Home Blog Page 1807

ឈៀងម៉ៃជាប់ចំណាត់ថ្នាក់ទី១ មានអាកាសធាតុអាក្រក់បំផុតក្នុងពិភពលោក

0

ប្រទេសថៃ ៖ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ វែបសាយមួយឈ្មោះ IQAir បានចាត់ចំណាត់ថ្នាក់ទៅលើគុណភាពអាកាសធាតុរបស់ទីក្រុងសំខាន់ៗ និងទីក្រុងមានការបំពុលបរិយាកាសខ្លាំងបំផុតនៅលើពិភពលោក ដោយបង្ហាញថា ក្រុងឈៀងម៉ៃរបស់ប្រទេសថៃ បានជាប់ចំណាត់ថ្នាក់ទី១ ជាក្រុងមានអាកាសធាតុអាក្រក់បំផុតក្នុងពិភពលោក ។ ជាមួយគ្នានេះ ទីក្រុងបាងកក ក៏បានជាប់ចំណាត់ថ្នាក់ទី១៦ ផងដែរ គឺជាទីក្រុងមានអាកាសធាតុអាក្រក់បំផុតក្នុងពិភពលោក ។AirVisual ranks Chiang Mai as the world's worst air polluted city - Pattaya  Mail

នេះជាការចាត់ចំណាត់ថ្នាក់របស់វែបសាយ IQAir ទៅលើទីក្រុងនានាក្នុងពិភពលោក រួមមាន ៖

១-ក្រុងឈៀងម៉ៃ ប្រទេសថៃ
២-ក្រុងការ៉ាជី ប្រទេសប៉ាគីស្ថាន
៣-ក្រុងហាណូយ ប្រទេសវៀតណាម
៤-ក្រុងកូលកាតា ប្រទេសឥណ្ឌា
៥-ក្រុងឡាហរ ប្រទេសប៉ាគីស្ថាន
៦-ក្រុងថាកា ប្រទេសបង់ក្លាដែស
៧-ក្រុងយ៉ាំងគង់ ប្រទេសមីយ៉ាន់ម៉ា
៨-ក្រុងឆុងឈីង ប្រទេសចិន
៩-ក្រុងមុមបៃ ប្រទេសឥណ្ឌា
១០-ក្រុងសិនយ៉ាង ប្រទេសចិន
១១-ក្រុងដូហា ប្រទេសកាតា
១២-ក្រុងឈើងទូ ប្រទេសចិន
១៣-ក្រុងអូហាន់ ប្រទេសចិន
១៤-ក្រុងឈៀងហូ ប្រទេសចិន
១៥-ក្រុងកាតម៉ាន់ឌូ ប្រទេសនេប៉ាល់
១៦-ក្រុងបាងកក ប្រទេសថៃ
១៧-ក្រុង Baghdad ប្រទេសអ៊ីរ៉ាក់Chicago haze: Wildfire smoke leads to hazy skies, air quality impacts -  ABC7 Chicago

ការចាត់ចំណាត់ថ្នាក់របស់វែបសាយនេះ ពលរដ្ឋថៃលើកឡើងថា បច្ចុប្បន្ន ប្រទេសថៃកំពុងជួបបញ្ហារឿងធូលីកខ្វក់នៅតាមបណ្តាទីក្រុងនានាជាបន្តបន្ទាប់ ដែលបណ្តាលឱ្យកើតជាតិពុល និងបង្កផលប៉ះពាល់ដល់សុខភាពរបស់អ្នករស់នៅក្នុងទីក្រុង ប៉ុន្តែពួកគេមិននឹកស្មានថា ទីក្រុងឈៀងម៉ៃរបស់ថៃបានជាប់ចំណាត់ថ្នាក់ទី១ ដែលមានអាកាសធាតុអាក្រក់បំផុតក្នុងពិភពលោកបែបនេះទេ ខណៈនាពេលកន្លងមក ថៃមានភាពល្បីល្បាញ និងបានជាប់ចំណាត់ថ្នាក់ជាច្រើនក្នុងពិភពលោក ដូចជា ប្រទេសទាក់ទាញភ្ញៀវទេសចរបរទេសចង់មកកម្សាន្ត និងមានម្ហូបអាហារឆ្ងាញ់ ជាដើម ។

អង្គការសុខភាពពិភពលោកបានណែនាំទៅកាន់ពលរដ្ឋរស់នៅក្នុងទីក្រុង ដែលមានអាកាសធាតុមិនល្អទាំងនេះត្រូវពាក់ម៉ាស់ បិទបង្អួចលំនៅឋានឬអគារ និងចៀសវាងការធ្វើដំណើរនៅក្រោមកំដៅថ្ងៃ ជាពិសេស ក្មេងតូច ស្ត្រីមានផ្ទៃពោះ និងអ្នកមានជំងឺផ្លូវដង្ហើម៕

ប្រភព ៖ Top news

អាកាសយានដ្ឋានសៀមរាបអង្គរចាស់ នឹងបិទជាស្ថាពរ បន្ទាប់ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី ដាក់ឱ្យដំណើរការ

0

ភ្នំពេញ៖ លោក ស៉ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកពាក្យអាកាសចរស៊ីវិល បានឱ្យដឹងថា អាកាសយានដ្ឋានសៀមរាបអង្គរចាស់ នឹងត្រូវបិទជាស្ថាពរ បន្ទាប់ពី គម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី ដាក់ឱ្យដំណើរការនៅខែតុលា ឆ្នាំ២០២៣ខាងមុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJGY4joMcK1A38Z1j33bEhak3-ywD0ah0A8VdfRPe67u1mENx5knfOiIE0YldboGU4PZ5qMy9NIuRx3EosUgFc027P-OkJ31fTOvQXXo1-E59UVL0CGK3OL-yS2PWIoUT7YN0lZhYi9SLLIx0FeNF6wM08QIuilAGrDsNz64BXwHiWLxSdx-_00mV-/s1280/photo_2023-03-08_22-21-45.jpgលោក ស៉ីន ចាន់សិរីវុត្ថា បានឱ្យដឹងថា គម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី នឹងបញ្ចប់ការសាងសង់ទាំងស្រុង នៅក្នុងដំណាច់ខែមីនា ឆ្នាំ២០២៣នេះ និងត្រៀមធ្វើតេស្តសាកល្បង នៅអំឡុងខែឧសភា ឬមិថុនា ដើម្បីឈានទៅដាក់ដំណើរការជាផ្លូវការ នៅខែតុលា ឆ្នាំ២០២៣ខាងមុខ។ បើគិតមកដល់ត្រឹមថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ ការសាងសង់សម្រេចបានប្រមាណ៨៦%ហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXQcxTd5MsWhmjijEvkwqF7C247QdoXTFo6N2BlXGLudO5XcpGaI3XVpiDdZKi9jI_YHdjhcQDLYQr43PvLS2x2k2n2wWWGgQX5I-q7GtVzyo3GyRcIggzX4FwknKkki3foMEhrhLjem3NfNNeJbvhktTZl51J23WvGJgBi5HJh0CtCUCmYmslsZ_J/s1024/photo_2023-03-08_22-21-46%20(2).jpg

លោកបានឱ្យដឹងដែរថា ក្រោយការដាក់ដំណើរការអាកាសយានដ្ឋានថ្មីនេះ អាកាសយានដ្ឋានសៀមរាបចាស់នឹងត្រូវបិទដំណើរការជាស្ថាពរ ដោយសារតែអាកាសយានដ្ឋានថ្មី មានសមត្ថភាពអាចទទួលអ្នកដំណើរបានច្រើន រហូតដល់៧លាននាក់ក្នុងមួយឆ្នាំ។

