Home Blog Page 1802

ជនជាតិអូស្ត្រាលីម្នាក់រត់ម៉ារ៉ាតុងនៅទ្វីបត្រជាក់បំផុត ដើម្បីរៃអង្កាសថវិកាជួយអង្គការផ្កាយសមុទ្រ

0

នៅពេលដែលនរណាម្នាក់មានគោលដៅដ៏ធំបំផុតថានឹងរត់ម៉ារ៉ាតុងឲ្យបានគ្រប់ទ្វីបនៅលើពិភពលោក គេប្រហែលជាមិនគិតថានឹងទៅរត់នៅទ្វីបអង់តាកទិកនោះទេមែនទេ? បើសិនគេម្នាក់នោះ ជា James Holgate ជាការពិតណាស់ គឺគេនឹងទៅរត់នៅអង់តាកទិក ។

ការរត់ម៉ារ៉ាតុងនេះពោរពេញទៅដោយការលំបាកក៏ពិតមែន តែវាគឺជាការសាកល្បងភាពក្លាហាន និង ការតស៊ូ ដោយជំនះនឹងអាកាសធាតុត្រជាក់ក្រោមសូន្យ គ្រោះថ្នាក់ពេលជួបប្រទះនឹងសត្វខ្លាឃ្មុំទឹកកក និងរបួសដោយសារតែភាពត្រជាក់ជាដើម ។

កាលពីប្រាំមួយឆ្នាំមុន អត្តពលិកជនជាតិអូស្ត្រាលីម្នាក់នេះបានសម្រេចចិត្តថាខ្លួននឹងជំនះឧបសគ្គថ្មី មួយក្នុងជីវិតដោយរត់ម៉ារ៉ាតុងគ្រប់ទ្វីបនៅលើពិភពលោក ។ ពេលនេះ លោក James ជិតសម្រេច គោលដៅរបស់គាត់ហើយក្នុងការរត់ចម្ងាយ ២៦.២ ម៉ាយ (៤២.២ គីឡូម៉ែត្រ) លើទ្វីបនីមួយៗ ។ នៅពាក់កណ្តាលខែមីនានេះ ទ្វីបចុងក្រោយដែលលោកនឹងរត់ម៉ារ៉ាតុងគឺនៅអង់តាកទិក ហើយគោល បំណងធំនៃការរត់នេះគឺរៃអង្កាសថវិកាចំនួន ១៥,០០០ ដុល្លារអាមេរិចជួយគាំទ្រដល់ការងាររបស់អង្គ ការផ្កាយសមុទ្រ (ISF) នៅប្រទេសកម្ពុជា ។

អត្តពលិកផ្នែករត់ ដែលសព្វថ្ងៃកំពុងរស់នៅទីក្រុងហុងកុងរូបនេះ បានសំដែងពីចំណាប់អារម្មណ៍       ផ្ទាល់ខ្លួន និងហេតុផលដែលលោកសម្រេចចិត្តផ្តួចផ្តើមយុទ្ធនាការរៃអង្កាសជួយអង្គការផ្កាយសមុទ្រ ថា៖ “សម្រាប់ខ្ញុំ អង្គការផ្កាយសមុទ្រ (ISF) គឺជាមូលនិធិមួយ ដែលពិតជាបានជួយផ្លាស់ប្តូរជីវិតកុមារ និងសហគមន៍ក្រីក្រជាច្រើននៅកម្ពុជា ។  មិនត្រឹមតែប៉ុណ្ណោះ អង្គការនេះត្រូវបានគេទទួលស្គាល់ជា អន្តរជាតិ ហើយខ្ញុំជឿជាក់ថាការគាំទ្ររបស់ខ្ញុំក៏នឹងរួមចំណែកជាមួយអង្គការផ្កាយសមុទ្រក្នុងការជួយ កុមារ និងយុវជនក្រីក្រកម្ពុជាកាន់តែច្រើនផងដែរ ។” លោកក៏បានបន្ថែមទៀតថា “តាមពិតទៅ ខ្ញុំមិនធ្លាប់រត់ក្នុងអាកាសធាតុត្រជាក់ខ្លាំងបែបនេះទេ ហើយរឿងនេះនឹងជាបទពិសោធន៍ជីវិតដ៏ធំបំផុត សម្រាប់ខ្ញុំ ។ គោលដៅរបស់ខ្ញុំក្នុងការរត់ម៉ារ៉ាតុងនេះគឺខ្ញុំចង់ជំនះខ្លួនឯងធ្វើរឿងលំបាកៗ ដែលខ្ញុំមិន ធ្លាប់ធ្វើ ។ ជាពិសេសជាងគេនោះគឺ ខ្ញុំចង់នាំយកឱកាសល្អៗដល់កុមារក្រីក្រឲ្យបានរៀនសូត្រ និង កសាងជីវិតល្អប្រសើរ តាមរយៈការគាំទ្របេសកកម្មរបស់អង្គការផ្កាយសមុទ្រ ។”

លោកអ្នកក៏អាចចូលរួមគាំទ្រ និងធ្វើការបរិច្ចាគដល់ការរត់របស់លោក James ផងដែរ ដើម្បីរួម ចំណែកផ្លាស់ប្តូរជីវិតកុមារកម្ពុជាក្រីក្រ តាមរយៈឱកាសរៀនសូត្រ និងលេងកីឡា ។

ធ្វើការបរិច្ចាគឥឡូវនេះ៖ https://run.gofundraise.com.au/page/James-43615759

ប្រសិនបើលោកអ្នកកំពុងនៅប្រទេសកម្ពុជា អ្នកក៏អាចធ្វើការបរិច្ចាគដល់អង្គការផ្កាយសមុទ្រ តាមរយៈធនាគារ ABA បានដែរ៖​ https://isfcambodia.org/get-involved-2/donate-worldwide/

អំពីអង្គការផ្កាយសមុទ្រ

៤៩ ភាគរយនៃកុមារកម្ពុជាកំពុងតែរស់នៅក្នុងភាពក្រីក្រ ដែលបណ្តាលមកពីកត្តាផ្សេងៗ ។ ចាប់តាំងពីឆ្នាំ២០០៦មក   អង្គការផ្កាយសមុទ្រ គឺជាអង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជាមួយ ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ ដែលបានផ្តល់ឱកាសឲ្យកុមារក្រីក្រទទួលបានការអប់រំ សេវាថែទាំសុខភាព និងកុមារភាព ដែលពួកគេសាកសមនឹងទទួលបាន ។ កិច្ចគាំទ្រ របស់អង្គការនេះមានគោលបំណងពង្រីកសក្តានុពលនៃការអប់រំ និងកីឡា ដើម្បីជួយកុមារ និងសហគមន៍ក្រីក្រឲ្យចាកផុតពីភាពក្រីក្រ ។

