Home Blog Page 1801

តើប្រទេសណាខ្លះដែលមានអ្នកកាន់សាសនាព្រះពុទ្ធច្រើនជាងគេ?

0

សាសនាព្រះពុទ្ធគឺជាប្រភពឬជាបណ្តុំនៃវិធីសាស្រ្តជាច្រើនដែលជួយយើងធ្វើការអភិវឌ្ឍន៏នូវសក្កដានុពលភាពជាមនុស្សអោយបានពេញលេញដោយមានការយល់ដឹងនូវធម្មជាតិនៃសភាវៈពិត។ ព្រះពុទ្ធសាសនាត្រូវបានបង្កើតឡើងអស់រយៈពេល២៥០០ឆ្នាំកន្លងមកហើយ ព្រះពុទ្ធសាសនាបានផ្សព្វផ្សាយដល់ទូទាំងទ្វីបអាស៊ីហើយនៅក្នុងពេលបច្ចុប្បន្ននេះព្រះពុទ្ធសាសនាគឺជាសាសនាចំបងទីបួននៅលើសកលលោកផងដែល។ ដូច្នេះហើយតើប្រទេសណាខ្លះដែលមានអ្នកកាន់សាសនាព្រះពុទ្ធច្រើនជាងគេ? តោះចូលរួមអាននឹងយល់ដឹងទាំងអស់គ្នា៖

១.ប្រទេសកម្ពុជា៖ គឺជាប្រទេសដែលមានប្រជាជនកាន់សាសនាព្រះពុទ្ធច្រើនជាងគេរហូតទៅដល់៩៧%ដែលស្មើរនឹង១៣,៨លាននាក់។
២.ប្រទេសថៃ៖ គឺជាប្រទេសដែលមានប្រជាជនកាន់សាសនាព្រះពុទ្ធច្រើនជាងគេរហូតទៅដល់៩៤%ដែលស្មើរនឹង៦៤លាននាក់។
៣.ប្រទេសមីយ៉ាន់ម៉ា៖ គឺជាប្រទេសដែលមានប្រជាជនកាន់សាសនាព្រះពុទ្ធច្រើនជាងគេរហូតទៅដល់៨៨%ដែលស្មើរនឹង៣៨លាននាក់។
៤.ប្រទេសប៊ូតាន៖ គឺជាប្រទេសដែលមានប្រជាជនកាន់សាសនាព្រះពុទ្ធច្រើនជាងគេរហូតទៅដល់៧៥%ដែលស្មើរជាង៥សែននាក់។
៥.ប្រទេសស្រីលង្កា៖ គឺជាប្រទេសដែលមានប្រជាជនកាន់សាសនាព្រះពុទ្ធច្រើនជាងគេរហូតទៅដល់៦៩%ដែលស្មើរនឹង១៤,៥លាននាក់។
៦.ប្រទេសជប៉ុន៖គឺជាប្រទេសដែលមានប្រជាជនកាន់សាសនាព្រះពុទ្ធច្រើនជាងគេរហូតទៅដល់៦៧%ដែលស្មើរនឹង៨៤លាននាក់។
៧.ប្រទេសឡាវ៖ គឺជាប្រទេសដែលមានប្រជាជនកាន់សាសនាព្រះពុទ្ធច្រើនជាងគេរហូតទៅដល់៦៦%ដែលស្មើរនឹង៤,១លាននាក់។
៨.ប្រទេសម៉ុងហ្គោលី៖ គឺជាប្រទេសដែលមានប្រជាជនកាន់សាសនាព្រះពុទ្ធច្រើនជាងគេរហូតទៅដល់៥៥%ដែលស្មើរនឹង១,៥លាននាក់។
៩.ប្រទេសសិង្ហបុរី៖ ក៏ជាប្រទេសដែលមានប្រជាជនកាន់សាសនាព្រះពុទ្ធច្រើនគួរសមដែរ ។
១០.ប្រទេសកូរ៉េខាងត្បូង៖ ក៏ជាប្រទេសដែលមានប្រជាជនកាន់សាសនាព្រះពុទ្ធច្រើនគួរសមដែរ៕Love Dara: Buddhism in Cambodia

ពលរដ្ឋបារាំងមិនពេញចិត្តផែនការកំណែទម្រង់អាយុចូលនិវត្តន៍

0

ប្រទេសបារាំង ៖ កាលពីថ្ងៃទី៧ ខែមីនា កន្លងមក មានពលរដ្ឋបារាំងជាង១,២លាននាក់បានចេញមកតវ៉ានៅទូទាំងប្រទេស ដើម្បីប្រឆាំងនឹងផែនការកំណែទម្រង់អាយុចូលនិវត្តន៍របស់ប្រធានាធិបតីបារាំង លោក Emmanuel Macron ដែលនឹងបង្កើនអាយុចូលនិវត្តន៍ពី៦២ឆ្នាំ ទៅ៦៤ឆ្នាំ ។Tens of thousands march across France against pension reform | Protests  News | Al Jazeera

