Home Blog Page 1808

អនុវត្តតាម៧វិធីនេះ ពេលបើកបររថយន្តនៅលើផ្លូវរអិល

0

នៅពេលមានភ្លៀងធ្លាក់ម្តងៗ ការបើកបររថយន្តនៅតាមផ្លូវមិនសូវជាល្អប៉ុន្មានទេ ខណៈផ្លូវសើម និងរអិល ហើយវាងាយនឹងកើតគ្រោះថ្នាក់ផ្សេងៗ ។ ទោះយ៉ាងណា យើងត្រូវគិតពីសុវត្ថិភាពជាចម្បង ហើយខាងក្រោមនេះ គឺជាវិធីបើកបររថយន្តនៅលើផ្លូវរអិលក្នុងពេលមានភ្លៀងធ្លាក់ ។

១-ត្រួតពិនិត្យសម្បកកង់រថយន្ត ៖ ការណែនាំល្អបំផុត គឺការពិនិត្យមើលសម្បកកង់រថយន្តជាប្រចាំនៅរដូវវស្សាថា តើរថយន្តនោះអាចប្រើប្រាស់បានយ៉ាងមានប្រសិទ្ធភាពឬអត់ ។ កុំភ្លេចថា សម្បកកង់រថយន្ត វាពាក់ព័ន្ធនឹងការជាន់ហ្វ្រាំងជានិច្ច ។

២-កុំបើកបរលឿនពេក ៖ បើទោះជារថយន្តរបស់អ្នកថ្មីក្តី ប៉ុន្តែគួរតែបន្ថយល្បឿនក្នុងពេលបើកបរ ហើយបើអ្នកបើកបរក្នុងល្បឿនលឿនខ្លាំងនៅពេលមានភ្លៀង វានឹងធ្វើឱ្យប្រព័ន្ធហ្វ្រាំងគ្មានប្រសិទ្ធភាពក្នុងការបន្ថយល្បឿនទេ ហើយនឹងធ្វើឱ្យរថយន្តខូចខាតខ្លាំងផងដែរ ។Driving in the rain: 8 expert tips for the safest ride in a storm.

៣-មិនវ៉ារថយន្តផ្សេងទៀត ៖ នៅពេលមានភ្លៀងធ្លាក់តែងមានទឹកដក់នៅតាមផ្លូវ ហើយមនុស្សភាគច្រើនបានមើលរំលង ខណៈពួកគេបើកបរក្នុងល្បឿនលឿនលើផ្លូវមានទឹកដក់នោះ ។ វាមិនត្រឹមតែធ្វើឱ្យសាចទឹកដល់អ្នករួមដំណើរប៉ុណ្ណោះទេ ប៉ុន្តែរថយន្តក៏ប្រឈមនឹងបញ្ហារអិលផងដែរ ។ លើសពីនេះ រថយន្តត្រូវប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរ ខណៈអ្នកបើកបររេចង្កូតយ៉ាងរហ័សដើម្បីគេចពីទឹកនៅតាមផ្លូវ វាក៏ធ្វើឱ្យកើតគ្រោះថ្នាក់ដូចគ្នា ។

៤-ប្រើប្រាស់ផ្លិតទឹក ៖ ការបើកបររថយន្តនៅពេលភ្លៀង ចាំបាច់ត្រូវប្រើផ្លិតទឹកដើម្បីមើលឃើញផ្លូវ ហើយសុវត្ថិភាពនៃការប្រើប្រាស់ផ្លិតទឹកនេះមានច្រើនកម្រិត ។ អ្នកគួរតែជ្រើសរើសប្រើប្រាស់វាឱ្យសមស្រប និងពិនិត្យមើលដំណើរការរបស់ផ្លិតទឹកឱ្យបានទៀងទាត់ ។

៥-បើកភ្លើងខាងមុខរថយន្ត ៖ នៅពេលមានភ្លៀងធ្លាក់ខ្លាំង ឬធ្លាក់មកតិចៗក្តី ការបើកភ្លើងមុខរថយន្ត នឹងធ្វើឱ្យអ្នកអាចមើលឃើញផ្លូវខាងមុខកាន់តែច្បាស់ ។ មិនតែប៉ុណ្ណោះ ការបើកភ្លើងមុខនឹងធ្វើឱ្យរថយន្តផ្សេងទៀត ជាពិសេស រថយន្តដែលបើកពីមុខអ្នក ពួកគេអាចមើលឃើញរថយន្តរបស់អ្នកបានច្បាស់ ។ ការបើកភ្លើងមុខនេះដែរ គួរតែបើកនៅពេលភ្លៀងធ្លាក់ខ្លាំងប៉ុណ្ណោះ ហើយពេលភ្លៀងរាំង គួរបិទវាភ្លាម ដើម្បីកុំឱ្យចាំងភ្នែកអ្នកបើកបរផ្សេងទៀត ។Five Tips for Driving in Rainy Weather

៦-កុំជាន់ហ្វ្រាំងភ្លាមៗ ៖ ការជាន់ហ្វ្រាំងភ្លាមៗអាចធ្វើឱ្យអ្នកបាត់បង់សមត្ថភាពក្នុងការបញ្ជារថយន្ត ហើយបើក្នុងករណីការបើកបររថយន្តធំ គឺវាកាន់តែបង្កគ្រោះថ្នាក់ខ្លាំង ។ លើសពីនេះ ក៏មិនគួរបង្កើនល្បឿនផងដែរ ។

៧-ការបើកមានគម្លាតគ្នាជារឿងសំខាន់ ៖ ការជាន់ហ្វ្រាំងរថយន្ត គឺប្រែប្រួលទៅតាមសភាពផ្លូវរអិល ភាពសើមនឹងតម្រូវឱ្យអ្នកប្រើប្រាស់ហ្វ្រាំងប្រយ័ត្នជាងពេលណាៗទាំងអស់ ព្រោះគម្លាតគ្នារវាងរថយន្តរបស់អ្នក និងរថយន្តនៅពីមុខ គឺជារឿងត្រូវពិចារណា ។ ជាធម្មតា រថយន្តភាគច្រើនអាចបន្ថយល្បឿនពី៨០គីឡូម៉ែត្រ/១ម៉ោង រហូតដល់រថយន្តនោះចតទាំងស្រុងក្នុងចម្ងាយ៣៦ម៉ែត្រ៕

