Home Blog Page 1841

មន្ត្រីជំនាញបង្ក្រាបបានសាច់ជ្រូក និងសរីរាង្គជ្រូកបង្កក មានផ្ទុកជំងឺប៉េស្រ្តអាហ្រិក ជិត២តោន

0

ភ្នំពេញ៖ មន្រ្តីជំនាញអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» និងមន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្រសួងកសិកម្ម បានបង្ក្រាប និងដុតបំផ្លាញចោលសាច់ជ្រូក និងសរីរាង្គជ្រូកបង្កកសរុប ១,៧៦០គីឡូក្រាម។

ការដុតបំផ្លាញចោលនេះ ត្រូវបានរៀបចំឡើងនៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីលានចាក់សំរាម នៅសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOtf9c5PLxOP_3xT_x7D-43Pq4aryZrDJoNOykawYzwN25jjC7TPFHYyZRRpI7C8UTTSkZLStK59mHvPwSJp3Iudo31VA6hO7xZc4yOHsY3ef4GDQTLGZtIUUhV9fvqyq5tCWgE0z3DoWO_P7ck5KZIF_xChHbeLUFQ_Qwyu-kHcWrXXZ16CfWp-8n/s1280/photo_2023-02-17_23-24-12.jpg

មន្ត្រីក.ប.ប. នៃក្រសួងពាណិជ្ជកម្ម សហការជាមួយមន្រ្តីអគ្គនាយកដ្ឋានជំនាញក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះប្រតិបត្តិការ ត្រួតពិនិត្យទីតាំងស្តុកទុក ចែកចាយផលិតផល សាច់សត្វស្រស់បង្កក ជាច្រើនកន្លែងក្នុងភូមិ សាស្ត្ររាជធានីភ្នំពេញ។

គោលបំណង នៃការចុះត្រួតពិនិត្យ ត្រូវបានផ្តោតសំខាន់ ទៅលើការស្វែងរកវត្តមានសារធាតុគីមីហាមឃាត់ កង្វះអនាម័យ ដែលនាំដល់ការចម្លងចូលនូវបាក់តេរី និងរោគរាតត្បាតផ្សេងៗ និងភាពអនុលោមទៅនឹងបទប្បញ្ញត្តិ បច្ចេកទេស ជាធរមាន លក្ខខណ្ឌតម្រូវនៃការវេចខ្ចប់ ដឹកជញ្ជូន និងរក្សាស្តុកទុក សាច់ស្រស់ឬបង្កក និងផលិតផលសាច់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnESui5NAsgr4f5BTXWf7WdTJoiMPbwj9omKm0ieClQDwCaLY6uWUf9LeoJong7M3gTgmUJf1IaMQnckmEn_eD9OO0MXYScUBea2PhC8qMCL3SxgWm5UoHDC-nJuU7m5UMdgj5w3KbgiP1hJcVbTjHCiM5jzT1O4ppNLYcbhx9nmxM5wxNNPjixIAJ/s1280/photo_2023-02-17_23-24-13%20(2).jpg

មន្ត្រី ក.ប.ប រាជធានីភ្នំពេញ បានឲ្យដឹងថា សាច់ជ្រូក និងសរីរាង្គជ្រូក មានផ្ទុកជំងឺប៉េស្ត្រអាហ្រិកខូចគុណភាព គ្មានសុវត្ថិភាព សម្រាប់អ្នកប្រើប្រាស់ទេ យោងតាមលទ្ធផលវិភាគ របស់មន្ទីរពិសោធន៍វីរុសសាស្ត្រ នៃវិទ្យាស្ថានស្រាវជ្រាវ សុខភាពសត្វ និងផលិតកម្មសត្វ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលនាំយកមកបំផ្លាញ ចោលនាពេលនេះ ត្រូវបានសមត្ថកិច្ចចម្រុះ បង្ក្រាបបានក្នុងប្រតិបត្តិការ ចុះត្រួតពិនិត្យ បណ្តាឃ្លាំងស្តុក សាច់ស្រស់ និងបង្កកនៅរាជធានីភ្នំពេញ ក្នុងរយៈពេលកន្លងមកនេះ។

សាច់ទាំងនោះរួមមាន៖ សាច់ជ្រូក និងសរីរាង្គជ្រូកចំនួន ៨៨ក្បាល ស្មើនឹង ១,៧៦០គីឡូក្រាម ត្រូបានដុតបំផ្លាញចោល៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeTIF1WJ5ipQ6r8z3AyIVXKLSjqVBeNQLRubzaW6LC16-Qq0-JeusZdX2MhkKeugq_8s_UZTdniu8M4bY5P0AM1Tib-0GMIXMpa4Qt-8iL8fxNIgdB5mH39zKeSYLilHwyoFGVbRZWciCQ_G_kpkSfkCV16ScbfCf__UHLC0bVpzhV1ubZ7bjd-qfo/s1280/photo_2023-02-17_23-24-13.jpg

អាមេរិកនឹងពិភាក្សារឿងបាឡុងជាមួយចិន ចៀសវាងមានសង្គ្រាមត្រជាក់

0

សហរដ្ឋអាមេរិក ៖ សារព័ត៌មានរ៉យទ័របានរាយការណ៍ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានបង្ហាញថា លោកនឹងពិភាក្សាជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង នៅពេលឆាប់ៗនេះ ករណីបាឡុងរបស់ប្រទេសចិនបានហោះចូលមកដែនអាកាសអាមេរិក ដែលចិនអះអាងថា ប្រើសម្រាប់ពិនិត្យអាកាសធាតុ ហើយត្រូវយន្តហោះចម្បាំងរបស់កងទ័ពអាមេរិកបាញ់ធ្លាក់កាលពីសប្តាហ៍កន្លងមក ។Significant debris' recovered from downed suspected Chinese spy balloon,  U.S. military says | CBC News

