Home Blog Page 1856

សារលិខិតរំលែកទុក្ខជូនចំពោះ វិញ្ញាណក្ខន្ធ លោកជំទាវ ប៊ុន សុថា ប្អូនស្រីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

0
នៅយប់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដល់ភូមិគ្រឹះ ឯកឧត្តម តាន់ បញ្ញាវុធ ត្រូវជាស្វាមីលោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហុឹង ប្អូនស្រីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលទទួលមរណភាព។May be an image of 12 people, people standing, people sitting and indoor
បើតាមសេចក្តីដំណឹងពីមរណភាពរបស់ក្រុមគ្រួសារសព លោកជំទាវ ប៊ុន សុថា បានទទួលមរណភាពក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ នៅវេលាម៉ោង ៦៖១៣នាទីល្ងាចថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។
សពលោកជំទាវ ត្រូវតម្កល់ទុកធ្វើបុណ្យតាមប្រពៃណី នៅផ្ទះលេខ៦៦ ផ្លូវលេខ៥២៨ កែងនឹងផ្លូវលេខ២៨៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សពនឹងដង្ហែ ទៅបញ្ចុះនៅវត្តបទុមវតី នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣៕May be a black-and-white image of 1 person

អាមេរិកថ្កោលទោសមេដឹកនាំកូរ៉េខាងជើងប្រកាន់របបផ្តាច់ការ

0

សហរដ្ឋអាមេរិក ៖ សារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូងរាយការណ៍ថា សភាតំណាងរាស្ត្រអាមេរិកបានបោះឆ្នោតកាលពីថ្ងៃទី២ ខែកុម្ភៈ ដោយថ្កោលទោសលោក គីម ជុងអ៊ុន មេដឹកនាំប្រទេសកូរ៉េខាងជើង រួមទាំងមេដឹកនាំសង្គមនិយមបច្ចុប្បន្ន និងអតីតមេដឹកនាំប្រទេសមួយចំនួន ។ ការបោះឆ្នោតមានសំឡេង៣២៨ ទល់នឹង៨៦ ចោទប្រកាន់មេដឹកនាំកូរ៉េខាងជើង និងមេដឹកនាំសង្គមនិយមថា ប្រកាន់របបផ្តាច់ការ ហើយមានពលរដ្ឋកូរ៉េខាងជើងចំនួន៣.៥០០.០០០នាក់រស់ក្រោមការអត់ឃ្លាន ។Human rights a priority in every engagement with Taliban: Ned Price | Amu TV

មតិក្នុងការបោះឆ្នោតនេះក៏បានថ្កោលទោសផងដែរថា កូរ៉េខាងជើងធ្វើឱ្យមានអ្នកស្លាប់ទូទាំងពិភពលោក ហើយបញ្ជាក់ថា រដ្ឋសភាអាមេរិកប្រឆាំងនឹងការដាក់ចេញនូវគោលនយោបាយសង្គមនិយមនៅអាមេរិក ។ មតិនេះក៏បានថ្កោលទោសមេដឹកនាំសង្គមនិយមបច្ចុប្បន្ន និងអតីតមេដឹកនាំមួយចំនួនដូចជា លោក Nicolas Maduro មេដឹកនាំប្រទេសវ៉េណេស៊ុយអេឡាបច្ចុប្បន្ន និងលោក គីម ជុងអ៊ីល អតីតមេដឹកនាំកូរ៉េខាងជើង (បានស្លាប់ហើយ) ជាឪពុករបស់លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើងបច្ចុប្បន្ន រួមទាំងអតីតមេដឹកនាំសង្គមនិយមរបស់រុស្ស៊ី ចិន និងវ៉េណេស៊ុយអេឡា ។

ជាមួយគ្នានេះ លោក Ned Price អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានថ្លែងកាលពីថ្ងៃទី២ ខែកុម្ភៈថា អាមេរិកនៅតែត្រៀមខ្លួនចូលរួមជាមួយកូរ៉េខាងជើងផ្នែកការទូត និងការចរចា ដោយមានគោលដៅចម្បង គឺការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ប៉ុន្តែកូរ៉េខាងជើងមិនចាប់អារម្មណ៍ការចរចា ។ ទោះយ៉ាងណា លោក Ned Price បញ្ជាក់ថា បើទោះជាអាមេរិកត្រៀមការទូតជាមួយកូរ៉េខាងជើង ប៉ុន្តែសំខាន់ ត្រូវធ្វើឱ្យកូរ៉េខាងជើងទទួលខុសត្រូវសកម្មភាពបង្កហេតុកន្លងមក ។Kim Jong-Un | Facts, Biography, & Nuclear Program | Britannica