សព្វថ្ងៃនេះ កម្មវិធីអប់រំរបស់អង្គការផ្កាយសមុទ្រកំពុងតែធ្វើការជាមួយនឹងកុមារ ដែលបោះបង់ការសិក្សា ឬមិនធ្លាប់បានរៀនសូត្រ ។ ថ្នាក់អប់រំពន្លឿនបង្រៀនពីរថ្នាក់ក្នុងមួយឆ្នាំ ដោយជួយឲ្យសិស្សអាចចូលរៀនថ្នាក់ដ៏សមស្របតាមកម្រិតអាយុរបស់ខ្លួននៅសាលារដ្ឋ ។ ដើម្បីរួមចំណែកជួយកាត់បន្ថយឧបសគ្គនានា ដែលនាំឲ្យកុមារបោះបង់ការរៀនសូត្រ អង្គការផ្កាយសមុទ្រក៏ផ្តល់ការឧបត្ថម្ភគាំទ្រជាឯកសណ្ឋាន សម្ភារៈសិក្សា អាហារនៅសាលារៀន សេវាថែទាំសុខភាព និងកញ្ចប់អាហារប្រចាំខែសម្រាប់ក្រុមគ្រួសាររបស់ពួកគេទៀតផង ។ ជារៀងរាល់ឆ្នាំ កម្មវិធីអប់រំរបស់អង្គការផ្កាយសមុទ្រគាំទ្រដល់សិស្សានុសិស្សចំនួន ៧០០នាក់ ឲ្យរៀនសូត្រ ចាប់ពីថ្នាក់ពន្លឿនរហូតដល់ថ្នាក់បឋមសិក្សា មធ្យមសិក្សា ឧត្តមសិក្សា និងរហូតដល់ពួកគេមានការងារធ្វើសមរម្យ ។ បន្ថែមពីនេះ ក្រុមគ្រួសាររបស់សិស្សជាង ៣,០០០នាក់ក៏ទទួលបានការឧបត្ថម្ភគាំទ្រ តាមរយៈគម្រោងផ្សេងៗរបស់អង្គការផងដែរ ។

កម្មវិធីបាល់ទាត់របស់អង្គការផ្កាយសមុទ្រកំពុងធ្វើការជាមួយបណ្តាញ និងដៃគូនានាយ៉ាងសស្រាក់សស្រាំ ដើម្បីពង្រីកវិសាលភាពនៃកម្មវិធីនេះ និងបង្កើនឱកាសលេងកីឡា អភិវឌ្ឍជំនាញបំណិនជីវិត និងពង្រឹងសុខភាពដល់កុមារ និងយុវជនកាយសម្បទាធម្មតា និងពិការជាង ៤,០០០នាក់នៅខេត្តចំនួន ១៣ក្នុងប្រទេសកម្ពុជា ។ កម្មវិធីនេះមានគោលដៅលើកកម្ពស់ភាពវិជ្ជមានក្នុងសង្គម​ តាមរយៈការហ្វឹកហាត់បាល់ទាត់រៀងរាល់សប្តាហ៍ ការរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់នានា និងការបង្រៀនកម្មវិធីសិក្សាបាល់ទាត់សង្គមជាដើម ។ ដោយចូលរួមក្នុងសកម្មភាពនាក្នុងកម្មវិធីបាល់ទាត់ កុមារ និងយុវជនទាំងនេះបានរៀនសូត្រ និងពង្រឹងជំនាញសំខាន់ៗដូចជាការធ្វើការងារជាក្រុម ភាពជាអ្នកដឹកនាំ ការកសាងទំនុកចិត្តលើខ្លួនឯង និងការប្រាស្រ័យទាក់ទង និងជាពិសេសយល់ដឹងកាន់តែច្រើនពីបញ្ហាសង្គមដូចជា សមភាពយេនឌ័រ ការចូលរួមក្នុងសង្គម ការផ្លាស់ប្តូរអាកាសធាតុ និងផលប៉ះពាលនៃគ្រឿងញៀនទៀតផង ។ បន្ថែមពីនេះទៀត ពួកយើងពិតជាមានមោទនភាពយ៉ាងខ្លាំង ដែលបានក្លាយជាអ្នកត្រួសត្រាយផ្លូវជួយបង្កើនការចូលរួមរបស់ស្ត្រី និងជនពិការក្នុងវិស័យកីឡា និងប្រើប្រាស់បាល់ទាត់ជាមធ្យោបាយដ៏សំខាន់ជម្រុញឲ្យមានសមភាព ការចូលរួម និងភាពវិជ្ជមានក្នុងសង្គម ។

 

 

ភ្ញៀវទេសចរនៅអេស្ប៉ាញសម្រុកទៅឆ្នេរសមុទ្រព្រោះអាកាសធាតុក្តៅ

0

ប្រទេសអេស្ប៉ាញ ៖ កាលពីថ្ងៃទី១១ ខែមីនា កន្លងមក គេប្រទះឃើញពលរដ្ឋអេស្ប៉ាញ និងភ្ញៀវទេសចរជាច្រើននាក់បានសម្រុកទៅកាន់ឆ្នេរសមុទ្រមេឌីទែរ៉ាណេរបស់ប្រទេសអេស្ប៉ាញ ដោយសារប្រទេសនេះជួបនឹងអាកាសធាតុក្តៅ ដែលសីតុណ្ហភាពបានកើនឡើងខុសធម្មតា គឺកើនចាប់ពី១០-១៥អង្សារសេ ។ ជាក់ស្តែង នៅទីក្រុងម៉ាឡាកា ស្ថិតនៅភាគខាងត្បូងនៃប្រទេស មានភ្ញៀវទេសចរជាច្រើននាក់បាននាំគ្នាទៅកាន់ឆ្នេរសមុទ្រម៉ាឡាកាតា បន្ទាប់ពីសីតុណ្ហភាពបានឡើងខ្ពស់ដល់២៦អង្សារសេ ។

