Home Blog Page 1800

អង់គ្លេសនឹងបង្កើនថវិកាការពារជាតិ និងពង្រឹងកិច្ចព្រមព្រៀងត្រីភាគី

0

ប្រទេសអង់គ្លេស ៖ កាលពីថ្ងៃទី១២ ខែមីនា កន្លងមក នាយករដ្ឋមន្ត្រីប្រទេសអង់គ្លេស លោក Richie Sunak បានថ្លែងថា ប្រទេសអង់គ្លេសមានគម្រោងបង្កើនថវិកាផ្នែកការពារជាតិចំនួន៥ពាន់លានផោនដើម្បីយកទៅទិញអាវុធ និងវិនិយោគក្នុងកិច្ចព្រមព្រៀង «Acus» ដែលជាកិច្ចព្រមព្រៀងត្រីភាគីរវាងសហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលី ។

កិច្ចព្រមព្រៀងត្រីភាគីនេះ ប្រទេសទាំងបីនឹងរួមគ្នាអភិវឌ្ឍន៍ និងដំណើរការនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ក្នុងគោលបំណងបង្កើនតួនាទីផ្នែកកងទ័ពនៅប្រទេសលោកខាងលិចក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ។US, UK and Australia unveil nuclear submarine plan – DW – 03/13/2023

នាយករដ្ឋមន្ត្រីប្រទេសអង់គ្លេស លោក Richie Sunak បានថ្លែងបែបនេះក្នុងអំឡុងពេលលោកធ្វើដំណើរទៅកាន់ទីក្រុង San Diego រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដើម្បីពិភាក្សាគ្នាពីលក្ខខណ្ឌដំណាក់កាលបន្ទាប់នៃកិច្ចព្រមព្រៀង «Acus» ជាមួយមន្ត្រីតំណាងមកពីអាមេរិក និងអូស្ត្រាលី ។

លោក Richie Sunak បានបញ្ជាក់ពីការបង្កើនថវិកាក្នុងផ្នែកការពារជាតិលើកនេះថា វាដើម្បីជាការធានាថា អង់គ្លេសនឹងគ្មានថ្ងៃទន់ខ្សោយដោយសារការរំលោភបំពានពីសត្រូវដែលមានអំណាចបន្តទៀតទេ ។Rishi Sunak, heir apparent who ran afoul of Boris Johnson | AP News

ទោះយ៉ាងណា ការស្នើបង្កើនថវិកាផ្នែកការពារជាតិប្រមាណ៥ពាន់លានផោនរបស់លោក Richie Sunak នោះ វាជាចំនួនតិចជាងពាក់កណ្តាលនៃចំនួនប្រាក់ដែលគណបក្សអភិរក្សនិយមបាននិយាយថា លោក Richie Sunak ចាំបាច់ប្រើប្រាស់ប្រាក់នេះដើម្បីជួយគាំទ្រប្រទេសអ៊ុយក្រែនឱ្យការពារដែនដីរបស់ខ្លួន ៕

ប្រភព ៖ TNN World

រដ្ឋាភិបាលវៀតណាមស្នើឱ្យក្រុមហ៊ុននាំចេញបន្លែផ្លែឈើផ្តោតលើគុណភាពជាចម្បង

0

ប្រទេសវៀតណាម ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបរទេសវៀតណាម លោក Le Minh Hoan បានថ្លែងថា វៀតណាមត្រូវតែផ្តោតលើគុណភាពទិន្នផលកសិកម្ម ជាជាងផ្តោតលើបរិមាណការផលិត ទើបប្រទេសវៀតណាមអាចប្រកួតប្រជែងជាមួយប្រទេសជិតខាងបាន ។

នៅឆ្នាំ២០២២ កន្លងមក ទិន្នផលកសិកម្មរបស់វៀតណាមដែលបាននាំចេញទៅក្រៅប្រទេសបានងើបឡើងវិញ បន្ទាប់ពីស្ថានភាពជំងឺកូវីដបានធូរស្រាល និងបានរីកលូតលាស់យ៉ាងរឹងមាំ ។ នៅឆ្នាំ២០២២ គឺជាឆ្នាំដែលវៀតណាមអាចផលិតទិន្នផលកសិកម្មបានល្អ ប៉ុន្តែការនាំចេញបន្លែ និងផ្លែឈើរបស់វៀតណាមបានធ្លាក់ចុះជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារវៀតណាមបានប្រើយុទ្ធសាស្ត្រអភិវឌ្ឍន៍ទីផ្សារមិនត្រឹមត្រូវ ខណៈកសិករវៀតណាមភាគច្រើនបានផ្តោតទៅលើបរិមាណផលិតទិន្នផលច្រើនជាងគុណភាព ។Vietnam's fruit future: Officials urge domestic focus despite soaring export  volumes

ក្រៅពីនេះ កសិករវៀតណាមជាច្រើននាក់បានលួចនាំចេញផលិតផលរបស់ពួកគេតាមច្រកមិនផ្លូវការទៅកាន់ប្រទេសចិន ហេតុនេះហើយទើបធ្វើឱ្យការនាំចេញផ្លែឈើរបស់វៀតណាមធ្លាក់ចុះ ។ កន្លងមក ប្រទេសចិនដែលជាអតិថិជនទិញផ្លែឈើដ៏ធំបំផុតរបស់វៀតណាម បានដាក់កំណត់ឱ្យវៀតណាមផ្តោតលើគុណភាពទិន្នផលរបស់ខ្លួនសម្រាប់នាំចេញទៅកាន់ទីផ្សារចិន និងលុបបំបាត់ការនាំចេញលួចលាក់មិនផ្លូវការនានា ។