លោកបញ្ជាក់ថា ចំពោះទីតាំងអាកាសយានដ្ឋានសៀមរាបចាស់ បន្ទាប់ពីបិទដំណើរ មិនទាន់មានគម្រោងថានឹងយកទៅធ្វើអ្វីនោះទេ អាស្រ័យលើការសម្រេចរបស់ថ្នាក់ដឹកនាំ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgF2FzC93WFH4EFTUu-MVSS9wJjDwo-AV_o16Knb68VIDoHV_LgVnkqxVaO8dXS4qfGdQeWqjRd_8lJn32Yr2f98iNZnc6myzvDeei2kJfvL322LkYpVxoqRMgZoJeEnuRCpRVt7bw1lnjXaR-C6f1sFG57298YIKpf6KBPelthQt3uMM25fkOxBTDK/s960/photo_2023-03-08_22-21-46.jpg

រយៈពេល២ខែ ពលរដ្ឋចិនធ្វើដំណើរចេញចូលប្រទេសជាច្រើនលានដង

0

ប្រទេសចិន ៖ ការិយាល័យជនអន្តោប្រវេសន៍ចិនបានរាយការណ៍ថា ចាប់តាំងពីរដ្ឋាភិបាលចិនប្រកាសបន្ធូរបន្ថយវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ និងអនុញ្ញាតឱ្យពលរដ្ឋអាចធ្វើដំណើរចេញ-ចូលប្រទេសឡើងវិញ តាំងពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ កន្លងមក មានពលរដ្ឋធ្វើដំណើរចេញ-ចូលប្រទេសសរុបចំនួន៣៩.៧២លានដងក្នុងរយៈពេល២ខែដើមឆ្នាំ២០២៣ នេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOM9xPZKK1L7gwAlyjKZlciNyCNCMdpqyYfsjljhEygk5G3JkrUvEYmiQxfisLIThISovq7djU6TvuFy0JjC8dwPcAvwSqvFNkaCB9ik6KPzskgDtp8JvUlENSk_FJJXBot096ZNh7GqZClfY9kXNSafhHI7OMEZWN0JwrKtXMaPwb1URQflzE2GGT/s1280/photo_2023-03-09_11-42-16.jpg

ចំនួនការធ្វើដំណើររបស់ពលរដ្ឋចិនបានកើនឡើង១១២,៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ កន្លងមក ។ ការធ្វើដំណើរកើនឡើងនេះ គឺដោយសារការធ្វើដំណើរកម្សាន្តនៅក្នុងប្រទេសចិន នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនកន្លងមក និងការធ្វើដំណើរទៅកម្សាន្តនៅក្រៅប្រទេសរបស់ពលរដ្ឋចិន បន្ទាប់រដ្ឋាភិបាលបានបន្ធូរបន្ថយវិធានការទប់ស្កាត់ជំងឺកូវីដ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgs84zuiT5nvayfjpRIuehvx3rQR2k8hyvhkcwUBUM0nfSoM_-BYRbsy_p2JbR-sLv7fj1XIf8ljH4yZAvv0Y5PnaAWmmeLpf8MXbrXt-yugadVYfFy6PN-bDEbwa3gs5aSJYZD7Ano0qcQvjO-kXW55c2NlUWr0TQ3CXMX2iTB6ToZNzuEQmohuF4o/s641/photo_2023-03-09_11-42-15.jpg

ក្រៅពីនេះ យោងតាមទិន្នន័យពីការិយាល័យជនអន្តោប្រវេសន៍បានបង្ហាញថា មន្ត្រីបានផ្តល់ទិដ្ឋាការឱ្យពលរដ្ឋជាច្រើននាក់ស្មើ៣៣,១% ហើយការិយាល័យអន្តោប្រវេសន៍ក៏បានអនុញ្ញាតឱ្យជនបរទេសចំនួន១២ម៉ឺន២ពាន់នាក់មករស់នៅប្រទេសចិនផងដែរ ។

ការិយាល័យជនអន្តោប្រវេសន៍បង្ហាញទៀតថា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងមក មានអ្នកធ្វើដំណើរចេញ-ចូលប្រទេសចិនសរុបចំនួន១០១.៣០០នាក់ ។ ដូច្នេះ គេចាត់ទុកថា វាជាចំនួនច្រើនបំផុតសម្រាប់ការធ្វើដំណើរចេញ-ចូលប្រទេសតែមួយថ្ងៃប៉ុណ្ណោះ ចាប់តាំងពីឆ្នាំ២០២០ មក ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7FRheA3UaTtsh0Gt329LA7kYzAlNQvHL3r0LyYUeR2bw3FeDZ8hwtiTTZU4lA_Ekad90LP_DUQr6BnKFzA_7Xw7fDRmSz2tONFbgxAJLHagZTu5U6Ggj8novUf0XLYpmnS9CAeGIo9Dl5r2yiw9D3FtfT--35EOvMO8SPEUMRDVfVZH2IOpUqrG0z/s1280/photo_2023-03-09_11-42-17.jpg ប្រភព ៖ beartaiBRIEF

Facebook ត្រៀមបញ្ឈប់បុគ្គលិករាប់ពាន់អ្នក

0

បរទេស៖ យោងតាមប្រភព Bloomberg ក្រុមហ៊ុន Meta Platforms ដែលជាក្រុមហ៊ុនរបស់ Facebook កំពុងរៀបចំផែនការបញ្ឈប់ការងារថ្មីនៅដើមសប្តាហ៍នេះ។
បន្ទាប់ពី ការកាត់បន្ថយបុគ្គលិកចំនួន ១៣% កាលពីខែវិច្ឆិកាឆ្នាំមុន បណ្តាញទំនាក់ទំនងសង្គមដ៏ធំបំផុតរបស់ពិភពលោកនិងបន្តការបញ្ឈប់បុគ្គលិករាប់ពាន់នាក់ ដើម្បីបង្កើនប្រសិទ្ធភាពការងាររបស់ក្រុមហ៊ុន។ Meta បានស្នើឲ្យថ្នាក់ដឹកនាំធ្វើបញ្ជីបុគ្គលិកដែលអាចកាត់បាន ការបញ្ឈប់នេះអាចត្រូវបានបញ្ចប់នៅសប្តាហ៍ក្រោយ។Mark Zuckerberg | Biography & Facts | Britannica នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមហ៊ុន Meta បានធ្វើការបញ្ឈប់ជាទ្រង់ទ្រាយធំដំបូងបង្អស់របស់ក្រុមហ៊ុន ដោយធ្វើឱ្យបុគ្គលិកចំនួន ១១,០០០ នាក់ត្រូវឈប់ធ្វើការ។
ប្រភព Bloomberg បាននិយាយថា ហេតុផលសម្រាប់ការកាត់បន្ថយបុគ្គលិកនេះគឺដើម្បីសម្រេចបាននូវគោលដៅហិរញ្ញវត្ថុ និងថ្មីៗនេះ Meta បានកត់ត្រាការធ្លាក់ចុះនៃប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្ម ហើយកំពុងផ្លាស់ប្តូរការផ្តោតអារម្មណ៍របស់វាទៅជា metaverse ។Five Key Takeaways from “The Metaverse: A View from the Inside” — GP  GENERATEប្រាក់ចំណូលរបស់ Facebook ក្នុងត្រីមាសចុងក្រោយនៃឆ្នាំមុនបានធ្លាក់ចុះ៤ % មកនៅត្រឹម ៣២,២ ពាន់លានដុល្លារ នេះគឺជាត្រីមាសទីបីជាប់ៗគ្នា ដែលតួលេខនេះត្រូវបានធ្លាក់ចុះ ទោះជាយ៉ាងណា ប្រាក់ចំណូលនៅតែលើសការព្យាកររបស់អ្នកវិភាគ។
មេតាត្រូវបានគេរំពឹងថានឹងប្រមូលបានពី ២៦ ទៅ ២៨,៥ ពាន់លានដុល្លារក្នុងត្រីមាសនេះ អ្នកវិភាគក៏គិតថាពួកគេអាចកើនឡើងវិញពីត្រីមាសទីពីរមិនដូចការបញ្ឈប់ការងារនៅខែវិច្ឆិកាទេ ការកាត់បន្ថយលើកនេះត្រូវបានគេរំពឹងទុកជាយូរមកហើយ។Meta to lay off 'many thousands' of workers this week: report
លោក Zuckerberg បាននិយាយថានៅឆ្នាំ២០២៣ នឹងក្លាយជា “ឆ្នាំដ៏មានប្រសិទ្ធភាព” របស់ Meta ។ ទោះជាយ៉ាងណាក៏ដោយ ហានិភ័យនៃការបញ្ឈប់ការងារបានធ្វើអោយបុគ្គលិក Facebook ថ្មីៗនេះបាត់បង់សីលធម៌ អ្នកខ្លះបារម្ភថាប្រាក់រង្វាន់ក្នុងខែនេះនឹងត្រូវកាត់ចោល ប្រសិនបើពួកគេបាត់បង់ការងារមុនពេលនោះ៕

