Home Blog Page 1842

ថៃដាស់តឿនគូសេ្នហ៍ទិញស្រោមអនាម័យតាមស្តង់ដារ

0

ប្រទេសថៃ ៖ លោក វិធីត សារីតឌិឆ័យកុល អគ្គលេខាធិការរងផ្នែកចំណីអាហារ និងឱសថ បានថ្លែងថា នៅថ្ងៃបុណ្យនៃក្តីស្រឡាញ់ ១៤ ខែកុម្ភៈ ជាពេលដែលមនុស្សភាគច្រើនផ្តល់ភាពសំខាន់ដើម្បីបង្ហាញពីក្តីស្រឡាញ់តាមវិធីផ្សេងៗ ។ ដូច្នេះ គូស្នេហ៍ជាច្រើនគូបានបង្ហាញក្តីស្រឡាញ់ដោយការរួមភេទក្នុងថ្ងៃ១៤ កុម្ភៈ ។

គណៈកម្មការចំណីអាហារ និងឱសថសង្កេតឃើញថា ការរួមភេទភាគច្រើនមិនបានការពារខ្លួនទេ ឬបញ្ហាការប្រើប្រាស់ស្រោមអនាម័យមិនត្រឹមត្រូវតាមស្តង់ដារ ដែលជាផ្នែកមួយបណ្តាលឱ្យប្រថុយនឹងការឆ្លងជំងឺផ្សេងៗ និងការមានផ្ទៃពោះមិនបានត្រៀមខ្លួនមុន ។ វិធីការពារងាយៗ ហើយត្រូវធ្វើមុនគេនោះ គឺការប្រើស្រោមអនាម័យឱ្យបានត្រឹមត្រូវ ។Premium Photo | A couple of thai high school students smile while going  through the woods with a book in their hands, guy and girl outdoors.

គេចាត់ទុកថា ស្រោមអនាម័យជាឧបករណ៍វេជ្ជសាស្ត្រ ដែលត្រូវមានលិខិតអនុញ្ញាត ឬព័ត៌មានលម្អិតប្រាប់ពីការផលិត ឬការនាំចូល ។ តាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលថៃ ឆ្នាំ២០១៣ ថា ស្រោមអនាម័យត្រូវមានស្តង់ដារ ឬ ISO 4074 : 2015 ខណៈវាជាឧបករណ៍ពន្យារកំណើតដែលគេនិយមប្រើបំផុត ។

បច្ចុប្បន្ន ស្រោមអនាម័យមានច្រើនបែបច្រើនយ៉ាង ដូចជា មានទំហំស្តើង ច្រើនពណ៌ ច្រើនក្លិន និងផ្ទៃខុសៗគ្នា ដើម្បីបំពេញតម្រូវការ និងចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់ ។ ស្រោមអនាម័យអាចការពារការមានផ្ទៃពោះដោយមិនបានត្រៀមខ្លួនមុន និងបង្ការការឆ្លងមេរោគអេដស៍ និងជំងឺកាមរោគផ្សេងៗតាមរយៈការរួមភេទ ។

លោក វិធីត បន្ថែមថា ពលរដ្ឋគួរតែជ្រើសរើសទិញស្រោមអនាម័យមានលិខិតអនុញ្ញាត ឬព័ត៌មានលម្អិតប្រាប់ពីការផលិត និងវិធីប្រើប្រាស់ត្រឹមត្រូវ ។ មុននឹងទិញ ត្រូវសង្កេតមើលថ្ងៃខែផលិត និងថ្ងៃផុតសុពលភាព ដោយប្រើឱ្យសមស្របនឹងទំហំអវៈយវៈភេទ ហើយពាក់ស្រោមតែមួយជាន់ប៉ុណ្ណោះ ព្រោះការពាក់ច្រើនជាន់នឹងបណ្តាលឱ្យកកិត និងរហែកបាន ។ ក្រៅពីនេះ មិនគួរប្រើប្រាស់ប្រេងលាបស្បែក ឡេ ឬប្រេង Jelly ជំនួសប្រេងរអិលទេ ព្រោះស្រោមអនាម័យនឹងខូចប្រសិទ្ធភាព និងងាយរហែក ។

លើសពីនេះ អ្នកប្រើប្រាស់ត្រូវទុកដាក់វាឱ្យត្រឹមត្រូវដើម្បីរក្សាប្រសិទ្ធភាពខ្ពស់បំផុត គឺទុកនៅទីកន្លែងស្ងួត ត្រជាក់ និងមិនត្រូវកំដៅថ្ងៃ ។ ម្យ៉ាងទៀត មិនគួរទុកស្រោមអនាម័យនៅក្នុងរថយន្តទេ ព្រោះវាមានសីតុណ្ហភាពខ្ពស់នៅពេលថ្ងៃ ហើយក៏មិនគួរទុកវាក្នុងកាបូបលុយ ឬហោប៉ៅខោក្រោយទេ ព្រោះការសង្កត់នឹងធ្វើឱ្យវាធ្លាយ ឬរហែក ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJxKS-tGEvz2VsIY7o4_QBtmFyX_IfdFyZcxpDI4dGOWotSJC7gEDCmjEYF2FkRLf0oWBPuqyMS-iZSl9BeX3rq4V-WUiwvtJJL8nArcnEsXf97TtAp1NrITWMAuiR3gDYEzYkLoNzC4rtiFf2sko_s5_HrQcoNRDRAgRWNVd_c0MpCZJMtFz014bt/s1280/photo_2023-02-11_16-28-01.jpg

ប្រភព ៖ MGR Infographics

តើបច្ចេកវិទ្យា AI អាចដណ្តើមទីផ្សារការងាររបស់មនុស្សដែរឬទេ ?