ប្រភព ៖ sanook

LISA (BLACK PINK) ត្រូវអ្នកគាំទ្ររិះគន់យ៉ាងចាស់ដៃ

0

កូរ៉េខាងត្បូង៖ តារាចម្រៀងកូរ៉េខាងត្បូង Lisa Black Pink ឬ Lalisa Manoban នៅលើក្របទស្សនាវដ្ដី Harper’s BAZAAR ធ្វើឲ្យមនុស្សជាច្រើនសរសើរពីទេពកោសល្យ សម្រស់ និងភាពគួរអោយស្រឡាញ់របស់នាង។ ហើយនៅក្នុងរូបភាពរបស់Lisa អ្នកគាំទ្ររបស់នាងបានឃើញថាខ្នងរបស់ Lisa មានស្នាមសាក់តូចមួយចេញមក ដែលធ្វើអោយអ្នកគាំទ្ររបស់នាងភ្ញាក់ផ្អើរយ៉ាងខ្លាំង ព្រោះស្នាមសាក់នេះមិនធ្លាប់ឃើញមានពីមុនមក ។10 beauty lessons to learn from BLACKPINK's Lisa, Asia's most beautiful  face - Her World Singaporeតាមរយៈរូបភាពបែបនេះមនុស្សជាច្រើនដែលនិយមលេង Twitter បានខំមិនរិះគន់នាងដោយនិយាយថា (Lisa កំពុងតែទាមទារចំណាប់អារម្មណ៍) (Lisaឡើងឆាកលេងកើតហើយព្រោះនាងមានស្នាមសាក់) (Lisaអ្នកមិនគួរចាក់សាក់ទេ) (Lisa មិនអាចធ្វើការឱ្យរដ្ឋាភិបាលបានទេ) (Lisaអ្នកមិនសមធ្វើជាតារាKpopទេ)។ ការរិះគន់បែបនេះក៏ព្រោះតែអ្នកគាំទ្ររបស់នាងមិនពេញចិត្តអោយនាងសាក់ខ្នងបែបនេះទេ ។Top 5 series and movies recommended by Lisa from BLACKPINK យ៉ាងណាមិញអ្វីៗគឺជាសិទ្ធបុគ្គលរបស់ Lisa ទេ លុយកាក់ រូបកាយ កិត្តិយស គឺជាសិទ្ធិរបស់គាត់ទាំងអស់ តើហេតុអ្វីបានជារំខានកិច្ចការរបស់គាត់? តើវាជួយបង្កើតគុណភាពជីវិតកាន់តែប្រសើរសម្រាប់ខ្លួនអ្នកទេ? តើពិភពលោកបានឈានដល់សម័យណាហើយ? តើអ្នកសមជាអ្នកគាំទ្រពិតរបស់នាងដែរឬទេ? ប៉ុន្តែទោះជាយ៉ាងណាបច្ចុប្បន្នLisa គាត់ពិតជារវល់លើអាជីពការងាររបស់គាត់ខ្លាំងណាស់ គាត់ធ្វើការយ៉ាងសម្បូរបែប គាត់នឹងអង្គុយធ្វើការជាមួយនឹងប្រាក់ខែរាប់ម៉ឺនដុល្លារ ហើយជីវិតរបស់ Lisa គឺពិតជាមានក្តីសុខខ្លាំងណាស់៕BLACKPINK's Lisa Shocks Netizens After Seemingly Revealing A New Tattoo In  Upcoming Magazine Editorial - Koreaboo

ប្រភព៖ sanook

កូរ៉េខាងជើងថា ការធ្វើសមយុទ្ធរួមគ្នារវាងប្រទេសទាំងពីរស្មើប្រកាសសង្គ្រាម

0

ប្រទេសកូរ៉េខាងជើង ៖ កាលពីថ្ងៃទី៧ ខែមីនា កន្លងមក AFP រាយការណ៍ថា អ្នកនាង គីម យ៉ូជុង ជាប្អូនស្រីរបស់មេដឹកនាំដ៏មានឥទ្ធិពលនៅកូរ៉េខាងជើង លោក គីម ជុងអ៊ុន លើកឡើងថា បើអាមេរិករារាំងការសាកល្បងមីស៊ីលរបស់កូរ៉េខាងជើងនៅមហាសមុទ្រប៉ាស៊ីហ្វិក គឺចាត់ទុកថា ជាការប្រកាសសង្គ្រាម ។ កូរ៉េខាងជើងបានប្រកាសបែបនេះ ក្រោយពីអាមេរិក និងកូរ៉េខាងត្បូងមានផែនការធ្វើសមយុទ្ធរួមគ្នាធំបំផុតនៅខែមីនា ឆ្នាំ២០២៣ ក្នុងរយៈពេល៥ឆ្នាំ ។

អ្នកនាង គីម យ៉ូជុង លើកឡើងថា មហាសមុទ្រប៉ាស៊ីហ្វិកមិនមែនជាកម្មសិទ្ធិរបស់អាមេរិក ឬជប៉ុនទេ ហើយប្រទេសកូរ៉េខាងជើងបានត្រៀមខ្លួនជានិច្ចដើម្បីទប់ទល់នឹងស្ថានការណ៍នេះ ដោយកូរ៉េខាងជើងបានប្រុងប្រៀបខ្លួនគ្រប់ពេលទាំងអស់ ។

