Home Blog Page 1843

ហូឡង់ហាមឃាត់ការជក់កញ្ឆាក្នុងតំបន់ Red Light

0

ប្រទេសហូឡង់ ៖ ទីក្រុងអាំស្ទែរដាំ ប្រទេសហូឡង់ បានចេញច្បាប់ហាមឃាត់ការជក់កញ្ឆានៅតាមផ្លូវក្នុងតំបន់ Red Light ព្រមទាំងចេញច្បាប់ផ្សេងៗដើម្បីកែលម្អគុណភាពរស់នៅរបស់ពលរដ្ឋនៅទីក្រុងអាំស្ទែរដាំផងដែរ ដោយនឹងអនុវត្តចាប់ពីខែឧសភា ឆ្នាំ២០២៣ តទៅ ។

មន្ត្រីនៅក្រុងអាំស្ទែរដាំបានប្រកាសកាលពីថ្ងៃទី១០ ខែកុម្ភៈ ថា បានចេញច្បាប់ហាមជក់កញ្ឆានៅតាមផ្លូវក្នុងតំបន់ Red Light (តំបន់ប្រកបរបរផ្លូវភេទ) ព្រមទាំងច្បាប់ផ្សេងៗដូចជា ភោជនីយដ្ឋាន និងបារ ត្រូវបិទនៅម៉ោង២រសៀល សម្រាប់ថ្ងៃសុក្រ និងថ្ងៃសៅរ៍ ។ លើសពីនេះ គេមិនអនុញ្ញាតឱ្យភ្ញៀវទេសចរថ្មីចូលទៅកាន់ទីក្រុង នៅក្រោយម៉ោង១រសៀលទេ ហើយនារីបម្រើផ្លូវភេទត្រូវបិទហាងរបស់ខ្លួននៅម៉ោង៣រសៀលផងដែរ ។Let Amsterdam Red Light District tours continue, group says | CNN

ច្បាប់នេះមានគោលដៅដើម្បីកែលម្អគុណភាពរស់នៅរបស់ពលរដ្ឋក្នុងតំបន់ ដែលពួកគេរអ៊ូថា ភ្ញៀវទេសចររំខានការរស់នៅរបស់ពួកគេ ។ សារព័ត៌មានក្នុងប្រទេសរាយការណ៍ថា សមាជិកសភាភាគច្រើនបានគាំទ្រការចេញច្បាប់ថ្មីនេះ ដើម្បីកាត់បន្ថយការរំខានដល់ពលរដ្ឋនៅទីនេះ ។

បច្ចុប្បន្ន ការលក់ស្រា និងកាហ្វេនៅតាមហាងនានាក្នុងតំបន់ Red Light គឺខុសច្បាប់ចាប់ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃអាទិត្យ វេលាម៉ោង៤ល្ងាច ។ សភានឹងស្នើឱ្យអ្នកលក់ទាំងនេះយកស្រារបស់ខ្លួនចេញពីមុខហាង ឬលាក់មិនឱ្យគេឃើញក្នុងពេលវេលាកំណត់ខាងលើ ខណៈការផឹកស្រានៅទីសាធារណៈ គឺជាការខុសច្បាប់នៅទីក្រុងអាំស្ទែរដាំ ។Amsterdam looking to ban red light district windows and ask customers to  book a different way

អាំស្ទែរដាំ ជាទីក្រុងល្បីល្បាញមួយក្នុងការលក់កាហ្វេកញ្ឆា ខណៈទីក្រុងនេះអាចទាក់ទាញភ្ញៀវទេសចរជាច្រើនលាននាក់ក្នុង១ឆ្នាំៗ ប៉ុន្តែពលរដ្ឋក្នុងតំបន់និយាយថា វាទាក់ទាញឱ្យមានអ្នកជួញដូរគ្រឿងញៀន ការសេពគ្រឿងញៀន និងផឹកស្រានៅតាមផ្លូវ ដែលធ្វើឱ្យទីក្រុងមានឧក្រិដ្ឋកម្មកាន់តែច្រើន ។

ស្ថិតនៅក្រោមច្បាប់បច្ចុប្បន្ន គេចាត់ទុកថា ជាបទល្មើសព្រហ្មទណ្ឌសម្រាប់ការគ្រប់គ្រង ការផលិត ឬចែកចាយគ្រឿងញៀន ។ ប៉ុន្តែគេនៅតែអនុញ្ញាតឱ្យហាងនានា ឬហៅថា «coffee shop» អាចលក់កញ្ឆាបាននៅក្រោមលក្ខខណ្ឌតឹងតែង ហើយលក្ខខណ្ឌ១ក្នុងចំណោមលក្ខខណ្ឌទាំងអស់ គឺមិនបង្កការរំខានដល់អ្នកដទៃ ។ រដ្ឋាភិបាលហូឡង់បានបញ្ជាទៅកាន់ហាងទាំងនេះ ហាមអញ្ជើញអ្នកញៀនថ្នាំមកពីបរទេស ៕Red Light District Amsterdam: Nightlife | Prices | Windows [2023] ប្រភព ៖ TNN World