0

តាមការស្ទង់មតិរបស់ MLIV Pulse បានចង្អុលបង្ហាញថា ប្រព័ន្ធបញ្ញាសិប្បនិម្មិតកម្រិតខ្ពស់កំពុងគំរាមកំហែងការងារភាគច្រើនក្នុងផ្នែកហិរញ្ញវត្ថុ ច្បាប់ និងបច្ចេកវិទ្យា ប៉ុន្តែអ្វីគួរឱ្យចាប់អារម្មណ៍នោះ គឺមនុស្សភាគច្រើននៃអ្នកឆ្លើយតបការស្ទង់មតិចំនួន២៩២នាក់ ឆ្លើយថា ពួកគេមិនគិតថា ការងាររបស់ខ្លួននឹងប្រឈមក្នុងរយៈពេល៣ឆ្នាំខាងមុខទេ បើទោះជាពួកគេធ្វើការផ្នែកហិរញ្ញវត្ថុក្តី អ្នកឆ្លើយទាំងនេះមាន អ្នកស្រាវជ្រាវ, អ្នកយុទ្ធសាស្ត្រ, សេដ្ឋវិទូ, អ្នកគ្រប់គ្រងមូលនិធិ, វិនិយោគិន និងពាណិជ្ជករ ។

បញ្ញាសិប្បនិម្មិត ឬ AI បានអភិវឌ្ឍន៍ជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានខែនេះ ការចាប់អារម្មណ៍លើ AI បានកើនឡើងយ៉ាងខ្លាំង ជាពិសេស កម្មវិធី ChatGPT និង DALL•E របស់ OpenAI បានទទួលការចាប់អារម្មណ៍ខ្លាំងពីវិនិយោគិន ខណៈគេជឿថា នឹងប្រើប្រាស់ឧបករណ៍នេះសម្រាប់បង្កើតប្រាក់ចំណេញមហាសាល ។Where Does AI Go Next?

អ្នកឆ្លើយតបពាក់កណ្តាលជឿថា បច្ចេកវិទ្យានេះសមស្របប្រើប្រាស់ក្នុងការវិនិយោគ ។ ទោះយ៉ាងណា ការប្រើ AI ក្នុងចំណោមវិនិយោគិន មានមិនច្រើនទេ គឺត្រឹម១២%ប៉ុណ្ណោះដែលបានប្រើ AI សម្រាប់វិនិយោគ ហើយមានត្រឹម២៧% នឹងមានគម្រោងប្រើ AI ក្នុងការវិនិយោគ ហើយអ្នកឆ្លើយតបពាក់កណ្តាលទៀតប្រាប់ថា គ្មានគំនិតចង់ប្រើ AI ទេ ។

លទ្ធផលស្ទង់មតិនេះ គឺផ្ទុយនឹងការវិនិយោគលើ AI របស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា ការវិនិយោគក្នុងទឹកប្រាក់១ម៉ឺនលានដុល្លារអាមេរិករបស់ Microsoft និង OpenAI ជាក្រុមហ៊ុនអភិវឌ្ឍន៍ ChatGPT ខណៈក្រុមហ៊ុនផ្សេងៗបានវិនិយោគលើ AI ដូចជា BuzzFeed, C3.ai, SoundHound AI និង BigBear.ai ដែលមានបរិមាណជួញដួរហ៊ុនកើនឡើងខ្លាំង ព្រមទាំងតម្លៃភាគហ៊ុនប្រែប្រួលខ្លាំង ។Beginning Your Journey to Implementing Artificial Intelligence |  SoftwareONE Blog

ទោះយ៉ាងណា ការប្រើប្រាស់ ChatGPT បានទាក់ទាញចំណាប់អារម្មណ៍វិនិយោគិនមួយចំនួន ដោយអ្នកឆ្លើយតបការសម្ភាសន៍ជាង៤៩% ថា មានគម្រោងទិញភាគហ៊ុនបច្ចេកវិទ្យា AI ហើយអ្នកតបសម្ភាសន៍៤១% ថា ពួកគេមានបំណងរួមចំណែកជាមួយភាគហ៊ុនបច្ចេកវិទ្យា ខណៈ៣៨% ឆ្លើយថា នឹងកាន់កាប់យ៉ាងរឹងមាំក្នុងរយៈពេល៦ខែខាងមុខ ។

ក្រុមហ៊ុនអាជីវកម្ម និងវិនិយោគិនបានប្រជែងគ្នាលើបច្ចេកវិទ្យាអាចបង្កើតប្រព័ន្ធផ្សព្វផ្សាយដូចជា សារ និងរូបភាព ឬរៀបចំការសន្ទនាពីប្រធានបទផ្សេងៗ ។ បណ្តាក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Microsoft, Alphabet, Meta និង Amazon បានប្រជែងគ្នាយកឧបករណ៍ AI ដ៏ឆ្លាតវៃបង្ហាញទៅកាន់មហាជន ។

Wendy Hall សាស្ត្រាចារ្យវិទ្យាសាស្ត្រកុំព្យូទ័រនៃមហាវិទ្យាល័យ Southampton បាននិយាយទៅកាន់ Bloomberg TV ថា សង្គ្រាម AI បានបើកឆាកហើយរវាងក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ៕ ប្រភព ៖ thestandard

