ប្រទេសវៀតណាម ៖ មានសេចក្តីរាយការណ៍ពីភ្នាក់ងារនានាថា រោងចក្រផលិតស្បែកជើងកីឡាធំបំផុតមួយនៅប្រទេសវៀតណាម ដែលបានផលិតទំនិញឱ្យម៉ាកល្បីៗដូចជា Nike និង Adidas នឹងត្រៀមកាត់បន្ថយបុគ្គលិករបស់ខ្លួនជាច្រើនពាន់នាក់នៅចុងខែកុម្ភៈនេះ បន្ទាប់ពីចំនួនការបញ្ជាទិញធ្លាក់ចុះខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDxdzZScnoLKysQ8vLM1pjkSeSvZBI6-393eNajGUku75s2O47Z_FLFcb_WN05yXlYvWV3C1yi2bnOs_sO2g6o7NpjnIWY44U0r_hjJ4rIfd1J7Ho3Q6HbMuUL1lm_Hbutmlo2znefROmiZ_z50PmlcJXFvyyKcLkmpcMUgTvLSazPJzDAhL0TCL-R/s929/photo_2023-02-22_14-33-50.jpg

សារព័ត៌មាន AFP បានទទួលឯកសារបញ្ជាក់ពីភ្នាក់ងារការងាររបស់ក្រុងហូជីមិញថា ក្រុមហ៊ុនវៀតណាម Baoyuan ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Baochen Group របស់តៃវ៉ាន់ ប្រកាសថា នឹងបញ្ឈប់បុគ្គលិកចំនួន៣.០០០នាក់ ហើយនឹងមិនបន្តកិច្ចសន្យាការងារជាមួយបុគ្គលិកចំនួន៣.០០០នាក់ទៀត ដោយសារនៅឆ្នាំ២០២៣នេះ មានការបញ្ជាទិញទំនិញតិចតួចពេក ។ គួរបញ្ជាក់ថា រោងចក្រ Baoyuan នៅក្រុងហូជីមិញ មានបុគ្គលិកប្រមាណ៥ម៉ឺននាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirLmerBRa5qC23O70un7urPmmwqwCcYQNe-DPMeFs5beinwNtXbq-3ZawQ0F1dwlwQs_8iKf86tsGR8XJ-LgcXgIKiNmni5OmOw5zTiLOrGcCS8eSIJes5rwadhewu0K16MC5kc_CMJX48sNsmu2XDx_cJj2Jxw6ndGGf7dLK6mEIWybZwCsWsDFM2/s800/photo_2023-02-22_14-33-50%20(2).jpg

វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសនាំចេញសម្លៀកបំពាក់ ស្បែកជើង និងគ្រឿងសង្ហារិមធំបំផុតរបស់ពិភពលោក ហើយវៀតណាមបានរងផលប៉ះពាល់ខ្លាំងពីការចាយវាយធ្លាក់ចុះរបស់អ្នកប្រើប្រាស់ទូទាំងពិភពលោក ដោយសារតែការចំណាយខ្ពស់ក្នុងជីវភាពប្រចាំថ្ងៃនៅអឺរ៉ុប និងអាមេរិក ។

សហជីពកម្មករវៀតណាមរាយការណ៍ថា នៅត្រីមាសទី៤ ឆ្នាំ២០២២ ការបញ្ជាទិញទំនិញពីអាមេរិកបានធ្លាក់ចុះពី៣០% ទៅ៤០% ហើយការបញ្ជាទិញពីតំបន់អឺរ៉ុបបានធ្លាក់ចុះរហូតដល់៦០% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១ ៕

ប្រភព ៖ AECconnect