អភិបាលខេត្តតាកែវ ដាក់បទបញ្ជាដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវធ្វើយ៉ាងណាបង្រ្កាបក្រុមក្មេងទំនើង ឱ្យបានជាដាច់ខាត

0

ភ្នំពេញ៖ អភិបាលខេត្តតាកែវ លោក អ៊ូច ភា បានដាក់បទបញ្ជាដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវធ្វើយ៉ាងណា បង្រ្កាប ក្រុមក្មេងទំនើង និងក្រុមចោលួច ចោឆក់ ឱ្យបានជាដាច់ខាត។

ការចេញបទបញ្ជានេះ បន្ទាប់ពីមានការរិះគន់ពីសំណាក់មហាជននៅតាមបណ្តាញសង្គម និងនៅតាមទីសាធារណនានា ថាមានបញ្ហាអសកម្មកើតឡើងជាហូរហែរនាពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPlW776msxf5NsL3YqkOgVXmdZLvPCEigvxNSmlPgL7sBetthVsgMActC442YREU2Y50ezxjV3cqDXrHU4BTKzI6kccF07CekJNwwJKPCnNYopTV8FLnn9tDZ_Du-33UELd_FZwRWWNIlSwI345-kpMo700h0FLeX92HNV9JZG6VvQSRVfLuvjrHan/s838/photo_2023-02-11_01-56-23%20(2).jpg

ជាពិសេសករណីក្មេងសិស្សសាលាមួយក្រុម រួមគ្នាកាប់សម្លា.ប់យុវជនម្នាក់ស្លា.ប់ក្នុងថ្លុកឈា.ម យ៉ាងអណោចអធម៌ ហើយពួកក្មេងទំនើងទាំងនោះនៅតែសើចសប្បាយ ដូចគ្មានបញ្ហាអ្វីកើត បើទោះបីជាសមត្ថកិច្ចចាប់ខ្លួនពួកគេបញ្ជូនទៅពន្ធនាគារក៏ដោយ។ សកម្មភាពបែបនេះ នាំឱ្យមានការផ្សព្វផ្សាយមិនល្អពីខេត្តតាកែវ នៅ តាមបណ្ដាញសង្គមហ្វេសប៊ុក។

នៅក្នុងកិច្ចប្រជុំមួយនាថ្ងៃ៩ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តមអភិបាលខេត្តបានថ្លែងថា សមត្ថកិច្ចនគបាល និងកម្លាំងកងរាជអាវុធហត្ថត្រូវពង្រឹងឡើងវិញដើម្បីធ្វើយ៉ាងណារក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈដោយត្រូវបង្រ្កាប ឱ្យបានចំពោះ ក្រុមបងតូចបងធំ និងក្រុមចោរលួច-ឆក់ប្លន់ ក្រុមប្រើប្រាស់គ្រឿងញៀន អ្នកជួញដូរ គ្រឿងញៀនត្រូវរួមសហការគ្នាទប់ស្កាត់ ចំពោះបញ្ហាទាំងអស់នេះ ហើយកម្លាំងសមត្ថកិច្ចត្រូវល្បាតឱ្យបានជាប់ជាប្រចាំនៅពេលយប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJk4maz5Nj5OCpgy3ojT0UWc9WpHGi6SO_U5jOAaAAzfN_AOjruaNbr42B1e1h1UVWKQcI30vO2qz40dg8lXsmFTMTCMd4lONCaKVvFBm2UdO6z7q7H3-fytjtjSEFizKYRX1e2Q1dKMBfbYxXNYvwefEUDzaYwvUQTcwTG-foXE5hRMSIVXX8M5cU/s721/photo_2023-02-11_01-56-23.jpg

គួរបញ្ជាក់ផងដែរថា មួយរយៈពេលកន្លងទៅនេះ នៅតាមបណ្ដាញសង្គមហ្វេសប៊ុក បាននាំគ្នាបង្ហោះពីសកម្មភាពក្រុមចោរលួច ចោរឆក់និងក្រុមក្មេងទំនើងដេញកាប់គ្នា នៅក្នុងខេត្តតាកែវ ហើយត្រូវបានប្រជាពលរដ្ឋយកទៅបង្ហោះលើបណ្តាញសង្គមយ៉ាងផុលផុសនិងបានប៉ះពាល់ដល់មុខមាត់ខេត្ត ជាពិសេសបានបង្កឱ្យមានការភ័យខ្លាចដល់ បងប្អូនប្រជាពលរដ្ឋ ឬភ្ញៀវទេសចរ ដែលមានបំណងចង់ទៅលេងកម្សាន្ដនៅខេត្តមួយនេះ៕

