Home Blog Page 1857

ពលរដ្ឋជប៉ុនស្លា.ប់ដោយសារជំងឺកូវីដភាគច្រើនជាមនុស្សចាស់

0

ប្រទេសជប៉ុន ៖ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដនៅជប៉ុនបានកើនឡើងជាបន្តបន្ទាប់តាំងពីចុងឆ្នាំ២០២២ ។ គ្រូពេទ្យជប៉ុននិយាយថា អ្នកស្លាប់ដោយសារកូវីដលើកចុងក្រោយនេះ ភាគច្រើនជាមនុស្សចាស់ ដោយសាររាងកាយចុះខ្សោយ ព្រមទាំងមានជំងឺប្រចាំកាយ ហើយមនុស្សចាស់ងាយឆ្លងអូមីក្រុង ។

មុននេះ ជប៉ុនស្ថិតក្នុងចំណោមប្រទេសដែលមានអត្រាអ្នកស្លាប់ដោយសារកូវីដតិចបំផុតក្នុងពិភពលោក ប៉ុន្តែចាប់ពីចុងឆ្នាំ២០២២មក ចំនួនអ្នកស្លាប់ក៏បានកើនឡើងជាបន្តបន្ទាប់ ហើយថ្ងៃដែលមានអ្នកស្លាប់ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ គឺថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ លើសចំនួនអ្នកស្លាប់នៅអង់គ្លេស អាមេរិក និងកូរ៉េខាងត្បូង ។Coronavirus: Japan's mysteriously low virus death rate - BBC News

តាំងពីឆ្នាំ២០២០ ជប៉ុនបានបិទប្រទេសហាមភ្ញៀវទេសចរទាំងអស់មកប្រទេសរបស់ខ្លួន រហូតដល់ពាក់កណ្តាលខែមិថុនា ឆ្នាំ២០២២ ។ ជប៉ុនមានផែនការបើកប្រទេសបន្តិចម្តងៗ ហើយនៅពេលបើកប្រទេសដំបូង ភ្ញៀវទេសចរត្រូវតែធ្វើដំណើរជាមួយក្រុមហ៊ុនអាកាសចរណ៍ប៉ុណ្ណោះ រួមទាំងមានធានារ៉ាប់រងសុខភាព និងពាក់ម៉ាស់នៅទីសាធារណៈគ្រប់ពេល ខណៈនៅតាមសាលារៀន ក្មេងៗត្រូវញ៉ាំបាយដោយស្ងាត់ស្ងៀមអស់រយៈពេល២ឆ្នាំ ដោយមិនឱ្យកូនសិស្សជជែកគ្នាក្នុងពេលញ៉ាំអាហារថ្ងៃត្រង់ ។

អ្នកជំនាញសុខាភិបាលជប៉ុនប្រាប់សារព័ត៌មាន BBC ថា ដោយសារលក្ខខណ្ឌផ្សេងៗនៃជំងឺកូវីដត្រូវបានបន្ធូរបន្ថយ ទើបធ្វើឱ្យមានអ្នកឆ្លងកូវីដខ្ពស់ ។ អ្នកស្លាប់ដោយសារជំងឺកូវីដពូជថ្មីនេះ ភាគច្រើនជាមនុស្សចាស់មានជំងឺប្រចាំកាយ ខុសគ្នាពីចំនួនអ្នកស្លាប់នៅពេលដំបូង គឺពួកគេស្លាប់ដោយសាររលាកសួត និងត្រូវព្យាបាលនៅបន្ទប់សង្គ្រោះបន្ទាន់ ។The old way is not the best way to make Japan productive again | The Japan  Times

លោក Hitoshi Oshitani អ្នកវិទ្យាសាស្ត្រមានកេរ្តិ៍ឈ្មោះល្បីម្នាក់និយាយថា គេពិបាកការពារការស្លាប់ដោយសារជំងឺកូវីដរបស់មនុស្សចាស់ណាស់ ដោយសារកូវីដពូជថ្មីអាចគេចពីភាពស៊ាំបានល្អជាងមុន ហើយបន្ទាប់ពីមានការរាតត្បាតរបស់អូមីក្រុង មានចំនួនអ្នកស្លាប់នៅទូទាំងប្រទេស ។