ការធ្វើបាតុកម្មតវ៉ានេះ គឺជាលើកទី៦ ក្នុងឆ្នាំ២០២៣ ដែលសហជីពការងារបានអំពាវនាវឱ្យគ្រប់ផ្នែកទាំងអស់ចេញមកតវ៉ានៅទូទាំងប្រទេស រួមទាំងប្រមូលផ្តុំគ្នាក្នុងក្រុងធំ Marseille របស់ប្រទេសបារាំងផងដែរ ។ ការប្រមូលផ្តុំគ្នាតវ៉ាប្រឆាំងនឹងផែនការកំណែទម្រង់របស់ប្រធានាធិបតីបារាំងនេះ បានធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើរតាមរថភ្លើងទាំងអស់ក្នុងប្រទេស រួមទាំងខ្សែរថភ្លើងរវាងប្រទេសផងដែរ ដូចជា សេវាកម្មរថភ្លើងរបស់ Eurostar ។

ការប្រឆាំងតវ៉ានេះ ក៏បានប៉ះពាល់ដល់សេវាកម្មរថយន្តក្រុងជាច្រើន រួមទាំងជើងហោះហើរផ្សេងៗ ដោយមានការរាយការណ៍ថា កាលពីថ្ងៃទី៧-៨ ខែមីនា កន្លងមក ជើងហោះហើរប្រមាណ៣០% បានផ្អាកការហោះហើររបស់ខ្លួន ខណៈអ្នកគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសផ្អាកការងារមកតវ៉ាប្រឆាំង រីឯមន្ត្រីរាជការប្រមាណ២៤% ក៏បានណាត់គ្នាផ្អាកការងារដូចគ្នា ។ លើសពីនេះ អ្នកចូលរួមតវ៉ាប្រឆាំងនឹងផែនការកំណែទម្រង់អាយុចូលនិវត្តន៍ រួមមាន គ្រូបង្រៀន បុគ្គលិកមកពីរោងចក្រចម្រាញ់ប្រេង និងផ្នែកថាមពល បុគ្គលិកប្រមូលសំរាម និងអ្នកបើករថយន្តធំៗ ។2023 French pension reform strikes - Wikipedia

សហជីពការងារ CGT លើកឡើងថា ការផ្គត់ផ្គង់ប្រេងឥន្ធនៈពីរោងចក្រចម្រាញ់ប្រេងនៅទូទាំងប្រទេសបារាំងបានផ្អាកភ្លាមៗ ហើយវាធ្វើឱ្យប៉ះពាល់ដល់ស្ថានីយប្រេងឥន្ធនៈជាច្រើនកន្លែងទៀត បើពលរដ្ឋនៅតែធ្វើបាតុកម្មបែបនេះ ។

មុននេះ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានស្នើផែនការកំណែទម្រង់អាយុចូលនិវត្តន៍របស់ពលរដ្ឋ ដោយលោកបានជំរុញឱ្យបង្កើនអាយុចូលនិវត្តន៍ពី៦២ឆ្នាំ ទៅ៦៤ឆ្នាំ និងបង្កើនចំនួនឆ្នាំ ក្នុងការមានសិទ្ធិទទួលបានប្រាក់ចូលនិវត្តន៍ ។ ផែនការកំណែទម្រង់នេះធ្វើឱ្យពលរដ្ឋបារាំងមិនពេញចិត្តជាខ្លាំង ដោយសារពួកគេគិតថា ផែនការកំណែទម្រង់នេះនឹងបង្កើនបន្ទុកដល់ពួកគេ ។Thousands join protests over pension reform across France | Emmanuel Macron  | Al Jazeera

តាមការស្ទង់មតិរបស់ IFOP ឃើញថា មានពលរដ្ឋបារាំងត្រឹមតែ៣២%ប៉ុណ្ណោះ ដែលគាំទ្រផែនការកំណែទម្រង់របស់ប្រធានាធិបតីបារាំង ខណៈការស្ទង់មតិរបស់ ELABE ឃើញថា មានពលរដ្ឋបារាំង៥៦% បានគាំទ្រការប្រមូលផ្តុំគ្នាតវ៉ាប្រឆាំងនឹងផែនការនេះ ៕

