Home Blog Page 1842

ហេតុអ្វីបានជាវៀតណាមកំណត់គោលនយោបាយក្នុងការយកកូនមិនឱ្យលើសពី៣នាក់ ?

0

ប្រទេសវៀតណាម ៖ ការិយាល័យសុខាភិបាលក្រុងហាណូយបង្ហាញថា ក្រុងហាណូយបានកំណត់គោលដៅកាត់បន្ថយចំនួនគ្រួសារដែលមានកូនលើសពី៣នាក់ ខណៈចំនួនពលរដ្ឋក្នុងទីក្រុងនេះបានកើនឡើងលើស៨លាននាក់ ស្មើ៨,៤% នៃចំនួនពលរដ្ឋទាំងអស់ក្នុងប្រទេស បើរាប់មកដល់ចុងឆ្នាំ២០២២ ។

កាលពីថ្ងៃទី១៥ ខែកុម្ភៈ កន្លងមក កាសែត Vietnam News បានដកស្រង់សម្តីលោក Wu Gao Cuong អនុប្រធានការិយាល័យសុខាភិបាលថា ក្រុងហាណូយនឹងកាត់បន្ថយសមាមាត្រនៃគ្រួសារដែលមានកូនលើសពី៣នាក់ និងសមាមាត្រនៃកុមារខ្វះអាហារូបត្ថម្ភមានអាយុក្រោម៥ឆ្នាំ ដោយកាត់បន្ថយ០,១% ។ លើសពីនេះ លោក Wu ក៏បានលើកឡើងថា ក្រុងហាណូយបានប្រឈមនឹងបញ្ហាថ្មីៗជាច្រើនដោយសារចំនួនពលរដ្ឋកើនឡើង ។Vietnam considers end of two-child policy - UCA News

លោក Wu ថ្លែងថា លើសពីនេះ ចំនួនមនុស្សចាស់ក្នុងប្រទេសវៀតណាម គឺជាបញ្ហាសំខាន់មួយទៀតដែលធ្វើឱ្យក្រុងហាណូយត្រូវចាត់ផែនការ និងមានគោលនយោបាយសមស្របដើម្បីផ្តល់ការធានារ៉ាប់រងសុខភាព សុខុមាលភាពសង្គម និងផ្តល់ផលប្រយោជន៍ដល់ពួកគេ ។

ក្រុងហាណូយក៏មានផែនការពង្រីកទំនាក់ទំនងជាមួយពលរដ្ឋផងដែរ ដោយផ្តោតទៅលើបញ្ហាអនាម័យ ការបន្តពូជរបស់យុវវ័យ ការប្រឹក្សាយោបល់ ការត្រួតពិនិត្យសុខភាពមុនពេលរៀបអាពាហ៍ពិពាហ៍ ការពិនិត្យសុខភាពមុនពេលសម្រាលបុត្រ និងទារកកើតថ្មី រហូតដល់ការថែទាំសុខភាពមនុស្សចាស់ផងដែរ ។

គួរបញ្ជាក់ថា បើរាប់មកដល់ឆ្នាំ២០២២ ចំនួនប្រជាពលរដ្ឋវៀតណាមបានកើនឡើងដល់៩៩,៤៦លាននាក់ កើនឡើង០,៩៧% ពីឆ្នាំ២០២១ ៕ Small shoulders: The children forced to work in Vietnam – The Irish Timesប្រភព ៖ TheBetterNew

ហ្វីលីពីនបង្កើនការដាំដុះទុរេនសម្រាប់នាំចេញទៅចិន

0

ប្រទេសហ្វីលីពីន ៖ នាយកដ្ឋានកសិកម្មប្រទេសហ្វីលីពីននឹងបង្កើនការដាំដុះទុរេន ក៏ដូចជាការអប់រំកសិករក្នុងស្រុក ដើម្បីនាំចេញទុរេនទៅប្រទេសចិនតាមកិច្ចព្រមព្រៀង ។ ប្រទេសចិនជាទីផ្សារធំមួយសម្រាប់ការនាំចេញទុរេនរបស់ហ្វីលីពីន ហើយបានជួយបង្កើតការងារ និងប្រាក់ចំណូលដល់កសិករប្រទេសនេះផងដែរ ។

បច្ចុប្បន្ន នាយកដ្ឋានកសិកម្មបានចុះឈ្មោះអ្នកនាំចេញ និងអប់រំដល់កសិករដាំទុរេន ក៏ដូចជាអប់រំមន្ត្រីជំនាញពីការកម្ចាត់សត្វល្អិត និងមេរោគផ្សេងៗដែលធ្វើឱ្យប៉ះពាល់ដល់ដើមទុរេន ។ កសិករនៅតំបន់ដាវ៉ាវ និងខេត្តជិតៗគ្នា នឹងត្រូវទទួលការអប់រំបង្កើនចំណេះដឹងដើម្បីទទួលបានទុរេនស្រស់ និងមានគុណភាពល្អសម្រាប់នាំចេញទៅចិន និងទីផ្សារនានា ។Durian – Industry Strategic Science and Technology Plans (ISPs) Platform

កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ កន្លងមក ប្រទេសហ្វីលីពីន និងចិនបានចុះហត្ថលេខាជាមួយគ្នាស្តីពីការនាំចេញទុរេនស្រស់ ដែលធ្វើឱ្យហ្វីលីពីនក្លាយជាប្រទេសមួយទៀតមានសិទ្ធិនាំចេញទុរេនទៅកាន់ចិន ក្រៅពីវៀតណាម និងថៃ ។

តាមទិន្ន័យរបស់នាយកដ្ឋានកសិកម្មបង្ហាញថា ហ្វីលីពីនគឺជាប្រទេសនាំចេញផលិតផលកសិកម្មសំខាន់មួយក្នុងភូមិភាគអាស៊ីអាគ្នេយ៍ ។ ប្រមាណ១ ក្នុងចំណោម៤ នៃការជួលកម្លាំងពលកម្មទូទាំងប្រទេសនៅឆ្នាំ២០២១ គឺជាការជួលកម្លាំងពលកម្មផ្នែកកសិកម្ម និងឧស្សាហកម្ម ស្មើប្រមាណ៩,៦% របស់ផលិតផលក្នុងស្រុកសរុប (GDP) ។ ក្រៅពីនេះ តាមការរាយការណ៍ដំបូងរបស់នាយកដ្ឋានកសិកម្មឱ្យដឹងថា គម្រោងនេះអាចបង្កើតការងារដល់ពលរដ្ឋយ៉ាងតិច១ម៉ឺនការងារ ហើយហ្វីលីពីននឹងអាចនាំចេញទុរេនស្រស់ស្មើជាង៥.៧៣៩លានគីឡូក្រាមទៅកាន់ចិន ។Asia Durian Farm and Harvest - Asian Durian Cultivation Technology and  Durian Processing - YouTube

