ទេសអង់គ្លេស ៖ តាមការសាកល្បងរបស់ក្រុមហ៊ុនអង់គ្លេស ដោយឱ្យបុគ្គលិកធ្វើការចំនួន៤ថ្ងៃក្នុង១សប្តាហ៍សម្រាប់រយៈពេល៦ខែឃើញថា អត្រាផ្លាស់ប្តូររបស់បុគ្គលិក និងអវត្តមានការងារបានធ្លាក់ចុះ ខណៈលទ្ធផលការងារភាគច្រើនរបស់ពួកគេនៅតែមានប្រសិទ្ធភាពដូចដើម ។

ក្រុមហ៊ុនចំនួន៦១ នៅប្រទេសអង់គ្លេស ក្នុងនោះមាន ធនាគារ ភោជនីយដ្ឋាន និងក្រុមហ៊ុនទីផ្សារ បានឱ្យបុគ្គលិករបស់ពួកគេចំនួន២.៩០០នាក់រួមគ្នាសាកល្បងធ្វើការ៤ថ្ងៃ/១សប្តាហ៍ រយៈពេល៦ខែឃើញថា ការលាឈប់ពីការងារ និងបុគ្គលិកចូលថ្មីបានធ្លាក់ចុះ ធ្វើឱ្យក្រុមហ៊ុនចំនួន៥៦ ក្នុងចំណោមក្រុមហ៊ុនទាំងអស់៦១ បានឱ្យបុគ្គលិកធ្វើការត្រឹមតែ៤ថ្ងៃ/១សប្តាហ៍ ហើយមានក្រុមហ៊ុនចំនួន១៨ បានប្រកាសគោលនយោបាយការងារធ្វើតែ៤ថ្ងៃ/១សប្តាហ៍ជាផ្លូវការ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4q43ni5FiA17GQIXcxTEX6M5EYBjjU_FrDoLMSuIWCv7fyOoIlqlsVqpc1tXk8TDllqDexCswhCfFc4F6AF6PZfYxh-SPG2WXirrvDEoGj2iOY73HpzCzbVrnewCYyOXlsTUN6kgARgOiU6FzywdxPSpG0QcSWZ5igrSnAtar9zLk4cNgV60g3Wzq/s1200/photo_2023-02-23_07-57-32.jpg

ក្រុមហ៊ុន Rivelyn Robotics ស្ថិតនៅក្រុង Sheffield ប្រទេសអង់គ្លេស ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុននឹងប្រើប្រាស់គោលនយោបាយធ្វើការ៤ថ្ងៃ/១សប្តាហ៍ ។ ប្រធានផ្នែកផលិតផល លោក David Mason សង្ឃឹមថា ការធ្វើការក្នុងរយៈពេលខ្លីនឹងជួយក្នុងការជ្រើសរើសបុគ្គលិកនាថ្ងៃអនាគត ព្រោះក្រុមហ៊ុនលោកខុសពីក្រុមហ៊ុនផ្សេង ។ ចំណែកប្រធានផ្នែកបច្ចេកវិទ្យា David Alatorre បញ្ជាក់ថា យើងចង់ផ្តោតលើការផ្តល់សារសំខាន់ដំបូងជាមួយគុណភាពជីវិតបុគ្គលិកក្នុងក្រុមហ៊ុន ដើម្បីឱ្យប្រាកដចិត្តថា គ្រប់គ្នានឹងបានសម្រាក មានតុល្យភាពក្នុងការងារ និងការរស់នៅ ។

លទ្ធផលសាកល្បងនេះបានស្នើទៅកាន់សមាជិកសភា កាលពីថ្ងៃទី២១ ខែកុម្ភៈ ដើម្បីជំរុញឱ្យកម្លាំងពលកម្មទាំងអស់នៅប្រទេសអង់គ្លេស ធ្វើការចំនួន៣២ម៉ោង/១សប្តាហ៍ ហើយការឈប់សម្រាក៣ថ្ងៃ/១សប្តាហ៍ នៅតែទទួលបានប្រាក់ខែដូចដើម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKYhOiX8tzgjTK8qflP7DvS6-RuzNH-IRQtPN-AH47xQ-Mrehdqj3Lvxjvdy0gH80p6GNcZsz3EcsmlXEoR4oD7jqDOdvCyIr8hJ5SdCRGRj94eiM1G0a_DY8bGDIIEVqbpaF9O50KMAyPIvq9Pocauyu4I3LghbC-BiRD3SlK8QRxNYYHlS8ChnMu/s1280/photo_2023-02-23_07-57-32%20(2).jpg

ក្រៅពីអង់គ្លេស ក្រុមហ៊ុនមួយចំនួនក៏បានសាកល្បងធ្វើការត្រឹមតែ៤ថ្ងៃ/១សប្តាហ៍ផងដែរ ដូចជា ក្រុមហ៊ុននៅអាមេរិក កាណាដា អូស្ត្រាលី ប្រេស៊ីល នូវែលសេឡង់ អ៊ីស្លង់ និងប្រទេសផ្សេងទៀត ហើយលទ្ធផលការសាកល្បងរបស់ប្រទេសអ៊ីស្លង់បញ្ជាក់ថា ភាពតានតឹងរបស់បុគ្គលិកធ្លាក់ចុះ ហើយការងារនៅតែមានប្រសិទ្ធភាពដូចដើម ឬល្អលើសដើម ។

អ្នកសាកល្បងឱ្យបុគ្គលិកធ្វើការចំនួន៤ថ្ងៃក្នុង១សប្តាហ៍ រួមមាន Autonomy ជាអង្គការឯករាជ្យសិក្សាពីអាកាសធាតុ និងអនាគតនៃការបំពេញការងារនៅអង់គ្លេស និងអង្គការមិនស្វែងរកប្រាក់ចំណេញ រួមជាមួយអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Cambridge, Oxford និង Boston ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJ68kIkVltai6e3utvzYYcI9nJjwycFQK2F-_K9Qnq0OS3arKYpRAW9dEa1zjmVzU1VmHs7nGxiM6n3y6SO9H1RI122JGMYLP8dzyw2Ov5l0GfiN8BduS3004qBD-3nwG2CZKavfcGPuya1EjJliREsYz0eOie_uXzbVvygb-juIOwETnaXNuVTdOM/s1280/photo_2023-02-23_07-57-33.jpg

ទោះយ៉ាងណា គំនិតនៃការបំពេញការងារតិចជាង៤០ម៉ោង/១សប្តាហ៍ បានជជែកវែកញែកគ្នាអស់រយៈពេលជាច្រើនឆ្នាំហើយ ប៉ុន្តែគំនិតនេះបានទទួលការគាំទ្រម្តងទៀត ក្រោយពីនិយោជក និងនិយោជិត ស្វែងរកវិធីល្អជាងក្នុងការធ្វើការជាថ្មី ។ ម្យ៉ាងទៀត ការរាតត្បាតនៃជំងឺកូវីដ-១៩ ធ្វើឱ្យការបំពេញការងារពីផ្ទះ និងធ្វើការរួមគ្នាត្រូវបានគេទទួលស្គាល់ ។ បច្ចុប្បន្ន បណ្តានិយោជក និងអ្នកចេញច្បាប់ការងារកំពុងពិនិត្យថា រយៈពេលធ្វើការក្នុង១សប្តាហ៍ដែលតិចជាងមុន តើអាចជួយអភិវឌ្ឍន៍គុណភាពជីវិត និងភក្តីភាពរបស់បុគ្គលិកចំពោះក្រុមហ៊ុនឬអត់ ៕

ប្រភព ៖ TNN World