ចំណែកក្រសួងការបរទេសកូរ៉េខាងជើងបានចោទប្រកាន់អាមេរិកថា មានចេតនាធ្វើឱ្យស្ថានភាពកាន់តែតានតឹង ដោយសារការធ្វើសមយុទ្ធផ្លូវអាកាសរួមគ្នាជាមួយកូរ៉េខាងត្បូង ។ ដូច្នេះ វាបង្ហាញយ៉ាងច្បាស់ថា អាមេរិកនឹងប្រើអាវុធនុយក្លេអ៊ែរប្រឆាំងជាមួយកូរ៉េខាងជើង និងចង់បង្កើតសង្គ្រាម ។ លើសពីនេះ កូរ៉េខាងជើងបានបង្ហាញការសោកស្តាយពីការខ្វះភាពទទួលខុសត្រូវ និងបារម្ភពីការពង្រីកអំណាចរបស់អាមេរិក ។

គួរបញ្ជាក់ថា អាមេរិក និងកូរ៉េខាងត្បូងបានធ្វើសមយុទ្ធផ្លូវអាកាសរួមគ្នាចាប់ពីថ្ងៃទី៦ ខែមីនា កន្លងមក ក្នុងនោះមានយន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់ B-52H របស់អាមេរិក ដែលវាអាចផ្ទុកអាវុធនុយក្លេអ៊ែរ ហើយប្រទេសទាំងពីរក៏បានធ្វើសមយុទ្ធរួមគ្នាផ្សេងទៀតផងដែរ ។

ប្រទេសសម្ព័ន្ធមិត្តទាំងពីរបានបង្កើនកិច្ចសហការផ្នែកការពារជាតិ ដោយបានធ្វើសមយុទ្ធផ្នែកកងទ័ពដើម្បីប្រឈមមុខនឹងការគំរាមកំហែងពីកូរ៉េខាងជើងកាន់តែកើនឡើង ខណៈកូរ៉េខាងជើងបានសាកល្បងបាញ់មីស៊ីលជាច្រើនលើកក្នុងរយៈពេល២-៣ខែកន្លងមក ។ កូរ៉េខាងជើងបញ្ជាក់ថា គម្រោងអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង គឺដើម្បីការពារខ្លួនប៉ុណ្ណោះ ហើយមានប្រតិកម្មយ៉ាងខ្លាំងនឹងការធ្វើសមយុទ្ធរវាងអាមេរិក និងកូរ៉េខាងត្បូង ដោយកូរ៉េខាងជើងនិយាយថា ជាការធ្វើសមយុទ្ធទាំងបំពាន ៕ ប្រភព ៖ khaosod

អាមេរិក និង អាល្លឺម៉ង់ ចាប់ផ្ដើមខ្លាចចិន បង្កប់ឧបករណ៍ចារកម្ម

0

រដ្ឋធានីប៊ែរឡាំង៖ ក្រោយពេលក្រុមមន្រ្ដីសហរដ្ឋអាមេរិក កំពុងតែព្រួយបារម្ភ អំពីឧបករណ៍ស្ទួច (Crane) ធំៗ ផលិតដោយប្រទេសចិន កំពុងតែប្រើប្រាស់ នៅតាមកំពង់ផែពាសពេញប្រទេសមហាអំណាចមួយនេះ ដោយរួមទាំងកន្លែងមួយចំនួន ប្រើប្រាស់ដោយយោធា អាចនឹងក្លាយឧបករណ៍ចារកម្មលាក់ខ្លួន សម្រាប់ក្រុងប៉េកាំង នោះមក អាល្លឺម៉ង់ ក៏ត្រូវបានគេរាយការណ៍ អំពីគម្រោងហាមឃាត់ ដល់ក្រុមហ៊ុនហួវ៉ៃ (Huawei) និង ក្រុមហ៊ុន ZTE រហូតធ្វើឲ្យចិន ផ្ទុះនូវការមិនសប្បាយចិត្តយ៉ាងខ្លាំង។

សារព័ត៌មាន NY Breaking បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី៨ ខែមីនា ឆ្នាំ២០២៣ ថា ស្ថានទូតចិន ប្រចាំនៅក្នុងប៊ែរឡាំង បានបញ្ជាក់ ថា ចិន មានការមិនពេញចិត្ដយ៉ាងខ្លាំង ជាមួយនឹងគម្រោងរបស់អាល្លឺម៉ង់ ហាមឃាត់ដល់ក្រុមហ៊ុន Huawei និង ក្រុមហ៊ុន ZTE គ្រប់គ្រងដោយរដ្ឋចិន ពីបណ្ដាញ 5G របស់ប្រទេសនេះ។

ស្ថានទូតចិន ប្រចាំនៅក្រុងប៊ែរឡាំង បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃពុធ ថា «ប្រសិនបើសេចក្ដីរាយការណ៍នោះ ក្លាយជាការពិតមែន ចិន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និង មិនពេញចិត្ត ខណៈនាយកដ្ឋានពាក់ព័ន្ធរបស់រដ្ឋាភិបាលអាល្លឺម៉ង់ បានសម្រេចចិត្តបែបនេះ ដោយគ្មានមូលដ្ឋានពិតប្រាកដណាមួយ មកបញ្ជាក់។ ក្រុងប៉េកាំង ប្រឆាំងដាច់ខាត ចំពោះការបង្កើតគោលគំនិតសន្តិសុខជាតិរបស់អាល្លឺម៉ង់ និង ការរំលោភបំពានអំណាចរដ្ឋ ដើម្បីជ្រៀតជ្រែក នៅក្នុងកិច្ចសហប្រតិបត្តិការទីផ្សារ ជាមួយចិន។ សកម្មភាពបែបនេះ មិនត្រឹមតែបំពារបំពាន មកលើច្បាប់សេដ្ឋកិច្ច និង គោលការណ៍ប្រកួតប្រជែង ដោយយុត្តិធម៌ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងបង្កគ្រោះថ្នាក់ ដល់អ្នកដទៃ ជាជាងផលប្រយោជន៍ផ្ទាល់ខ្លួន។