ការបំពេញការងារនៅផ្ទះចំណេញពេលវេលាធ្វើដំណើរ

0

ភ្នាក់ងារស្រាវជ្រាវសេដ្ឋកិច្ចជាតិ (National Bureau of Economic Research) បានធ្វើការសិក្សារឿង «ការចំណេញពេលវេលា នៅពេលធ្វើការពីផ្ទះ» (Time Savings When Working from Home) ដែលពួកគេបានធ្វើការស្ទង់មតិ និងប្រមូលទិន្នន័យពី២៧ប្រទេសទូទាំងពិភពលោកឃើញថា បើបុគ្គលិកបំពេញការងារនៅផ្ទះ ពួកគេនឹងអាចចំណេញពេលវេលាក្នុងការធ្វើដំណើរជាមធ្យម៧២នាទី/១ថ្ងៃ ។Work From Home Tips To Stay Motivated

ពួកគេបានសម្ភាសន៍ជាមួយបុគ្គលិកធ្វើការពេញម៉ោង ដែលមានអាយុពី២០ឆ្នាំ-៥៩ឆ្នាំ មកពី២៧ប្រទេសទូទាំងពិភពលោក ។ តាមការស្ទង់មតិឃើញថា នៅឆ្នាំ២០២១ នៅពេលពួកគេត្រូវបំពេញការងារនៅផ្ទះ នឹងអាចចំណេញពេលក្នុងការធ្វើដំណើរប្រមាណ២ម៉ោង/១សប្តាហ៍ ហើយនៅឆ្នាំ២០២២ នឹងចំណេញពេលប្រមាណ១ម៉ោង/១សប្តាហ៍ ដោយសារពេលនោះ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានធូរស្រាលច្រើន ហើយក្រុមហ៊ុនជាច្រើនបានហៅបុគ្គលិកត្រឡប់មកធ្វើការនៅការិយាល័យវិញ ។

ក្រៅពីនេះ ការស្ទង់មតិបង្ហាញទៀតថា បុគ្គលិក៤០% យកពេលវេលានៅសល់របស់ពួកគេទៅបំពេញការងារបន្ថែម (ទាំងការងារសំខាន់ និងការងារបន្ថែម) រីឯ៣៤% ទៀតថា ពួកគេអាចមានពេលសម្រាក និងជជែកគ្នាលេង ខណៈ១១% ថា យកពេលទៅថែទាំកូនៗរបស់ខ្លួន ។Extreme loneliness or the perfect balance? How to work from home and stay  healthy | Health & wellbeing | The Guardian

សម្រាប់ព័ត៌មានលម្អិតរបស់ប្រទេសនីមួយៗ ការស្ទង់មតិបង្ហាញថា អ្នកឆ្លើយតបនៅប្រទេសចិនបានចំណេញពេលវេលាធ្វើដំណើរច្រើនបំផុត គឺ១០២នាទី/១ថ្ងៃ បន្ទាប់មកគឺ ជប៉ុនចំណេញពេល១០០នាទី/១ថ្ងៃ ហើយចុងក្រោយ ឥណ្ឌាចំណេញបាន៩៩នាទី/១ថ្ងៃ ។ អ្នកឆ្លើយតបនៅចិនដែលចំណេញពេលលើសប្រទេសនានា គឺដោយសារវិធានការកូវីដស្មើសូន្យរបស់រដ្ឋាភិបាលចិន ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ ។

ចំណែកអាមេរិកវិញ បុគ្គលិកអាចចំណេញពេលធ្វើដំណើរ៥៥នាទី/១ថ្ងៃ ដោយអ្នកឆ្លើយតបប្រើពេលនៅសល់របស់ខ្លួនទៅបំពេញការងារមួយទៀត ខណៈ៤២% ឆ្លើយថា យកពេលទៅសម្រាក និងមើលទូរទស្សន៍ អានសៀវភៅ និងហាត់ប្រាណ ជាដើម ។Digital Artist Contemplates During Coffee Break In His Home Office Stock  Photo - Download Image Now - iStock

នៅពេលជំងឺកូវីដបានធូរស្រាល ក្រុមហ៊ុនជាច្រើនបានហៅបុគ្គលិករបស់ខ្លួនត្រឡប់មកបំពេញការងារនៅការិយាល័យវិញ ធ្វើឱ្យកើតភាពចម្រូងចម្រាសកាន់តែច្រើនរវាងចៅហ្វាយនាយ និងបុគ្គលិក ហើយមានការលាឈប់ពីការងារ ក្នុងករណីមិនអាចចរចាសុំធ្វើការពីផ្ទះបន្តទៀត ។

ក្រុមស្រាវជ្រាវមិនអាចកំណត់បានថា ការបំពេញការងារនៅការិយាល័យល្អបំផុត ឬការបំពេញការងារនៅផ្ទះល្អបំផុត ប៉ុន្តែតាមការស្ទង់មតិនេះបង្ហាញថា ការបំពេញការងារនៅផ្ទះ ចៅហ្វាយនាយនឹងអាចសន្សំថ្លៃចំណាយបានច្រើនលើការថែទាំការិយាល័យ, ទទួលលទ្ធផលការងារបានច្រើនពីបុគ្គលិក ហើយដូចគ្នានេះ បុគ្គលិកក៏មានក្តីសុខច្រើនឡើង ហើយកូនៗរបស់គេក៏ទទួលបានប្រយោជន៍ដូចគ្នាដែរ ៕

