សាខាក្រុមហ៊ុន ថៃសាមសុងប្រចាំប្រទេសកម្ពុជា បានធ្វើការបង្ហាញនូវសកម្មភាព និងលទ្ធផលនៃការអនុវត្ត ទស្សនវិស័យចេរភាពនៃបរិស្ថាន (Sustainability of Environment) ក្នុងការចូលរួមចំណែកការពារ និងថែរក្សាបរិស្ថាន ជាមួយរដ្ឋាភិបាលក្នុងការដោះស្រាយបម្រែបម្រួលបរិយាកាសពិភពលោក ក៏ដូចជាលើកកម្ពស់ការយល់ដឹងពីបរិស្ថាន ការថែរក្សាបរិស្ថាន ការកាត់បន្ថយការបំពុលបរិស្ថាន និងចូលរួមស្រលាញ់បរិស្ថាន និងធម្មជាតិ។ កម្មវិធីនេះបានធ្វើឡើងនៅសាខាក្រុមហ៊ុន ថៃសាមសុងប្រចាំប្រទេសកម្ពុជា កាលពីថ្ងៃទី 21 ខែកុម្ភៈ ឆ្នាំ 2023 ដែលទទួលបានការអញ្ជើញចូលរួមពីឯកឧត្តម កែន សេរីរដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាននៃក្រសួងបរិស្ថាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhM57sGZoOB05dc3L1cDGcsjHlhlkTfXPYYlzA2xlm4rIA-Da_EtiXJfwfZsteXImJ-Y_SR4QjPeqPSqV2GkSlWk9viUkOb2lAIoLIMmSMhLXuOntvNrjBmVZue4sApHJsciXgpxHHbhr3wc2dWOx6J1N607PgzSZDBqlMubT_z0HW_EqOK2dsWGFy_/s1080/photo_2023-02-22_15-53-22.jpgសូមបញ្ជាក់ផងដែរថាក្រុមហ៊ុនសាមសុង គឺបង្ហាញឲ្យឃើញពីការចូលរួមចំណែក និងលើកស្ទួយបរិស្ថានធម្មជាតិតាមរយៈយុទ្ធនាការ និងយុទ្ធសាស្ត្រស្ដីពីសង្វាក់ផលិតកម្មនៃការផលិតរបស់ខ្លួន ដោយប្រើប្រាស់នូវវត្ថុធាតុដើមជាអតិបរមាក្នុងវដ្ដផលិតផល។

ទស្សនវិស័យចេរភាពនៃបរិស្ថាន (Sustainability of Environment) នេះ ក្រុមហ៊ុន សាមសុង ទូទាំងពិភពលោកក៏បានបង្កើតនូវយុទ្ធនាការមួយទៀតឈ្មោះថា NET SERO” គឺធ្វើយ៉ាងណាក្នុងឆ្នាំ 2030 រាល់គ្រប់ផលិតផលអេឡិកត្រូនិក រាប់ទាំងទូរទស្សន៍ ទូទឹកកក ម៉ាស៊ីនបោក ម៉ាស៊ីនត្រជាក់ ផលិតផលផ្សេងៗទៀតត្រូវតែសម្រេចឲ្យបាន។ ក្នុងយុទ្ធនាការនេះ ក្រុមហ៊ុន សាមសុង បានដាក់ចេញនូវវិធានការចំនួន 3 ធំៗ គឺ៖ (1) រាល់គ្រប់ផលិតផលអេឡិកត្រូនិកទាំងអស់របស់សាមសុងមិនមានការវេចខ្ចប់ជាប្លាស្ទិក (Zero Plastic in packaging), (2) ប្រើប្រាស់វត្ថុធាតុដើមកែច្នៃឡើងវិញដើម្បីជៀសវាងការបំពុលបរិស្ថានក្នុងសមុទ្រ (Ocean-bound Plastics Recycled Materials), (3) មិនបំពុលគុណភាពដី (Zero Waste Landfill) ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1jiSIhKhiMR_120Nj5OWn4_HjP0jC_npA882Vq7F2r-tldi0923uf2j53LmWCi5PXRRuPBmBiEd2HnkIgcehLS3XuNE8WdfZ6accbHgxpIGnD5ZGbJfqNV4xZS9mbbxEhkGxYCVsqHiR-j1Km1-gQUaiBciGrtp1RXGRZTDig1I4t2SpP_PTNlE_X/s1080/photo_2023-02-22_15-53-19.jpgសម្រាប់ទូរស័ព្ទដៃវិញក្រុមហ៊ុនក៏បានបង្កើតនូវយុទ្ធនាការមួយហៅថា “Galaxy For the Planet’’ ហើយយុទ្ធនាការនេះត្រូវសម្រេចឲ្យបាននាឆ្នាំ 2025។ ក្នុងយុទ្ធនាការនេះ ទូរស័ព្ទសាមសុងបានដាក់ចេញនូវវិធានការចំនួន 4 គឺ៖ (1) គ្រប់ផលិតផលត្រូវប្រើប្រាស់វត្ថុធាតុដើមកែច្នៃឡើងវិញ, (2) ប្លាស្ទិកត្រូវបានកែច្នៃឡើងវិញសម្រាប់ការវេចខ្ចប់, (3) មិនប្រើប្រាស់ថ្ម / ថាមពលពេលផលិតផលកំពុង Standby ដើម្បីកុំឲ្យខូចថ្ម, (4) គ្មានការបំពុលគុណភាពដី។

