ប្រទេសថៃ ៖ ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នឹងប្រព្រឹត្តឡើងចាប់ពីថ្ងៃទី៥-១៧ ខែឧសភា ឆ្នាំ២០២៣ ខាងមុខ នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ថៃបានលើកឡើងថា ខ្លួនជាប្រទេសមួយដែលកម្ពុជាបានទាមទារឱ្យថៃទិញសិទ្ធិផ្សាយបន្តផ្ទាល់កីឡាស៊ីហ្គេមលើកនេះ ក្នុងទឹកប្រាក់ច្រើនបំផុតក្នុងចំណាមបណ្តាប្រទេសអាស៊ាន គឺ៨០ម៉ឺនដុល្លារអាមេរិក ដែលកម្ពុជាអះអាងថា បានពិចារណាផ្អែកតាមទិន្នន័យទីផ្សាររបស់ប្រទេសនីមួយៗ ។

ជុំវិញការទិញសិទ្ធិផ្សាយបន្តផ្ទាល់កីឡាស៊ីហ្គេមនេះ លោក Kongsak Yodmanee ប្រធានគ្រប់គ្រងនៃអាជ្ញាធរកីឡាប្រទេសថៃ ថ្លែងថា ចំនួនទឹកប្រាក់ការទិញសិទ្ធិផ្សាយបន្តផ្ទាល់កីឡាស៊ីហ្គេមពីកម្ពុជា គឺខាងកម្ពុជាបានស្នើមកកាន់ថៃ ហើយថៃចាត់ទុកថា វាជាចំនួនច្រើនខ្លាំងពេក ដូច្នេះ ប្រទេសទាំងពីរនឹងត្រូវពិភាក្សាគ្នាពីរឿងនេះម្តងទៀត ។ លើសពីនេះ ខាងអាជ្ញាធរកីឡាប្រទេសថៃបានជូនដំណឹងទៅខាងគណៈកម្មាធិការអូឡាំពិកថៃ ឱ្យជួយជជែកជាមួយគណៈកម្មាធិការអូឡាំពិកកម្ពុជា និងផ្នែករៀបចំការប្រកួតកីឡាផងដែរ ដើម្បីបញ្ចុះតម្លៃការទិញសិទ្ធិផ្សាយបន្តផ្ទាល់កីឡាស៊ីហ្គេម ។Board of SAT gives green light to renew contract with Kongsak to sit as governor for another 4 years ~ News Directory 3

នៅសប្តាហ៍ខាងមុខ អាជ្ញាធរកីឡាប្រទេសថៃនឹងធ្វើដំណើរមកប្រជុំជាមួយផ្នែករៀបចំការប្រកួតកីឡានៅកម្ពុជា ក្នុងគោលបំណងចរចាគ្នាពីការទិញសិទ្ធិផ្សាយបន្តផ្ទាល់កីឡាស៊ីហ្គេមពីកម្ពុជា ព្រោះនៅសល់ពេលត្រឹមតែជាង១ខែទៀតប៉ុណ្ណោះ គឺដល់ថ្ងៃបើកឆាកការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ។ បន្ទាប់ពីមានព័ត៌មានពីការទិញសិទ្ធិផ្សាយបន្តផ្ទាល់កីឡាស៊ីហ្គេមក្នុងតម្លៃខ្ពស់នេះ មានអ្នកគាំទ្រកីឡាថៃជាច្រើននាក់បញ្ចេញមតិថា បើថៃត្រូវទិញសិទ្ធិផ្សាយបន្តផ្ទាល់កីឡាស៊ីហ្គេមពីកម្ពុជាក្នុងចំនួនទឹកប្រាក់ដ៏ច្រើនបែបនេះ ថៃមិនចាំបាច់ទិញក៏បានដែរ ពលរដ្ឋថៃមិនចង់ទស្សនាការប្រកួតកីឡាស៊ីហ្គេមនេះទេ ។

ជាមួយគ្នានេះ ប្រទេសកម្ពុជាបានប្រកាសថា មានប្រទេសចំនួន៥ បានចុះឈ្មោះចូលរួមប្រកួតកីឡាល្បុកកាតោ ដូចជា វៀតណាម ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន និងឥណ្ឌូណេស៊ី ។ កីឡាល្បុកកាតោ គឺជាសិល្បៈនៃការតស៊ូបុរាណរបស់កម្ពុជា ហើយបើរួមទាំងកម្ពុជាដែលជាម្ចាស់ផ្ទះទៀត នឹងធ្វើឱ្យកីឡាប្រភេទនេះមាន៦ប្រទេសចូលរួមប្រកួត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_v3MywaeRUq_XPmO5WddMLrc0sUDZ7vXVKeg1EWpAX7isn1pwJqGNigd3Z5CVGxSgaqkpDG7P7zwCxobdqWTjr1B6GiN7m5Ia5amEAWLoZwiJFZaYUUxDUamjdqD5To-omLNOhXMauhRzdlNvsK9nuhHOzUDRMmycdiBnjLNx1X96wz8y8gTvVf8I/s1200/photo_2023-03-13_10-34-35.jpg

មុនការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឈានមកដល់ កម្ពុជាមានគម្រោងរៀបចំវគ្គបណ្តុះបណ្តាលសម្រាប់អាជ្ញាកណ្តាលកីឡាល្បុកកាតោជាលើកដំបូង ចាប់ពីថ្ងៃទី២៤-២៨ ខែមីនា ឆ្នាំ២០២៣ សម្រាប់ត្រៀមខ្លួនមុនដល់ថ្ងៃការប្រកួតកីឡាស៊ីហ្គេម ដោយកម្ពុជាអះអាងថា ការយកកីឡាប្រចាំជាតិរបស់ខ្លួនដូចជា គុនខ្មែរ និងល្បុកកាតោ មកដាក់បញ្ចូលក្នុងការប្រកួតកីឡាស៊ីហ្គេមនេះ ដើម្បីធ្វើឱ្យពលរដ្ឋលើពិភពលោកបានស្គាល់កីឡារបស់កម្ពុជាកាន់តែច្រើន ។

ទោះយ៉ាងណា ប្រទេសថៃលើកឡើងថា ការប្រកួតកីឡាស៊ីហ្គេមប្រចាំឆ្នាំ២០២៥ ខាងមុខ ដែលថៃនឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតនោះ ថៃនឹងមិនដាក់បញ្ចូលកីឡាគុនខ្មែរ និងល្បុកកាតោរបស់ខ្មែរទេ ៕

ប្រភព ៖ khaosod