ថ្ងៃចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរយើងដែលប្រព្រឹត្តិទៅ នៅថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៣ខាងមុខនេះ។ ដូច្នេះបងប្អូនមកដឹងពីទំនាញតាមថ្ងៃសង្ក្រាន្តក្នុងឆ្នាំថោះ បញ្ចស័ក ទាំងអស់គ្នាថា តើទំនាយតាមថ្ងៃនីមួយៗមានអ្វីខ្លះល្អ អ្វីខ្លះមិនល្អ ដើម្បីឱ្យបងប្អូនយើងបានដឹងទាំងអស់គ្នា។
យោងតាមសៀវភៅមហាសង្ក្រាន្ត ដែលរៀបរៀងដោយលោកគ្រូ អ៊ឹម បុរិន្ទ បោះពុម្ពផ្សាយឆ្នាំ២០២៣ នេះបានឱ្យដឹងថា ហាក់មានការក្តៅក្រហាយចិត្តច្រើន ខណៈស្រូវមិនសូវល្អមិនសូវអំណោយផលនោះទេ ក្នុងនោះផងដែរ ទំនាយថ្ងៃមហាសង្ក្រាន្តឃើញថា មានបញ្ហារោគឈឺភ្នែក ។
ទំនាញទាំងអស់រួមមាន៖
ទំនាយថ្ងៃមហាសង្ក្រាន្ត៖ ចូលឆ្នាំត្រូវជាថ្ងៃសុក្រ ទំនាយថាស្រូវអង្ករ សណ្តែក ផលដំណាំទាំងឡាយបរិបូណ៌ទឹកច្រើនភ្លៀង-ព្យុះ រន្ទះច្រើន មានរោគឈឺភ្នែក មនុស្សម្នាផង ទាំងឡាយ នឹងមានជម្ងឺស្លាប់ច្រើន ហើយនូវចាញ់ឯខាងកូនក្មេង។ ទេវតានឹងរក្សាមនុស្សផង ទាំងឡាយរស់នៅដោយសេចក្តីសុខមិនមានជម្ងឺដម្កាត់អ្វីឡើយ។ ស្រូវអង្ករបានផលល្អ មនុស្ស នឹងកើតសទ្ធាជឿជាក់កម្ម ផល ធ្វើបុណ្យដាក់ទានដល់ទុរគតជន ។
ទំនាយថ្ងៃវ័នបត៖ វ័នបត ត្រូវនឹងថ្ងៃសៅរ៍ទំនាយថា ស្រូវអង្ករត្រីសាច់ដំណាំផល្ល នឹងថ្លៃនឹងកើតភ្លើងឆេះកណ្តាលទីក្រុង ខុណ្ឌាងនឹងត្រូវទោស ទឹកតិចជាងរាល់ឆ្នាំសមណៈជី ព្រាហ្មណ៍ នឹងក្តៅក្រហាយចិត្ត។
ទំនាយថ្ងៃឡើងស័ក៖ ឡើងស័កត្រូវនឹងថ្ងៃអាទិត្យទំនាយថាថ្នាំនោះព្រះមហាក្សត្រ នឹង រុងរឿង ព្រះតេជ្ជនុភាព និងមានជ័យជំនះលើពពួកសត្រូវគ្រប់ទិសានុទិស។ ស្រូវពុំប្រពៃ។
ពេលវេលាមហាសង្ក្រាន្តៈ ចូលឆ្នាំនៅវេលាម៉ោង៤ល្ងាច នោះព្រះនាងទេធីតាអង្គុយ ពាក់ឆៀងលើពាហណៈ ទំនាយថា បរិជនទាំងឡាយ នឹងមានមរណៈភ័យ (ភ័យព្រោះ សេចក្ដីស្លាប់)មនុស្សផងទាំងឡាយមានអាហារហូបចុកមិនបរិបូណ៌ឡើយ៕