ទោះយ៉ាងណា អ្នកជំនាញណែនាំថា បើមនុស្សចាស់ទទួលបានការព្យាបាលយ៉ាងឆាប់រហ័ស នឹងអាចជួយការពារមិនឱ្យស្លាប់បាន ។ អ្នកជំនាញបានអំពាវនាវឱ្យរដ្ឋាភិបាលបន្ថយចំណាត់ថ្នាក់កូវីដពី «កម្រិត២ ៖ ជំងឺមានគ្រោះថ្នាក់ខ្លាំង» ចុះមកកម្រិតទាបវិញ ដើម្បីបើកឱកាសឱ្យគ្លីនិក ឬមន្ទីរពេទ្យឯកជនអាចព្យាបាលអ្នកជំងឺបាន ខណៈកាលពីមុន គេចាត់ចំណាត់ថ្នាក់កូវីតស្ថិតក្នុង «កម្រិត២» កំណត់ឱ្យអ្នកជំងឺត្រូវចូលព្យាបាលនៅមន្ទីរពេទ្យរដ្ឋតែប៉ុណ្ណោះ ។

នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា បានប្រកាសកាលពីដើមខែកុម្ភៈថា នឹងបន្ថយចំណាត់ថ្នាក់ជំងឺកូវីដតាមការស្នើសុំ ប៉ុន្តែនឹងអនុវត្តនៅថ្ងៃទី៨ ខែឧសភា ឬ៣ខែទៀត ៕

ប្រភព ៖ The Standard

អ៊ីអនប្រកាសដំឡើងប្រាក់ខែបុគ្គលិកក្រៅម៉ោង

0

ប្រទេសជប៉ុន ៖ ក្រុមហ៊ុនលក់ទំនិញដ៏ធំមួយរបស់ប្រទេសជប៉ុន អ៊ីអន (Aeon) បានប្រកាសដំឡើងប្រាក់ខែបុគ្គលិកក្រៅម៉ោង៧% ដើម្បីដោះស្រាយលើការចាយវាយប្រចាំថ្ងៃកើនឡើងខ្ពស់ ។

អ៊ីអនបានប្រកាសត្រៀមដំឡើងប្រាក់ខែ៧% បន្ថែមទៀតដល់បុគ្គលិកធ្វើការក្រៅម៉ោងជាង៤០ម៉ឺននាក់នៅតាមហាងចំនួន១៤៧ ទូទាំងប្រទេសជប៉ុន ។ គេសង្ឃឹមថា នឹងដំឡើងចាប់ពីខែមីនា តទៅ ដើម្បីទប់ទល់នឹងស្ថានការណ៍អតិផរណា និងការចាយវាយប្រចាំថ្ងៃកើនឡើងខ្ពស់ ។

អ៊ីអនមានបុគ្គលិកបម្រើការក្រៅម៉ោងច្រើនបំផុតក្នុងប្រទេសជប៉ុន ក្នុងនោះបុគ្គលិកជាង៨០%របស់ក្រុមហ៊ុន គឺជាបុគ្គលិកក្រៅម៉ោង ។ គេសង្ឃឹមថា ការដំឡើងប្រាក់ខែនៅពេលនេះ នឹងធ្វើឱ្យការចំណាយរបស់អ៊ីអនកើនឡើងក្នុង១ឆ្នាំ ចំនួន៣ម៉ឺនលានយេន ។AEON Corporation of Japan Office Photos | Glassdoor

ក្នុងគោលបំណងកាត់បន្ថយផលប៉ះពាល់នៃការដំឡើងប្រាក់ខែនេះ អ៊ីអនបានបន្ថែមការលក់ផលិតផលទទួលបានប្រាក់ចំណេញខ្ពស់ ស្របពេលមានការប្រកួតប្រជែងកើនឡើងសម្រាប់កម្លាំងពលកម្មរបស់ជប៉ុនផងដែរ ។ បច្ចុប្បន្ន អ៊ីអនបានចំណាយប្រាក់លើបុគ្គលិកក្រៅម៉ោងជាមធ្យមប្រមាណ១.០០០យេន/១ម៉ោង ។

ក្រុមហ៊ុននានាក៏បានចាប់ផ្តើមដំឡើងប្រាក់ខែដូចគ្នា ដូចជា Tokyo Disney Resort នឹងដំឡើងប្រាក់ខែបុគ្គលិកក្រៅម៉ោងនៅខែមេសាខាងមុខ ចាប់ពី១.១៤០យេន ទៅ១.៥៣០យេន/១ម៉ោង ។

ក្រសួងការងារជប៉ុនបញ្ជាក់ថា បុគ្គលិកក្រៅម៉ោងនៅជប៉ុនជាទូទៅទទួលបានប្រាក់ចំណូលប្រមាណ៦០% របស់ប្រាក់ខែបុគ្គលិកពេញម៉ោង ។ ដូច្នេះ ការដំឡើងប្រាក់ខែដល់ពួកគេសង្ឃឹមថា នឹងជាប្រយោជន៍សម្រាប់គ្រួសារមានប្រាក់ចំណូលតិច ដែលរងផលប៉ះពាល់ពីការចាយវាយប្រចាំថ្ងៃខ្ពស់ជាងបុគ្គលិកពេញម៉ោង ៕Aeon to raise wages for part-time staff by 7% on average as inflation bites  | The Japan Times ប្រភព ៖ pptvhd36

ប្រទេសផ្កាច់ការអញ្ចឹង! អនុញ្ញាតឱ្យពលរដ្ឋទៅកម្សាន្តក្រៅប្រទេសឬអត់?