អ្នកជំនាញបានចង្អុលបង្ហាញថា អតិថិជនមិនត្រឹមតែត្រូវការផលិតផលមានអនាម័យ និងឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែពួកគេត្រូវការភាពងាយស្រួលផងដែរដូចជា ការវេចខ្ចប់ត្រឹមត្រូវ ។ ទោះយ៉ាងណា កសិករ និងក្រុមហ៊ុននាំចេញរបស់វៀតណាមមិនទាន់បានសម្របខ្លួនទៅតាមឥរិយាបថថ្មីនេះទេ ដោយពួកគេចូលចិត្តលក់ផ្លែឈើស្រស់ រីឯការលក់ផ្លែឈើវេចខ្ចប់ត្រឹមត្រូវតាមស្តង់ដារនោះ គឺមានកំណត់នៅឡើយ ៕Vietnam's Fruit Export Revenue Expects To Top US$5 Billion by 2025, US$6.5  Billion by 2030 | BusinessToday13 fantastic fruits of Vietnam | Vietnam Tourism ប្រភព ៖ The Durian Times

អ្នកនាំចេញទុរេនវៀតណាមបារម្ភពីការបាត់បង់ទីផ្សារ

0

ប្រទេសវៀតណាម ៖ តាមវែបសាយល្បីឈ្មោះរបស់វៀតណាមឈ្មោះ vnexpress.net បានរាយការណ៍ថា ការនាំចេញទុរេនរបស់វៀតណាមមាននិន្នាការធ្លាក់ចុះយ៉ាងឆាប់រហ័ស ដោយសារវៀតណាមមិនបានកែលម្អគុណភាពទំនិញ និងផលិតផលកសិកម្មរបស់ខ្លួន ។ លើសពីនេះ ប្រទេសចិនបានពង្រីកផ្ទៃដីដាំដុះទុរេន និងបង្កើនទិន្នផលផលិតជាបន្តបន្ទាប់ ក្រោយពីការដាំដុះទុរេនរបស់ចិនបានបរាជ័យអស់ជាច្រើនឆ្នាំ ។

វិទ្យាស្ថានផ្លែឈើតំបន់ត្រូពិក (Hainan Academy of Agricultural Sciences) លើកឡើងថា ខេត្តស្ថិតនៅភាគខាងត្បូងប្រទេសចិន បានទទួលជោគជ័យក្នុងការដាំទុរេននៅលើផ្ទៃដីជាង២.០០០ហិកតា ហើយគេសង្ឃឹមថា ចិននឹងអាចផ្គត់ផ្គង់ទុរេនទៅកាន់ទីផ្សារនៅឆ្នាំ២០២៤ ក្នុងបរិមាណពី៤៥.០០០តោន ទៅ៧៥.០០០តោន ។ វិទ្យាស្ថាននេះបន្តថា ចិននឹងពង្រីកផ្ទៃដីដាំទុរេនទៅកាន់ខេត្តភាគខាងជើងប្រទេស និងស្វែងរកការនាំចូលដើមទុរេនមានគុណភាពល្អពីក្រៅប្រទេសផងដែរ ។ លើសពីនេះ កសិករចិនអាចដាំទុរេនក្នុងស្រុកឱ្យមានផ្លែច្រើន និងពង្រីកពូជទៀតផង ។Vietnamese durian growers causing a stink for Thai farmers exporting to  China | South China Morning Post

ទោះយ៉ាងណា លោក Du Baizhong អគ្គនាយកក្រុមហ៊ុន Hainan Youqi Agriculture បានថ្លែងថា ដើមទុរេនរបស់ក្រុមហ៊ុនលោកបានធំលូតលាស់ល្អ និងចេញផ្លែជាប្រចាំ ។ នៅថ្ងៃខាងមុខនេះ ការពង្រីកផ្ទៃដីដាំទុរេននៅប្រទេសវៀតណាមនឹងកើនឡើងយ៉ាងឆាប់រហ័ស ។

អ្នកនាង Ngo Tuong Vy នាយករងក្រុមហ៊ុន Chanh Thu Import-Export Co., Ltd (Ben Tre) ជាក្រុមហ៊ុននាំចេញទុរេនទៅកាន់ប្រទេសចិន បានបង្ហាញក្តីបារម្ភថា ទំនិញ និងផលិតផលរបស់វៀតណាមនឹងបាត់បង់ទីផ្សារ បើវៀតណាមមិនកែលម្អគុណភាពទំនិញរបស់ខ្លួនទេនោះ ។Export of Vietnamese durian to China to become official soon | Business |  Vietnam+ (VietnamPlus)

ក្រៅពីនេះ អ្នកតំណាងក្រុមហ៊ុន Sunwah International Trading Company (Guangzhou) និយាយដែរថា ទុរេនវៀតណាមស្ថិតនៅក្រោមសម្ពាធប្រកួតប្រជែងខ្លាំងជាមួយទុរេនថៃ និងម៉ាឡេស៊ី ខណៈប្រទេសទាំងពីរនេះបាននាំចេញទុរេនទៅកាន់ទីផ្សារចិនក្នុងរយៈពេលយូរជាងវៀតណាម ។ អ្នកតំណាងក្រុមហ៊ុនរូបនេះបានលើកឡើងពីការស្រាវជ្រាវទីផ្សារថា ការប្រកបអាជីវកម្មកន្លងមកឃើញថា មានផលិតផលមួយចំនួនបានបំពានលក្ខខណ្ឌកិច្ចសន្យាការនាំចេញ ដែលធ្វើឱ្យខូចកេរ្តិ៍ឈ្មោះការនាំចេញផលិតផលរបស់ក្រុមហ៊ុនវៀតណាម ៕ Vietnam durian, pomelo, passion fruit in row to be exported to Chinaប្រភព ៖ The Durian Times

