ម៉ិកស៊ិក៖ ប្រហោងពណ៌ខៀវដ៏ធំបំផុតទីពីរនៅលើពិភពលោកត្រូវបានគេរកឃើញនៅឧបទ្វីប Yucatan ដែលមានទីតាំងនៅឈូងសមុទ្រ Chetumal ដែលមានជម្រៅប្រហែល ២៧៤ ម៉ែត្រ និងទទឹង ១៣,៦៦០ ម៉ែត្រការ៉េ។
អ្នកវិទ្យាសាស្ត្រមកពីមជ្ឈមណ្ឌលស្រាវជ្រាវ El Colegio de la Frontera Sur (Ecosur) ដែលសម្របសម្រួលដោយក្រុមប្រឹក្សាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាម៉ិកស៊ិក បានរកឃើញរណ្តៅនេះជាលើកដំបូងក្នុងឆ្នាំ ២០២១ នេះបើយោងតាមប្រភពព័ត៌មាន Live Science ដែលបានរាយការណ៍កាលពីថ្ងៃទី ២១ ខែមេសា។
ប្រហោងពណ៌ខៀវនៅ Chetumal ត្រូវបានគេហៅថា Taam Ja ដែលមានន័យថា “ទឹកដ៏សែនជ្រៅ” នៅក្នុងភាសាម៉ាយ៉ាន។ ប្រហោងពណ៌ខៀវជាច្រើនរបស់ពិភពលោកបានកើតក្នុងកំឡុងយុគសម័យទឹកកក នៅពេលដែលទឹកជំនន់ម្តងហើយម្តងទៀតនៅតំបន់ឆ្នេរបានបំផ្លាញថ្មកំបោរ និងបង្កើតជាមោឃៈ។ រន្ធជាច្រើនមានផ្ទុកនូវរុក្ខជាតិ និងសត្វសមុទ្រដ៏សម្បូរបែប រួមទាំងផ្កាថ្ម អណ្តើកសមុទ្រ និងត្រីឆ្លាម ពួកវាបង្កើតនៅពេលទឹកសមុទ្រប៉ះនឹងថ្មកំបោរ។ ថ្មនេះមាន porosity ខ្ពស់ ដូច្នេះទឹកងាយជ្រាបចូលស្រទាប់ថ្ម ដែលអនុញ្ញាតឱ្យសារធាតុគីមីក្នុងទឹកមានប្រតិកម្មជាមួយថ្មកំបោរ និងរលួយ។
យោងតាមលោក Christopher G. Smith អ្នកភូគព្ភវិទូឆ្នេរជាមួយការអង្កេតភូមិសាស្ត្រអាមេរិក (USGS) អ្នកស្រាវជ្រាវដឹងតិចតួចណាស់អំពីប្រហោងពណ៌ខៀវ។ សមាសធាតុគីមីតែមួយគត់នៃទឹកប្រៃនៅក្នុងប្រហោងពណ៌ខៀវបង្ហាញថា វាអាចមានអន្តរកម្មជាមួយទឹកក្រោមដី។ ប្រហោងពណ៌ខៀវមានអុកស៊ីហ្សែនតិចតួចណាស់ ហើយមិនសូវមានពន្លឺព្រះអាទិត្យចូលដល់ផ្ទៃរបស់វានោះទេ។
ក្នុងឆ្នាំ ២០១២ អ្នកស្រាវជ្រាវបានសង្កេតឃើញរន្ធពណ៌ខៀវនៅ Bahamas ហើយបានរកឃើញបាក់តេរីជ្រៅនៅក្នុងរូងភ្នំដែលទម្រង់ជីវិតផ្សេងទៀតមិនមាន។ របកគំហើញនេះអាចផ្តល់តម្រុយដល់ទម្រង់ជីវិត ដែលអាចរស់បាននូវស្ថានភាពដ៏អាក្រក់នៅក្នុងប្រព័ន្ធព្រះអាទិត្យ៕
ប្រភព៖vnexpress









