ដ្ឋធានីខាទូម (Khartoum)៖ ក្រោយការវាយប្រយុទ្ធគ្នាដណ្ដើមអំណាច នៅក្នុងរដ្ឋាភិបាលយោធាស៊ូដង់ រវាងមេទ័ពកំពូល២រូប បានសម្លាប់មនុស្ស ជាង៤០០នាក់ និង រាប់ពាន់នាក់ផ្សេងទៀត បានរងរបួស ខណៈបណ្ដាប្រទេសជាច្រើន ត្រូវបង្ខំចិត្ដជម្លៀសក្រុមមន្រ្ដីការទូត និង ប្រជាជនរបស់ខ្លួន ចាកចេញពីប្រទេសអាហ្វ្រិកមួយនេះ ហើយប្រមុខអង្គការសហប្រជាជាតិ កំពុងតែជំរុញឲ្យក្រុមប្រឹក្សាសន្ដិសុខ អូសទាញប្រទេសនេះ ចេញពីមាត់ជ្រោះ ស្របពេលភាគីជម្លោះប្រជែងអំណាចទាំង២ បានព្រមព្រៀងគ្នា លើបទឈប់បាញ់គ្នា។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី២៤ ឆ្នាំ២០២៣ ថា សហរដ្ឋអាមេរិក បានបញ្ជាក់ ថា ភាគីជម្លោះ ដែលកំពុងតែវាយប្រយុទ្ធគ្នា នៅក្នុងប្រទេសស៊ូដង់ បានព្រមព្រៀងគ្នាលើបទឈប់បាញ់ រយៈពេល៧២ម៉ោង ខណៈបណ្ដាប្រទេសលោកខាងលិច អារ៉ាប់ និង អាស៊ី បានខិតខំប្រឹងប្រែង ជម្លៀសប្រជាពលរដ្ឋរបស់ខ្លួន ចេញពីប្រទេសអាហ្វ្រិកមួយនេះ។As war rages in Sudan, countries angle for advantage | The Japan Times

លោក អេនតូនី ប៊ីលនខេន រដ្ឋមន្រ្ដី ក្រសួងការបរទេសសហរដ្ឋអាមេរិក បានបញ្ជាក់ កាលពីថ្ងៃចន្ទ ថា កិច្ចព្រមព្រៀង លើបទឈប់បាញ់គ្នាភាគីជម្លោះទាំង២នេះ បានធ្វើឡើង ក្រោយពេលមានពីការចរចាគ្នាដ៏តឹងតែង អស់រយៈពេល២ថ្ងៃមក។ ភាគីជម្លោះទាំងនេះ បានព្រមព្រៀងគ្នា អនុវត្ដបទឈប់បាញ់ ចាប់ពីថ្ងៃអង្គារនេះ។

ការវាយប្រយុទ្ធដណ្ដើមអំណាចគ្នានេះ បានផ្ទុះឡើង កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ រវាងកម្លាំងប្រដាប់អាវុធរបស់ស៊ូដង់ (SAF) ក្រោមការបញ្ជារបស់លោកឧត្ដមសេនីយ៍ អាប់ដែល ហ្វាតតះ អាល់-ប៊ឺរហាន់ (Abdel Fattah al-Burhan) នាយអគ្គសេនាធិការកងទ័ពស៊ូដង់ និង ជាប្រធានក្រុមប្រឹក្សាយោធាបណ្ដោះអាសន្ន (TMC) ដែលកំពុងតែគ្រប់គ្រងអំណាច នៅក្នុងប្រទេសស៊ូដង់ និង កម្លាំងគាំទ្ររហ័សទាហានប៉ារ៉ា (RSF) ក្រោមបញ្ជារបស់លោកឧត្តមសេនីយ៍ ម៉ូហាមេដ ហាមដាន ដាហ្គាឡូ (Mohamed Hamdan Dagalo) ដែលគេស្គាល់ឈ្មោះ ជាទូទៅ គឺលោកឧត្ដមសេនីយ៍ ហេមេតទី (Hemetti) ជាអនុប្រធាន TMC ។ សង្គ្រាមដណ្ដើមអំណាចគ្នា រវាងមេទ័ពកំពូលទាំង២រូប នៅក្នុងប្រទេសស៊ូដង់ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤២៧នាក់ និង រាប់ពាន់នាក់ផ្សេងទៀតរងរបួស។ ក្រៅពីនេះ វាបានបំផ្លិចបំផ្លាញមន្ទីរពេទ្យ និងសេវាកម្មផ្សេងៗទៀត ហើយបានប្រែក្លាយតំបន់លំនៅឋានរបស់ប្រជាពលរដ្ឋ ទៅជាសមរភូមិសង្គ្រាម។Sudan conflict: Warring generals and Western interests