លោក ចូ បៃដិន បានបញ្ជាក់ថា គម្រោងការជជែកគ្នាជាមួយលោក ស៊ី ជិនពីង លោកនឹងមិនសូមទោសចិនទេ ករណីអាមេរិកបានបាញ់បាឡុងនោះធ្លាក់ ព្រោះវាជាអ្វីដែលត្រូវធ្វើក្រោមច្បាប់អន្តរជាតិ ។ ទោះយ៉ាងណា មេដឹកនាំអាមេរិកនៅតែផ្តោតលើគំនិតថា លោកមិនត្រូវការបង្កើតសង្គ្រាមត្រជាក់ជាថ្មីជាមួយចិនទេ ។ លោកថ្លែងថា ៖ «ខ្ញុំត្រៀមនឹងជជែកជាមួយមេដឹកនាំចិននាពេលឆាប់ៗនេះ ហើយយើងនឹងសាកល្បងពិភាក្សាគ្នាថា រឿងបាឡុងនេះវាកើតឡើងដោយរបៀបណា ប៉ុន្តែរឿងមួយដែលខ្ញុំមិនធ្វើនោះ គឺការសូមទោសដែលអាមេរិកបានបាញ់បាឡុងចិនធ្លាក់» ។Chinese spy balloon carried 'multiple antennas' for collecting signals  intelligence, State Dept. says

បើទោះជាអាមេរិកនិយាយថា បាឡុងរបស់ចិនមានបំណងស៊ើបការណ៍ពីអាមេរិក ប៉ុន្តែរដ្ឋាភិបាលក្រុងប៉េកាំងបញ្ជាក់ថា បាឡុងនេះជាកម្មសិទ្ធិឯកជនដែលប្រើសម្រាប់ពិនិត្យមើលអាកាសធាតុតែប៉ុណ្ណោះ ហើយការឈ្លានពានលើដែនអាកាសអាមេរិកនោះ គឺជាការចៃដន្យ និងគ្មានបំណងទេ ព្រមទាំងសុំឱ្យអាមេរិកប្រើហេតុផលក្នុងការពិចារណា និងមិនធ្វើហួសហេតុពេក ។

កាលពីសប្តាហ៍កន្លងមក កងទ័ពអាមេរិកបានប្រកាសថា មានវត្ថុគួរឱ្យសង្ស័យហោះរំលោភលើដែនអាកាសអាមេរិករហូតដល់៤ដង ហើយអាមេរិកបានបាញ់កម្ទេចវាចោលទាំងអស់ ក្នុងនោះវត្ថុចម្លែក៣ចុងក្រោយ ដែលបានបាញ់ធ្លាក់នៅរដ្ឋអាឡាស្កា ស្ថិតនៅព្រំដែនអាមេរិក, ប្រទេសកាណាដា និងរដ្ឋមីឈីហ្គែន (តាមលំដាប់) នៅមិនទាន់មានព័ត៌មានលម្អិតបន្ថែមទេ ៕U.S. Recovers 'Sensors And Electronics' From China's Balloon—Other Vessels  Still A Mystery

ប្រភព ៖ beartaiBRIEF

ចិនប្រកាសថា អាចយកឈ្នះលើជំងឺកូវីដ-១៩

0

ប្រទេសចិន ៖ គណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយបក្សកុម្មុយនិស្តចិនបានថ្លែងក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៦ ខែកុម្ភៈថា ចិនទទួលបានជោគជ័យដ៏ធំក្នុងការការពារ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ តាំងពីខែវិច្ឆិកា ឆ្នាំ២០២២ កន្លងមក ។As Covid-19 runs riot across the world, China controls the pandemic

ប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងជាលេខាបក្សកុម្មុយនិស្ត បានធ្វើជាប្រធានកិច្ចប្រជុំ ថ្លែងថា ក្នុងរយៈពេល៣ឆ្នាំកន្លងមក ចិនបានកែលម្អលើវិធានការទប់ស្កាត់ជំងឺកូវីដជាបន្តបន្ទាប់ ដោយបានការពារ និងគ្រប់គ្រងការរាតត្បាតយ៉ាងមានប្រសិទ្ធភាព ស្របគ្នានឹងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ។ លើសពីនេះ ចិនបានទទួលជោគជ័យលើការទប់ស្កាត់ការរាតត្បាតរបស់មេរោគបង្កាត់ពូជថ្មីដែលបានឆ្លងខ្លាំងក្លា ហើយមានអត្រាការស្លាប់ខ្ពស់ក្នុងចំណោមពលរដ្ឋ ដោយចិនបានការពារជីវិត និងសុខភាពពលរដ្ឋយ៉ាងមានប្រសិទ្ធភាព ។ លោកបន្តថា មានពលរដ្ឋជាង២០០លាននាក់ឆ្លងជំងឺកូវីដ និងទទួលបានការព្យាបាល ហើយអ្នកជំងឺធ្ងន់ធ្ងរចំនួន៨០ម៉ឺននាក់ទទួលបានការព្យាបាលយ៉ាងមានប្រសិទ្ធភាព ហើយអត្រាការស្លាប់ដោយសារកូវីដរបស់ចិនចិន នៅតែស្ថិតក្នុងកម្រិតទាបបំផុតក្នុងពិភពលោក ។A Rise in Anti-Chinese Rhetoric During the Coronavirus Pandemic | The New  Yorker