0

ប្រទេសកូរ៉េខាងជើង​​​ ជាប្រទេសមួយនៅក្នុងតំបន់អាសុី ដែលការរស់នៅហាក់បីដូចជាឯកាបន្តិច។ ត្បិតតែនៅជាប់កូរ៉េខាងត្បូង ក៏ប៉ុន្តែបើប្រៀបធៀបការអភិវឌ្ឍន៍ និងហេដ្ឋារចនាសម្ព័ន្ធប្រទេសវិញ កូរ៉េខាងជើង ហាក់បីដូចជានៅឆ្ងាយ ចាញ់កូរ៉េត្បូង។

ប្រទេសនេះ ត្រូវបានគេដាក់រហសនាមថាជាប្រទេសផ្តាច់ការជាងគេបំផុតនៅលើលោក ដោយព្យាយាមបិទបាំងពលរដ្ឋខ្លួនឱ្យឃើញពិភពលោកខាងក្រៅ តាមរយៈការបិទបណ្តាញទំនាក់ទំនងសង្គមធំៗនៅក្នុងប្រទេសនេះ។Video: Kim Jong Un calls for 'exponential' increase in country's nuclear arsenal | CNN

ចុះប្រសិនបើពលរដ្ឋណា ដែលចង់ទៅស្គាល់ពិភពលោកខាងក្រៅតើពួកគេ អាចចេញពីប្រទេសបានដែរឬអត់?

ប្រជាជនកូរ៉េខាងជើង មិនអាចធ្វើដំណើរកម្សាន្តទៅក្រៅប្រទេសបាននោះទេ។ ភាគច្រើនអ្នកដែលបានទៅក្រៅប្រទេសភាគច្រើនទាល់តែមានកិច្ចការសំខាន់ពីរាជរដ្ឋាភិបាល និងអ្នកខ្លះទៀតទៅធ្វើជាកម្មករសំណង់ ឬរោងចក្រ និងធ្វើការនៅភោជនីយដ្ឋាននៅប្រទេសរុស្សុី និងអឺរ៉ុប​ខាងកើតតែប៉ុណ្ណោះ។

ចំពោះការសិក្សាវិញ និស្សិតខ្លះក៏អាចមានឱកាសទៅសិក្សានៅចិន រុស្សុី ឥណ្ឌា អាល្លឺម៉ង់ អូស្ត្រាលី និងបារាំង ក៏ប៉ុន្តែស្ថិតនៅក្នុងការគ្រប់គ្រងរបស់រាជរដ្ឋាភិបាល ដោយក្រោយពេលរៀនចប់ត្រូវមកកាន់មាតុប្រទេសវិញ។

មួយវិញទៀតគឺអត្តពលិកតែប៉ុណ្ណោះ ដែលត្រូវបានបញ្ជូនទៅចូលរួមក្នុងកម្មវិធីផ្សេងៗរបស់គណកម្មការធិការជាតិអូឡាំពិក៕ North Korean athlete selfie: What happens next? - BBC News

 

ប្រទេសពុករលួយជាងគេបំផុតនៅលើលោក

0

ក្រោយពីអង្គការឃ្លាំមើលអំពើពុករលួយដែលមានមូលដ្ឋាននៅទីក្រុងប៊ែកឡាំង បានសិក្សា និងស្រាវជាវទៅលើសមាជិករបស់ខ្លួនទាំងអស់១៨០ប្រទេស គេរកឃើញថា ប្រទេស សូម៉ាលីស្ថិត ជាប្រទេសដែលមានអំពើពុករលួយខ្លាំងជាងគេកាលពីឆ្នាំ២០២២។

សូម៉ាលី​ មានឈ្មោះជាផ្លូវការថា សាធារណរដ្ឋសហព័ន្ធសូម៉ាលី ដែលជាប្រទេសស្ថិតនៅក្នុងទ្វីបអាហ្វ្រិក។ ប្រទេសនេះ គឺជាប្រទេសដែលមានឆ្នេរសមុទ្រវែងជាងគេនៅទ្វីបអាហ្រ្វិក។Top 10 Best Beaches In Somalia (with amazing Photos) – WeSomalia

តើកត្តាអ្វីដែលរុញច្រានប្រទេសមួយនេះទៅកាន់ អំពើពុករលួយដ៏ខ្លាំងក្លា មិនអាចដកខ្លួនរួច?