ការលើកឡើងរបស់លោក Ned Price គឺក្រោយពីកូរ៉េខាងជើងបញ្ជាក់ថា មិនចាប់អារម្មណ៍ទំនាក់ទំនង ឬចរចាជាមួយអាមេរិក ដរាបណាអាមេរិកនៅតែប្រើនយោបាយប្រឆាំងនឹងកូរ៉េខាងជើង ៕

ប្រភព ៖ TNN World

អ្នកអាចនឹងក្លាយជាមនុស្សស្រីគ្មាននរណាចាប់អារម្មណ៍ពេញមួយឆ្នាំ ដោយសារតែហេតុផលបែបនេះ

0

មិនតិចទេ ដែលមនុស្សស្រីស្អាតជាច្រើនបែរជានៅ Single យូរ គ្មានបុរសណាហ៊ានចូលមកធ្វើជាសង្សារជាមួយ។ ហេតុផលភាគច្រើន អាចមកពីអាកប្បកិរិយារបស់អ្នក ដែលធ្វើឲ្យគេមិនហ៊ានចូលមកជិត។

១. កំណត់ស្តង់ដាបុរសក្នុងចិត្តខ្ពស់ពេក
បុរសក្នុងលោកនេះ មិនអាចល្អគ្រប់១០ដូចបុរសក្នុងរឿងនិទាន ឬរឿងភាគកូរ៉េឡើយ។ អ្នកប្រហែលធ្លាប់លឺហើយពីចំណុចនេះ ព្រោះការដែលកំណត់ស្តង់ដាខ្ពស់ពេក ថ្ងៃណាមួយ អ្នកនឹងស្តាយក្រោយ ដោយសារមើលរំលងមនុស្សល្អដែលនៅជុំវិញអ្នក។

២. មានទំនុកចិត្តខ្ពស់ពេកលើសម្រស់របស់ខ្លួនឯង
បើអ្នកជឿជាក់ហួសហេតុថាខ្លួនឯងស្អាត ដូច្នេះមិនខ្វះទេ បុរសតាមសុំស្រលាញ់ ហើយមិនព្រមសម្លឹងមើលបុរសណាដែលមានចិត្តស្មោះក្បែរៗខ្លួនទេ ថ្ងៃណាមួយអ្នកនឹងត្រូវឈឺចាប់ខ្លួនឯងមិនខាន។ ថ្វីដ្បិតសម្រស់ជារឿងសំខាន់របស់មនុស្សស្រី តែក៏មិនគួរមានទំនុកចិត្តខ្ពស់ដល់ថ្នាក់នេះដែរ ព្រោះបុរសគេនឹងគិតថា អ្នកជាមនុស្សពិបាកចូលក្បែរណាស់។

៣. អត់ចេះមើលថែទាំខ្លួនឯង
បើគ្រាន់តែមើលថែទាំខ្លួនឯង ក៏អ្នកមិនចេះផង តើអ្នករំពឹងថានឹងមានបុរសជិះសេះសណា មកចាំជួយស្រោចស្រង់អ្នកនោះ? សូម្បីសក់ក្បាលក៏កន្រ្ទើង មុខប្រឡាក់ប្រឡូស បបូរមាត់ក៏ស្លេក គ្មានជាតិចូវ តើបុរសណាមកចាប់អារម្មណ៍លើអ្នក? ទោះបីមនុស្សប្រុសស្រលាញ់មនុស្សស្រីតុបតែងខ្លួនបែបធម្មជាតិក៏ដោយ តែក៏មិនដល់ថ្នាក់ធម្មជាតិហួសហេតុពេកដែរ។

៤. គ្មានភាពម្ចាស់ការលើខ្លួនឯង
បើអ្នកគ្រាន់តែព្យាយាមធ្វើពុត ឬសម្តែងអ្វីតាមតែអ្នកដទៃ ព្រោះចង់ឲ្យគេចាប់អារម្មណ៍ ថ្ងៃណាមួយអ្នកនឹងលែងមានអ្នកចាប់អារម្មណ៍យ៉ាងពិតប្រាកដ។ បុរស នឹងស្រលាញ់មនុស្សស្រីដែលមានបុគ្គលិកលក្ខណៈជារបស់ខ្លួនឯង មិនចូលចិត្តមនុស្សស្រីណាដែលធ្វើអ្វីគ្រាន់តែក្លែងក្លាយ ដើម្បីបន្លំភ្នែកគេនោះទេ។

