នៅលើភពផែនដីរបស់យើងគឺសំបូរទៅដោយរុក្ខជាតិនិងសត្វជាច្រើនប្រភេទដែលមានលក្ខណៈខុសៗគ្នា ដែលសត្វខ្លះជាសត្វឆ្លាត ខ្លះក៏ជាសត្វដែលមានកម្លាំងខ្លាំង និងខ្លះទៀតក៏ជាប្រភេទសត្វដែលខ្ចិលច្រអូសផងដែរ។ ដូច្នេះហើយថ្ងៃនេះយើងខ្ញុំសូមលើកយកកំពូលសត្វទាំង៩ ដែលខ្ចិលបំផុតលើពិភពលោក ដែលមានដូចជា៖

១.សត្វKoala៖ គឺជាប្រភេទសត្វដែលខ្ចិលបំផុតលើពិភពលោក សត្វនេះតែងតែចំណាយពេលគេងរហូតទៅដល់២៣ម៉ោងក្នុង១ថ្ងៃ ហើយវាចំណាយពេលក្រោកត្រឹមតែ១ម៉ោង ឬ២ម៉ោងក្នុង១ថ្ងៃនោះទេ ដូច្នេះហើយអាហារប្រចាំថ្ងៃរបស់ពួកវាគឺស្លឹកឈើ។KOALA២.សត្វSloth៖ គឺជាសត្វដែលមានចលនាយឺតៗមួយៗ សត្វនេះតែងតែចំណាយពេលគេរហូតទៅដល់២២ម៉ោងក្នុង១ថ្ងៃ សត្វនេះចូលចិត្តដេកលើមេឃឈើ ឬតោងមេឃឈើនៅក្នុងព្រៃត្រូពិក។Top 10 facts about Sloths | WWF៣.កណ្តុរOpossum៖ គឺជាសត្វដែលចំណាយពេលគេងរហូតទៅដល់២១ម៉ោងក្នុង១ថ្ងៃ ហើយពួកវានឹងរកកន្លែងមួយដែលផ្តល់អាហារនិងជំរកដែលពួកវាត្រូវការ រួចហើយសត្វទាំងនេះនិងនៅទីនោះរហូតមិនចេញទៅណានោះទេ។Opossum - Wikipedia៤.ដំរីទឹក៖ សត្វនេះជាធម្មតាវាចំណាយពេលគេងរហូតទៅដល់២០ម៉ោងក្នុង១ថ្ងៃ ហើយវាចូលចិត្តដេកមិនថានៅលើគោកឬក្នុងទឹកនោះទេ ដំរីទឹកតែងតែស៊ីស្មៅជាអាហារហើយភាគច្រើនវាស៊ីស្មៅនៅពេលយប់។What do hippos eat? Everything to know about a hippopotamus' diet៥.ពស់ថ្លាន់៖ គឺជាសត្វដែលមានចលនាយឺតៗ ហើយជាធម្មតាពួកវាចំណាយពេលគេងរហូតទៅដល់១៨ម៉ោងក្នុង១ថ្ងៃ ពស់ថ្លាន់គឺជាសត្វដែលឆាប់អស់កម្លាំងនិងមានពេលខ្លះវាដេករយះពេល១សប្តាហ៍ដើម្បីយកកម្លាំងទៀតផង។Is a Ball Python a Good Pet? Why or Why Not? - XYZReptiles៦.សត្វកាំប្រម៉ា៖ ត្រូវបានគេស្គាល់ថាជាសត្វដែលមានបន្លា និងចូលចិត្តស៊ីស្រម៉ោចនិង
កណ្តៀងជាអាហារ។ សត្វនេះមានចលនាយឺតនិងចំណាយពេលគេងរហូតទៅដល់១២ម៉ោងក្នុង១ថ្ងៃ ។សត្វកាំប្រម៉ា - YouTube៧.សត្វខ្លាឃ្មុំ៖ សត្វនេះចំណាយពេលគេងរហូតទៅដល់១០ម៉ោងក្នុង១ថ្ងៃ នៅពេលក្រោកពីដេកពួកវាចូលចិត្តស៊ីដើមឬស្សីដែលនៅជុំវិញខ្លួនវាជាអាហារ ចំណង់ចំណូលចិត្តវាគឺដេកនិងស៊ីតែប៉ុណ្តោះ។New Insights into pandas, nature's most adorable predator៨.សត្វលលក៖ ជាប្រភេទសត្វដែលចូលចិត្តយកពងខ្លួនឯងទៅដាក់ក្នុងសំបុកសត្វដទៃដូចជា សត្វចាបជាដើម ដើម្បីឱ្យសត្វចាបចិញ្ចឹម ដែលនេះជាវិធីសាស្រ្តដែលគេស្គាល់ថា ផ្ញើកូននិងសំបុកដទៃ។Collared dove guide | BBC Wildlife | Discover Wildlife៩.សត្វថ្លែនអណ្តាតខៀវ៖ សត្វនេះមានដើមកំណើតនៅប្រទេសអូស្ត្រាលី ពួកវារស់នៅក្នុងសំបុកសត្វពីងពាងនិងស៊ីសត្វល្អិតៗដែលឆ្លងកាត់វាតែប៉ុណ្តោះ។ ពួកវាមិនចេញទៅណានោះឡើយ ពួកវាចូលចិត្តនៅតែក្នុងសំបុកពីងពាង និងពឹងផ្អែកលើទឹកភ្លៀងនិងទឹកសន្សើមដែលនៅជុំវិញសំបុកនោះតែប៉ុណ្ណោះ៕Blue-Tongued Skink - Honolulu Zoo Society