ជម្លោះមិនចេះចប់ក្នុងប្រទេស នៅតែជាមូលហេតុនាំមុខគេនៃអំពើពុករលួយនៅក្នុងប្រទេសនេះ។ កំណើននៃអំពើភេរវកម្ម ការគាបសង្កត់សេរីភាពសារព័ត៌មាន អស្ថិរភាពនយោបាយ សង្គម និងសេដ្ឋកិច្ច និងការគាបសង្កត់សេរីភាពនៃការបញ្ចេញមតិ បានធ្វើឱ្យប្រទេសនេះគ្មានការរីកចម្រើនទៅមុខ។These are the world's most corrupt countries

អ្នកមានអំណាច មានទ្រព្យបានចាក់គ្រឹះចូលទៅក្នុងខ្សែរាជរដ្ឋាភិបាល ដែលធ្វើឱ្យរដ្ឋាភិបាលប្រទេសនេះ មិនមានសមត្ថភាពការការពារប្រជាជន និងបំផ្លាញទំនុកចិត្តសាធារណៈ។ Somali women demand guarantee of 30% of parliament in 2021 election | MEO

សូមរំលឹកផងដែរថា ប្រទេសនេះធ្លាប់រងគ្រោះដ៏សារគ្រោះធម្មជាតិ៤០ឆ្នាំ តែអាចកែប្រែស្ថានការប្រទេសឱ្យល្អវិញ​បាន ក៏ប៉ុន្តែអំពើពុករលួយត្រឹមរយៈពេលខ្លីបាននាំ​ឱ្យប្រទេសនេះចូលទៅក្នុងក្តីវិនាស៕Nigeria is the second most corrupt country in West Africa ahead of Ghana, according to the latest Corruption Perceptions Index (CPI) | Business Insider Africa

ប្រភព៖ QZ

ស្ទឹងសង្កែ ជាស្ទឹងសំខាន់មួយហូរកាត់ ទីប្រជុំជនក្រុងបាត់ដំបង

0

បាត់ដំបង៖ ស្ទឹងសង្កែជាស្ទឹងដ៍សំខាន់មួយហូរកាត់ ទីប្រជុំជនក្រុងបាត់ដំបង ស្ទឹងនេះមានប្រភពនៅភ្នំទឹកព្រិល ដែលជាភ្នំខ្ពស់មួយនៅតំបន់ប៉ៃលិនដែលគេហៅថា ស្រុកលើ មានស្ទឹង អូរតូចៗ ជាច្រើនហូរចាក់មក អូរក្បាលក្របី អូរគគីរ ស្ទឹងក្រញូង អូរស្ពាន អូរត្រែង ស្ទឹងកំពង់គល់។

មន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឲ្យដឹងថា កាលពីដើមឡើយ នៅប្រមាណ ៣គ.ម ខាងត្បូងទីប្រជុំជនក្រុងបាត់ដំបង ស្ទឹងសង្កែហូរបែកជាពីរ គឺអូរដំបង និងអូរសង្កែ។ តែក្រោយមក គេបានចាត់ចែង ទប់ស្ទឹងអូរដំបងនេះ ដើម្បីអោយទឹកហូរមកតែមួយផ្លូវ តាមស្ទឹងដដែល ដែលហូរកាត់ទីប្រជុំជនបាត់ដំបង។ដងស្ទឹងសង្កែ - Visit Cambodia

តាមសេចក្តីដំណាលរបស់ចាស់ទុំមុនៗ និយាយថា ស្ទឹងសង្កែ កាលពីដើមជាស្ទឹងតូចមួយ មានទទឹងប្រហែល ៤ទៅ ៥ ម៉ែត្រត្រង់មុខវត្តសង្កែ ហើយមានដើមសង្កែមួយដុះទេរទៅត្រើយម្ខាង គេដើរលើដើមសង្កែនោះឆ្លងស្ទឹងបាន បានជាដីត្រង់នោះគេហៅថាគុម្ភសង្កែៗ។ តមកគេបានសាង វត្តមួយឡើងហៅថា វត្តសង្កែឯតួស្ទឹងធំសម្រាប់បាត់ដំបង គឺនៅត្រង់ភូមិ អូរដំបង សព្វថ្ងៃនេះ បានជានៅចុងស្ទឹងនេះ គេហៅថា ស្ទឹងចាស់ គឺនៅត្រង់ ភូមិស្ទឹងចាស់។ ក្នុងឱកាសដែលទប់ស្ទឹងនោះ គេធ្វើទំនប់ត្រង់ស្ទឹងបែកក្បែរ វត្តខ្វែង ប៉ុន្តែទប់មិនជាប់ ចេះតែបាក់ជាច្រើនដងច្រើនគ្រា ទើបពេលក្រោយមកគេយកទូកថ្វែធំមួយមកដាក់ទទឹងព្រែក ហើយដាក់ដីធ្វើជាទំនប់។កម្ពស់ទឹកស្ទឹងសង្កែ បានស្រកចុះជាបន្តបន្ទាប់  ជិតឈានមកមករកភាពប្រក្រតីឡើងវិញហើយ - Puthi News