៥. ចង់បានចំណាប់អារម្មណ៍ពីគេជ្រុល រហូតបាត់ទម្លាប់របស់ខ្លួនឯង
ដោយសារតែឃើញក្នុងរឿងភាគកូរ៉េ នៅពេលមនុស្សស្រីញ៉ាំការ៉េមសូកូឡាប្រឡាក់មាត់ ហើយតួប្រុសជួយជូតបបូរមាត់ឲ្យ ធ្វើឲ្យអ្នកចង់បានគេ Take care បែបនេះដែរ។ តាមពិតនោះមិនមែនជាទម្លាប់របស់អ្នក ដែលញ៉ាំអ្វីប្រឡាក់ពេញមាត់នោះទេ តែដោយសារគិតខុសមួយពេល ក៏ធ្វើបែបនេះ។ ទង្វើនេះ មិនបង្ហាញពីភាពគួរឲ្យស្រលាញ់នោះទេ ព្រោះមនុស្សប្រុសនឹងគិតថា អ្នកធំហើយនៅមិនចេះមានរបៀបញ៉ាំឲ្យសមទំនងទៀត៕

ចិន ត្រៀមបង្កើតស្ថានីយ៍ថាមពលអវកាសនៅទ្វីបអង់តាកទិក

0

ប្រទេសចិនគ្រោង នឹងអភិវឌ្ឍកន្លែងអវកាសរបស់ខ្លួននៅអង់តាក់ទិក ដែលជាផ្នែកមួយនៃគោលដៅមហិច្ឆតារបស់ប្រទេសនេះ ដើម្បីក្លាយជាមហាអំណាចអវកាសនាំមុខគេនៅលើលោក។China to build satellite ground stations in Antarctica - SpaceNews

កាលពីឆ្នាំ២០២០ ក្រុមហ៊ុនអវកាសរបស់ប្រទេសស៊ុយអែត ធ្លាប់បានផ្គត់ផ្គង់ស្ថានីយទាក់ទងបណ្តាញផ្ដាយរណបពីភពផែនដីដែលអាចជួយគាំទ្រដល់យានអវកាសរបស់ចិន ដូចជាការជួយសម្រួលដល់ការ បញ្ជូន ទិន្នន័យជាដើម។ ប៉ុន្តែក្រោយមក ក្រុមហ៊ុននេះបានបដិសេធមិនបន្តកិច្ចសន្យាជាមួយប្រទេសចិន ឬទទួលបានសំណើអាជីវកម្មថ្មីៗពីប្រទេស ចិនទៀតនោះទេ ដោយសារតែមូលហេតុនៃការផ្លាស់ប្តូរស្ថានភាពភូមិសាស្ត្រ នយោបាយ។Space power China plans to construct ground stations in Antarctica

ប្រធានាធិបតីចិនលោក Xí Jìnpíng បានអំពាវនាវឱ្យផ្លាស់ប្តូរប្រទេសទៅជា “មហាអំណាចអវកាស” ហើយដោយក្រោមហេតុផលថា “ឧស្សាហកម្មអវកាសគឺជាកត្តាសំខាន់នៃយុទ្ធសាស្ត្រជាតិទាំងមូល”៕Space power China to build ground stations on Antarctica to support  satellites | Technology News,The Indian Express

ប្រភព៖ The China Project

គយប្រមូលចំណូលបាន ២ ៦៩០លានដុល្លារនៅឆ្នាំ២០២២

0

ភ្នំពេញ៖ ក្នុងឆ្នាំ២០២២ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចំណូលប្រមូលបានចំនួន ១០ ៩៩៨.៩ ប៊ីលានរៀល (ស្មើនឹងប្រមាណ ២ ៦៩០.៥ លានដុល្លារអាមេរិក) កើនឡើង ១៨.៣% ធៀបនឹងចំណូលប្រមូលបានក្នុងឆ្នាំ២០២១។

លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឲ្យដឹងថា លទ្ធផលនេះ គឺសម្រេចបាន ១០៤.៩% នៃផែនការដែលកំណត់ដោយច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។

នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគយ និងរដ្ឋាករប្រចាំឆ្នាំ២០២២ នៅសណ្ឋាគារសង្គហមិត្ត ខេត្តកែប ក្រោមអធិបតីភាពអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកគុណ ញឹម បាបញ្ជាក់ថា បើគិតតាមប្រភេទពន្ធ និងអាករ ឃើញថា អាករលើតម្លៃបន្ថែមមានចំនួន ៤ ១៦៩.៨ ប៊ីលានរៀល (ត្រូវជា ៣៧.៩%នៃចំណូលសរុប), អាករពិសេសមានចំនួន ៤ ១៥១.៦ ប៊ីលានរៀល (ត្រូវជា ៣៧.៧% នៃចំណូលសរុប), ពន្ធគយមានចំនួន ២ ០៨៧ ប៊ីលានរៀល (ត្រូវជា ១៩% នៃចំណូលសរុប), អាករបន្ថែមលើផលិតផលប្រេងឥន្ធនៈមានចំនួន ៣៦៧.២ ប៊ីលានរៀល (ត្រូវជា ៣.៣% នៃចំណូលសរុប), និងអាករនាំចេញនិងកម្រៃផ្សេងៗមានចំនួន ២២៣.៤ ប៊ីលានរៀល (ត្រូវជា ២.១% នៃចំណូលសរុប)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEio_87l2FzpaiJF3-X-6DgunmS41iIlQMP5VJhQm9WdHZxTafOMqjHN7N_96J9RVwZkZO8H2nrvvBVtc57y5VrxLuQlzW2lYKXM316inl6I6gmOMhqb-z06tz5K_rOJPhcNcIYsGnpw83vRB3c42_QMrONbQdY12U2H4mdzLA7g7qg3sFNlR1gTdXbk/s1280/photo_2023-02-03_19-28-02.jpg

ចំពោះចំណូលតាមក្រុមទំនិញឃើញថា យានយន្ត និងគ្រឿងចក្រមានចំនួន ៥ ០៧៨.៧ ប៊ីលានរៀល (ត្រូវជា ៤៦.២% នៃចំណូលសរុប), ទំនិញចម្រុះមានចំនួន ៣ ០៣២.៦ ប៊ីលានរៀល (ត្រូវជា ២៧.៦% នៃចំណូលសរុប), ផលិតផលតេលសិលាមានចំនួន ២ ២៣៨ ប៊ីលានរៀល (ត្រូវជា ២០.៣% នៃចំណូលសរុប), និងសម្ភារសំណង់និងកម្រៃផ្សេងៗមានចំនួន ៦៤៩.៥ ប៊ីលានរៀល (ត្រូវជា ៥.៩% នៃចំណូលសរុប)។

ដោយឡែក ទំហំពាណិជ្ជកម្មនាំចូលមានចំនួន ២៥ ៤៦០.៤ លានដុល្លារអាមេរិក កើនឡើងប្រមាណ ១១.៩% ធៀបនឹងឆ្នាំ២០២១ ដែលក្នុងនោះទំនិញនាំចូលសំខាន់ៗមានជាអាទិ៍ យានយន្តនិងគ្រឿងចក្រ, ផលិតផលតេលសិលា, វត្ថុធាតុដើម និងគ្រឿងម៉ាស៊ីន បម្រើដល់គម្រោងវិនិយោគ, គ្រឿងសំណង់, គ្រឿងឧបភោគ-បរិភោគ និងទំនិញចម្រុះផ្សេងទៀត។

ទំហំពាណិជ្ជកម្មនាំចេញមានចំនួន ២២ ៤៤៧.២លានដុល្លារអាមេរិក កើនឡើង១៦.៧% ធៀបនឹងឆ្នាំ២០២១ ដែលក្នុងនោះ ផលិតផលកាត់ដេរមានកំណើន ១៤.១%, ផលិតផលវិនិយោគមិនមែនកាត់ដេរ (ដូចជា គ្រឿងបំណែកអេឡិចត្រូនិក បង្គុំខ្សែភ្លើង កង់ ផលិតផលពីឈើ ផលិតផលប្លាស្ទិច គ្រឿងបន្លាស់រថយន្ត និងផលិតផលឧស្សាហកម្មផ្សេងៗទៀត) មានកំណើន ២៦.២%, និងកសិផលមានកំណើន ៦.៦%៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTdOipV84YpXT1dVFuSklP4Xx0MC6AW7becTjdPL0V5_mCnohJEL23b-RT4Lekp6nRlweXFphxopBJebJsgevoIFvxzlVciiceFhh-rTN944lyvBdprP0k0391N5kSRxQEm689WACNYnnTwyDHWfpf05WXW2_V5fymCkevQxrWR_OKiI_F-MM-Cold/s1280/photo_2023-02-03_19-28-03.jpg

ចិនដាស់តឿនហ្វីលីពីនកុំឱ្យចាញ់ប្រៀបអាមេរិក

0

ប្រទេសហ្វីលីពីន ៖ ករណីហ្វីលីពីនបើកផ្លូវឱ្យអាមេរិកតាំងមូលដ្ឋានទ័ពបន្ថែម៤កន្លែងទៀតក្នុងប្រទេសរបស់ខ្លួន ទីបំផុត ប្រទេសចិនបានចេញមកដាស់តឿនហ្វីលីពីនថា កុំឱ្យអាមេរិកយកប្រៀប និងទាញចូលក្នុងជម្លោះក្នុងតំបន់ ។