លោក Hyung Geun Lee អគ្គនាយកសាខាក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិកប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ថា “យើងបានប្ដេជ្ញាចិត្តថានឹងចូលរួមចំណែកអភិរក្ស និងបន្តចេរភាពបរិស្ថាន តាមរយៈផលិតផលដែលមានគុណភាពខ្ពស់ទាំងឡាយរបស់យើង។ ហើយក្នុងឆ្នាំ 2030 យើងនឹងពង្រីកវិសាលភាពនៃប្រព័ន្ធប្រមូលសំរាមអេឡិចត្រូនិចពី 50 ទៅ 180 ប្រទេស នៅក្នុងពិភពលោក ដើម្បីដំណើរឆ្ពោះទៅរកអនាគតចេរភាពបរិស្ថាន ដោយការលុបបំបាត់ការប្រើប្រាស់ឧស្ម័នកាបូន និងប្រើប្រាស់ថាមពលកកើតឡើងវិញនៅលើទីផ្សារអន្តរជាតិទូទាំងពិភពលោក និងកាត់បន្ថយការប្រើប្រាស់ថាមពលជាអតិបរមាលើផលិតផល 7 ប្រភេទដូចជា៖ ទូរស័ព្ទដៃ ទូរទស្សន៍ និង ទូរទឹកកក។ល។ ជាពិសេសការផលិតនៅលើស្មាតហ្វូន Samsung Galaxy S23 Series ដែលត្រូវបានកែច្នៃ និងប្រើប្រាស់ឡើងវិញ 80% នូវ PET ដើម្បីយកទៅប្រើប្រាស់នៅក្នុង Deco Film សម្រាប់កញ្ចក់ផ្នែកខាងក្រោយ និងកែច្នៃ 22% លើកញ្ចក់អេក្រង់ខាងមុខ និងគម្របខាងក្រោយនៃស្មាតហ្វូន Galaxy S23 Series ផងដែរ។ រួមទាំងកែច្នៃ 20% លើប្លាស្ទិកដែលបានប្រើប្រាស់សម្រាប់ប៊េតុងចុចកម្រិតសំឡេង និងប៊េតុងចាក់សោ។ល។ ហើយក្នុងឆ្នាំ 2025 យើងនឹងដកសារធាតុប្លាស្ទិកចេញពីក្នុងប្រអប់ 100% និងប្រើប្រាស់វត្ថុធាតុដើមឡើងវិញនូវគ្រប់ផលិតផលទាំងអស់របស់សាមសុង។”
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirCf58AKPqzqH8U2dvghJnwZCblq3xVbWlQVsKBVH38SD15Y6b5Rz3s5qHgXQAG0TNvIvVKDNmT3lyiNhHZP2Wr25_khQuQmdpHmpvEVq6cknseZdGKfVj8ST7cYtSw6_285ddm29qwK0KMfbIcQVBqh52eDKUJ2zFGGWFzmgvoWBc0fsCDA8qjyha/s1280/photo_2023-02-22_15-52-41.jpgឯកឧត្តម កែន សេរីរដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាននៃក្រសួងបរិស្ថានក៏បានមានប្រសាសន៍ថា “យើងពិតជាកោតសរសើ និងមានមោទនភាពចំពោះក្រុមហ៊ុន សាមសុង សម្រាប់ក្ដីព្រួយបារម្ភ និងគិតគូរដល់ពិភពលោក ក៏ដូចជាព្រះរាជាណាចក្រកម្ពុជាផងដែរ ដែលបានចូលរួមសហការជាមួយរាជរដ្ឋាភិបាលក្នុងការជួយថែរក្សា និងការពារបរិស្ថានពីបញ្ហាបាស្ទិក និងជួយកាត់បន្ថយសំរាមអេឡិចត្រូនិក ពិសេសការពង្រឹង និងអនុវត្តកិច្ចការងារដើម្បីកាត់បន្ថយឧស្ម័នកាបូននៅគ្រប់ដំណាក់កាល។”https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQ4Y7JdnbUIal45aRGOfa3aEJus9VQaqmMWBCC-TaN6pks8cZ3q2BTzoXgztACTPcstvRoLfVYnxb_7fhAM_OGsJoyuwosWcVq_iLEu0sQ9lkkJuA0SOteoVBdKiCZf_iM392SpeLVU4qXRvsoPCDuCpvNmW7ftbVicDnc5mE2ebJong5ric_ZyKiA/s1280/photo_2023-02-22_15-53-10.jpgបន្ថែមពីនេះផងដែរ គ្រប់សកម្មភាព និងយុទ្ធនាការទាំងអស់របស់ក្រុមហ៊ុន សាមសុង នៅទូទាំងពិភពលោក គឺផ្នែកមួយដ៏សំខាន់ក្នុងការគាំទ្រយ៉ាងពេញទំហឹង ដើម្បីធ្វើយ៉ាងណាឱ្យទីក្រុង ប៊ូសាន នៃប្រទេសកូរ៉េ ក្លាយជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ពិព័រណ៌ពិភពលោក World Expo 2030 នាពេលខាងមុខនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0odVZjYxCvUclCU9tkP77z0JDPrAQRFNOU0pFjTYcut2lsXnP7TID9RIfaNcMfC2EeHwguz-lYujDLefAABk4RFH3362NPU0dqwzf9xVX-y-fQTWd1rFTLoVBi4zjoKN0HxdSoxQcqCPVTLJOw5PFru0oNywsEOkTczrroFOp5oJNT8TgWzlVEdrI/s1080/photo_2023-02-22_15-53-13.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNq2K_s8KuxbiUtkJJy3haTH8AA0lMbGzNct_0am-83EjwuUFuCLGSJxJq3UvkL_kIeds0D1_tXWoun9PymXX6wT-TODTxvl-SO3gkXKaSAznlKyuUjhrz8deDtuaj6egtes8Xcbw4P3T-m1YmaqvvjmdnHUsL2fkUXkXeWlbyF8h2tKjYoCaa5aPz/s1080/photo_2023-02-22_15-53-16.jpg