ក្រោយពីផ្អាកឱ្យមនុស្សឆ្លងកាត់តាំងពីឆ្នាំ២០១៦ មកដល់ឆ្នាំ២០២៣ ដោយថាស្ពានមានស្ថានភាពចាស់ ដូច្នេះត្រូវបានជួសជុលឡើងវិញ ដោយអាជ្ញាធរជាតិអប្សរា បានសហការណ៍ជាមួយសាកលវិទ្យាល័យសូហ្វីយ៉ា ប្រទេសជប៉ុន ដើម្បីលើកតម្លៃ រក្សាទម្រង់ដើមរបស់សំណង់បុរាណមួយនេះ ឱ្យមានសភាពរឹងមាំឡើងវិញ។

ភ្ញៀវទេសចរនឹងត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរឆ្លងកាត់ស្ពានហាលនេះជាបណ្តោះអាសន្ន ដើម្បីសម្រួលដល់ការចូលទស្សនាប្រាសាទអង្គរវត្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក៏ដូចជាខួបលើកទី១០ នៃអង្គរសង្ក្រាន្ត ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣។ជប៉ុន​ជួយ​ជួសជុល​ស្ពាន​ហាល​ប៉ែក​ខាង​លិច​របស់​ប្រាសាទ​អង្គរវត្ត​ជា​ជំហាន​ទី​២  — ខ្មែរ

ស្ពានហាលចូលប្រាសាទអង្គរវត្តចូលទៅក្នុងរមណីដ្ឋានបុរាណអង្គរ ប្រទេសកម្ពុជា គឺជាស្ពានហាលធ្វើអំពីថ្មភក់ ប្រវែង ៨២០ ហ្វីត ការពារនៅសងខាងដោយគូទឹក ហើយនាំទៅដល់យ៉រនៅច្រកចូលប្រាសាទអង្គរវត្ត។

រមណីដ្ឋានហិណ្ឌូដ៏ល្បីល្បាញត្រូវបានសាងសង់ដោយព្រះបាទសូរ្យវរ្ម័នទី២ ។ ទ្រង់ជាស្តេចនៃអាណាចក្រខ្មែរពីឆ្នាំ ១១១៣ ដល់ ១១៥០។

ប្រាង្គប្រាសាទក្នុងផ្ទៃដី ៤០០ អា ត្រូវបានរចនាឡើងស្រដៀងនឹងកំពូលភ្នំព្រះសុមេរុ (Mount Meru)។ យោងតាមទេវកថាហិណ្ឌូ និងពុទ្ធសាសនា ទីតាំងនោះនៅក្នុងមហាសមុទ្រចក្រវាល (Cosmic Ocean) តំណាងឱ្យមជ្ឈមណ្ឌលនៃសកលលោកទាំងអស់៕May be an image of 1 personMay be an image of road