ថៃកំណត់គោលដៅកាត់បន្ថយចំនួនកុមារស្លាប់ដោយសារលង់ទឹក

0

ប្រទេសថៃ ៖ លោក តារ៉េត កាសាន់ណៃ រ៉ាវីវង្ស អគ្គនាយកនៃនាយកដ្ឋានត្រួតពិនិត្យជំងឺ ថ្លែងថា ការលង់ទឹក គឺជាបញ្ហាសុខភាពសាធារណៈសំខាន់សម្រាប់ប្រទេសថៃ និងពិភពលោក ។ សម្រាប់ពិភពលោក អង្គការសហប្រជាជាតិបានផ្តល់ភាពសំខាន់លើវិធីការពារការលង់ទឹក រហូតដល់មានការឯកភាពគ្នាក្នុងការពារការលង់ទឹក កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ។

តាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកបង្ហាញថា ការលង់ទឹក គឺជាបញ្ហាសុខភាពសាធារណៈទូទាំងពិភពលោក ជាពិសេស នៅក្នុងក្រុមកុមារអាយុក្រោម១៥ឆ្នាំ គឺជាមូលហេតុនៃការស្លាប់លំដាប់ទី២ បន្ទាប់ពីជំងឺរលាកស្រោមខួរ ។ នៅក្នុងមួយឆ្នាំៗ ប្រទេសទូទាំងពិភពលោកមានអ្នកលង់ទឹកស្លាប់ចំនួន៣៧ម៉ឺន២ពាន់នាក់ ក្នុងនោះកុមារអាយុក្រោម១៥ឆ្នាំ មានចំនួន១៤ម៉ឺន៦ពាន់នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEklOay5gMNvTTwPPyPiVE3UrOjtCoCOqvmRHgOoSGQ09sPvSxrAI9XGaZK6fmy8Ju1_ZDAh2YBH8G8upEBpL2jBZ_0UWfH4eIqkV3lxNXxI6HstfKNcoioJkGqj4o9tlzg6iLzzM0ML-1LN3MIbyI8lN2QA7_UmTWeeYDRHQ3jQ5K7mFJWlMU4SzX/s600/photo_2023-02-11_10-21-34%20(2).jpg

ចំណែកប្រទេសថៃ តាមទិន្នន័យពីសំបុត្រមរណភាពក្នុងរយៈពេល១០ឆ្នាំកន្លងមក (ឆ្នាំ២០១២ ដល់ឆ្នាំ២០២១) មានអ្នកស្លាប់ដោយសារលង់ទឹកចំនួន៣៥.៩១៥នាក់ ក្នុងនោះមានកុមារអាយុក្រោម១៥ឆ្នាំ ចំនួន៧.៣៧៤នាក់ ឬអាចនិយាយបានថា ក្នុងមួយថ្ងៃៗ ប្រទេសថៃមានអ្នកស្លាប់ដោយសារលង់ទឹកចំនួន១០នាក់ ។ កន្លងមក គេបានយកចិត្តទុកដាក់បង្ការការលង់ទឹកសម្រាប់កុមារអាយុក្រោម១៥ឆ្នាំ ដោយសារវាជាមូលហេតុនៃការស្លាប់លំដាប់ទី១ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxWPC7JI3Fn54vl29biWQoSLy2YL3UT6aIwdH2TW5vcdLh_8nhRfe0L0x6xdhI4nPJ62KMnrDfsv6xpv92ytEb_PtlazdgKHrwXx7ld5oY8lfuz7Q2UEh2X4Al06AHFmghmetRfagnOl1w-LL_otl5zLIzWou9cXRMpBaaq9NT51gAKT6luxpRocT-/s1000/photo_2023-02-11_10-21-34.jpg

ប្រទេសថៃបានដាក់គោលដៅកាត់បន្ថយការស្លាប់ដោយសារលង់ទឹក នៅក្នុងផែនការយុទ្ធសាស្ត្រជាតិរយៈពេល២០ឆ្នាំ ។ នៅឆ្នាំ២០៣៧ ខាងមុខ ត្រូវកាត់បន្ថយអត្រាការស្លាប់ដោយសារលង់ទឹករបស់កុមារអាយុក្រោម១៥ឆ្នាំ មិនឱ្យលើសពី ២៩០នាក់ក្នុងកុមារចំនួន១សែននាក់ ខណៈបច្ចុប្បន្ន អត្រាការស្លាប់របស់កុមារស្មើ៦,៣% ឬ៦៦៧នាក់ ។ លើសពីនេះ ត្រូវកាត់បន្ថយអត្រាការស្លាប់ដោយសារលង់ទឹករបស់កុមារឱ្យធ្លាក់ចុះពីឆ្នាំ២០១៧ យ៉ាងតិច៥០% ឬមិនលើសពី១.៩៤០នាក់ ។ បច្ចុប្បន្ន មានកុមារស្លាប់ដោយសារលង់ទឹកចំនួន៣.៩៩០នាក់ ហេតុនេះ បញ្ហាប្រឈម គឺការធ្វើឱ្យពលរដ្ឋថៃស្លាប់ដោយសារលង់ទឹកថយចុះតាមគោលដៅកំណត់ ។