ប្រភព៖Vnexpress

ព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារា Ian Thompson Memorial ប្រចាំឆ្នាំ២០២៣ ដើម្បីផ្តល់ភាពសប្បាយរីករាយដល់កុមារៗនៅរាជធានីភ្នំពេញ

0

ទីលានបាល់ទាត់អង្គការផ្កាយសមុទ្រ រាជធានីភ្នំពេញ៖ កាលពីថ្ងៃសៅរ៍ ទី៤ ខែមីនាកន្លងទៅ អង្គការផ្កាយសមុទ្រ​ (ISF) បានស្វាគមន៍វត្តមានកុមារ និងយុវជនចំនួន ៥៧៦នាក់ មកកាន់ទីលានបាល់ ទាត់អង្គការផ្កាយសមុទ្រ ស្ថិតនៅក្នុងភូមិព្រះធាតុ សង្កាត់រលួស ដើម្បីចូលរួមប្រកួតប្រជែងក្នុង ព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារា Ian Thompson Memorial ប្រចាំឆ្នាំ២០២៣ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirWrUEdTvj7VB_FKEUGifo5-z8Zk2WLRcN02Pkp81EGSOer2TPg9uIItY8VU0KMc-SQPc3FLgxcthpvmmXHvbTN2Yxfm7ms35jrgeSl3E4vDBbq5_n4bwqnpqOgA4UQfiyGjAy4RBQzKDNpo36CCa7Ipt2969GPKWQOshzqOnKNZxisuY7WEKTxWDG/s1280/photo_2023-03-09_09-59-05%20(2).jpg្នាំ២០២៣នេះ គឺជាឆ្នាំទីប្រាំបួនហើយ ដែលអង្គការផ្កាយសមុទ្រ ជាអង្គការមួយ ដែលគេទទួល ស្គាល់ជាអន្តរជាតិបានធ្វើការសហការជាមួយនឹងមូលនិធិ Ian Thompson Memorial ។ លោក Ian Thompson គឺជាអ្នកគាំទ្រវិស័យកីឡាដ៏មោះមុតម្នាក់ និងតែងតែគាំទ្រដល់ការងាររបស់អង្គការផ្កាយ សមុទ្រក្នុងការកាត់បន្ថយភាពក្រីក្រ តាមរយៈការផ្តល់ឱកាសស្មើៗគ្នា ដើម្បីទទួលបានការអប់រំ សេវា ថែទាំសុខភាព និងកីឡា ។ ក្នុងគោលបំណងរក្សាឲ្យបាននូវកេរ្តិ៍ដំណែលរបស់ឪពុក លោក Alistair ជា កូនប្រុសបានបន្តផ្តល់ការឧបត្ថម្ភគាំទ្រក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារានេះតរៀងមក​ ចាប់តាំងពីឪពុករបស់លោកបានទទួលមរណភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQgZ5kC95XDbdbiCs78TQM6Ib1UrvnvdlYnKPiZYX0RFeDcv2F5IXrwbpHH1Phm0AKA2rtdzjzyH-dO_ZxddOUfagNK8gZC0E46CUxRujsWkqUU10WthO_cwiGdH2dHSRF-F6QZwWX04C0ro7boMiW9-P4HJaIIs4XoBwaNd3NAM0jwqSix13agBW-/s1280/photo_2023-03-09_09-59-05.jpg

ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួន កម្មវិធីបាល់ទាត់របស់អង្គការផ្កាយសមុទ្រក៏បានបន្តធ្វើការយ៉ាង សស្រាក់សស្រាំជាមួយកុមារ និងយុវជនក្រីក្រ ដែលរងផលប៉ះពាល់ដោយសារភាពក្រីក្រ ការរើសអើង យេនឌ័រ និងពិការភាពជាដើម ។ កម្មវិធីនេះបានលើកទឹកចិត្តដល់កុមារ និងយុវជនឲ្យមានទម្លាប់ល្អ សម្រាប់សុខភាព និងចាប់យកឱកាសដើម្បីអភិវឌ្ឍជំនាញសំខាន់ៗ តាមរយៈកម្មវិធីសិក្សាបាល់ទាត់ សង្គម និងការប្រកួតដោយយុត្តិធម៌ ។ ក្រោមកិច្ចសហការជាមួយនឹងស្ថាប័ន សាលារៀន និងអង្គការ ក្រៅរដ្ឋាភិបាលនានាទូទាំងប្រទេស​ អង្គការផ្កាយសមុទ្របានជួយលើកកម្ពស់សាមគ្គីភាពក្នុង សហគមន៍ តាមរយៈការចូលរួមលេងកីឡា ក៏ដូចជាផ្តល់ឱកាសដល់កុមារ និងយុវជនឲ្យរៀនសូត្រពី ការធ្វើការងារជាក្រុម បណ្តុះស្មារតីស្រលាញ់កីឡា និងសាមគ្គីភាពនៅក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ ប្រចាំឆ្នាំមួយនេះ ។

លោក យិន សាមឌី ជាប្រធានគ្រប់គ្រងកម្មវិធីបាល់ទាត់របស់អង្គការផ្កាយសមុទ្របានពន្យល់ពី ដំណើរការនៃការព្រឹត្តិការណ៍ប្រកួតនេះថា៖ “ពួកយើងបានអញ្ជើញ

ក្រុមបាល់ទាត់មកពីអង្គការ និងសាលារៀនដៃគូជាច្រើនឲ្យមកចូលរួមព្រឹត្តិការណ៍​ប្រកួតបាល់ទាត់ កុមារា Ian Thompson Memorial នេះ ។​ ក្រុមនៅរាជធានីភ្នំពេញ បានទទួលការហ្វឹកហាត់បាល់ទាត់ និងរៀនសូត្រកម្មវិធីសិក្សាបាល់ទាត់សង្គមជាប្រចាំពីគ្រូបង្វឹករបស់អង្គការផ្កាយសមុទ្រ ហើយពួក យើងក៏កំពុងតែធ្វើការជាមួយនឹងក្រុមនៅតាមខេត្តផ្សេងៗកាន់តែច្រើន តាមដែលអាចធ្វើទៅបានផង​ ដែរ ។”https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtXOFwUCuextbQiPGYhhbtxiMjN3iLYIWkejs2LZRsrrkRgV6gH_ufIKvZqRDvtdl8SflHe2lt_wdhucDm0TDESVHuS_7_7cZiZwBl4QQu7CT9FXZRcIEjz1PXw3o04cdfGXpI2Elv_i_cNgJvcvm4kXLuyITUJBYzb96r9J5tHYu88dAypueq4Yb8/s1280/photo_2023-03-09_09-59-07.jpg