ប្រភព ៖ thestandard

សាសនាធំៗទាំង១០ដែលមានអ្នកគោរពច្រើនជាងគេលើពិភពលោក

0

មានមនុស្សជាច្រើននៅលើលោកនេះដែលមានជំនឿខុសៗគ្នា យ៉ាងណាមិញសាសនាទាំងអស់សុទ្ធតែទូន្មានអប់រំយើងអោយធ្វើតែអំពើល្អ សុចរិត ត្រឹមត្រូវ។ ដូច្នេះហើយតើសាសនាណាខ្លះដែលមានមនុស្សគោរពប្រតិបត្តតាមច្រើនជាងគេ? សព្វថ្ងៃនេះមានសាសនាធំៗទាំង១០ដែលមានមនុស្សជឿនឹងគោរពប្រតិបត្តតាមច្រើនជាងគេនៅលើពិភពលោកដែលមានដូចជា៖
១.សាសនាគ្រិស្ត៖ ដែលមានអ្នកគោរពប្រតិបត្តតាមច្រើនជាងគេចំនួន ២.៤ ពាន់លាននាក់។
២.សាសនាឥស្លាម៖ ៖ ដែលមានអ្នកគោរពប្រតិបត្តតាមច្រើនជាងគេចំនួន ១.៩ ពាន់លាននាក់។
៣.សាសនាហិណ្ឌូ៖ ៖ ដែលមានអ្នកគោរពប្រតិបត្តតាមច្រើនជាងគេចំនួន ១.២ ពាន់លាននាក់។
៤.សាសនាព្រះពុទ្ធ៖ ៖ ដែលមានអ្នកគោរពប្រតិបត្តតាមច្រើនជាងគេចំនួនជាង ៤០០ លាននាក់។
៥.សាសានាបុរាណចិន ៖ ដែលមានអ្នកគោរពប្រតិបត្តតាមច្រើនជាងគេចំនួនជាង ៣០០ លាននាក់។
៦.ជំនឿពួកជាតិពន្ធ៖ ដែលមានអ្នកគោរពប្រតិបត្តតាមច្រើនជាងគេចំនួន ៣០០ លាននាក់។
៧.សាសនាSikhism ៖ ដែលមានអ្នកគោរពប្រតិបត្តតាមច្រើនជាងគេចំនួនជាង ២០ លាននាក់។
៨.សាសនាJudaism ៖ ដែលមានអ្នកគោរពប្រតិបត្តតាមច្រើនជាងគេចំនួនជាង ១០ លាននាក់។
៩.សាសនាJainism ៖ ដែលមានអ្នកគោរពប្រតិបត្តតាមច្រើនជាងគេចំនួនជាង ៤ លាននាក់។
១០.សាសនាShintoism ៖ ដែលមានអ្នកគោរពប្រតិបត្តតាមច្រើនជាងគេចំនួន ៤ លាននាក់៕32 Facts About Religion Around The World - Facts.net

ថៃនឹងនាំចេញពងមាន់ជាលើកដំបូងទៅកាន់តៃវ៉ាន់

0

ប្រទេសថៃ ៖ លោក សុមឈួន រតនមាំងក្លាណុន មកពីអគ្គនាយកដ្ឋានអភិវឌ្ឍន៍បសុសត្វ បានធ្វើជាប្រធានក្នុងកិច្ចពិភាក្សាជាមួយតំណាងការិយាល័យវប្បធម៌ និងពាណិជ្ជកម្មតៃវ៉ាន់ប្រចាំប្រទេសថៃ ព្រមទាំងតំណាងការិយាល័យដំណាំ និងសត្វតៃវ៉ាន់ អំពីការបើកទីផ្សារនាំចេញពងមាន់ជាលើកដំបូងពីប្រទេសថៃទៅកាន់តៃវ៉ាន់ ដោយកិច្ចប្រជុំបានពិចារណាពីលក្ខខណ្ឌនៃការនាំចេញ ឯកសារ និងវិធីសាស្ត្រពាក់ព័ន្ធនានា ។

លទ្ធផលនៃកិច្ចប្រជុំពិភាក្សាគ្នានេះ គឺធ្វើតាមគោលនយោបាយរបស់រដ្ឋមន្ត្រីក្រសួងកសិកម្មថៃ លោក ឆ្លឺមឆ័យ ស្រីអន «ផ្ទះបាយថៃទៅកាន់ផ្ទះបាយពិភពលោក ប្រកបដោយសុវត្ថិភាព និងនិរន្តរភាព» ដើម្បីជំរុញកំណែទម្រង់ប្រព័ន្ធស្បៀងអាហារ និងកសិកម្មថៃ ឆ្ពោះទៅរកនិរន្តរភាពដើម្បីកសាងទំនុកចិត្តលើផលិតផលកសិកម្ម និងអាហារថៃ ដោយនាយកដ្ឋានអភិវឌ្ឍន៍បសុសត្វមានតួនាទីពិនិត្យលើផលិតផលបសុសត្វឱ្យមានគុណភាព និងស្តង់ដារ ដើម្បីធានាសុវត្ថិភាពផ្នែកចំណីអាហារដល់អ្នកបរិភោគ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizxs34bPmoNUzL15vH1Ps-b_kY55-JZEQS2ItLwScuIpQ8LCP7R02t-Ww889n2xrp1uvh0F4r7D_usdZshsNrXhpjahJGxGbWXV187tiA4pMaOV0jPiIWVQ-ejWnbgY1uWFlaiSfPlgjJr8Q9MDa6x41UKccuVLTRtYkCZvRKNf-PDVrhINt0BV4u4/s900/photo_2023-03-14_09-33-37.jpg

លើសពីនេះ ប្រទេសថៃនឹងផ្តោតទៅលើកសិដ្ឋានចិញ្ចឹមសត្វមានស្តង់ដារ ការអនុវត្តកសិកម្មល្អ រោងចក្រកែច្នៃមានអនាម័យ ប្រព័ន្ធវិភាគពីគ្រោះថ្នាក់ និងការពិនិត្យផលិតផល ដើម្បីឱ្យស្របតាមច្បាប់របស់ប្រទេសថៃ និងប្រទេសដៃគូពាណិជ្ជកម្មផងដែរ ។