កិច្ចប្រជុំនេះបានផ្តោតទៅលើថា បើទោះជាចិនបានបង្ការ និងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដទូទាំងប្រទេសល្អប្រសើរឡើង ហើយត្រឡប់មកស្ថានភាពធម្មតាវិញក្តី ប៉ុន្តែនៅតែមានការឆ្លងរាតត្បាតច្រើនក្នុងពិភពលោក ហើយជំងឺកូវីដនៅតែបង្កាត់ពូជថ្មីៗទៀត ។

កិច្ចប្រជុំក៏បានផ្តោតលើការពង្រឹងសមត្ថភាពតាមដានការឆ្លងរាតត្បាត និងដាស់តឿនជាមុន ។ លើសពីនេះ ចិននឹងដាក់ផែនការចាក់វ៉ាក់សាំងនៅពេលខាងមុខ បង្កើនការចាក់វ៉ាក់សាំងដល់មនុស្សចាស់ ព្រមទាំងពង្រឹងការផលិតវ៉ាក់សាំង និងផ្នែកវេជ្ជសាស្ត្រផងដែរ ៕China's COVID-19 conundrum | WORLD

ប្រភព ៖ TNN World

បើឃើញមិត្តភក្កិកំពុងជួបវិបត្តិស្នេហ៍ ក្នុងនាមជាអ្នកជិតស្និទ្ធិគួរធ្វើរឿងទាំងនេះ

0

ប្រសិនបើអ្នកឃើញសម្លាញ់ជួបរឿងបែកបាក់ស្នេហា ហើយជីវិតកំពុងញាំញីដោយទុក្ខសោក អ្នកមិនគួរឈរឱបដៃមើលនោះទេ។ ខាងក្រោមនេះ ជាវិធី៧យ៉ាងជួយស្រោចស្រង់មិត្តរបស់អ្នក ឲ្យក្លាយជាមនុស្សរីករាយដូចមុនបាន។

១. ធ្វើជាអ្នកស្ដាប់ដ៏ល្អ
នៅពេលបែកបាក់ស្នេហា ចិត្តគំនិតរបស់នាងមិនសូវរឹងមាំល្អ ។ ដូច្នេះអ្វីដែលយើងអាចជួយបាន គឺនៅក្បែរមិនទៅណាចោលនាង ហើយស្ដាប់នាងនិយាយអ្វីដែលនាងចង់និយាយ។ វិធីនេះជួយអ្នកជួបវិបត្តិស្នេហ៍ ឲ្យបានធូរស្រាលជាងមុន។ មនុស្សជួបរឿងខ្ទេចខ្ទាំបេះដូង ងាយរងសម្ពាធផ្លូវចិត្តណាស់ ហើយបើបណ្ដោយឲ្យនៅឯកាម្នាក់ឯង ពេលខ្លះអាចធ្វើអត្តឃាត ឬធ្វើរឿងល្ងង់ៗជាដើម។

២. ឲ្យគាត់យំឲ្យធូរចិត្តចុះ
កុំបង្ខំ ឬហាមគាត់ឲ្យឈប់យំភ្លាមៗអី ឲ្យគាត់យំឲ្យធូរចិត្តទៅ ព្រោះការក្រៀមក្រំមិនអាចបំភ្លេចបានក្នុងរយៈពេលខ្លីនោះទេ។ វិធីល្អបំផុត គឺឲ្យគាត់យំឲ្យអស់ចិត្ត តែមិនមែនទុកគាត់ចោលម្នាក់ឯងឡើយ គឺនៅក្បែរគាត់ ឬអ្នកអាចឱបគាត់ថ្នមៗ ធ្វើជាស្មាបង្អែកឲ្យគាត់មានភាពរឹងមាំឡើងវិញ។Helping Someone with PTSD - HelpGuide.org
៣. នាំទៅដើរលេង
ទៅដើរលេង ជាជម្រើសល្អប្រសើរដើម្បីបំបាត់ទុក្ខសោក ព្រោះអាចលំហែចិត្ត រីករាយនឹងទេសភាព ព្រមទាំងឆាប់ភ្លេចរឿងឈឺចាប់ថែមទៀតផង។ កុំភ្លេច នាំគាត់ទៅកន្លែងសប្បាយៗ កន្លែងដែលអាចបន្ធូរអារម្មណ៍ ឬកន្លែងណាមួយដែលគាត់ប្រាថ្នាជាយូរមកហើយ។

៤ ជំរុញឲ្យធ្វើនេះ ធ្វើនោះ
គេថា “ធ្វើខ្លួនកាន់តែរវល់ នឹងកាន់តែអាចបំភ្លេចរឿងមិនសប្បាយចិត្តចោលបាន” ឃ្លានេះមិនខុសទេ។ ព្យាយាមហៅគាត់ឲ្យចេញក្រៅជាមួយមិត្តភ័ក្កិ ដូចជាលេងកីឡា ហាត់ប្រាណ លេងហ្គេម គូរគំនូរ ដើរផ្សារ ជាដើម។ នេះជារឿងល្អ ដែលជួយឲ្យគាត់មានអារម្មណ៍កក់ក្ដៅជាងមុន។What to Say When Someone Dies?៥. បន្ថែមថាមពលវិជ្ជមាន
មនុស្សជួបស្នេហ៍ខកចិត្ត តែងចូលចិត្តគិតអីអវិជ្ជមាន ហើយសោកសៅខ្លាំង។ សំដីដែលគាត់និយាយចេញមក អាចមើលឃើញតែរឿងមិនល្អ ហើយពេលខ្លះស្ដីបន្ទោសខ្លួនឯងទៀតផង។ ដូច្នេះអ្នកគួរធ្វើយ៉ាងណាជួយគាត់ឲ្យគិតអ្វីសុទិដ្ឋិនិយម ព្រមទាំងលើកទឹកចិត្តគាត់ ឲ្យមើលឃើញពីគុណសម្បត្តិនៃជីវិត និងប្រាប់គាត់ថា គាត់មិនមែនមិនល្អដូចអ្វីគាត់គិតនោះទេ។ ប្រសិនបើអ្នកមិនសូវពូកែក្នុងការនិយាយឃ្លាទាំងនេះ អ្នកអាចទិញសៀវភៅបែបលើកទឹកចិត្តឲ្យគាត់អាន ដើម្បីឲ្យអារម្មណ៍គាត់បានធូរស្រាលខ្លះ។

