ប្រសិនបើអ្នកឃើញសម្លាញ់ជួបរឿងបែកបាក់ស្នេហា ហើយជីវិតកំពុងញាំញីដោយទុក្ខសោក អ្នកមិនគួរឈរឱបដៃមើលនោះទេ។ ខាងក្រោមនេះ ជាវិធី៧យ៉ាងជួយស្រោចស្រង់មិត្តរបស់អ្នក ឲ្យក្លាយជាមនុស្សរីករាយដូចមុនបាន។

១. ធ្វើជាអ្នកស្ដាប់ដ៏ល្អ
នៅពេលបែកបាក់ស្នេហា ចិត្តគំនិតរបស់នាងមិនសូវរឹងមាំល្អ ។ ដូច្នេះអ្វីដែលយើងអាចជួយបាន គឺនៅក្បែរមិនទៅណាចោលនាង ហើយស្ដាប់នាងនិយាយអ្វីដែលនាងចង់និយាយ។ វិធីនេះជួយអ្នកជួបវិបត្តិស្នេហ៍ ឲ្យបានធូរស្រាលជាងមុន។ មនុស្សជួបរឿងខ្ទេចខ្ទាំបេះដូង ងាយរងសម្ពាធផ្លូវចិត្តណាស់ ហើយបើបណ្ដោយឲ្យនៅឯកាម្នាក់ឯង ពេលខ្លះអាចធ្វើអត្តឃាត ឬធ្វើរឿងល្ងង់ៗជាដើម។

២. ឲ្យគាត់យំឲ្យធូរចិត្តចុះ
កុំបង្ខំ ឬហាមគាត់ឲ្យឈប់យំភ្លាមៗអី ឲ្យគាត់យំឲ្យធូរចិត្តទៅ ព្រោះការក្រៀមក្រំមិនអាចបំភ្លេចបានក្នុងរយៈពេលខ្លីនោះទេ។ វិធីល្អបំផុត គឺឲ្យគាត់យំឲ្យអស់ចិត្ត តែមិនមែនទុកគាត់ចោលម្នាក់ឯងឡើយ គឺនៅក្បែរគាត់ ឬអ្នកអាចឱបគាត់ថ្នមៗ ធ្វើជាស្មាបង្អែកឲ្យគាត់មានភាពរឹងមាំឡើងវិញ។Helping Someone with PTSD - HelpGuide.org
៣. នាំទៅដើរលេង
ទៅដើរលេង ជាជម្រើសល្អប្រសើរដើម្បីបំបាត់ទុក្ខសោក ព្រោះអាចលំហែចិត្ត រីករាយនឹងទេសភាព ព្រមទាំងឆាប់ភ្លេចរឿងឈឺចាប់ថែមទៀតផង។ កុំភ្លេច នាំគាត់ទៅកន្លែងសប្បាយៗ កន្លែងដែលអាចបន្ធូរអារម្មណ៍ ឬកន្លែងណាមួយដែលគាត់ប្រាថ្នាជាយូរមកហើយ។