លោក Joser Kotleba ជាភ្ញៀវទេសចរមកពីប្រទេសស្លូវ៉ាគី អាយុ៣៧ឆ្នាំ បានបង្ហាញពីកង្វល់របស់លោកទាក់ទងនឹងបម្រែបម្រួលអាកាសធាតុថា វាមិនមែនជារឿងល្អទេ ដែលប្រទេសអេស្ប៉ាញមានអាកាសធាតុក្តៅខ្លាំងបែបនេះ ។ រីឯភ្ញៀវទេសចរម្នាក់ទៀតមកពីប្រទេសអង់គ្លេសនិយាយថា គេមិនអាចប្រៀបធៀបគ្នាបានទេ រវាងអាកាសធាតុនៅប្រទេសអេស្ប៉ាញជាមួយអាកាសធាតុប្រទេសរបស់នាង ។

ចំណែកនៅទីក្រុង castellon ស្ថិតនៅតំបន់ Valencia វិញ សីតុណ្ហភាពបានកើនឡើងខ្ពស់រហូតដល់៣០.២អង្សារសេ កាលពីរសៀលថ្ងៃទី១១ ខែមីនា កន្លងមក ។ នេះបើយោងតាមការរាយការណ៍ពីការិយាល័យឧតុនិយមរបស់ប្រទេសអេស្ប៉ាញ ។

ការិយាល័យឧតុនិយមប្រទេសអេស្ប៉ាញបានកត់ត្រាពីសីតុណ្ហភាពកើនឡើងតិចតួចនាពេលយប់នៅតំបន់ជាច្រើន ដោយតំបន់មួយចំនួនមានសីតុណ្ហភាពកើនឡើងជាង២០អង្សារសេ ដោយសារពេលយប់មានខ្យល់បក់ពីទិសខាងលិច ៕ ប្រភព ៖ TNN World

តើអ្នកត្រូវទទួលទានមីបែបណា ទើបមិនប៉ះពាល់ដល់សុខភាព

0

មី ត្រូវបានគេស្គាល់ថាជាមីកញ្ចប់ គឺជាអាហារដែលមានតម្លៃថោក និងផលិតរួចរាល់ ដែលត្រូវបានមនុស្សជាច្រើនចូលចិត្ត។ បច្ចុប្បន្ននេះមិនមានការសិក្សាដើម្បីកំណត់ប្រេកង់អប្បបរមា និងអតិបរមានៃការប្រើប្រាស់អាហារប្រភេទនេះទេ។ ជាមធ្យម មីមួយកញ្ចប់អាចផ្តល់ប្រហែល ៤០០ kcal ដែលស្មើនឹង ១/៦ នៃតម្រូវការថាមពលប្រចាំថ្ងៃរបស់មនុស្ស ទោះជាយ៉ាងណាក៏ដោយ មីកញ្ចប់អាចធ្វើអោយប៉ះពាល់ដល់សុខភាពបើយើងទទួលទានច្រើនពេក ដូចច្នេះហើយនេះជាវិធីខ្លះៗដែលមិនធ្វើអោយប៉ះពាល់ដល់សុខភាពរបស់អ្នក នៅពេលអ្នកទទួលទានមី៖

របៀបទទួលទានមីអោយបានត្រឹមត្រូវ ដើម្បីសុខភាព៖
អ្នកជំនាញផ្នែកអាហារូបត្ថម្ភបានណែនាំថា ដើម្បីធានាបាននូវតម្រូវការអាហារូបត្ថម្ភសមស្រប ក៏ដូចជាសុវត្ថិភាពសុខភាព មនុស្សម្នាក់ៗគួរតែប្រើមីកញ្ចប់តែ ១-២ ដងក្នុងមួយសប្តាហ៍។ ជំនួសឱ្យការបន្ថែមទឹកឆ្អិនចូលទៅក្នុងមី ហើយរង់ចាំពីរបីនាទីដើម្បីទទួលទាន អ្នកគួរតែកាច់មីចូលទៅក្នុងទឹកដែលកំពុងពុះ ហើយចាក់ទឹកក្តៅដំបូងនោះចោល វិធីនេះធ្វើឱ្យមីរបស់អ្នកកាន់តែឈ្ងុយឆ្ងាញ់ នឹងអាចកម្ចាត់ជាតិខ្លាញ់ដែលមាននៅក្នុងមី។

ត្រូវញ៉ាំមីជាមួយបន្លែ សាច់ និងស៊ុត…មីមានជាតិសរសៃ ប្រូតេអ៊ីន និងសារធាតុរ៉ែទាបណាស់ ប្រសិនបើអ្នកញ៉ាំមីជាប្រចាំ ហើយមិនបន្ថែមអាហារផ្សេងទៀតទេ អ្នកនឹងខ្វះសារធាតុចិញ្ចឹមសំខាន់ៗជាច្រើន ដូច្នេះគួរផ្សំមីកញ្ចប់ជាមួយបន្លែ ស៊ុត និងសាច់ ដើម្បីបន្ថែមសារធាតុចិញ្ចឹមដល់រាងកាយ និងរក្សារាងកាយឱ្យមានសុខភាពល្អ ។


កុំប្រើកញ្ចប់គ្រឿងទេសដែលមានទាំងអស់នៅក្នុងមី ដូច្នេះហើយពេលធ្វើមីកញ្ចប់ អ្នកគួរបន្ថែមតែផ្នែកមួយនៃកញ្ចប់គ្រឿងទេសបានហើយ មិនត្រូវប្រើកញ្ចប់គ្រឿងទេសដែលមានទាំងអស់នោះទេ ព្រោះវានឹងធ្វើឱ្យមានជាតិប្រៃលើសកម្រិត។ អ្នកត្រូវតែញ៉ាំផ្លែឈើឱ្យបានច្រើនបន្ទាប់ពីញ៉ាំមី ទទួលទានផ្លែឈើច្រើន ផឹកទឹកឱ្យបានច្រើន បន្ទាប់ពីញ៉ាំមី នឹងជួយឱ្យរាងកាយរំលាយអាហារ និងស្រូបយកសារធាតុចិញ្ចឹមបានល្អប្រសើរ ជួយឱ្យត្រជាក់ នឹងកម្ចាត់ជាតិពុលចេញពីរាងកាយ ។ ប្រភព៖phuntoday.com

ថ្ងៃល្អ សែនផ្នូរ យកជោគជ័យ ហេងៗ!

