៃទី៦ ខែកុម្ភៈ ។ លោក គីម ជុងអ៊ុន ប្រកាសថា នឹងបង្កើនការធ្វើសមយុទ្ធកងទ័ពកាន់តែច្រើន និងត្រៀមខ្លួនធ្វើសង្គ្រាមផងដែរ ។

ស្ថានីយទូរទស្សន៍ KRT រាយការណ៍បន្តថា កិច្ចប្រជុំនេះបានពិភាក្សាគ្នាអំពីភារកិច្ចកងទ័ព និងនយោបាយសំខាន់ៗសម្រាប់ឆ្នាំ២០២៣ និងបញ្ហារយៈពេលវែងទាក់ទងនឹងទិសដៅការពង្រឹងកងទ័ពកូរ៉េខាងជើង ។North Korea - HISTORY

ការពិភាក្សាគ្នាក្នុងកិច្ចប្រជុំ គឺអំពីប្រធានបទការពង្រីក និងរឹតបន្តឹងយ៉ាងហ្មត់ចត់លើកងកម្លាំងប្រតិបត្តិការសមយុទ្ធរបស់កងទ័ព ដើម្បីទប់ទល់នឹងស្ថានការណ៍បច្ចុប្បន្ន និងត្រៀមខ្លួនធ្វើសង្គ្រាម ។

ជាមួយគ្នានេះ តាមផ្កាយរណបរបស់ឯកជនបានបង្ហាញរូបភាពកងទ័ពកូរ៉េខាងជើងកំពុងហ្វឹកហាត់ក្នុងទីក្រុងព្យុងយ៉ាង ។ គេគិតថា ពេលនេះ កូរ៉េខាងជើងកំពុងតែបង្ហាញសព្វាវុធ និងឥទ្ធិពលរបស់ខ្លួន ដើម្បីអបអរសាទរខួបនៃការបង្កើតកងទ័ពនៅថ្ងៃទី៨ ខែកុម្ភៈ ។ ចំណែកប្រទេសកូរ៉េខាងត្បូងបញ្ជាក់ថា កំពុងតែតាមដានសកម្មភាពហ្វឹកហាត់បន្តបន្ទាប់របស់កូរ៉េខាងជើង ដែលពាក់ព័ន្ធនឹងខួបខាងលើនេះ ៕North Korea promises 'expanded, intensified' military drills | Military  News | Al Jazeera

ប្រភព ៖ TNN World