៦. ប្រាប់ឲ្យគាត់តុបតែងខ្លួនឲ្យស្អាត
មានមនុស្សច្រើនណាស់បានទុកសម្រស់ខ្លួនឯងចោល លែងរវីរវល់តុបតែងខ្លួនឲ្យស្អាត ដោយសារតែខូចចិត្តខ្លាំងពេក។ បើអ្នកពិតជាមិនចង់ឃើញគាត់ស្ថិតក្នុងសភាពមើលមិនយល់បែបនេះទេ ត្រូវហៅគាត់ឲ្យទៅហាងថែរក្សាសម្រស់ ម៉ាស្សាមុខ ឬទៅហាងកាត់សក់យកម៉ូដស្ទីលស្អាតៗជាដើម។How to Help Someone with PTSD | Florida | Beaches Recovery Center៧. បង្កើតភាពសប្បាយរីករាយ
មនុស្សកំពុងកើតទុក្ខ ត្រូវការណាស់ភាពរីករាយ ម្ល៉ោះហើយអ្នកមិនត្រូវភ្លេចបង្កើតរឿងកំប្លែងៗ ឬនិយាយអីឲ្យគាត់ស្ដាប់ហើយសើចនោះទេ។ តែចាំថា មិនត្រូវនិយាយបែបចំអែចំអន់ខ្លាំងពេក ឬនិយាយសុខៗចូលរឿងឈឺចាប់គាត់ ធ្វើឲ្យគាត់កាន់តែខូចចិត្តខ្លាំងឡើងឡើយ។ អ្វីដែលគួរធ្វើខានមិនបាន គឺញញឹមរកគាត់គ្រប់ពេល ដែលជាឱសថឲ្យគាត់ឆាប់មានអារម្មណ៍ល្អ។
មនុស្សជួបរឿងបែកបាក់ស្នេហាគឺឈឺចាប់ណាស់ ហើយបើបែកបាក់ចំពេលបេះដូងកំពុងស្រលាញ់ខ្លាំង គឺកាន់តែធ្ងន់ធ្ងរបំផុត។ ដូច្នេះបើអ្នកឃើញគាត់សម្រក់ទឹកភ្នែក ឃើញគាត់ក្រៀមក្រំ ហើយគាត់ដាច់ចិត្តប្រាប់អ្នកថា គាត់ជួបរឿងខូចចិត្តព្រោះស្នេហាបែកបាក់ សូមកុំបោះបង់គាត់ កុំស្តីបន្ទោសគាត់ថាល្ងង់ ងប់ស្រលាញ់សង្សារ។ តែគួរលើកទឹកចិត្តគាត់ និងបន្ថែមកម្លាំងចិត្តឲ្យគាត់ ដើម្បីឆាប់បានដើរចេញពីភាពខ្មៅងងឹតនៃស្នេហាដែលគេទុកគាត់ត្រឹមមនុស្សលេងសើច៕

UN បារម្ភពីមហន្តរាយដែលបណ្តាលមកពីកម្រិតទឹកសមុទ្រឡើងខ្ពស់

0

លោក Antonio Guterres អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) បានដាស់តឿនពីការគំរាមកំហែងដោយសារកម្រិតទឹកសមុទ្រកើនឡើង ដែលធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋជាច្រើនលាននាក់រស់នៅឆ្នេរសមុទ្រ និងប្រទេសជាដែនកោះតូច បន្ទាប់ពីមានព័ត៌មានថ្មីបង្ហាញថា បច្ចុប្បន្ន កម្រិតទឹកសមុទ្របានកើនឡើងខ្ពស់យ៉ាងឆាប់រហ័ស រាប់តាំងពីឆ្នាំ១៩០០ មក ។

លោក Guterres បានថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លើប្រធានបទ ៖ «ផលប៉ះពាល់នៃកម្រិតទឹកសមុទ្រកើនឡើងខ្ពស់ និងសន្តិសុខអន្តរជាតិ» ថា បច្ចុប្បន្ន ប្រទេសនានាដូចជា បង់ក្លាដែស ឥណ្ឌា និងហូឡង់ កំពុងទទួលរងការគំរាមកំហែង ដូចគ្នានឹងក្រុងបាងកក, Buenos Aires, ហ្សារកាតា, ឡាហ្គោស, ទីក្រុងឡុងដ៍, ឡូសអង់ជឺឡែស, បុមបៃ, ម៉ាពូតូ, ញូវយ៉ក និងសៀងហៃ កំពុងប្រឈមនឹងបញ្ហានេះដូចគ្នា ។Antarctica's 'Doomsday' glacier is 'in trouble' | Climate News | Sky News

