កាលពីឆ្នាំ១៨៥៩ ស្ដេចថៃរាមាទី៤ ព្រះនាមថា មង្គត់ គ្រងគាស់យកយកអង្គរវត្តទៅកាន់ទីក្រុងបាងកក ក៏ប៉ុន្តែត្រូវបរាជ័យ។
កងទ័ពថៃត្រូវធ្វើដំណើរទៅកាន់អង្គរវត្ត និងគាស់យកផ្នែកខ្លះនៃប្រាសាទ ដើម្បីសាងសង់ឡើងវិញនៅលើទីតាំងថ្មីក្នុងទីក្រុងបាងកក ដែលឥលូវនេះទីតាំងគ្រោងទុកនោះគឺស្ថិតនៅចំវត្ត Pathum។
ហេតុការណ៍នេះបានកើតឡើងមួយឆ្នាំមុនដែលអ្នកធម្មជាតិវិទូបារាំងគឺលោក Henri Mouhot បានធ្វើដំណើររកឃើញប្រាសាទអង្គរវត្តសាជាថ្មីឡើងវិញ។
បេសកកម្មរបស់ទ័ពថៃគាស់យកប្រាសាទអង្គរវត្តត្រូវបរាជ័យ ដោយហេតុថាជនជាតិខ្មែរចេញពីព្រៃមានគ្នាប្រមាណ ៣០០នាក់ បានលបវាយប្រហារ ហើយបានសម្លាប់មេទ័ពថៃឈ្មោះ Suphanphisarn និងកូនប្រុសរបស់គាត់មួយរូបថែមទៀតផង។
ក្រោយមកទៀត ស្ដេចរាមាទី៤ បានព្យាយាមបង្កើតបេសកកម្មមួយទៀត ប៉ុន្តែត្រូវបានក្រុមទីប្រឹក្សាព្រះអង្គផ្ដល់យោបល់ឱ្យបញ្ឈប់ ព្រោះយល់ថា ការងារនេះមានភាពលំបាកខ្លាំងណាស់ ហើយណាមួយរចនាសម្ព័ន្ធប្រាសាទសក្ដិសមសង់នៅលើទឹកដីខ្មែរជាង។
ជំនួសឱ្យគម្រោងយកអង្គរវត្តមកដាក់លើដីថៃមិនបានសម្រេច ស្ដេចរាមាទី៤ ក៏បានសាងសង់អង្គរវត្តចម្លងតូចមួយវិញនៅក្នុងបរិវេណវត្តព្រះកែវមរកត នៅបាងកក។
គួរបញ្ជាក់ផងដែរថា ប្រសិនស្ដេចថៃរាមាទី៤ អាចសម្រេចគម្រោងបម្លាស់ទីតាំងអង្គរវត្ត នោះបច្ចុប្បន្នប្រាសាទបុរាណដ៏អស្ចារ្យរបស់ជនជាតិខ្មែរនឹងត្រូវស្ថិតនៅជាប់ផ្សារទំនើប CentralWorld នៃទឹកដីទីក្រុងបាងកកមិនខាន៕
ប្រភព៖ Khaosod