ឆ្នាំនេះ អង្គការផ្កាយសមុទ្របានទទួលស្វាគមន៍វត្តមានក្រុមបាល់ទាត់ចំនួន ៤៨ក្រុម​ មកពីខេត្តចំនួន៦ ដោយ​បែងចែកទៅតាមប្រភេទអាយុចំនួន ៣ប្រភេទដូចជា៖ ក្រុមកុមារាអាយុក្រោម១៦ឆ្នាំ អាយុក្រោម១៤ឆ្នាំ និងអាយុ​ក្រោម១០ឆ្នាំជាដើម ។ ក្រុមទាំងនេះនឹងប្រកួតចំនួន ១០៥លើក ដើម្បីសន្សំពិន្ទុទៅប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ។ ហើយក្រុម ដែលឈ្នះក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនឹងចូលរួមប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រ ។

លោកអ្នកក៏អាចតាមដានទស្សនាព្រឹត្តិការណ៍ប្រកួតបាល់ទាត់នៅថ្ងៃសៅរ៍នេះផងដែរ ដោយគ្រាន់តែ ចុច follow គេហទំព័រ Facebook, គណនី Instagram និង Twitter របស់អង្គការផ្កាយសមុទ្រ  @ISFCambodia ។

អំពីអង្គការផ្កាយសមុទ្រ

អង្គការផ្កាយសមុទ្រ គឺជាមូលនិធិកម្ពុជាមួយដែលទទួលបានពានរង្វាន់ និងមានបទពិសោធន៍ ជាង១៥ឆ្នាំក្នុងការប្រើប្រាស់ការអប់រំ កីឡា និងគម្រោងអភិវឌ្ឍន៍សហគមន៍ ដើម្បីជួយកុមារងាយរង គ្រោះនៅកម្ពុជា និងក្រុមគ្រួសាររបស់ពួកគេឲ្យរួចចាកផុតពីភាពក្រីក្រ ។ កិច្ចគាំទ្រផ្តោតលើសហគមន៍ របស់អង្គការនេះត្រូវបានធ្វើឡើងដោយបុគ្គលិកកម្មវិធី ដែលមានបទពិសោធន៍ជាច្រើនឆ្នាំ ក្នុងការធ្វើ ការយ៉ាងជិតស្និតជាមួយនឹងអាជ្ញាធរមូលដ្ឋាន ដើម្បីនាំឲ្យមានផ្លាស់ប្តូរប្រកបដោយនិរន្តរភាពនៅក្នុង រាជធានីភ្នំពេញ និងក៏ដូចជាប្រទេសកម្ពុជាទាំងមូល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiB4IaooXwWhl4aVp632Dg9wxgWW3cjcNV6bGG7H_62lG8T3s7UtbH8pY-0BP3eHI5HEagMzZ8r89c_KQfNEamKZkUwa01x_zky6SnpTnjOpAb5Ie-pRFH20K0OektfytLAo08ginQvaSXiN4UPnovo1KPaJ55EC1NcIlof5ybzZAGdO-xZXzglLV_z/s1280/photo_2023-03-09_09-59-08.jpg

សព្វថ្ងៃនេះ កម្មវិធីរបស់យើងកំពុងធ្វើការជាមួយសិស្សានុសិស្សចំនួនជាង ៧០០នាក់ តាមរយៈកម្មវិធី អប់រំ ដោយផ្តល់ឲ្យពួកគេនូវការសិក្សាពីថ្នាក់ពន្លឿនរហូតដល់ថ្នាក់បឋមសិក្សា មធ្យមសិក្សា ឧត្តម សិក្សា និងរហូតដល់ពួកគេមានការងារធ្វើ ។ កុមារក្រីក្រនៅទីក្រុងភ្នំពេញ ដែលមិនធ្លាប់បានចូល រៀនទទួលបានឱកាសសិក្សាកម្មវិធីសិក្សាជាតិដែលតម្រូវឲ្យពួកគេរៀនពីរថ្នាក់ក្នុងឆ្នាំតែមួយរហូត ដល់ពួកគេអាចចូលរៀនថ្នាក់ ដែលសមស្របទៅនឹងអាយុរបស់ខ្លួន ក៏ដូចជាចូលរៀននៅសាលារដ្ឋ បាន ។​ សិស្សទាំងអស់ទទួលបានការ ឧបត្ថម្ភគាំទ្រជាឯកសណ្ឋានសិក្សា សម្ភារៈសិក្សា និងកញ្ចប់ អាហារប្រចាំខែសម្រាប់ក្រុមគ្រួសារទាំងមូល ខណៈដែលពួកគេកំពុងរៀនសូត្រនៅសាលារៀន ។ បន្ថែមពីនេះទៀត សិស្សក៏ទទួលបានការប្រឹក្សាការងារ និងការគាំទ្រដទៃទៀត ដើម្បីជួយពួកគេឲ្យ ទទួលបាននូវការងារដែលមានស្ថេរភាពផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUG7tfK_Q_42d04490p3oulFXJ6Zg1xAiK0CqToJ6IsZuouPdcT4gNTj6mMQUXH62_jNoVcWpW1mdV-Bn7LvT5M0KSZHGM1myXyVcueNPQG1VzDgZOhu1ttWPyX53dxrQfuaoU3i6Llet8INtSGphFIXEdSFogbZZzbU3r5-ybxTmZ56V8gE_sZtp0/s1280/photo_2023-03-09_09-59-09.jpg

ការពិនិត្យតាមដាន និងវាយតម្លៃយ៉ាងល្អិតល្អន់បានរំលេចឲ្យឃើញពីតម្រូវការចាំបាច់នៃការគាំទ្រទាំង ស្រុង ដើម្បីបង្កើនលទ្ធភាពទទួលបានការអប់រំពេញលេញ ជាហេតុផលដែលធ្វើឲ្យពួកយើងធ្វើការ ជាមួយនឹងក្រុមគ្រួសារទាំងមូលដើម្បីជួយកាត់បន្ថយឧបសគ្គសង្គម និងសេដ្ឋកិច្ចផ្សេងៗ ដើម្បីធានា បានថាគ្មានគម្រោងណាមួយត្រូវដំណើរតែឯកឯងនោះទេ ។ អង្គការផ្កាយសមុទ្រធ្វើការជាមួយ នឹងអ្នកទទួលផលចំនួន ៣,០០០នាក់ ដោយផ្តល់ឲ្យពួកគេនូវអាហារូបត្ថម្ភ ថ្នាក់អក្ខរកម្ម និងជួយរក ការងារធ្វើ ដើម្បីជួយឲ្យក្រុមគ្រួសាររបស់សិស្សមានប្រភពចំណូលមួយជាក់លាក់ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihmL4Ssaqzrv89nMYWkOOtntJvPLN6YbSDIrhUV_LwaBW4aWFO8Nog9tws_KPt6I_kDtMVa0iraFL9PjQd7XZs-0hTx0wvLW3cguXXvIwsgp7TEwDp_-YqrY9PHtrkr7RSVFS7a5Y6d6cZ5n7Fddpyao99zrCwtUMzDm_58hLLn2tZg07-2v19VOKy/s1280/photo_2023-03-09_09-59-11.jpg