ប្រទេសចិននិយាយថា ចិនបាននាំចូលទុរេនស្រស់ទាំងអស់ចំនួន៨២ម៉ឺន១ពាន់តោនក្នុងឆ្នាំ២០២១ ហើយសង្ឃឹមថា ការនាំចូលទុរេនអាចស្មើប្រមាណ៨០ម៉ឺនតោននៅឆ្នាំ២០២២ បើទោះជាមានការរាតត្បាតនៃជំងឺកូវីដ-១៩ ក្តី ។ ក្រៅពីនេះ ប្រទេសចិនបាននាំចូលទុរេន និងចេកពីប្រទេសវៀតណាម និងផ្លែមៀនពីកម្ពុជា ដែលទើបទទួលបានការអនុម័តពីទីផ្សារចិនផងដែរ ។ ការនាំចេញផ្លែឈើមកកាន់ចិន បានបង្កើតប្រាក់ចំណូលដល់ប្រទេសនានាក្នុងតំបន់ ៕ ប្រភព ៖ AECconnect

ប្រធានាធិបតីអ៊ុយក្រែន ប្រកាសពីគ្រឿងទំនើបៗរបស់លោកខាងលិច ទើបបញ្ចប់សង្គ្រាមរបស់ពូទីន

0

រដ្ឋធានីកៀវ៖ រហូតមកដល់ពេលនេះ ថ្វីបើទឹកដី នៅក្នុងតំបន់ចំនួន៤របស់អ៊ុយក្រែន ត្រូវបានក្រុងមូស្គូ ដាក់បញ្ចូលជាឧបសម្ព័ន្ធរបស់រុស្ស៊ី តាមអ្វីដែលក្រុងកៀវ និង សម្ពន្ធមិត្តលោកខាងលិច ចាត់ទុកជាទង្វើខុសច្បាប់យ៉ាងណាក្ដី ប៉ុន្ដែប្រធានាធិបតីអ៊ុយក្រែន នៅតែអះអាង ថា គាត់មិនបានបោះបង់ទឹកដីមួយផ្នែកណាមួយរបស់ប្រទេសគាត់ ជាថ្នូរនឹងកិច្ចព្រមព្រៀសន្ដិភាព នាពេលអនាគតជាមួយនឹងរុស្ស៊ី នោះឡើយ។

សារព័ត៌មាន BBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ថា នៅក្នុងបទសម្ភាសន៍មួយជាមួយនឹង BBC ដើម្បីរំឭកខួបមួយឆ្នាំ នៃការឈ្លានពានពេញទំហឹងរបស់រុស្ស៊ី នោះ លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelensky) ប្រធានាធិបតីអ៊ុយក្រែន បានព្រមាន ថា ការផ្ដល់សម្បទានទឹកដីមួយផ្នែកណាមយយ នឹងមានន័យ ថា រុស្ស៊ី នឹងឈ្លានពានជាថ្មីឡើងវិញ ខណៈគ្រឿងសព្វាវុធរបស់លោកខាងលិច នឹងនាំមកនូវសន្ដិភាព កាន់តែខិតជិតចូលមកដល់។Ukraine's Zelensky Thanks U.S. Congress: 'You Can Speed Up Our Victory' -  I24NEWS

ជាមួយគ្នានេះ លោកប្រធានាធិបតី ហ្សេឡែនស្គី ក៏បានបញ្ជាក់ ថា ការវាយប្រយុទ្ធគ្នា នៅនិទាឃរដូវ ដែលបានព្យាករទុក កំពុងតែត្រៀមខ្លួនរួចរាល់អស់ហើយ។ ចំណែកការវាយប្រហាររបស់រុស្ស៊ី នឹងកើតឡើង នៅតាមទិសដៅផ្សេងៗជាច្រើនទៀត។

បើទោះជាយ៉ាងណាក៏ដោយ លោកប្រធានាធិបតីអ៊ុយក្រែន មានជំនឿ ថា កងទ័ពការពារទឹកដីរបស់អ៊ុយក្រែន អាចបន្តទប់ទល់នឹងការវាយរុលចូលទៅមុខរបស់រុស្ស៊ី រហូតដល់ពួកគេ អាចចាប់ផ្តើមនូវការវាយលុកទ្រង់ទ្រាយធំម្ដងទៀត។ ទន្ទឹមគ្នានេះ លោក ហ្សេឡែនស្គី ក៏បានអំពាវនាវម្តងហើយម្ដងទៀត ដល់បណ្ដាប្រទេសបស្ចិមលោក ត្រូវតែផ្តល់ជំនួយយោធាបន្ថែមទៀត ដើម្បីយកជ័យជម្នះ និង នាំនូវសន្ដិភាព ត្រឡប់មកវិញ។

លោកប្រធានាធិបតីអ៊ុយក្រែន បានប្រាប់ដល់បណ្ដាញទូរទស្សន៍ BBC ថា «វាជាការពិតណាស់ គ្រឿងយុទ្ធោបករណ៍ទំនើបៗរបស់លោកខាងលិច នឹងបង្កើនល្បឿនដល់ការនាំមកវិញនូវសន្ដិភាព។ គ្រឿងសឹកទាំងនេះ ជាភាសាតែមួយគត់ ដែលរុស្ស៊ីដឹងច្បាស់»។Rishi Sunak meets President Zelenskyy in Kyiv on first visit to Ukraine as  PM | ITV News