សេចក្តីថ្លែងការណ៍ពីស្ថានទូតចិនប្រចាំក្រុងម៉ានីល កាលពីថ្ងៃទី២ ខែកុម្ភៈថា ហ្វីលីពីន និងអាមេរិក ត្រូវទទួលខុសត្រូវសកម្មភាពរបស់ខ្លួន ។ ចិនប្រកាន់ជំហរថា ការសហការផ្នែកកងទ័ព និងស្ថេរភាពជាមួយប្រទេសផ្សេងៗ គួរតែមានការរួមចំណែកពីសន្តិភាព និងស្ថេរភាពក្នុងតំបន់ មិនមែនប្រឆាំងនឹងប្រទេសទី៣ ឬការបំផ្លាញផលប្រយោជន៍ផ្សេងៗរបស់ប្រទេសទី៣ ទេ ។ ការបង្កើនកម្លាំងទ័ពក្នុងតំបន់ដោយសារផលប្រយោជន៍របស់ខ្លួន វានឹងធ្វើឱ្យតំបន់កាន់តែតានតឹងខ្លាំង ។ ហ្វីលីពីនត្រូវប្រយ័ត្ន និងទប់ទល់ការកេងប្រវ័ញ្ច ដោយសារការអូសហ្វីលីពីនចូលពាក់ព័ន្ធនឹងជម្លោះដែនទឹក ។

កិច្ចព្រមព្រៀងតាំងមូលដ្ឋានទ័ពនៅហ្វីលីពីន គឺក្រោយពីរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Lloyd Austin ធ្វើដំណើរទៅកាន់ប្រទេសហ្វីលីពីន ជាផ្នែកមួយនៃការធ្វើទេសចរតំបន់អាស៊ី ក្នុងគោលដៅទប់ទល់ឥទ្ធិពលកើនឡើងខ្លាំងក្នុងតំបន់របស់ចិន ។

សេចក្តីថ្លែងការណ៍រួមរវាងហ្វីលីពីន និងអាមេរិកបញ្ជាក់ថា ប្រទេសទាំងពីរដាក់ផែនការជំរុញកិច្ចសហការផ្នែកការពារប្រទេស ដោយអនុញ្ញាតឱ្យអាមេរិកដាក់មូលដ្ឋានទ័ព៤កន្លែងទៀតនៅហ្វីលីពីន ខណៈកាលពីមុន មានមូលដ្ឋានទ័ព៥កន្លែងរួចហើយ ។

លោក Lloyd Austin ថ្លែងថា លោកបានពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក Carlito Galvez ហើយបានលទ្ធផលថា នឹងចាត់វិធានការជាក់ស្តែងលើបញ្ហាអសន្តិសុខក្នុងដែនទឹក ដែលហ្វីលីពីន និងអាមេរិកសន្យាថា នឹងបង្កើនកម្លាំងទប់ទល់នឹងការវាយប្រហារដោយអាវុធណាមួយ ។

ទោះយ៉ាងណា នៅតែមានការប្រជែងគ្នារវាងចិន និងអាមេរិកក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ស្របពេលគេការបារម្ភពីចិនបង្កើនសមត្ថភាពកងទ័ព និងធ្វើសមយុទ្ធជាញឹកញាប់ទាំងក្នុងសមុទ្រចិនខាងកើត និងខាងត្បូង ។

ជម្លោះរវាងចិន និងប្រទេសជាច្រើនក្នុងតំបន់លើបញ្ហាអធិបតេយ្យភាពដែនទឹក ធ្វើឱ្យប្រទេសជាច្រើនត្រូវជ្រើសរើសប្រទេសមហាអំណាចណាមួយ ។ កន្លងមក មន្ត្រីអាមេរិកបញ្ជាក់ថា អាមេរិកនឹងជួយប្រទេសសម្ព័ន្ធមិត្តក្នុងតំបន់ឱ្យក្រោកឡើងប្រឈមជាមួយចិន ប៉ុន្តែចិនចោទអាមេរិកថា ធ្វើឱ្យមានភាពតានតឹងដោយការបញ្ជូនយន្តហោះចម្បាំង និងនាវាចម្បាំងជាបន្តបន្ទាប់ចូលក្នុងតំបន់ ហើយគំនិតផ្តួចផ្តើមសន្តិសុខរបស់អាមេរិកកំពុងបំផ្លាញសន្តិភាពផងដែរ ៕

ប្រភព ៖ TNN World

ប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណអស់សុពលភាពត្រូវទៅបំពេញបែបបទ ដើម្បីទទួលបានអត្តសញ្ញាណប័ណ្ណថ្មី