មានចាស់ៗជាច្រើនដែលបានចាំរឿងរ៉ាវនិយាយតៗគ្នាមកថា គេធ្វើពិធីបួងសួង ដោយសំលាប់ស្រ្តីមានគភ៏ម្នាក់ បូជាវត្ថុសក្កិសិទ្ធិ ដែលថែរក្សាទំនប់នេះផងដែរ។ ត្រង់នេះហៅថាព្រែកពណ្ណរាយ មានចាស់ទុំមួយក្រុមទៀត បាននិយាយថា គេបានធ្វើសាលាតំកល់បដិមាបីអង្គ គឺព្រះពុទ្ធារា ព្រះហស្ថ១ ព្រះពុទ្ធប្រក់នាគ១ អង្គ និងព្រះនរាយណ៍មួយអង្គ នៅក្បែរទំនប់នោះ។ តាំងពីថ្ងៃនោះមក ទំនប់ក៍លែងបាក់ ទឹកស្ទឹងក៍ហូរតាមស្ទឹងបាត់ដំបង កាន់តែធំឡើងៗ។

ស្ទឹងដែលហូរតាមអូរដំបងក៍កាន់តែរាក់តូចទៅៗ បន្តិចម្តងៗ នេះបើតាមឯកសាររបស់ព្រះគ្រូ សិរីសត្ថា កែវ សាង អនុគណៈ ស្រុកបាត់ដំបង បានពណ៏នា។ តាមឯកសារ បានសន្និដ្ធានបានថា ទំនប់នេះប្រហែលជាត្រូវបានសាងសង់មុនឆ្នាំ ១៧៩៥ ទៅទៀត៕

អាមេរិកអះអាងថា ចិនបង្ហោះបាឡុងដើម្បីប្រមូលព័ត៌មានពីកងទ័ព

0

សហរដ្ឋអាមេរិក ៖ ក្រសួងការពារជាតិរបស់អាមេរិកបង្ហើបថា បានប្រទះឃើញបាឡុងចារកម្មមួយហោះឆ្លងកាត់តំបន់សន្តិសុខកំពូលរបស់អាមេរិកកាលពីពេលថ្មីៗនេះ ។ គេរាយការណ៍ថា វាជាបាឡុងដែលប្រទេសចិនបញ្ជូនមក ដើម្បីប្រមូលព័ត៌មានពីកងទ័ពអាមេរិក ប៉ុន្តែកងទ័ពអាមេរិកសម្រេចចិត្តថា មិនបាញ់បាឡុងនេះទេ ដោយសារបារម្ភពីសុវត្ថិភាពរបស់ពលរដ្ឋដែលរស់នៅក្បែរតំបន់នោះ ។US alleges Chinese spy balloon flew over sensitive military site | Military  News | Al Jazeera

លោក Lloyd Austin រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក ចង្អុលបង្ហាញថា អាមេរិកមានទំនុកចិត្តខ្ពស់ថា បាឡុងសង្ស័យខាងលើនេះ គឺជារបស់មន្ត្រីចិនដែលបញ្ជូនមកកាន់ទីកន្លែងសំខាន់ៗរបស់អាមេរិក ហើយក្នុងចំណោមទីកន្លែងសំខាន់ទាំងនេះ គឺមូលដ្ឋានទ័ពអាកាស Malmstrom នៅរដ្ឋម៉ុនតាណា ដែលជាទីតាំងប្រមូលផ្តុំមីស៊ីលរបស់កងទ័ពអាមេរិក ។Pentagon: Chinese Spy Balloon Spotted over Western US | Military.com

អ្នកនាំពាក្យក្រសួងការពារជាតិរាយការណ៍ថា បាឡុងនេះអណ្តែតខ្ពស់ជាងផ្លូវហោះហើររបស់យន្តហោះនានាទៅទៀត ប៉ុន្តែវាមិនបង្កការគំរាមកំហែងណាមួយដល់កងទ័ព ឬពលរដ្ឋរស់នៅក្បែរនោះទេ ។ ជាដំបូង មន្ត្រីអាមេរិកបានព្យាយាមទំនាក់ទំនងសហការជាមួយមន្ត្រីចិនតាមប្រព័ន្ធផ្សេងៗ ដើម្បីជជែកគ្នាឱ្យច្បាស់លាស់និងលម្អិត ដែលអាចធ្វើឱ្យប៉ះពាល់ដល់សន្តិសុខអាមេរិក ។