បញ្ជូនកញ្ញា ហ៊ន សាលី ដែលជាអ្នកសម្តែង និងរៀបចំស្បតទៅកាន់តុលាការ ករណីចេញសែកស្អុយ ១០ម៉ឺនដុល្លារ

0

ភ្នំពេញ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣នេះ បានបញ្ជូនខ្លួនកញ្ញា ហ៊ន សាលី ទៅកាន់សាលាដំបូងរាជធានីភ្នំពេញពាក់ពន្ធករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន។

ជនសង្ស័យ ឈ្មោះ ហ៊ន សាលី អាយុ២៩ឆ្នាំ មានទីលំនៅសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលមហាជនបានស្គាល់ជាច្រើនតាមរយៈការសម្តែង និងរៀបចំស្ប៉តក្នុងបណ្តាញសង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWUZy21-flS7aLTk1JSBFRjLIBrNHM-D_uVwNfOhlCS9XnSY6RXhspJuduol8FddtvvVafQD67CTfaSnTUXJ3KCUUTBmuPppTk87WUJeRMZjS-IR3ymykzm6tVAr8EK2rCN2aYuPbi1uoTTxpzxrd-pGy7b-hZISU5RZQ28GY88M1hYOXTCy36tkmu/s1280/photo_2023-03-09_10-58-11.jpg

ការនាំខ្លួននេះធ្វើឡើងតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោក គឹម ហុងសាន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីឱ្យឈ្មោះ ហ៊ន សាលី ចូលទៅបំភ្លឺលើបណ្តឹងរបស់ឈ្មោះ អឿន ម៉ូនីកាដែលប្តឹងចោទប្រកាន់ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករអាចជួញដូរបាន ពោលគឺពាក់ព័ន្ធននឹងការចេញមូលប្បទានបត្រគ្មានសាច់ប្រាក់”សែកស្អុយ”ប្រមាណ១០ ម៉ឺនដុល្លារ។

ប៉ុន្តែបើតាមឈ្មោះ ហ៊ន សាលី និយាយថា លុយនោះគេបានសងទៅដើមបណ្តឹងជាបន្តបន្ទាប់ ហើយ ដោយសារតែមួយរយៈនេះដើមបណ្តឹងត្រូវជាប់ឃុំខ្លួននៅក្នុងពន្ធនាគារទើបមានការខកខានក្នុងការទូទាត់ប្រាក់ ដូច្នោះមិនត្រូវឃាត់ខ្លួនគេទេ។

បច្ចុប្បន្ន កញ្ញា ហ៊ន សាលី កំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើការស៊ើបសួរនៅឡើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjb6QoOeH54JsgT14KHCvGOtMZWKNU7AH-NcTsfD6VEkXi2_pMrC86zhCwQwbHlgmK4hRMN_kfzFKixD4KK4KFTd6lQAQadSlap3ckjo4udFlJBoHJszUS4mQogAIQLZua8QJdJFEQtEeMmGNRV_nho2XntpnxY23Z96RdhkF3D8uWvSw3p6-ZLTZMX/s960/photo_2023-03-09_10-58-19.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8lbLUGxUVxK7uVp_QiZ2hFZ94TGtO53ZHHUGXvrIGmMh8GGrT8mB5YDealS9KSoL9mzEfnBtSgq7BwyPySHE8DY636_r4zBxoNKq2ivR5a2H9GOcfrfcHEbjtGnCMHWIa5YzfNTtfhJiN7zPgwXgtY7E2eKIpmQwva3_9d8a6m4ZXog9blarb_gjU/s1177/photo_2023-03-09_10-58-32.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWXOXnoLD8OISa63oiODvJet5t09lcbyqR2PAU3AC0hSlazX5Bbw_z-uP27g0skl5SxuD9PChFQ4AFyJ1M9nbapiRvrT0j4mlWDGBBfggJkMYaVf5giuddaZgbPaqOX9gmOvpMs_8rYQzShBiouaLWq9C8K7ObL5QIyh0aGqq3lfxXmgZ-aZogGA0V/s1280/photo_2023-03-09_10-58-41.jpg

រុស្ស៊ី អភិវឌ្ឍនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ធ្វើឲ្យលោកខាងលិចដេកកើតទុក្ខ

0

រដ្ឋធានីវ៉ាស៊ីនតោន៖ រហូតមកដល់ពេលនេះ ថ្វីបើរុស្ស៊ី កំពុងតែផុងខ្លួន នៅក្នុងសង្គ្រាម នៅលើទឹកដីរបស់អ៊ុយក្រែ រកពេលដកខ្លួនថយចេញមិនរួចយ៉ាងណាក្ដី ប៉ុន្ដែមហិច្ឆតារបស់ប្រធានាធិបតី លោក វ៉្លាឌីមៀ ពូទីន នៅតែបន្ដអភិវឌ្ឍនាវាមុជទឹកដ៏ទំនើបបំផុត ដើរដោយថាមពលនុយក្លេអ៊ែរ ហើយសកម្មភាពបែបនេះ កំពុងតែធ្វើឲ្យមានអំណាចលោកខាងលិច មានការព្រួយបារម្ភយ៉ាងខ្លាំង។

ទស្សនាវដ្ដីព័ត៌មាន ប្រចាំសប្ដាហ៍របស់អាមេរិក Newsweek បានចេញផ្សាយ កាលពីថ្ងៃពុធ ទី៨ ខែមីនា ឆ្នាំ២០២៣ ថា ការវិនិយោគ ទៅលើនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែររបស់រុស្ស៊ី កំពុងតែបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ដល់សម្ពន្ធមិត្តរបស់លោកខាងលិច ក្រោយពេលនាវាមុជទឹករបស់ប្រទេសមហាអំណាចដែលបន្សល់កេរទុកតាំងពីសម័យសហភាពសូវៀតមួយនេះ ត្រូវបានដាក់ពង្រាយ នៅឆ្នេរសមុទ្ររបស់សហរដ្ឋអាមេរិក និង នៅជិតបណ្ដាប្រទេស ជាសមាជិករបស់អង្គការណាតូ នៅតំបន់អឺរ៉ុប។Russia launches the world's longest nuclear submarine - Bellona.org
លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី កំពុងតែសម្លឹងមើលនូវការពង្រីកសមត្ថភាពយោធា នៅក្រោមបាតសមុទ្ររបស់កងទ័ពរុស្ស៊ី។ សកម្មភាពរបស់ក្រុងមូស្គូ កំពុងតែបង្កឱ្យមានការព្រួយបារម្ភ កាន់តែខ្លាំងឡើង នៅក្នុងចំណោមបណ្ដាប្រទេស និង សម្ពន្ធមិត្តរបស់អង្គការណាតូ។ ក្រុមជំនាញខ្លះ បានប្រៀបប្រដូចការវិនិយោគលើវិស័យយោធា នៅក្រោមបាតសមុទ្រ ទៅនឹងសកម្មភាព ធ្លាប់មើលឃើញ នៅក្នុងអំឡុងសង្គ្រាមត្រជាក់ រវាងប្លុកសេរី ដឹកនាំដោយសហរដ្ឋអាមេរិក និង ប្លុកកុម្មុយនិស្ដ ដឹកនាំដោយសហភាពសូវៀត។Russia Deploys Nuclear Submarines Near North America and Europe, Raising  Security Concerns" - Monday India

