ភ្នាក់ងារស្រាវជ្រាវសេដ្ឋកិច្ចជាតិ (National Bureau of Economic Research) បានធ្វើការសិក្សារឿង «ការចំណេញពេលវេលា នៅពេលធ្វើការពីផ្ទះ» (Time Savings When Working from Home) ដែលពួកគេបានធ្វើការស្ទង់មតិ និងប្រមូលទិន្នន័យពី២៧ប្រទេសទូទាំងពិភពលោកឃើញថា បើបុគ្គលិកបំពេញការងារនៅផ្ទះ ពួកគេនឹងអាចចំណេញពេលវេលាក្នុងការធ្វើដំណើរជាមធ្យម៧២នាទី/១ថ្ងៃ ។Work From Home Tips To Stay Motivated

ពួកគេបានសម្ភាសន៍ជាមួយបុគ្គលិកធ្វើការពេញម៉ោង ដែលមានអាយុពី២០ឆ្នាំ-៥៩ឆ្នាំ មកពី២៧ប្រទេសទូទាំងពិភពលោក ។ តាមការស្ទង់មតិឃើញថា នៅឆ្នាំ២០២១ នៅពេលពួកគេត្រូវបំពេញការងារនៅផ្ទះ នឹងអាចចំណេញពេលក្នុងការធ្វើដំណើរប្រមាណ២ម៉ោង/១សប្តាហ៍ ហើយនៅឆ្នាំ២០២២ នឹងចំណេញពេលប្រមាណ១ម៉ោង/១សប្តាហ៍ ដោយសារពេលនោះ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានធូរស្រាលច្រើន ហើយក្រុមហ៊ុនជាច្រើនបានហៅបុគ្គលិកត្រឡប់មកធ្វើការនៅការិយាល័យវិញ ។

ក្រៅពីនេះ ការស្ទង់មតិបង្ហាញទៀតថា បុគ្គលិក៤០% យកពេលវេលានៅសល់របស់ពួកគេទៅបំពេញការងារបន្ថែម (ទាំងការងារសំខាន់ និងការងារបន្ថែម) រីឯ៣៤% ទៀតថា ពួកគេអាចមានពេលសម្រាក និងជជែកគ្នាលេង ខណៈ១១% ថា យកពេលទៅថែទាំកូនៗរបស់ខ្លួន ។Extreme loneliness or the perfect balance? How to work from home and stay  healthy | Health & wellbeing | The Guardian

សម្រាប់ព័ត៌មានលម្អិតរបស់ប្រទេសនីមួយៗ ការស្ទង់មតិបង្ហាញថា អ្នកឆ្លើយតបនៅប្រទេសចិនបានចំណេញពេលវេលាធ្វើដំណើរច្រើនបំផុត គឺ១០២នាទី/១ថ្ងៃ បន្ទាប់មកគឺ ជប៉ុនចំណេញពេល១០០នាទី/១ថ្ងៃ ហើយចុងក្រោយ ឥណ្ឌាចំណេញបាន៩៩នាទី/១ថ្ងៃ ។ អ្នកឆ្លើយតបនៅចិនដែលចំណេញពេលលើសប្រទេសនានា គឺដោយសារវិធានការកូវីដស្មើសូន្យរបស់រដ្ឋាភិបាលចិន ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ ។

ចំណែកអាមេរិកវិញ បុគ្គលិកអាចចំណេញពេលធ្វើដំណើរ៥៥នាទី/១ថ្ងៃ ដោយអ្នកឆ្លើយតបប្រើពេលនៅសល់របស់ខ្លួនទៅបំពេញការងារមួយទៀត ខណៈ៤២% ឆ្លើយថា យកពេលទៅសម្រាក និងមើលទូរទស្សន៍ អានសៀវភៅ និងហាត់ប្រាណ ជាដើម ។Digital Artist Contemplates During Coffee Break In His Home Office Stock  Photo - Download Image Now - iStock

នៅពេលជំងឺកូវីដបានធូរស្រាល ក្រុមហ៊ុនជាច្រើនបានហៅបុគ្គលិករបស់ខ្លួនត្រឡប់មកបំពេញការងារនៅការិយាល័យវិញ ធ្វើឱ្យកើតភាពចម្រូងចម្រាសកាន់តែច្រើនរវាងចៅហ្វាយនាយ និងបុគ្គលិក ហើយមានការលាឈប់ពីការងារ ក្នុងករណីមិនអាចចរចាសុំធ្វើការពីផ្ទះបន្តទៀត ។

ក្រុមស្រាវជ្រាវមិនអាចកំណត់បានថា ការបំពេញការងារនៅការិយាល័យល្អបំផុត ឬការបំពេញការងារនៅផ្ទះល្អបំផុត ប៉ុន្តែតាមការស្ទង់មតិនេះបង្ហាញថា ការបំពេញការងារនៅផ្ទះ ចៅហ្វាយនាយនឹងអាចសន្សំថ្លៃចំណាយបានច្រើនលើការថែទាំការិយាល័យ, ទទួលលទ្ធផលការងារបានច្រើនពីបុគ្គលិក ហើយដូចគ្នានេះ បុគ្គលិកក៏មានក្តីសុខច្រើនឡើង ហើយកូនៗរបស់គេក៏ទទួលបានប្រយោជន៍ដូចគ្នាដែរ ៕

ប្រភព ៖ beartaiBRIEF