ការអត្ថាធិប្បាយរបស់ស្ថានទូតចិន បានកើតឡើង ក្រោយពេលកាសែតរបស់អាល្លឺម៉ង់ Zeit Online (ហ្សេត អនឡាញ) បានរាយការណ៍ ថា ក្រុងប៊ែកឡាំង កំពុងតែរៀបចំ ហាមឃាត់ដល់ក្រុមហ៊ុនទូរគមនាគមន៍ ពីការប្រើប្រាស់សមាសធាតុមួយចំនួនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei និង ZTE បន្ទាប់ពីមានការហាមឃាត់ស្រដៀងគ្នា ដោយអូស្ត្រាលី ជប៉ុន ចក្រភពអង់គ្លេស និង សហរដ្ឋអាមេរិក។

សារព័ត៌មានរបស់អាល្លឺម៉ង់ដដែលនេះ បានរាយការណ៍ ថា ទីភ្នាក់ងារសន្តិសុខតាមអ៊ិនធើណេត និង ក្រសួងមហាផ្ទៃរបស់អាល្លឺម៉ង់ បានសម្រេចចិត្ត ក្រោយការចំណាយពេល អស់ជាច្រើនខែ នៅក្នុងការស៊ើបអង្កេត លើបណ្តាញ 5G របស់ប្រទេស សម្រាប់ទប់ទល់ហានិភ័យសុវត្ថិភាព ដែលអាចនឹងកើតឡើង។

ជាមួយគ្នានេះ ក្រុមមន្ត្រីសន្តិសុខលោកខាងលិច បានអះអាងថា ក្រុមហ៊ុន Huawei និង ZTE បង្កការគំរាមកំហែង ដល់សន្តិសុខជាតិ និង ឯកជនភាព ដោយសារតែក្រុមហ៊ុនទាំងនេះ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយនឹងក្រុងប៉េកាំង។ បញ្ហានេះ ធ្វើឱ្យពួកគេមិនស័ក្តិសម សម្រាប់ការចូលរួម នៅក្នុងបណ្តាញទំនាក់ទំនងជំនាន់ក្រោយនេះឡើយ។

ដោយឡែក ក្រុមមន្រ្ដីសហរដ្ឋអាមេរិក និង មន្ទីរបញ្ចកោណ ឯណោះវិញ ក៏កំពុងតែព្រួយបារម្ភ ថា ដងសន្ទូចយក្ស (Giant Crane) ផលិត ដោយប្រទេសចិន កំពុងតែប្រតិបត្ដិការ នៅតាមកំពង់ផែនានាពាសពេញ សហរដ្ឋអាមេរិក ដោយរួមទាំងកន្លែងផ្សេងទៀត ត្រូវប្រើប្រាស់ដោយយោធា អាចនឹងក្លាយជាឧបករណ៍ចារកម្មរបស់ក្រុងប៉េកាំង។

ក្រុមមន្ត្រីសន្តិសុខជាតិ និង មន្ទីរបញ្ចកោណមួយចំនួន បានប្រៀបធៀបឧបករណ៍ស្ទូចយក្ស (Crane) ស្ទូចពីកប៉ាល់ទៅច្រាំង ផលិតដោយក្រុមហ៊ុន ZPMC មានមូលដ្ឋាន នៅប្រទេសចិន អាចជាឧបករណ៍ចាប់សញ្ញាដ៏ទំនើប អាចចុះឈ្មោះ និង តាមដានភ័ស្តុតាង ហើយទិសដៅរបស់កុងតឺន័រ។ សកម្មភាពបែបនេះ កំពុងតែជំរុញឱ្យមានការព្រួយបារម្ភ ថា ចិន អាចចាប់យកព័ត៌មាន អំពីសម្ភារ ដែលត្រូវបានដឹកជញ្ជូននៅក្នុង ឬ ក្រៅប្រទេស ដើម្បីគាំទ្រដល់ប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិក នៅជុំវិញពិភពលោក៕

ប្រមុខការពារជាតិអាមេរិក ទៅកាន់អ៊ីរ៉ាក់ បង្ហាញពីការប្ដេជ្ញាចិត្តរបស់ខ្លួន

0

រដ្ឋធានីបាកដាដ (Baghdad)៖ នៅមុនខួបទី២០ នៃការផ្ដួលរំលំរបបគ្រប់គ្រងរបស់លោក សាដដាម ហ៊ូសសេន (Saddam Hussein) ក្រោមការលុកលុយរបស់កម្លាំងចម្រុះ សម្ពន្ធមិត្ត ដឹកនាំដោយសហរដ្ឋអាមេរិកនោះ ប្រមុខមន្ទីរបញ្ចកោណ បានប្រកាស អំពីការបន្ដវត្ដមានរបស់កងទ័ព ប្រទេសមហាអំណាចកំពូល នៅលើពិភពលោក ទាំងសេដ្ឋកិច្ច និង យោធា នៅលើប្រទេសអ៊ីរ៉ាក់ ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋអ៊ិស្លាម (ISIL ឬ ISIS)។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី៧ ខែមីនា ឆ្នាំ២០២៣ ថា លោក ឡយដ៍ អូស្ទីន (Lloyd Austin) រដ្ឋមន្រ្ដី ក្រសួងការពារជាតិ សហរដ្ឋអាមេរិក បានប្រកាស អំពីដំណើរបំពេញទស្សនកិច្ចដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ទៅកាន់ប្រទេសអ៊ីរ៉ាក់។ នៅក្នុងអំឡុងបំពេញទស្សនកិច្ចនោះ លោករដ្ឋមន្រ្ដី បានប្ដេជ្ញារក្សាវត្ដមានរបស់កងទ័ពសហរដ្ឋអាមេរិក នៅក្នុងប្រទេសអាស៊ីខាងលិចមួយនេះ ហើយបន្ដប្រយុទ្ធប្រឆាំងនឹងក្រុមភេរវកម្ម ISIL (ISIS)។