លោក សុមឈួន រតនមាំងក្លាណុន ថ្លែងបន្តថា តៃវ៉ាន់បានជ្រើសរើសការនាំចូលពងមាន់ពីប្រទេសថៃជាលើកដំបូង វាជាដំណឹងល្អសម្រាប់កសិករអ្នកចិញ្ចឹមមាន់របស់ថៃ ដែលពួកគេនឹងមានទីផ្សារនាំចេញថ្មីៗបន្ថែមទៀត ខណៈកាលពីឆ្នាំ២០២២ កន្លងមក ថៃបាននាំចេញពងមាន់ទៅកាន់ហុងកុង និងសិង្ហបុរី ក្នុងចំនួន២៨២លានគ្រាប់ ស្មើនឹងទឹកប្រាក់១.២៣៨លានបាត ។ ការនាំចេញពងមាន់របស់ថៃបានកើនឡើង ដោយសារប្រទេសជិតខាងរបស់ថៃជួបបញ្ហាខ្វះខាតពងមាន់ ខណៈមានការឆ្លងរាតត្បាតជំងឺគ្រុនផ្តាសាយបក្សី ព្រមទាំងដើមទុននៃការផលិតកើនឡើងផងដែរ ។Eggs - Not So Fragile Profits!

នាយកដ្ឋានអភិវឌ្ឍន៍បសុសត្វបានចាត់វិធានការបង្ការយ៉ាងតឹងរ៉ឹងប្រឆាំងនឹងជំងឺផ្តាសាយបក្សី ដែលបានធ្វើឱ្យប្រទេសថៃគ្មានការឆ្លងរាតត្បាតជំងឺនេះរយៈពេលជាង១៥ឆ្នាំ ហើយថៃបានក្លាយជាប្រទេសមួយរឹងមាំផ្នែកឧស្សាហកម្មបសុបក្សី និងស៊ុត ដោយថៃអាចផលិតពងមាន់មានគុណភាព សុវត្ថិភាព និងបង្កើតទំនុកចិត្តដល់ប្រទេសដៃគូពាណិជ្ជកម្ម ។ គេរំពឹងថា ថៃនឹងក្លាយជាប្រទេសអាចរក្សាការផលិត និងផ្គត់ផ្គង់ពងមាន់ទៅកាន់ទីផ្សារពិភពលោកកាន់តែច្រើនថែមទៀត ៕

ប្រភព ៖ thansettakij

មកស្គាល់ព្រះរាជដំណាក់មួយ ដែលកូរ៉េខាងជើងរក្សាថ្វាយព្រះមហាវីរក្សត្រខ្មែរ

0

ទំនាក់ទំនងរវាងលោក គីម​ អ៊ីល​សុង (Kim Il-sung) និង ព្រះ​បរម​រតន​កោដ្ឋ នេះ បានចាប់ផ្តើមនៅឆ្នាំ១៩៦៥ នៅពេលដែលព្រះបាទនរោត្តមសីហនុរបស់កម្ពុជាបានជួបលោក គីម​ អ៊ីល​សុង (Kim Il-sung) នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។ រាជ​ដំណាក់ ដែលកូរ៉េខាងជើងរក្សាថ្វាយព្រះមហាវីរក្សត្រខ្មែរ ត្រូវ​​​​បាន​រក្សា យ៉ាង​ល្អ​បំផុត

ជីតា​របស់​លោក​ គីម ជុងអ៊ុន មេដឹកនាំ​កូរ៉េ​ខាង​ជើង​បច្ចុប្បន្ន​ គឺ​​សេនា​ប្រមុខ​ដ៏ឆ្នើម គីម​ អ៊ីល​សុង​ ​បាន​ឈូស​ឆាយ​កូន​ភ្នំ​មួយ​កន្លែង​នៅ​ប្រទេស​ខ្លួន​​​ដើម្បី​​​កសាង​ព្រះ​រាជ​ដំណាក់​ ឆាង​ ស៊ូអ៊ុន​​ (Changsuwon) ថ្វាយ​ព្រះ​ករុណា​ ព្រះ​មហា​វីរក្សត្រ​ ព្រះ​វររាជ​បិតា​ជាតិ​ខ្មែរ​ ព្រះ​បរម​រតន​កោដ្ឋ​ និង​សម្តច​ព្រះ​មហាក្សត្រី​ ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ​គង់​ស្នាក់នៅ​ អំឡុង​​ទសវត្ស​ទី​៨០ ។

នៅមុខ​ព្រះ​រាជ​ដំណាក់ ឆាង​ ស៊ូអ៊ុន (Changsuwon) នេះមាន​បឹងធំ​មួយ​ឈ្មោះ​ថា​ បឹង​សុភមង្គល​ សម្រាប់​ទុក​ទឹក​ប្រើប្រាស់​បញ្ជូន​ទៅ​ស្រែ​របស់​ប្រជាជន​ដែល​នៅ​ជុំវិញ​តំបន់​នោះ។No photo description available.