លោក មីឆែល ផែធើរសុន (Michael Peterson) នាយកប្រតិបត្តិ នៃវិទ្យាស្ថានសិក្សាដែនសមុទ្ររុស្ស៊ី ធ្លាប់ប្រាប់ Newsweek កាលពីមុន ថា «យើងមើលឃើញ ថា នាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែររបស់រុស្ស៊ី ត្រូវបានដាក់ពង្រាយ នៅឆ្នេរសមុទ្ររបស់សហរដ្ឋអាមេរិក នៅសមុទ្រមេឌីទែររ៉ាណេ និង កន្លែងផ្សេងៗទៀត នៅតំបន់អឺរ៉ុប។ សកម្មភាពបែបនេះ កំពុងតែឆ្លុះបញ្ចាំង អំពីការដាក់ពង្រាយនាវាមុជទឹក តាមបែបសម័យសហភាពសូវៀត នៅក្នុងសម័យសង្គ្រាមត្រជាក់។

មន្ទីរបញ្ចកោណ បានបញ្ជាក់ ថា ក្រសួងការពារជាតិ សហរដ្ឋអាមេរិក បានចាត់ទុកនាវាមុជទឹក ដើរតួនាទីយ៉ាងសំខាន់ សម្រាប់វិស័យការពារជាតិ។ ឃ្លាំងស្ដុកគ្រឿងសព្វាវុធរបស់សហរដ្ឋអាមេរិក នាពេលបច្ចុប្បន្ន មាននាវាមុជទឹកបាញ់មីស៊ីលផ្លោងបាល្លិស្ទីក នាវាមុជទឹកបំពាក់មីស៊ីលនាំផ្លូវ និង នាវាមុជទឹក សម្រាប់វាយប្រហារ។ នាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរ បានបង្ហាញ ថា វាជាអ្នកផ្លាស់ប្តូរល្បែងសង្គ្រាមយុទ្ធសាស្រ្ដ ក្រោយពេលដាក់ឲ្យដំណើរការ នៅក្នុងអំឡុងឆ្នាំ១៩៤៥។Russia carries out nuclear submarine drills in Barents Sea | The Times of  Israel

បើតាមអង្គការគំនិតផ្ដួចផ្ដើមការគំរាមកំហែងនុយក្លេអ៊ែរ (NTI) ដែលជាអង្គការមិនរកប្រាក់ចំណូល កសាងដើម្បីសុវត្ថិភាពពិភពលោក បានឲ្យដឹង ថា សហរដ្ឋអាមេរិក មាននាវាមុជទឹក ដើរដោយថាមពលលុយក្លេអ៊ែរ ចំនួន៦៤គ្រឿង កំពុងដាក់ឲ្យដំណើរការ នៅក្នុងកងនាវារបស់ខ្លួន។ ចំណែករុស្ស៊ី មាននាវាមុជទឹក ប្រហែលជាង ៥៨គ្រឿង។

បើតាមទិន្នន័យរបស់អង្គការ NTI បានឲ្យដឹងទៀត ថា កងទ័ពជើងទឹករបស់សហរដ្ឋអាមេរិកមាននាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរ បំពាក់មីស៊ីលបាល្លិស្ទីក ចំនួន១៤គ្រឿង ឬ ជានាវាមុជទឹក ប្រភេទ Ohio-class (អូហាយ៉ូ-ក្លាស)។ នាវាមុជទឹកទាំងនេះ អាចប្រតិបត្ដិការលើសពី១៥ឆ្នាំ នៅក្នុងចន្លោះពេល ត្រូវយកមកជួសជុលឡើងវិញ ហើយជារឿយៗ ត្រូវបានដាក់ពង្រាយ សម្រាប់ការល្បាតទប់ស្កាត់សកម្មភាពអមិត្តផ្សេងៗ។Nuclear Submarine INS Arihant Successfully Test Fires Submarine Launched  Ballistic Missile In Bay Of Bengal

កងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក មាននាវាមុជទឹកវាយប្រហារ ចំនួន៣ប្រភេទ រួមមាន Virginia (វីជីនៀ), Seawolf (ស៊ីវូលហ្វ៍) និង Los Angeles (ឡូស អែនជើឡែស)។ ប៉ុន្ដែក្រោមនៅក្រោមសន្ធិសញ្ញាកាត់បន្ថយអាវុធនុយក្លេអ៊ែរថ្មី ( START) រវាងសហរដ្ឋអាមេរិក និង សហព័ន្ធន៍រុស្ស៊ី បានចុះហត្ថលេខា កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១០ នៅទីក្រុងប្រាក ប្រទេសឆែក នោះ នាវាមុជទឹក ប្រភេទ Ohio-class អាចផ្ទុកមីស៊ីលបាល្លិស្ទីកផ្លោង SLBM ចំនួន២០គ្រាប់។ ប៉ុន្តែឥឡូវ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានប្រកាសនៅក្នុងសុន្ទរកថា ថ្លែងទៅកាន់សមាជិកសភារុស្ស៊ី កាលពីខែមុន ថា គាត់កំពុងតែផ្អាកការចូលរួមរបស់ប្រទេសរុស្ស៊ី នៅក្នុងកិច្ចព្រមព្រៀងគ្រឿងសព្វាវុធយុទ្ធសាស្ត្រ START នេះ។

បញ្ហានេះ ក៏ដោយសារតែរុស្ស៊ី ចង់ឲ្យកងទ័ពជើងទឹករបស់ខ្លួន មានកងនាវាមុជទឹកដ៏ធំសម្បើមបំផុត នៅលើពិភពលោក។ ឥឡូវនេះ ក្រុងមូស្គូ បាន និង កំពុងតែធ្វើយោធូបនីយកម្មឲ្យកាន់តែទំនើប ដល់កងនាវាមុជទឹករបស់ខ្លួន នៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅថ្មីៗនេះ ជាមួយនឹងនាវាមុជទឹក បំពាក់ដោយមីស៊ីលផ្លោងបាល្លិស្ទីក ចំនួន១១គ្រឿង និង នាវាមុជទឹកវាយប្រហារ ដោយថាមពលនុយក្លេអ៊ែរ ចំនួន១៧គ្រឿង៕