លោក Guterres បញ្ជាក់ថា បម្រែបម្រួលអាកាសធាតុមានចំណែកធ្វើឱ្យពិភពលោកកាន់តែក្តៅ ហើយផ្ទាំងទឹកកកបានរលាយយ៉ាងឆាប់រហ័ស ។ តាមទិន្ន័យពីអង្គការ NASA បង្ហាញថា ផ្ទាំងទឹកកកអង់តាកទិកបានរលាយជាមធ្យមប្រហែល១,៥សែនលានតោនក្នុង១ឆ្នាំ ខណៈផ្ទាំងទឹកកកនៅលើកោះហ្គ្រីនឡែនក៏កំពុងរលាយយ៉ាងរហ័សផងដែរ គឺស្មើ២,៧សែនលានតោនក្នុង១ឆ្នាំ ។

លោក Guterres បន្ថែមថា បច្ចុប្បន្ន សីតុណ្ហភាពក្នុងមហាសមុទ្របានឡើងកំដៅយ៉ាងលឿន គឺលើសពេលណាៗទាំងអស់ក្នុងរយៈពេល១១.០០០ឆ្នាំ ហើយសីតុណ្ហភាពជាមធ្យមក្នុងពិភពលោកក៏កើនឡើងផងដែរ គឺស្មើ១,៥អង្សារសេ បើធៀបនឹងពេលមុនបដិវត្តន៍ឧស្សាហកម្ម ។ សព្វថ្ងៃនេះ មាននិន្នាការថា អាចនឹងឡើងដល់២,៨អង្សារសេឯណោះ ។ បើដូច្នេះមែន វាក៏មិនខុសគ្នាពីទោសប្រហារជីវិតដែរសម្រាប់ពលរដ្ឋរស់នៅក្នុងប្រទេសរងផលប៉ះពាល់ ជាពិសេស ប្រទេសកំពុងអភិវឌ្ឍន៍ និងអាចធ្វើឱ្យមានការជម្លៀសខ្លួនរបស់ពលរដ្ឋពិភពលោក ។Glacial lake outburst floods: A shared risk across the Hindu Kush Himalayas  - SEI

ក្រៅពីនេះ លោកបានលើកឧទាហរណ៍ពីផលប៉ះពាល់ដោយសារការឡើងកំដៅផែនដី និងកម្រិតទឹកសមុទ្រកើនឡើងខ្ពស់នៅតាមសហគមន៍ និងប្រទេសផ្សេងៗថា ពេលផ្ទាំងទឹកកកលើភ្នំហិម៉ាឡៃរលាយ ហើយផ្ទាំងទឹកកកនោះកាន់តែមានទំហំតូចនៅថ្ងៃអនាគត ទន្លេនានាក៏ប្រែប្រួលទំហំដូចគ្នាដែរ ធ្វើឱ្យពលរដ្ឋជាច្រើនលាននាក់ដែលរស់នៅតាមដងទន្លេរងផលប៉ះពាល់ដោយសារកម្រិតទឹកសមុទ្រកើនឡើង និងទឹកសមុទ្រហូរមកកាន់កន្លែងពួកគេរស់នៅ ។ បច្ចុប្បន្ន គេឃើញការគំរាមកំហែងស្រដៀងគ្នានេះនៅតំបន់ដីសណ្តទន្លេមេគង្គ និងបរិវេណជាច្រើន ដែលធ្វើឱ្យប្រទេសស្ថិតនៅតំបន់ទំនាបប្រឈមនឹងគ្រោះមហន្តរាយជារៀងរហូត ។Cryospheric Sciences | glacial lake outburst flood

ចុងក្រោយ លោកបន្ថែមថា វិបត្តិអាកាសធាតុចាំបាច់ត្រូវតែដោះស្រាយ ជាដំបូង ត្រូវបញ្ឈប់ការបំភាយឧស្ម័នផ្ទះកញ្ចក់ដើម្បីទប់ស្កាត់ការឡើងកំដៅផែនដី និងអភិវឌ្ឍន៍ប្រព័ន្ធប្រាប់ពីគ្រោះធម្មជាតិជាមុន ។ លើសពីនេះ ត្រូវជំរុញឱ្យមានច្បាប់ និងគោលការណ៍សិទ្ធិមនុស្ស ដើម្បីគាំទ្រការផ្លាស់ទីលំនៅរបស់ពលរដ្ឋ ចៀសវាងការបាត់បង់ទឹកដី និងកន្លែងរស់នៅពេលអនាគត ៕Falling giants | Perito Moreno glacier, El Calafate, Argenti… | Flickr

ប្រភព ៖ The Standard

ក្តៅៗ! ប្រធាន​សមាគមន៍​ប្រដាល់ឡាវ ​ថា Muay Thai ​ជា​ក្បាច់​គុន​ចម្លង​គេ

0

ក្រោយពីកម្ពុជាសម្រេចប្រើប្រាស់ “គុនខ្មែរ (Kun Khmer)” សម្រាប់ការប្រើប្រាស់ជាផ្លូវការក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣នៅប្រទេសកម្ពុជានោះ ភាពចម្រូងចម្រាស់វាងប្រទេសទាំងពីរក៏បានកើតឡើង ដែលធ្វើឱ្យល្បីដល់ប្រទេសសមាជិកអាស៊ានឈឺឆ្អើល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxMHXQP7EI5fnNh6AWiqLNW95PVXNDuroaMMLFi2giBwayk3y3x9RCuNCsa-gWii-vS6jPK2orYGnSSZ4kRRrWb2BaHocRbUw5mJEMWK7vm7vjvdswg1fEWO4asF9cO8Zm-_B8JcNNoCphQEYChf9ptgivHu_qsm-7X7SUJHSp7gE0JW_OLNM49H7i/s702/Screenshot%202023-02-17%20144206.jpg

