នៅថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះនឹងមានកម្មវិធីពិសេសមួយគឺ Beyond The Games’Days ដែលមានកម្មវិធីកម្សាន្តចម្រុះជាច្រើនចាប់ពីម៉ោង ៤រសៀលតទៅ នៅវិមានឈ្នះ ឈ្នះ ដែលអាចឱ្យទស្សនិកជនចូលរួមដោយសេរី ។ កម្មវិធីនេះរៀបចំឡើងដើម្បីអបអរសាទរភាពជាម្ចាស់ផ្ទះរបស់កម្ពុជា ក្នុងព្រឹតិ្តការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ និងបង្ហាញភាសាបេះដូងរបស់យើងសម្រាប់កម្ពុជា តាមរយៈការស្រឡាញ់គាំទ្រអត្តពលិកខ្មែរគ្រប់ៗរូប ប្រកបដោយមោទកភាពលើសពីការប្រកួត ។May be an image of 1 person, crowd and text that says 'HANUMAN MAN Lager'

ទន្ទឹមនឹងនេះ មានការចែករំលែកតៗគ្នាជាច្រើននៅលើបណ្តាញសង្គមព្រោះកម្មវិធីខាងលើនេះប្រមូលផ្តុំទៅដោយតារាល្បីៗជាច្រើនរូបរួមមាន តារារ៉េប ម៉ាន់ វណ្ណដា , តារាចម្រៀង ជី ដេវីត , ឧកញ៉ា ព្រាប សុវត្ថិ , ឧកញ៉ា ខេមរៈ សិរីមន្ត , មាស សុខសោភា , តន់ ច័ន្ទសីម៉ា , ខេម , វណ្ណថាន , ពេជ្រសូលីកា, នីកូ រួមទាំងតារាល្បីៗជាច្រើនទៀត។ ទោះយ៉ាងណា តាមរយៈផេកផ្លូវការរបស់ Beyond The Games នៅមិនទាន់បញ្ជាក់ផ្លូវការនៅឡើយទេ ប៉ុន្តែបានបញ្ជាក់ថា ថ្ងៃជួបជុំដ៏ពិសេសនេះមានសកម្មភាពសប្បាយៗជាច្រើន រួមមាន៖ ការប្រគំតន្រ្តីពីសំណាក់តារាចម្រៀងជាតិ និងអន្តរជាតិល្បីៗជាច្រើនរូប ស្ដង់ពិព័រណ៍ផលិតផលជាច្រើនប្រភេទ សួនបេះដូង ការតាំងបង្ហាញគំនូរអាស៊ាន ការតាំងបង្ហាញស្នាដៃគំនូរកុមារ ជាដើម។May be an image of 1 person and bangsគួររម្លឹកផងដែរថា ក្នុងព្រឹត្តិការណ៍នៃកម្មវិធីបិទកីឡាជាតិលើកទី ៣ កាលពីរាត្រីថ្ងៃទី៣០ ខែវិចិ្ឆកា ឆ្នាំ២០២២ វត្តមានរបស់ ជី ដេវីត និង វណ្ណដា រួមទាំងកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា បានផ្ទុះកក្រើកយ៉ាងខ្លាំងទាំងនៅទីតាំងផ្ទាល់ និងអ្នកទស្សនាតាមគេហដ្ឋាន ដូច្នេះប្រសិនបើ តារាចម្រៀង វណ្ណដា និង ជី ដេវីត ប៉ះគ្នាម្តងទៀតពិតជាកក្រើ ទៀតមិនខានជាពិសេសនឹងក្លាយជាប្រធានបទជជែកវែកលើបណ្តាញសង្គមជាថ្មី៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiQ4w5jLeCtWGoaYA1tPcpJq3wFvzp1JJnhviKQ-1omx_l9gW8Si5sF9EWu_8jL3-oTtKU2pa_j6mFxrFiJO2uIa3NIgGrL-Pl9T1d8K0U6Uw08hRpY2q3KHHTbqlLmzAhl12a5AvsZ2ZmbmQQ-UG73d5RwcjVx3n0ocL-awdZlVy5HPh8-9YfC1Kz/s1440/342976858_6296751273680944_121369838451100120_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcP_Zp2hQsu4Bm6NL5mBRsmmbo7cfX2Prf9GcYGJtJG2WY_C_Lp03tW6jPrgxC8Al0HQrJYGwdsXyYPjjcgp9cG0WwaOYQx1gMiJXbdVBqOIBGprawh8G2eUh7JT4QLrTfuxmwspvefv8Z8oqnOfqANkYnDZl6DaXnTd3yLaoG5Ean2A9CpP3NTFf2/s1440/342984157_558562909598739_2231125362958521487_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOAJqAhqVDRdtVY6MDsKfXvqWr_9pGwXz2nlJy_RAQIzAytcWyhgrBx5lWYWe-P22-JCUSk1wxvRvFYKIGqge--8-nDZW7G9Ady85tm5u4JhSLEBykHDTbrzmI42Gq5YKdyibuTn1FYj0cISS5IdvZIZARCiqqZPvc_lMyJGDG4loYrVx18Sp_eDvt/s2048/343053055_2469633399862459_7420384242502613689_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWPlg-YJ_QjF7WElCLf05lBZVWeXv8NfSeM4OlKzqPqE6UX74gUbCLAZfUlyfXwQKYlKq9A8cQB8HzlZgEGB1hWlCtVBCKLBsGT8tfYX58qDyRjeZykI5RqvqWgoo8Xm-YL7Mg1jenzYl5mW6XdNlflRDiZbKxh7gGVLSHk45aG_0WhJwaTnpw782E/s1440/343197197_1030631487904517_5160653328445380247_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEha30QGkK5EX07_L75T_9EkqKvEqtanwGKbeC6E5Ax1uztQ0Wg44pQcIP-hkClXSLCf3eUgGbG1A3evUXFj-XRsMk1ZPzYC8ZGPU_eRTGjqpDG4CuqU9KID8tz-4Xwj4wDbGCRoZ8Ch30mz3JRK_R2UxYAGgC9sfhfp8484gk-4QP-2_T7whCrUDh3z/s1440/343401578_196324123211655_2163265324644174714_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjR0VojCoDmiUuW9PRVhf3cPrCLmLDI6EL1UCXWbzV5KPKI9ApI7yGqRZYid3j9k2NtBNaHiiU77uRF7uWg6hwCr9QkszAD8eHvLZjCvIvos0_9WRIGuVEewTu7WXEYRgWzquJEUEgYWTaCbmhMIqmtQFj-pMUcgXgA-T_kHOlm-ltxTxJCqJ8jwmEb/s1440/343402959_550435143871920_4383170124803021202_n.jpg