៤ ជំរុញឲ្យធ្វើនេះ ធ្វើនោះ
គេថា “ធ្វើខ្លួនកាន់តែរវល់ នឹងកាន់តែអាចបំភ្លេចរឿងមិនសប្បាយចិត្តចោលបាន” ឃ្លានេះមិនខុសទេ។ ព្យាយាមហៅគាត់ឲ្យចេញក្រៅជាមួយមិត្តភ័ក្កិ ដូចជាលេងកីឡា ហាត់ប្រាណ លេងហ្គេម គូរគំនូរ ដើរផ្សារ ជាដើម។ នេះជារឿងល្អ ដែលជួយឲ្យគាត់មានអារម្មណ៍កក់ក្ដៅជាងមុន។What to Say When Someone Dies?៥. បន្ថែមថាមពលវិជ្ជមាន
មនុស្សជួបស្នេហ៍ខកចិត្ត តែងចូលចិត្តគិតអីអវិជ្ជមាន ហើយសោកសៅខ្លាំង។ សំដីដែលគាត់និយាយចេញមក អាចមើលឃើញតែរឿងមិនល្អ ហើយពេលខ្លះស្ដីបន្ទោសខ្លួនឯងទៀតផង។ ដូច្នេះអ្នកគួរធ្វើយ៉ាងណាជួយគាត់ឲ្យគិតអ្វីសុទិដ្ឋិនិយម ព្រមទាំងលើកទឹកចិត្តគាត់ ឲ្យមើលឃើញពីគុណសម្បត្តិនៃជីវិត និងប្រាប់គាត់ថា គាត់មិនមែនមិនល្អដូចអ្វីគាត់គិតនោះទេ។ ប្រសិនបើអ្នកមិនសូវពូកែក្នុងការនិយាយឃ្លាទាំងនេះ អ្នកអាចទិញសៀវភៅបែបលើកទឹកចិត្តឲ្យគាត់អាន ដើម្បីឲ្យអារម្មណ៍គាត់បានធូរស្រាលខ្លះ។

៦. ប្រាប់ឲ្យគាត់តុបតែងខ្លួនឲ្យស្អាត
មានមនុស្សច្រើនណាស់បានទុកសម្រស់ខ្លួនឯងចោល លែងរវីរវល់តុបតែងខ្លួនឲ្យស្អាត ដោយសារតែខូចចិត្តខ្លាំងពេក។ បើអ្នកពិតជាមិនចង់ឃើញគាត់ស្ថិតក្នុងសភាពមើលមិនយល់បែបនេះទេ ត្រូវហៅគាត់ឲ្យទៅហាងថែរក្សាសម្រស់ ម៉ាស្សាមុខ ឬទៅហាងកាត់សក់យកម៉ូដស្ទីលស្អាតៗជាដើម។How to Help Someone with PTSD | Florida | Beaches Recovery Center៧. បង្កើតភាពសប្បាយរីករាយ
មនុស្សកំពុងកើតទុក្ខ ត្រូវការណាស់ភាពរីករាយ ម្ល៉ោះហើយអ្នកមិនត្រូវភ្លេចបង្កើតរឿងកំប្លែងៗ ឬនិយាយអីឲ្យគាត់ស្ដាប់ហើយសើចនោះទេ។ តែចាំថា មិនត្រូវនិយាយបែបចំអែចំអន់ខ្លាំងពេក ឬនិយាយសុខៗចូលរឿងឈឺចាប់គាត់ ធ្វើឲ្យគាត់កាន់តែខូចចិត្តខ្លាំងឡើងឡើយ។ អ្វីដែលគួរធ្វើខានមិនបាន គឺញញឹមរកគាត់គ្រប់ពេល ដែលជាឱសថឲ្យគាត់ឆាប់មានអារម្មណ៍ល្អ។
មនុស្សជួបរឿងបែកបាក់ស្នេហាគឺឈឺចាប់ណាស់ ហើយបើបែកបាក់ចំពេលបេះដូងកំពុងស្រលាញ់ខ្លាំង គឺកាន់តែធ្ងន់ធ្ងរបំផុត។ ដូច្នេះបើអ្នកឃើញគាត់សម្រក់ទឹកភ្នែក ឃើញគាត់ក្រៀមក្រំ ហើយគាត់ដាច់ចិត្តប្រាប់អ្នកថា គាត់ជួបរឿងខូចចិត្តព្រោះស្នេហាបែកបាក់ សូមកុំបោះបង់គាត់ កុំស្តីបន្ទោសគាត់ថាល្ងង់ ងប់ស្រលាញ់សង្សារ។ តែគួរលើកទឹកចិត្តគាត់ និងបន្ថែមកម្លាំងចិត្តឲ្យគាត់ ដើម្បីឆាប់បានដើរចេញពីភាពខ្មៅងងឹតនៃស្នេហាដែលគេទុកគាត់ត្រឹមមនុស្សលេងសើច៕