ប្រភព ៖ beartaiBRIEF

ជនបរទេសអាចចូលសញ្ជាតិខ្មែរបាន​ ត្រូវតែមានលក្ខខណ្ឌទាំងនេះ

0

ជនបរទេសដែលអាចសុំសញ្ជាតូបនីយកម្មបាន ត្រូវបំពេញលក្ខខណ្ឌ​ចំនួន ៦ចំណុច និងអនុវត្ត​តាម​ច្បាប់​ស្តីពី​អន្តោប្រវេសន៍ ចំពោះជនបរទេស​អន្តោប្រវេសន៍។ នេះ​បើ​យោង​​តាម​មាត្រា ១៩ នៃ​សេចក្តីព្រាង​ច្បាប់​​ស្ដីពី​សញ្ជាតិ ដែល​ត្រូវ​​បាន​​រដ្ឋសភាអនុម័ត ក្នុងអង្គប្រជុំរដ្ឋសភា កាលពីថ្ងៃ៣១ ឧសភា ២០១៩។

មាត្រា​នោះ បាន​ចែងថា៖ ជនបរទេសដែលអាចសុំសញ្ជាតូបនីយកម្មបាន ត្រូវបំពេញលក្ខខណ្ឌដូចតទៅ៖

១. មានគំនិត មារយាទ និងសីលធម៌ល្អ

២. ពុំដែលមានទោសពីបទឧក្រិដ្ឋ ឬបទមជ្ឈឹមណាមួយ

៣. មានទីលំនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយស្នាក់នៅជាប់ចំនួន ៧ឆ្នាំ ដោយគិតពីថ្ងៃដែលបានទទួលប័ណ្ណស្នាក់នៅ ដែលចេញឲ្យក្នុងក្របខណ្ឌនៃច្បាប់ស្តីពីអន្តោប្រវេសន៍ ចំពោះជនបរទេសអន្តោប្រវេសន៍

៤. មានទីលំនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងមានប័ណ្ណស្នាក់នៅដែលចេញឲ្យក្នុងក្របខណ្ឌនៃច្បាប់ស្តីពីអន្តោប្រវេសន៍ ចំពោះជនបរទេស ដែលបានកំណត់នៅក្នុងមាត្រា២១ និងមាត្រា២២ នៃច្បាប់នេះ

៥. ចេះនិយាយភាសាខ្មែរ ចេះអក្សរខ្មែរ និងយល់ដឹងប្រវត្តិសាស្ត្រខ្មែរខ្លះៗ ហើយបង្ហាញភស្តុតាងថា ខ្លួនអាចរស់នៅក្នុងសង្គមខ្មែរបានដោយសុខដុម ព្រមទាំងទទួលបាននូវទំំនៀមទម្លាប់ និងប្រពៃណីល្អរបស់ខ្មែរ

៦. មានបញ្ញា និងកាយសម្បទាដែលមិននាំឲ្យមានគ្រោះថ្នាក់ ឬនាំឲ្យមានបន្ទុកដល់ជាតិ

សូម​បញ្ជាក់ថា “សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សញ្ជាតិ” មាន ១០​ជំពូក ចែកចេញ​ជា ៣៨​មាត្រា។ សេចក្តី​ព្រាងច្បាប់​នេះ មាន​គោលបំណង​ធានា​ការ​អនុវត្ត​ដែន​យុត្តាធិការ​របស់​ព្រះ​រាជាណាចក្រ​កម្ពុជា ទៅលើ​រូបវន្ត​បុគ្គល ដើម្បី​កំណត់​នូវ​សិទ្ធិ​ទទួល​បាន និង​សិទ្ធិ​លះបង់​សញ្ជាតិ​ខ្មែរ ចំពោះ​ជន​ដែល​រស់នៅ​លើ​ទឹកដី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ឬនៅ​បរទេស និង​ដែល​បាន​បំពេញ​តាម​លក្ខខណ្ឌ​នៃ​ច្បាប់នេះ៕

កូរ៉េខាងត្បូងផ្តល់ទិដ្ឋាការរយៈពេលខ្លីឡើងវិញដល់អ្នកដំណើរចិន

0

ប្រទេសកូរ៉េខាងត្បូង ៖ មន្ត្រីរដ្ឋាភិបាលកូរ៉េខាងត្បូងបង្ហើបថា កូរ៉េខាងត្បូងផ្តល់ទិដ្ឋាការរយៈពេលខ្លីឡើងវិញសម្រាប់អ្នកដំណើរចិន ចាប់ពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ តទៅ ក្រោយពីស្ថានការណ៍ជំងឺកូវីដ-១៩ នៅប្រទេសចិនល្អប្រសើរឡើង ។

កាលពីខែមករា ឆ្នាំ២០២៣ កូរ៉េខាងត្បូងបានផ្អាកការផ្តល់ទិដ្ឋាការរយៈពេលខ្លីដល់អ្នកដំណើរចិន ក្រោយពីប្រទេសចិនប្រកាសលុបចោលវិធានការកូវីដស្មើសូន្យភ្លាមៗ ដែលធ្វើឱ្យជំងឺកូវីដនៅចិនឆ្លងរាលដាលម្តងទៀត ដូច្នេះ ចិនបានសងសឹកវិញ ដោយផ្អាកការផ្តល់ទិដ្ឋាការរយៈពេលខ្លីដល់អ្នកដំណើរកូរ៉េខាងត្បូងដូចគ្នា ។Incheon International Airport | Projects | Gensler

អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកូរ៉េខាងត្បូង លោក គីម ស៊ុងហូ ដែលត្រួតពិនិត្យសុវត្ថិភាព និងគ្រោះមហន្តរាយ បានថ្លែងថា រដ្ឋាភិបាលបានសម្រេចចិត្តផ្តល់ទិដ្ឋាការដល់ជនជាតិចិនឡើងវិញ បន្ទាប់ពីចំនួនអ្នកឆ្លងជំងឺកូវីដនៅចិនធ្លាក់ចុះយ៉ាងឆាប់រហ័ស ហើយគេមិនបានរកឃើញមេរោគថ្មីទេ ។ កូរ៉េខាងត្បូងមើលឃើញថា អ្នកដំណើរចិនមានអត្រាការឆ្លងត្រឹម១,១% ប៉ុណ្ណោះកាលពីសប្តាហ៍កន្លងមក គេជឿថា វាបានធ្លាក់ចុះយ៉ាងខ្លាំងបើធៀបនឹងពេលមុននេះស្មើ៣០% ។ លោក គីម ស៊ុងហូ បន្តថា កូរ៉េខាងត្បូងនឹងបន្ធូរបន្ថយវិធានការចូលប្រទេសសម្រាប់អ្នកដំណើរចិន បន្ទាប់ពីវាយតម្លៃស្ថានភាពជំងឺរាតត្បាតនាពេលអនាគត ។

ទោះយ៉ាងណា កាលពីពេលថ្មីៗនេះ នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក ហាន់ ឌុកស៊ូ បានថ្លែងថា នឹងលុបចោលវិធានការរឹតបន្តឹងនានានៅមុនចុងខែកុម្ភៈ ឆ្នាំ២០២៣ បើស្ថានការណ៍កូវីដនៅចិនល្អឡើងវិញ ។China suspends issuing visas in Japan and South Korea | Reuters

ការរាតត្បាតនៃជំងឺកូវីដ-១៩ ជាថ្មីនៅចិន គឺក្រោយពីចិនលុបចោលវិធានការកូវីដស្មើសូន្យកាលពីដើមខែធ្នូ ឆ្នាំ២០២២ កន្លងមក ជាហេតុធ្វើឱ្យកូរ៉េខាងត្បូងដាក់វិធានការពិនិត្យលើអ្នកដំណើរចិនកាលពីថ្ងៃទី២ ខែមករា រួមទាំងផ្អាកផ្តល់ទិដ្ឋាការរយៈពេលខ្លីសម្រាប់អ្នកដំណើរចិន មន្ត្រីស្ថានទូត និងកំណត់ឱ្យអ្នកធ្វើដំណើរពីចិនទាំងអស់ត្រួតរកជំងឺកូវីដមុនពេលធ្វើដំណើរ និងត្រួតនៅថ្ងៃទី១ ពេលពួកគេបានធ្វើដំណើរមកដល់អាកាសយានដ្ឋានកូរ៉េខាងត្បូង ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ៕

ប្រភព ៖ TNN World

ទៅដល់កោះកុងហើយ! មិនចូលកម្សាន្តកោះស្រឡៅ ប្រយ័ត្នស្តាយក្រោយ

0

កោះស្រឡៅជាកោះមួយដែលស្ថិតនៅ ភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុងដែលមានសហគមន៏មួយឈ្មោះថា សហគមន៏កោះស្រឡៅ ដែលមានប្រជាជនរស់នៅទីនោះប្រហែងជា ២០០ គ្រួសារជាង ហើយជាភូមិមួយដែលប្រជាពលរដ្ឋភាគច្រើនប្រកបរបរនេសាទ។May be an image of body of waterកោះស្រឡៅគឺជាតំបន់ព្រៃកោងកាងយ៉ាងស្រស់ស្អាតហើយវាក៏ជាទីជម្រករបស់ពពួកហ្វូងមច្ឆាសមុទ្រចម្រុះគ្នា ដែលបានផ្តល់ប្រយោជន៍ទៅអោយប្រជាជននៅទីនោះប្រកបរបរនេសាទជាប្រចាំថ្ងៃ។

សម្រាប់ការធ្វើដំណើរវិញ បើសិនជាចេញពីខេត្តកោះកុងត្រូវចំណាយពេលប្រហែល៣០នាទីមកផែព្រែកក្ដួចហើយបន្តដំណើរទៅតាមទូកឈើប្រហែល២៥នាទីទៀតទើបទៅដល់កោះស្រឡៅ។May be an image of nature and body of water

មកដល់កោះនេះលោកអ្នកនឹងទទួលបានអារម្មណ៍ប្លែកត្រជាក់ចិត្ត ដោយបានគយគន់ទេសភាពដ៏ស្រស់ស្អាតដូចផ្ទាំងគំនូរនៅលើកោះនេះ។

មិនតែប៉ុណ្ណោះលោកអ្នក ក៏អាចជួលទូកអ្នកនេសាទ ជិះកម្សាន្ត ស្ទួចត្រី​ និងគយគន់ថ្ងៃលិចបានថែមទៀត៕May be an image of nature and lakeMay be an image of nature and body of water

 

មកស្គាល់ស្តេចថៃមួយអង្គ ដែលធ្លាប់ចង់គាស់យកអង្គរវត្តទៅកាន់ទីក្រុងបាងកក

0

កាលពីឆ្នាំ១៨៥៩ ស្ដេចថៃ​រាមាទី​៤ ​ព្រះ​នាម​ថា មង្គត់ គ្រងគាស់យកយក​អង្គរវត្ត​​ទៅកាន់ទីក្រុងបាងកក​ ក៏ប៉ុន្តែត្រូវបរាជ័យ។Stop saying the French discovered Angkor | Alison in Cambodia