ប្រធានសមាគមន៍ប្រដាល់ឡាវ (IFMA) បាននិយាយថា៖ “ថៃគ្មានសិទ្ធិហាមឃាត់ប្រទេសណាដែលទទួលយកការប្រកួត “គុនខ្មែរ” ក្នុងស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជានោះទេ។ “Muay Thai” គឺជាសិល្បៈក្បាច់គុនក្លែងក្លាយ ចម្លងគេ ដែលប្រជាជនថៃកំពុងព្យាយាមជំរុញពិភពលោកឱ្យមានការយល់ច្រឡំ”។

លោក Saisamorn Chaiyasorn បានសង្កត់ធ្ងន់ថា ៖ ប្រជាជាតិ​អាស៊ាន ចូលរួមប្រកួត​ប្រជែង​ ព្រោះ​យើង​ផ្តោតទៅលើកីឡា​ នាំមកសន្តិភាព និងសាមគ្គីភាព មិន​ដូច​ប្រទេស​ថៃ​ដែល​ផ្ដោត​តែ​លើ​អាជីវកម្ម និង​ការ​វិនិយោគ។ ដូច្នេះ​ថៃ​ជា​បញ្ហា​នៃ​រឿងនេះ។

លោកបន្តថា៖ “ឡាវនឹងបញ្ចូន អត្តពលិកប្រកួតគុនខ្មែរនៅកម្ពុជា មិនខ្វល់ពីការដាក់ពិន័យរបស់ថៃ អ្វីនោះទេ”។ប្រដាល់​គុន​ខ្មែរ​ថ្នាក់​ជាតិ ប្តូរ​ទីតាំង​ប្រកួត​ទៅ​ធ្វើ​នៅ​ស្តាត​ចាស់ | ភ្នំពេញ ប៉ុស្ដិ៍

ងាកមកសុីហ្គេម២០២៣នេះវិញ សម្រាប់វិញ្ញាប្រដាល់នេះវិញ ៧ប្រទេសនឹងមានវត្តមានក្នុងនោះមានកម្ពុជា ឡាវ ឥណ្ឌូណេស៊ី ម៉ាឡេសុី មីយ៉ាន់ម៉ា ហ្វីលីពីន និង​វៀតណាម នឹង​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម​គុន​ខ្មែរ បើទោះបីជាថៃ​ធ្វើ​ពហិការ​ក៏​ដោយ៕គុន​ខ្មែរ​ពិភពលោក ទទួល​បាន​លទ្ធផល​ល្អ | ភ្នំពេញ ប៉ុស្ដិ៍

ប្រភព៖ News Directory3

 

សហភាពអារ៉ាប់រួមដាំស្រូវសាឡីនៅសមុទ្រខ្សាច់

0

សហភាពអារ៉ាប់រួម ៖ ផ្ទៃដីនៅសហភាពអារ៉ាប់រួម (United Arab Emirates) មានសភាពស្ងួតហួតហែងមិនអំណោយផលក្នុងការធ្វើកសិកម្មដាំដុះអ្វីឡើយ ធ្វើឱ្យប្រទេសនេះត្រូវនាំចូលស្បៀងអាហារស្ទើរ៩០% ដើម្បីមកផ្គត់ផ្គង់ពលរដ្ឋរបស់ខ្លួន ។ រដ្ឋាភិបាលរបស់សហភាពអារ៉ាប់រួមបានព្យាយាមដោះស្រាយបញ្ហាសន្តិសុខស្បៀងសម្រាប់ពលរដ្ឋ ដោយការកែច្នៃតំបន់វាលខ្សាច់នៅទីក្រុងម៉ាលីហា ធ្វើជាកសិដ្ឋានដាំដុះស្រូវសាឡីដើម្បីដោះស្រាយបញ្ហាខ្វះខាតស្បៀង ដោយរដ្ឋាភិបាលបានចាប់ផ្តើមគម្រោងនេះតាំងពីឆ្នាំ២០២២ មកម៉្លេះ ។UAE Desert Farm Cultivates Wheat In Quest For Food Security - I24NEWS

គេសង្កេតឃើញថា កសិដ្ឋានដាំស្រូវសាឡីនៅទីក្រុងម៉ាលីហា គឺមានរាងជារង្វង់មូលពណ៌បៃតងចំនួន៨ ស្ថិតនៅចំកណ្តាលសមុទ្រខ្សាច់ ។ បច្ចុប្បន្ន មានផ្ទៃដីទាំងអស់ចំនួន២.៥០០រ៉ៃ ដែលគេបានប្រើប្រាស់ប្រព័ន្ធផលិតទឹកសាបពីសមុទ្រមកប្រើប្រាស់សម្រាប់ការដាំដុះស្រូវសាឡីទាំងអស់ ។ លើសពីនេះ គេបានប្រើបញ្ញាសិប្បនិម្មិត (AI) រួមទាំងឧបករណ៍បញ្ចេញកំដៅផងដែរសម្រាប់ប្រមូលទិន្នន័យពីអាកាសធាតុ និងសណ្ឋានដី ដើម្បីគ្រប់គ្រងបរិមាណការស្រោចទឹក និងពិនិត្យលើការលូតលាស់របស់ដើមស្រូវសាឡី ។Watch: Majestic carpet of green covers UAE desert as Sharjah wheat farm  blooms - News | Khaleej Times

គេរំពឹងថា សហភាពអារ៉ាប់រួមនឹងអាចផលិតស្រូវសាឡីបានចំនួន១.៦០០តោនក្នុង១ឆ្នាំ ហើយអនាគត ប្រទេសនេះនឹងមានផែនការពង្រីកផ្ទៃដីដាំដុះបន្ថែមទៀតរហូតដល់៨.៧៥០រ៉ៃនៅត្រឹមឆ្នាំ២០២៥ និងពង្រីកផ្ទៃដីដាំដុះរហូតដល់ជាង១ម៉ឺន២ពាន់រ៉ៃ ។What are these green round areas looking like farms in Dubai? - Quora