0

ឆេងម៉េងគឺជាជំនឿរបស់ជនជាតិចិនឬអ្នកដែលជាប់ខ្សែស្រឡាយចិន ភាគច្រើនគេសែនឆេងម៉េងចុងខែមីនា និងដើមខែមេសា។ ឆេងម៉េងគឺសំដៅទៅលើពិធីសែនផ្នូរ ពិធីជម្រះចិត្តអោយជ្រះថ្លា ឬការសំអាតផ្នូរជូនដូនតា ដែលជាជនជាតិចិនឬអ្នកជាប់ខ្សែស្រឡាយចិន ដែលនិយមហៅថាការសែនផ្នូររបស់អ្នកមានគុណ ដែលបានចែកឋានទៅ។

គោលបំណងនៃឆេងម៉េងនេះគឺការសុំសេចក្តីសុខចម្រើន រកស៊ីមានបាន និងឡើងបុណ្យស័ក្តិជាដើម។ ប៉ុន្តែឆេងម៉េងមិនអាចសែនផ្ដេសផ្តាសនោះទេ ដូចច្នេះហើយយើងគួរយល់ដឹងខ្លះៗអំពី វិធីសែនឆេងម៉េងដើម្បីយកហេងនៅក្នុងថ្ងៃខាងមុខនេះ។ យោងតាមអ្នកគ្រូណាលីដែលជាគ្រូហុងស៊ុយវិទ្យសាស្ត្រដ៏ល្បីនៅប្រទេសកម្ពុជា បានបញ្ជាក់ថា៖
-ចំពោះអ្នកដែលកើតឆ្នាំរការ៖ ការសែនត្រូវតែរើសបន្តិច ព្រោះឆ្នាំនេះអ្នកអាចនឹងមានបញ្ហាជាច្រើនកើតឡើង ដូច្នេះហើយអ្នកមិនគួរសែននៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣នោះទេ ព្រោះថ្ងៃនេះមិនល្អសម្រាប់អ្នកទេ បើអ្នកសែនចំថ្ងៃទី៣នេះ អាចធ្វើអោយអ្នកសយពេញ១ឆ្នាំបាន។ ថ្ងៃល្អសម្រាប់អ្នកគឺថ្ងៃទី៤ ចំពោះអ្នកកើតឆ្នាំរការ ខែរការ ថ្ងៃរការ ក្នុងឆ្នាំនេះរការឆុងនឹងថោះ អ្នកមិនគួរសែនមាន់នោះទេ ។

-ចំពោះអ្នកដែលមានធាតុទឹកនិងដី៖ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ គឺជាថ្ងៃដែលល្អខ្លាំងណាស់សម្រាប់អ្នក ហើយសម្រាប់មនុស្សទូទៅក៏អាចសែននៅថ្ងៃទី៤បានដែរ ព្រោះថ្ងៃនេះគឺល្អសម្រាប់មនុស្សគ្រប់គ្នាតែម្ដង មិនរើសពេលវេលានោះទេ អ្នកចង់សែននៅពេលណាក៏បាន។

-ចំពោះមនុស្សដែលមានធាតុមាស៖ ថ្ងៃទី២ ខែមេសា គឺជាថ្ងៃល្អខ្លាំងណាស់សម្រាប់អ្នក ដូច្នេះអ្នកអាចរើសយកថ្ងៃនេះបាន។
-ចំពោះមនុស្សដែលមានធាតុភ្លើង៖ ថ្ងៃទី២៩ ខែមីនា គឺជាថ្ងៃល្អខ្លាំងណាស់សម្រាប់អ្នកផងដែរ។

រថយន្តអគ្គិសនីចិន BYD នឹងដំឡើងរោងចក្រនៅប្រទេសថៃ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១០ ខែមីនា កន្លងមក BYD ជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីនាំមុខគេរបស់ចិន បានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់រោងចក្រផលិតរថយន្តអគ្គិសនី BYD ជាទីតាំងដំបូងគេនៅប្រទេសថៃ ។ គេចាត់ទុកថា វាជាការពង្រីកអាជីវកម្មក្នុងតំបន់អាស៊ីអាគ្នេយ៍របស់ក្រុមហ៊ុនផលិតរថយន្តចិន ។

តាមសេចក្តីរាយការណ៍បញ្ជាក់ថា រោងចក្រថ្មីផលិតរថយន្ត BYD ស្ថិតនៅតំបន់អភិវឌ្ឍន៍ពិសេសខាងកើតខេត្តរ៉ាក់យ៉ង ហើយរោងចក្រនេះនឹងក្លាយជាមជ្ឈមណ្ឌលកណ្តាលសម្រាប់ការផលិត និងផ្គត់ផ្គង់រថយន្តអគ្គិសនី (EV) នៅប្រទេសថៃ និងបណ្តាប្រទេសនៅអាស៊ាន ក៏ដូចជាតំបន់ផ្សេងទៀតផងដែរ ។

ក្រុមហ៊ុន BYD បានដើរតួនាទីយ៉ាងសំខាន់ក្នុងទីផ្សាររថយន្តអគ្គិសនីលើពិភពលោក បង្ហាញថា ការលក់សរុបនៃរថយន្តអគ្គិសនីក្នុងឆ្នាំ២០២២ កន្លងមក ស្មើជាង១,៨៦លានគ្រឿង និងកើនឡើងដល់២០៨.៦% បើធៀបពីមួយឆ្នាំទៅមួយឆ្នាំ ។ BYD បានក្លាយជាម៉ាករថយន្តចិនមួយប្រភេទបន្ទាប់ពីរថយន្ត MG របស់ក្រុមហ៊ុន SAIC Motor និង Great Wall Motor ដែលបានមកផលិតរថយន្តចេញពីប្រទេសថៃ និងជាម៉ាករថយន្តជប៉ុនបានគ្រប់គ្រងទីផ្សារថៃជាយូរមកហើយ ។

នាយកគ្រប់គ្រងទូទៅផ្នែកចែកចាយរថយន្តក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ BYD បញ្ជាក់ថា ក្រុមហ៊ុនបានយករថយន្តពេញនិយមម៉ូដ ATT03 មកចែកចាយនៅថៃកាលពីឆ្នាំ២០២២ ដូច្នេះ ធ្វើឱ្យក្រុមហ៊ុនបានលក់ចេញរថយន្តចំនួន១ម៉ឺនគ្រឿងក្នុងរយៈពេលត្រឹមតែ៤២ថ្ងៃប៉ុណ្ណោះ ។ ការវិនិយោគរបស់ BYD នៅថៃ គឺស្របគ្នានឹងគោលដៅរបស់រដ្ឋាភិបាលថៃ ដែលត្រូវការឱ្យរថយន្ត៣០% ក្នុងចំណោមរថយន្តទាំងអស់ គឺជារថយន្តអគ្គិសនីនៅត្រឹមឆ្នាំ២០៣០ ។