ដំណើរបំពេញទស្សនកិច្ចរបស់ប្រមុខមន្ទីរបញ្ចកោណ ទៅកាន់រដ្ឋធានីបាកដាដ កាលពីថ្ងៃអង្គារ បានកើតឡើង នៅមុនខួបគម្រប់២០ឆ្នាំ នៃការលុកលុយ នៅក្នុងប្រទេសអ៊ីរ៉ាក់ ដើម្បីផ្ដួលរំលំរបបគ្រប់គ្រងរបស់លោក សាដដាម ហ៊ូសសេន (Saddam Hussein) នៅក្នុងឆ្នាំ២០០៣ ដឹកនាំដោយសហរដ្ឋអាមេរិក។ សង្គ្រាមនេះ បានធ្វើឲ្យជនស៊ីវិល រាប់ម៉ឺននាក់ បាត់បង់ជីវិត ហើយក៏ជាការត្រួសត្រាយផ្លូវ នាំឲ្យមានការកើនឡើង នៃក្រុមរដ្ឋអ៊ិស្លាម (ISIL) ផងដែរ។

ក្រុងវ៉ាស៊ីនតោន បានសម្រេចចិត្តដកកងទ័ពរបស់សហរដ្ឋអាមេរិក ចេញពីប្រទេសអ៊ីរ៉ាក់ នៅក្នុងអំឡុងឆ្នាំ២០១១។ ប៉ុន្ដែ៣ឆ្នាំក្រោយមក រដ្ឋបាលរបស់អតីតប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា (Barack Obama) បានបញ្ជូនទាហានរាប់ពាន់នាក់ ត្រឡប់ទៅកាន់ប្រទេសអាស៊ីខាងលិចមួយនេះ និង ប្រទេសជិតខាងស៊ីរី វិញ ដើម្បីប្រយុទ្ធនឹងក្រុមរដ្ឋអ៊ិស្លាម (ISIL)។

រហូតមកដល់ពេលនេះ កងទ័ពសហរដ្ឋអាមេរិក ចំនួន ២ ៥០០នាក់ កំពុងតែឈរជើង នៅក្នុងប្រទេសអ៊ីរ៉ាក់ និង ចំនួន៩០០នាក់ផ្សេងទៀត កំពុងតែឈរជើង នៅក្នុងប្រទេសស៊ីរី ដើម្បីជួយបង្ហាត់បង្រៀន និង ផ្ដល់ជំនួយដល់កងកម្លាំង នៅក្នុងតំបន់ ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋអ៊ិស្លាម (ISIL) ខណៈនៅក្នុងអំឡុងឆ្នាំ២០១៤ ក្រុមនេះ បានរឹបអូសដែនដីជាច្រើន នៅក្នុងប្រទេសទាំង២នេះ។

បើទោះជាពួកគេមានការបាត់បង់ទឹកដី នៅក្នុងប្រទេសអ៊ីរ៉ាក់ កាលពីចុងឆ្នាំ២០១៧យ៉ាងណាក៏ដោយ ក៏ក្រុមយុទ្ធជនរបស់ ISIL នៅតែបើកការវាយប្រហារ នៅក្នុងប្រទេសអ៊ីរ៉ាក់ ក៏ដូចជា នៅក្នុងប្រទេសស៊ីរី ផងដែរ។ ការវាយប្រហាររបស់ ISIL បានសម្លាប់ និង ធ្វើឲ្យរបួសដល់ទាហានអ៊ីរ៉ាក់ រាប់សិបនាក់ នៅក្នុងប៉ុន្មានខែកន្លងទៅថ្មីៗនេះ។

លោករដ្ឋមន្រ្ដី ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានបញ្ជាក់ ថា «យើងបានផ្ដោតទៅលើបេសកកម្ម យកជ័យជម្នះ លើក្រុមរដ្ឋអ៊ិស្លាមដេស (Daesh) ហើយយើងនៅទីនេះ មិនមានគោលបំណងអ្វីនោះឡើយ។ ការគំរាមកំហែង ឬ ការវាយប្រហារណាមួយ មកលើកងទ័ពរបស់យើង បានត្រឹមតែធ្វើឲ្យខាតដល់បេសកកម្មតែប៉ុណ្ណោះ។ បញ្ហាសំខាន់ ផ្ដោតតែទៅលើយុទ្ធជន គាំទ្រដោយអ៊ីរ៉ង់ ដែលត្រូវបានស្តីបន្ទោស ចំពោះការវាយប្រហារ ទៅលើកន្លែងស្នាក់នៅរបស់ទាហានអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់»។

លោករដ្ឋមន្រ្ដីក្រសួងការពារជាតិ បានសង្កត់ធ្ងន់ ថា «សហរដ្ឋអាមេរិក នឹងបន្តពង្រឹង និងពង្រីកភាពជាដៃគូរបស់យើង នៅក្នុងការគាំទ្រដល់សន្តិសុខ ស្ថិរភាព និង អធិបតេយ្យភាពរបស់អ៊ីរ៉ាក់»៕

ការផលិតទំនិញតាមរោងចក្ររបស់វៀតណាមកើនឡើង

0

ប្រទេសវៀតណាម ៖ ការផលិតទំនិញក្នុងផ្នែកឧស្សាហកម្ម និងការនាំចេញរបស់វៀតណាមបានកើនឡើងនៅខែកុម្ភៈ ឆ្នាំ២០២៣ បើធៀបនឹងឆ្នាំ២០២២ ក្នុងនោះមួយផ្នែកដោយសារចំនួនការលក់ស្បែកជើងកើនឡើង ។ ការផលិតកើនឡើងនេះជាសញ្ញាបង្ហាញថា តម្រូវការទំនិញវៀតណាមបានងើបឡើងវិញក្នុងពិភពលោក ។