លោកប្រធានាធិបតី ហ្សេឡែនស្គី កាលពីសប្ដាហ៍កន្លងទៅនេះ បានជួបជាមួយនឹងមេដឹកនាំចក្រភពអង់គ្លេស និង សហភាពអឺរ៉ុប ដើម្បីបញ្ចុះបញ្ចូល សម្រាប់ការគាំទ្រជាអន្ដរជាតិ និង ស្នើសុំអាវុធទំនើបៗ ដើម្បីការពារប្រទេសរបស់គាត់។ ប៉ុន្ដែនៅពេលលោកប្រធានាធិបតី ស្នើសុំយន្ដហោះចម្បាំងទំនើបៗនោះ លោក រីស៊ី ស៊ូណាក់ (Rishi Sunak) នាយករដ្ឋមន្រ្ដីចក្រភពអង់គ្លេស នៅមិនទាន់ឆ្លើយនៅឡើយ ដោយគ្រាន់តែផ្ដល់នូវការបណ្ដុះបណ្ដាល ដល់កងទ័ពអាកាសរបស់អ៊ុយក្រែន ឲ្យចេះបើកយន្ដហោះចម្បាំងទំនើបៗ តាមស្ដង់ដាររបស់អង្គការណាតូ។

បើទោះជាយ៉ាងណាក៏ដោយ ក្រុងកៀវ នៅតែមានការខកចិត្តខ្លាំង ដោយសារតែល្បឿនបញ្ជូនអាវុធរបស់លោកខាងលិច នៅតែមិនទាន់មកដល់។ ចំណែកការដឹកជញ្ជូនរថក្រោះប្រយុទ្ធធុនធ្ងន់ ដែលត្រូវបានសន្យា កាលពីខែមុន ដោយបណ្តាប្រទេសលោកខាងលិច រួមទាំង អាល្លឺម៉ង់ សហរដ្ឋអាមេរិក និង ចក្រភពអង់គ្លេស អាចនឹងមកដល់ នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងទៀត ដើម្បីបញ្ជូនទៅកាន់សមរភូមិប្រយុទ្ធ បណ្ដេញទាហានរុស្ស៊ី ចេញពីប្រទេស។

ទន្ទឹមគ្នានេះ លោកប្រធានាធិបតី ហ្សេឡែនស្គី (Zelensky) ក៏បានលើកឡើង អំពីការគំរាមកំហែងរបស់មេដឹកនាំបេឡារុស លោក អាឡិចសាន់ដឺរ លូកាសែនកូ (Alexander Lukashenko) ដើម្បីចូលរួមធ្វើសង្គ្រាមជាមួយកងទ័ពរុស្ស៊ី ចេញពីទឹកដីរបស់គាត់ ប្រសិនបើទាហានអ៊ុយក្រែន ណាម្នាក់ ឆ្លងកាត់ព្រំដែន ចូលទៅក្នុងប្រទេសបេឡារុស។

ប្រធានាធិបតីអ៊ុយក្រែន បានសង្កត់ធ្ងន់ ថា «ខ្ញុំសង្ឃឹម ថា បេឡារុស នឹងមិនចូលរួមនៅក្នុងសង្គ្រាមរបស់ក្រុងមូស្គូ នៅលើទឹកដីអ៊ុយក្រែន នោះឡើយ។ ប្រសិនបើបេឡារុស ចូលរួមធ្វើសង្គ្រាម យើងនឹងប្រយុទ្ធ ទើបយើងនឹងរួចផុតជីវិត។ ចំណែកការអនុញ្ញាតឱ្យរុស្ស៊ី ប្រើប្រាស់ប្រទេសបេឡារុស ធ្វើជាទីតាំង សម្រាប់ការវាយប្រហារម្តងទៀត នឹងក្លាយជាកំហុសដ៏ធំបំផុតរបស់លោកប្រធានាធិបតី លូកាសែនកូ ។Can the U.S. and NATO provide Ukraine with enough weapons?

កម្លាំងទាហានរុស្ស៊ី បានចាប់ផ្តើមនូវការលុកលុយពេញទំហឹងរបស់ពួកគេ ដោយមួយផ្នែក វាយលុកចូលប្រទេសអ៊ុយក្រែន ចេញពីប្រទេសបេឡារុស កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ ស្របគ្នានេះដែរ កងទ័ពរុស្ស៊ី ក៏បានបើកការវាយលុកព្រមគ្នា ចេញមកពីទិសខាងត្បូង និង ទិសខាងកើត ប្រទេសអ៊ុយក្រែន ឆ្ពោះទៅកាន់រដ្ឋធានីកៀវ។ ប៉ុន្តែការសម្រុកវាយលុករបស់ពួកគេ មិនអាចផ្ដួលរំលំរដ្ឋាភិបាលក្រុងកៀវ បាន ទើបរុស្ស៊ី បានដកថយវិញ ហើយផ្ដោតយ៉ាងសំខាន់ ទៅលើសមរភូមិភាគ នាខាងកើត ប្រទេសអ៊ុយក្រែន។ សង្គ្រាម អស់រយៈពេលស្ទើរតែ១ឆ្នាំពេញកន្លងមកនេះ បានធ្វើឲ្យទាហានទាំងសងខាងរងគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុត ខណៈកងទ័ពអ៊ុយក្រែន បានអះអាង ថា រុស្ស៊ី បានបាត់ទាហាន រហូតដល់ជាង១៤ម៉ឺននាក់ គិតចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣៕

មានរឿងអ្វី! សុខៗ YouTube ផ្លាស់ប្តូរ CEO

0

ស្ត្រីលេចធ្លោបំផុតម្នាក់ក្នុងវិស័យបច្ចេកវិទ្យា និងជាបុគ្គលិកដំបូងបំផុតរបស់ Google កំពុងចាកចេញពីក្រុមហ៊ុន YouTube។Susan Wojcicki, YouTube's Longtime CEO, Says She Will Step Down - The New  York Times

នាយកប្រតិបត្តិ YouTube លោកស្រី Susan Wojcicki ដែលបានដឹកនាំគេហទំព័រវីដេអូដ៏ធំបំផុតរបស់ពិភពលោកក្នុងរយៈពេលប្រាំបួនឆ្នាំចុងក្រោយនេះ banលាឈប់ពីតួនាទីរបស់នាង  ដោយ​ត្រូវ​ជំនួស​ដោយ​លោក Neal Mohan ដែល​ជា​អគ្គនាយករង។Who Is Neal Mohan Indian-American To Replace YouTube CEO Susan Wojcicki  Google

ក្នុងអំឡុងពេលកាន់តំណែងរបស់នាង បានឱ្យ Google ទិញយកគេ YouTube ក្នុងឆ្នាំ២០០៦ពីក្រុមហ៊ុន Alphabet ។ នៅឆ្នាំ ២០២២ YouTube រកចំណូលបាន ២៩.២ ពាន់លានដុល្លារក្នុងការផ្សាយពាណិជ្ជកម្ម – ច្រើនជាង១០ភាគរយនៃ Alphabet’s ប្រាក់ចំណូលសរុប។