0

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរអស់សុពលភាព មេត្តារួសរាន់មកបំពេញបែបបទ ដើម្បីទទួលបានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា ដោយហេតុថាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរអស់សុពលភាព នឹងគ្មានតម្លៃប្រើប្រាស់ សម្រាប់ការទទួលយកសេវារដ្ឋបាលផ្សេងៗ ជាពិសេសមិនអាចបំពេញសិទ្ធិក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខទេ។

ក្រសួងមហាផ្ទៃ សូមជម្រាបជូនប្រជាពលរដ្ឋដែលធ្វើចំណាកស្រុកហើយមកបំពេញការងារជាកម្មករកម្មការិនី ឬការងារផ្សេងៗ ជាពិសេសនៅរាជធានីភ្នំពេញ អាចអញ្ជើញមកបំពេញបែបបទសុំផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ នៅនាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលមានអាសយដ្ឋានសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជនីភ្នំពេញ ឬនៅផ្សារអីអន២ សែនសុខ ដោយមិនចាំបាច់អញ្ជើញទៅឃុំ សង្កាត់ ដែលជាលំនៅដ្ឋានអចិន្ត្រៃយ៍របស់ខ្លួននោះទេ។

យោងតាមទិន្នន័យដែលស្រង់ចេញពីប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលបានផ្តល់ជូនចាប់ពីឆ្នាំ២០១២ និងក្នុងអំឡុងខែកក្កដា ឆ្នាំ២០១៣ គិតដល់ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរត្រូវអស់សុពលភាពប្រើប្រាស់មានចំនួន ១.៧២៧.០៩៤នាក់។ ក្នុងនោះផងដែរសម្រាប់លទ្ធផលនៃការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា គិតត្រឹមថ្ងៃទី២ ខែមករា ឆ្នាំ២០២៣នេះ បានចំនួន ៦១៦.៧២១នាក់ ហេតុនេះចំនួននៅសល់ដែលត្រូវបន្តផ្ដល់ មានចំនួន ១.១១០.៣៧៣នាក់ ទៀត។

ក្រសួងមហាផ្ទៃ នឹងបន្តជំរុញផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតាតាមគ្រប់មធ្យោបាយទាំងអស់ ដើម្បីផ្តល់ជូនប្រជាពលរដ្ឋមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលមាន តម្លៃប្រើប្រាស់ក្នុងការទទួលយកសេវារដ្ឋបាលផ្សេងៗ និងក្នុងការបំពេញសិទ្ធិនយោបាយរបស់ខ្លួន៕

តើយុទ្ធសាស្ត្ររបស់ NATO នឹងទទួលបរាជ័យដូចរុស្ស៊ីលើកឡើងទេ ?

0

ប្រទេសរុស្ស៊ី ៖ អ្នកស៊ើបការណ៍កំពូលម្នាក់របស់ប្រទេសរុស្ស៊ីទស្សន៍ទាយថា អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) នឹងទទួលបរាជ័យ ហើយចុះចាញ់រុស្ស៊ី បើទោះជា ណាតូប្រគល់អាវុធផ្សេងៗឱ្យអ៊ុយក្រែនក្នុងទឹកប្រាក់ជាច្រើនលានដុល្លារអាមេរិកក្តី ។

លោក Sergei Narichkin នាយកផ្នែកស៊ើបការណ៍បរទេសរបស់រុស្ស៊ី និងជាបុគ្គលម្នាក់ស្និទ្ធជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចោទប្រកាន់ថា ណាតូជាអ្នកមានចំណែកច្រើនក្នុងជម្លោះនេះ ដោយការបញ្ជូនអាវុធទំនើបឱ្យអ៊ុយក្រែន ព្រោះណាតូសុបិនថា នឹងយកឈ្នះរុស្ស៊ី ប៉ុន្តែក្តីសុបិននេះគ្មានផ្លូវកើតឡើងទេ ។Russian Spy Chief Visits Armenia Three Days After CIA Director

ក្រៅពីនេះ លោក Narichkin បានរិះគន់អាមេរិកដែលសន្យាជួយអ៊ុយក្រែនជាបន្តបន្ទាប់ ហើយថា អាមេរិក និងប្រទេសជាមិត្តប្តេជ្ញាធ្វើសង្គ្រាមជាមួយរុស្ស៊ី ។ ពាក្យរិះគន់របស់លោក Narichkin បន្ទាប់ពីអាមេរិកសន្យាជួយផ្នែកកងទ័ពដល់អ៊ុយក្រែនក្នុងទឹកប្រាក់២.០០០លានដុល្លារអាមេរិក ក្នុងនោះមានអាវុធ និងរ៉ុក្កែតបាញ់បានចម្ងាយឆ្ងាយ១៥០គីឡូម៉ែត្រផងដែរ ។