កាលពីឆ្នាំ​១៩៩១​ ព្រះ​រាជ​ដំណាក់​ ឆាង​ស៊ូអ៊ុន​ ជា​កន្លែង​ប្រជុំ​ត្រី​ភាគី​មាន​ សម្តេច​ឪ​ សម្តេច​តេជោ​ ហ៊ុន​សែន​ និង​សម្តេច​ សឺន​ សាន​ ដើម្បី​រក​ដំណោះស្រាយ​នយោបាយ​បង្រួបបង្រួម​ជាតិ។

សូមជម្រាបផងដែរថា  បើ​ទោះ​បី​ព្រះ​មហាក្សត្រ​ មិន​គង់​នៅ​ប្រទេស​នេះ​ក៏​ដោយ​ក៏​ថ្នាក់​ដឹកនាំ​ប្រទេសនេះ ​មិន​អនុញ្ញាត​ជូន​ដំណាក់​ដល់​ថ្នាក់​ដឹកនាំ​ជាតិ​ អន្តរជាតិ​ឯទៀត​ស្នាក់នៅ​ដែរ​ ថែម​ទាំង​ចាត់​ឲ្យ​​​មាន​ការ​ថែ​ទាំ​យ៉ាង​ហ្មត់ចត់​រហូត​មកដល់​បច្ចុប្បន្ន​នេះ​៕

Clarification on N Korea's ties with Cambodia - Khmer TimesKhmer Rouge History - (This Day in 1978) on Twitter: "Prince Norodom Sihanouk and Princess Monique of #Cambodia left #Peking by special train for visit to North Korea. In 1974 Kim Il

ប្រភព៖ Wikipedia 

អតីតតនាយករដ្ឋមន្រ្ដីម៉ាឡេស៊ី បន្ដរងការចោទប្រកាន់ ពីបទល្មើសព្រហ្មទណ្ឌកាន់តែច្រើនឡើង

0

រាជធានីគួឡាឡាំពួ៖ រហូតមកដល់ពេលនេះ អតីតនាយករដ្ឋមន្រ្ដីម៉ាឡេស៊ី កំពុងតែប្រឈមមុខនឹងការចោទប្រកាន់បទល្មើសថ្មីបន្ថែមទៀត ធ្វើឲ្យសំណុំរឿងចោទប្រកាន់ ដល់រូបគាត់ កើនឡើង ចំនួន៧បទល្មើស ប៉ុន្ដែគាត់នៅតែអះអាង ថា គាត់មិនបានប្រព្រឹត្ដអ្វីខុសនោះឡើយ។

សារព័ត៌មាន Malay Mail បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី១៣ ខែមីនា ឆ្នាំ២០២៣ ថា លោក តាន់ ស្រ៊ី មូសយីដឌីន យ៉ាសស៊ីន (Tan Sri Muhyiddin Yassin) អតីតនាយករដ្ឋមន្រ្ដីម៉ាឡេស៊ី កាលពីថ្ងៃចន្ទ បានស្បថ ថា គាត់មិនមានទោសកំហុស ចំពោះការចោទប្រកាន់ ពីបទលាងលុយកខ្វក់ណាមួយផ្សេងទៀតនោះឡើយ។ ចំណែកការចោទប្រកាន់លើកនេះ ពាក់ព័ន្ធនឹងមូលនិធិ មានទឹកប្រាក់ទំហំ៥លានរីងហ្គីត (លុយរបស់ម៉ាឡេស៊ី) ឬស្មើនឹងប្រហែលជាង១,១៥លានដុល្លារអាមេរិក ដែលធ្វើឲ្យគាត់ រងការចោទប្រកាន់បន្ថែមទៀត កើនឡើង ដល់៧ករណី។With another ex-prime minister charged, Malaysia risks further turmoil |  The Edge Markets

អតីតនាយករដ្ឋមន្រ្ដីម៉ាឡេស៊ី រូបនេះ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃចន្ទ បានរងនូវការចោទប្រកាន់ ក្រោមច្បាប់ប្រឆាំងនឹងការលាងលុយកខ្វក់, ការប្រឆាំងនឹងការផ្តល់ហិរញ្ញប្បទានភេរវកម្ម និង ដំណើរការសកម្មភាពខុសច្បាប់ ឆ្នាំ២០០១។

លោក Muhyiddin បានអះអាង ចំពោះការកាត់ទោស សម្រាប់បទល្មើសលាងលុយកខ្វក់ ដែលគាត់ត្រូវបានចោទប្រកាន់ ពីការទទួលបានប្រាក់ចំណូល ចំនួន៥លានរីហ្គីត មកពីក្រុមហ៊ុន Bukhary Equity Sdn Bhd ចំពោះសកម្មភាពខុសច្បាប់ ហើយត្រូវបានដាក់បញ្ចូល ទៅក្នុងគណនីរបស់ Parti Pribumi Bersatu នៃធនាគារ AmBank របស់ម៉ាឡេស៊ី។ គាត់ត្រូវបានចោទប្រកាន់ អំពីការប្រព្រឹត្តបទល្មើស នៅសាខាផ្សារទំនើប AmBank នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២២។Muhyiddin mengaku tidak bersalah terima wang haram RM5 juta