មូលហេតុនៃការចាកចេញនេះ ក៏សារតែលោកស្រី ចង់ចាប់ផ្តើមជំពូកថ្មីដែលផ្តោតលើគ្រួសារ សុខភាព និងគម្រោងផ្ទាល់ខ្លួនវិញ៕Several wounded, one dead in shooting at YouTube headquarters | TechCrunch

ប្រភព៖ VOX

 

ឈិន ឡុង សុខចិត្តយកទ្រព្យសម្បត្តិទៅបរិច្ចាក ប្រសើរជាងឱ្យកូនប្រុសខ្លួនឯង

0

តារា Hollywood ជើងចាស់ ដែលមានកេរ្តិ៍ឈ្មោះបោះសំលេង លោក Jackie Chan ឬយើងស្គាល់ថាឈិន ឡុង បានប្រកាសថា ខ្លួននឹងបរិច្ចាកទ្រព្យសម្បត្តិ មុននៅពេលដែលគាត់ស្លាប់។Big Bucks For Big Brother: Why Jackie Chan Is The World's Second-Highest  Paid Actor

ឈិន ឡុង ត្រូវបានគេប៉ាន់ប្រមាណថា មានទ្រព្យសម្បត្តិ៤០០លានដុល្លារ ដែលលោកបានសរសេរនៅក្នុងលិខិតមរតក កាលពីឆ្នាំ១០៥កន្លងទៅ។ ចំពោះ ៤០០លានដុល្លារនោះ នឹងត្រូវបរិច្ចាកទៅកាន់អង្គការ ឬកម្មវិធីសប្បុរសធម៌ទាំងអស់ ដោយមិនមានឈ្មោះកូនប្រុសរបស់លោកនោះទេ។

ការធ្វើបែបនេះក៏ព្រោះតែ ឈិន ឡុង យល់ឃើញថា៖ “ប្រសិនបើកូនខ្ញុំមានសមត្ថភាព គាត់អាចរកលុយបានដោយខ្លួនឯង។ ប្រសិនបើគាត់មិនមានទេ គាត់នឹងខ្ជះខ្ជាយរបស់ខ្ញុំ។ ខ្ញុំមិនចង់ចំណាយលុយទៅអ្វីដែលគ្មានប្រយោជន៍នោះទេ”។Jackie Chan releases new English memoir: 'I really was quite a nasty jerk'  | CNN

បុរសវ័យ ៥៨ឆ្នាំ មានកូន២នាក់ ស្រីមួយ និង ប្រុសមួយ ហើយកូនប្រុសមានឈ្មោះថា Jaycee ដែលជាតន្ត្រីករ និងធ្លាប់បានបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តមួយចំនួន ក៏ប៉ុន្តែគាត់មិនបានទទួលជោគជ័យ នៅក្នុងអាជីព ដូជាឪពូករបស់គាត់នោះទេ។

មិនតែប៉ុណ្ណោះក្នុង​ឆ្នាំ ២០១៤ គាត់​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ប្រទេស​ចិន​ពី​បទ​កាន់​កាប់​កញ្ឆា ហើយ​បាន​ជាប់​ពន្ធនាគារ​រយៈពេល ៦ ខែថែមទៀតផងដែរ៕Jaycee Chan spent six months in jail after being caught possessing drugs. Credit: Xinhua/Alamy Live News

ប្រភព៖ Ladbible

 

ពលរដ្ឋក្រុងវូហានធ្វើបាតុកម្មរឿងកាត់ប្រាក់បំណាច់ថ្លៃព្យាបាល

0

ប្រទេសចិន ៖ កាលពីថ្ងៃទី១៥ ខែកុម្ភៈ កន្លងមក មនុស្សចាស់នៅប្រទេសចិនជាច្រើនរយនាក់នៅក្រុងវូហាន និងក្រុងតាលៀន បាននាំគ្នាធ្វើបាតុកម្មនៅតាមដងផ្លូវដើម្បីសម្តែងការមិនពេញចិត្ត ខណៈរដ្ឋាភិបាលកាត់ប្រាក់បំណាច់សម្រាប់ព្យាបាលជំងឺអ្នកចូលនិវត្តន៍ ។ កាលពីមុន ពលរដ្ឋក្នុងប្រទេសចិនកម្រចេញមកធ្វើបាតុកម្មណាស់ ប៉ុន្តែចាប់ពីពលរដ្ឋចេញមកធ្វើបាតុកម្មប្រឆាំងជាមួយរដ្ឋាភិបាលពាក់ព័ន្ធនឹងគោលនយោបាយទប់ស្កាត់ជំងឺកូវីដយ៉ាងតឹងតែងកាលពីចុងឆ្នាំ២០២២ កន្លងមក ឃើញថា ការធ្វើបាតុកម្មនៅចិនបានចាប់ផ្តើមកើតឡើងជាបន្តបន្ទាប់ ។Hundreds of pensioners demonstrate in China against cuts in health spending  - Plataforma Media

តាមរូបភាពពីបណ្តាញផ្សព្វផ្សាយបង្ហាញពីមនុស្សជាច្រើននាក់បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅមុខសួនច្បារសាធារណៈ Zhongshan ស្ថិតនៅកណ្តាលក្រុងវូហាន ហើយពេលខ្លះ គេឃើញក្រុមបាតុកររុញច្រានគ្នាជាមួយសន្តិសុខរក្សាសណ្តាប់ធ្នាប់ ។ ការធ្វើបាតុកម្មលើកនេះ កើតឡើងមុនកិច្ចប្រជុំរដ្ឋសភាប្រចាំឆ្នាំ នៅដើមខែមីនា ឆ្នាំ២០២៣ ហើយវាជាការដាក់សម្ពាធលើប្រធានាធិបតីចិន លោក ស៊ី ជិនពីង ម្តងទៀត ។Can't stand it! Chinese elderly protesters in Wuhan, Dalian After the  government cut the budget for reimbursement