ការវិនិយោគរបស់ក្រុមហ៊ុន BYD លើកនេះ គឺមិនត្រឹមតែបង្កើតឱកាសការងារ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចថៃប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានលើកកម្ពស់វិស័យឧស្សាហកម្មយានយន្តថាមពលថ្មីនៅចិន និងថៃផងដែរ ។ តាមទិន្នន័យពីវិទ្យាស្ថានយានយន្ត (TAI) និងនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកថៃបង្ហាញថា ការចែកចាយរថយន្តអគ្គិសនីនៅថៃកាលពីឆ្នាំ២០២២ ស្មើនឹងចំនួន១៣.៤៥៤គ្រឿង កើនឡើង៥៨៨.៥% បើធៀបពីមួយឆ្នាំទៅមួយឆ្នាំ ។

គួរបញ្ជាក់ថា ការនាំចូលរថយន្តអគ្គិសនីពីប្រទេសចិន ប្រទេសលោកខាងលិច និងជប៉ុន បានចូលរួមជាមួយវិធានការរបស់រដ្ឋាភិបាលថៃ និងជាដំណឹងល្អសម្រាប់អតិថិជនទិញរថយន្តមានជម្រើសច្រើន ក៏ដូចជាជំរុញដល់ឧស្សាហកម្មរថយន្តថៃ ដែលកំពុងផ្លាស់ប្តូរឱ្យទាន់និន្នាការនាថ្ងៃអនាគតផងដែរ ៕ ប្រភព ៖ 3PlusNews

បើសិនផែនដីរបស់យើងឈប់វិលតើនឹងមានរឿងអ្វីខ្លះកើតឡើង?

0

ផែនដីរបស់យើងមានតួនាទីយ៉ាងសំខាន់ក្នុងការទ្រទ្រង់ភាវះមានជីវិត រាល់ដំណើរការលើផែនដីទាំងអស់សុទ្ធតែមានសារះសំខាន់សម្រាប់ជីវិតរស់នៅរបស់យើងម្នាក់ៗ។ ដូចច្នេះហើយប្រសិនបើផែនដីរបស់យើងឈប់វិលតើនឹងមានរឿងអ្វីខ្លះកើតឡើង? តោះចូលរួមអានទាំងអស់គ្នា៖
១.ពេលថ្ងៃនឹងវែងជាងពេលយប់៖ នៅពេលផែនដីឈប់វិលរយះពេល៥នាទី នោះពេលថ្ងៃនឹងមានរយះពេលវែងប្រហែលជាមួយឆ្នាំ។
២.អាកាសធាតុប្រែជាអាក្រក់៖ នៅពេលផែនដីឈប់វិលភ្លាម នោះអាកាសធាតុប្លែកៗនឹងកើតមានយ៉ាងច្រើនៅលើផែនដី នៅពេលនោះយើងនឹងមិនអាចឃើញពន្លឺព្រះអាទិត្យនោះទេ។
៣.ស៊ូណាមិនិងទឹកជំនន់ធំៗ៖ នៅពេលផែនដីឈប់វិលភ្លាមនោះទឹកនឹងកើនឡើង ទឹកនិងផែនដី ចាប់ផ្តើមបាត់បង់តុល្យភាព ដែលបណ្តាលអោយស៊ូណាមិនិងទឹកជំនន់កើនឡើងយ៉ាងខ្លាំង នឹងអាចធ្វើអោយមនុស្សសត្វស្លាប់បាន។
៤.បាតុភូតខ្យល់បក់ខ្លាំង៖ កំណើនខ្យល់បក់ក៏មានទំនាក់ទំនងជាមួយផែនដីផងដែរ បើផែនដីឈប់វិលនោះនឹងមានខ្យល់បក់យ៉ាងខ្លាំង ដែលមានល្បឿន១៦០០គីឡូម៉ែតក្នុងមួយម៉ោង។
៥.បាតុភូតទ្វីបរសាត់៖ បើសិនផែនដីឈប់វិលនោះទ្វីបទាំងអស់នឹងដាច់ចេញពីគ្នាឬផ្តុំគ្នាដែលធ្វើអោយមានការប្រែប្រួលសណ្ឋាន។
៦.រដូវផ្លាស់ប្តូរ៖ បើសិនផែនដីឈប់វិល រដូវក៏បានផ្លាស់ប្តូរខុសធម្មតា ដែលជាទូទៅរដូវក្នុងពិភពលោកយើងមាន៤ តែនៅពេលផែនដីឈប់វិលគឺពិភពលោករបស់យើងមិនអាចមានរដូវទេ។
៧.គ្មានប្រមូលផល៖ ពិតណាស់បើសិនផែនដីឈប់វិលអ្វីៗក៏បានប្រែប្រួលដោយសារគ្រោះធម្មជាតិ។
៨.អ្វីៗនឹងផ្លាស់ទីតាំង៖ ផែនដីឈប់វិល វត្ថុនៅទីនោះក៏បានផ្លាស់ប្តូរដោយខ្លួនឯងផងដែរ។
៩.ទឹកត្រូវបាត់បង់ពីផែនដី៖ នៅពេលផែនដីឈប់វិលនោះទឹកនឹងលែងមានដូចមុន ហើយពិភពលោកនឹងជួបគ្រោះរាំងស្ងួត។
១០.ពិភពលោកនឹងឆេះ៖ ដូចដែលយើងបានដឹងហើយ ស្នូលផែនដីរបស់យើងគឺសុទ្ធតែភ្លើង នៅពេលផែនដីឈប់វិលនោះពិភពលោករបស់យើងនឹងឆេះ។

