សហរដ្ឋអាមេរិក ៖ អាមេរិកបានបាញ់ទម្លាក់វត្ថុចម្លែកថ្មីមួយទៀតដែលហោះនៅដែនអាកាសរដ្ឋអាឡាស្កា បណ្តាលឱ្យវាធ្លាក់ក្នុងទឹកជិតព្រំដែនប្រទេសកាណាដា ប៉ុន្តែមិនបានបញ្ជាក់ថា អ្នកណាវាម្ចាស់ទេ ហើយក៏មិនដឹងថា វាជាបាឡុងឬអត់ ។Statement by John Kirby, Pentagon Press Secretary, on New START - U.S.  Embassy in Ukraine

អ្នកនាំពាក្យសេតវិមានអាមេរិក លោក John Kirby បានថ្លែងកាលពីថ្ងៃទី១០ ខែកុម្ភៈថា យន្តហោះចម្បាំងប្រភេទ F-22 របស់អាមេរិក បានប្រើកាំជ្រួច AIM-9X Sidewinder បាញ់ទៅលើវត្ថុចម្លែកដែលហោះក្នុងកម្ពស់ខ្ពស់នោះ វាមានទំហំស្មើនឹងរថយន្តតូច ហោះនៅលើដែនអាកាសរដ្ឋអាឡាស្កា ។ ចំណែកព័ត៌មានលម្អិតពីវត្ថុនេះ គេនៅមិនទាន់ដឹងច្បាស់ទេ ប៉ុន្តែអាមេរិកគិតថា នឹងអាចប្រមូលកម្ទេចកម្ទី ក្រោយពីវាធ្លាក់ក្នុងដែនទឹករបស់អាមេរិក ។

លោក John Kirby បន្តថា នៅមិនទាន់ច្បាស់ទេថា វត្ថុនេះហោះមកពីណា ហើយអ្នកណាជាម្ចាស់របស់វា ។ លោកថ្លែងថា ៖ «វាហោះក្នុងកម្ពស់ប្រមាណ៤ម៉ឺនហ្វីត ហើយគេបាញ់វាធ្លាក់មកក្នុងភាគឦសានរដ្ឋអាឡាស្កា នៅជិតព្រំដែនប្រទេសកាណាដា ហើយគ្មានមនុស្សនៅលើវត្ថុនេះទេ» ។Did you know the AIM-9X Air-To-Air Missile is able to strike Moving Ground  Targets? - The Aviation Geek Club

មុននេះ កាលពីថ្ងៃទី៤ ខែកុម្ភៈ កន្លងមក អាមេរិកបានបាញ់បាឡុងស៊ើបការណ៍របស់ចិនធ្លាក់ ខណៈវាហោះលើដែនអាកាសរបស់អាមេរិកជាច្រើនថ្ងៃនៅភាគខាងត្បូងរដ្ឋ Carolina ។ ភ្នាក់ងារប្រមូលកម្ទេចបាឡុងរកឃើញថា វាបានបំពាក់ដោយឧបករណ៍អេឡិចត្រូនិកសម្រាប់ទំនាក់ទំនងគ្នាឆ្លងទ្វីប ។ ប៉ុន្តែសម្រាប់វត្ថុចម្លែកដែលអាមេរិកបាញ់ទម្លាក់ជាថ្មីនេះ លោក John Kirby មិនបានបញ្ជាក់ថា វាជាបាឡុងឬអត់ ដោយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានបញ្ជាឱ្យបាញ់ទម្លាក់កាលពីព្រឹកថ្ងៃទី១០ ខែកុម្ភៈ កន្លងមក ៕

ប្រភព ៖ TNN World