ទោះយ៉ាងណា អ្នកគ្រប់គ្រងនៅតាមបណ្តារោងចក្រលើកឡើងថា តម្រូវការទំនិញវៀតណាមនៅលើពិភពលោកមិនច្បាស់លាស់ ហើយការផលិតទូរស័ព្ទស្មាតហ្វូន និងឧបករណ៍ទូរស័ព្ទដៃបានធ្លាក់ចុះ បើទោះជាការនាំចេញទូរស័ព្ទស្មាតហ្វូនកើនឡើងក្តី ។

ការិយាល័យស្ថិតិជាតិបញ្ជាក់ថា ការនាំចេញទំនិញរបស់វៀតណាមបានកើនឡើង១១% នៅខែកុម្ភៈ ឆ្នាំ២០២៣ បើធៀបនឹងឆ្នាំ២០២២ ហើយការផលិតទំនិញក្នុងផ្នែកឧស្សាហកម្មកើនឡើង៣,៦% ក្នុងរយៈពេលដូចគ្នា ។ ការផលិតទំនិញកើនឡើងនៅខែកុម្ភៈនេះ គឺក្រោយពីការផលិតទំនិញបានធ្លាក់ចុះ៨% នៅខែមករា ឆ្នាំ២០២៣ ដូច្នេះ ការផលិតទំនិញតែងធ្លាក់ចុះជាធម្មតានៅថ្ងៃឈប់សម្រាកចូលឆ្នាំវៀតណាម ។

ទោះយ៉ាងណា ការផលិតទូរស័ព្ទស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung នៅវៀតណាមបានធ្លាក់ចុះជិត១០% រីឯការផលិតឧបករណ៍ទូរស័ព្ទដៃក៏បានធ្លាក់ចុះជិត១៥%ដែរ ។ ជាមួយគ្នានេះ ការនាំចេញទូរស័ព្ទស្មាតហ្វូនបានកើនឡើង១៤,៧% ។

ចំណែកការផលិតស្បែកជើងវិញបានកើនឡើងជិត១៩% នៅខែកុម្ភៈ ឆ្នាំ២០២៣ ហើយការនាំចេញកើនឡើង៤,១% ក្រោយពីបានធ្លាក់ចុះខ្លាំងនៅខែមករា ។ ទោះយ៉ាងណា ក្នុងរយៈពេល២ខែដំបូងនៃឆ្នាំ២០២៣ ការនាំចេញស្បែកជើងបានធ្លាក់ចុះ១៦% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ ។

ការនាំចេញទំនិញវៀតណាមបានកើនឡើងយ៉ាងខ្លាំងនៅខែកុម្ភៈ ឆ្នាំ២០២៣ ស្មើនឹងទឹកប្រាក់២៥,៨៨ពាន់លានដុល្លារអាមេរិក ក្រោយពីធ្លាក់ចុះ២១,៣% នៅខែមករា ។ រីឯការនាំចូលទំនិញបានធ្លាក់ចុះប្រមាណ៦,៧% ៕ ប្រភព ៖ AEC connect

ប្រវត្តិនៃទិវានារីអន្តរជាតិ៨មីនា

0

ការក្រោកឡើងតវ៉ាប្រឆាំងរបស់កម្មការិនីនៅក្នុងរោងចក្រទាំងអស់ នឹងការកេងប្រវ័ញ្ច ការគៀបសង្កត់ ការជំរិតទារប្រាក់ ការរំលោភបំពានផ្សេងៗពីនិយោជកនៅទីក្រុងឈីកាហ្គោ សហរដ្ឋអាមេរិក បានក្លាយទៅជាប្រវត្តិសាស្ត្ររបស់ពិភពលោក។ ជីវភាពកម្មករស្ត្រីនៅទីក្រុងឈីកាហ្គោ វាមិនខុសពីទាសករប៉ុន្មានទេ ព្រោះគេត្រូវធ្វើការ ១២-១៥ ម៉ោងក្នុងមួយថ្ងៃ ប៉ុន្តែទទួលបានប្រាក់ខែតិចណាស់ ហើយចំពោះស្ត្រីមានផ្ទៃពោះជារឿយៗត្រូវបានគេបណ្តេញចេញ។

ក្រោយមកក្រោមការដឹកនាំរបស់លោក Clara Zetkin (Clara Zetkin) ដែលជាអ្នកដឹកនាំកម្មកររោងចក្រតម្បាញជនជាតិអាល្លឺម៉ង់ គាត់បានក្រោកឡើងដើម្បីប្រឆាំងដោយធ្វើកូដកម្មនៅថ្ងៃទី៨ ខែមីនា ឆ្នាំ ១៩០៧ ដើម្បីទាមទារឱ្យនិយោជកកាត់បន្ថយម៉ោងធ្វើការពី ១២ ទៅ ១៥ ម៉ោងក្នុងមួយថ្ងៃមកត្រឹម ៨ ម៉ោងក្នុងមួយថ្ងៃ និងការលើកកម្ពស់សុខុមាលភាពនៅក្នុងរោងចក្រ ព្រមទាំងការផ្តល់សិទ្ធិបោះឆ្នោតដល់ស្ត្រី ។ នៅក្នុងការទាមទារនោះ ទោះបីជាមនុស្សរាប់រយនាក់ត្រូវបានចាប់ខ្លួនក៏ដោយ ប៉ុន្តែវាបានទទួលបានការគាំទ្រពីស្ត្រីជាច្រើននៅលើពិភពលោក។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjMAiklFAGvfRYscauQZsmTnQfz0biSb2GjiVioSlBoUsh2vx-jYAH4YRwHfJW4m-fJ4D9g0QFmkhZls4I3_Cqovnr-zkcrDLNvPycY_QDiwd5ANsQEPAYdIiE4yoLcNlw5AzPtcavaqA-dZX_FH6k4kEsCOUqDmv2Wa96eRW4ZDIWV4i-LhZhWOy0yg/s1200/915711-83885-mnzhdsvqiq-1520418786.JPG