ស្វែងយល់អំពីស្ថានីយបុរេប្រវត្តិសាស្រ្តល្អាងស្ពាន ក្នុងស្រុករតនៈមណ្ឌល

0

បាត់ដំបង៖ មន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឲ្យដឹងថាស្ថានីយបុរេប្រវត្តិសាស្រ្តល្អាងស្ពាន ជាឈ្មោះរូងភ្នំថ្មកំបោរមួយ ដែលមានទីតាំងស្ថិតនៅ ក្នុងភ្នំទាក់ទ្រាំង ភូមិគីឡូម៉ែត្រ៣៨ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានចម្ងាយប្រមាណ ៤០គីឡូម៉ែត្រពីទីរូមខេត្ត បាត់ដំបង តាមបណ្តោយផ្លូវលេខ៥៧ ឆ្ពោះទៅខេត្តប៉ៃលិន។

ស្ថានីយបុរេប្រវត្តិសាស្រ្ត ល្អាងស្ពាននេះ ត្រូវបានរកឃើញ និងត្រូវបានធ្វើកំណាយលើកដំបូង ដោយលោកស្រី សេស៊ី ម៉ូរ៉េ និង លោក រ៉ូឡង់ ម៉ូរ៉េ នៅទសវត្ស ១៩៦០។ បន្ទាប់មកការស្រាវជ្រាវបានអាក់ខានជាង ៤០ឆ្នាំ។ លុះដល់ឆ្នាំ២០០៩ ទើបមានការស្រាវជ្រាវបន្ត ដែល ធ្វើឡើងតាមរយៈកិច្ចសហប្រតិបត្តិការណ៍ រវាងក្រសួងវប្បធម៏ និងវិចិត្រសិល្បៈ ជាមួយសារមន្ទីរជាតិប្រវត្តិសាស្រ្តធម្មជាតិនៃប្រទេសបារាំង ដែលមានលោក ហេង សុផាឌី និង លោក អ៊ូប៊ែរ ហ្វ័ររេទីយ៉េ ជាអ្នកដឹកនាំ។ ការធ្វើកំណាយជាហូរហែរកន្លងមក បានរកឃើញវត្ថុបុរាណជាច្រើនដូចជា៖ ឧបករណ៍ថ្មបំបែក, ថ្មរំលីង, ភាជន៍, គ្រឿងលម្អកាយ ( អង្កាំ និងកងដៃធ្វើពី ថ្ម និងបន្តោងខ្សែក ធ្វើពីចង្កូមសត្វ ) បំណែកឆ្អឹងសត្វ ព្រមទាំងផ្នូរសព។

លទ្ធផលវិភាគលើវត្ថុបានពីកំណាយ បង្ហាញថា ស្ថានីយល្អាងស្ពាន មានមនុស្សមកតាំងទី បីដំណាក់កាលផ្សេងគ្នា៖ សម័យថ្មបំបែកមានអាយុកាលប្រហែល ៧១០០០ ឆ្នាំ, វប្បធម៏ហាវប៊ីនញៀនមានអាយុចន្លោះពី ១១០០០ ដល់ ៥០០០ ឆ្នាំ និងចុងក្រោយ គឺសម័យថ្មរំលីង មានអាយុប្រហែល ៣០០០ ឆ្នាំ ដោយគេបានយកល្អាងស្ពាន ជាកន្លែងបញ្ចុះសព។

កាលប្រវត្តិទទួលបាននាពេលនេះ គឺធ្វើឡើងតាមវិធីសាស្រ្តបីផ្សេងៗគ្នា ដូចជា៖ (14C, OSL, U-Th) ទៅលើស្រទាប់ដីផ្សេងៗគ្នា ចាប់ពីផ្ទៃខាងលើ រហូតដល់ជម្រៅ៥ ម៉ែត្រ។ រហូតមកទល់ពេលនេះ ល្អាងស្ពានជាស្ថានីយបុរេប្រវត្តិសាស្រ្តតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលប្រទះឃើញឧបករណ៍ថ្ម នៃ វប្បធម៏ហាវប៊ីនញៀនច្រើនប្រភេទ ហើយស្ថិតក្នុងស្រទាប់ដីជាក់លាក់។

ផ្អែកលើកាលប្រវត្តិ បរិមាណ និងលក្ខណៈនៃឧបករណ៍ថ្មទាំងនោះ ជួយឲ្យយើងយល់បានកាន់តែប្រសើរពីបច្ចេកទេសនៃការផលិតឧបករណ៍ ថ្ម វប្បធម៏ បរិស្ថាន និងបរិបទទូទៅនៃវប្បធម៏ហាវប៊ីនញៀន ព្រមទាំងទំនាក់ទំនងជាមួយសង្គមអ្នកបរបាញ់ និង ប្រមូលអនុផលព្រៃឈើដទៃទៀតនៅតំបន់អាស៊ីអាគ្នេយ៍ដីគោក៕

បើសិនផែនដីរបស់យើងឈប់វិលតើនឹងមានរឿងអ្វីខ្លះកើតឡើង?