ការបង្ហោះបាឡុងរបស់ចិននេះ កើតឡើងមុនពេលរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Anthony Blinken នឹងធ្វើដំណើរទៅកាន់ប្រទេសចិនជាផ្លូវការនាពេលឆាប់ៗនេះ ។ គេមិនច្បាស់ថា រឿងដែលកើតឡើងនេះនឹងធ្វើឱ្យប៉ះពាល់ដល់គម្រោងធ្វើដំណើរទៅកាន់ប្រទេសចិនឬយ៉ាងណាទេ ហើយអាចរង់ចាំតាមដានជំហររបស់ក្រសួងការបរទេសអាមេរិក ៕US Says Considered Shooting Down China Spy Balloon As Biden Sought Options ប្រភព ៖ The Standard

បោះបង់ចោលទម្លាប់ទាំងនេះ អ្នកនឹងស្រណុកទាំងកាយនិងចិត្ត

0

ពេលខ្លះការបោះបង់ចោលមិនមែនជាសញ្ញានៃភាពទន់ខ្សោយនោះទេ តែជាការស្វែងរកសេចក្ដីសុខអោយខ្លួនឯងយ៉ាងពិតប្រាកដ…
១. ទម្លាប់រអ៊ូរទាំមិនឈប់
ការមានទម្លាប់រអ៊ូរទាំពីការងារ កូនចៅ ជីវិតខ្លួនមិនសំណាងដូចគេ វាអាចជារឿងដែលអ្នកធ្លាប់បានលឺឡើងស៊ាំត្រចៀកហើយមើលទៅ។ ទម្លាប់បែបនេះមិនចំណេញនោះទេ ថែមទាំងធ្វើអោយអ្នកកាន់តែមានអារម្មណ៏ថាជាប់គាំងថែមទៀត នៅពេលដែលអ្នកមិនបានស្វែងរកមូលហេតុ ដើមចមអោយជាក់លាក់ដែលធ្វើអោយអ្នកមានអារម្មណ៏បែបនោះ។Here are 4 ways to end an argument for the sake of your mental peace |  HealthShots
២. ទម្លាប់គិតតែរឿងមិនល្អ
នៅក្នុងពេលណាមួយនៃជីវិត អ្នកអាចនឹងគេចមិនផុតពីដំណាក់កាលមួយនេះនោះទេ គឺជាពេលដែលអ្នកមានអារម្មណ៏ថាក្រឡេកទៅណាក៏ឃើញតែបញ្ហា។ តែអ្នកក៏ត្រូវតែទន្ទេញប្រាប់ខ្លួនឯងផងដែរថា រឿងរ៉ាវអាក្រក់ ឬ លំបាកយ៉ាងណានោះទេ តែងតែមានដំណោះស្រាយជានិច្ច។Negative Self-Talk in Recovery | Pinnacle Treatment Centers
៣. ទម្លាប់ចិត្តទន់ដាក់មនុស្សខុស
ចំនុចខ្សោយធំបំផុតរបស់មនុស្សភាគច្រើនគឺចិត្តទន់នេះតែម្ដង។ មនុស្សភាគច្រើនលះបង់ទៅលើរឿងជាច្រើន ទោះជាពិចារណាហើយថាមិនគួរធ្វើក្ដី។ ត្រូវចាំថា ការធ្វើល្អមិនមែនជារឿងមិនល្អនោះទេ តែត្រូវចាំថាមនុស្សដែលអ្នកធ្វើល្អដាក់នោះគួរតែជាមនុស្សគួរអោយចិត្តទន់ដាក់ដែរអត់។Stevenson University៤. ទម្លាប់ចិត្តមិនដាច់ដាក់មនុស្សដែលមិនសក្តិសមនឹងទទួលបាន
មនុស្សគ្រប់គ្នាមិនថាមាន ឬ ក្រនោះទេ សុទ្ធតែមានជីវិតតែមួយដូចគ្នា អ្នកគួរតែចំណាយពេលខ្លះ សម្រាកហើយសួរខ្លួនឯងថា មនុស្សដែលរាប់អានគ្នារាល់ថ្ងៃសុទ្ធតែជាមនុស្សគួរអោយទុកចិត្តបានពិតដូចការស្មានកន្លងមកឬអត់។