ពលរដ្ឋរស់នៅក្រុងវូហានជាច្រើននាក់បានផ្តល់សម្ភាសន៍ទៅកាន់សារព័ត៌មានថា ក្រុមបាតុករគឺជាអ្នកចូលនិវត្តន៍ ហើយពួកគេមិនពេញចិត្តនឹងកំណែទម្រង់នយោបាយក្នុងស្រុក រួមទាំងការកាត់បន្ថយអត្ថប្រយោជន៍សម្រាប់ការព្យាបាលជំងឺរបស់អ្នកចូលនិវត្តន៍នៅមន្ទីរពេទ្យ ។ ក្រុមបាតុករនិយាយថា ថ្លៃព្យាបាលពីមុនស្មើ២៦០យាន់ក្នុង១ខែ ពេលនេះ រដ្ឋាភិបាលកាត់នៅសល់ត្រឹមតែ៨៣យាន់ប៉ុណ្ណោះក្នុង១ខែ ស្របពេលបច្ចុប្បន្ន ថ្លៃព្យាបាលជំងឺនៅតាមមន្ទីរពេទ្យកើនឡើងខ្ពស់ ។

Zhang Hai ពលរដ្ឋរស់នៅក្រុងវូហាន លើកឡើងថា ៖ «លុយប៉ុណ្ណឹងតិចខ្លាំងណាស់ តែសម្រាប់មនុស្សចាស់ជរា វាជាលុយសម្រាប់បន្តជីវិតពួកគេ ហើយមិនមែនគ្រប់គ្នាសុទ្ធតែមានលុយច្រើននោះទេ ហេតុនេះ ទោះលុយតិចតួចក្តី វាសំខាន់ទាំងអស់» ។Thousands hit streets in China's Wuhan against cuts in medical benefits |  ummid.com

សារព័ត៌មាន Reuters រាយការណ៍ថា បច្ចុប្បន្ន រដ្ឋាភិបាលក្នុងតំបន់ជាច្រើនកំពុងប្រឈមនឹងបញ្ហាហិរញ្ញវត្ថុ ដោយសារពួកគេបានប្រើប្រាស់លើគោលនយោបាយតឹងតែងដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ អស់រយៈពេល៣ឆ្នាំមកហើយ ដូច្នេះ វាប៉ះពាល់ដល់សេដ្ឋកិច្ចចិន និងធ្វើឱ្យមូលនិធិរបស់រដ្ឋាភិបាលថយចុះ ៕ ប្រភព ៖ thestandard

ប្រធានាធិបតីបេឡារុស ចង់ធ្វើចេចូវឲ្យលោកបៃដិន និង ពូទីន ជួបគ្នា

0

រដ្ឋធានីមីនស្ក៍ (Minsk)៖ មេដឹកនាំក្រុងមីនស្ក៍ ជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់មេដឹកនាំវិមានក្រឹមឡាំង លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Puti) ហើយគាត់តែងតែគាំទ្រ ដល់សកម្មភាពយោធារបស់ក្រុងមូស្គូ ដោយថែមទាំងអនុញ្ញាតឲ្យកម្លាំងទាហានរុស្ស៊ី ប្រើប្រាស់ទឹកដីរបស់ខ្លួន បើកឆាកសង្គ្រាម វាយលុកចូលទៅលើទឹកដីរបស់អ៊ុយក្រែន ប៉ុន្ដែឥឡូវនេះ ប្រធានាធិបតីបេឡារុស បានប្រកាស អំពីការចូលរួមនៅក្នុងសង្គ្រាម ប្រសិនបើមានការវាយប្រហារទៅលើប្រទេសរបស់ខ្លួន។

គេហទំព័រ បណ្ដាញទូរទស្សន៍របស់ចក្រភពអង់គ្លេស BBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ថា មេដឹកនាំផ្តាច់ការរបស់បេឡារុស ជាសម្ពន្ធមិត្តដ៏រឹងមាំរបស់វិមានក្រឹមឡាំង និង ជាអ្នកគាំទ្រនូវអ្វីដែលលោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ហៅជា «ប្រតិបត្តិការយោធាពិសេស» នៅលើទឹកដីរបស់អ៊ុយក្រែន។ ប៉ុន្ដែសម្រាប់ពិភពលោកទាំងមូលវិញ ភាគច្រើន បានហៅសកម្មភាពយោធារបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន ជា«សង្គ្រាមឈ្លានពាន»។Putin looms a year after anti-Lukashenko protests – DW – 08/09/2021

ចាប់តាំងពីការលុកលុយពេញទំហឹងរបស់កម្លាំងទាហានរុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន អស់រយៈពេលស្ទើរតែមួយឆ្នាំកន្លងមកនេះ មេដឹកនាំវិមានក្រឹមឡាំង លោក ពូទីន មិនបានអង្គុយជាមួយនឹងក្រុមអ្នកសារព័ត៌មានរបស់លោកខាងលិចនោះឡើយ។ ប៉ុន្ដែឥឡូវនេះ នៅក្នុងរដ្ឋធានីមីនស្ក៍ (Minsk) ឯណោះវិញ លោក អាឡិចសាន់ដឺរ លូកាសែនកូ (Alexander Lukashenko) ប្រធានាធិបតីបេឡារុស ត្រូវបានសាកសួរនូវសំណួរជាច្រើន ពីក្រុមបណ្ដាញផ្សព្វផ្សាយតូចមួយ ដោយរួមទាំង បណ្ដាញទូរទស្សន៍របស់ចក្រភពអង់គ្លេស BBC ផងដែរ។

សំណួររបស់អ្នកសារព័ត៌មាន ចោទសួរទៅកាន់ប្រធានាធិបតីបេឡារុស បានលើកឡើង ថា កាលពីឆ្នាំ២០២២ លោកប្រធានាធិបតី បានអនុញ្ញាតប្រទេសរបស់ខ្លួន ដល់កម្លាំងទាហានរបស់រុស្ស៊ី ប្រើប្រាស់ សម្រាប់ការឈ្លានពាន ទៅលើប្រទេសអ៊ុយក្រែន តើលោកប្រធានាធិបតី កំពុងតែរៀបចំ ធ្វើបែបនេះបន្ដទៀតដែរឬទេ?Lukashenko warns Belarus will join Russia in war if attacked - BBC News