0

ផែនដីរបស់យើងមានតួនាទីយ៉ាងសំខាន់ក្នុងការទ្រទ្រង់ភាវះមានជីវិត រាល់ដំណើរការលើផែនដីទាំងអស់សុទ្ធតែមានសារះសំខាន់សម្រាប់ជីវិតរស់នៅរបស់យើងម្នាក់ៗ។ ដូចច្នេះហើយប្រសិនបើផែនដីរបស់យើងឈប់វិលតើនឹងមានរឿងអ្វីខ្លះកើតឡើង? តោះចូលរួមអានទាំងអស់គ្នា៖
១.ពេលថ្ងៃនឹងវែងជាងពេលយប់៖ នៅពេលផែនដីឈប់វិលរយះពេល៥នាទី នោះពេលថ្ងៃនឹងមានរយះពេលវែងប្រហែលជាមួយឆ្នាំ។Longer Days. Shorter Nights. Are You Getting the Sleep You Need? - 3rd Act  Magazine២.អាកាសធាតុប្រែជាអាក្រក់៖ នៅពេលផែនដីឈប់វិលភ្លាម នោះអាកាសធាតុប្លែកៗនឹងកើតមានយ៉ាងច្រើនៅលើផែនដី នៅពេលនោះយើងនឹងមិនអាចឃើញពន្លឺព្រះអាទិត្យនោះទេ។Effects | Facts – Climate Change: Vital Signs of the Planet៣.ស៊ូណាមិនិងទឹកជំនន់ធំៗ៖ នៅពេលផែនដីឈប់វិលភ្លាមនោះទឹកនឹងកើនឡើង ទឹកនិងផែនដី ចាប់ផ្តើមបាត់បង់តុល្យភាព ដែលបណ្តាលអោយស៊ូណាមិនិងទឹកជំនន់កើនឡើងយ៉ាងខ្លាំង នឹងអាចធ្វើអោយមនុស្សសត្វស្លាប់បាន។11 Facts About Tsunamis | DoSomething.org៤.បាតុភូតខ្យល់បក់ខ្លាំង៖ កំណើនខ្យល់បក់ក៏មានទំនាក់ទំនងជាមួយផែនដីផងដែរ បើផែនដីឈប់វិលនោះនឹងមានខ្យល់បក់យ៉ាងខ្លាំង ដែលមានល្បឿន១៦០០គីឡូម៉ែតក្នុងមួយម៉ោង។Tornadoes: MedlinePlus៥.បាតុភូតទ្វីបរសាត់៖ បើសិនផែនដីឈប់វិលនោះទ្វីបទាំងអស់នឹងដាច់ចេញពីគ្នាឬផ្តុំគ្នាដែលធ្វើអោយមានការប្រែប្រួលសណ្ឋាន។Continental Drift Theory - PCSSTUDIES - Geography៦.រដូវផ្លាស់ប្តូរ៖ បើសិនផែនដីឈប់វិល រដូវក៏បានផ្លាស់ប្តូរខុសធម្មតា ដែលជាទូទៅរដូវក្នុងពិភពលោកយើងមាន៤ តែនៅពេលផែនដីឈប់វិលគឺពិភពលោករបស់យើងមិនអាចមានរដូវទេ។Climate Change: Meaning, Definition, Causes, Examples And Consequences -  Youmatter៧.គ្មានប្រមូលផល៖ ពិតណាស់បើសិនផែនដីឈប់វិលអ្វីៗក៏បានប្រែប្រួលដោយសារគ្រោះធម្មជាតិ។As Farmers Race Through Harvest, Solid Yields Emerge Despite Chaotic Year៨.អ្វីៗនឹងផ្លាស់ទីតាំង៖ ផែនដីឈប់វិល វត្ថុនៅទីនោះក៏បានផ្លាស់ប្តូរដោយខ្លួនឯងផងដែរ។
៩.ទឹកត្រូវបាត់បង់ពីផែនដី៖ នៅពេលផែនដីឈប់វិលនោះទឹកនឹងលែងមានដូចមុន ហើយពិភពលោកនឹងជួបគ្រោះរាំងស្ងួត។
១០.ពិភពលោកនឹងឆេះ៖ ដូចដែលយើងបានដឹងហើយ ស្នូលផែនដីរបស់យើងគឺសុទ្ធតែភ្លើង នៅពេលផែនដីឈប់វិលនោះពិភពលោករបស់យើងនឹងឆេះ៕

អាហ្សង់ទីនប្រឈមនឹងអាកាសធាតុក្តៅ និងគ្រោះរាំងស្ងួត

0

ប្រទេសអាហ្សង់ទីន ៖ អាហ្សង់ទីនកំពុងតែប្រឈមនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ ដែលធ្វើឱ្យប្រទេសនេះជួបនឹងអាកាសធាតុក្តៅ និងគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតក្នុងរយៈពេល៦០ឆ្នាំកន្លងមក ។ លើសពីនេះ បម្រែបម្រួលអាកាសធាតុបានធ្វើឱ្យទិន្នផលកសិកម្មរបស់កសិករអាហ្សង់ទីនធ្លាក់ចុះយ៉ាងខ្លាំងផងដែរ ។

អាហ្សង់ទីន គឺជាប្រទេសនាំចេញគ្រាប់ធញ្ញជាតិដ៏ធំមួយនៅលើពិភពលោក កំពុងតែប្រឈមនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ (Climate Change) ដែលធ្វើឱ្យប្រទេសនេះមានអាកាសធាតុក្តៅខ្លាំង និងមានគ្រោះរាំងស្ងួតខ្លាំងក្លាបំផុតដែលគេមិនដែលធ្លាប់ជួបប្រទះ ហើយធ្វើឱ្យការប្រមូលផលសណ្តែកសៀង និងពោតរបស់កសិករធ្លាក់ចុះយ៉ាងខ្លាំង ។Argentina faces a continuous drought | Environment News | Al Jazeera

ប្រធាននាយកដ្ឋានស្រាវជ្រាវសេដ្ឋកិច្ចនៃសភាពាណិជ្ជកម្មទីផ្សារក្រុងរ៉ូសារីអូ លើកឡើងថា កសិករអាហ្សង់ទីនបានខាតបង់ប្រាក់ប្រមាណជាង១៤.០០០លានដុល្លារអាមេរិក ដោយសារអាកាសធាតុមិនអំណោយផលដល់ការងារកសិកម្មរបស់ពួកគេ ។ ក្រៅពីនេះ គេប៉ាន់ស្មានថា ទិន្នផលកសិកម្មនៅប្រទេសអាហ្សង់ទីននឹងធ្លាក់ចុះប្រមាណ៥០លានតោនផងដែរ ដោយអាហ្សង់ទីនមិនធ្លាប់ជួបអាកាសធាតុអាក្រក់បែបនេះពីមុនមកក្នុងប្រវត្តិសាស្ត្រ ។Argentina's Worst Drought in Memory Lands New Blow to Economy

នាពេលកន្លងមក អាកាសធាតុក្តៅ និងគ្រោះរាំងស្ងួត ដែលជាបញ្ហាសំខាន់នៃការផ្លាស់ប្តូរអាកាសធាតុ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ការរស់នៅរបស់ពលរដ្ឋអាហ្សង់ទីន ។ វាបានកើតឡើងស្របពេលប្រទេសនេះកំពុងជួបបញ្ហាអតិផរណាកើនឡើងរហូតដល់៩៩% ក៏ដូចជាការទូទាត់បំណុលក្នុងប្រទេស និងក្រៅប្រទេស ជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ៕Climate change-linked heat worsened Argentina drought impact - The Hindu ប្រភព ៖ Tnn earth