ប្រសិនបើត្រូវបានផ្តន្ទាទោស ពីបទឧក្រិដ្ឋកម្មលាងលុយកខ្វក់នោះ អាចនឹងត្រូវប្រឈមមុខនឹងការជាប់ពន្ធនាគារ រហូតដល់១៥ឆ្នាំ និង ពិន័យជាប្រាក់ មិនតិចជាងប្រាំដង នៃផលបូកពីមូលនិធិខុសច្បាប់ ដែលត្រូវបានចោទប្រកាន់ ឬ ៥លានរីងហ្គីត ឬអាចខ្ពស់ជាងនេះ។

លោក អះម៉ាត់ អាក្រាម ហ្គារី (Ahmad Akram Gharib) ព្រះរាជអាជ្ញារងសាធារណៈ បានដាក់ពាក្យសុំធានាឲ្យនៅក្រៅឃុំ នៅក្នុងតុលាការទីក្រុងគួឡាឡាំពួរ (Kuala Lumpur) ពោលគឺបង់ប្រាក់ធានា ចំនួន២លានរីងហ្គីត ជាមួយនឹងការធានា ចំនួនពីរករណីផ្សេងទៀត ហើយលិខិតឆ្លងដែនរបស់គាត់ ក៏ត្រូវប្រគល់ជូនដល់តុលាការផងដែរ។Muhyiddin pleads not guilty to receiving RM5 mil from illegal activities  from Bukhary Equity | The Edge Markets

លោក តាន់ ស្រ៊ី មូសយីដឌីន យ៉ាសស៊ីន (Tan Sri Muhyiddin Yassin) អតីតនាយករដ្ឋមន្រ្ដីម៉ាឡេស៊ី បានថ្លែងទៅកាន់បណ្ដាញផ្សព្វផ្សាយ ខណៈកំពុងរង់ចាំ នៅក្នុងសាលរបស់តុលាការសះអាឡាម (Shah Alam) រដ្ឋសាឡាហ្គ័រ (Selangor) ថា គាត់បានសារភាព ថា គាត់មិនមានកំហុសនោះទេ ហើយថាចៅក្រមបានយល់ព្រម ផ្ទេរសំណុំរឿងនេះ ទៅកាត់តុលាការទីក្រុងគូឡាឡាំពួរ។

អតីតនាយករដ្ឋមន្រ្ដីម៉ាឡេស៊ី រូបនេះ កាលពីថ្ងៃសុក្រសប្ដាហ៍មុន បានអះអាង អំពីការកាត់ក្តីលើការចោទប្រកាន់ ចំនួន៦ នៅក្នុងតុលាការទីក្រុង Kuala Lumpur ពោលគឺការចោទប្រកាន់ពីបទពុករលួយចំនួន៤ករណី និង ការចោទប្រកាន់ការលាងលុយ ចំនួន២ករណី។ ចំណែកសំណុំរឿងទាំងនេះ នឹងត្រូវលើកមកជំនុំជម្រះ នៅក្នុងតុលាការគួឡាឡាំពួរ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣៕

លោក ស៊ី ជិនពីង ពង្រឹងកងទ័ពចិនដើម្បីធ្វើជារបងការពារប្រទេស

0

ប្រទេសចិន ៖ កាលពីថ្ងៃទី១៣ ខែមីនា កន្លងមក ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានថ្លែងជាលើកដំបូងក្នុងកិច្ចប្រជុំប្រចាំឆ្នាំ ក្រោយពីលោកឡើងកាន់តំណែងជាប្រធានាធិបតីចិន អាណត្តិទី៣ ទៅកាន់គណៈប្រតិភូជិត៣.០០០នាក់នៃសភាជាតិប្រជាជនចិនថា លោកនឹងពង្រឹងសន្តិសុខជាតិ ហើយធ្វើឱ្យកងទ័ពចិនក្លាយជាជញ្ជាំងដែកដ៏រឹងមាំមួយដើម្បីការពារផលប្រយោជន៍របស់ជាតិ ស្របពេលសម្ព័ន្ធភាពរវាងចិន និងអាមេរិកកាន់តែតឹងខ្លាំង ។What the Defense Department's 2021 China Military Power Report Tells Us  About Defense Innovation - Lawfare

លោក ស៊ី ជិនពីង ថ្លែងបន្តថា ស្ថេរភាព គឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រទេស ហើយចិនចាំបាច់ត្រូវមានស្ថេរភាពដើម្បីភាពរីកចម្រើន និងពឹងពាក់ខ្លួនឯងឱ្យបានច្រើន ។ លើសពីនេះ ចិនត្រូវមានបច្ចេកវិទ្យា និងវិទ្យាសាស្ត្រឈានមុខខ្លាំង បន្ទាប់ពីអាមេរិកព្យាយាមរារាំងចិនក្នុងការផលិតបន្ទះឈីប និងបច្ចេកវិទ្យាទំនើបនានា ។ មុននេះ រដ្ឋមន្ត្រីក្រសួងការបរទេសថ្មីរបស់ចិនបានដាស់តឿនថា ការព្យាយាមរបស់អាមេរិកដើម្បីគ្រប់គ្រងផលប្រយោជន៍របស់ចិន នឹងធ្វើឱ្យចិនមានជម្លោះ និងប្រឈមមុខដាក់គ្នាជាមួយអាមេរិក ។Catching Up: China's Developing Military Power - Georgetown Journal of  International Affairs