លោក អាឡិចសាន់ដឺរ លូកាសែនកូ (Alexander Lukashenko) ប្រធានាធិបតីបេឡារុស បានឆ្លើយតបទៅវិញ ថា «បាទ! ខ្ញុំបានត្រៀមខ្លួនរួចរាល់អស់ហើយ។ ខ្ញុំបានរៀបចំ សម្រាប់ផ្ដល់ដែនដីរបស់ខ្ញុំ ជាថ្មីម្ដងទៀត។ ខ្ញុំក៏បានត្រៀមខ្លួនរួចរាល់អស់ហើយ សម្រាប់ចូលរួម នៅក្នុងសង្គ្រាម ជាមួយនឹងកម្លាំងទាហានរបស់រុស្ស៊ី ចេញពីដែនដីរបស់បេឡារុស។ ប៉ុន្តែប្រសិនបើអ្នកណាម្នាក់ សូម្បីតែទាហានតែមួយរូប ចូលមកលើទឹកដីរបស់យើង ចេញពីអ៊ុយក្រែន មកជាមួយនឹងអាវុធ មកសម្លាប់ប្រជាជនរបស់ខ្ញុំ យើងនឹងធ្វើសង្គ្រាមប្រឆាំងតបតវិញ»។

កិច្ចសហប្រតិបត្តិការយោធា រវាងរុស្ស៊ី និង បេឡារុស មានការកើនឡើងយ៉ាងខ្លាំង ដោយប្រទេសទាំង២នេះ បានចូលរួមធ្វើសមយុទ្ធរួមគ្នា និង បង្កើតក្រុមយោធារួមគ្នា។ ប៉ុន្តែរហូតមកដល់ពេលនេះ មេដឹកនាំបេឡារុស បានគេចវេះ មិនព្រមបញ្ជូនកងទ័ពរបស់ខ្លួន ទៅចូលរួមប្រយុទ្ធជាមួយកម្លាំងទាហានរុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន នោះទេ។

ចក្រភពអង់គ្លេស សហភាពអឺរ៉ុប និង សហរដ្ឋអាមេរិក នៅតែមិនបានទទួលស្គាល់លោក Alexander Lukashenko ជាប្រធានាធិបតីបេឡារុស ស្របច្បាប់នោះឡើយ។ ប្រជាជនបេឡារុស កាលពីឆ្នាំ២០២០ បានចេញមកតាមដងផ្លូវតវ៉ា ដោយបានចោទប្រកាន់លោក Alexander Lukashenko ពីការលួចបន្លំ នៅក្នុងការបោះឆ្នោតប្រធានាធិបតីរបស់ប្រទេស។ ចំណែកការតវ៉ានេះ ក៏ត្រូវបានបង្ក្រាបយ៉ាងឃោរឃៅបំផុត។Russia military veteran Khodaryonok in damning assessment of Ukraine war

លោក Alexander Lukashenko បានប្រើប្រាស់ព្រឹត្ដិការណ៍ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីស្ដីបន្ទោស ដល់បណ្ដាប្រទេសមហាអំណាចលោកខាងលិច ជំរុញឲ្យមានសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន។ លោកប្រធានាធិបតីបេឡារុស បានចោទប្រកាន់ ដល់បណ្ដារដ្ឋាភិបាលរបស់លោកខាងលិច កំពុងតែអុជបញ្ឆេះជម្លោះនេះ ហើយចូលរួមនៅក្នុងការប៉ះទង្គិច សម្រាប់ការបំផ្ទុះនុយក្លេអ៊ែររបស់លោក ពូទីន។

លោកប្រធានាធិបតីបេឡារុស បានសង្កត់ធ្ងន់ ថា«ប្រសិនបើអ្នកបន្តបង្កើនជម្លោះនេះ ឲ្យកាន់តែខ្លាំងឡើង អ្នកនឹងទទួលបាននូវអាវុធនុយក្លេអ៊ែរ ហើយរុស្ស៊ី មានអាវុធដ៏សាហាវបែបនេះច្រើនជាងអ្នកណាទាំងអស់គ្នា។ ដូច្នេះ អ្នកគួរតែបញ្ឈប់រឿងនេះ។ ប្រសិនបើសង្រ្គាមនុយក្លេអ៊ែរ ចាប់ផ្តើម បេឡារុស នឹងលែងមាន។ យើងត្រូវអង្គុយនៅតុចរចា ព្រោះសង្រ្គាមនុយក្លេអ៊ែរ នឹងបំផ្លាញដល់សហរដ្ឋអាមេរិកផងដែរ ហើយក៏គ្មានអ្នកណាម្នាក់ ត្រូវការរឿងនេះទេ»។

បេឡារុស បានជួយជ្រោមជ្រែង ដល់ការឈ្លានពានរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ ប៉ុន្ដែឥឡូវនេះ មេដឹកនាំបេឡារុស បានអះអាង ថា គាត់អាចជួយចរចាសន្ដិភាព នៅក្នុងប្រទេសអ៊ុយក្រែន។ លោក Lukashenko បានលើកឡើង ថា នៅសប្តាហ៍ក្រោយ នឹងក្លាយជាពេលវេលាដ៏ល្អបំផុតមួយ សម្រាប់ការចាប់ផ្តើមជាមួយនឹងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) ដែលនឹងត្រូវទៅបំពេញទស្សនកិច្ច នៅក្នុងប្រទេសប៉ូឡូញ។Russia-Ukraine war latest: Putin says Russia will destroy US Patriot  missiles

លោក អាឡិចសាន់ដឺរ លូកាសែនកូ (Alexander Lukashenko) ប្រធានាធិបតីបេឡារុស បានបញ្ជាក់ទៀត ថា «ខ្ញុំអញ្ជើញលោកប្រធានាធិបតី ចូ បៃដិន មកកាន់ប្រទេសបេឡារុស ព្រោះវានៅមិនឆ្ងាយប៉ុន្មាន ពីរដ្ឋធានីវ៉ាសាវី ប្រទេសប៉ូឡូញ ដោយចំណាយពេលត្រឹមតែ៣០នាទី គាត់នឹងទៅដល់រដ្ឋធានីមីនស្ក៍ (Minsk) ប្រទេសបេឡារុស គាត់អាចចុះចតយន្តហោះរបស់គាត់ នៅទីនេះ។ ខ្ញុំនឹងបញ្ចុះបញ្ចូលប្រធានាធិបតីរុស្ស៊ី ឱ្យមកទីនេះដែរ។ ខ្ញុំអញ្ជើញគាត់មកទីក្រុង Minsk ក៏ដូចជា លោកប្រធានាធិបតី ចូ បៃដិន ផងដែរ។ យើងនឹងអង្គុយចុះ ហើយវាអាចនឹងឈានដល់កិច្ចព្រមព្រៀងណាមួយ»។

