មី ត្រូវបានគេស្គាល់ថាជាមីកញ្ចប់ គឺជាអាហារដែលមានតម្លៃថោក និងផលិតរួចរាល់ ដែលត្រូវបានមនុស្សជាច្រើនចូលចិត្ត។ បច្ចុប្បន្ននេះមិនមានការសិក្សាដើម្បីកំណត់ប្រេកង់អប្បបរមា និងអតិបរមានៃការប្រើប្រាស់អាហារប្រភេទនេះទេ។ ជាមធ្យម មីមួយកញ្ចប់អាចផ្តល់ប្រហែល ៤០០ kcal ដែលស្មើនឹង ១/៦ នៃតម្រូវការថាមពលប្រចាំថ្ងៃរបស់មនុស្ស ទោះជាយ៉ាងណាក៏ដោយ មីកញ្ចប់អាចធ្វើអោយប៉ះពាល់ដល់សុខភាពបើយើងទទួលទានច្រើនពេក ដូចច្នេះហើយនេះជាវិធីខ្លះៗដែលមិនធ្វើអោយប៉ះពាល់ដល់សុខភាពរបស់អ្នក នៅពេលអ្នកទទួលទានមី៖

របៀបទទួលទានមីអោយបានត្រឹមត្រូវ ដើម្បីសុខភាព៖
អ្នកជំនាញផ្នែកអាហារូបត្ថម្ភបានណែនាំថា ដើម្បីធានាបាននូវតម្រូវការអាហារូបត្ថម្ភសមស្រប ក៏ដូចជាសុវត្ថិភាពសុខភាព មនុស្សម្នាក់ៗគួរតែប្រើមីកញ្ចប់តែ ១-២ ដងក្នុងមួយសប្តាហ៍។ ជំនួសឱ្យការបន្ថែមទឹកឆ្អិនចូលទៅក្នុងមី ហើយរង់ចាំពីរបីនាទីដើម្បីទទួលទាន អ្នកគួរតែកាច់មីចូលទៅក្នុងទឹកដែលកំពុងពុះ ហើយចាក់ទឹកក្តៅដំបូងនោះចោល វិធីនេះធ្វើឱ្យមីរបស់អ្នកកាន់តែឈ្ងុយឆ្ងាញ់ នឹងអាចកម្ចាត់ជាតិខ្លាញ់ដែលមាននៅក្នុងមី។

ត្រូវញ៉ាំមីជាមួយបន្លែ សាច់ និងស៊ុត…មីមានជាតិសរសៃ ប្រូតេអ៊ីន និងសារធាតុរ៉ែទាបណាស់ ប្រសិនបើអ្នកញ៉ាំមីជាប្រចាំ ហើយមិនបន្ថែមអាហារផ្សេងទៀតទេ អ្នកនឹងខ្វះសារធាតុចិញ្ចឹមសំខាន់ៗជាច្រើន ដូច្នេះគួរផ្សំមីកញ្ចប់ជាមួយបន្លែ ស៊ុត និងសាច់ ដើម្បីបន្ថែមសារធាតុចិញ្ចឹមដល់រាងកាយ និងរក្សារាងកាយឱ្យមានសុខភាពល្អ ។


កុំប្រើកញ្ចប់គ្រឿងទេសដែលមានទាំងអស់នៅក្នុងមី ដូច្នេះហើយពេលធ្វើមីកញ្ចប់ អ្នកគួរបន្ថែមតែផ្នែកមួយនៃកញ្ចប់គ្រឿងទេសបានហើយ មិនត្រូវប្រើកញ្ចប់គ្រឿងទេសដែលមានទាំងអស់នោះទេ ព្រោះវានឹងធ្វើឱ្យមានជាតិប្រៃលើសកម្រិត។ អ្នកត្រូវតែញ៉ាំផ្លែឈើឱ្យបានច្រើនបន្ទាប់ពីញ៉ាំមី ទទួលទានផ្លែឈើច្រើន ផឹកទឹកឱ្យបានច្រើន បន្ទាប់ពីញ៉ាំមី នឹងជួយឱ្យរាងកាយរំលាយអាហារ និងស្រូបយកសារធាតុចិញ្ចឹមបានល្អប្រសើរ ជួយឱ្យត្រជាក់ នឹងកម្ចាត់ជាតិពុលចេញពីរាងកាយ ។ ប្រភព៖phuntoday.com