ភ្នំខ្នងក្រពើ ក្លាយជាគោលដៅទេសចរណ៍ថ្មី លេចធ្លោរមិនចាញ់ខ្នងផ្សារ និងខ្នងវាល

0

ភ្ញៀវទេសចរដែលទៅទស្សនាតំបន់ភ្នំខ្នងផ្សារ គួរតែទៅស្គាល់ និងទស្សនានៅ «តំបន់ភ្នំខ្នងក្រពើ» ផងដែរ ពីព្រោះគោលដៅទេសចរណ៍ថ្មីនេះ ស្រស់ស្អាតលេចធ្លោមិនចាញ់តំបន់ភ្នំខ្នងផ្សារប៉ុន្មានឡើយ នៅក្នុងសហគមន៍អេកូទេសចរណ៍តាំងបំពង់។ភ្នំខ្នងក្រពើ ក្លាយជាគោលដៅទេសចរណ៍ថ្មី លេចធ្លោមិនចាញ់ខ្នងផ្សារ - Khmer Breaking News

តំបន់ភ្នំខ្នងក្រពើ គឺជាទីប្រជុំរុក្ខគិរីដ៏ស្រស់ត្រកាលមួយស្ថិតនៅក្នុង «ឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល» ដែលគ្របដណ្ដប់លើខេត្តកោះកុង ខេត្តកំពង់ស្ពឺ និងខេត្តពោធិ៍សាត់។ ដើម្បីធ្វើដំណើរទៅកាន់គិរីឧទ្យាននេះ ភ្ញៀវទេសចរត្រូវទំនាក់ទំនងជាមួយមគ្គុទ្ទេសក៍សហគមន៍អេកូទេសចរណ៍តាំងបំពង់ជាមុនសិន ដែលស្ថិតនៅភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីឱ្យពួកគាត់នាំផ្លូវ និងផ្ដល់សេវាសហគមន៍នានា ក្នុងពេលធ្វើដំណើរទៅកាន់ទីនោះ។រូបថតប្រចាំសប្តាហ៍៖ ទស្សនីយភាពធម្មជាតិដ៏ស្រស់ស្អាត នៃតំបន់ទេសចរណ៍លាក់ខ្លួន ក្នុងខេត្តកោះកុង និងកំពូលភ្នំខ្នងផ្សារ នៃខេត្ត ...

ខ្នងភ្នំមួយនេះ មានដុំថ្មសណ្ឋានក្រឡាដូចសត្វក្រពើ កំពុងបង្អួតសម្រស់ទាក់ទាញដល់ក្រុមអ្នកចូលចិត្តធ្វើដំណើរទេសចរណ៍ផ្សងព្រេងតាមព្រៃភ្នំ បរិយាកាសដ៏ពិសិដ្ឋនេះបង្កើតនូវអារម្មណ៍ប្លែកមួយកម្រិតទៀត សម្រាប់ទេសចរចូលចិត្តធម្មជាតិ៕មានគម្រោងឡើងភ្នំខ្នងផ្សារ និងខ្នងក្រពើ ត្រូវខកខានដោយសារ Covid-19 មិនស្រួល សហគមន៍ផ្អាកទទួលភ្ញៀវ - TNAOT

សញ្ញាណទាំង៧យ៉ាងនេះបញ្ជាក់ថាអ្នកមានបារមីថែរក្សា

0

យើងដឹងហើយថាប្រជាជនខ្មែរតែងតែគោរពនឹងមានជំនឿលើបារមីដួងព្រលឹង វិញ្ញាណដូនតាឬបុព្វបុរសជំនាន់ដើម ជាពិសេសប្រជាជនខ្មែរជឿទៅលើអទិទេព ទេវតា ដោយជឿថាព្រលឹងទាំងអស់នោះនឹងតាមថែរក្សាការពារមនុស្សលោកទាំងពួងទៅតាមនិស័្សយផលបុណ្យដែលមនុស្សម្នាក់ៗមាន។ ដូច្នេះហើយសញ្ញាទាំង៧យ៉ាងនោះមានដូចជា៖

