Home ព័ត៌មានអន្តរជាតិ ចិន និងសិង្ហបុរី ត្រៀមធ្វើសមយុទ្ធកងទ័ពរួមគ្នា

ចិន និងសិង្ហបុរី ត្រៀមធ្វើសមយុទ្ធកងទ័ពរួមគ្នា

43
0

ប្រទេសចិន ៖ ប្រទេសចិន និងសិង្ហបុរីបានត្រៀមបើកឆាកធ្វើសមយុទ្ធកងទ័ពរួមគ្នានាចុងខែមេសា ឆ្នាំ២០២៣ ។ វានឹងជាប្រតិបត្តិការហ្វឹកហាត់រួមគ្នាលើកដំបូងរបស់ប្រទេសទាំងពីរចាប់តាំងពីឆ្នាំ២០២១ មក ។ ការធ្វើសមយុទ្ធនេះឆ្លុះបញ្ចាំងឱ្យឃើញពីការព្យាយាមពង្រឹងទំនាក់ទំនងផ្នែកការពារប្រទេស និងសន្តិសុខរបស់ក្រុងប៉េកាំងជាមួយបណ្តាប្រទេសអាស៊ាន ដើម្បីទប់ស្កាត់ឥទ្ធិពលអាមេរិក ។Singapore and China to hold joint naval drills - CNA

កាលពីថ្ងៃទី២៤ ខែមេសា ក្រសួងការពារជាតិប្រទេសចិនបានធ្វើសេចក្តីថ្លែងការណ៍មួយក្នុងគេហទំព័រថា កងទ័ពជើងទឹកចិននឹងបញ្ជូននាវាចម្បាំងបំពាក់មីស៊ីល Yulin និងនាវាប្រឆាំងគ្រាប់មីន Chibi មកចូលរួមការហ្វឹកហាត់នៅសមុទ្រជាមួយកងទ័ពសិង្ហបុរី ។ ដូច្នេះ ការធ្វើសមយុទ្ធនេះនឹងចំណាយពេលវេលាចាប់ពីចុងខែមេសា រហូតដល់ដើមខែឧសភា ឆ្នាំ២០២៣ ។ ប៉ុន្តែគេមិនទាន់បញ្ជាក់ឱ្យច្បាស់ថា ការធ្វើសមយុទ្ធនេះនឹងប្រព្រឹត្តឡើងនៅបរិវេណណាទេ ។China, Singapore to launch first joint military drills in 2 years as  Beijing seeks to counter US influence | South China Morning Post

កាលពី២ឆ្នាំមុន ប្រទេសចិន និងសិង្ហបុរីធ្លាប់បានធ្វើសមយុទ្ធរួមគ្នាក្នុងដែនទឹកនៅភាគខាងត្បូងសមុទ្រចិនខាងត្បូង បន្ទាប់ពីប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀងសហការផ្នែកកងទ័ពទ្វេភាគីនៅឆ្នាំ២០១៩ ដើម្បីធ្វើសមយុទ្ធដ៏ធំមួយរវាងកងទ័ពទាំង៣ ដូចជា កងទ័ពជើងគោក កងទ័ពជើងទឹក និងកងទ័ពអាកាស ។Singapore and China plan military drills as Beijing forges defence ties |  The Star

ការពង្រឹងកិច្ចសហការកងទ័ពរវាងប្រទេសចិន និងសិង្ហបុរី ស្របពេលចិនមានជម្លោះនៅសមុទ្រចិនខាងត្បូងជាមួយបណ្តាប្រទេសលោកខាងលិច ជាពិសេស អាមេរិក ខណៈអាមេរិកតែងតែបញ្ជូននាវាមកធ្វើបេសកកម្មនៅទីនេះដើម្បីបង្ហាញសេរីភាព ។ ដូច្នេះ វាបានធ្វើឱ្យរំខានដល់ចិន ខណៈចិនអះអាងថា ខ្លួនជាកម្មសិទ្ធិលើសមុទ្រក្នុងតំបន់នេះទាំងអស់ ។China, Singapore to stage joint military drills as Beijing reinforces  defense | TVP World

កាលពីខែសីហា ឆ្នាំ២០២២ កងទ័ពអាមេរិកបានធ្វើសមយុទ្ធដ៏ធំមួយជាមួយប្រទេសឥណ្ឌូណេស៊ី ក្រោមឈ្មោះថា Super Garuda Shield និងមានប្រទេសសិង្ហបុរី ជប៉ុន និងអូស្ត្រាលីចូលរួមជាលើកដំបូង ខណៈកងទ័ពអាកាសចិនក៏បានបញ្ជូនយន្តហោះចម្បាំងមកធ្វើសមយុទ្ធជាមួយថៃផងដែរ ក្រោមឈ្មោះថា Falcon Strike ។ ប្រទេសចិន និងថៃបញ្ជាក់ថា ការធ្វើសមយុទ្ធរួមគ្នាផ្លូវអាកាសនៅជិតព្រំដែនឡាវលើកនោះ គឺក្នុងគោលបំណងការពារខ្លួន ។China, Singapore to Hold Joint Naval Drills - Other Media news - Tasnim  News Agency | Tasnim News Agency

ការពង្រឹងសកម្មភាពកងទ័ពរបស់ចិននៅតំបន់អាស៊ីអាគ្នេយ៍បានបង្ហាញពីការប្តេជ្ញាចិត្តថា ចិនចង់ពង្រីកឥទ្ធិពលរបស់ខ្លួនមកលើប្រទេសក្នុងតំបន់ដូចជា ឥណ្ឌូណេស៊ី និងសិង្ហបុរី ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ និងប្រជែងជាមួយអាមេរិកផងដែរ ៕

ប្រភព ៖ Around the world