ទោះយ៉ាងណាក៏ដោយបីឆ្នាំក្រោយមក នៅថ្ងៃទី៨ ខែមីនា ឆ្នាំ១៩១០ ការទាមទាររបស់ស្ត្រីត្រូវតំណាងដុយស្ត្រីមកពី ១៨ ប្រទេសដើម្បីចូលរួមសមាជលើកទី ២ នៃស្ត្រីសង្គមនិយមនៅទីក្រុង Copenhagen ។ កិច្ចប្រជុំត្រូវបានប្រកាសពីការទាមទាររបស់កម្មការិនី ដោយកាត់បន្ថយម៉ោងធ្វើការមកត្រឹម ៨ម៉ោងក្នុងមួយថ្ងៃ សិក្សា៨ម៉ោង សម្រាក៨ម៉ោង និងកំណត់ប្រាក់ឈ្នួលពលកម្មរបស់ស្ត្រីស្មើនឹងប្រាក់ឈ្នួលពលកម្មរបស់បុរស។

លើសពីនេះទៀតការការពារសុខុមាលភាពរបស់ស្ត្រី និងពលកម្មកុមារតាមការស្នើសុំរបស់លោក Clara Zatkin នៅក្នុងកិច្ចប្រជុំ ក៏ត្រូវបានអនុម័តដោយបានប្រកាសនៅថ្ងៃទី ៨ ខែមីនា ថាជាទិវាសិទ្ធិនារីអន្តរជាតិចាប់តាំងពីពេលនោះមក។ ក្នុងឆ្នាំ២០២៣នេះ គឺជាខួបទី១១២ហើយ ។

តើស៊ុតគួររក្សាទុកក្នុងទូទឹកកកដែលឬទេ?

0

យោងតាមអ្នកជំនាញបាននិយាយថា ការរក្សាស៊ុតទុកក្នុងទូទឹកកកនឹងរក្សាបាននៅគុណភាពខ្ពស់និងភាពស្រស់ល្អ ប៉ុន្តែមិនគួរយកស៊ុតទៅដាក់នៅមាត់ទ្វារនៃទូទឹកកកឡើយ។ តាមការពិត នេះមិនមែនជាកន្លែងត្រឹមត្រូវសម្រាប់ទុកស៊ុតនោះទេ អ្នកវិទ្យាសាស្ត្របានបង្ហាញថា ទ្វារទូទឹកកកគឺជាផ្នែកដែលងាយរងគ្រោះបំផុតចំពោះការប្រែប្រួលសីតុណ្ហភាពរាល់ពេលដែលអ្នកបើកវា។ នេះជាដើមហេតុជំរុញឱ្យបាក់តេរីលូតលាស់ និងធ្វើឱ្យការការពាររបស់ស៊ុតចុះខ្សោយ បង្កើនហានិភ័យនៃការឆ្លងមេរោគបាក់តេរី។


ដូច្នេះ យោងតាមអ្នកជំនាញ ប្រជាជនគួរតែទុកស៊ុតនៅក្នុងផ្នែកដ៏ជ្រៅនៃទូទឹកកក ហើយសីតុណ្ហភាពគួរតែមានស្ថេរភាពនៅក្រោម ២០ អង្សាសេជានិច្ច។ ម្យ៉ាងវិញទៀត ការទុកស៊ុតនៅក្នុងទូទឹកកកគឺប្រសើរជាងទុកវានៅខាងក្រៅ។ ប៉ុន្តែស៊ុតដែលរក្សាទុកក្នុងទូទឹកកកនឹងរក្សាបាននូវគុណភាព និងភាពស្រស់របស់វាបានយូរ ។


ទោះជាយ៉ាងណាក៏ដោយ វិធីសាស្ត្រនៃការរក្សាទុកនេះក៏មានគុណវិបត្តិផងដែរ ព្រោះស៊ុតអាចស្រូបយកក្លិន និងរសជាតិពីអាហារផ្សេងទៀតនៅក្នុងទូទឹកកក។ ដូច្នេះមនុស្សគួរដាក់ស៊ុតក្នុងប្រអប់ ហើយអាហារដែលមានក្លិនខ្លាំងគួរបិទបាំង ដើម្បីកុំឱ្យប៉ះពាល់ដល់រសជាតិស៊ុត ។

ទាក់ទងនឹងឥទ្ធិពលអាហារូបត្ថម្ភ វេជ្ជបណ្ឌិត ឌុយ បាននិយាយថា ស៊ុតជាមធ្យមផ្តល់ ៧៨កាឡូរី។ ប្រូតេអ៊ីន ៦,៥ ក្រាម; ខ្លាញ់ ៥,៥ ក្រាម; និង០,៥ ក្រាមនៃកាបូអ៊ីដ្រាត។
លើសពីនេះទៀត ស៊ុតក៏មានផ្ទុកនូវវីតាមីន និងសារធាតុរ៉ែជាច្រើនដូចជា វីតាមីន A, folate, វីតាមីន B៥, វីតាមីន B១២, វីតាមីន B២ រួមជាមួយនឹងផូស្វ័រ កាល់ស្យូម និងស័ង្កសី។

ស៊ុតមានកូលេស្តេរ៉ុលខ្ពស់ ប៉ុន្តែកូលេស្តេរ៉ុលក្នុងស៊ុតមិនមែនជាមូលហេតុនៃកូលេស្តេរ៉ុលក្នុងឈាមខ្ពស់នោះទេ។ ការប្រើស៊ុតគឺជាវិធីល្អក្នុងការបង្កើន HDL ដែលជាកូលេស្តេរ៉ុលល្អដែលជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺផ្សេងៗទៀត។

យោងតាមការសិក្សាជាច្រើន ការទទួលទានស៊ុតពីរគ្រាប់ក្នុងមួយថ្ងៃរយៈពេលប្រាំមួយសប្តាហ៍បង្កើនកម្រិត HDL ដល់ទៅ 10%។ ប្រភព៖Vn Express