ទោះយ៉ាងណា ក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ ប្រទេសទូទាំងពិភពលោកបានប្រឈមនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលធ្វើឱ្យមនុស្សស្លាប់ដោយសារលង់ទឹកកើនឡើងខ្លាំងក្នុងប្រទេសជាច្រើន រួមទាំងថៃផងដែរបានកើនឡើងជិត១០% ៕ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKeUem6Wm8sHi8tdptJ-2sMMS1bCsMbpDStB5Oe1Nnnea5inBEaC-s3m1sUrrNL7tm1hJIBe6QJSpBLjDpzaPCNqb034fWFJ48e-NHmfW3Tr7IIHb7LORS3PIXaEbbuKtdrO54hQDe0Kd3534mgauRQTdsx-Mb3IFd8MrUl6XUig1kzSfeooZAWx47/s1280/photo_2023-02-11_10-21-35.jpgប្រភព ៖ TNNHealth

ប្រទេសនៅជិតខាងកម្ពុជា មាននាវាមុជទឹកច្រើនជាងគេក្នុងតំបន់អាស៊ាន

0

នៅក្នុងតំបន់អាស៊ានយើងនេះ​​ ប្រទេសវៀតណាមគឺជាប្រទេសដែលមាននាវាមុជទឹកច្រើនជាងគេ​រហូតដល់៦គ្រឿងឯណោះ។

ក្នុងឆ្នាំ ២០០៩ រដ្ឋាភិបាលវៀទនាម បានបញ្ជាទិញនាវាមុជទឹកប្រភេទ Kilo-class ចំនួន៦គ្រឿងពីប្រទេសរុស្ស៊ី ក្នុងតម្លៃសរុប៤.៣ ពាន់លានដុល្លារ។ ការបញ្ជាទិញនេះ ក៏រួមបញ្ចូលទាំងការបណ្តុះបណ្តាលនាវិកវៀតណាម និងការសាងសង់មជ្ឈមណ្ឌលបណ្តុះបណ្តាលនាវិកនាវាមុជទឹកស្តង់ដារថ្នាក់អន្តរជាតិ នៅឈូងសមុទ្រ Cam Ranhផងដែរ។Russia's Only Pump-Jet Kilo Class Submarine Is Back To Attack Ukraine

លុះដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៣ វៀតណាម បានបង្កើតជាផ្លូវការនូវកងកម្លាំងនាវាមុជទឹក និងការបង្កើតកងពលតូចនាវាមុជទឹកទី១៨៩ នៅឈូងសមុទ្រ Cam Ranh។

បច្ចុប្បន្ននាវាទាំង៦នេះត្រូវបានដាក់បញ្ឈរជើងនៅឈូងសមុទ្រ Cam Ranh ទាំងអស់។ ភាគច្រើននៅនាវានេះ​ បានបំពាក់នូវបច្ចេកវិទ្យាបំបាំងកាយកម្រិតខ្ពស់សម្រាប់ធ្វើប្រតិបត្តិការ  និងសមត្ថភាពវាយប្រហារលើដី ផ្ទៃទឹក និងគោលដៅក្រោមទឹក បានយ៉ាងមានប្រសិទ្ធភាព។Russia's Kilo-II Class Submarines Have Some Truly Impressive Weapons | The National Interest

នាវាទាំងនេះ​ អាចមុជទឹកជម្រៅ៣០០ម៉ែត្រ និងបំពាក់មកជាមួយ Torpedo មីន និងកាំជ្រួច Cruise Kalibr 3M-54 ដែលអាចវាយប្រហារទៅលើនាវាចម្បាំងក្នុងតំបន់បានក្នុងល្បឿនលឿន។

ក្រៅពីវៀតណាមដែលមាន ៦គ្រឿង ក្នុងនោះឥណ្ឌូនេសុីក៏មាននាវាមុជទឹក ៤គ្រឿង ម៉ាឡេសុីមាន២គ្រឿង និងភូមាមាន១គ្រឿងផងដែរ៕Russian Navy Severodvinsk SSGN Submarine Launches Kalibr Cruise Missiles During State Trials - TASSU.S. Navy Funds New Submarine-Launched Nuclear Cruise Missile Biden Called 'A Bad Idea' (UPDATED - Acting Navy Secretary Wants To Defund)

ប្រភព៖ VN express

ផ្លូវល្បឿនលឿន​ទីពីរ នឹងចាប់ផ្តើមសាងសង់នាពាក់កណ្តាលឆ្នាំនេះ

0

ផ្លូវល្បឿនលឿន​ភ្នំពេញ​-បាវិត នឹងចាប់ផ្តើមសាងសង់នាពាក់កណ្តាលឆ្នាំ២០២៣នេះ ដោយគ្រងបញ្ចប់នៅឆ្នាំ២០២៧ខាងមុខ ក្រោមការទទួលសាងសង់ក្រុមហ៊ុន​វិនិយោគ​របស់ចិនចំនួន៣រុមហ៊ុនសាងសង់​គមនាគមន៍ចិន, ក្រុមហ៊ុន​សាជីវកម្មស្ពានថ្នល់ចិន និងក្រុមហ៊ុន China Metro Group នៅក្រុងប៉េកាំង​។