១.ប្រាប់រឿងពិតអោយយើងដឹងក្នុងសុបិន្ត៖ តែងតែអោយយើងសុបិន្តឃើញហេតុការណ៍ចម្លែកៗដែលទាក់ទងនឹងខ្លួនយើងឬមនុស្សដែលនៅក្បែខ្លួនយើងជាដើម ហើយបុគ្គលទាំងនោះតែងតែដឹងរឿង នឹងហេតុការណ៍ផ្សេងៗដែលកើតឡើងមុនជានិច្ច។
២.អោយយើងឃើញវិញ្ញាណស្រស់ៗជាញឹកញាប់៖ ការអាចមើលឃើញវិញ្ញាណផ្សេងៗនោះ ពុំមែនមានអ្នកណាចេះតែមើលឃើញឡើយ ទាល់តែមនុស្សដែលមាននិស្ស័យជាមួយនឹងវិញ្ញាណទើបអាចមើលឃើញបាន។
៣.អោយដឹងតាមរយះអារម្មណ៍៖ ពួកគេតែងតែដឹងហេតុការណ៍ចម្លែកៗមុនជានិច្ចតាមរយះផ្លូវអារម្មណ៍របស់ពួកគេ ដែលប្រាប់អោយពួកគេត្រៀមខ្លួនឬការពារខ្លួនទុកជាមុនពីរឿងដែលមិនល្អជាដើម។
៤.លឺសំឡេងអ្វីមួយ៖ វិញ្ញាណទាំងនោះតែងតែចង់និយាយលែងជាមួយអ្នកដែលប្រាប់ដោយសំឡេងល្វើយៗតិចៗឬប្រាប់អ្នកអំពីរឿងពិតដែលអាចនឹងកើតឡើងភ្លាមៗតែម្តង។
៥.អាការះឈឺក្បាល៖ បើនៅសុខៗអ្នកមានអារម្មណ៍ថាឈឺក្បាល នោះមានន័យថាអ្នកមានវិញ្ញាណតាមថែរក្សាអ្នក ប៉ុន្តែបារមីរបស់ពួកគេគឺខ្ពស់ជាងអ្នកដែលជាហេតុបណ្តាលអោយអ្នកឈឺក្បាលខ្លាំងខុសធម្មតា។
៦.អាការះស្ពឹកខ្លួន៖ ភាគច្រើនវិញ្ញាណទាំងនេះតែងតែមកក្បែអ្នកនៅពេលយប់ ដោយសង្កត់អ្នក ឬ ធ្វើអោយអ្នកមានអារម្មណ៍ថាក្តៅរងាខុសធម្មតា។
៧.តាមរយះខួរក្បាល៖ វិញ្ញាណទាំងនោះតែងប្រាប់អ្នក នឹងធ្វើអោយអ្នកមានខួរក្បាលឆ្លាត ឆាប់យល់នៅហេតុការណ៍ផ្សេង នឹងអាចមើលធ្លុះពីចរិតមនុស្សម្នាក់ៗបានយ៉ាងងាយ៕

អត្ថប្រយោជន៍សំខាន់ៗ៣យ៉ាងរបស់កាហ្វេដែលជួយអោយសក់អ្នកស្អាតបែបធម្មជាតិ

0

កាហ្វេក៏មានសមត្ថភាពរក្សាសំណើមដល់សរសៃសក់ ហើយក៏អាចជួយស្តារសក់ឲ្យភ្លឺរលោងតាមបែបធម្មជាតិដែរ។ កាហ្វេអាចដើរតួជាភ្នាក់ងារធ្វើឱ្យសក់ខ្មៅធម្មជាតិ ជួយបន្សាបជាតិពុលនៅលើស្បែកក្បាល រក្សាស្បែកក្បាលនិងសក់ឱ្យមានសុខភាពល្អ លើសពីនេះទៅទៀតកាហ្វេមានប្រយោជន៍ខ្លាំងណាស់សម្រាប់សក់ព្រោះវានឹងបន្សាបឥទ្ធិពលនៃ DHT ដែលជាអរម៉ូនដែលដើរតួយ៉ាងសំខាន់ក្នុងការជ្រុះសក់ខុសធម្មតា និងឫសសក់ដែលខូច ការព្យាបាលសក់ជាមួយកាហ្វេក៏ជួយការពារផលប៉ះពាល់អាក្រក់ពីបរិស្ថានមកលើសក់ ក៏ដូចជាជំរុញការលូតលាស់សក់ផងដែរ។ ដូច្នេះហើយនេះជាវិធីងាយៗទាំង៣ដែលអាចជួយការពារសរសៃសក់អ្នកបាន៖9 Health Benefits of Coffee, Based on Science

១.ប្រេងកាហ្វេ៖ គ្រឿងផ្សំ
– ម្សៅកាហ្វេ ២ស្លាបព្រាបាយ
– ប្រេងដូង ៤ស្លាបព្រាបាយ
វិធី៖ ដាក់ប្រេងដូង និងម្សៅកាហ្វេចូលក្នុងឆ្នាំងក្តៅ កូរឲ្យសព្វ យកល្បាយនេះទៅដាំឱ្យពុះ រួចបន្ថយភ្លើងតិចៗ ដាក់អោយត្រជាក់២ទៅ៤នាទី ។ បន្ទាប់ពីនោះ ដាក់ល្បាយនោះចូលប្រអប់ រួចទុកប្រអប់នៅកន្លែងត្រជាក់ និងស្ងួត ចែកសក់របស់អ្នក ហើយលាបប្រេងនេះឱ្យស្មើៗគ្នាលើស្បែកក្បាល និងសក់របស់អ្នក ម៉ាស្សារួចទុកចោលកន្លះម៉ោង មុននឹងលាងសម្អាតជាមួយសាប៊ូកក់សក់ និងក្រែមបន្ទន់សក់។

២.កាហ្វេខាត់ស្បែក
គ្រឿងផ្សំ៖
– ម្សៅកាហ្វេ ១ស្លាបព្រាបាយ
– សាប៊ូកក់សក់ ២ស្លាបព្រាបាយ
លាយគ្រឿងផ្សំទាំងអស់នេះចូលគ្នាក្នុងចានមួយ លាងសក់របស់អ្នកជាមួយនឹងទឹក បន្ទាប់មកលាបល្បាយនេះទៅលើស្បែកក្បាលរបស់អ្នក ជូតថ្នមៗ និងម៉ាស្សាជារង្វង់ ធ្វើបែបនេះរយៈពេល ២-៣ នាទី រួចលាងសម្អាតចេញតាមធម្មតា។Coffee Yogurt Face Mask DIY Coffee Yogurt Face Mask Recipe

