នៅខេត្តស្ទឹងត្រែង ក៏មានរមនីយដ្ឋានទេសចរណ៍ដ៏ស្រស់បំព្រង តែមិនសូវមានអ្នកស្គាល់ ច្រើនម្នាក់ដែរ។ ក្រៅពីទឹកធ្លាក់សុភមិត្រ (ឬល្បាក់ខោន) អ្នកដែលចង់ទៅកម្សាន្តនៅ ខេត្តស្ទឹងត្រែងក៏មិនត្រូវរំលង “កោះហាន” ដែរ។

កោះហាន  ស្ថិតនៅក្នុងឃុំកោះស្នែង យើងអាចធ្វើដំណើរឆ្លងតាមស្ពានសេកុង តាមផ្លូវជាតិលេខ៧ ពីទីរួមខេត្តស្ទឹងត្រែង ដែលមានចម្ងាយប្រហែល ២៤ គីឡូម៉ែត្រ ទៅដល់កំពង់ដរចម្លងសហគមន៍ និងជិះទូកបន្តឆ្ពោះទៅកោះស្នែង។ត្រឹម ៣០ គីឡូមពីទីរួមខេត្តត្រឹងត្រែង «កោះហាន»  ជាឋានសួគ៌ក្រោមមេឃរបស់ភ្ញៀវទេសចរ (វីដេអូ) – Popular Magazine

សហគមន៍អេកូទេសចរណ៍សម្រស់កោះហានមានចំនួន៤ភូមិគឺ ភូមិកោះស្នែង ភូមិកោះកី ភូមិកោះស្រឡៅ និងភូមិជាំធំ។ នាខែនេះ តំបន់ទេសភាពនេះពិតជាស្រស់ស្អាត ជាមួយឆ្នេរ​ខ្សាច់​សក្បុស ជិះកែយ៉ាក់ ទស្សនាព្រៃលិចទឹកបៃតងខ្ចី ជាមួយឬសឈើដ៏ទាក់ទាញនៅកណ្តាលទន្លេមេគង្គ ភ្លក់អាហារឆ្ងាញ់ ត្រីស្រស់ៗ ដែលចំអិនដោយសហគមន៍កាន់តែពិសេសយើងអាចជិះទស្សនា សត្វស្លាប តំបន់ថ្មកំបោរនៃតំបន់រ៉ាមសារផងដែរMay be an image of nature and body of water

កោះនេះមានលក្ខណះពិសេសត្រង់ថា វាមានទឹករាក់នៅជាមួយនឹង ដើមឈើដ៏ធំៗ ដុះចាក់ស្រេះគ្នា ហាក់ដូចជាព្យាយាមការពារអ្នកទេសចរណ៍ឱ្យត្រជាក់ចិត្ត មិនឱ្យត្រូវពន្លឺថ្ងៃនោះឡើយ ដែលវាល្អបំផុតសម្រាប់ខែប្រាំងនាពេលចូលឆ្នាំថ្មីនេះ។

អ្នកដែលទៅកម្សាន្តនោះទីនោះអាចលេងទឹកនិងជិះទូកមើលទេសភាពដើមឈើដុះប្រលែងនឹង ទឹកឡើងថ្លាមើលឃើញដល់បាត។ សម្រាប់ទូក អ្នកអាចជួលទូកអ្នកភូមិដោយមានគេអុំ​ឱ្យក៏ បាន ឬក៏ជួលទូកកាយ៉ាក់អុំដោយខ្លួនឯងក៏បាន៕May be an image of lake, tree and nature

រូបភាព៖ solo landscapes