កុំមើលងាយ! សញ្ញាទាំងនេះបង្ហាញថាអ្នកកំពុងបាត់បង់ខូឡាជែនធ្ងន់ធ្ងរ

0

ខូឡាជែន គឺជាសារធាតុដ៏សំខាន់ក្នុងការជួយរក្សារាងកាយឲ្យរឹងមាំ សុខភាពល្អ ព្រមទាំងរក្សាបានភាពក្មេងជាងវ័យផងដែរ។ យ៉ាងណាក្តី អ្នកអាចសម្គាល់បានលើ៣ចំណុចនេះ នៅពេលខូឡាជែនក្នុងរាងកាយរបស់អ្នកចាប់ផ្តើមធ្លាក់ចុះ។
១. ជ្រុះសក់ច្រើន
ខូឡាជែន ជាប្រូតេអ៊ីនដែលមានក្នុងឬសសក់ហើយវាជួយបំប៉នសសៃសក់ឲ្យទន់រលោង ឆាប់លូតវែង និងសុខភាពល្អ។ ផ្ទុយមកវិញ នៅពេលខូឡាជែនក្នុងរាងកាយបាត់បង់បន្តិចម្តងៗ សក់របស់អ្នកនឹងប្រែជាស្ងួត ហើយជ្រុះ។7 tips to prevent hair fall in changing season - Times of India
២. មុខចាស់ ហើយឡើងជ្រួញ
ស្បែកត្រូវការខូឡាជែនដើម្បីបង្កើនសំណើម តែនៅពេលអ្នកកត់ចំណាំថា ស្បែកមុខចាប់ផ្តើមឡើងជ្រួញច្រើន ពិសេសនៅបរិវេណភ្នែក និងមាត់ នោះជាសញ្ញាមួយផ្នែកបង្ហាញថា ខូឡាជែនក្នុងរាងកាយអ្នកចាប់ផ្តើមចុះទាប។ តាមការសិក្សាថ្មីៗនេះ បង្ហាញថា ស្នាមជ្រួញអាចកាត់បន្ថយបាននៅពេលកម្រិតខូឡាជែនត្រូវបានកើនឡើង ដរាបណា អ្នកបំពេញវាបានត្រឹមត្រូវ និងគ្រប់គ្រាន់។ ដូច្នេះ នារីៗអាចស្វែងរកបានដោយការផឹកទឹកឲ្យបានច្រើន ពិសេសហូបបន្លែបៃតង ផ្លែឈើស្រស់ ជាដើម។ ម្យ៉ាងទៀត ក៏អាចបំពេញដោយសារការញ៉ាំថ្នាំ ឬចាហួយខួឡាជែនដែលទទួលស្គាល់ពីវេជ្ជបណ្ឌិតផងដែរ។The Truth About Wrinkles: 5 Common Wrinkle Myths Debunked៣. ឈឺសន្លាក់ញឹកញាប់
តាមការសិក្សាពីសហរដ្ឋអាមេរិច បង្ហាញថា នៅពេលខូឡាជែនចុះខ្សោយ តំបន់ពិសេសក្បាលជង្គង់ នឹងរងឥទ្ធិពលខ្លាំងជាងគេ ដោយបញ្ហារលាកសន្លាក់។ ដូច្នេះហើយ នេះជាសញ្ញាមួយដែលអ្នកអាចតាមដានបាន៕

រុស្ស៊ីព្រមានអ៊ីស្រាអែល កុំធ្វើឱ្យស្ថានការណ៍ជម្លោះកាន់តែតានតឹង

0

ប្រទេសរុស្ស៊ី ៖ រុស្ស៊ីបានដាស់តឿនអ៊ីស្រាអែលអំពីការបញ្ជូនជំនួយផ្នែកកងទ័ពដល់ប្រទេសអ៊ុយក្រែន ព្រមទាំងផ្តល់ហេតុផលថា អ៊ីស្រាអែលនឹងធ្វើឱ្យស្ថានការណ៍ជម្លោះរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន កាន់តែតានតឹងខ្លាំងឡើង ។

លោកស្រី ម៉ារៀ ហ្សាកហារ៉ូវ៉ា (Maria Zakharova) អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី បានចេញសារព្រមានដល់រដ្ឋាភិបាលអ៊ីស្រាអែល ក្រោយពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោកបិនយ៉ាស់មីន ណិតានយ៉ាហ៊ូ (Benjamin Netanyahu) ផ្តល់បទសម្ភាសន៍ជាមួយក្រុមសារព័ត៌មានថា បច្ចុប្បន្ន អ៊ីស្រាអែលកំពុងសម្រេចចិត្តបញ្ជូនអាវុធជួយអ៊ុយក្រែន ខណៈអ៊ីស្រាអែលមានបំណងដើរតួជាអ្នកសម្រុះសម្រួលក្នុងជម្លោះផងដែរ ។Russian MFA: NATO is fully involved in standoff with Russia

