ប្រទេសវៀតណាម ៖ តាមវែបសាយល្បីឈ្មោះរបស់វៀតណាមឈ្មោះ vnexpress.net បានរាយការណ៍ថា ការនាំចេញទុរេនរបស់វៀតណាមមាននិន្នាការធ្លាក់ចុះយ៉ាងឆាប់រហ័ស ដោយសារវៀតណាមមិនបានកែលម្អគុណភាពទំនិញ និងផលិតផលកសិកម្មរបស់ខ្លួន ។ លើសពីនេះ ប្រទេសចិនបានពង្រីកផ្ទៃដីដាំដុះទុរេន និងបង្កើនទិន្នផលផលិតជាបន្តបន្ទាប់ ក្រោយពីការដាំដុះទុរេនរបស់ចិនបានបរាជ័យអស់ជាច្រើនឆ្នាំ ។

វិទ្យាស្ថានផ្លែឈើតំបន់ត្រូពិក (Hainan Academy of Agricultural Sciences) លើកឡើងថា ខេត្តស្ថិតនៅភាគខាងត្បូងប្រទេសចិន បានទទួលជោគជ័យក្នុងការដាំទុរេននៅលើផ្ទៃដីជាង២.០០០ហិកតា ហើយគេសង្ឃឹមថា ចិននឹងអាចផ្គត់ផ្គង់ទុរេនទៅកាន់ទីផ្សារនៅឆ្នាំ២០២៤ ក្នុងបរិមាណពី៤៥.០០០តោន ទៅ៧៥.០០០តោន ។ វិទ្យាស្ថាននេះបន្តថា ចិននឹងពង្រីកផ្ទៃដីដាំទុរេនទៅកាន់ខេត្តភាគខាងជើងប្រទេស និងស្វែងរកការនាំចូលដើមទុរេនមានគុណភាពល្អពីក្រៅប្រទេសផងដែរ ។ លើសពីនេះ កសិករចិនអាចដាំទុរេនក្នុងស្រុកឱ្យមានផ្លែច្រើន និងពង្រីកពូជទៀតផង ។Vietnamese durian growers causing a stink for Thai farmers exporting to  China | South China Morning Post

ទោះយ៉ាងណា លោក Du Baizhong អគ្គនាយកក្រុមហ៊ុន Hainan Youqi Agriculture បានថ្លែងថា ដើមទុរេនរបស់ក្រុមហ៊ុនលោកបានធំលូតលាស់ល្អ និងចេញផ្លែជាប្រចាំ ។ នៅថ្ងៃខាងមុខនេះ ការពង្រីកផ្ទៃដីដាំទុរេននៅប្រទេសវៀតណាមនឹងកើនឡើងយ៉ាងឆាប់រហ័ស ។

អ្នកនាង Ngo Tuong Vy នាយករងក្រុមហ៊ុន Chanh Thu Import-Export Co., Ltd (Ben Tre) ជាក្រុមហ៊ុននាំចេញទុរេនទៅកាន់ប្រទេសចិន បានបង្ហាញក្តីបារម្ភថា ទំនិញ និងផលិតផលរបស់វៀតណាមនឹងបាត់បង់ទីផ្សារ បើវៀតណាមមិនកែលម្អគុណភាពទំនិញរបស់ខ្លួនទេនោះ ។Export of Vietnamese durian to China to become official soon | Business |  Vietnam+ (VietnamPlus)

ក្រៅពីនេះ អ្នកតំណាងក្រុមហ៊ុន Sunwah International Trading Company (Guangzhou) និយាយដែរថា ទុរេនវៀតណាមស្ថិតនៅក្រោមសម្ពាធប្រកួតប្រជែងខ្លាំងជាមួយទុរេនថៃ និងម៉ាឡេស៊ី ខណៈប្រទេសទាំងពីរនេះបាននាំចេញទុរេនទៅកាន់ទីផ្សារចិនក្នុងរយៈពេលយូរជាងវៀតណាម ។ អ្នកតំណាងក្រុមហ៊ុនរូបនេះបានលើកឡើងពីការស្រាវជ្រាវទីផ្សារថា ការប្រកបអាជីវកម្មកន្លងមកឃើញថា មានផលិតផលមួយចំនួនបានបំពានលក្ខខណ្ឌកិច្ចសន្យាការនាំចេញ ដែលធ្វើឱ្យខូចកេរ្តិ៍ឈ្មោះការនាំចេញផលិតផលរបស់ក្រុមហ៊ុនវៀតណាម ៕ Vietnam durian, pomelo, passion fruit in row to be exported to Chinaប្រភព ៖ The Durian Times