គម្រោង​ផ្លូវល្បឿនលឿនទីពីររបស់​កម្ពុជានេះ មានប្រវែងសរុប ១៣៨គីឡូម៉ែត្រ ដោយតភ្ជាប់ពី​រាជធានីភ្នំពេញ កាត់តាម​ខេត្តកណ្តាល ព្រៃវែង រួច​ទៅដល់ក្រុងបាវិត ខេត្តស្វាយរៀង ​ដែល​មានព្រំដែន​ជាប់​ជាមួយប្រទេសវៀតណាម។ ផ្លូវល្បឿនលឿននេះ គ្រោងចំណាយថវិកាសាងសង់ជាង ១,៦ពាន់លានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8rcAApHS4kZ6oNjpji6ZYVeUc66t4r-BfxSrSHvskL_CesDsU8ZcGWAJHHOiuN9a9Fe_hJCyW73nZU_lv1xGcdDIPSHH_P-VSlZQWi5I_sLZcz0MbtJFOnwNxz0oXVrmUawPQe1QggM0GH9BqhbJkx2kncdr1QVxd3Ub-GytoinQKbRf79eQx7jZI/s1100/63e5aa9422772_1675995780_large.jpg

សម្តេច ហ៊ុន សែន បាន​លើកឡើង​ថា រាជរដ្ឋាភិបាល​ត្រៀម​បញ្ចេញ​ថវិកា ២០០លានដុល្លារ សម្រាប់​សាងសង់​ស្ពាន​តភ្ជាប់ពី​ផ្លូវជាតិលេខ១ ទៅល្វាឯម ដើម្បី​ភ្ជាប់​ជាមួយ​ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនេះ ដែល​អនុញ្ញាតឱ្យប្រជាពលរដ្ឋ​ឆ្លងទៅវិញទៅមក​ ដោយមិនចាំបាច់​បង់ប្រាក់ឡើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXV9TlDNlNpyc1HmCeWFPHXRaDxmQmCiqiSJh6XEFsLn9NsKuEtFSthkluqMaRI-5oLi4Pj9zPYX0geigiF5E06vECQZA327lYKVIQDVgFUUjhNh7IdZ40k3aaTpaq2JVKtwes3LPgxOdyAlJvQX1dFy5WV_Vw5RYu9ik2uDM1heujYZDmpxbPtEvN/s960/63e5fa1b0e2b2_1676016120_large.jpg

តើបច្ចេកទេសបញ្ឆោតលួចព័ត៌មាន (Phishing) ជាអ្វី ហើយយើងត្រូវការពារបែបណា?

0

នាយកដ្ឋានព័ត៌មានវិទ្យា៖ Phishing គឺជាបច្ចេកទេសមួយក្នុងចំណោមវិស្វកម្មបណ្តាញសង្គម (Social Engineering) ដែលជនខិលខូចបានប្រើប្រាស់ក្នុងការឆបោក ឬបញ្ឆោតជនរងគ្រោះដើម្បីលួច យកនូវព័ត៌មាន (គណនីអ៊ីនធឺណិត គណនីធនាគារ កាតធនាគារ និងព័ត៌មានសម្ងាត់ផ្សេងៗ)។

នាយកដ្ឋានព័ត៌មានវិទ្យាបន្តថា ក្រៅពីការបញ្ឆោតជនរងគ្រោះវាយបញ្ចូលនូវព័ត៌មាន ជនខិលខូចក៏ប្រើប្រាស់បច្ចេកទេស Phishing អូសទាញជនរងគ្រោះចុចលើតំណភ្ជាប់ (Malicious Link) ឬចុចលើឯកសារ (Malicious Attachment) ដើម្បីចម្លងនូវមេរោគបច្ចេកវិទ្យា (Malware, Trojan, Exploit) ទៅក្នុងម៉ាស៊ីនកុំព្យូទ័រ ទូរស័ព្ទដៃ ឬឧបករណ៍ឌីជីថលផ្សេងទៀត។

នាយកដ្ឋានព័ត៌មានវិទ្យាបញ្ជាក់ថា ដើម្បីការពារខ្លួនពីល្បិចកល Phishing សូមអនុវត្តនូវវិធីសាស្ត្រដូចខាងក្រោម៖
១- ពិនិត្យតំណភ្ជាប់ (URL) មុនពេលចុចចូលទៅកាន់គេហទំព័រ ឬវាយបញ្ចូលព័ត៌មាន
២- ពិនិត្យអាសយដ្ឋានអ៊ីម៉ែល និងបញ្ជាក់ឲ្យបានច្បាស់មុនពេលបើកឯកសារ (Attachment)
៣- ធ្វើការរាយការណ៍ (Report) អ៊ីម៉ែលសង្ស័យ (ឧទាហរណ៍ “Report phishing” ក្នុងកម្មវិធី Gmail ឬ ”Mark as phishing” ក្នុងកម្មវិធី Outlook)
៤- ដំឡើងកម្មវិធីកម្ចាត់មេរោគ ធ្វើបច្ចុប្បន្នភាពកម្មវិធី និងប្រព័ន្ធប្រតិបត្តិការរបស់ឧបករណ៍ឌីជីថល
៥- ជៀសវាងការផ្តល់ ឬចែករំលែកព័ត៌មានបុគ្គលលើបណ្តាញអ៊ីនធឺណិត លុះត្រាមានការផ្ទៀងផ្ទាត់ត្រឹមត្រូវ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoQYOwJdEw_ziAZzuSVSxwIYXOF3_IPofJAqzTfztr6OkV9uAc_Ae7K64bJ4DhDmC8X3vqclE8KkvmKA4jNmwUtpv_saoU69wwLWhKV4eYaudA3YKEFKPUgzlovRaEk21KOYYdFd3PacVxv4WnPub9Y6ZQPIvHD7Q19Qmsb8JTUD5hn85_TFz4SyrG/s843/photo_2023-02-10_11-08-41.jpg