កង​ទ័ព​ថៃ​​ត្រូវ​ធ្វើ​​ដំណើរ​ទៅ​កាន់​អង្គរវត្ត និង​គាស់​យក​ផ្នែក​ខ្លះ​នៃ​ប្រាសាទ ដើម្បី​សាងសង់​ឡើង​វិញ​នៅ​លើ​​ទីតាំង​ថ្មី​ក្នុង​ទីក្រុង​បាងកក ដែល​​ឥលូវ​នេះ​​ទីតាំង​គ្រោង​ទុក​​នោះ​គឺ​​ស្ថិត​នៅ​ចំ​​​វត្ត Pathum។

ហេតុការណ៍​នេះ​​បាន​កើត​ឡើង​មួយ​ឆ្នាំមុន​​​​ដែល​អ្នក​ធម្មជាតិ​វិទូ​បារាំង​គឺ​លោក Henri Mouhot បាន​ធ្វើ​ដំណើរ​រក​ឃើញ​​ប្រាសាទ​អង្គរវត្ត​សា​ជា​ថ្មី​ឡើង​វិញ។In Cambodia, Along the Path to Something Profound - The New York Times

បេសកកម្ម​របស់​ទ័ព​ថៃ​គាស់យកប្រាសាទអង្គរវត្តត្រូវ​បរាជ័យ​ ដោយ​​ហេតុ​ថា​​ជនជាតិ​ខ្មែរ​ចេញ​ពី​ព្រៃ​​មាន​គ្នា​ប្រមាណ ៣០០​នាក់ បាន​លប​​វាយ​ប្រហារ​ ហើយ​បាន​​សម្លាប់​មេទ័ព​ថៃ​​​​​ឈ្មោះ Suphanphisarn និង​កូន​ប្រុស​របស់​​​គាត់​មួយ​រូប​ថែម​ទៀត​ផង។Angkor Wat archaeological digs yield new clues to its civilization's decline

ក្រោយមកទៀត ស្ដេច​រាមា​ទី​៤ បាន​ព្យាយាម​បង្កើត​បេសកកម្ម​​មួយ​​ទៀត ប៉ុន្តែ​ត្រូវ​បាន​​ក្រុម​ទីប្រឹក្សា​ព្រះ​អង្គ​​ផ្ដល់​យោបល់ឱ្យបញ្ឈប់ ព្រោះ​យល់​ថា ការងារ​នេះ​មាន​ភាព​លំបាក​ខ្លាំង​ណាស់ ហើយ​ណា​មួយ​រចនាសម្ព័ន្ធ​ប្រាសាទ​សក្ដិសម​​សង់​នៅ​លើ​ទឹក​ដី​ខ្មែរ​ជាង។

ជំនួសឱ្យគម្រោង​យក​អង្គរវត្ត​មកដាក់​លើ​ដី​ថៃមិនបានសម្រេច ស្ដេច​រាមា​ទី​៤ ក៏បាន​សាងសង់​​អង្គរវត្ត​ចម្លង​​តូច​មួយ​វិញ​នៅ​ក្នុង​​បរិវេណ​វត្ត​ព្រះ​កែវមរកត នៅ​បាងកក។

គួរបញ្ជាក់ផងដែរថា ប្រសិន​ស្ដេច​ថៃ​រាមា​ទី​៤ អាច​សម្រេច​គម្រោង​បម្លាស់​ទីតាំង​​​អង្គរវត្ត នោះ​បច្ចុប្បន្ន​ប្រាសាទ​បុរាណ​​ដ៏​អស្ចារ្យ​របស់​ជនជាតិ​ខ្មែរ​នឹង​ត្រូវ​ស្ថិត​នៅ​ជាប់​​ផ្សារ​ទំនើប CentralWorld នៃ​ទឹក​ដី​ទីក្រុង​បាងកក​មិន​ខាន៕

ប្រភព៖ Khaosod

ប៉ូលិសហុងកុងចាប់ហាងលក់ម្ហូបធ្វើពីសាច់ឆ្កែ និងឆ្មា

0

ហុងកុង ៖ ប៉ូលិសហុងកុងសហការជាមួយភ្នាក់ងារកសិកម្ម នេសាទ និងអភិរក្ស រួមទាំងនាយកដ្ឋានអនាម័យ ចំណីអាហារ និងបរិស្ថានហុងកុង បានឆ្មក់ចូលក្នុងភោជនីយដ្ឋាន Yau Ma Tei បន្ទាប់ពីមានគេប្តឹងថា ភោជនីយដ្ឋាននេះលួចយកសាច់ឆ្កែ និងឆ្មា មកធ្វើម្ហូបលក់ឱ្យភ្ញៀវ ។

មន្ត្រីកសិកម្ម នេសាទ និងអភិរក្សនិយាយថា ពួកគេបានរឹបអូសសាច់ក្លាស្សេទឹកកកក្នុងភោជនីយដ្ឋាន Yau Ma Tei បានមួយចំនួន ហើយនឹងយកសាច់នេះទៅពិនិត្យបន្ថែមទៀត ។ បើពិនិត្យឃើញថា វាជាសាច់ឆ្កែ ឬសាច់ឆ្មានោះ ប៉ូលិសនឹងចាត់ការភោជនីយដ្ឋាននេះតាមច្បាប់ ។Hong Kong Executive Loses $764,000 in Bitcoin Scam for 3-Month Kitten

រីឯមន្ត្រីមកពីនាយកដ្ឋានអនាម័យ ចំណីអាហារ និងបរិស្ថាន និយាយថា នឹងប្រមូលភស្តុតាងបន្ថែមទៀត និងពិនិត្យមើលថា តើភោជនីយដ្ឋាន Yau Ma Tei មានលិខិតអនុញ្ញាតឱ្យប្រកបអាជីវកម្មឬអត់ ។