កាហ្វេរបស់វៀតណាមជាប់ចំណាត់ថ្នាក់លេខ១ ដែលមានរស់ជាតិឆ្ងាញ់ជាងគេលើពិភពលោក

0

វៀតណាម៖ កាហ្វេទឹកដោះគោរបស់វៀតណាមគឺស្ថិតនៅកំពូលនៃបញ្ជីដោយមាន ៤.៦ ក្នុងចំណោមផ្កាយ ៥ ពី Taste Atlas ។ Taste Atlas គឺជាគេហទំព័រមួយដែលបកជាភាសាខ្មែរថា “ផែនទីធ្វើម្ហូបរបស់ពិភពលោក” ដែលបានបោះពុម្ពផ្សាយបញ្ជីកាហ្វេដែលល្អបំផុតនៅលើពិភពលោក។ នេះគឺជាការណែនាំសម្រាប់អ្នកដែលចង់ទទួលទានកាហ្វេឆ្ងាញ់ៗពេលធ្វើដំណើរទៅកាន់ប្រទេសវៀតណាម។ ដូចច្នេះហើយតោះមកដឹងអំពីកាហ្វេដែលមានរស់ជាតិឆ្ងាញ់ជាងគេលើពិភពលោកទាំង៦របស់វៀតណាម៖Coffee In Vietnam: History, Phin, Facts, And Myths ១. Espresso គឺជាប្រភេទកាហ្វេ១ហ្សតកែវតូចហើយមានរស់ជាតិក្រាស់ ដែលមនុស្សគ្រប់គ្នានិយមទទួលទានច្រើនជាងគេនិងជាប្រភេទកាហ្វេជាប់ចំណាត់ថ្នាក់លេខ១ក្នុងចំណោមផ្កាយ៥លើពិភពលោកផងដែរ។
២. Cappuccino រូបមន្តសម្រាប់ភេសជ្ជៈនេះមាន ៣ ផ្នែកគឺ Espresso ទឹកដោះគោក្តៅ និងពពុះទឹកដោះគោ។ ជនជាតិអ៊ីតាលីតែងតែផឹក Cappuccino នៅពេលព្រឹកជារៀងរាល់ថ្ងៃដែលប្រភេទកាហ្វេនេះជាប់ចំណាត់ថ្នាក់លេខ២ក្នុងចំណោមផ្កាយ៥លើពិភពលោកផងដែរ។
៣. Frappe គឺជាភេសជ្ជៈត្រូវបានផលិតឡើងដូចជា Smoothie ដែលមានកាហ្វេភ្លាមៗជាមួយទឹក និងទឹកកក រួចដាក់ក្នុងមាស៊ីនក្រឡុក ឬម៉ាស៊ីនលាយ។ ដូច្នេះមនុស្សអាចបន្ថែមទឹកដោះគោស្រស់ ឬខាប់ដើម្បីឱ្យភេសជ្ជៈផ្អែមតាមចំណង់ចំណូលចិត្ត។
៤. Macchiato គ្រឿងផ្សំសំខាន់គឺកាហ្វេ ពពុះទឹកដោះគោស្រស់ ហើយផ្ទៃខាងលើមាន កាហ្វេតិចៗ។
៥. Freddo cappuccino វាមាន espresso, ទឹកកក និង ទឹកដោះគោត្រជាក់ កំណែមួយទៀតនៃភេសជ្ជៈនេះគឺគ្មានទឹកដោះគោពពុះទេ ហើយត្រូវបានគេហៅថា espresso freddo ។ ទាំងនេះគឺស្ថិតនៅក្នុងបញ្ជីកាហ្វេល្អបំផុតនៅលើពិភពលោកដែលត្រូវបានបោះឆ្នោតដោយ Taste Atlats និងជាអាហារសម្រន់រដូវក្តៅ។
៦.កាហ្វេទួរគី ដែលមានសណ្តែកដីល្អ លាយជាមួយទឹកត្រជាក់ និងស្ករ (ប្រសិនបើអ្នកចង់បាន) កាហ្វេនេះត្រូវបានបង្កាត់នៅសីតុណ្ហភាពទាប នៅពេលរៀបចំឱ្យបានត្រឹមត្រូវ កាហ្វេទួរគីមានពណ៌ងងឹត ពពុះក្រាស់លើផ្ទៃ ភាពស្ថិតស្ថេររលោង ក្លិនក្រអូបខ្លាំង និងរសជាតិល្វីង៕Why The Vietnamese Like Their Coffee So Much ប្រភព៖ Vnexpress

ពេទ្យបារម្ភពីផលប៉ះពាល់សុខភាព បើទោះឆាខ្វៃ និងតែបៃតងថៃជាប់ចំណាត់ថ្នាក់

0

ប្រទេសថៃ ៖ កាលពីពេលថ្មីៗនេះ TasteAtlas បានប្រកាសថា «នំឆាខ្វៃថៃ» បានជាប់ចំណាត់ថ្នាក់ទី៥ លើពិភពលោក ជាបង្អែមល្អបំផុតនៅតាមផ្លូវ ហើយប្រកាសថា «តែបៃតងថៃ» បានជាប់ចំណាត់ថ្នាក់ទី៧ ជាភេសជ្ជៈគ្មានជាតិអាល់កុល ដែលឆ្ងាញ់បំផុតនៅលើពិភពលោក ។

កាលពីថ្ងៃទី២ ខែមីនា កន្លងមក មន្ត្រីមកពីអគ្គនាយកដ្ឋានសុខាភិបាលថៃ លោកវេជ្ជបណ្ឌិត Suwanchai Wattanayingcharoenchai បានដាស់តឿនទៅកាន់អ្នកនិយមបរិភោគតែបៃតង និងឆាខ្វៃទាំងអស់ថា ឆាខ្វៃចំនួន១០០ក្រាមបានផ្តល់ថាមពលរហូតដល់៤៤១កាឡូរី និងមានជាតិកាបូអ៊ីដ្រាតចំនួន៤០.៥៦ក្រាម ហើយមានជាតិខ្លាញ់២៧.៧៩ក្រាម ។ រីឯឆាខ្វៃមានទំហំកណ្តាល១គូ គឺមានទម្ងន់ប្រមាណ៣០ក្រាម វានឹងផ្តល់ថាមពលប្រមាណ១៣២កាឡូរី, ជាតិកាបូអ៊ីដ្រាត១២ក្រាម និងជាតិខ្លាញ់៨ក្រាម គឺវាអាស្រ័យលើទំហំតូច ឬធំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4PYKucFcOsUNX2XwJvYFFGkdqNujLURdCbbLg2lgcsoR1F0ae-wj6tao0aKAtOicg6BQK1PuMlaDqK15JplfntFkunNohtzW1Eoaa48FdHkwjdiiEtIpU3-1ucVLnT7nT4j7Yty9EtcnWVRPaM9OYHBTjIF2ji96Gd0spQQvmtkhtd5e-U7YMGnSC/s768/photo_2023-03-09_09-54-35%20(2).jpg

លោកវេជ្ជបណ្ឌិតរូបនេះបញ្ជាក់ថា ឆាខ្វៃ គឺជានំមួយប្រភេទដែលសម្បូរជាតិកាបូអ៊ីដ្រាត និងជាតិខ្លាញ់ រួមទាំងផ្តល់ថាមពលខ្ពស់ វាសមស្របជាមួយអ្នកដែលត្រូវការបង្កើនថាមពល ប៉ុន្តែវាក៏ផ្ទុកជាតិសូដ្យូមក្នុងម្សៅនំ ឬមានជាតិអំបិលខ្ពស់ផងដែរ ។ ដូច្នេះ វាប៉ះពាល់សុខភាពខ្លាំងណាស់ ជាពិសេស អ្នកមានជំងឺលើសឈាម ។ ក្រៅពីនេះ ឆាខ្វៃភាគច្រើនត្រូវបានអាជីវករយកខ្លាញ់ចៀនឡើងវិញជាច្រើនលើក ហេតុនេះ វាបណ្តាលឱ្យកើតជំងឺមហារីក ។