ការលើកឡើងរបស់មេដឹកនាំបេឡារុស ចំពោះការអញ្ជើញលោកប្រធានាធិបតីសហរដ្ឋអាមេរិក ទំនងជានឹងត្រូវបដិសេធ។ នៅក្នុងសង្គ្រាមរបស់ក្រុងមូស្គូ នៅលើទឹកដីរបស់អ៊ុយក្រែន គឺ លោក Lukashenko មិនត្រូវបានគេមើលឃើញ ថា ជាអាជ្ញាកណ្តាល ប្រកបដោយភាពស្មោះត្រង់នោះឡើយ៕ ស៊ីនួន

កូរ៉េខាងត្បូងប្រកាសថា កូរ៉េខាងជើងជាសត្រូវរបស់ខ្លួន

0

ប្រទេសកូរ៉េខាងត្បូង ៖ នៅថ្ងៃទី១៦ ខែកុម្ភៈ កូរ៉េខាងត្បូងបានចេញផ្សាយរបាយការណ៍មួយនៅក្នុងសៀវភៅផ្នែកការពារជាតិរបស់ខ្លួន ដោយហៅកូរ៉េខាងជើងថា «សត្រូវ» ជាលើកដំបូងក្នុងរយៈពេល៦ឆ្នាំ ហើយរាយការណ៍ថា កូរ៉េខាងជើងបានផលិតអាវុធនុយក្លេអ៊ែរកាន់តែច្រើនឡើង ។

សៀវភៅផ្នែកការពារជាតិប្រចាំឆ្នាំ២០២២ ដែលកូរ៉េខាងត្បូងបានផ្សព្វផ្សាយនេះ បានលើកឡើងពីរដ្ឋាភិបាល និងកងទ័ពកូរ៉េខាងជើងថា ជាសត្រូវរបស់កូរ៉េខាងត្បូង ។ កូរ៉េខាងត្បូងធ្លាប់បានប្រកាសថា កូរ៉េខាងជើងជាសត្រូវនៅក្នុងសៀវភៅផ្នែកការពារជាតិកាលពីឆ្នាំ២០១៦ ដោយលើកហេតុផលថា កូរ៉េខាងជើងនៅតែបន្តអភិវឌ្ឍន៍អាវុធ និងបង្កហេតុខាងកងទ័ព ។ របាយការណ៍របស់កូរ៉េខាងត្បូងបញ្ជាក់ថា កូរ៉េខាងជើងនៅតែគំរាមកំហែងផ្នែកកងទ័ព ដោយមិនព្រមលុបចោលគម្រោងអាវុធនុយក្លេអ៊ែរ ហើយរដ្ឋាភិបាល និងកងទ័ពកូរ៉េខាងជើងជាភ្នាក់ងារសំខាន់ ហេតុនេះ កូរ៉េខាងត្បូងចាត់ទុកប្រទេសនេះជាសត្រូវ ។Inside South Korea's military wish list, as it seeks greater control over  its forces

របាយការណ៍នេះបញ្ជាក់ថា នៅឆ្នាំ២០២២ កូរ៉េខាងជើងបានរំលោភចំនួន១៥ដងលើកិច្ចព្រមព្រៀងកងទ័ពកូរ៉េទាំងពីរនៅឆ្នាំ២០១៧ ហើយកាលពីខែធ្នូ ឆ្នាំ២០២២ កន្លងមក កូរ៉េខាងជើងបានបញ្ជូនយន្តហោះគ្មានមនុស្សបើក ឬដ្រូន ចូលមកក្នុងទឹកដីកូរ៉េខាងត្បូងផងដែរ ។ លើសពីនេះ កូរ៉េខាងជើងបានសាកល្បងផ្លោងមីស៊ីលឆ្លងទ្វីបជាច្រើនលើក ប៉ុន្តែត្រូវវិភាគបន្ថែមដើម្បីបញ្ជាក់ថា មីស៊ីលរបស់កូរ៉េខាងជើងបានអភិវឌ្ឍន៍បច្ចេកវិទ្យាដើម្បីទៅកាន់បរិយាកាសឬអត់ ។

គួរបញ្ជាក់ថា កូរ៉េខាងត្បូងបានចេញរបាយការណ៍ក្នុងសៀវភៅផ្នែកការពារជាតិរៀងរាល់២ឆ្នាំម្តង ដើម្បីរាយការណ៍ពីអាវុធនុយក្លេអ៊ែរ មីស៊ីល និងសក្តានុពលរបស់កងទ័ពកូរ៉េខាងជើង ។ កូរ៉េខាងជើងនៅតែជាប្រទេសដៃគូសង្គ្រាមជាមួយកូរ៉េខាងត្បូងតាំងពីសង្គ្រាមកូរ៉េរវាងឆ្នាំ១៩៥០-១៩៥៣ បញ្ចប់ដោយកិច្ចព្រមព្រៀងឈប់បាញ់គ្នា មិនមែនជាសនិ្ធសញ្ញាសន្តិភាពទេ ៕North Korea seen launching new ICBM military unit amid troop refurbishment  | Reuters

ប្រភព ៖ TNN World

ក្រសួងអប់រំ ហាមលក់ Sting ក្នុងគ្រឹះស្ថានសិក្សា

0

ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសអប់រំ នៃការពង្រឹងវិធានការអនុវត្តការលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពចំណីអាហារនៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ និងឯកជន។No photo description available.

ការធ្វើបែបនេះ គឺនៅក្នុងទិសដៅលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពរបស់សិក្សានុសិស្ស  និងបុគ្គលិក​អប់រំ​ យុវជន និងកីឡា។ មួយរយៈចុងក្រោយនេះ ក្រសួងសង្កេតឃើញថាសិក្សានុសិស្សតាមគ្រឹះស្ថានសិក្សាមួយចំនួន មានករណីពុលអាហារ ទន់ដៃទន់ជើង និងឈានទៅដល់ការដួលទៀតផងនោះ ក្រសួងអប់រំ សហការជាមួក្រសួងសុខាភិបាល ក៏បានរកឃើញថា ករណីនេះកើតឡើដោយសារតែ សិស្សចូលចិត្តទទួលទានអាហារមិនមានសុវត្ថិភាព និងមានការខ្វះខាតក្នុងការគ្រប់គ្រង​ និងត្រួតពិនិត្យលើការលក់ដូរចំណីអាហារក្នុងគ្រឹះស្ថានសិក្សា។No photo description available.

