Home ព័ត៌មានអន្តរជាតិ កូនក្រមុំណាមិនខឹង បើកូនកំលោះធ្វើដាក់បែបនេះក្នុងថ្ងៃចូលរោង

កូនក្រមុំណាមិនខឹង បើកូនកំលោះធ្វើដាក់បែបនេះក្នុងថ្ងៃចូលរោង

174
0

ប្រទេសចិន ៖ សារព័ត៌មានក្រៅប្រទេសឈ្មោះ Sohu បានចុះផ្សាយរឿងរ៉ាវគួរឱ្យភ្ញាក់ផ្អើលមួយរបស់កូនកំលោះ និងកូនក្រមុំ១គូនៅប្រទេសចិនថា កូនក្រមុំរូបនេះបារម្ភពីរឿងពិធីរៀបអាពាហ៍ពិពាហ៍របស់នាង ព្រោះជិតដល់ថ្ងៃរៀបអាពាហ៍ពិពាហ៍ហើយ ប៉ុន្តែនាងរកអ្នកកំដរកូនក្រមុំមិនបានសោះ ។ ដូច្នេះ ខាងកូនកំលោះក៏ស្ម័គ្រចិត្តជួយរកអ្នកកំដរមកឱ្យកូនក្រមុំ ប៉ុន្តែបានធ្វើឱ្យកូនក្រមុំខឹងដាច់ក្បាលដាច់កន្ទុយ ព្រោះអ្នកកំដរកូនក្រមុំដែលកូនកំលោះនាំមកនោះ គឺជាសង្សារចាស់របស់គាត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9eg6a-cb5MdpVCtGAvxP3v871aeTmENNfwTwv70sgsGXmNisnPjdbOgQ9ieECN3Og31LAiS7p9ZrXCNEv1XI3fNvzg5f9Zo64RD6nMSoANNdLv-qGF1qVRbV5sWDMLAM4dOfmUEAp8_oK1hnIqYGLAJvM5wLYPlLMwIRBuJDuKzIQZaLnbzMZpiFX/s1280/photo_2023-04-25_11-28-20.jpg

កូនកំលោះរៀបរាប់ថា ក្រោយពីពួកគេបានណាត់ជួបគ្នារួចហើយ ពួកគេទាំងពីរក៏ចូលចិត្តគ្នាទៅវិញទៅមក ហើយគិតថា ពួកគេសាកសមជាមួយគ្នាទាំងរឿងឋានៈ ការងារ និងទម្លាប់រស់នៅ ។ ដូច្នេះ ពួកគេទាំងពីរនាក់ក៏យល់ព្រមរៀបអាពាហ៍ពិពាហ៍ជាមួយគ្នា ។ កូនកំលោះបន្តថា ជិតដល់ថ្ងៃចូលរោងការ កូនក្រមុំរកអ្នកកំដរមិនបានសោះ ខណៈរូបនាងជាកូនស្រីទោលនៅក្នុងគ្រួសារ ហើយមិត្តភក្តិជិតស្និទ្ធរបស់នាងក៏រៀបការអស់ហើយ ហេតុនេះ ទើបខ្លួនជាកូនកំលោះស្ម័គ្រចិត្តជួយរកអ្នកកំដរកូនក្រមុំឱ្យនាង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqZKtkr9ZMJbc0VxFM5zuSmAjJSoxhA4ve-3OCW_qB9TPmEY7e1ZGfvd2n5dEPVCb8I5jUGhnrI4-vUhL4aeU0fUpzg4QfJbhlYF0dGOJb_rb5B_cBDybm1NrionxR1q826QlZtsId96Svw8xdbhkZQYC2-WdyXtDAg_e5ZStoTqNTCcelXsNja126/s1244/photo_2023-04-25_11-28-36.jpg

នៅថ្ងៃចូលរោងការមកដល់ គេឃើញកូនកំលោះ និងកូនក្រមុំបានឈ្លោះប្រកែកគ្នាជាខ្លាំង ហើយកូនកំលោះបានព្យាយាមនិយាយឱ្យកូនក្រមុំត្រជាក់ចិត្ត និងពន្យល់ថា ខ្លួនមិនអាចស្វែងរកអ្នកកំដរកូនក្រមុំឱ្យល្អជាងនេះបានទាន់ពេលវេលាទេ ។ ប៉ុន្តែបើទោះជាកូនកំលោះខំអង្វករយ៉ាងណា ក៏គ្មានប្រយោជន៍ដែរ ព្រោះកូនក្រមុំគិតថា កូនកំលោះមានបំណងធ្វើឱ្យនាងខ្មាស់អៀន និងខូចកេរ្តិ៍ឈ្មោះ ។

នាងបានខឹងសម្បារជាខ្លាំង មិនចង់រៀបការបន្តទៀត នាងក៏បានដោះសម្លៀកបំពាក់កូនក្រមុំ និងដើរចេញពីពិធីនេះ ។ កូនកំលោះក៏ប្រញាប់រត់តាម និងព្យាយាមនិយាយជាមួយកូនក្រមុំថា នឹងឱ្យថ្លៃទឹកដោះបន្ថែមទៀតចំនួន១ម៉ឺនយន់ដើម្បីឱ្យនាងព្រមរៀបការជាមួយខ្លួន ៕ ប្រភព ៖ chiangmai news