ក្រុមតារាចម្រៀងស្រីល្បីជាងគេលើលោក BLACKPINK បាន​ប្រកាស​ពីកម្មវិធី​បន្ថែម​ចំនួន​ពីរ​ដែល​នឹងធ្វើឡើងនៅទីក្រុងបាងកក ដែលជា​ផ្នែក​មួយ​នៃ​កម្មវិធី Born Pink World Tour Asia។

ក្រុមតារា K-pop ស្រី បាន​ប្រកាស​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​កាលពី​ថ្ងៃ​ពុធ ទី២២ ខែកុម្ភៈ ថា ខ្លួន នឹង ​ធ្វើការប្រគុំតន្រ្តីនៅ​ទីក្រុង​បាងកក​នៅ​ថ្ងៃ​ទី ២៧ និង ២៨ ខែ​ឧសភា នៅកីឡដ្ឋាន Rajamangala។Blackpink Members: Everything to Know

BLACKPINK ក៏បានបញ្ជាក់ផងដែរថា សំបុត្រសម្រាប់អ្នកគាំទ្រ BLINK Weverse នឹងដាក់លក់នៅថ្ងៃទី៤ ខែមីនា ដោយសំបុត្រដាក់ឱ្យអ្នកគាំទ្រទូទៅនឹងដាក់លក់ជាសាធារណៈនៅថ្ងៃទី៥ខែមីនា។ អ្នកគាំទ្រអាចចុះឈ្មោះជាសមាជិក BLINK Weverse ចាប់ពីពេលនេះរហូតដល់ថ្ងៃទី 24 ខែកុម្ភៈ។Blackpink concert: What to expect from the 'Born Pink World Tour' | Tatler  Asia

គួរបញ្ជាក់ផងដែរថា មុនពេលការប្រគុំតន្ត្រីនានៅទីក្រុងបាងកកនៅចុងខែឧសភានោះ BLACKPINK ក៏នឹងសម្តែងនៅប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី តៃវ៉ាន់ និងហ្វីលីពីនពេញមួយខែមីនា មុនពេលទៅប្រទេសសិង្ហបុរី និងម៉ាកាវក្នុងខែឧសភា៕May be an image of 2 people and text that says 'Bla3KpиK BORN PINK WORLD TOUR ENCORE BANGKOK 2023.05.27 SAT 7PM 2023.05.28 SUN 7PM RAJAMANGALA NATIONAL STADIUM AND MORE P'

ប្រភព៖ NME