ក្នុងនោះក្រសួងបានហាមឃាត់លក់របស់ជាច្រើននៅក្នុងគ្រឹះស្ថានសិក្សា ដែលមានដូចជា ប្រហិតចៀន ចាហួយ Hotdogកញ្ចប់ បាញ់ត្រាង ស្ករគ្រាប់ ជើងមាន់កញ្ចប់ និងរួមទាំងភេជ្ជៈប៉ូវកម្លាំងមួយចំនួនដូចជា Sting ផងដែរ។May be an image of text

សូមជម្រាបផងដែរ នេះ​មិនមែនជាលើកទី១នោះទេ ដែលក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយក្រសួងសុខាភិបាល ចេញវិធានការ សុវត្ថិភាព និងសុខុមាលភាពចំណីអាហារនៅតាមគ្រឹះស្ថានសិក្សា ក៏ប៉ុន្តែនៅតាមគ្រឹះស្ថានសិក្សាមួយចំនួន មិនមានការយកចិត្តទុកដាក់ ក្នុងការគ្រប់គ្រង ដែលធ្វើឱ្យមានការលក់ចំណីអាហារគ្មានសុវត្ថិភាពខាងលើនេះ កើតមានឡើងបាន៕May be an image of textMay be an image of textNo photo description available.No photo description available.May be an image of textMay be an image of food and textMay be an image of textMay be an image of foodMay be an image of textMay be an image of food

ប្រភព៖ Moeys Cambodia

មកស្គាល់សុនខ២ក្បាល កំពុងប្រតិការយ៉ាងសកម្មក្នុងការជួយសង្គ្រោះនៅតួកគី

0

សត្វសុនខពូជGolden Retrievers ពីរក្បាល មកពីក្រុមស្វែងរកទីក្រុង និងជួយសង្គ្រោះ (USAR) របស់ប្រទេសថៃ កំពុងដើរតួយ៉ាងសំខាន់ក្នុងបេសកកម្មអន្តរជាតិ ​ជួយសង្គ្រោះនៅប្រទេសទួរគី និងស៊ីរី ក្នុងគ្រោះមហន្តរាយរញ្ជួយដី។

សុនខញីឈ្មោលរបស់ប្រទេសថៃ Sierra និង Sahara បានក្លាយជាតួឯកក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម បន្ទាប់ពីបានចាប់ផ្តើមបេសកកម្មរបស់ពួកគេកាលពីថ្ងៃសៅរ៍នៅ Hatay ដែលជាខេត្តភាគខាងត្បូងនៃប្រទេសតួកគីនៅលើឆ្នេរសមុទ្រមេឌីទែរ៉ាណេដែលមានព្រំប្រទល់ជាប់ប្រទេសស៊ីរី។Sierra and Sahara – Thailand's search-and-rescue superstars | Thaiger

ពួកវាទាំងពីរនេះមកពីមូលនិធិបរិស្ថាន និងសង្គម ដោយសៀរ៉ាអាយុប្រាំពីរឆ្នាំ និងសាហារ៉ាអាយុប្រាំមួយឆ្នាំ ដែលបានឆ្លងកាត់ការបណ្តុះបណ្តាល ពីអង្គការសង្គ្រោះឆ្កែអន្តរជាតិ។

គួរបញ្ជាក់ផងដែរថាចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីកម្រិត 7.8 រ៉ិចទ័រ និងរញ្ជួយដីដែលបានវាយប្រហារភាគខាងត្បូងប្រទេសតួកគី និងភាគខាងជើងនៃប្រទេសស៊ីរីកាលពីថ្ងៃទី៦ ខែកុម្ភៈ បានកើនឡើងដល់ជាង៤១០០០ នាក់កាលពីថ្ងៃពុធ ដោយរាប់លាននាក់ផ្សេងទៀតបានរងផលប៉ះពាល់នៅក្នុងប្រទេសទាំងពីរ៕Sierra & Sahara Flying From Thailand to Turkiye To Help With Relief Effort (twitter @kanwaela) : r/dogswithjobshttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisb0pdM0hqi_5VGjJdp5N-VVVESBRt-Y-IwEb8OaMMuUb_9bvxThTc-pHoPat7OEA1PXpoXHeCWxp9pG9KqiHnTOSEOl5l_aYWjFSLenv-xm6CxwXoJypDKervmNYdWDmHX-FA94q46l9urx-DU2vMKm6HK_XA5T-ec_xzZhumUxN3pYUjEAyYoBRP/s697/Screenshot%202023-02-17%20091358.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPXUXSz-1fIVR2YGZ62LPK-WdoJftwJKH6_5xRVr-WLQ0EDa3G_RiQPJD0W41h69NtU0QbdXJ0lKoLJDQXyb8nG68x8MfKZgQ_ybW3ECAJi7GANhUwIsOhaOWwPl2WP6MGsskHzOVcmQyfORH9k94Ou3uQxzA2n9WA7yOuQ9KzncFZCOUN_lHjMYSH/s702/Screenshot%202023-02-17%20091417.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgv5h2nMS-u2Jd7rEIsWlclvyC-MPLPM7ajythRaBW4kgKUit0VeoDg1TSK5w_IVw8RfGM9smFrKFQ0FLCaK2GQ5V1WGYFraJISQPB2nQ6J18vccIZ5wXPTjUuXqxPWMY8LuKN0t6IOsd_Zb_FB5zVx2NSNKVhCpg-39uBQ3uukC1aoZCPTAWYuzdKW/s700/Screenshot%202023-02-17%20091506.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5xUgj1_FVvFmjgSxjyiyY32V2KmWgQv9YUVxgZTvZ0QzsGSJ_WwusUd8MJfbMTkquow32km0fBcIWrvIdu1kYSRuYJCAOha0BUQ7rXVNCAapx1aSxp624-VXabT5Nxb3ICsD-MNqmu96nTvPY4mxI-CNn33Q_5SzRGklKHoY6sGXY_UE2tdu9GHmP/s694/Screenshot%202023-02-17%20091521.jpgប្រភព៖ National Thailand