ក្រៅពីនេះ សហភាពអារ៉ាប់រួមនៅមានផ្ទៃដីចំនួន១២,៥រ៉ៃទៀតទុកសម្រាប់សាកល្បងដាំដុះស្រូវសាឡីចំនួន៣៥ប្រភទ ដែលបានយកគ្រាប់ពូជមកពីប្រទេសទូទាំងពិភពលោក ។ ការសាកល្បងដាំដុះពូជផ្សេងៗគ្នានេះ គឺក្នុងគោលបំណងស្វែងរកពូជណាដែលសមស្របជាមួយសណ្ឋានដី និងអាកាសធាតុនៅសហភាពអារ៉ាប់រួម ៕circle farms « MyConfinedSpace

ប្រភព ៖ TNN Earth

ឆាយប្រុយ កំណប់ធម្មជាតិរបស់អ្នកស្រុកវាលវែង

0

តំបន់​អេកូរ​ទេសចរណ៍ធម្មជាតិ «”ទឹកធ្លាក់​ឆាយ​ប្រុយ​” ដែលមាន​កម្ពស់ ៦០​ម៉ែត្រ ជា​តំបន់​ទេសចរណ៍ធម្មជាតិ ស្ថិតនៅ​ឃុំ​អូរ​សោម ស្រុក​វាលវែង ខេត្តពោធិ៍សាត់​។ ​ទឹកធ្លាក់​ឆាយ​ប្រុយ​នេះ មាន​ចម្ងាយ​ប្រមាណ​ជា ១៧០​គីឡូម៉ែត្រ ពី​ទី​រួម​ខេត្តពោធិ៍សាត់ ដោយ​មកដល់​ស្រុក​វាលវែង បត់​ចូលមក​សហគមន៍​អូរ​សោម​ចម្ងាយ ៦០​គីឡូម៉ែត្រ នឹង​មកដល់​រមណីយដ្ឋាន​ធម្មជាតិ​នេះ​។

ម្យ៉ាងវិញទៀត បើ​ធ្វើដំណើរ​ចេញពី​ខេត្តកោះកុង មកកាន់​ឃុំ​អូរ​សោម គឺមាន​ចម្ងាយ​ប្រហែល ៨០​គីឡូម៉ែត្រ នឹង​ឃើញ​ស្លាក​សញ្ញា​នៅក្បែរ​ផ្លូវ​ចូល​នោះ​ថា “ទឹកធ្លាក់​ឆាយ​ប្រុយ​”។ ​ទឹកធ្លាក់​ឆាយ​ប្រុយ គឺជា​សម្បត្តិ​ធម្មជាតិ​មួយ​របស់​សហគមន៍​អូរ​សោម ដែលមាន​សម្រស់​ធម្មជាតិ​ស្រស់ត្រកាល ទឹកស្អាត ភ្ញៀវ​ជាតិ​-​អន្តរជាតិ អាចមក​ហែល​ទឹក​លេង និង​ស្ទូចត្រី​កម្សាន្ត យ៉ាង​សប្បាយរីករាយ ហើយ​ទេសភាព មិន​ចាញ់​រមណីយដ្ឋាន​ធម្មជាតិ​ផ្សេងៗ​ទេ​។

នៅពេល​ទៅដល់​ហើយ ធ្វើ​ឱ្យអារម្មណ៍​ស្រស់ស្រាយ បំបាត់ទុក្ខ​កង្វល់ និង​ភាព​នឿយហត់​ពី​ការងារ នាឱកាស​ចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ​។ ​ទឹកធ្លាក់​នេះ ត្រូវបាន​គេ​ចាត់ទុកជា​កំណប់​ពិសេស ពីព្រោះ​ជា​តំបន់​ទេសចរណ៍ធម្មជាតិ ដែល​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​អាច​ទៅលេង​កម្សាន្ត​សប្បាយ និង​មាន​ខ្យល់អាកាស​ល្អ​បរិសុទ្ធ អមដោយ​ព្រៃឈើ​ជាច្រើន​យោល​ទៅ​យោល​មក ហាក់​ចាំ​ស្វាគមន៍​ភ្ញៀវ ហើយ​សំឡេង​បក្សី​បក្សា​ខ្ញៀវខ្ញារ​កងរំពង​៕

ខ្វះមួយជំហានទៀត គុនខ្មែរកម្ពុជា នឹងទទួលស្គាល់ពីអូឡាំពិក

0

សហព័ន្ធគុនខ្មែរអន្តរជាតិ (KKIF) និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) កំពុងធ្វើការ ដើម្បីទទួលបានការគាំទ្រពី ៧៥ប្រទេស ក្នុងការ​ធានា​ថា​កីឡា​គុន​ខ្មែរ​សម្រេច​បាន​ការ​ទទួល​ស្គាល់​ពី​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ។

បច្ចុប្បន្នខាងកម្ពុជាត្រូវការប្រទេសចំនួន២៥ បន្ថែមទៀត ដើម្បីធានាការទទួលស្គាល់ជាផ្លូវការរបស់អូឡាំពិក។ អគ្គលេខាធិការ NOCC ឯកឧត្តម វ៉ាត់ ចំរើន អះអាងថា កម្ពុជាមានផែនការច្បាស់លាស់ ដើម្បីសម្រេចបាននូវគោលដៅនេះ។លោក វ៉ាត់ ចំរើន៖ ធម្មនុញ្ញសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ប្រើពាក្យកីឡា[មួយ  Muay]មុខគុនខ្មែរ មិនមែនបញ្ជាក់ពី[មួយថៃ]ទេ