លើសពីនេះ គណបក្សកុម្មុយនិស្តចិននឹងមិនផ្លាស់ប្តូរគោលនយោបាយរួបរួមប្រទេសជាមួយតៃវ៉ាន់ទេ ដូច្នេះ លោក ស៊ី ជិនពីង បញ្ជាក់ថា លោកនឹងដោះស្រាយបញ្ហាជាមួយតៃវ៉ាន់ ព្រមទាំងជំរុញការអភិវឌ្ឍទំនាក់ទំនងឆ្លងដែនដោយសន្តិភាព ប៉ុន្តែលោកនឹងទប់ទល់ការជ្រៀតជ្រែកពីខាងក្រៅ រួមទាំងទប់ទល់នឹងក្រុមបែងចែកទឹកដីនៅតៃវ៉ាន់ផងដែរ ដែលពួកគេចង់ទាមទារឯករាជ្យពីប្រទេសចិន ។The Army wants you to get smart on China's military structure and tactics

ទោះយ៉ាងណា លោកប្រធានាធិបតីចិនបានបញ្ជាក់ពីភាពចាំបាច់ក្នុងការប្រើប្រាស់គោលនយោបាយ «ប្រទេសមួយ របបពីរ» រួមទាំងហុងកុង និងម៉ាកាវផងដែរ ខណៈស្ថេរភាពនៅហុងកុង និងម៉ាកាវក្នុងរយៈពេលវែង គឺជារឿងសំខាន់មួយដែលជួយឱ្យចិនក្លាយជាប្រទេសរឹងមាំ ៕ ប្រភព ៖ TNN World

កាំភ្លើងរបស់អង្គរក្ស​ Joe Biden អាចបាញ់ចេញ៩០០គ្រាប់ ក្នងមួយនាទី

0

នៅក្នុង​ថ្ងៃ​ស្បថ​ចូល​កាន់​តំណែង​របស់​លោក​ ​Joe Biden​ ​ជា​ប្រធានាធិបតី​ទី​ ​៤៦​ ​របស់​អាមេរិក​ កាល​ពី​ដើម​ឆ្នាំ​២០២១ ​យើងឃើញថាក្បួនអង្គរក្សរដ្ឋរបស់អាមេរិក បានដើរឈរអមតាមលោក Joe Biden ជាប់ជានិច្ច ដើម្បីធានាសុវត្ថិភាពដល់លោក។How the Secret Service maintains safety when the president addresses  Congress: ANALYSIS - ABC News

គេសង្កេតឃើញថាអង្គរក្សរដ្ឋរបស់អាមេរិក សឹងតែគ្រប់គ្នាបានដាក់ដៃចូលក្នុងអាវធំរបស់ពួកគេ ដោយកាន់​កាំភ្លើង​ស្វ័យប្រវត្តិ​ប្រភេទ​ ​FN-P90។​

យោងទៅតាមទីភ្នាក់ងារជាតិអាមេរិកបានឱ្យដឹងថា កាំភ្លើង FN-P90 នេះ អាចមានលទ្ធភាពបាញ់ចេញបាន៩០០គ្រាប់ ក្នងមួយនាទី ដោយមិនមានបញ្ហាអ្វីនោះឡើយ។ ជាទូទៅកាំភ្លើងនេះ មួយបង់មាន៥០គ្រាប់ ដែលអាចបញ្ចេញក្នុងចម្ងាយ​២០០​ ​ដល់​ ​១ ៨០០​ ​ម៉ែត្រ។Fn P90 Secret Service

បច្ចុប្បន្ន កាំភ្លើងនេះមានប្រមាណជាង១មុឺនដើម ដែលមានតែកងទពសម្ព័ន្ធមិត្ត NATO និងទីភ្នាក់ងារជាតិអាមេរិតែប៉ុណ្ណោះ។ វាត្រូវបានផលិតឡើងនៅក្នុងឆ្នាំប្រទេស​ប៊ែលហ្សិក​ក្នុង​ឆ្នាំ​ ​១៩៩១​៕FN P90: An advanced personal defense weapon

ប្រភព៖ Wikipedia

មានអ្នកធ្លាប់ដឹងអត់! ជីវិតស្នេហារបស់សម្តេចតេជោ ជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត គឺផ្តើមចេញពីការផ្សំផ្គុំពីអ្នកមិនដែលស្គាល់គ្នាទាល់តែសោះ