៣.របាំងកាហ្វេ
គ្រឿងផ្សំ៖
– ម្សៅ ១ ស្លាបព្រា
– ទឹកឃ្មុំធម្មជាតិ ១ស្លាបព្រាបាយ
– ប្រេងអូលីវ ១ស្លាបព្រាបាយ
លាយគ្រឿងផ្សំទាំងអស់នេះក្នុងចានមួយ ចែកសក់របស់អ្នក ហើយលាបម៉ាសនេះឱ្យ
ស្មើៗគ្នាលើស្បែកក្បាលរបស់អ្នក រួចម៉ាស្សា ហើយទុកចោលកន្លះម៉ោង បន្ទាប់មកលាងចេញជាមួយនឹងទឹកធម្មតា ហើយប្រើសាប៊ូកក់សក់ និងក្រែមបន្ទន់។ ប្រភព៖phuntoday.com

កូរ៉េខាងជើងបាញ់មីស៊ីល២គ្រាប់គំរាមអាមេរិក និងកូរ៉េខាងត្បូង

0

ប្រទេសកូរ៉េខាងជើង ៖ តាមព័ត៌មានពីកងទ័ពកូរ៉េខាងត្បូងបង្ហាញថា នៅព្រឹកថ្ងៃទី១៤ ខែមីនា កូរ៉េខាងជើងបានបាញ់មីស៊ីលរយៈចម្ងាយខ្លីចំនួន២គ្រាប់ទៅកាន់សមុទ្រខាងកើត ។ គេចាត់ទុកថា វាជាការសាកល្បងអាវុធលើកចុងក្រោយរបស់កូរ៉េខាងជើង ខណៈអាមេរិក និងកូរ៉េខាងត្បូងបានធ្វើសមយុទ្ធរួមគ្នាដ៏ធំបំផុត ។

អគ្គលេខាធិការចម្រុះរបស់កូរ៉េខាងត្បូងលើកឡើងថា កូរ៉េខាងជើងបានបាញ់មីស៊ីលចេញពីខេត្ត Huanghae ស្ថិតនៅភាគខាងត្បូងប្រទេស ដោយមីស៊ីលនេះហោះបានចម្ងាយ៦២០គីឡូម៉ែត្រ ។Kim Jong-Un | Facts, Biography, & Nuclear Program | Britannica

នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ថ្លែងថា ជប៉ុនកំពុងប្រមូលព័ត៌មានពាក់ព័ន្ធនឹងមីស៊ីលនេះ ប៉ុន្តែពុំមានសេចក្តីរាយការណ៍ពីការខូចខាតដល់ប្រទេសជប៉ុនទេ ខណៈលេខាធិការខុទ្ទកាល័យជប៉ុន លោក Matsuno Hirokazu បានថ្លែងដែរថា មិនទាន់មានការរាយការណ៍ថា មីស៊ីលនេះបានធ្លាក់ក្នុងទឹកដី ឬតំបន់សេដ្ឋកិច្ចរបស់ជប៉ុនទេ ។ ប៉ុន្តែលោក Matsuno Hirokazu ថ្លែងថា ៖ «វាអាចទៅរួចដែលកូរ៉េខាងជើងនឹងបង្កើនការបាញ់មីស៊ីល និងសាកល្បងអាវុធនុយក្លេអ៊ែររបស់ខ្លួនខ្លាំងជាងមុន ។ ដូច្នេះ ជប៉ុននឹងសហការគ្នាជាមួយអាមេរិក និងកូរ៉េខាងត្បូង ពាក់ព័ន្ធនឹងបញ្ហាកូរ៉េខាងជើង ហើយជប៉ុននឹងវិភាគព័ត៌មាននេះបន្តទៀត» ។North Korea launches 2 cruise missiles from submarine ahead of US-South Korea military drills - ABC News

ចំណែកកូរ៉េខាងត្បូងបានថ្កោលទោសការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើងថា វាជាអំពើអាក្រក់បំផុតដែលបានគំរាមកំហែងសុវត្ថិភាព និងសន្តិសុខក្នុងតំបន់ ហើយក៏បានបំពានលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងដែរ ។

កាលពីពេលថ្មីៗនេះ កូរ៉េខាងជើងបានសាកល្បងបាញ់មីស៊ីលរបស់ខ្លួនជាច្រើនលើក ហើយមេដឹកនាំកំពូលរបស់កូរ៉េខាងជើង លោក គឹម ជុងអ៊ុន ក៏បានបញ្ជាទៅកាន់កងទ័ពឱ្យធ្វើការហ្វឹកហាត់ដូចសង្គ្រាមពិតប្រាកដ ដើម្បីការពារប្រទេសកូរ៉េខាងជើង ក៏ដូចជាប្រឆាំងនឹងការធ្វើសមយុទ្ធរួមគ្នារវាងអាមេរិក និងកូរ៉េខាងត្បូង ។North Korea test fires 2 more missiles, South Korea answers with landmark weapons tests of its own - CBS News

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែមីនា កន្លងមក កងទ័ពរបស់អាមេរិក និងកូរ៉េខាងត្បូង បានបើកឆាកធ្វើសមយុទ្ធរួមគ្នាមានរយៈពេល១១ថ្ងៃ ក្រោមឈ្មោះ Freedom Shield 23 ដែលជាការធ្វើសមយុទ្ធដ៏ធំបំផុតក្នុងរយៈពេល៦ឆ្នាំ ដើម្បីប្រឆាំងនឹងការគំរាមកំហែងពីកូរ៉េខាងជើង៕

ប្រភព ៖ The standard

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា អគ្គិសនីបណ្ដាប្រទេសជិតខាងគេឡើងថ្លៃគ្រប់គ្នា តែកម្ពុជាអត់ឡើងថ្លៃទេ

0

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បណ្ដាប្រទេសជិតខាង គេដំឡើងថ្លៃអគ្គិសនីគ្រប់គ្នា ប៉ុន្តែសម្រាប់ប្រទេសកម្ពុជាយើង គឺមិនដំឡើងថ្លៃទេ។

