ប្រទេសថៃ ៖ លោក វិធីត សារីតឌិឆ័យកុល អគ្គលេខាធិការរងផ្នែកចំណីអាហារ និងឱសថ បានថ្លែងថា នៅថ្ងៃបុណ្យនៃក្តីស្រឡាញ់ ១៤ ខែកុម្ភៈ ជាពេលដែលមនុស្សភាគច្រើនផ្តល់ភាពសំខាន់ដើម្បីបង្ហាញពីក្តីស្រឡាញ់តាមវិធីផ្សេងៗ ។ ដូច្នេះ គូស្នេហ៍ជាច្រើនគូបានបង្ហាញក្តីស្រឡាញ់ដោយការរួមភេទក្នុងថ្ងៃ១៤ កុម្ភៈ ។

គណៈកម្មការចំណីអាហារ និងឱសថសង្កេតឃើញថា ការរួមភេទភាគច្រើនមិនបានការពារខ្លួនទេ ឬបញ្ហាការប្រើប្រាស់ស្រោមអនាម័យមិនត្រឹមត្រូវតាមស្តង់ដារ ដែលជាផ្នែកមួយបណ្តាលឱ្យប្រថុយនឹងការឆ្លងជំងឺផ្សេងៗ និងការមានផ្ទៃពោះមិនបានត្រៀមខ្លួនមុន ។ វិធីការពារងាយៗ ហើយត្រូវធ្វើមុនគេនោះ គឺការប្រើស្រោមអនាម័យឱ្យបានត្រឹមត្រូវ ។Premium Photo | A couple of thai high school students smile while going  through the woods with a book in their hands, guy and girl outdoors.

គេចាត់ទុកថា ស្រោមអនាម័យជាឧបករណ៍វេជ្ជសាស្ត្រ ដែលត្រូវមានលិខិតអនុញ្ញាត ឬព័ត៌មានលម្អិតប្រាប់ពីការផលិត ឬការនាំចូល ។ តាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលថៃ ឆ្នាំ២០១៣ ថា ស្រោមអនាម័យត្រូវមានស្តង់ដារ ឬ ISO 4074 : 2015 ខណៈវាជាឧបករណ៍ពន្យារកំណើតដែលគេនិយមប្រើបំផុត ។

បច្ចុប្បន្ន ស្រោមអនាម័យមានច្រើនបែបច្រើនយ៉ាង ដូចជា មានទំហំស្តើង ច្រើនពណ៌ ច្រើនក្លិន និងផ្ទៃខុសៗគ្នា ដើម្បីបំពេញតម្រូវការ និងចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់ ។ ស្រោមអនាម័យអាចការពារការមានផ្ទៃពោះដោយមិនបានត្រៀមខ្លួនមុន និងបង្ការការឆ្លងមេរោគអេដស៍ និងជំងឺកាមរោគផ្សេងៗតាមរយៈការរួមភេទ ។

លោក វិធីត បន្ថែមថា ពលរដ្ឋគួរតែជ្រើសរើសទិញស្រោមអនាម័យមានលិខិតអនុញ្ញាត ឬព័ត៌មានលម្អិតប្រាប់ពីការផលិត និងវិធីប្រើប្រាស់ត្រឹមត្រូវ ។ មុននឹងទិញ ត្រូវសង្កេតមើលថ្ងៃខែផលិត និងថ្ងៃផុតសុពលភាព ដោយប្រើឱ្យសមស្របនឹងទំហំអវៈយវៈភេទ ហើយពាក់ស្រោមតែមួយជាន់ប៉ុណ្ណោះ ព្រោះការពាក់ច្រើនជាន់នឹងបណ្តាលឱ្យកកិត និងរហែកបាន ។ ក្រៅពីនេះ មិនគួរប្រើប្រាស់ប្រេងលាបស្បែក ឡេ ឬប្រេង Jelly ជំនួសប្រេងរអិលទេ ព្រោះស្រោមអនាម័យនឹងខូចប្រសិទ្ធភាព និងងាយរហែក ។

លើសពីនេះ អ្នកប្រើប្រាស់ត្រូវទុកដាក់វាឱ្យត្រឹមត្រូវដើម្បីរក្សាប្រសិទ្ធភាពខ្ពស់បំផុត គឺទុកនៅទីកន្លែងស្ងួត ត្រជាក់ និងមិនត្រូវកំដៅថ្ងៃ ។ ម្យ៉ាងទៀត មិនគួរទុកស្រោមអនាម័យនៅក្នុងរថយន្តទេ ព្រោះវាមានសីតុណ្ហភាពខ្ពស់នៅពេលថ្ងៃ ហើយក៏មិនគួរទុកវាក្នុងកាបូបលុយ ឬហោប៉ៅខោក្រោយទេ ព្រោះការសង្កត់នឹងធ្វើឱ្យវាធ្លាយ ឬរហែក ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJxKS-tGEvz2VsIY7o4_QBtmFyX_IfdFyZcxpDI4dGOWotSJC7gEDCmjEYF2FkRLf0oWBPuqyMS-iZSl9BeX3rq4V-WUiwvtJJL8nArcnEsXf97TtAp1NrITWMAuiR3gDYEzYkLoNzC4rtiFf2sko_s5_HrQcoNRDRAgRWNVd_c0MpCZJMtFz014bt/s1280/photo_2023-02-11_16-28-01.jpg

ប្រភព ៖ MGR Infographics