ថៃនឹងចរចាជាមួយកម្ពុជាឱ្យបញ្ចុះតម្លៃការទិញសិទ្ធិផ្សាយបន្តផ្ទាល់កីឡាស៊ីហ្គេម

0

ប្រទេសថៃ ៖ ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នឹងប្រព្រឹត្តឡើងចាប់ពីថ្ងៃទី៥-១៧ ខែឧសភា ឆ្នាំ២០២៣ ខាងមុខ នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ថៃបានលើកឡើងថា ខ្លួនជាប្រទេសមួយដែលកម្ពុជាបានទាមទារឱ្យថៃទិញសិទ្ធិផ្សាយបន្តផ្ទាល់កីឡាស៊ីហ្គេមលើកនេះ ក្នុងទឹកប្រាក់ច្រើនបំផុតក្នុងចំណាមបណ្តាប្រទេសអាស៊ាន គឺ៨០ម៉ឺនដុល្លារអាមេរិក ដែលកម្ពុជាអះអាងថា បានពិចារណាផ្អែកតាមទិន្នន័យទីផ្សាររបស់ប្រទេសនីមួយៗ ។

ជុំវិញការទិញសិទ្ធិផ្សាយបន្តផ្ទាល់កីឡាស៊ីហ្គេមនេះ លោក Kongsak Yodmanee ប្រធានគ្រប់គ្រងនៃអាជ្ញាធរកីឡាប្រទេសថៃ ថ្លែងថា ចំនួនទឹកប្រាក់ការទិញសិទ្ធិផ្សាយបន្តផ្ទាល់កីឡាស៊ីហ្គេមពីកម្ពុជា គឺខាងកម្ពុជាបានស្នើមកកាន់ថៃ ហើយថៃចាត់ទុកថា វាជាចំនួនច្រើនខ្លាំងពេក ដូច្នេះ ប្រទេសទាំងពីរនឹងត្រូវពិភាក្សាគ្នាពីរឿងនេះម្តងទៀត ។ លើសពីនេះ ខាងអាជ្ញាធរកីឡាប្រទេសថៃបានជូនដំណឹងទៅខាងគណៈកម្មាធិការអូឡាំពិកថៃ ឱ្យជួយជជែកជាមួយគណៈកម្មាធិការអូឡាំពិកកម្ពុជា និងផ្នែករៀបចំការប្រកួតកីឡាផងដែរ ដើម្បីបញ្ចុះតម្លៃការទិញសិទ្ធិផ្សាយបន្តផ្ទាល់កីឡាស៊ីហ្គេម ។Board of SAT gives green light to renew contract with Kongsak to sit as governor for another 4 years ~ News Directory 3

នៅសប្តាហ៍ខាងមុខ អាជ្ញាធរកីឡាប្រទេសថៃនឹងធ្វើដំណើរមកប្រជុំជាមួយផ្នែករៀបចំការប្រកួតកីឡានៅកម្ពុជា ក្នុងគោលបំណងចរចាគ្នាពីការទិញសិទ្ធិផ្សាយបន្តផ្ទាល់កីឡាស៊ីហ្គេមពីកម្ពុជា ព្រោះនៅសល់ពេលត្រឹមតែជាង១ខែទៀតប៉ុណ្ណោះ គឺដល់ថ្ងៃបើកឆាកការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ។ បន្ទាប់ពីមានព័ត៌មានពីការទិញសិទ្ធិផ្សាយបន្តផ្ទាល់កីឡាស៊ីហ្គេមក្នុងតម្លៃខ្ពស់នេះ មានអ្នកគាំទ្រកីឡាថៃជាច្រើននាក់បញ្ចេញមតិថា បើថៃត្រូវទិញសិទ្ធិផ្សាយបន្តផ្ទាល់កីឡាស៊ីហ្គេមពីកម្ពុជាក្នុងចំនួនទឹកប្រាក់ដ៏ច្រើនបែបនេះ ថៃមិនចាំបាច់ទិញក៏បានដែរ ពលរដ្ឋថៃមិនចង់ទស្សនាការប្រកួតកីឡាស៊ីហ្គេមនេះទេ ។

ជាមួយគ្នានេះ ប្រទេសកម្ពុជាបានប្រកាសថា មានប្រទេសចំនួន៥ បានចុះឈ្មោះចូលរួមប្រកួតកីឡាល្បុកកាតោ ដូចជា វៀតណាម ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន និងឥណ្ឌូណេស៊ី ។ កីឡាល្បុកកាតោ គឺជាសិល្បៈនៃការតស៊ូបុរាណរបស់កម្ពុជា ហើយបើរួមទាំងកម្ពុជាដែលជាម្ចាស់ផ្ទះទៀត នឹងធ្វើឱ្យកីឡាប្រភេទនេះមាន៦ប្រទេសចូលរួមប្រកួត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_v3MywaeRUq_XPmO5WddMLrc0sUDZ7vXVKeg1EWpAX7isn1pwJqGNigd3Z5CVGxSgaqkpDG7P7zwCxobdqWTjr1B6GiN7m5Ia5amEAWLoZwiJFZaYUUxDUamjdqD5To-omLNOhXMauhRzdlNvsK9nuhHOzUDRMmycdiBnjLNx1X96wz8y8gTvVf8I/s1200/photo_2023-03-13_10-34-35.jpg

មុនការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឈានមកដល់ កម្ពុជាមានគម្រោងរៀបចំវគ្គបណ្តុះបណ្តាលសម្រាប់អាជ្ញាកណ្តាលកីឡាល្បុកកាតោជាលើកដំបូង ចាប់ពីថ្ងៃទី២៤-២៨ ខែមីនា ឆ្នាំ២០២៣ សម្រាប់ត្រៀមខ្លួនមុនដល់ថ្ងៃការប្រកួតកីឡាស៊ីហ្គេម ដោយកម្ពុជាអះអាងថា ការយកកីឡាប្រចាំជាតិរបស់ខ្លួនដូចជា គុនខ្មែរ និងល្បុកកាតោ មកដាក់បញ្ចូលក្នុងការប្រកួតកីឡាស៊ីហ្គេមនេះ ដើម្បីធ្វើឱ្យពលរដ្ឋលើពិភពលោកបានស្គាល់កីឡារបស់កម្ពុជាកាន់តែច្រើន ។

ទោះយ៉ាងណា ប្រទេសថៃលើកឡើងថា ការប្រកួតកីឡាស៊ីហ្គេមប្រចាំឆ្នាំ២០២៥ ខាងមុខ ដែលថៃនឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតនោះ ថៃនឹងមិនដាក់បញ្ចូលកីឡាគុនខ្មែរ និងល្បុកកាតោរបស់ខ្មែរទេ ៕

ប្រភព ៖ khaosod