ឯកឧត្តមបានសង្កត់ធ្ងន់ថា៖ “គោលដៅរបស់យើងគឺទាក់ទាញការគាំទ្រពីជាង៧៥ ប្រទេស។ ដរាបណាកីឡាប្រពៃណីរបស់ប្រទេសណាមួយមានសមាជិកច្រើនជាង៧៥ប្រទេស វាត្រូវបានទទួលស្គាល់ជាផ្លូវការ។ យើង​មាន​គោល​ដៅ​ច្បាស់​លាស់ និង​យុទ្ធសាស្ត្រ​ដើម្បី​សម្រេច​វា​បាន។ ខ្ញុំ​ជឿ​ថា​យើង​នឹង​ទទួល​បាន​ជោគជ័យ”។International Kun Khmer tournament hailed a success - Khmer Times

ទោះបីជា Muay Thai ត្រូវបានអូឡាំពិក ទទួលស្គាល់រួចហើយក៏ដោយ ប៉ុន្តែដោយសារតែ ការជជែកដេញដោលគ្នានាពេលថ្មីៗនេះ អំពីប្រភពដើមនៃកីឡាទាំងពីរនេះ បានជំរុញឱ្យប្រទេសជាច្រើនទៀត ងាកមកចាប់អារម្មណ៍រកប្រភពដើម។

ខណៈនេះផងដែរ ប្រជាជណកម្ពុជា ជឿជាក់ថា គុនខ្មែរមានដើមកំណើតនៅក្នុងប្រទេសកម្ពុជា តាំងពី សម័យបុរាណមកម្ល៉េះ៕

ប្រភព៖ National Thailand

កងទ័ពកម្ពុជា និងចិន ត្រៀមរួមគ្នាធ្វើសមយុទ្ធ«នាគមាស»

0

ភ្នំពេញ៖ រដ្ឋមន្រ្តី ក្រសួងការពារជាតិកម្ពុជា បានថ្លែងថា កងទ័ពកម្ពុជា និងចិន នឹងធ្វើសមយុទ្ធ «នាគមាស» រួមគ្នាឡើងវិញ នៅថ្ងៃទី២០ ខែ មីនា ឆ្នាំ២០២៣ ខាងមុខនេះ។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងការពារជាតិ បានមានប្រសាសន៍បែបនេះ ប្រាប់អ្នកសារព័ត៌មាន នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ អគាររដ្ឋបាល សាលប្រជុំ និងគម្រោងវារីវប្បកម្មអាងបង្កាត់ ពូជ និងភ្ញាស់ត្រី នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrcWB-mzL23u_BqF7YyRHLeB9sNNOYQCrwh-DmojO37MUDu_lTM5DkQWSQdOTizgsIjmVUe4aLRHv17Jxj5oxhqquQf7Db85mFdhvCOvweEbOLNe3HmXaASjbBxj6drmePIkE3q6thc9hixBPK0vS0mH4q_6eBBKSAKcHF-41vD_Vor1-iXH309jtN/s960/photo_2023-02-16_17-46-59.jpg

សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ឲ្យដឹងថា សមយុទ្ធ ដែលមាន ឈ្មោះថា «នាគមាស» នឹងត្រូវធ្វើឡើងនៅបរិវេណភ្នំជុំរីករាយ ស្ថិតក្នុងខេត្តកំពង់ឆ្នាំង ហើយសមយុទ្ធនេះ នឹងប្រព្រឹត្តិទៅក្រោមប្រធានបទ ការបោស សម្អាតគ្រាប់ មីន ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ការរក្សាសន្តិសុខ និងក្បួនធំៗ ជាដើម។

ជាមួយគ្នានេះ រដ្ឋមន្រ្តី ក្រសួងការពារជាតិ បានបញ្ជាក់ថា
សមយុទ្ធរួមគ្នារវាង កងទ័ពកម្ពុជា និងចិន នាថ្ងៃទី២០ ខែមីនាខាងមុខ ពុំមែនជាការគំរាមកំហែងដល់អ្នកណានោះទេ ប៉ុន្តែធ្វើឡើង ដើម្បីលើកកម្ពស់គុណភាព និងសមត្ថភាពរបស់កងទ័ពប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7EC_9hlm5cIYhO60mnIkPlycI7TXlN4Haj3rgVkYu4ICYyr6Ux9YGgxrfggCvzt9SqJnaYdxbNe55UI3hHds8YFoDrO3rBotSd6wMdvduuAM_pB5VGuGi_x_eWCBovfL4VdrbF_s6npPlczGGVSdhxEyM8hPXgaMkX2Tvk4Iu5fBlhpJiTHeWRY9Q/s994/photo_2023-02-16_17-47-00.jpg

សូមបញ្ជាក់ថា កម្ពុជា ធ្លាប់ធ្វើលំហាត់សមយុទ្ឋ នាគមាស ចំនួន៣លើករួចមកហើយ ដោយមានការចូលរួមពីកងទ័ពប្រជាជនចិន តាំងពីឆ្នាំ២០១៦។

លំហាត់សមយុទ្ឋ នាគមាស ចុងក្រោយ បានធ្វើឡើងក្នុងទឹកដីខេត្តកំពត កាលពីឆ្នាំ២០១៩ ដោយក្នុងនោះ មានការហ្វឹកហាត់ក្នុងទីបញ្ជាការ និងទីលាន ដោយផ្តោតសំខាន់លើ ការប្រឆាំងភេវរកម្ម ការរំដោះចំណាប់ខ្មាំង និងការសង្រ្គោះប្រជាពលរដ្ឋ ពីគ្រោះធម្មជាតិ ជាដើម៕