សម្ដេចបានថ្លែងបែបនេះនៅក្នុងពិធីជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ដែលបានផ្លាស់ប្តូរទីលំនៅទៅទីតាំងថ្មី និងត្រួតពិនិត្យការដ្ឋានសាងសង់ វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាថ្ងៃទី១៤ មីនា ឆ្នាំ២០២៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwZ785OXgaxUAdXaWTsEF8t8qYYRcpWl_nIwt_tlFoeeCO5IHsrd8fU52Z3yzPEXMUvVoOkZcWBSDPstTABBJC9F5V9U_jgtnFC0tqs1JuLv-yLXPHRfKXfW-0R6PZnFHDx64WwWJ3lIQHGAkN-CC5GeTwsq9pDk9S3jpPEiVnWGJ10yndznf7tc5d/s1183/photo_2023-03-14_11-30-22.jpg

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ការមិនដំឡើងថ្លៃអគ្គិសនីនេះ គឺដើម្បីសម្រួលដល់ការ លំបាករបស់បងប្អូនប្រជាពលរដ្ឋ។

សម្តេចតេជោថ្លែងថា «អគ្គិសនីគេឡើងថ្លៃគ្រប់គ្នា កម្ពុជាអត់ឡើងថ្លៃទេ។ ពីមុនប្រទេសជិតខាងរបស់យើងគេថ្លៃអគ្គិសនីថោកជាងយើង ឥឡូវប្រទេសជិតខាងរបស់យើងចាប់ផ្តើមឡើងថ្លៃលើសយើងហើយ តែយើងឲ្យទ្រាំដើម្បីជួយដល់ប្រជាពលរដ្ឋ ក្នុងនោះក្នុងវិស័យកសិកម្មការបូមទឹក គឺតែតម្លៃ ៤៨០រៀលទេ ក្នុង១គីឡូវ៉ាត់ម៉ោង ប៉ុន្តែត្រូវដឹងម៉ោងដែលត្រូវបូមផង»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3iQ8HV6i1BaqgO3SImKCoMK6Z1hGgTYgqbT6gqB6mufYrVBg2OqOteuLN2pcdLckYUS8vCA-lU38NnIUT3Zd7fx0ExkPjtfjCmt1FmCXTxIiG4L4CJqpGcULwEprjtWpTsnUsOI5vo7pkZoVzN--IzLXtWDg5QeKLIT9RvG-5xOKc4JpJ0IrlqkGu/s850/photo_2023-03-14_11-30-24.jpg

ហេតុអ្វីបានជាពលរដ្ឋអាមេរិកមិនចង់ប្រើប្រាស់បណ្តាញសង្គម ?

0

សហរដ្ឋអាមេរិក ៖ បណ្តាញផ្សព្វផ្សាយសង្គមពេញនិយមនានាដូចជា Instagram, Facebook និង Snapchat បានក្លាយជាគោលដៅមួយដែលពលរដ្ឋអាមេរិកកំពុងស្វែងរកវិធីលុបកម្មវិធីទាំងនេះចេញពីទូរស័ព្ទដៃរបស់ពួកគេ ក្នុងរយៈពេល៦ខែកន្លងមក ។ ជាក់ស្តែង មានពលរដ្ឋអាមេរិកជាច្រើននាក់បានស្វែងរកវិធីលុបកម្មវិធី Instagram ចំនួនជាង៩០ម៉ឺនដង បន្ទាប់មក ពួកគេបានស្វែងរកវិធីលុប Facebook ចេញពីទូរស័ព្ទដៃ ចំនួន៣៨ម៉ឺន៥ពាន់ដងផងដែរ ។One-Third of US Social Media Users Created Fake Accounts

តាមការវិភាគរបស់វែបសាយ keywordtool.io និងទិន្នន័យពីវែបសាយស្រដៀងគ្នានេះ អំពីការស្វែងរកវិធីលុបបណ្តាញសង្គមនានាចេញពីទូរស័ព្ទដៃ គេសង្កេតឃើញថា មានកម្មវិធីចំនួន៥ ដែលពលរដ្ឋអាមេរិកបានស្វែងរកច្រើនបំផុត ដូចជា ៖
១-Instagram (៩០០.១២០ដង)
២-Facebook (៣៨៥.៤១០ដង)
៣-Snapchat (២១៧.៤០០ដង)
៤-Twitter (៩២.៤៩០ដង)
៥-Telegram (២៤.៨១៩ដង)

គេចាត់ទុកថា វាជារឿងគួរឱ្យភ្ញាក់ផ្អើលណាស់ ពីព្រោះ Instagram គឺជាកម្មវិធីមួយដែលគេបានដោនឡូតច្រើនបំផុតក្នុងលំដាប់ទី២ នៅឆ្នាំ២០២២ ដោយមានការដោនឡូតកម្មវិធីនេះជាង៥៤៨លានដងនៅទូទាំងពិភពលោក ខណៈការដោនឡូត TikTok មានចំនួន៦៧២លានដង ។Why women use social media more in 2020? | Shilinium

កាលពីឆ្នាំ២០២២ កន្លងមក ចំនួនការប្រើប្រាស់បណ្តាញសង្គមបានថយចុះក្នុងចំណោមពលរដ្ឋអាមេរិកបង្ហាញឱ្យឃើញថា ពួកគេកាន់តែមិនទុកចិត្តបណ្តាញសង្គមនានាដូចជា ផ្សព្វផ្សាយព័ត៌មានមិនពិត ការគំរាមកំហែងតាមអ៊ិនធើរណេត និងការបារម្ភពីរឿងផ្ទាល់ខ្លួនជាដើម ។ លើសពីនេះ ពលរដ្ឋអាមេរិកមួយចំនួនបារម្ភពីការលេងបណ្តាញសង្គមធ្វើឱ្យយុវវ័យមានសុខភាពផ្លូវចិត្ត និងការសិក្សាធ្លាក់ចុះ ។

