Home ព័ត៌មានអន្តរជាតិ ប្រមុខអង្គការសហប្រជាជាតិ ថ្កោលទៅរបបយោធាមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកសម្លាប់យ៉ាងរង្គាល

ប្រមុខអង្គការសហប្រជាជាតិ ថ្កោលទៅរបបយោធាមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកសម្លាប់យ៉ាងរង្គាល

82
0

រដ្ឋធានីណៃពិដោរ៖ ការធ្វើរដ្ឋប្រហារ រឹបអូសអំណាច ពីរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ោង សាន់ស៊ូជី (Aung San Suu Kyi) កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ពីសំណាក់ពួកឧត្ដមសេនីយ៍យោធាមីយ៉ាន់ម៉ា បានរុញច្រានប្រទេសអាស៊ានមួយនេះ ឲ្យធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិល ហើយឥឡូវនេះ ក៏មានសេចក្ដីរាយការណ៍ ថា របបសឹកមួយនេះ បានបើកការវាយប្រហារតាមអាកាស សម្លាប់មនុស្ស ចន្លោះពី៥០ទៅ១០០នាក់។UN chief condemns deadly Myanmar military airstrikeសារព័ត៌មានអារ៉ាប់អន្ដរជាតិ Alarabiya News បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី១២ ខែមេសា ឆ្នាំ២០២៣ ថា បើតាមប្រព័ន្ធផ្សព្វផ្សាយនានា ក៏ដូចជា សមាជិកចលនាតស៊ូ នៅក្នុងតំបន់ បានឱ្យដឹងថា មានយ៉ាងហោចណាស់មនុស្ស ចំនួន៥០នាក់ ត្រូវបានសម្លាប់ កាលពីថ្ងៃអង្គារ នៅក្នុងការវាយប្រហារតាមអាកាស ពីកងទ័ពរបស់រដ្ឋាភិបាលយោធា។

យន្ដហោះចម្បាំងរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា កាលពីព្រឹក ថ្ងៃអង្គារ បានទម្លាក់គ្រាប់បែក ទៅលើភូមិផាហ្ស៊ីហ្គី (Pa Zi Gyi) ទីក្រុងកាន់បាលូ (Kanbalu) តំបន់សាហ្គេង (Sagaing) ។ ការវាយប្រហារយ៉ាងសាហាវចុងក្រោយនេះ បានសម្លាប់មនុស្ស យ៉ាងតិច ៥០នាក់ និង ៣០នាក់ផ្សេងទៀត រងរបួស។

យន្តហោះចម្បាំងរបស់កងទ័ពរបបសឹកមីយ៉ាន់ម៉ា បានទម្លាក់គ្រាប់បែកទៅលើផ្ទះមួយ នៅ ភូមិ Pa Zi Gyi ជាកន្លែងដែលមានការប្រារព្ធធ្វើពិធីឡើងផ្ទះ ដោយមានអ្នកស្រុក និង សមាជិកប្រជាការពារភូមិ ចូលរួមការពារទ្រព្យសម្បត្តិរបស់អ្នកស្រុក និង ការពារភូមិ។ ចំណែកការទម្លាក់គ្រាប់បែកនេះ បានកើតឡើង ក្រោយពេលមានការបាញ់រះ ពីឧទ្ធម្ភាគចក្រប្រយុទ្ធ ប្រភេទ Mi-35 ។EU, US condemn 'unacceptable' military violence in Myanmar – EURACTIV.com

លោក អ៊ុយ ណៃ ហ្ស៊ីនឡាត (U Nay Zin Latt) សមាជិកសភាជាប់ឆ្នោត មកពីទីក្រុង Kanbalu បានអះអាង ថា «មនុស្សជាច្រើន រួមទាំងកុមារផងដែរ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារនោះ ហើយចំនួនអ្នកស្លាប់ អាចកើនលើសពី៥០នាក់»។

លោក អង់តូនីញ៉ូ ហ្គូទែររ៉េស (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារនេះ ហើយបានអំពាវនាវឱ្យអ្នកទទួលខុសត្រូវទទួលខុសត្រូវរបស់របបនេះ បញ្ចប់យុទ្ធនាការហិង្សា ប្រឆាំងនឹងប្រជាជនមីយ៉ាន់ម៉ា នៅទូទាំងប្រទេស។ បើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ បានឲ្យដឹង ថា ប្រជាជនមីយ៉ាន់ម៉ា យ៉ាងតិច ១,២លាននាក់ បានបម្លាស់ទីកន្លែងស្នាក់នៅ គេចចេញពីអំពើហិង្សា ក្រោយអំពីរដ្ឋប្រហារយោធា៕Myanmar Air Force fiercely gunning to win the war – Asia TimesMyanmar military confirms air raid that killed dozens in Sagaing | News |  Al Jazeera