លោកស្រី ម៉ារៀ ហ្សាកហារ៉ូវ៉ា បញ្ជាក់ថា បើអ៊ីស្រាអែលបញ្ជូនជំនួយកងទ័ពឱ្យអ៊ុយក្រែន នឹងធ្វើឱ្យមានជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែនកាន់តែខ្លាំងឡើង ។ លោកស្រីបញ្ជាក់ដែរថា គោលជំហររបស់រុស្ស៊ី គឺអាវុធគ្រប់ប្រភេទដែលប្រទេសទាំងអស់បញ្ជូនទៅឱ្យអ៊ុយក្រែន នឹងក្លាយជាគោលដៅវាយប្រហាររបស់កងទ័ពរុស្ស៊ី ។

នេះមិនមែនជាលើកដំបូងទេ ដែលអ៊ីស្រាអែលពិចារណាបញ្ជូនអាវុធជួយអ៊ុយក្រែន កាលពីខែតុលា ឆ្នាំ២០២២ កន្លងមក អ៊ុយក្រែនក៏ធ្លាប់បានស្នើសុំជំនួយពីអ៊ីស្រាអែលផងដែរ ឱ្យគាំទ្រប្រព័ន្ធការពារកងទ័ពដូចជា ប្រព័ន្ធការពារយន្តហោះ «Ion Dome» និង «Iron Beam» ដើម្បីប្រើប្រាស់ទប់ទល់ជាមួយដ្រូន និងមីស៊ីលពីអ៊ីរ៉ង់ដែលបញ្ជូនទៅជួយរុស្ស៊ី ។Benjamin Netanyahu Fast Facts | CNN

ទោះយ៉ាងណា រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល ក៏បានចេញមកបដិសេធការអះអាងខាងលើនេះ ក្រោយពីរុស្ស៊ីដាស់តឿនថា ការបញ្ជូនជំនួយកងទ័ពទៅឱ្យអ៊ុយក្រែន នឹងបំផ្លាញទំនាក់ទំនងដ៏ល្អរវាងប្រទេសរុស្ស៊ី និងអ៊ីស្រាអែល ៕Iron Dome - Wikipedia ប្រភព ៖ TNN World

ដាក់បញ្ចូលក្នុងផែនទី Google Maps ហើយទីតាំងច្រកចេញចូល និងតំបន់ឈប់សម្រាក តាមផ្លូវល្បឿនលឿន

0

ភ្នំពេញ៖ ក្រសួងសាធារណការនិងដឹកជញ្ជូនបានឲ្យដឹងថា លោកអ្នកអាចស្វែងរកទីតាំងច្រកចេញចូល និងទីតាំងទាំង៤ នៃតំបន់ឈប់សម្រាក (Rest Areas) តាមបណ្តោយផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានកាន់តែងាយស្រួល និងឆាប់រហ័ស តាមរយៈផែនទី Google Maps។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfT0D4SZ7sEdzCr4O3SJL61gGIfw_r-sL2sV8F_NadHz-wf_lkbR2oZE1FaMF3m8blp4Xc0SrSCBNwnU0YbI37VBEax3rE5N9c5_5KCblT22pU90eFOlTSKDozwGfGgvjdNu1S_fjJDa37kAPqWvNSKL6nAcFj8jG8RSp0JWLaKSNuABFdUpw4FGIw/s1280/photo_2023-02-02_16-47-53.jpg

ក្រសួងបន្តថា ទន្ទឹមនឹងនេះ តំបន់ឈប់សម្រាកចំនួន០២ គឺ ទីតាំងកំពង់ស្ពឺ(K63) និង ទីតាំងកំពង់សិលា(K109) ក៏បានបើកឱ្យដំណើរការនូវស្ថានីយប្រេងឥន្ធនៈផងដែរ។

ក្រសួងសាធារណការ បន្ថែមថា ជាមួយនឹងសេវាកម្មនានាដែលបានផ្តល់ជូន ធ្វើឱ្យការបើកបរលើចម្ងាយផ្លូវ ១៨៧,០៥ គីឡូម៉ែត្រនេះ កាន់តែមានភាពងាយស្រួល ឆាប់រហ័ស និងប្រកបដោយផាសុកភាព ប៉ុន្តែ! ការបើកបរដោយសុវត្ថិភាព គឺផ្តើមចេញពីអ្នកបើកបរផ្ទាល់។ សូមចូលរួមគោរពតាមសេចក្តីណែនាំ សម្រាប់ការបើកបរលើផ្លូវល្បឿនលឿន ជាពិសេសគឺគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7sdoxDHGudj3zWAnA3TZ7M8lGb0-F1R_lM2N1rdvdbuWPHT74ZwPmJkFUuWvTXuKF-jELZPptL6GEbMbW1RoRfWrIv8Eagphr2sSjvf2wv8De45BXES25U1b4jEwCgG0nrPurBN-26QdkpFyULR49XjzNecneupJw-QrUp1LKa_z5nRnsCtZGJaUp/s1280/photo_2023-02-02_16-47-52.jpg