មុននេះ អាមេរិកស្ទាក់ស្ទើរក្នុងការបញ្ជូនរ៉ុក្កែតបាញ់បានចម្ងាយឆ្ងាយឱ្យអ៊ុយក្រែន ព្រោះខ្លាចថា អ៊ុយក្រែននឹងប្រើប្រាស់គ្រាប់រ៉ុក្កែតនេះទម្លាក់លើទឹកដីរុស្ស៊ី ដែលអាចធ្វើឱ្យរុស្ស៊ី និងណាតូប្រឈមមុខគ្នាដោយផ្ទាល់ ។NATO - Topic: Relations with Ukraine

ទោះយ៉ាងណា ក្រោយពីអាមេរិកសន្យាផ្តល់អាវុធបន្ថែមឱ្យអ៊ុយក្រែននោះ អាល្លឺម៉ង់ និងប្រទេសជាច្រើននៅអឺរ៉ុបបានសម្រេចចិត្តបញ្ជូនរថក្រោះជាច្រើនគ្រឿងឱ្យអ៊ុយក្រែនផងដែរ បណ្តាលឱ្យមន្ត្រីរុស្ស៊ីជាច្រើនរូប រួមទាំងលោក Sergei Lavrov រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី និងអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ចោទប្រកាន់ថា ប្រទេសជាសមាជិកណាតូធ្វើឱ្យសង្គ្រាមកាន់តែក្តៅឡើង ។ ផ្ទុយពីនេះ អ៊ុយក្រែន និងប្រទេសលោកខាងលិចបញ្ជាក់ថា ការបញ្ជូនអាវុធគឺជារឿងសំខាន់ ព្រោះអាចជួយអ៊ុយក្រែនអាចទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ីបានយ៉ាងល្អ ៕

ប្រភព ៖ TNN World

តើលោកអ្នកស្គាល់កែវកាហ្វេ Zero Waste Piccolo ទេ ?

0

ប្រទេសថៃ ៖ យើងមកស្គាល់ពី Zero Waste Piccolo ជាកែវកាហ្វេអាចទទួលទានបាន ដោយវាជួយកាត់បន្ថយសំរាម និងជាកែវកាហ្វេស្រឡាញ់ពិភពលោក និងធម្មជាតិ ។ វាជាគំនិតច្នៃប្រឌិតរបស់លោក Tanawut Ritchuay ម្ចាស់ហាងកាហ្វេ The 5th Element ស្ថិតក្នុងខេត្តភូកេត ។

គំនិតស្រឡាញ់ពិភពលោកកំពុងតែមានការចាប់អារម្មណ៍ច្រើន ដោយសារទទួលរងផលប៉ះពាល់ពីគ្រោះធម្មជាតិ ធ្វើឱ្យមនុស្សភាគច្រើនចាប់ផ្តើមភ័យខ្លាច និងងាកមកយកចិត្តទុកដាក់លើបរិស្ថានកាន់តែច្រើន ។ លោក Tanawut Ritchuay ក៏ជាមនុស្សម្នាក់ក្នុងចំណោមអ្នកផ្តល់ភាពសំខាន់លើបរិស្ថាន ហើយលោកចង់ក្លាយជាចំណែកមួយជួយដល់ធម្មជាតិ និងពិភពលោកឱ្យកាន់តែចង់រស់នៅ ។May be an image of coffee, coffee cup, food and indoor

ហេតុនេះ លោកបានបង្កើតគំនិតច្នៃប្រឌិតមួយដោយការបញ្ចេញកែវកាហ្វេមិនដូចកែវទូទៅ ខណៈអតិថិជនអាចទទួលទានឆ្អែត និងឆ្ងាញ់ជាមួយរសជាតិប្លែកហើយនោះ ពួកគេក៏បានចូលរួមថែរក្សាបរិស្ថានផងដែរ ។

កែវកាហ្វេនេះផលិតមកពីគ្រាប់ធញ្ញជាតិផ្សំជាមួយសូកូឡា អតិថិជនអាចផឹកកាហ្វេ និងទទួលទានកែវនេះបាន ដែលវាជួយបន្ថែមរសជាតិពិសេសដល់កាហ្វេស្របតាមចំណូលចិត្តរបស់អតិថិជន ។ វាជាបទពិសោធន៍ថ្មី ប្លែក មិនដូចហាងផ្សេងៗ ព្រមទាំងជួយកាត់បន្ថយសំរាមផងដែរ ។

លោក Tanawut Ritchuay និយាយថា វាជាភេសជ្ជៈល្អសម្រាប់ពិភពលោក មិនចាំបាច់ប្រើកែវផ្លាស្ទិក គ្មានសំរាមក្រោយទទួលទាន និងល្អសម្រាប់សុខភាព ។ ក្រៅពីនេះ ហាងរបស់លោកនឹងយកប្រាក់ចំណូលមួយផ្នែកទៅបរិច្ចាគដល់អង្គការថែរក្សាកាកសំណល់ក្នុងសមុទ្រ ខេត្តភូកេត ៕May be an image of dessert and indoor