យោងតាមច្បាប់ការពារសត្វចិញ្ចឹមរបស់ហុងកុងចែងថា ហាមឃាត់បុគ្គលណាម្នាក់សម្លាប់ឆ្កែ ឬឆ្មា ដើម្បីយកសាច់មកលក់ ឬយកសាច់មកចម្អិនធ្វើម្ហូបអាហារ ហើយអ្នករំលោភច្បាប់នឹងជាប់គុករយៈពេល៦ខែ និងពិន័យជាប្រាក់ចំនួន៥.០០០ដុល្លារហុងកុង ។Hong Kong shop raided on suspicion of selling dog and cat meat - Hong Kong  Free Press HKFP

ការនាំកម្លាំងឆ្មក់ចូលចាប់លើកនេះ ដោយសារគេរាយការណ៍មកប៉ូលិស និងមានភស្តុតាងពីការជជែកគ្នាតាមរយៈ WeChat ដែលអះអាងថា អតិថិជនអាចកុម្មង់ទិញសាច់ឆ្កែ និងឆ្មា រួមទាំងផលិតផលក្នុងស្រុកផ្សេងទៀតបាន ដែលគេនឹងបញ្ជូនពីក្រុង Kaiping ទៅកាន់ហុងកុង ។ ការរាយការណ៍បញ្ជាក់ទៀតថា ភោជនីយដ្ឋាន Yau Ma Tei មានលក់សាច់ឆ្កែ និងឆ្មាចម្អិនរួចក្នុងតម្លៃ១០០ដុល្លារ/១ក្បាល ។

ចំណែកភោជនីយដ្ឋាននៅក្បែរនោះនិយាយថា ពួកគេមិនដឹងពីមុនមកទេថា ភោជនីយដ្ឋាន Yau Ma Tei លក់ម្ហូបធ្វើពីសាច់ឆ្កែ និងឆ្មា ហើយគិតរហូតមកថា ភោជនីយដ្ឋាននេះលក់សាច់មាន់ ៕Hong Kong shop under investigation over suspected sale of cat, dog meat for  food | South China Morning Post

ប្រភព ៖ beartaiBRIEF

អាមេរិកបាញ់វត្ថុចម្លែកថ្មីមួយទៀតហោះនៅជិតព្រំដែនកាណាដា

0

សហរដ្ឋអាមេរិក ៖ អាមេរិកបានបាញ់ទម្លាក់វត្ថុចម្លែកថ្មីមួយទៀតដែលហោះនៅដែនអាកាសរដ្ឋអាឡាស្កា បណ្តាលឱ្យវាធ្លាក់ក្នុងទឹកជិតព្រំដែនប្រទេសកាណាដា ប៉ុន្តែមិនបានបញ្ជាក់ថា អ្នកណាវាម្ចាស់ទេ ហើយក៏មិនដឹងថា វាជាបាឡុងឬអត់ ។Statement by John Kirby, Pentagon Press Secretary, on New START - U.S.  Embassy in Ukraine

អ្នកនាំពាក្យសេតវិមានអាមេរិក លោក John Kirby បានថ្លែងកាលពីថ្ងៃទី១០ ខែកុម្ភៈថា យន្តហោះចម្បាំងប្រភេទ F-22 របស់អាមេរិក បានប្រើកាំជ្រួច AIM-9X Sidewinder បាញ់ទៅលើវត្ថុចម្លែកដែលហោះក្នុងកម្ពស់ខ្ពស់នោះ វាមានទំហំស្មើនឹងរថយន្តតូច ហោះនៅលើដែនអាកាសរដ្ឋអាឡាស្កា ។ ចំណែកព័ត៌មានលម្អិតពីវត្ថុនេះ គេនៅមិនទាន់ដឹងច្បាស់ទេ ប៉ុន្តែអាមេរិកគិតថា នឹងអាចប្រមូលកម្ទេចកម្ទី ក្រោយពីវាធ្លាក់ក្នុងដែនទឹករបស់អាមេរិក ។

លោក John Kirby បន្តថា នៅមិនទាន់ច្បាស់ទេថា វត្ថុនេះហោះមកពីណា ហើយអ្នកណាជាម្ចាស់របស់វា ។ លោកថ្លែងថា ៖ «វាហោះក្នុងកម្ពស់ប្រមាណ៤ម៉ឺនហ្វីត ហើយគេបាញ់វាធ្លាក់មកក្នុងភាគឦសានរដ្ឋអាឡាស្កា នៅជិតព្រំដែនប្រទេសកាណាដា ហើយគ្មានមនុស្សនៅលើវត្ថុនេះទេ» ។Did you know the AIM-9X Air-To-Air Missile is able to strike Moving Ground  Targets? - The Aviation Geek Club

មុននេះ កាលពីថ្ងៃទី៤ ខែកុម្ភៈ កន្លងមក អាមេរិកបានបាញ់បាឡុងស៊ើបការណ៍របស់ចិនធ្លាក់ ខណៈវាហោះលើដែនអាកាសរបស់អាមេរិកជាច្រើនថ្ងៃនៅភាគខាងត្បូងរដ្ឋ Carolina ។ ភ្នាក់ងារប្រមូលកម្ទេចបាឡុងរកឃើញថា វាបានបំពាក់ដោយឧបករណ៍អេឡិចត្រូនិកសម្រាប់ទំនាក់ទំនងគ្នាឆ្លងទ្វីប ។ ប៉ុន្តែសម្រាប់វត្ថុចម្លែកដែលអាមេរិកបាញ់ទម្លាក់ជាថ្មីនេះ លោក John Kirby មិនបានបញ្ជាក់ថា វាជាបាឡុងឬអត់ ដោយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានបញ្ជាឱ្យបាញ់ទម្លាក់កាលពីព្រឹកថ្ងៃទី១០ ខែកុម្ភៈ កន្លងមក ៕

