្រទេសថៃ ៖ TasteAtlas ជាគេហទំព័រអាហារល្បីឈ្មោះមួយបានបង្ហាញចំណាត់ថ្នាក់ភេសជ្ជៈចំនួន១០ប្រភេទជាភេសជ្ជៈល្អបំផុតលើពិភពលោក ដែលគ្មានជាតិអាល់កុល ហើយក្នុងនោះ តែរបស់ថៃ ឬឆាយ៉េន បានជាប់ចំណាត់ថ្នាក់លេខ៧ ។ «ឆាយ៉េន» ជាតែដែលផ្សំឡើងពីរូបមន្តបុរាណ ហើយបានជាប់ចំណាត់ថ្នាក់នេះ ដោយសារតែវាទទួលបានការនិយមចូលចិត្តពីពលរដ្ឋថៃ ក៏ដូចជាជនបរទេស ។Thai Iced Tea (Thai Tea) - The Forked Spoon

ភេសជ្ជៈចំនួន១០ ដែលបានជាប់ចំណាត់ថ្នាក់រួមមាន ៖
១-Hong Kong-Style Milk Tea មកពីហុងកុង
២-Aguas Frescas មកពីប្រទេសម៉ិកស៊ិក
៣-Chai masala មកពីប្រទេសឥណ្ឌា
៤-Maghrebi Mint Tea មកពីប្រទេស Maghreb
៥-Horchata (Mexico) មកពីប្រទេសម៉ិកស៊ិក
៦-Salep មកពីប្រទេសតួកគី
៧-តែទឹកកកថៃ មកពីប្រទេសថៃ
៨-El submarino មកពីប្រទេសអាហ្សង់ទីន
៩-Ristretto មកពីប្រទេសអ៊ីតាលី
១០-Darjeeling មកពីប្រទេសឥណ្ឌាAuthentic Thai Iced Tea Recipe

សម្រាប់ពលរដ្ឋថៃដែលនិយមផឹកតែថៃនិយាយថា វាជាភេសជ្ជៈមានភាពទាក់ទាញ ក្លិនឈ្ងុយ មិនថាពណ៌ស្រស់ស្អាតទាក់ភ្នែក មើលទៅគួរឱ្យចង់ផឹកប៉ុណ្ណោះទេ លើសពីនេះ វាមានរសជាតិឆ្ងាញ់នៅពេលឆុងជាមួយទឹកដោះគោ ទើបធ្វើឱ្យតែរបស់ថៃបានជាប់ចំណាត់ថ្នាក់លេខ៧ លើពិភពលោក ៕

ប្រភព ៖ topnews