0

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានរំលឹកដល់ជីវិតស្នេហារបស់សម្តេចជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តើមចេញពីការផ្សំផ្គុំពីអ្នកមិនស្គាល់គ្នាសោះ ទាល់តែសោះ ក្លាយជាគូព្រេងនឹងគ្នា។Hun Sen conveys his Best Wishes to Cambodia's People | Cambodianess

នៅក្នុងឱកាសដែលសម្ដេចតេជោ និងសម្តេ ចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសម្ពោធដាក់ឲ្យចាក់បញ្ចាំង ខ្សែភាពយន្ត «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» នៅល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ សម្ដេចតេជោ បានថ្លែងថា នៅពេលសម្ដេចជួបសម្តេចកិត្តិព្រឹទ្ធបណ្ឌិត គឺសម្ដេចតេជោស្រឡាញ់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតមុនមែនពិត តែសម្តេចតេជោ ហ៊ុន សែន បានសារភាពថា សម្តេចស្រឡាញ់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ស្រឡាញ់សម្តេចដែរ តាមរយៈការបង្ហាញសកម្មភាពមួយចំនួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgy2j-2rdGADeYH1OqUM3Fo0YjXyp8n-OvBBi70cWXutNkUXpC-kM4JondCAubLEd177S_LLfwFfmqt27ttPN9HLEodDm-OuyifkKuU6sFlGvEwSsSFvSgomfZ4_3G3XwuLtRJUJD3Ks_NkZjlmc3YsP0mzPnHlzN5BvGMCaP5yr1TEf0ZTe8NFoKAa/s1280/photo_2023-03-13_22-59-03.jpg

សម្ដេចបានចាត់ទុកស្នេហារបស់សម្ដេច ជាមួយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជារឿងគូព្រេងមិនព្រាត់ ព្រោះចេញពីការផ្សំផ្គុំពីអ្នកមិនស្គាល់គ្នាសោះ ក្លាយជាគូព្រេងនឹងគ្នា។ ទោះបីជាការផ្សំផ្គុំចំណងអាពាហ៍ពិពាហ៍របស់សម្ដេចទាំងពីរ ធ្វើឡើងដោយពួកខ្មែរក្រហមក៏ដោយ តែសម្ដេចទាំងពីរគឺពិតជាស្រឡាញ់គ្នាដោយស្មោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3PVPCii7saPOrPnLg_-QBeLvybCEU7Hy4sv9jVSTrdo7eYxb_voX2VOyBQDI68OjI3S8a0g1eEEggxUDyVmOoutJkPY_53UwOYkgx1cEf8rfMF4wWLsfiQAEDUUZNDZYmf-LTYFniWSs5q8cTBHFbyvhjFfEA51poSAj-xYkwFopQ9V6PiIKhVuKa/s1280/photo_2023-03-13_22-59-05.jpg

សូមបញ្ជាក់ថា កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ គឺជាថ្ងៃខួបអាពាហ៍ពិពាហ៍៤៧ឆ្នាំរបស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត (៥ មករា ១៩៧៦-៥ មករា ២០២៣)។ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបង្ហាញនូវអារម្មណ៍ ដែលតែងតែគិតថា អ្វីដែលសម្តេច និងភរិយា ធ្លាប់បានឆ្លងកាត់ក្នុងសម័យសង្គ្រោមនោះ ពុំគួរឲ្យជឿថា អាចមានជីវិតដូចសព្វថ្ងៃនេះឡើយ៕

កម្ពុជា អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើ ចាប់ពីស្អែកនេះរហូតដល់ថ្ងៃទី២១ ខែមីនា

0

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស ( ចាប់ពីថ្ងៃទី ១៥–២១ ខែមីនា ឆ្នាំ២០២៣ )។

នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹកបានឱ្យដឹងថា ក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលខ្សោយពីទ្រនុងសម្ពាធខ្ពស់ (ចិន) ។ ទន្ទឹមនោះក៏អាចកើតមានសម្ពាធទាបតូចៗជាលក្ខណៈឡូកាល់ (Local) ផងដែរ។

ក្រសួងបញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖

១-តំបន់ទំនាបកណ្តាល៖ សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C សីតុណ្ណភាពអតិបរមា មានពី ៣៤-៣៧ °C និងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើ ។

២-តំបន់ខ្ពង់រាប៖ សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C សីតុណ្ហភាពអតិបរមា មានពី ៣៥-៣៧ °C ធាតុអាកាសក្តៅហើយស្ងួត ។

៣-តំបន់មាត់សមុទ្រ៖ សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C សីតុណ្ណភាពអតិបរមា មានពី ៣៣-៣៥ °C អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYzclXEWXt0colRCXYJFuv6NkS81O9mwjh5Yp6nE8qVP1J8eq5dhL91dFpOwXt9o1KAEsH7XNdYOI-pvxUn0SWrzOlAlW_6ySdCm6F5JDdMB2rG8IKjxilWmjWWHhTJolw9l8GL4pWUH043cnr5YCNYb7sDpLqflSvkwlMBgfTcrvcizuEwmLE6tQZ/s1280/photo_2023-03-14_06-54-46.jpg