តាមការស្ទង់មតិទៅលើយុវវ័យរបស់ Pew Center បង្ហាញថា ៥៤% ឆ្លើយថា វាជារឿងលំបាកដែលឱ្យពួកគេឈប់ប្រើប្រាស់បណ្តាញសង្គម ហើយ៤៦% ឆ្លើយថា វាងាយស្រួលក្នុងការបោះបង់បណ្តាញសង្គម ខណៈ២០%ទៀតឆ្លើយថា ងាយស្រួលណាស់ បើពួកគេចង់បោះបង់បណ្តាញសង្គមចោល ។ ក្នុងការស្ទង់មតិដូចគ្នានេះ យុវវ័យ៦២% ឆ្លើយថា ពួកគេបានប្រើប្រាស់ Instagram ហើយមានតែ៣២%ប៉ុណ្ណោះឆ្លើយថា បានប្រើប្រាស់ Facebook ៕What It Takes to Be a 'Real American'

ប្រភព ៖ The standard

សហរដ្ឋអាមេរិក អូសទាញអង់គ្លេស-អូស្រ្ដាលី រារាំងការបង្កើនឥទ្ធិពលរបស់ចិន

0

រដ្ឋធានីវ៉ាស៊ីនតោន៖ ស្របពេល ក្រុងប៉េកាំង បានធ្វើយោធូបនីយកម្មយ៉ាងឆាប់រហ័ស ហើយកំពុងតែបង្កើនសកម្មភាពយោធា នៅក្នុងតំបន់ផងនោះ សហរដ្ឋអាមេរិក បានបង្កើតសន្ធិសញ្ញា ឬ កតិកាសញ្ញាជាច្រើន ជាមួយនឹងសម្ពន្ធមិត្ត ដោយផ្ដោតយ៉ាងសំខាន់ ទៅលើការធានានូវសន្ដិសុខ នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយឥឡូវនេះ មេដឹកនាំកតិកាសញ្ញាសន្ដិសុខត្រីភាគី ដែលគេស្គាល់ ថា AUKUS (អូកខឺស) បានបង្ហាញ អំពីគម្រោងជាច្រើន សម្រាប់នាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០២៣ ថា មេដឹកនាំរបស់សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និង អូស្រ្ដាលី បានប្រកាសព័ត៌មានលម្អិត អំពីវិធីសាស្រ្ដ ដែលអូស្រ្ដាលី នឹងទទួលបាននាវាមុជទឹក ដើរដោយថាមពលបរមាណូ ក្រោមកតិកាសញ្ញាសន្ដិសុខ សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក ដែលត្រូវបានបង្ហាញ អស់រយៈពេល១៨ខែជាលើកដំបូងមកនេះ។The US, UK and Australia announce agreement on nuclear submarines - UK  Daily News

លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាក់ថា ក្រុងវ៉ាស៊ីនតោន នឹងបញ្ជូននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ប្រភេទ Virginia-Class ចំនួន៣គ្រឿងទៅកាន់ប្រទេសអូស្ត្រាលី ជាមួយនឹងសក្តានុពលក្នុងការលក់ រហូតដល់២គ្រឿងបន្ថែមទៀត ប្រសិនបើចាំបាច់។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden), នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក រីស៊ី ស៊ូណាក់ (Rishi Sunak) និង នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាតូនី អាល់បាណេស (Anthony Albanese) បានបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ កាលពីថ្ងៃចន្ទ ខណៈមេដឹកនាំទាំងនេះ បានជួបប្រជុំគ្នា នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។

កតិកាសញ្ញាសន្ដិសុខត្រីភាគី ដែលស្គាល់ ថា AUKUS នេះ មានប្រទេសចំនួន៣ ជាសមាជិក រួមមាន សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និង អូស្រ្ដាលី។ កិច្ចព្រមព្រៀងនេះ មានគោលបំណងរក្សាឲ្យបាននូវសេរីភាព និង បើកចំហ សម្រាប់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ក្រោមកិច្ចព្រមព្រៀង AUKUS នេះ អូស្រ្ដាលី នឹងទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ចំនួន៣គ្រឿង។ ជាមួយគ្នានេះ អូស្រ្ដាលី ក៏នឹងមានជម្រើសទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ចំនួន២គ្រឿងបន្ថែមទៀត ក្រោយពេលមានកិច្ចព្រមព្រៀងជាលើកដំបូង ដែលគ្រោង សម្រាប់ដើមទសវត្សរ៍ឆ្នាំ២០៣០។US, UK and Australia unveil nuclear submarine plan – DW – 03/13/2023

សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និង អូស្រ្ដាលី បានបង្កើតកិច្ចព្រមព្រៀងសន្តិសុខនេះឡើង ក៏ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដែលកំពុងតែបន្ត ដើម្បីឆ្លើយតបទៅនឹងកម្លាំងយោធារបស់ក្រុងប៉េកាំង ដែលកំពុងតែកើនឡើង និង វត្តមានដ៏រឹងមាំ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ កិច្ចព្រមព្រមព្រៀងនេះ រាប់បញ្ចូលទាំងការប្ដេជ្ញាចិត្ត ដើម្បីធ្វើកិច្ចសហប្រតិបត្ដិការ កសាងសមត្ថភាពស៊ើបអង្កេតសិប្បនិមិត្ដ អាវុធមានល្បឿនលឿនជាងសំឡេង និង បច្ចេកវិទ្យាជាន់ខ្ពស់ផ្សេងៗទៀត។