ថៃលើកកម្ពស់តួនាទីស្ត្រីជាកម្លាំងជំរុញការអភិវឌ្ឍប្រទេស

0

ប្រទេសថៃ ៖ ក្នុងថ្ងៃទិវានារីអន្តរជាតិ ៨ មីនា ប្រចាំឆ្នាំ២០២៣ លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បានជូនពរដល់ស្ត្រីថៃ ក៏ដូចជាអ្នកធ្វើការផ្នែកអភិវឌ្ឍន៍ស្ត្រីទាំងអស់តាមរយៈស្ថានីយទូរទស្សន៍ ដោយលោកលើកឡើងថា ស្ត្រីជាកម្លាំងជំរុញមួយដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ ហើយអង្គការសហប្រជាជាតិបានប្រកាសថា នៅថ្ងៃទី៨ ខែមីនា ជារៀងរាល់ឆ្នាំ ជាទិវានារីអន្តរជាតិ ដើម្បីឱ្យប្រទេសជាសមាជិកទូទាំងពិភពលោកបានយល់ដឹងពីតម្លៃ សារៈសំខាន់ ការគោរពសិទ្ធិស្ត្រី រួមទាំងការអភិវឌ្ឍការងារផ្សេងៗដើម្បីបង្កើតឱ្យមានសមភាពសង្គមសម្រាប់ស្ត្រី ។

លោកនាយករដ្ឋមន្ត្រីបានថ្លែងថា រដ្ឋាភិបាលបានផ្តល់ភាពសំខាន់ក្នុងការបង្កើតឱកាសដល់ពលរដ្ឋគ្រប់រូប គ្រប់វ័យ ជាពិសេសបំផុត គឺស្ត្រី ខណៈស្ត្រីមានចំនួនជាងពាក់កណ្តាលនៃពលរដ្ឋទាំងអស់របស់ថៃ ។ លើសពីនេះ រដ្ឋាភិបាលបានទទួលស្គាល់ពីសក្តានុពលរបស់ស្ត្រី គឺជាកម្លាំងជំរុញមួយដើម្បីអភិវឌ្ឍន៍ប្រទេសជាតិក្នុងផ្នែកជាច្រើន ។ ដូច្នេះ រដ្ឋាភិបាលបានលើកកម្ពស់តួនាទីស្ត្រីឱ្យមានចំណែករួមក្នុងសង្គម ក៏ដូចជាផ្សព្វផ្សាយគ្រប់វិស័យទាំងអស់ឱ្យផ្លាស់ប្តូរអាកប្បកិរិយាចំពោះតួនាទីស្ត្រី ដោយគោរពសេចក្តីថ្លៃថ្នូរ និងតម្លៃរបស់មនុស្ស ។

 

ក្នុងការរៀបចំទិវានារីអន្តរជាតិ ៨ មីនា ប្រចាំឆ្នាំ២០២៣ ប្រទេសថៃបានផ្តោតលើគំនិតថា «កម្លាំងរបស់ស្ត្រីនិងក្មេងស្រី បានរួមគ្នាបង្កើតការច្នៃប្រឌិត និងបច្ចេកវិទ្យាឆ្ពោះទៅរកសមភាពយេនឌ័រប្រកបដោយនិរន្តរភាព» ដើម្បីឱ្យស្ត្រីថៃទាំងអស់មានចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម, លើកកម្ពស់គុណភាពជីវិត និងសុខុមាលភាពខ្លួនឯង ក្រុមគ្រួសារ និងសហគមន៍ប្រកបដោយនិរន្តរភាព ព្រមទាំងចូលរួមធ្វើឱ្យថៃឱ្យក្លាយជាប្រទេសអភិវឌ្ឍន៍ ដោយការប្រើប្រាស់បច្ចេកវិទ្យាច្នៃប្រឌិតនៅត្រឹមឆ្នាំ២០២៧ ។

ជាចុងក្រោយ លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បានជូនពរទៅកាន់ស្ត្រីទាំងអស់ក្នុងប្រទេសថា ៖ «សូមឱ្យស្ត្រីថៃទាំងឡាយ ក៏ដូចជាអ្នកធ្វើការងារផ្នែកអភិវឌ្ឍន៍ស្ត្រីជួបតែសេចក្តីសុខ ចម្រុងចម្រើន មានសុខភាពរឹងមាំទាំងផ្លូវកាយនិងចិត្ត និងសម្រេចបំណងប្រាថ្នាគ្រប់ៗគ្នា» ៕ ប្រភព ៖ khaosod

សមត្ថកិច្ចចម្រុះចុះឆែកឆេរ រកឃើញសាច់សត្វជាង ២តោន សង្ស័យខូចគុណភាព នៅខណ្ឌដង្កោ

0

ភ្នំពេញ៖ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ សមត្ថកិច្ចចម្រុះ បានចុះត្រួតពិនិត្យទីតាំងស្តុក និងលក់ចែកចាយផលិតផលអំពីសាច់សត្វមួយកន្លែង ស្ថិតនៅភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយបានរកឃើញ បេះដូងជ្រូក, អណ្ដាតជ្រូក, ជើងមាន់, ពោះវៀនជ្រូក, ស្លឹកត្រចៀកកជ្រូក, ទាបង្កក, ស្លាបមាន់, សាច់គោ សរុបចំនួន ២.២៦៦គីឡូក្រាម។

បន្ទាប់ពីរកឃើញ សមត្ថកិច្ចបានធ្វើការកាត់យកផ្នែកខ្លះនៃផ្ទាំងសាច់ទៅពិនិត្យនៅមន្ទីរពិសោធន៍ និងបិទសៀលលើទូរផលិតផលបង្កកទាំងនោះមួយរយៈសិន រង់ចាំលទ្ធផលនៃការវិភាគចេញពីមន្ទីរពិសោធន៍ជាស្ថាពរ និងចាត់វិធានការបន្តទៅតាមនីតិវិធីច្បាប់។

ក្នុងប្រតិបត្តិការបង្ក្រាបនេះបានធ្វើឡើងដោយ ក្រុមការងារអន្តរាគមន៍បង្គ្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមការងារជំនាញអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម៕