ពលរដ្ឋអាមេរិករិះគន់ប្រធានាធិបតីអាមេរិករឿងបាឡុងរបស់ចិន

0

សហរដ្ឋអាមេរិក ៖ វាក្លាយជារឿងដែលពលរដ្ឋអាមេរិក និងសភាភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ផ្តល់បទសម្ភាសន៍ទៅកាន់កម្មវិធី Noticias Telemundo របស់ស្ថានីយទូរទស្សន៍ Telemundo ថា លោកមិនគិតថា បាឡុងរបស់ចិនដែលហោះនៅលើដែនអាកាសរបស់អាមេរិកនោះ ជាការគំរាមកំហែងដល់សន្តិសុខជាតិធ្ងន់ធ្ងរទេ ។

លោកប្រធានាធិបតី ចូ បៃដិន បានបញ្ជាក់ទៀតថា លោកគ្មានអារម្មណ៍សោកស្តាយទេ ដែលអាមេរិកមិនបានបាញ់ទម្លាក់បាឡុងឱ្យលឿនជាងនេះ ។ អ្នកវិភាគអន្តរជាតិគិតថា អាកប្បកិរិយារបស់មេដឹកនាំអាមេរិកនៅពេលនេះ គឺដើម្បីរក្សាសម្ព័ន្ធភាពរវាងអាមេរិក និងចិន មិនឱ្យមានស្ថានភាពតានតឹងកាន់តែខ្លាំងជាងនេះ ។There's Only One Thing to Call Biden's New Scandal: Political Malpractice |  The New Yorker

លោក ចូ បៃដិន ថ្លែងថា ៖ «បាឡុងនេះមិនបានគំរាមកំហែងដល់សន្តិសុខជាតិរបស់យើងធ្ងន់ធ្ងរអ្វីទេ ប៉ុន្តែទោះយ៉ាងណា វាពិតជាបានរំលោភលើច្បាប់អន្តរជាតិ ព្រោះវាហោះចូលមកក្នុងដែនអាកាសរបស់អាមេរិក ហើយយើងមានសិទ្ធិធ្វើអ្វីក៏បានដែរទៅលើវា» ។

បើទោះជាការបំផ្លាញបាឡុងនេះបានធ្វើឡើងដោយរលូន ប៉ុន្តែបណ្តាសមាជិកសភាអាមេរិកយល់ឃើញថា លោកប្រធានាធិបតី ចូ បៃដិន បានសម្រេចចិត្តយឺតយ៉ាវខ្លាំងពេក ក្នុងការចេញបញ្ជាបាញ់បំផ្លាញបាឡុងនេះ ។China's Spy Balloon May Wake the American Public Up

ទោះយ៉ាងណា លោក ចូ បៃដិន ឆ្លើយតបទៅវិញថា លោកដឹងច្បាស់ណាស់ពីការបារម្ភរឿងបាឡុងនេះ ប៉ុន្តែការបំផ្លាញបាឡុងអាចធ្វើឱ្យប៉ះពាល់ដល់លំនៅឋានរបស់ពលរដ្ឋអាមេរិកដែលនៅក្បែរនោះ ។ ដូច្នេះ អាជ្ញាធរចាំបាច់ត្រូវរង់ចាំពេលវេលាសមស្របសិនក្នុងការបាញ់កម្ទេចបាឡុង ។

លោក ចូ បៃដិន បន្ថែមថា ៖ «បាឡុងនេះមានទំហំធំណាស់ យើងមិនដឹងទេថា អ្វីនឹងកើតឡើងទេ បើវាធ្លាក់ចុះមកចំសាលារៀន ឬផ្ទះសម្បែងពលរដ្ឋនោះ ដូច្នេះ ខ្ញុំបានបញ្ជាឱ្យបាញ់វាតាមអ្វីដែលអាចធ្វើទៅបាន មានន័យថា ពួកគេត្រូវសម្រេចចិត្តយ៉ាងឆ្លាតវៃ ដោយត្រូវបាញ់ទម្លាក់វាឱ្យធ្លាក់ក្នុងទឹកមហាសមុទ្រ ។ បច្ចុប្បន្ននេះ ពួកគេកំពុងប្រមូលកម្ទេចកម្ទីបាឡុងឡើងមក ហើយគ្រប់យ៉ាងកំពុងដំណើរការបានល្អ» ៕U.S. briefed 40 nations on China spy balloon incident, diplomats and  official say | Reuters