ប្រភព ៖ TNN World

ចង់ឲ្យថ្ងៃមង្គលការកាន់តែពិសេស ភ្ញៀវចូលរួមសប្បាយចិត្តខ្លាំងសាកអនុវត្តតាមតិចនិកទាំងនេះ

0

រៀបការ ជាថ្ងៃពិសេសមួយសម្រាប់កូនកម្លោះក្រមុំ។ ម្យ៉ាងទៀត ក៏ជាពេលសំខាន់ជួយបង្កើតពេលវេលាល្អៗរវាងម្ចាស់ដើមការ និងអ្នកចូលរួមផងដែរ។ ដូច្នេះ ដើម្បីបង្កើតពិធីដ៏សំខាន់នេះឲ្យកាន់តែស្ថិតនៅក្នុងការចងចាំ អ្នកត្រូវរៀបចំគន្លឹះមួយចំនួនសម្រាប់មង្គលការរបស់អ្នក។
១. ស្វាគមន៍ដោយភាពកក់ក្ដៅ
ចំណាប់អារម្មណ៍ដំបូងដែលកើតឡើងសម្រាប់ភ្ញៀវពេលមកដល់រោងការ អ្នកគួររៀបចំដោយហុចនូវកាដូសម្រាប់ភ្ញៀវ ជាមួយស្នាមញញឹមដែលធ្វើឲ្យអ្នកចូលរួមក៏រីករាយផងដែរ។ បដិសណ្ឋាកិច្ចគឺជារឿងសំខាន់សម្រាប់កូនកម្លោះកូនក្រមុំ ដែលគួរយកចិត្តទុកដាក់ជាពិសេស ហើយនេះក៏ជាការបើកឆាកដំបូងដែលអ្នកត្រូវតែធ្វើឲ្យខានតែបានដល់ភ្ញៀវដែលចូលរួម។How to Plan the Most Fabulous Wedding of 2022២. ការបម្រើម្ហូបអាហារការយកចិត្តទុកដាក់បន្ទាប់ទៀត គឺម្ហូបអាហារសម្រាប់ភ្ញៀវ។ ទាំងទឹក បង្អែម សុរា និងគ្រប់ម្ហូបអាហារគួរផ្ដល់ឲ្យបានគ្រប់គ្រាន់តាមចំនួនដែលភ្ញៀវអង្គុយតាមតុនីមួយៗ។ មួយទៀត ចំពោះរសជាតិអាហារក៏ត្រូវសម្រិតសម្រាំងពីចុងភៅល្អៗដែរ ព្រោះបើអាហារហូបមិនកើត ភ្ញៀវនឹងរិះគន់មិនខាន។
៣. គោរពតាមពេលវេលាកំណត់
កម្មវិធីនីមួយៗដែលបានកំណត់ក្នុងពិធីមង្គលការ គួរតែធ្វើឡើងដោយគោរពតាមពេលវេលាត្រឹមត្រូវ។ កម្មវិធីខ្លះទម្រាំធ្វើយូរពេក អាចបណ្ដាលឲ្យភ្ញៀវចូលរួមដែលរវល់នឹងខកចិត្ត ដូច្នេះអ្នកគួររៀបចំតាមការកំណត់ឲ្យត្រឹមត្រូវពេលវេលា។ ប្រការនេះនឹងជួយបង្កើនចំណាប់អារម្មណ៍ដល់ភ្ញៀវកិត្តិយសផងដែរ។Top Trends for Weddings in 2023៤. ការជជែកលេង និងផ្ដល់ភាពស្និទ្ធស្នាល
រឿងចុងក្រោយដែលសំខាន់បំផុត ដែលអ្នកមិនត្រូវភ្លេចគឺការចេះសម្របសម្រួលដល់អ្នកចូលរួមកុំឲ្យមានអារម្មណ៍ឯកា គឺម្ចាស់ដើមការត្រូវនិយាយលេង សួរនាំ១ -២ សំនួរទៅភ្ញៀវ។ ថ្វីដ្បិតកូនកម្លោះក្រមុំរវល់ក៏ពិតមែន តែអ្នកគួរប្រាប់សាច់ញាតិរបស់អ្នកឲ្យចេះនិយាយលេង សួរនាំភ្ញៀវថារសជាតិអាហារយ៉ាងណាដែរ ឬ ជល់កែវបន្តិចបន្តូចតាមដែលអាចធ្វើបាន ខណៈភ្ញៀវកំពុងហូបនៅតុ។ សកម្មភាពនេះនឹងជួយបង្កើតភាពស្និទ្ធស្នាល អនុស្សាវរីយ៍ល្អប្រសើរសម្រាប់មង្គលការនេះ។

កុំភ្លេចយកគន្លឹះទាំងនេះទៅអនុវត្ត ដើម្បីឲ្យអាពាហ៍ពិពាហ៍របស់អ្នកប្រព្រឹត្តទៅដោយភាពរីករាយ។ ការសប្បាយរីករាយរបស់ភ្ញៀវដែលចូលរួម ក៏ជាចំណែកមួយជួយឲ្យកូនកម្លោះក្រមុំពេញដោយស្នាមញញឹមដូចគ្នា៕