ថ្លែងចេញពីមូលដ្ឋានកងទ័ពជើងទឹក Point Loma (ផញឡូម៉ា) ស្ថិតក្នុងទីក្រុងសាន់ឌាហ្គោ (San Diego) រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក លោកប្រធានាធិបតី ចូ បៃដិន បានហៅពេលវេលានេះ ថា «វាជាចំណុចឆ្លងកាត់ នៅក្នុងប្រវត្តិសាស្ត្រ ខណៈការខិតខំប្រឹងប្រែង ពង្រឹងនូវការរារាំង និង ការលើកកម្ពស់ស្ថិរភាព កំពុងតែបង្កផលប៉ះពាល់ដល់ការរំពឹងទុក សម្រាប់សន្តិភាព សម្រាប់រយៈពេលរាប់សិបទសវត្សរ៍ ទៅខាងមុខទៀត»។

លោកប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រាប់ដល់នាយករដ្ឋមន្រ្ដីអូស្រ្ដាលី និង ចក្រភពអង់គ្លេស ថា «ខ្ញុំមានមោទកភាពខ្លាំងណាស់ ក្លាយជាមិត្ដរួមនាវាជាមួយគ្នា»។Australia's Nuclear-Powered Submarines Will Use a UK Design to Counter  China - BNN Bloomberg

ទន្ទឹមនឹងនេះ លោក រីស៊ី ស៊ូនាក់ នាយករដ្ឋមន្រ្ដីចក្រភពអង់គ្លេស បានលើកឡើង អំពីបញ្ហាប្រឈម កំពុងកើនឡើង រួមទាំងការលុកលុយ ដោយខុសច្បាប់របស់រុស្ស៊ី ទៅលើអ៊ុយក្រែន ការអះអាងរបស់ចិនកាន់តែខ្លាំងឡើង ទៅលើសមុទ្រចិនខាងត្បូង អាកប្បកិរិយាបង្កអស្ថិរភាពរបស់អ៊ីរ៉ង់ និង កូរ៉េខាងជើង។

លោកនាយករដ្ឋមន្រ្ដីចក្រភពអង់គ្លេស បានសង្កត់ធ្ងន់ ថា «ការប្រឈមមុខនឹងការពិតថ្មីបែបនេះ វាពិតជាមានសារៈសំខាន់ជាងពេលណាៗទាំងអស់។ យើងពង្រឹងនូវភាពធន់ សម្រាប់ប្រទេសរបស់យើង។ ប៉ុន្តែចុងក្រោយ កិច្ចការពារតម្លៃរបស់យើង ពឹងផ្អែកលើអ្វីៗ ដូចដែលយើងតែងតែមាន គឺលើគុណភាពលើទំនាក់ទំនងរបស់យើង ជាមួយបណ្ដាប្រទេសផ្សេងៗទៀត»។

ដោយឡែក រដ្ឋាភិបាលក្រុងប៉េកាំង បានចោទប្រកាន់ជាដដែល ថា កិច្ចព្រមព្រៀងត្រីភាគី AUKUS នេះ ជាការបង្កើតគំនិតសង្គ្រាមត្រជាក់ ហើយវាជាការប្រថុយប្រថាន នឹងការបង្កើនជម្លោះឲ្យកាន់តែខ្លាំងឡើង នៅក្នុងតំបន់។

បើតាមផែនការចេញផ្សាយ ដោយសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និង អូស្រ្ដាលី បានឲ្យដឹង ថា នៅដើមទសវត្សរ៍ ឆ្នាំ២០៣០ នឹងងរង់ចាំការយល់ព្រម ពីសភាអាមេរិក ហើយក្រុងវ៉ាស៊ីនតោន នឹងលក់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ប្រភេទ Virginia-class ចំនួន៣ គ្រឿង មានតម្លៃប្រមាណ៣ពាន់លានដុល្លារ ទៅឱ្យប្រទេសអូស្ត្រាលី។AUKUS: Australia to buy five US nuclear-powered submarines | The West  Australian

ជាមួយគ្នានេះ អូស្រ្ដាលី និង ចក្រភពអង់គ្លេស នឹងចាប់ផ្ដើមសាងសង់នាវាមុជទឹក ម៉ូដែលថ្មីជាមួយនឹងបច្ចេកវិទ្យា និង ការគាំទ្រ ពីសហរដ្ឋអាមេរិក។ រីឯចក្រភពអង់គ្លេស ត្រូវគេរំពឹង ថា បញ្ចេញនាវាមុជទឹកដើរ ដោយថាមពលនុយក្លេអ៊ែរ សាងសង់ក្នុងប្រទេស ជាលើកដំបូង នៅចុងទសវត្សរ៍ ២០៣០ ខណៈអូស្ដ្រាលី នឹងបញ្ចេញនាវាមុជទឹកថ្មី ទៅឲ្យកងទ័ពជើងទឹករបស់ខ្លួន នៅដើមទសវត្សរ៍ ២០៤០។

សហរដ្ឋអាមេរិក ក៏បានសន្យា ចំណាយថវិកា សរុបរហូតដល់៤,៦ពាន់លានដុល្លារ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ដើម្បីសាងសង់នាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរ ឲ្យកាន់តែទំនើប ប្រភេទ Virginia class SSN (វីជិននៀ ក្លាស អេសអេសអិន) ៕Nuclear submarines how AUKUS agreement works Australia defence announcement  | The Australian