ប្រភព ៖ beartaiBRIEF

ថៃ ប្រកាសដកខ្លួនចេញពីវិញ្ញាសា E-Sports នៅសុីហ្គេមកម្ពុជា

0

សហព័ន្ធកីឡាអេឡិចត្រូនិកថៃ បានប្រកាសថា ប្រទេសថៃនឹងមិនបញ្ជូនអត្តពលិកឆ្នើមទៅចូលរួមប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាឡើយក្នុងវិញ្ញា E-Sports លើហ្គេម Valorant។Valorant guide: 12 tips for beginners to get better

លោក Santi Lothong សហព័ន្ធកីឡាអេឡិចត្រូនិកថៃ បានបញ្ជាក់ថា ការសម្រេចមិនចូលរួមនេះ ដោយសារកម្ពុជា ទើបដាក់បញ្ចូលវិញ្ញាសា VALORANT ហេតុដូចនេះធ្វើឱ្យថៃពិបាករកក្រុមអត្តពលិកមកចូលរួម ហើយវាក៏ខុសពីច្បាប់របស់ថៃផងដែរ។4 eSports giants give the rundown on the future of the Thai arena |  Techsauce

បើតាមច្បាប់​អត្តពលិក​ថៃ បាន​កំណត់ថា ​ការ​ដាក់​បញ្ជី​ឈ្មោះ​អត្តពលិកត្រៀមប្រកួតសុីហ្គេម នឹងត្រូវធ្វើឡើងមុនកន្លះឆ្នាំ ​ដើម្បី​ពិនិត្យ​រាងកាយ និងសុខភាព​អត្តពលិក​។

 ក្រៅពីថៃ​ ក៏នៅមាន​សិង្ហបុរី និង​ប្រ៊ុយណេ ផងដែរដែលមិនបញ្ជូនអត្តពលិកមកចូលរួមលើវិញ្ញាសានេះ៕Valorant Mobile Beta: Will There be One?

ប្រភព៖ Valo2Asia

ពីទីក្រុងរងការទម្លាក់គ្រាប់បែកបរមាណូ ក្លាយជាទីក្រុងសុីវិល័យបំផុតមួយរបស់ជប៉ុន

0

ការទម្លាក់គ្រាប់បែកបរមាណូនៅហ៊ីរ៉ូស៊ីម៉ា(Hiroshima) និងណាហ្គាសាគី (Nagasaki) គឺជាការបំផ្ទុះគ្រាប់បែកបរមាណូចំនួនពីរលើកនៅថ្ងៃទី៦និង៩ ខែសីហា ឆ្នាំ១៩៤៥ ដោយសហរដ្ឋអាមេរិក។Hiroshima and Nagasaki bombings - ICAN

ការទម្លាក់គ្រាប់បែកទាំងពីរលើកនេះបានសម្លាប់មនុស្សចន្លោះពី ១២៩​ ០០០ទៅ ២២៦ ០០០ នាក់ ដែលភាគច្រើនជាជនស៊ីវិល ហើយវាក៏ជាសង្គ្រាមតែមួយគត់នៅលើលោកដែលឈានដល់ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។Hiroshima after 75 years: Why US bombed Hiroshima, and the impact on Japan  | Business Standard News

ក្រោយពីត្រូវគ្រាប់បែកបរមាណូ ជប៉ុនក៏បានសម្រេចចិត្តចុះចាញ់សង្គ្រាម។ លុះដល់ថ្ងៃទី១៧ខែកញ្ញាឆ្នាំ១៩៤៥ ទីក្រុងហ៊ីរ៉ូស៊ីម៉ាត្រូវបានវាយប្រហារដោយព្យុះទីហ្វុង Makurazaki (Typhoon Ida) ដែលបានសម្លាប់ និងរបួសមនុស្សជាង ៣០០០នាក់។  ស្ពានជាងពាក់កណ្តាលនៅក្នុងទីក្រុងត្រូវបានបំផ្លាញ រួមជាមួយនឹងការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ផ្លូវថ្នល់ និងផ្លូវដែក ដែលធ្វើឱ្យទីក្រុងកាន់តែបំផ្លិចបំផ្លាញ។Hiroshima Atomic Bomb Dome | Travel Japan (Japan National Tourism  Organization)

លុះដល់ឆ្នាំ ១៩៤៩ ទីកន្លែងដែលត្រូវគ្រាប់បរមាណូនោះ បានក្លាយជាឧទ្យានជាតិ ដ៏ល្បីលើពិភពលោក ដែលមានឈ្មោះថា Atomic Dome។ នៅឆ្នាំដដែល ទីក្រុងហ៊ីរ៉ូស៊ីម៉ាត្រូវបានប្រកាសថាជាទីក្រុងសន្តិភាពដោយសភាជប៉ុន។Visit Atomic Bomb Dome in Hiroshima City Centre | Expedia