លោកវេជ្ជបណ្ឌិតបន្តថា ការបរិភោគឆាខ្វៃ ហើយចៀសវាងការធាត់នោះ គួរតែជ្រើសរើសទិញឆាខ្វៃណាដែលគេយកខ្លាញ់ថ្មីមកចៀន ដោយអាចសង្កេតតាមរយៈពណ៌របស់វា ហើយមិនគួរបរិភោគលើសពី២គូក្នុង១ថ្ងៃទេ ហើយបរិភោគវាជាមួយបបរ និងស៊ុតស្ងោរ ដើម្បីឱ្យរាងកាយទទួលបានជាតិប្រូតេអ៊ីន ។ លើសពីនេះ គេអាចបរិភោគវាជាមួយផ្លែឈើដែលមិនផ្អែមខ្លាំងពេក និងជាមួយទឹកសណ្តែកគ្មានជាតិផ្អែម ហើយដាក់សណ្តែកក្រហម ឬគ្រាប់ជីក្នុងទឹកសណ្តែក ដើម្បីបង្កើនជាតិសរសៃ និងកម្ចាត់ជាតិខ្លាញ់ ប៉ុន្តែត្រូវចៀសវាងយកវាទៅជ្រលក់ជាមួយជាតិផ្អែម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_aC_BLsDUPu_pvzzE3ItW7E2_lqYdjBT3sR2uQyzRE4wTAZ1bhj_RRdRaCR0WuAKEmaL26MydD45uyYPDvrLhABakF1iMM6qUKHXoGVF-wkpTm4yf5HMibrluUFzkEvjE-7Laf-EUZJL7g9QDzJHtz_x5pIcQXAr_hg8iwZIcfVmUIuRo_rtRXwjx/s905/photo_2023-03-09_09-54-35.jpg

ចំណែកតែបៃតង១កែវ ស្មើបរិមាណ២០០មីល្លីលីត្រ វាផ្តល់ថាមពលប្រមាណ៤៣០កាឡូរី គឺវាអាស្រ័យលើរូបមន្តរបស់តូបលក់តែបៃតងនីមួយៗ ។ តែបៃតងមានជាតិកាបូអ៊ីដ្រាត៦៩ក្រាម ជាតិខ្លាញ់១៥ក្រាម ស្ករ៥៣ក្រាម (ស្មើ១៣ស្លាបព្រាកាហ្វេ) ហើយជាទូទៅ តែបៃតង ត្រូវបានគេតែងដាក់ទឹកដោះគោខាប់ ស្ករស ឬទឹកដោះគោស្រស់ ដើម្បីឱ្យវាមានក្លិនឈ្ងុយ និងរសជាតិឆ្ងាញ់ ។

ជារៀងរាល់ថ្ងៃ រាងកាយរបស់យើងមិនគួរទទួលជាតិស្ករលើសពី៦ស្លាបព្រាកាហ្វេទេ ដូច្នេះ បើបរិភោគតែបៃតងញឹកញាប់ ឬជារៀងរាល់ថ្ងៃ អ្នកបរិភោគនឹងកើតជំងឺផ្សេងៗដូចជា ជំងឺទឹកនោមផ្អែម, ស្ទះសរសៃឈាមខួរក្បាល និងបេះដូង, មហារីក, លើសឈាម, លើសជាតិខ្លាញ់ក្នុងឈាម និងជំងឺធាត់ ជាដើម ។

លោកវេជ្ជបណ្ឌិតបញ្ជាក់ថា ការបរិភោគតែបៃតងសម្រាប់សុខភាព គឺគួរបរិភោគក្នុងបរិមាណជាតិស្ករតិច មិនលើសពី២ស្លាបព្រាកាហ្វេ រួមទាំងជាតិផ្អែមផ្សេងទៀតមិនថា ទឹកដោះគោខាប់ ទឹកឃ្មុំ និងទឹកស៊ីរ៉ូគ្រប់ប្រភេទ គឺមិនលើសពី២ស្លាបព្រាកាហ្វេដូចគ្នា ។ លោកបន្តថា ការបរិភោគនៅពេលព្រឹក គឺល្អសម្រាប់សុខភាព ហើយគួរចៀសវាងអាហារពេលព្រឹកប្រភេទរហ័ស ដែលវាផ្តល់ថាមពលខ្ពស់ខ្លាំងពេក ឬអាហារណាដែលចៀនជាមួយខ្លាញ់ដដែលៗ និងចៀសវាងការបរិភោគឆាខ្វៃជ្រលក់ទឹកដោះគោខាប់ ឬជ្រលក់តែបៃតង ៕
ប្រភព ៖ bangkokbiznews

កត្តាអ្វី ដែលធ្វើឱ្យសាហារ៉ា ក្លាយជាវាលខ្សាច់ដ៏ក្ដៅហួតហែង?

0

វាលខ្សាច់សាហារ៉ាគឺជាតំបន់វាលខ្សាច់ដ៏ក្ដៅនឹងមានទំហំធំជាងគេនៅលើពិភពលោក ហើយក៏ជាសមុទ្រខ្សាច់ដែលក្ដៅបំផុតផងដែរ ។

វាលខ្សាច់នេះ គឺជាតំបន់មួយដែលមានភ្លៀងធ្លាក់តិចតួច ឬក៏គ្មានភ្លៀងធ្លាក់ទាល់តែសោះក៏មាន នឹងស្ទើតែគ្មានរុក្ខជាតិអាចលូតលាស់បាន។វាលខ្សាច់មួយនេះឋិតនៅភាគខាងជើងនៃទ្វីបអាហ្រ្វិក វាលខ្សាច់នេះមានទំហំធំខ្លាំងណាស់ ដែលធំស្ទើរតែប៉ុនទឹកដីសហរដ្ឋអាមេរិក ហើយផ្ទៃក្រឡារបស់វាមានដល់ទៅ៩.៤ លានគីឡូម៉ែត្រការ៉េ លាតសន្ធឹងទៅដល់មហាសមុទ្រអាតាឡង់ទិក និងឆ្លងកាត់ប្រទេសជាច្រើនដូចជា ប្រទេសអេស៊ីប ប្រទេសម៉ាលី ប្រទេសម៉ារ៉ុប ប្រទេសសូដង់ ប្រទេសទុយនេស៊ី ប្រទេសមីសេរីយ៉ា ប្រទេសលីបយ៉ា ប្រទេសមូរីតានី ប្រទេសអាស៊ី និងប្រទេសឆាត ផងដែរ។Learn About the Sahara Desert

តំបន់វាលខ្សាច់សាហារ៉ាធ្លាប់ជាតំបន់វាលខ្សាច់ព្រៃត្រូពិក ដែលមានរុក្ខជាតិដុះលូតលាស់ និងមានទឹកភ្លៀងជាទៀងទាត់អស់រយះពេលរាប់ពាន់ឆ្នាំមកហើយ ប៉ុន្តែដោយសារកត្តាបម្រែបម្រួលអ័ក្សរង្វិលរបស់ផែនដី ធ្វើឲ្យប៉ះពាល់ទៅដល់ខ្យល់មូសុងទឹកភ្លៀង បានធ្វើឱ្យតំបន់មួយនេះប្រែក្លាយទៅជាតំបន់វាលរហោឋានមកទល់សព្វថ្ងៃ។ តំបន់វាលខ្សាច់សាហារ៉ាមានអាកាសធាតុប្រែប្រួលយ៉ាងខ្លាំង បើប្រៀបធៀបទៅនឹងអាកាសធាតុកាលពីរាប់ពានឆ្នាំមុន ដែលមានអាកាសធាតុត្រជាក់ ដោយសារតែទទួលរងនូវឥទ្ធិពលដោយសារខ្យល់មូសុង។The BEST Sahara Desert, Morocco Tours and Things to Do in 2023 - FREE  Cancellation | GetYourGuideនៅក្នុងពេលបច្ចុប្បន្ននេះ តំបន់មួយចំនួននៅក្នុងវាលខ្សាច់សាហារ៉ាមានសីតុណ្ហភាពក្ដៅខ្លាំង ដោយយ៉ាងទាបបំផុតមានសីតុណ្ហភាពចន្លោះពី៣០ទៅ៣៨អង្សាសេ ហើយពេលខ្លះអាចឡើងទៅដល់៥០អង្សាសេក៏មាន៕10 Interesting Facts About the Sahara Desert - On The Go Tours Blog