ប្រភព ៖ Top News

ទឹកធ្លាក់ព្រះនិម្មិត តំបន់ទេសចរណ៍ដ៏ទាក់ទាញមួយនៅក្នុងខេត្តភាគឦសាន

0

រមណីយដ្ឋាន«ទឹកធ្លាក់ព្រះនិម្មិត» ឬហៅថា «ទឹកជ្រោះសុភមិត្ត» ស្ថិតនៅក្នុងឃុំកំពង់ស្រឡៅ២ ស្រុកឆែប ខេត្តព្រះវិហារ ជាប់នឹងឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង បានធ្វើឱ្យភ្ញៀវទេសចរចាប់អារម្មណ៍ទៅកម្សាន្តលេងបានគ្រប់រដូវកាល ទោះបីជារដូវក្តៅ ឬរដូវភ្លៀងយ៉ាងណាក៏ដោយ។ទឹកធ្លាក់​ព្រះ​និ​មិ្ម​ត ខេត្តស្ទឹងត្រែង ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​កាន់តែ​ច្រើន

ភ្ញៀវទេសចរ​អាច​ធ្វើ​ដំណើរ​ពី​ក្រុង​ស្ទឹង​ត្រែង តាម​ផ្លូវជាតិ​លេខ​៩ ឆ្លងស្ពាន​មេគង្គ​បន្តដំណើរ ប្រមាណ​៤០​គីឡូម៉ែត្រ នឹង​ឃើញ​ស្លាក​សញ្ញា នៅ​ចំណុច​ផ្លូវបំបែក​មួយ​ដាក់​ថា “​រមណីយដ្ឋាន​ទឹកធ្លាក់​ព្រះ​និ​មិ្ម​ត​” ហើយ​ធ្វើ​ដំណើរ​ប្រមាណ ជាង​២០​គីឡូម៉ែត្រ​តាម​ផ្លូវ​ឡំ មាន​ស្លាក​មួយទៀត​ដាក់​ថា “​ទឹកធ្លាក់​ព្រះ​និមិត្ត​”។ បន្ទាប់មកអ្នកដំណើរ​ត្រូវ​បត់​តាម​គំនូស​សញ្ញា​ដែល​បាន​បង្ហាញ ធ្វើ​ដំណើរ​ប្រហែល​១០​គីឡូម៉ែត្រ នោះ​ភ្ញៀវ​ទាំងអស់​នឹង​បានឃើញ​ទឹកធ្លាក់​ធម្មជាតិ​ព្រះ​និ​មិ្ម​ត​ដ៏​អស្ចារ្យ គយគន់​មើល​ទេសភាព​លំហែកាយ សប្បាយ​ដក់​ជាប់​ក្នុង​អារម្មណ៍​ជា​និច្ច ។ទឹកធ្លាក់​ព្រះ​និម្មិត ​នៅតែ​ទាក់ទាញ​ភ្ញៀវទេសចរ​ក្នុង​ដំណើរ​កម្សាន្ត​មកកាន់​ប៉ែក​ឦសាន​ប្រទេស​

នៅទីនេះ មិនថាខែប្រាំ ឬវស្សានោះទេ ទឹកជ្រោះព្រះនិម្មិតមានការទាក់ទាញជានិច្ច ទេសភាពនៅទីនោះមានការផ្លាស់ប្តូរទៅតាមរដូវកាល ។ នៅរដូវវស្សាសន្ទុះទឹកហូរខ្លាំង ផ្ទៃទឹកជ្រោះទាំងមូលមានទឹកល្ហរល្ហេវ ឯនៅរដូវប្រាំងវិញ ទឹកហូរកាត់ផ្ទាំងថ្មបង្កើតបានជាទេសភាពគួរជាទីគយគន្ធក្រៃលែង។ នៅពេលទៅកម្សាន្តនៅទីនោះលោកអ្នកអាចទៅ ងូតទឹកកោះធា ប្រទេសឡាវ ពិសារអាហារថ្ងៃត្រង់តាមមាត់ទន្លេព្រំប្រទល់ខ្មែរ-ឡាវ-ទស្សនាទឹកធ្លាក់ព្រះនិម្មិតទស្សនា វត្តល្បាក់ខោនព្រះនិម្មិត និង គយគន់ព្រះអាទិត្យរៀបលិចយ៉ាងស្រស់ស្អាតទៀតផង៕Thmey Thmey 25 News