ចាប់តាំងពីក្លាយជាទីក្រុងសន្តិភាពមក រដ្ឋាភិបាលជប៉ុនបានអភិវឌ្ឍន៍ទីក្រុងនេះ ឱ្យល្អប្រសើឡើងវិញ ដោយបានក្លាយជាទីក្រុងទំនើប និងសុីវិល័យជាងគេទី៤ នៅក្នុងប្រទេសជប៉ុន។

នៅថ្ងៃទី២៧ខែឧសភា ឆ្នាំ២០១៦ បារ៉ាក់ អូបាម៉ា បានក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិកដំបូងគេដែលបានទៅទស្សនាទីក្រុងហ៊ីរ៉ូស៊ីម៉ា ចាប់តាំងពីការទម្លាក់គ្រាប់បែកបរមាណូ៕Obama becomes 1st sitting US president to visit Hiroshima

កូរ៉េខាងជើងបង្អួតកាំជ្រួចក្នុងគម្រប់ខួប៧៥ឆ្នាំនៃការបង្កើតកងទ័ព

0

ប្រទេសកូរ៉េខាងជើង ៖ កាលពីថ្ងៃទី៨ ខែកុម្ភៈ កន្លងមក លោក គីម ជុងអ៊ុន មេដឹកនាំកំពូលរបស់កូរ៉េខាងជើង ព្រមទាំងភរិយា (រីសូលជូ) និងកូនស្រី (គីម ជូអេ) បានចូលរួមទស្សនាការដង្ហែរក្បួនកាំជ្រួច និងអាវុធថ្មីៗ ដើម្បីបង្ហាញពីសក្តានុពលកងទ័ពក្នុងឱកាសគម្រប់ខួប៧៥ឆ្នាំនៃការបង្កើតកងទ័ពកូរ៉េខាងជើង នៅទីលានគីម អ៊ីលស៊ុង ទីក្រុងព្យុងយ៉ាង ។North Korea shows off record number of ICBMs at military parade - UPI.com

អ្នកវិភាគផ្នែកសន្តិសុខជឿថា កាំជ្រួច១ក្នុងចំណោមកាំជ្រួចទាំងអស់ដែលបានបង្ហាញនេះ គឺជាកាំជ្រួចបាញ់ឆ្លងទ្វីប ដែលប្រើប្រាស់ប្រេងឥន្ធនៈប្រភេទថ្មីរបស់កងទ័ពកូរ៉េខាងជើង ។ ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ KCNA និយាយថា ក្បួនដង្ហែរអាវុធលើកនេះ នឹងធ្វើឱ្យទូទាំងពិភពលោកមើលឃើញពីសមត្ថភាពរបស់កូរ៉េខាងជើងក្នុងការទប់ទល់ជាមួយសត្រូវ ករណីមានការប្រឈមមុខគ្នាកើតឡើង ព្រមទាំងការអភិវឌ្ឍឈានទៅមុខមិនឈប់ឈរដើម្បីរក្សាឋានៈជាប្រទេសនុយក្លេអ៊ែរបន្តទៀត ។North Korea unveils apparent new ICBM in nighttime military parade | The  Japan Times

ក្រៅពីនេះ សារព័ត៌មានដែលតាមដានពីសភាពការណ៍នៅកូរ៉េខាងជើង គឺ NK News បញ្ជាក់ថា ក្រៅពីកាំជ្រួចឆ្លងទ្វីបដែលប្រើប្រាស់ប្រេងឥន្ធនៈប្រភេទថ្មីហើយនោះ កូរ៉េខាងជើងនៅមានកាំជ្រួចឆ្លងទ្វីបប្រភេទ Hwasong-17 យ៉ាងតិចចំនួន១១ទៀត ដែលបានបង្ហាញក្នុងក្បួនដង្ហែរនេះ ហើយមានតែកាំជ្រួច៤ប៉ុណ្ណោះដែលធ្លាប់បង្ហាញរួចមកហើយកាលពីឆ្នាំ២០២០ ។ វាឆ្លុះបញ្ចាំងឱ្យឃើញថា ការផលិតកាំជ្រួច និងឧបករណ៍បាញ់គ្រាប់រ៉ុក្កែតទំហំធំរបស់កូរ៉េខាងជើងកំពុងតែដំណើរការយ៉ាងដោយរលូន ។Anniversary: ​​North Korea demonstrates strength with military parade -  News in Germany

ពិធីដង្ហែរក្បួនរបស់កងទ័ពកូរ៉េខាងជើង គឺជាទីចាប់អារម្មណ៍ពីបណ្តាប្រទេសផ្សេងៗក្នុងពិភពលោក រួមទាំងសារព័ត៌មានបរទេសផងដែរ ។ តើអាចទៅរួចទេដែលថា កូរ៉េខាងជើងនឹងយកអាវុធថ្មីៗទាំងនេះទៅសាកល្បង ឬប្រើប្រាស់ពិតប្រាកដនាពេលអនាគត ព្រោះវានឹងបំផ្លាញសន្តិសុខពិភពលោក ជាពិសេស នៅតំបន់ឧបទ្វីបកូរ៉េ ៕

ប្រភព ៖ thestandard