លោក អេនតូនី ប៊ីលនខេន ប្រមុខការទូតសហរដ្ឋអាមេរិក បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ថា «ឥឡូវនេះ សហរដ្ឋអាមេរិក ជំរុញឱ្យកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និង កម្លាំងគាំទ្ររហ័ស (RSF) រក្សាបទឈប់បាញ់ជាបន្ទាន់ និង រក្សាឲ្យបានពេញលេញ។ ប៉ុន្ដែដើម្បីជំរុញឲ្យបញ្ចប់នូវការវាយប្រយុទ្ធគ្នា រយៈពេលយូរអង្វែងនោះ ក្រុងវ៉ាស៊ីនតោន នឹងសម្របសម្រួល ជាមួយបណ្ដាប្រទេសជាដៃគូ នៅក្នុងតំបន់ និង សហគមន៍អន្តរជាតិ ហើយអ្នកពាក់ព័ន្ធនឹងជនស៊ីវិលស៊ូដង់»។UN Security Council decides to recommend Antonio Guterres to be next UN  chief

ជាមួយគ្នានេះដែរ លោក អង់តូនីញ៉ូ ហ្គូទែររ៉េស (Antonio Guterres) អគ្គលេខាធិការ អង្គការសហប្រជាជាតិ បានបញ្ជាក់ ថា «អំពើហិង្សា នៅក្នុងប្រទេសជាប់នឹងសមុទ្រក្រហម ឧបទ្វីបអាហ្រ្វិក និងតំបន់សាហេល (Sahel) គឺជាការប្រថុយប្រថាន នឹងគ្រោះមហន្ដរាយ ហើយវានឹងអាចអូសទាញតំបន់ទាំងមូលនេះ និង តំបន់ផ្សេងៗទៀត ឲ្យធ្លាក់ចូលទៅក្នុងភ្លើងសង្គ្រាម»។

ទន្ទឹមនឹងនេះ លោកប្រមុខ អង្គការសហប្រជាជាតិ បានជំរុញដល់ប្រទេសទាំង១៥ ជាសមាជិករបស់ក្រុមប្រឹក្សា អង្គការសហប្រជាជាតិ ត្រូវតែប្រើប្រាស់សិទ្ធិអំណាចរបស់ខ្លួន អូសទាញប្រទេសស៊ូដង់ ឲ្យវិលត្រឡប់ ទៅរកមាគ៌ាដ៏ល្អ សម្រាប់លទ្ធិប្រជាធិបតេយ្យ ក្រោយការធ្វើរដ្ឋប្រហារយោធា កាលពីអំឡុងឆ្នាំ២០២១ ដើម្បីផ្ដួលរំលំរបបគ្រប់គ្រងរបស់មេដឹកនាំកាន់អំណាចដ៏យូរ គឺលោក អូម៉ា អាល់-បាស៊ារ (Omar al-Bashir) នៅក្នុងអំពើបះបោរដ៏ខ្លាំងក្លាមួយ។How Two Generals Led Sudan to the Brink of Civil War - The New York Times

លោកប្រធាន អង្គការសហប្រជាជាតិ បានបញ្ជាក់ ថា «យើងទាំងអស់គ្នា ត្រូវតែធ្វើអ្វីៗគ្រប់យ៉ាង នៅក្នុងអំណាចរបស់យើង អូសទាញស៊ូដង់ ឲ្យចាកផុតពីមាត់ជ្រោះមរណ … វិលត្រឡប់ ទៅរកមាគ៌ាដ៏ត្រឹមត្រូវ។ យើងឈរនៅជាមួយពួកគេ នៅក្នុងគ្រាដ៏អាក្រក់នេះ។ ប៉ុន្ដែយើងបានអនុញ្ញាតឱ្យមានការផ្លាស់ប្តូរទីតាំងជាបណ្តោះអាសន្ន សម្រាប់បុគ្គលិក និង ក្រុមគ្រួសារមន្រ្ដីរបស់អង្គការសហប្រជាជាតិ មួយចំនួន នៅក្នុងគ្រាអាសន្ននេះ»។

ជាមួយគ្នានេះដែរ ក្រុមប្រឹក្សាសន្ដិសុខ អង្គការសហប្រជាជាតិ មានផែនការ ជួបប្រជុំគ្នា ស្ដីពីប្រទេសស៊ូដង់ នៅថ្ងៃអង្គារនេះ។ ដោយឡែកការវាយប្រយុទ្ធគ្នា នៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បានធ្វើឲ្យមនុស្សរាប់ម៉ឺននាក់ រួមទាំងជនជាតិស៊ូដង់ និង ពលរដ្ឋរស់នៅជាប្រទេសជិតខាង រត់ភៀសខ្លួន ទៅកាន់ប្រទេសអេហ្ស៊ីប ឆាដ និង ស៊ូដង់ខាងត្បូង បើទោះជាប្រឈមនឹងជីវភាពដ៏លំបាក និង អស្ថិរភាពយ៉ាងណាក្ដី៕What is happening in Sudan? Fighting in Khartoum explained | Reuters