Home ព័ត៌មានអន្តរជាតិ ពលរដ្ឋជាងពាក់កណ្តាលគាំទ្រប្រទេសកូរ៉េខាងត្បូងប្រើអាវុធនុយក្លេអ៊ែរ

ពលរដ្ឋជាងពាក់កណ្តាលគាំទ្រប្រទេសកូរ៉េខាងត្បូងប្រើអាវុធនុយក្លេអ៊ែរ

48
0

ប្រទេសកូរ៉េខាងត្បូង ៖ តាមការស្ទង់មតិលើពលរដ្ឋកូរ៉េខាងត្បូងបង្ហាញថា ពលរដ្ឋ៥៦% បានគាំទ្រឱ្យប្រទេសកូរ៉េខាងត្បូងអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរដើម្បីប្រឆាំងនឹងការគំរាមកំហែងពីកូរ៉េខាងជើង ស្របពេលមេដឹកនាំកូរ៉េខាងត្បូងធ្វើដំណើរទៅកាន់អាមេរិក ។

នាពេលកន្លងមក ការិយាល័យស្ទង់មតិ real meter បានសាកសួរការយល់ឃើញរបស់ពលរដ្ឋកូរ៉េខាងត្បូងចំនួន១.០០៨នាក់ ហើយអ្នកឆ្លើយតប៥៦,៥% បានគាំទ្រឱ្យប្រទេសកូរ៉េខាងត្បូងផលិតអាវុធនុយក្លេអ៊ែរដោយខ្លួនឯង ហើយពួកគេថា គួរតែលើកយកប្រធានបទនេះមកពិភាក្សាគ្នា ។Yoon Suk-yeol Is on the 2022 TIME 100 List | TIME

កាលពីថ្ងៃទី២៤ ខែមេសា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Seok Yeol បានធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ។ រីឯអ្នកឆ្លើយតបការស្ទង់មតិ៤០,៨% ទៀតបានប្រឆាំងនឹងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ហើយពួកគេសួរពីហេតុផលថា ហេតុអ្វីឱ្យកូរ៉េខាងត្បូងអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ ។ អ្នកឆ្លើយតប៤៥,២% និយាយថា កូរ៉េខាងត្បូងត្រូវប្រឈមនឹងការគំរាមកំហែងអាវុធនុយក្លេអ៊ែរពីកូរ៉េខាងជើង ខណៈអ្នកឆ្លើយតប៤៤,២% ជឿថា នឹងធ្វើឱ្យកូរ៉េខាងត្បូងត្រូវប្រទេសនានាដាក់ទារុណកម្មសេដ្ឋកិច្ច ។

លោក Yoon Seok Yeol មកកាន់ទឹកដីអាមេរិកក្នុងឋានៈជាប្រមុខរដ្ឋរយៈពេល៦ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ខែមេសា តទៅ ក្នុងឱកាសគម្រប់ខួប៧០ឆ្នាំ ដែលប្រទេសទាំងពីរក្លាយជាសម្ព័ន្ធមិត្តនឹងគ្នា ។ គេរំពឹងថា បញ្ហាគំរាមកំហែងដោយអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង នឹងក្លាយជាប្រធានបទសំខាន់ក្នុងការសន្ទនាជាមួយមេដឹកនាំអាមេរិកនៅសេតវិមាន នៅថ្ងៃទី២៦ ខែមេសា ក្រោយពីការទទួលស្វាគមន៍ជាផ្លូវការ ។Trump Administration Begins Production Of A New Nuclear Weapon : NPR

នៅថ្ងៃទី២៧ ខែមេសា លោក Yoon Seok Yeol នឹងថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំរួមរបស់សភាអាមេរិក មុននឹងទទួលទានអាហារថ្ងៃត្រង់ជាមួយអនុប្រធានាធិបតី លោកស្រី Kamala Harris និងលោក Anthony Blinken រដ្ឋមន្ត្រីក្រសួងការបរទេស ។ បន្ទាប់មក លោក Yoon Seok Yeol នឹងធ្វើដំណើរទៅកាន់កន្លែងមួយដែលគេមិនប្រាប់ឈ្មោះ ដើម្បីស្តាប់ការអធិប្បាយពីមេបញ្ជាការកងទ័ពអាមេរិក ។

នៅថ្ងៃទី២៧ ខែមេសា ដដែលនេះ មេដឹកនាំកូរ៉េខាងត្បូងនឹងធ្វើដំណើរបន្តទៅកាន់ទីក្រុង Boston ដើម្បីពិភាក្សាជាមួយអ្នកសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts (MIT) នៅថ្ងៃទី២៨ ខែមេសា ។ ដូច្នេះ លោក Yoon Seok Yeol គ្រោងថ្លែងសុន្ទរកថានៅសាកលវិទ្យាល័យ Harvard ផងដែរ ហើយលោកអាចធ្វើដំណើរត្រឡប់មកកាន់ទីក្រុងសេអ៊ូលវិញ នៅថ្ងៃទី២៩ ខែមេសា ៕

ប្រភព ៖ TNN World